-
ទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទមួយកន្លែងក្នុងខណ្ឌឬស្សីកែវ ត្រូវសមត្ថកិច្ច ជំនាញចុះបង្ក្រាប ឃាត់ម្ចាស់ទីតាំង និងនារីរងគ្រោះចំនួន ០៨នាក់

ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប ជាក់ស្តែងករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និង នារីរងគ្រោះចំនួន ០៨នាក់ ក្នុងនោះមានអនីតិជនចំនួន ០៣នាក់ និងវត្ថុតាងមួយចំនួន ។ ក្នុងប្រតិបត្តិការ នេះបានធ្វេីឡេីងកាលពីវេលាម៉ោង០៩និង១០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចហាងម៉ាស្សាកោសជប់យីហោ«៩៩៩៩» ស្ថិតនៅផ្ទះគ្មានលេខ ចំណុចចុងស្ពានព្រែកព្នៅខាងលិច ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ស្រ្តីជាម្ចាស់ទីតាំងមានឈ្មោះ សេក មុំ អាយុ៤០ឆ្នាំ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បេីតាមប្រភពបានឲ្យដឹងថា ទីតាំងហាងម៉ាស្សាកោសជប់យីហោ«៩៩៩៩» មានស្រ្តីម្នាក់ ជាម្ចាស់ទីតាំង នៅក្នុងហាងមានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន ០៨នាក់ សង្ស័យអនីតិជន ០៣នាក់និងមានបន្ទប់សម្រាប់រួមភេទចំនួន ០៤បន្ទប់ តម្លៃម៉ាស្សាធម្មតា ២.០០០០រៀល…
-
បារាំងប្តេជ្ញាខិតខំបណ្តុះបណ្តាលកងកម្លាំងកម្ពុជា ដើម្បី សម្រេច គោលដៅកម្ពុជាគ្មានមីនក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ យោធាចារ្យនៃកងទ័ពសាធារណរដ្ឋបារាំងបានបង្ហាញ ការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ គោលដៅបោសសម្អាតគ្រាប់មីនដែលនៅសល់ឱ្យអស់ត្រឹមឆ្នាំ២០២៥ ។ទន្ទឹមគ្នានេះដែរយោធាចារ្យនៃប្រទេសនេះ ក៏បាន ប្តេជ្ញាជួយដល់កម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅនេះ ផង ដែរ។ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបរវាងប្រមុខ កងយោធាមួកខៀវកម្ពុជានិងយោធាចារ្យបារាំង កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ប្រមុខកងយោធាមួកខៀវកម្ពុជា និងជាអនុប្រធានគណៈ កម្មាធិការជាតិ និងជាអគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សា សន្តិភាពឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែង អំណរគុណចំពោះបារាំង ដែលតែងបានផ្តល់វគ្គបណ្តុះបណ្តាល លើជំនាញជាច្រើនលើវិស័យរក្សាសន្តិភាព និងការបណ្តុះ បណ្តាលផ្នែកភាសាបារាំងឱ្យដល់កងយោធាមួកខៀវកម្ពុជានាពេលកន្លងមក។ ទន្ទឹមគ្នានេះឯកឧត្តមក៏បានស្វាគមន៍ចំពោះវត្តមានជាលើកទី២លើទឹកដីកម្ពុជារបស់យោធាចារ្យបារាំងទាំង២រូបក្នុងកិច្ចប្រឹងប្រែងចូលរួមបណ្តុះបណ្តាលបច្ចេកទេសជំនាញបោសសម្អាតមីនឱ្យដល់កងយោធាកម្ពុជាសំដៅបង្កើនកម្រិតសមត្ថភាពកងយោធពលខេមរភូមិន្ទលើវិស័យបោសសម្អាតមីនទាំងក្នុងប្រទេសនិងតាមបណ្តាតំបន់បេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ។នាជំនួបនេះដែរ លោក ប៉ូលេ យ៉ាន(POLLET Yann) ប្រធាន ក្រុមយោធាចារ្យនៃសាធារណរដ្ឋបារាំងបានឱ្យដឹងតាមរយៈមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថា ៖ «នេះជាលើកទី២ហើយ ដែល ក្រុមយោធាចារ្យបារាំងមានឱកាសចូលរួមបណ្តុះបណ្តាលវគ្គបោសសម្អាតមីន ដល់កងកម្លាំងមួកខៀវកម្ពុជា»។ យោធាចារ្យបារាំង ក៏បានប្តេជ្ញាខិត្តខំបណ្តុះបណ្តាល កងកម្លាំង កម្ពុជាឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញបេសកកម្មប្រកប ដោយប្រសិទ្ធភាពខ្ពស់ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជា ពិសេសការបោសសម្អាតមីននៅកម្ពុជា ឆ្ពោះទៅកាន់កម្ពុជា គ្មានមីនក្នុងឆ្នាំ២០២៥ថែមទៀត។ សូមបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ រយៈពេល២៩ឆ្នាំកន្លងមកនេះ…
-
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព ស្ដីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព ស្ដីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើកទី០៧ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អភិបាលរងរាជធានី-ខេត្ត, នាយករដ្ឋបាលក្រុង-ស្រុក, នាយកទីចាត់ការ ផែនការ និងវិនិយោគ នៃរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ ។ នាឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានលើកឡើងថា ដើម្បីជំរុញការគាំទ្ររបស់រដ្ឋបាលរាជធានី-ខេត្ត ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អគ្គនាយកដ្ឋានរដ្ឋបាល បានកំណត់ឱ្យមានកិច្ចប្រជុំជាប់ជាប្រចាំជាមួយនាយករដ្ឋបាល និងនាយកទីចាត់ការ ផែនការ និងវិនិយោគ នៃរាជធានី-ខេត្ត។ ឯកឧត្តម បន្ដថា ក្រសួងមហាផ្ទៃ បានធ្វើសមារណកម្មរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ដើម្បីឱ្យទៅជារដ្ឋបាលមួយឯកភាព ដោយមានការយកចិត្តទុកដាក់ទៅលើការកសាងរដ្ឋបាលទូទៅ ឱ្យមានភាពរលូន…
-
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លេីងទាន ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន នៅពន្ធនាគារព្រៃស បណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីចេញសែកស្អុយ

