-
ជំនន់ទឹកភ្លៀងរដូវប្រាំងបានបង្កឱ្យរងផលប៉ះពាល់ស្រូវប្រាំងប្រជាកសិករ ចំនួន ២១៦១ហិកតា ក្នុង ស្រុកចំនួន ៥ នៃខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ លោក ងិន ហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា មានស្រូវប្រាំងរបស់ប្រជាកសិករនៅក្រុង ស្រុកចំនួន ៥ ដែលមានទំហំដី ២១៦១ហិកតា បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅរដូវប្រាំង។ លោកប្រធានមន្ទីរកសិកម្ម បានឲ្យដឹងទៀតថា ក្នុងឱកាសចុះពិនិត្យលើផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងរដូវប្រាំងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅក្នុងក្រុង និងស្រុក ៥ ដែលរងផលប៉ះពាល់ដំណាំសាកវប្បកម្មឧស្សាហកម្មចំនួន ៥០៣ហិកតា និងបានរងការខូចខាត ៤១៨ហិកតាដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម ។ លោកប្រធានមន្ទីរកសិកម្ម បញ្ជាក់ថា ក្រុង ស្រុកទាំង៥ ដែលរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅរដូវប្រាំងនេះ រួមមាន៖ ស្រុកសាមគ្គីមានជ័យ, ស្រុកស្រុករលាប្អៀ, ស្រុកទឹកផុស, ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំងដែលសរុបផ្ទៃដីមាន ២១៦១ហិកតាបានទទួលរងផលប៉ះពាល់ ។ លោក ងិន ហ៊ុន បានឱ្យដឹងទៀតថា ក្នុងនាមមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានចុះពិនិត្យដល់តំបន់ដែលទទួលរងផលប៉ះពាល់ និងបានធ្វើការណែនាំដល់មន្ត្រីកសិកម្ម, ដោយបានសហការជាមួយមន្រ្តីធនធានទឹក អាជ្ញាធមូលដ្ឋាន ត្រូវបន្តតាមដាន និងវាយតម្លៃឱ្យបានត្រឹមត្រូវពីផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងដែលមិនធ្លាប់ជួបប្រទះនៅរដូវប្រាំង ជាពិសេសអាជ្ញាធមូលដ្ឋានត្រូវតែត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងករណីទឹកឡើងខ្លាំង ដើម្បីបើកផ្លូវទឹក…
-
អភិបាលរងខេត្តរតនគិរី ជំរញឱ្យលោកអភិបាលរងស្រុកលំផាត់ដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវតែប្ដេជ្ញាចិត្ត អនុវត្តការងារតាមតួនាទីភារកិច្ច ចូលរួមផ្ដល់សេវាសាធារណៈលើគ្រប់វិស័យ ឲ្យកាន់តែល្អប្រសើរដល់ប្រជាពលរដ្ឋ

រតនគិរី ៖ យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំង លោក អ៊ុក ណែល និង លោក ឈឿង សំភាស់ ឋានន្តរស័ក្តិ នាយក្រមការថ្នាក់លេខ៦ ជាអភិបាលរងស្រុកលំផាត់។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរងស្រុកលំផាត់ចំនួន ២រូប នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្តតំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជំរុញឱ្យ លោកអភិបាលរងស្រុកលំផាត់ ដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវតែប្ដេជ្ញាចិត្ត អនុវត្តនិងគោរពតាមការណែនាំ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន ខិតខំបំពេញការងារតាមតួនាទីភារកិច្ចឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពជំនាញដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធនានាឲ្យកាន់តែល្អប្រសើរ ព្រមទាំងការចូលរួមផ្ដល់សេវាសាធារណៈលើគ្រប់វិស័យ ឲ្យកាន់តែល្អប្រសើរដល់ប្រជាពលរដ្ឋ។ ឯកឧត្តម អភិបាលរងខេត្តក៏បានដាស់តឿន ក្រឿនរំលឹកដល់មន្ត្រីទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានា សហការជាមួយដៃគូអង្គភាពចំណុះឱ្យស្រុក ចេះសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាព ត្រូវខិតខំបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ធ្វើផែនការប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំឆ្នាំ បំពេញនូវចំណុចខ្វះខាតនិងសហការជាមួយមន្ត្រីទាំងអស់នៅក្នុងស្រុក ស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្មីៗដើម្បីឱ្យការងារនៅក្នុងស្រុករបស់យើងរីកចម្រើន៕ដោយ គតិ យុត្ត
-
អាជ្ញាធរក្រុងព្រះសីហនុ ហាមចតយានយន្ត ឬរទេះលក់ដូរ នៅលើផ្លូវក្រាលថ្មក្រានីតសម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ

ព្រះសីហនុ៖ អាជ្ញាធរក្រុងព្រះសីហនុ បានចេញសេចក្តីសម្រេច ដោយមិនអនុញ្ញាតឱ្យចរាចរ-ចតយានយន្ត ឬរទេះលក់ដូរ នៅលើផ្លូវក្រាលថ្មក្រានីតសម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុឡើយ ដោយចាត់ទុកថា ការចតយានយន្តនោះធ្វើឱ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់រៀបរយសាធារណៈ។ សេចក្តីជូនដំណឹងរបស់អភិបាលក្រុងព្រះសីហនុ លោក សរ កក្កដា ចុះថ្ងៃទី ១៩ ខែមករា ឱ្យដឹងថា កន្លងមក រដ្ឋបាលក្រុង សង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចរាចរ-ចតយានយន្ត ឬរទេះលក់ដូរនៅ លើផ្លូវក្រាលថ្មក្រានីត សម្រាប់ ថ្មើរជើងតាមបណ្ដោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ ដែលបណ្តាល ឱ្យបាត់បង់ សណ្តាប់ធ្នាប់ របៀបរៀបរយ ខូចផ្លូវក្រានីត និងធ្វើឱ្យ ប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត នៅ តាមតំបន់ឆ្នេរសាធារណៈនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។សេចក្តីជូនដំណឹងនេះបន្តថា ដើម្បីពង្រឹងការរៀបចំ សណ្តាប់ ធ្នាប់របៀបរៀបរយ រក្សានូវសោភ័ណភាពតំបន់ឆ្នេរ និងធានា សុវត្ថិភាពជូនភ្ញៀវទេសចរ រដ្ឋបាលក្រុងព្រះសីហនុមិនអនុញ្ញាត ឱ្យមានការចរាចរ-ការចតយានយន្ត ឬរទេះលក់ដូរ នៅលើផ្លូវ ក្រាលថ្មក្រានីតសម្រាប់ថ្មើរជើងតាមបណ្តោយឆ្នេរ និងនៅលើឆ្នេរ ខ្សាច់ ជាដាច់ខាត។បើតាមសេចក្តីជូនដំណឹងនេះ សង្កត់ធ្ងន់ថា៖« ក្នុងករណីពិនិត្យ…
-
អនុប្រធានក្រុមការងារយុវជនគណបក្សស្រុកពញាក្រែក ជួបសំណេះសំណាល ប្រគល់សម្ភារៈ និងថវិកាដល់ យុវជនគណបក្សក្នុងរចនាសម្ព័ន្ធឃុំវាលម្លូរ ស្រុកពញាក្រែក

ត្បូងឃ្មុំ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គឹម សន្តិភាព អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក ទទួលបន្ទុកការងារយុវជន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់សម្ភារៈ ថវិកាជូនដល់ក្រុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ឯកឧត្តម គឹម សន្តិភាព បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ប៉ា ម៉េងហុក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវាលម្លូរ និងក្រុមការងារយុវជនគណបក្សស្រុក ឃុំ យុវជនគណបក្សភូមិ យុវជនគណបក្សតាមសាខា ដែលតែងតែចូលរួមគ្រប់សកម្មភាពក្នុងការចុះជួយប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជនឲ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងជាធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង របស់យុវជននៅគ្រប់ជាន់ថ្នាក់ បានយ៉ាងល្អប្រសើរ ។ ឯកឧត្តម គឹម សន្តិភាព បានលើកទឹកចិត្តឲ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ក្នុងឃុំវាលម្លូរ ត្រូវពង្រឹង និងខិតខំអនុវត្តន៍ នូវរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្ស ឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ។ ឯកឧត្តម បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត…
-
នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរសារធាតុញៀន ដកហូតបានក្រាមពណ៍សថ្លា ០៦កញ្ចប់

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង ៣០ នាទី ត្រង់ចំណុចភូមិក្រោលគោ សង្កាត់ គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សូ រ៉ូហ្សា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅក្នុង ផ្ទះលេខ១៩៦d ផ្លូវលំ ខណ្ឌ ពោធិ៍សែនជយ័ ក្រុង ភ្នំពេញ មុខរបរ បុគ្គលិកហាងកាហ្វេរ។ សម្ភារ:ដកហូតមានក្រាមពណ៍សថ្លា ចំនួន ០៦កញ្ចប់ និងថ្នាំគ្រាប់ចំនួន ២គ្រាប់ ។ បច្ចុប្បន្ន កំលាំងជំនាញខណ្ឌ បា ឃាត់ខ្លួនជនសង្សយ័បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ស៊ូ ប៊ុនធី
-
មន្រ្តីជំនាញរកឃើញបង្គាប្រមាណ ២០០គីឡូក្រាម មានចាក់សារធាតុចាហួយ នៅភ្នំពេញ

ភ្នំពេញ៖ មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការកន្លែងបន្លំ (ក.ក.ប) ប្រចាំរាជធានីភ្នំពេញ បានរកឃើញបង្គាប្រមាណ ២០០គីឡូក្រាម ចាក់បញ្ចូលសារធាតុ ចាហួយ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព។អ្នកជំនាញក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពេលទិញត្រូវតែពិនិត្យឱ្យមែនទែន។ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលនឹងចូលមក ដល់ មន្រ្តីសាខា ក.ប.ប ប្រចាំរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែ មករាបានចុះត្រួតពិនិត្យស្តង់លក់ផលិតផលសមុទ្រស្រស់ នៅម្តុំ ត្រឡោកបែក រាជធានីភ្នំពេញដើម្បីយកគំរូមកវិភាគរកវត្តមាន សារធាតុ គីមីហាមឃាត់ ដោយប្រើប្រាស់រថយន្តពិសោធន៍ ចល័ត ផ្នែកម្ហូបអាហារ។ប្រភពក.ប.ប បានឱ្យដឹងថា យោងលទ្ធផលវិភាគបឋមដោយ ឧបករណ៍ ដែលបំពាក់លើរថយន្តពិសោធន៍ចល័ត ចំពោះគំរូ ផលិតផលចំនួន ៤០ បានបង្ហាញឱ្យឃើញថា ពុំមានប្រើប្រាស់ សារធាតុគីមីហាមឃាត់ទេ។ ទោះយ៉ាងនេះក្តីមន្រ្តីជំនាញបាន យកគំរូផលិតផលទាំងនោះមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន បន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល។ ជាមួយគ្នានេះដែរ មន្រ្តីសាខាក.ប.ប.រាជធានីភ្នំពេញ បានត្រួត ពិនិត្យ ផលិតផលបង្គាស្រស់ ដែលកំពុងដាក់លក់តាមបណ្តាស្តង់ និងបានរកឃើញបង្គាចំនួន ១៨០ គីឡូក្រាម មានចាក់បញ្ចូល សារធាតុ…
-
មួយព្រឹកថ្ងៃទី ២០ ខែមករា អង្គភាពប្រឆាំងអំពើពុករលួយបានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបចំនួន ៧០នាក់

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ សប្តាហ៍ទី៣ នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលបានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ៧០រូប។ បើតាមប្រភពខាងលើនេះ ឱ្យដឹងថា៖ ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង១២ថ្ងៃត្រង់នាថ្ងៃទី ២០ខែមករា នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៧០រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន ២១៤៣៧ រូប ស្មើនឹង ៩៣.៧៥ ភាគរយ នៃចំនួនត្រូវប្រកាសសរុប ២២៨៦៤ រូប។ ជាមួយគ្នានេះនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងបន្ថែមទៀតថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមករានេះ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់រាជធានីភ្នំពេញ បានមកប្រកាសបញ្ចប់ ១០០ភាគរយផងដែរ៕ ដោយ៖ ម៉ាដេប៉ូ
-
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំគណៈប្រតិភូចុះពិនិត្យ និងវាយតម្លៃផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន១ខ្សែ ប្រវែង ១១ គីឡូម៉ែត្រ និង៩០ម៉ែត្រនៅខេត្តស្វាយរៀងដែលគ្រោងនឹងបញ្ចប់នៅចុងខែសីហា ខាងមុខ

(ស្វាយរៀង)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទនៅព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២៣បាន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅពិនិត្យ និងវាយតម្លៃផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន១ខ្សែ ប្រវែង ១១ គីឡូម៉ែត្រ និង៩០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅចុងខែសីហា ខាងមុខ ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ ១៨ ត្រង់ចំណុះភូមិអូរដូនអាម ឃុំព្រះពន្លា ទៅដល់ភូមិសំយ៉ោងឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ឯកឧត្តមបណ្ឌិតសភាចារ្យ ថ្លែងថា៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងជាង ១១ គីឡូម៉ែត្រ ពីឃុំព្រះពន្លាទៅឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងសម្រេចបាន ៧០%ហើយ ។ នៅខេត្តស្វាយរៀង គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ មានចំនួន ៤ខ្សែ ប្រវែងសរុប ៥៧ គីឡូម៉ែត្រ និង២០ម៉ែត្រ ក្នុងនោះមាន៖ ខ្សែទី១ មានប្រវែង ១១ គីឡូម៉ែត្រ និង ៩២ម៉ែត្រ ចាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រុំ ។…
-
រកឃើញបង្គាចាក់ចាហួយជិត ២០០គីឡូក្រាមនៅផ្លូវ ត្រឡោកបែក រាធានីភ្នំពេញ

ភ្នំពេញ ៖ មន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ប្រចាំរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ ស្តង់លក់ផលិតផលសមុទ្រស្រស់ នៅម្តុំត្រឡោកបែក ដើម្បីយកគំរូមកវិភាគរកវត្តមានសារធាតុ គីមីហាមឃាត់ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ។ យោងលទ្ធផលវិភាគបឋមដោយឧបករណ៍ដែលបំពាក់លើរថយន្តពិសោធន៍ចល័ត ចំពោះគំរូផលិតផលចំនួន ៤០ បានបង្ហាញឱ្យឃើញថា ពុំមាន ប្រើប្រាស់សារធាតុគីមីហាមឃាត់ទេ។ ទោះយ៉ាងនេះក្តី មន្រ្តីជំនាញបានយកគំរូផលិតផលទាំងនោះមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន បន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល។ ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ បានត្រួតពិនិត្យផលិតផលបង្គាស្រស់ ដែលកំពុងដាក់លក់តាមបណ្តាស្តង់ និងបានរកឃើញបង្គាចំនួន ១៨០គីឡូក្រាម មានចាក់បញ្ចូលសារធាតុ CMC (ចាហួយ) ។ មន្រ្តីជំនាញ បានអនុវត្តនីតិវិធីពិន័យអន្តរការណ៍ រឹបអូសទំនិញទាំងនោះមកកម្ទេចចោលផងដែរ។ សូមបញ្ជាក់ថា សារធាតុ CMC (ចាហួយ) ជាសារធាតុដែលឈ្មួញ ខិលខូចមួយចំនួន តែងយកមកប្រើប្រាស់សម្រាប់ចាក់បញ្ចូលក្នុងផលិតផលបង្គាស្រស់ ដើម្បីបង្កើនទំងន់ ក្នុងគោលបំណងកឹបកេងផលប្រយោជន៍របស់អ្នកប្រើប្រាស់៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
ជនពាក់ព័ន្ធចំនួន ៦៣នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៩ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៦៣នាក់ ( ស្រី ១នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ប បទល្មើស គ្រឿងញៀន ចំនួន ៣៤ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី ១៩ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៦៣ នាក់ រួម មាន ៖ ជួញដូរ ១៦ ករណី ឃាត់ ២៦ នាក់ ( ស្រី…