Category: ព័ត៌មានសង្គម

  • គ.ជ.ប ជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោតចំនួន១៧៥ រូបសម្រាប់ការបម្រើ ការបោះឆ្នោតឆ្នាំ ២០២៣

    គ.ជ.ប ជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោតចំនួន១៧៥ រូបសម្រាប់ការបម្រើ ការបោះឆ្នោតឆ្នាំ ២០២៣

    ភ្នំពេញ៖​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំ ការបោះឆ្នោត (គធ.ខប)ទាំង២៥ចំនួនសរុប១៧៥ រូប ដែល បានប្រឡងជាប់ក្នុងចំណោមបេក្ខជនចូលរួមប្រឡងសរុបចំនួន ៣៩១ នាក់ ក្នុងនោះមានស្រ្តីចំនួន ៥៤ នាក់ សម្រាប់ បម្រើឱ្យ ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ដែលទើបបង្កើតថ្មី និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣។យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី ១៨ ខែមករា បញ្ជាក់ថា សមាសភាពដែលប្រឡងជាប់សម្រាប់ រាជធានី ខេត្តនីមួយៗមានចំនួនប្រាំពីររូប ដោយឆ្លង កាត់ វិញ្ញាសាប្រឡងសំណួរសរសេរ-QCM និងសម្ភាសន៍ចំណេះ ដឹងទូទៅទាក់ទងនឹងការបោះឆ្នោត។ការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ៣៩១ នាក់ ក្នុងនោះមានស្រ្តីចំនួន ៥៤ នាក់។ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងនិងចាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា…

  • ចូលឆ្នាំចិន ឆ្នាំនេះផ្កាពណ៌លឿង និងក្រហម លក់ដាច់ខ្លាំង ដោយសារជំនឿទៅលើឆ្នាំទន្សាយ

    ចូលឆ្នាំចិន ឆ្នាំនេះផ្កាពណ៌លឿង និងក្រហម លក់ដាច់ខ្លាំង ដោយសារជំនឿទៅលើឆ្នាំទន្សាយ

    ភ្នំពេញ៖ ខណៈពេលថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីរបស់ចិនកាន់តែខិតចូលមកដល់ គេឃើញនៅតាមដងវិថីនានាទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនកំពុងដាក់លក់ជាហូរហែនូវ ផ្កាអង្គារសីល ផ្កាស្បៃរឿង ផ្កាសេមាន់ ផ្លែម្នាស់ ផ្លែក្រូចឃ្វិច និងប្រភេទផ្កាផ្សេងៗទៀតដែលមើលទៅព៌ណលឿងនិងក្រហមស្រាលគួរជាទីទាក់ទាញ។ នៅកន្លែងលក់ផ្កានីមួយៗចាប់ផ្តើមមានសកម្មភាពលក់ដូរ នូវប្រភេទផ្កា ស្បែរឿងដើមផ្កាអង្គារសីល និងប្រភេទផ្កាដទៃទៀត កាន់តែមមាញឹក ។ អតិថិជនខ្លះបានទិញដាក់រថយន្ត ម៉ូតូកង់បី និងខ្លះទៀតដាក់តាមម៉ូតូ ទៅតាមធនធាន និងមធ្យោបាយរបស់គេរៀងៗខ្លួន។ ដូចសព្វមួយដងតាមរយៈការម្នីម្នាដើម្បីរកទិញផ្កា និងរុក្ខជាតិមួយចំនួនសម្រាប់ដាក់តាំងលម្អរ លំនៅដ្ឋាន ហាង និងក្រុមហ៊ុនរបស់បងប្អូនសែស្រឡាយចិននេះដែរ គឺធ្វើឡើងតាមជំនឿ និងភាពជឿជាក់របស់ពួកគេរៀងៗខ្លួនដើម្បីទទួលឆ្នាំថ្មីដែលនឹងឈានមកដល់។ គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិននាឆ្នាំនេះនឹងប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ២២,២៣និង២៤ មករា ឆ្នាំ២០២៣។សម្រាប់ថ្ងៃទី ២១ គឺជាថ្ងៃសែនជីដូនជីតា។ ទាក់ទិននឹងការលក់ផ្កានារដូវចូលឆ្នាំប្រពៃណីចិននេះ កញ្ញា ឯម ម៉ី ដែលកំពុងលក់ផ្កា នៅតាមផ្លូវសហព័ន្ធរ៉ុស្ស៊ី ក្បែរផ្សារទឹកថ្លា ស្ថិតក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញបានឱ្យដឹងថា៖”ឆ្នាំនេះផ្កាពណ៌លឿង និងក្រហមលក់ដាច់ខ្លាំងដោយសារតែគេយកទៅតាំងលម្អរផ្ទះ សម្រាប់ផ្កាសអង្គារស៊ីលក៏លក់អស់ដែរ”។ ស្រ្តីអ្នកលក់ផ្ការូបនេះបានប្រាប់ទៀតថា” ក្នុងមួយរដូវចូលឆ្នាំចិនខ្ញុំយកផ្កាច្រើនប្រភេទដូចជាស្បៃរឿង អង្គារស៊ីល សេមាន់ ក្រូច ចំនួនចាប់ពីជាង១ពាន់ដល់២ពាន់ដើម…