ភ្នំពេញ ៖ បើតាមដីការឃុំខ្លួនបណ្តោះអាសន្ន បញ្ជាក់អោយដឹងពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នពេញ លោក ទិត ដាលីន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន នៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងករណីចេញសែកស្អុយ។ នេះ សូមបញ្ជាក់ថា, នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣. កងកម្លាំងនគរបាលនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ដោយអនុវត្ត ទៅតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលេខ ៣៨ “ឈ១” ព្រ.ទ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសូមជម្រាបជូនថា៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩…
-
ផ្ទៃដីមានមីនជាង ៤០០ គីឡូម៉ែត្រក្រឡា គ្រោងនឹងធ្វើការបោស សម្អាតនៅឆ្នាំនេះ ខណៈខេត្តចំនួន ១២ទៀតនឹងប្រកាស ជាខេត្ត អស់មីន

សៀមរាប៖ ក្នុងឆ្នាំ២០២៣ នេះ កម្ពុជាគ្រោងនឹងប្រកាសខេត្តចំនួន ១២ បន្ថែមទៀត ជាខេត្តអស់មីន។ ក្នុងឆ្នាំនេះដែរ ផ្ទៃដីមានមីន ប្រមាណ ៤១១ គីឡូម៉ែត្រក្រឡា ក៏គ្រោងនឹងធ្វើការបោសសម្អាត ដែលទទួលបានការគាំទ្រពី គម្រោងសម្ដេចតេជោ ហ៊ុន សែន សម្រាប់ សកម្មភាពមីន មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និង ដៃគូអភិវឌ្ឍន៍។នេះបើយោងតាមការថ្លែងឱ្យដឹងពីអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងពិធីអបអរសាទរ ការប្រកាសក្រុងសៀមរាប និងស្រុកក្រឡាញ់ ខេត្តសៀមរាប ជាក្រុង-ស្រុក អស់មីនកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។កងកម្លាំងបោសសម្អាតមីនរបស់អង្គការ ហាឡូ ត្រាស( HALO Trust) ធ្វើការបញ្ចប់ការងារបោសសម្អាតមីនក្នុងក្រុងសៀមរាប និងស្រុកក្រឡាញ់ ដោយទទួលបានជោគជ័យក្នុងទំហំផ្ទៃដីសរុប ៩៤៦.៥១២ ម៉ែត្រក្រឡា។ គម្រោងបោសសំអាតមីននេះដែរ ក៏គ្រោងនឹងបញ្ចប់ការងារបោសសម្អាតមីននៅស្រុកចំនួនពីរបន្ថែមទៀតក្នុងខេត្តសៀមរាបនេះ គឺ ស្រុកពួក និងស្រុកស្រីស្នំ។ ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ៖ «ក្នុងឆ្នាំ២០២៣ នេះ…
-
នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង បញ្ជាក់ថា កងយោធពលខេមរភូមិន្ទមានកាតកិច្ច ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់

