-
ទូទាំងប្រទេស ជនពាក់ព័ន្ធ ២២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី១៦ ម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ២២នាក់ ( ស្រី ២នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនក្នុង ប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀន ចំនួន ១០ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី ១៧ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ។ ក្នុងចំណោម ជនសង្ស័យ ទាំងចំនួន ២២នាក់ រួមមាន៖ ជួញដូរ ៦ ករណី ឃាត់ ១១ នាក់, ដឹក ជញ្ជូន រក្សា ទុក ១ ករណី ឃាត់ ១ នាក់ , ប្រើប្រាស់ ១…
-
ពលរដ្ឋចំនួន ២.២២៥ គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត បានទទួលអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋចំនួន ២.២២៥គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត នៅបរិវេនវត្តកំពង់ក្ដុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៣នេះ។ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមករា ទឹកស្ទឹងព្រែកត្នោត បានចាប់ផ្តើមហូរចូល និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ទឹកស្ទឹងបានបន្តហូរមកពី ខេត្តកំពង់ស្ពឺធ្លាក់មកស្ទឹងព្រែកត្នោត បង្កឲ្យមានជន់លិចសាលាសង្កាត់ចំនួន២ ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ សាលារៀនចំនួន៣ វត្តអារាមចំនួន២ និងមណ្ឌលសុខភាពចំនួន១ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២.០៩០ខ្នងផ្ទះ ស្មើនឹង ២.២២៥ គ្រួសារ មានប្រជាពលរដ្ឋចំនួន ៩.៥៤៥ នាក់ ក្នុងសង្កាត់ចំនួន ១០ ស្មើនឹង ៣១ភូមិ។ ឯកឧត្តម ឃួង ស្រេង លើកឡើងថា…
-
ចាប់ពីថ្ងៃទី១៨ ដល់២៤ ខែមករាឆ្នាំ២០២៣ អាកាសធាតុអាចចុះត្រជាក់

ភ្នំពេញ ៖ ក្រសួង ធនធាន ទឹក និង ឧតុនិយម នៅព្រឹកថ្ងៃ អង្គារ ទី ១៧ ខែមករា ឆ្នាំ ២០២៣នេះ បានចេញ សេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសអាចចុះត្រជាក់(ចាប់ពីថ្ងៃទី១៨ ដល់២៤ ខែមករាឆ្នាំ២០២៣)។ បេីយោង តាម សេចក្ដី ជូនដំណឹង របស់ ក្រសួង ធនធាន ទឹក និង ឧតុនិយម បានបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី១៨ ដល់២៤ ខែមករាឆ្នាំ២០២៣ ទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ។ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖១-តំបន់ទំនាបកណ្តាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C សីតុណ្ណភាពអតិបរមា មានពី ៣០-៣២ °C អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ពិសេសទំនាបភាគពាយ័ព្យមានជាអាទិ៍ ៖ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់…
-
តម្លៃមុខម្ហូប ក្នុងផ្សារធំថ្មី នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ តម្លៃមុខម្ហូប ក្នុងផ្សារធំថ្មី ដែលជាផ្សារធំមួយនៅចំកណ្តាលក្រុង នៃរាជធានីភ្នំពេញ សម្រាប់នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖ តម្លៃគ្រឿងសមុទ្រ-ក្តាមយក្ស ១គីឡឡូក្រាម តម្លៃ ៤៨០០០០៛-ក្តាមថ្ម មានពង ១គីឡូក្រាម តម្លៃ ១០០០០០៛-ក្តាមថ្មធំ ១គីឡូក្រាម តម្លៃ ៩០០០០៛-ក្តាមថ្មតូច ១គីឡូក្រាម តម្លៃ ៦០០០០៛-ក្តាមសេះ ១គីឡូក្រាម ៧០០០០៛-បង្ការ ធម្មជាតិធំ ១គីឡឡូក្រាម តម្លៃ ១០០០០០៛-បង្ការ ធម្មជាតិតូច ១គីឡឡូក្រាម តម្លៃ ៦០០០០៛-បង្ការចិញ្ចឹម ១គីឡឡូក្រាម តម្លៃ ៣៥០០០៛-មឹក ១គីឡឡូក្រាម តម្លៃ ៤៥០០០៛-អយស្ទឺ ១គីឡូក្រាម តម្លៃ ១២០០០៛-បរបែល ១គីឡូក្រាម តម្លៃ ២៥០០០៛-ងាវធំ ១គីឡូក្រាម តម្លៃ ៤០០០០៛-ងាវតូច ១គីឡូក្រាម តម្លៃ ២៥០០០៛-ត្រីសាបាក ១គីឡឡូក្រាម តម្លៃ ១៥០០០៛-ត្រីក្រហមតូច…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញទស្សនកិច្ចត្រួតពិនិត្យសកម្មភាពការងារ និងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI)