  • អណ្តូងទឹកខ្នាតធំសម្រាប់សហគមន៍និងផ្លូវភូមិក្រាលគ្រួសក្រហមចំនួន ៣ខ្សែនៅឃុំជីផាត ត្រូវបានសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ

    អណ្តូងទឹកខ្នាតធំសម្រាប់សហគមន៍និងផ្លូវភូមិក្រាលគ្រួសក្រហមចំនួន ៣ខ្សែនៅឃុំជីផាត ត្រូវបានសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ

    ខេត្តកោះកុង៖ អណ្តូងទឹកខ្នាតធំសម្រាបស់សហគមន៍ដ៏ធំមួយដ៏ធំមួយដំណើរការដោយថាមពលព្រះអាទិត្យ និងផ្លូវភូមិក្រាលគ្រួសក្រហមចំនួន ៣ខ្សែរបស់សហគមន៍ជនបទ នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងកញ្ញាបណ្ឌិត ស៊ូ វណ្ណា ហ្គោនឡែត ស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្តកោះកុង ប្រជាសហគមន៍យ៉ាងច្រើនកុះករ។ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ និងជាជនបង្គោលរេដបូកជាតិ បានលើកឡើងថា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញនេះ មិនត្រឹមតែមានសារៈសំខាន់នោះទេប៉ុន្តែតំបន់នេះ ស្ថិតនៅក្នុងទីតាំងមួយប្រកបដោយលក្ខណៈយុទ្ធសាស្រ្ត ដែលជាជញ្ជាំងសំរាប់ការពារប្រទេសកម្ពុជា ទប់ទល់និងផលប៉ះពាលគ្រប់បែបយ៉ាងតាំងពីគ្រោះមហន្តរាយ ទឹកជំនន់ ខ្យល់ព្យុះជាដើម ។ ឯកឧត្តម បន្ថែមថា តំបន់ជួរភ្នំក្រវាញ នៅមានបំពេញមុខងារដ៏មានសារៈសំខាន់ ក្នុងការធ្វើជានិយ័តកម្មទឹកភ្លៀង ការទប់ការហូរច្រោះជាដើម។ ម្យាងវិញទៀត ប្រទេសកម្ពុជាយើង គួរតែមានមោទនភាព ដោយសារតែក្នុងចំណោមប្រទេសអាស៊ីទាំង៤៤ ដែលបានធ្វើគម្រោងរេដបូកនេះបានប្រកបដោយជោគជ័យ ហើយការអនុវត្តន៍គម្រោងរេដបូកនេះ មិនមែនជាការងាយស្រួលនោះទេ ទម្រាំយើងអាចយកឥណទានកាបូននេះ យកទៅលក់ដើម្បីបានថវិកា យកមកសាងប្រទេសយើង គឺត្រូវបានឆ្លងកាត់នូវការលំបាក…

  • អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ បានបើករណ្ដៅកំណាយចំនួន២០រណ្ដៅ នៅបរិវេណប្រាសាទអង្គរវត្ត

    អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ បានបើករណ្ដៅកំណាយចំនួន២០រណ្ដៅ នៅបរិវេណប្រាសាទអង្គរវត្ត

    សៀមរាប:​ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ បានបើករណ្ដៅកំណាយស្រាវជ្រាវចំនួន២០រណ្តៅនៅបរិវេណផ្នែកខាងលិចប្រាសាទអង្គរវត្ត ដោយរកឃើញមានខឿនវិហារនៃព្រះពុទ្ធសាសនា និងថេរវាទធ្វើពីថ្មបាយក្រៀម ដើម្បីស្វែងយល់ពីការប្រែប្រួលនៃរចនាសម្ព័ន្ធក្នុងតំបន់អង្គរ។ យោងតាម អាជ្ញាធរជាតិអប្សរា បាន ឱ្យ ដឹងថា ការស្រាវជ្រាវនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីធ្វើកំណាយស្រាវជ្រាវពីការវិវត្ត ស្តីពី «ការគោរពពុទ្ធសាសនាថេរវាទ»។ ការ ស្រាវជ្រាវនេះ ដោយផ្តោតលើ ការវិវត្តរបស់សហគមន៍មនុស្សក្នុងតំបន់នេះ តាំងពីសម័យមុនអង្គរ រហូតមកដល់សម័យកណ្តាល ថាមានការផ្លាស់ប្តូរដូចម្តេចខ្លះ នាពេលដែល «វត្ត» មកជំនួសប្រាសាទ សម័យអង្គរ ដោយបានក្លាយជាស្នូលរប ស់ សហគមន៍។ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក ទិន ទីណា បានលើកឡើង ដែរថា អា ជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ ធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងដើម្បីស្វែងយល់ពីមូលហេតុនៃការប្រែប្រួលរចនាសម្ព័ន្ធទីក្រុង និងប្រជាសាស្ត្រក្នុងតំបន់អង្គរពីសតវត្សរ៍ទី១៣រៀងមក។ លោកថា ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងគោលបំណងខាងលើនេះ បានជាក្រុមការងារស្រាវជ្រាវបានបើករណ្តៅកំណាយចំនួន២០រណ្តៅ ទំហំ ១x២ម…

  • សម្តេចពិជ័យសេនា ទៀ បាញ់ ណែនាំកងកម្លាំងការពារស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ «សុវត្ថិភាពរបស់អ្នក គឺជាកាតព្វកិច្ចរបស់ខ្ញុំ»

    សម្តេចពិជ័យសេនា ទៀ បាញ់ ណែនាំកងកម្លាំងការពារស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ «សុវត្ថិភាពរបស់អ្នក គឺជាកាតព្វកិច្ចរបស់ខ្ញុំ»

    នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានមរតកតេជោ គណៈកម្មាជិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMSOC) បានរៀបចំពិធីត្រួតពិនិត្យ និងសំណេះសំណាលកងកម្លាំងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនារយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាជិការជាតិ CAMSOC ។ ពិធីនេះមានការចូលរួមពីកងកម្លាំង ៤,៧៤៣នាក់ រួមមាននគរបាល, កងរាជអាវុធហត្ថ, បញ្ជាការដ្ឋានអង្គរក្ស, កងទ័ព, ក្រសួងសុខាភិបាល, អគ្គិសនីកម្ពុជា ខណៈមធ្យោបាយ ឧបករណ៍សម្ភារៈគ្រប់ប្រភេទ រួមមានម៉ូតូ សរុបចំនួន ១៦៣គ្រឿង, រថយន្តសរុប ចំនួន ២៤៤គ្រឿង, រថយន្តធុនស្រាលចំនួន ១៧៧គ្រឿង, រថយន្តធុនធ្ងន់ចំនួន ៥៩គ្រឿង, រថយន្តសុវត្ថិភាពចំនួន ៨គ្រឿង។ សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា គណៈកម្មាធិការជាតិ CAMSOC ចង់បង្ហាញ និងផ្សព្វផ្សាយឱ្យមតិសាធារណជាតិ និងអន្តរជាតិបានជ្រាបថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (SEA…