ខេត្តកណ្តាល ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។ បានអញ្ជើញធ្វើបទឧទ្ទេសនាម (អភិបាលកិច្ចល្អ) ផ្ដាំផ្ញើដល់សិក្ខាកាមហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៨ នៅមជ្ឈមណ្ឌលភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០២៣។ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត បានលើកឡើងថា អភិបាលកិច្ចល្អ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ និងអនុវត្តតាមបទបញ្ជា អនុលោមតាមរដ្ឋធម្មនុញ្ញ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទមានកាតកិច្ច ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។ ទាំងនេះ គីជាកិច្ចការស្នូលអទិភាពដែលកងយុទ្ធពលខេមរភូមិន្ទ ត្រូវអនុវត្តប្រកបដោយភាពម៉ុងម៉ាត់ និងការទទួលខុសត្រូវពេញទំហឹង ដើម្បីធានាបានទាំងស្រុងនូវសន្តិភាព ស្ថិរភាព និងសន្តិសុខស្ថិតស្ថេរយូរអង្វែង បម្រើកសាងឱកាសសម្រាប់អភិវឌ្ឍន៍ជាតិ ៕ ដោយ-រ៉ាវុធ
-
ប្រធានក្រុមការងារគណបក្សចុះជួយស្រុកទឹកផុស លើកឡើងថា សង្រ្គាមស្រួលណាស់បង្កើត ប៉ុន្តែមិនងាយរំលត់នោះទេ បើកាលណាប្រទេសអត់មានសន្តិភាពហើយ កុំនិយាយរឿងវិនិយោគ កុំនិយាយរឿងសិទ្ធមនុស្ស

ខេត្តកំពង់ឆ្នាំង ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ចំនួន ៥៩០នាក់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេណវត្តសំប៉ាន នៃឃុំចោងម៉ោង ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស លើកឡើងថា សង្រ្គាមស្រួលណាស់បង្កើត ប៉ុន្តែមិនងាយរំលត់នោះទេ បើកាលណាប្រទេសអត់មានសន្តិភាពហើយកុំនិយាយរឿងវិនិយោគ កុំនិយាយរឿងសិទ្ធមនុស្ស បើកាលណារាជរដ្ឋាភិបាគ្រប់គ្រងមិនបាននោះ នឹងនាំឱ្យប្រទេសឈានទៅរកការរលាយហិនហោច ខ្ទេចខ្ទីទាំងអស់ ។ ឯកឧត្តម ជា វ៉ាន់ដេត បន្តថា គោលនយោបាយនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងនោះបងប្អូនកម្មករ ដែលធ្វើការនៅតាមរោងចក្រសហគ្រាស ទទួលបាននូវការធានារាប់រងសុខភាព ហេតុនេះសូមបងប្អូនកម្មករ កម្មការិនី ត្រូវទៅពិនិត្យសុខភាពឱ្យបានជាប្រចាំ ដែលយើងអាចទទួលបានការព្យាបាលទាន់ពេលវេលា ទៅតាមប្រភេទជំងឺ ដោយ ប.ស.ស ជាអ្នកចេញលុយថ្លៃព្យាបាល ។ កម្មករ កម្មការនី នៅកម្ពុជាយើង បើធៀបនិងបណ្តាប្រទេសមួយចំនួន គឺយើងល្អជាងគេឆ្ងាយ និងទទួលបានផលប្រយោជន៍ច្រើនពីការងារ។ ឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង…
-
យានយន្តល្មើស ១៤៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី១៦ ខែមករា ម្សិលមិញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ៤៨គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះដែរ មាន យានយន្ត ចូល គោលដៅ ចំនួន ៣៥៣ គ្រឿង ម៉ូតូ ចំនួន ៣២៨ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ១៤៣ គ្រឿង មាន ម៉ូតូ ចំនួន ១២៩ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។…
-
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លាលែងពីតំណែង ចំពេលមានការរិះ គន់ជុំវិញបញ្ហា អ៊ុយក្រែន

បែរឡាំង៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Christine Lambrecht ដែលទទួលរងការរិះគន់យ៉ាងខ្លាំងជុំវិញបញ្ហាអ៊ុយក្រែន បានប្រកាស លាលែងពីតំណែងកាលពីថ្ងៃចន្ទ ខណៈក្រសួងរបស់លោកស្រី ត្រូវដឹកនាំគម្រោងដ៏ធំជុំវិញការធ្វើទំនើបកម្មយោធារបស់ប្រទេស និងត្រួតពិនិត្យផ្ដល់ជំនួយសព្វាវុធទៅអ៊ុយក្រែន។ នេះបើតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។ លោកស្រី Lambrecht បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោកស្រីបានដាក់សំណើសុំលាលែងពីតំណែងទៅកាន់លោកអធិការបតី អូឡាហ្វ សុលហ្ស៍ ដោយបន្ថែមថា៖«ការផ្ដោតវាយប្រហារ លើមនុស្សរបស់ខ្ញុំពីប្រព័ន្ធផ្សព្វផ្សាយក្នុងរយៈពេលច្រើនខែមកនេះ បានរារាំងការជជែកដេញដោលគ្នាអំពីការពិតនៃវិស័យយោធា និងគោលនយោបាយសន្តិសុខរបស់អាល្លឺម៉ង់»។ លោកស្រីបន្តថា៖ «ការងារដ៏មានតម្លៃរបស់ទាហាន និងមនុស្ស ជាច្រើននៅក្នុងក្រសួងរបស់ខ្ញុំ ត្រូវតែឈរនៅជួរមុខ។ ដូច្នេះហើយ ខ្ញុំសម្រេចទុកឱ្យតំណែងរបស់ខ្ញុំទំនេរដើម្បីឱ្យមានអ្នកជំនួស»។ គេមិនទាន់ដឹងថានរណានឹងត្រូវឡើងស្នងតំណែងជំនួសនោះទេ។ បើតាមការចុះផ្សាយរបស់រ៉យទ័រ អ្នកនាំពាក្យរដ្ឋាភិបាលបាន និយាយថា លោក សុលហ្ស៍ បានទទួលយកការលាលែងពីតំណែង របស់លោកស្រី Lambrecht ខណៈអ្នកស្នងតំណែងរំពឹងថា នឹងប្រកាសនៅថ្ងៃអង្គារ។ គួរបញ្ជាក់ថា លោកស្រី Lambrecht ឡើងជារដ្ឋមន្ត្រីក្រសួង ការពារ ជាតិចាប់តាំងពី លោក សុលហ្ស៍ ក្លាយជាអធិការបតីក្នុងខែធ្នូ ឆ្នាំ ២០២១។ ក្រុមអ្នករិះគន់ បានចាត់ទុកលោកស្រីថាគ្មានសមត្ថភាព ក្នុងការកាន់តំណែងនេះ…
-
ស្នងការខេត្តកណ្តាលដឹកនាំកម្លាំងចុះពិនិត្យទាំងយប់ជាបន្ទាន់ ខណៈទឹកហូរបុកខ្លាំងធ្វើឲ្យបាក់ច្រាំង ខូចខាត និងបាត់បង់ផ្ទះសម្បែងប្រជាពលរដ្ឋ នៅតាមព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ

កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកងកម្លាំង ចុះត្រួតពិនិត្យទាំងយប់ជាបន្ទាន់ ខណៈទឹកហូរបុកខ្លាំងធ្វើឲ្យបាក់ច្រាំង ខូចខាត និងបាត់បង់ផ្ទះសម្បែងនៅតាមព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងការចុះត្រួតពិនិត្យនេះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានមានប្រសាសន៍ “ណែនាំឲ្យពលរដ្ឋរើសម្ភារ ចាកចេញពីកន្លែងកំពុងប្រឈម បាក់ស្រុត និងប្រយ័ត្នចំពោះគ្រួសារមានកូនតូចៗ ឱពុកម្តាយចាស់ៗ ហាមពួកគាត់ទៅមើលក្បែរកន្លែងបាក់ស្រុត ” ៕ ឆ ដា