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញធ្វើទស្សនកិច្ចត្រួតពិនិត្យសកម្មភាពការងារ និងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) ។ ក្នុងពិធីទស្សនកិច្ចនេះ ឯកឧត្តម រដ្ឋមន្ត្រី បានអញ្ជើញត្រួតពិនិត្យទៅលើលទ្ធភាពដាំដុះពូជស្រូវចំប៉ីស៧០ និងត្រួតពិនិត្យទៅលើសំណាប ព្រមទាំងបានបន្ថែមធាតុចូលបន្ថែមទាក់ទងនឹងការដឹកជញ្ជូន។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានពិនិត្យទៅលើការវាយតម្លៃស្រឡាយស្រូវ និងសំណាកពូជមួយចំនួនដែលមានការទុកដាក់យ៉ាងល្អដោយក្រុមការងារវិទ្យាស្ថាន និងបានស្វែងយល់អំពីបច្ចេកទេសជាលិកាវប្បកម្មផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រីបានអញ្ជើញពិនិត្យមន្ទីរពិសោធន៍ជីវបច្ចេកវិទ្យា និងស្ដាប់បទបង្ហាញទាក់ទងនឹងដង្កូវនាង ដែលអាចមានលទ្ធភាពផលិតសូត្របានល្អ ពីពូជខ្មែរយើង ដោយមានការបង្កាត់ជាមួយពូជនាំចូលពីកូរ៉េ ដែលបានលទ្ធផលពូជថ្មីមួយមន្ថែម គឺ CK1.7.4 ដែលមានភាពធន់ទ្រាំទៅនឹងអាកាសធាតុ។ ក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា វិទ្យាស្ថានត្រូវបន្តជំរុញការស្រាវជ្រាវលើការងាររបស់ខ្លួនបន្ថែមទៀតឱ្យអស់លទ្ធភាព និងបន្តធ្វើការងារពាក់ព័ន្ធជាមួយដំណាំស្រូវឱ្យមាននិរន្តរភាព។ ឯកឧត្តម បន្ថែមទៀតថា វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា ត្រូវគិតគូផងដែរពីប្រសិទ្ធភាពនិងនិរន្ដរភាពសេដ្ឋកិច្ចរបស់ខ្លួន និងត្រូវមានការសហការជាមួយក្រុមហ៊ុនដៃគូនានាបន្ថែមទៀត។ ហើយខាងវិទ្យាស្ថានគួរតែគ្រប់គ្រងការផលិតពូជ ឈានទៅរកវិញ្ញាបនប័ត្រពូជស្រូវ និងបន្តពង្រីកខ្លួន…
-
ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ នៅខណ្ឌពោធិ៍សែនជ័យ បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកស្រី អុឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ នៅរសៀលថ្ងៃ ទី១៦ ខែ មករា ឆ្នាំ ២០២៣ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ១គ្រួសារ កាលពីវេលាម៉ោង៨.៣០នាទីយប់ថ្ងៃ ទី១៥ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅភូមត្រពាំងជ្រៃ ក្នុងសង្កាត់កាកាបទី២កន្លងទៅ ។ លោកស្រីប្រធានអនុសាខា បានពាំនាំ នូវការសោកស្តាយពីសំណាក់ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះនិងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តាជីវភាពគ្រួសារឡើងវិញព្រមទាំងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះព្រោះរដូវនេះជារដូវធ្លាក់ខ្យល់ ។ លោកស្រី ក៏បានគូសបញ្ជាក់ថា៖សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ…
-
ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ឈានដល់ការតភ្ជាប់តួស្ពាន ដោយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសា ខាងមុខ

ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ ភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា បានឈនដល់ការតភ្ជាប់តួស្ពានហើយនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣ខាងមុខនេះ។ ពិធីតភ្ជាប់តួស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិង អ្នកឧកញ៉ា ពុង ឃាវ សែ ។ លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា៖ ការដ្ឋានសាងសង់ ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា គិតត្រឹមថ្ងៃ១៦ មករានេះ ការដ្ឋានសាងសង់សម្រេចបាន ៩៣% នៃគម្រោង ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣ខាងមុខនេះ ។ គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាប នេះមានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង , កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន…
-
អ្នកធ្វើការពាក់ព័ន្ធវិស័យទឹកស្អាតបង្ហាញសុទិដ្ឋិនិយមលើសេចក្ដីព្រាងច្បាប់ «ការគ្រប់គ្រងទឹកស្អាត»ដែលគណរដ្ឋមន្ត្រីទើបអនុម័ត

ភ្នំពេញ៖ អ្នកធ្វើការពាក់ព័ន្ធនឹងវិស័យទឹកស្អាតបង្ហាញសុទិដ្ឋិនិយម លើសេចក្ដីព្រាងច្បាប់ «ការគ្រប់គ្រងទឹកស្អាត»ដែលទើបត្រូវបាន គណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី១៣ខែមករាកន្លងទៅនេះ។ពួកគេសង្ឃឹមថា ស្ថា វិស័យទឹកស្អាតកម្ពុជាអាចនឹងមានការ អភិវឌ្ឍ ខ្លាំងថែមទៀត ក្រោយច្បាប់ស្តីពី «ការគ្រប់គ្រងទឹកស្អាត»ត្រូវសភា ទាំងពីរ អនុម័តនិងព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាស ឱ្យ ប្រើប្រាស់ជាផ្លូវការ។ លោក ផុន សុគន្ធ សមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានបង្ហាញការគាំទ្រចំពោះការអនុម័តសេចក្ដីព្រាងច្បាប់នេះ។ កន្លងមកលោកធ្លាប់បានចូលរួមធ្វើសេចក្តីព្រាងច្បាប់នេះដែរ ឃើញថាច្បាប់នេះគឺល្អ ព្រោះជួយជំរុញដល់ការផ្ដល់សេវាកម្មផ្គត់ផ្គង់ ទឹក ស្អាតឯកជនកាន់តែមានគុណភាព ដើម្បីផ្តល់សេវាសាធារណៈ ចាំបាច់មួយក្នុងការទ្រទ្រង់សុខមាលភាពនិងជីវភាពរបស់ពលរដ្ឋ។លោកក៏ស្នើឱ្យមន្ទីឬក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណា អនុវត្ត ច្បាប់នេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យនេះ និងធានាប្រយោជន៍ដល់ប្រតិ្តបត្តិករទឹកស្អាត និងអ្នកប្រើប្រាស់នៅកម្ពុជា។ លោកបានបញ្ជាក់ថា ៖«កន្លងមកការផ្គត់ផ្គង់ទឹកស្អាត ពី សំណាក់ អាជីវករមួយចំនួន ផលិតទឹកមិនបានត្រឹមត្រូវ និងមិនបាន គោរពតាមគោលការណ៍ក្រសួង និងមានអាជីវកម្ម មួយចំនួន ក៏ទទួលរង់ការបំពានពីអ្នកដែលមានអំណាចធំមកលើអាជីវកម្មរបស់ពួកគាត់ជាដើម ហេតុនេះលោកសង្ឃឹមថាច្បាប់នេះ នឹងជួយការគ្រប់ គ្រង ទឹកស្អាតកាន់តែគុណភាព»។ប្រធានកម្មវិធីមកពីអង្គការភ្លែនអន្តរជាតិកម្ពុជា លោក ហង់ ហ៊ីប៊ុណ្ណា ក៏បានបង្ហាញការគាំទ្រចំពោះការបង្កើតច្បាប់ទឹកគ្រប់គ្រងទឹកស្អាតនេះដែរព្រោះកន្លងមកកម្ពុជាមានតែគោលនយោបាយទឹកស្អាតប៉ុណ្ណោះ។ ហេតុនេះ លោកយល់ថា…
-
ឯកឧត្តម លី ធុជ៖ កម្ពុជា បានបង្កើតនូវប្រវត្តិសាស្រ្តយ៉ាង ច្រើនក្នុង ការ បញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា

ភ្នំពេញ៖ ប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ទាំងអស់ បានដើរតួនាទី មួយ ផ្នែកយ៉ាងសំខាន់ក្នុងការចូលរួមកសាងកម្ពុជា សម្រាប់អនាគតថ្មី និងសេចក្តីសង្ឃឹមថ្មី សម្រាប់វិស័យមីន ដែលរាជរដ្ឋាភិបាល កម្ពុជា បានដាក់ចេញនូវគោលដៅកម្ពុជាអស់មីនត្រឹមឆ្នាំ២០២៥។កម្ពុជា ក៏បានបង្កើតនូវប្រវត្តិសាស្រ្តយ៉ាងច្រើនក្នុងការបញ្ចប់ សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងឈានទៅទទួលបានសុខសន្តិភាពពេញ លេញទូទាំងប្រទេស តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។នេះជាការ ឡើង របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កម្ពុជា នាខេត្តសៀមរាប នៅថ្ងៃទី១៦ខែមករា ក្នុងកិច្ចប្រជុំគណៈកម្មាធិការ ដឹកនាំគម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។ កិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC Project Steering Committee Meeting)នេះ រៀបចំឡើងដោយ អង្គការហេឡូត្រាស( HALO Trust) ប្រចាំកម្ពុជា នៅទីស្នាក់ការ ខេត្ត សៀមរាប ដោយមានការចូលរួមពីមន្រ្តីស្ថានទូតសំខាន់ៗមួយ ចំនួនផងដែរ។ឯកឧត្តម លី…
-
នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌ បានបង្រ្កាបជាក់ស្ដែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង ៣០ នាទី ត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងក្រាមសថ្លា ២កញ្ចប់។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ណុំ ប៊ុនថន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរ បុគ្គលិកាសុីណូ ណាហ្គ្រាវើល ។ សម្ភារ:ដកហូតមានក្រាមពណ៍សថ្លា ចំនួន ០២កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង និងម៉ូតូម៉ាកសង់ C125 មួយគ្រឿង ឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JL-2171 បច្ចុប្បន្ន កំលាំងជំនាញខណ្ឌ បានឃាត់ខ្លួនជនសង្សយ័បណ្តោះអាសន្ន…