  • តំណាង ឯកឧត្តម ជា សុផារ៉ា អញ្ជើញចូលរួមប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង

    តំណាង ឯកឧត្តម ជា សុផារ៉ា អញ្ជើញចូលរួមប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង

    (ស្វាយរៀង)៖ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង។ យោងសេចក្តីសម្រេច លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ទៅជាប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង។ លោក ម៉ិញ ស៊ីចាយ ពីប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងទៅជាប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង។ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោក គឹម ពិសិដ្ឋ…

  • ប្រជាពលរដ្ឋខ្មែរកាត់ចិន បាននាំគ្នាសម្រុកមកទិញគ្រឿងរណ្ដាប់សែន ទុកសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ខណៈខិតជិតមកដល់ខាងមុខនេះ

    ប្រជាពលរដ្ឋខ្មែរកាត់ចិន បាននាំគ្នាសម្រុកមកទិញគ្រឿងរណ្ដាប់សែន ទុកសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ខណៈខិតជិតមកដល់ខាងមុខនេះ

    ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋខ្មែរកាត់ចិន បាននាំគ្នាសម្រុកមកទិញគ្រឿងរណ្ដាប់សែន ទុកសម្រាប់ពិធីបុណ្យចូលឆ្នាំចិន នៅថ្ងៃទី២១ ខិតជិតមកដល់នាពេលខាងមុខនេះ ដើម្បីត្រៀមជាលក្ខណៈឱ្យបានរួចរាល់ជាមុនកុំមានការខ្វះខាត សម្រាប់រយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមផ្សារនានា ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត គឺមានសកម្មភាពមមាញឹកទាំងអ្នកលក់ និងអ្នកទិញ ដែលភាគច្រើនផ្ដោតលើការទិញគ្រឿងដង្វាយផ្សេងៗសម្រាប់ការសែនព្រេន ជាពិសេស ការតុបតែងផ្ទះសំបែង នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ និង២២-២៣-២៤ ខែមករា ឆ្នាំ២០២៣ ខណៈនៅថ្ងៃសៅរ៍ ទី២១ គឺជាថ្ងៃសែន។ បងប្រុសម្នាក់ ដែលជាអាជីវករលក់ដូរ ក្នុងផ្សារអូឬស្សី បានប្រាប់ក្រុមការងារ (AMS) នៅព្រឹកថ្ងៃទី១៩ ខែមរា ឆ្នាំ២០២៣នេះ ឱ្យដឹងថា ឱ្យតែមានពិធីពិធីបុណ្យសាសនាផ្សេងៗ បងប្អូនប្រជាពលរដ្ឋជាច្រើន បាននាំគ្នាមកទិញគ្រឿងរណ្តាប់ប្រើប្រាសចំបាច់ទុកមុនយ៉ាងហោចណាស់ប្រាំថ្ងៃមុន ជាមួយគ្នានេះ ខណៈដែលបុណ្យចូលឆ្នាំចិន បានខិតជិតមកដល់ឃើញថា បងប្អូនប្រជាពលរដ្ឋខ្មែរកាត់ចិន ជនជាតិចិន និងវៀតណាម បាននាំគ្នាមកទិញទំនិញយ៉ាងច្រើនកុះករ ដែលធ្វើឱ្យផ្សារទាំងមូលមានមនុស្សច្រើនកោះករខុសពីថ្ងៃធម្មតា។ សូមបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំចិន គឺជាជំនឿរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាប់ជាខ្សែស្រឡាយចិន គោរពប្រតិបត្តិនូវជំនឿផ្សេងៗជាច្រើន ដោយក្នុងនោះ រួមមាន៖ បិទយ័ន្តមុខផ្ទះ លោតម៉ុងសាយ ការសែនព្រេនមានម្ហូបអាហារ…

  • ពលរដ្ឋ ៨គ្រួសារ រស់នៅជាប់នឹងសណ្តរស្ទឹងព្រែកត្នោត បានទទួលអំណោយសម្តេចទាំងទ្វេ ក្រោយផ្ទះពួកគាត់បានបាក់ចូលទឹកស្ទឹងអស់

    ពលរដ្ឋ ៨គ្រួសារ រស់នៅជាប់នឹងសណ្តរស្ទឹងព្រែកត្នោត បានទទួលអំណោយសម្តេចទាំងទ្វេ ក្រោយផ្ទះពួកគាត់បានបាក់ចូលទឹកស្ទឹងអស់

    ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៨ មករា ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលឯកឧត្តម លី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ នាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនប្រជាពលរដ្ឋ ៨គ្រួសារ ដែលនៅជាប់សណ្តរស្ទឹងព្រែកត្នោត ស្មើ ០៥ខ្នងផ្ទះ បានលិចចូលក្នុងទឹកស្ទឹង ដោយការស្រុតដី ដើម្បីដោះស្រាយការលំបាកមួយចំនួន ។ ផ្ទះចំនួន ០៥ខ្នងនេះ មានប្រជាពលរដ្ឋរស់នៅទាំងម្ចាស់ផ្ទះពិត និងផ្ទះជួលចំនួន ៨គ្រួសារ ហើយក្នុងចំនួន ៨គ្រួសាេនេះ មួយគ្រួសារទទួលបានអង្ករ ១បាវ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ភួយ ខ្នើយ តង់ កន្ទេល សម្ភារៈផ្ទះបាយមួយឈុតនិងថវិកាចំនួន៥០ម៉ឺនរៀល ។ នេះជាការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ទៅតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

  • យានយន្តល្មើស ២៤០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យកាលពីថ្ងៃទី១៨ ខែមករា ម្សិលមិញ

    យានយន្តល្មើស ២៤០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យកាលពីថ្ងៃទី១៨ ខែមករា ម្សិលមិញ

    ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា សមត្ថកិច្ចជំនាញចរាចរណ៍ បានដាក់គោលដៅសរុបចំនួន ១០៧គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងសកម្មភាពនេះមាន យានយន្ត ចូលគោលដៅ ចំនួន ៣០៤ គ្រឿង ម៉ូតូ ចំនួន ២៧០ គ្រឿង ហើយសមត្ថកិច្ចបានរក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២៤០ គ្រឿង មាន ម៉ូតូ ចំនួន ២១៤ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី១៩…

  • ក្រសួងការងារ ជូនដំណឹងពីការផ្តល់ប្រាក់ឧបត្ថម្ភកម្មករនិយោជិតក្នុងវិស័យទេសចរណ៍លើកទី៨៨

    ក្រសួងការងារ ជូនដំណឹងពីការផ្តល់ប្រាក់ឧបត្ថម្ភកម្មករនិយោជិតក្នុងវិស័យទេសចរណ៍លើកទី៨៨

    ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៨៨)។ យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ប្រាប់ដល់បងប្អូនកម្មករនិយោជិតចំនួន ៨៦៦នាក់ នៃ សហគ្រាសទាំង១២ នៃវិស័យទេសចរណ៍ (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យា ការងារស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលជ្រាបថា ធនាគារ វីង នឹងផ្ញើសារ អំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាល សហគ្រាសនាពេលកន្លងមក។ សម្រាប់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖១២១ ៥០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ។ ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។ ជាមួយគ្នានេះក្រសួងការងារបាន រំឮកថា ធនាគារ វីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីងរួចមក។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ…