Category: ព័ត៌មានសង្គម

  • ទឹកស្ទឹងព្រែកត្នោតបានស្រកចុះប្រមាណ២តឹកហើយ អាជ្ញាធររាជធានី កំពុងត្រៀមប្រគល់អំណោយជូនពលរដ្ឋរងគ្រោះ

    ទឹកស្ទឹងព្រែកត្នោតបានស្រកចុះប្រមាណ២តឹកហើយ អាជ្ញាធររាជធានី កំពុងត្រៀមប្រគល់អំណោយជូនពលរដ្ឋរងគ្រោះ

    ភ្នំពេញ៖ ទឹកស្ទឹងព្រែកត្នោតដែលបានហក់ឡើង និងបានបណ្ដាលឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនធំ នៅសណ្តរស្ទឹងព្រែកត្នោត ខណ្ឌដង្កោ កាលពីប៉ុន្មានថ្ងៃមុននេះ គិតមកត្រឹមព្រឹកថ្ងៃទី១៦មករានេះ កំពស់ទឹកបានស្រកចុះប្រមាណ២តឹកហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអាជ្ញាធររាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់ មើលថែប្រជាពលរដ្ឋ គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដឹកនាំ មន្ត្រី ជំនាញ ចុះពិនិត្យ ស្ថានភាព ជាក់ស្ដែង នៅ តាមទីតាំងដែលលិចដោយជំនន់ទឹកភ្លៀងនៅម្លុកវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោជាថ្មីម្តងទៀត នាព្រឹកថ្ងៃ ទី ១៦ ខែ មករា ឆ្នាំ ២០២៣នេះ ។ ឯកឧត្តម ឃួង ស្រេង លើកឡើងថា៖ កម្រិតទឹកដែលជន់លិចដោយជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោត បានស្រកចុះប្រមាណ២តឹកហើយ នៅថ្ងៃទី១៦មករានេះ ហើយវានឹងបន្តស្រកចុះបន្ថែមទៀត ។ អ្វីដែលអាជ្ញាធររាជធានីភ្នំពេញ យកចិត្តទុកដាក់បន្តទៀតនោះ គឺមើលថែប្រជាពលរដ្ឋ ដែលលិចលង់នេះ ដោយត្រូវនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មកចែកជូន គឺមិនអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។ ឯកឧត្តម អភិបាលបានណែនាំឱ្យអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ…

  • ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

    ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចមុខផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ញិល ថា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ដកហូតយកបានថ្នាំញៀនមួយចំនួន ដើម្បីយកមករក្សាទុកជាវត្ថុតាង ជាលទ្ធផលតេស្តទឹកនោម ជនសង្ស័យ គឺវិជ្ជមាន (មានសារធាតុញៀន)។ បច្ចុប្បន្ននេះ ជនសង្ស័យ កំពុងតែឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ ដោយ៖ ឆៃហួត

  • ក្បាលដីចំនួន ៤០៤ក្បាលដី ស្ថិតនៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈ នូវឯកសារការវិនិច្ឆ័យក្បាលដី ដែលមានរយៈពេល ១៥ថ្ងៃ

    ក្បាលដីចំនួន ៤០៤ក្បាលដី ស្ថិតនៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈ នូវឯកសារការវិនិច្ឆ័យក្បាលដី ដែលមានរយៈពេល ១៥ថ្ងៃ

    សៀមរាប៖ ក្បាលដីចំនួន ៤០៤ក្បាលដី ស្ថិតនៅក្នុងភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយគិតរួមទាំងថ្ងៃបុណ្យនឹងថ្ងៃឈប់សំរាក។ សម្រាប់ឲ្យម្ចាស់ដី និងអ្នកកាន់កាប់ដី ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យនេះ គ្រប់ៗគ្នា ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវ ក្នុងការចេញវិញ្ញាបនបត្រ័សម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)។ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប មានប្រសាសន៍ថា ខេត្តសៀមរាប ជាខេត្តមួយក្នុងចំណោមខេត្តអទិភាពទាំង ២៥ រាជធានី-ខេត្ត ដែលត្រូវបានអនុវត្តការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តការងារដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដោយមានកិច្ចចសហការពីអាជ្ញាធរដែនដី ជាពិសេសតាមការចង្អុលបង្ហាញ របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ លោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម…

  • យានយន្តល្មើស ២២១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែមករា ម្សិលមិញ

    យានយន្តល្មើស ២២១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែមករា ម្សិលមិញ

    ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១០៣គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មានយានយន្តចូលគោលដៅចំនួន ៩៦២គ្រឿង ម៉ូតូ ៨០២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២២១គ្រឿង មានម៉ូតូចំនួន ១៦៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។ របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់(ស្រី ១នាក់) របួសធ្ងន់ ១១នាក់(ស្រី ២នាក់) របួសស្រាល ៥នាក់ គឺកើតឡើងដោយសារតែការប៉ះទង្គិចគ្នាចំនួន ១១លើក៕ ដោយ៖ ឆៃហួត

  • អាជ្ញាធរ៖ ការសាងសង់មជ្ឈមណ្ឌលសំចត សម្រាប់ពលករ នៅប៉ោយប៉ែតសម្រេចបានជាង ៣០ភាគរយ

    អាជ្ញាធរ៖ ការសាងសង់មជ្ឈមណ្ឌលសំចត សម្រាប់ពលករ នៅប៉ោយប៉ែតសម្រេចបានជាង ៣០ភាគរយ

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចបង្ហាញថាការសាងសង់ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតសម្រេចបានជាង៣០ភាគរយ។មជ្ឈមណ្ឌលនេះសង់ឡើងទុកដើម្បីបម្រើផលប្រយោជន៍ដល់ពលករចំណាកស្រុក ពិសេសជនរងគ្រោះដោយអំពើជួញដូរមនុស្ស ព្រម ទាំង បណ្ដុះបណ្ដាលជំនាញដល់ពលករ។នេះបើតាមការបញ្ជាក់របស់ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចដែលថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៣។ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានឱ្យដឹងថា រូបលោកផ្ទាល់ មន្រ្តីជំនាញ របស់ក្រសួង ព្រមទាំងឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងសហការី បានចុះទៅពិនិត្យការដ្ឋានសាងសង់មជ្ឈមណ្ឌលសំចតស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតដោយផ្ទាល់កាលពីសប្ដាហ៍មុន។លោក អះអាងថា ៖«បច្ចុប្បន្នសម្រេចការសាងសង់បានជាង ៣៣ភាគរយហើយ។មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនេះ គឺមានអត្ថប្រយោជន៍ដើម្បីសម្រួលដល់ពលករចំណាកស្រុក ជាពិសេសបង្កើននូវផាសុខភាព និងសុវត្ថិភាពបន្ថែមទៀត។ ម្យ៉ាងទៀតក្រុមការងារ បានចុះពិនិត្យទីតាំងសាងសង់ និងពិនិត្យ កន្លែងផលប៉ះពាល់ ដើម្បីសម្របសម្រួលរកដំណោះស្រាយផងដែរ ធ្វើយ៉ាងណាពន្លឿនគម្រោងនេះឱ្យបញ្ចប់តាមផែនការគ្រោងទុក»។ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះ បានបញ្ជាក់ដែរថា នៅ ក្នុង ដំណើរចុះពិនិត្យការដ្ឋានសាងសង់នោះដែរ ភាគីថៃក៏បានទទួលយក សំណើរស្នើសុំការបណ្ដុះបណ្ដាលមន្ត្រីជំនាញកម្ពុជាសម្រាប់បម្រើការងារ ខណៈការបណ្ដុះបណ្ដាលនេះនឹងអនុវត្តនៅក្នុងមជ្ឈមណ្ឌលនេះ រយៈពេលប្រាំមួយខែ ដោយគិតចាប់ពីខែមីនា រហូតដល់ខែសីហា ឆ្នាំ២០២៣។ ពាក់ព័ន្ធនឹងការសាងសង់មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនេះ លោក ឆឺតកៀត អាត់ថាក័រ (Cherdkiat ATTHAKOR) ឯកអគ្គរាជទូត ថៃប្រចាំកម្ពុជា បានលើកឡើងថា ការសាងសង់មណ្ឌលនេះ…

  • លោក ប៊ិន រ៉ាត់៖ ខ្ញុំសរសេរសៀវភៅ សម្រាប់ឱ្យអ្នកមិន ចូលចិត្ត អាន ឬមិនធ្លាប់អានសៀវភៅ ឱ្យចូលចិត្តអានសៀវភៅវិញ

    លោក ប៊ិន រ៉ាត់៖ ខ្ញុំសរសេរសៀវភៅ សម្រាប់ឱ្យអ្នកមិន ចូលចិត្ត អាន ឬមិនធ្លាប់អានសៀវភៅ ឱ្យចូលចិត្តអានសៀវភៅវិញ

    ភ្នំពេញ៖ ការបំពេញកិច្ចការក្នុងវិស័យតែងនិពន្ធក៏ដូចជាវិស័យ ដទៃទៀត ដែលមនុស្សភាគច្រើនតែងតែមានគោលដៅចង់បាន ភាពល្អប្រសើរក្នុងជីវភាពរស់នៅប្រចាំថ្ងៃពិសេសភាពរីកចម្រើនខាងហិរញ្ញវត្ថុ។ចំណែកមនុស្សមួយចំនួនតូចមិនបានគិតពីកត្តាទាំងពីរ ខាងលើនោះឡើយ គេអាចគិតលើកត្តាផ្សេងៗជាច្រើនដោយមិនបាន គិតពីវត្ថុបំណងទាំងពីរនេះ។ លោក ប៊ិន រ៉ាត់ ជាអ្នកនិពន្ធម្នាក់ដែលមិនបានគិតលើជីវភាព របស់ ខ្លួនឡើយ ទោះបីលោកត្រូវចំណាយពេលវេលា លុយកាក់លើការ និពន្ធនិងចែកចាយចំណេះដឹងនេះឡើង ហើយក្នុងការតែងនិពន្ធ លោកមានគោលបំណងមួយ និងគោលដៅពីរ។ គោលបំណង របស់លោកគឺ ដើម្បីបញ្ជ្រាបការអាននៅកម្ពុជាក៏ដូចជាចូល រួម បណ្ដុះធនធានមនុស្សក្នុងវិស័យអប់រំតាមដែលអាចធ្វើទៅបាន ជាពិសេស នៅតំបន់ដាច់ស្រយាល និងអ្នកខ្វះលទ្ធភាព ខណៈ គោលបំណងសំខាន់មួយទៀត គឺលោកសំដៅទៅលើមនុស្ស សំខាន់ពីរក្រុម។ គឺក្រុមដែលមិនធ្លាប់ឣានសៀវភៅ ឬមិនចូល ចិត្តអានសៀវភៅ និងក្រុមដែលកំពុងមានបំណងបោះបង់ការសិក្សា។ អ្នកនិពន្ធច្រើនណាស់សរសេរសៀវភៅសម្រាប់ឱ្យអ្នកចូលចិត្តអានសៀវភៅអាន ដោយឡែកលោក ប៊ិន រ៉ាត់ បែរជាសរសេរសៀវភៅ សម្រាប់ឱ្យអ្នកមិនចូលចិត្តអាន ឬមិនធ្លាប់អានសៀវភៅទៅវិញ។ លោកបានអះអាងថា ៖ «នេះអាចសន្មតថា ជារឿងខុសគេ មួយរបស់ខ្ញុំ។ ខ្ញុំដឹងថាបេសកកម្មនេះមិនងាយស្រួលពេកនោះទេ ប៉ុន្តែខ្ញុំបានធ្វើវា កំពុងធ្វើ និងបន្តធ្វើដោយក្ដីសង្ឃឹម។ ការណ៍ ដែលចង់ឱ្យអ្នកមិនមានទម្លាប់អានសៀវភៅងាកមកអាន និងអ្នក…

  • ទឹកស្ទឹងព្រែកត្នោត បានស្រកចុះទៅវិញ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមករានេះ

    ទឹកស្ទឹងព្រែកត្នោត បានស្រកចុះទៅវិញ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមករានេះ

    ភ្នំពេញ ៖ ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលកើតមាននៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នំា២០២៣ គឺបានចាប់ផ្តើមស្រកចុះទៅវិញជាបន្តបន្ទាប់ ក្រោយពីនៅភាគខាងលើ នៃស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ អស់ភ្លៀង ហើយទ្វារទឹករលាំងជ្រៃ ត្រូវបានទម្លាក់ចុះជាបន្តបន្ទាប់ ទៅតាមបច្ចេកទេស នៃការគ្រប់ គ្រងទឹករួចមក។ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុ និយមរាជធានីភ្នំពេញបានឱ្យដឹងថា ទឹកលិចជន់ចូលផ្ទះប្រជាពលរដ្ឋនៅសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្រកចុះបណ្តើរៗហើយ មកទល់ព្រឹកថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៣នេះ ហើយប្រជាពលរដ្ឋអាចទៅកាន់លំនៅឋានវិញបានខ្លះៗហើយដែរ។ បេីតាមស្ថានភាពទឹកនៅល្ងាចថ្ងៃទី១៥ ខែមករានៅពាមឃ្លាំង ទឹកនៅសល់កម្ពស់ ៥,៥០ ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន ៧,៨០ ម៉ែត្រ) នៅទ្វារទឹករលាំងជ្រៃទឹកស្រកមកនៅកម្ពស់ ៧,៧៤ ម៉ែត្រ (កម្ពស់ត្រូវប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ) បន្ទាប់ពីបានឡើងដល់ កម្ពស់ ៧,៧៨ ម៉ែត្រ។ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា មានកម្រិតដល់ពីជិតដល់…

  • លោកឧត្តមសេនីយ៍ត្រី តឹង សុធី ដឹកនាំកម្លាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង សណ្តស្ទឹងព្រែកត្នោត

    លោកឧត្តមសេនីយ៍ត្រី តឹង សុធី ដឹកនាំកម្លាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង សណ្តស្ទឹងព្រែកត្នោត

    ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង ទទួលការងារការិយាល័យ អន្តរាគមន៍ និងតម្រួតបទបញ្ជា បានដឹកនាំកម្លាំង ដើម្បីចេញជួយសង្គ្រោះបងប្អួនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង សណ្តស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីអាជ្ញាធរខណ្ឌដង្កោ បានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត បានចាប់ផ្តើមឡើងបន្តិចម្តងៗ ត្រឹមតែរយៈពេលបីទៅបួនថ្ងៃ ពាក់ព័ន្ធបញ្ហានេះ អាជ្ញាធរកំពុងតែមមាញឹក ក្នុងការដកស្រង់ស្ថិតិអំពីការលិចលង់នេះ។ អាជ្ញាធរខណ្ឌដង្កោ ក៏បានបញ្ជាក់ឱ្យដឹងថា ក្នុងភូមិសាស្រ្តខណ្ឌដង្កោ មានសង្កាត់ចំនួន៦ ដែលបានកំពុងរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នៅសណ្តស្ទឹងព្រែកត្នោតមាន សង្កាត់ដង្កោ, សង្កាត់សាក់សំពៅ, សង្កាត់គងនយ, សង្កាត់ជើងឯក, សង្កាត់ព្រៃស, និងសង្កាត់ស្ពានថ្ម៕ ដោយ៖ ឆៃហួត និងប៊ុនធី

  • ថ្នាក់ដឹកនាំខេត្តកណ្ដាល នាំយកជំនួយសង្គ្រោះឧបត្ថម្ភ ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកកណ្ដាលស្ទឹង

    ថ្នាក់ដឹកនាំខេត្តកណ្ដាល នាំយកជំនួយសង្គ្រោះឧបត្ថម្ភ ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកកណ្ដាលស្ទឹង

    ខេត្តកណ្តាល ៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បាននាំយកជំនួយសង្គ្រោះឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ៣២គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនារសៀលថ្ងៃទី១៥ ខែកមរា ឆ្នាំ២០២៣ ។ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្ដីនឹករលឹក និងអាណិតអាសូរ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វារតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ឬស្លាប់បាត់បង់ជីវិតដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានឡើយ ពិសេសពាក់ព័ន្ធបញ្ហាគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង នៅពេលនេះផងដែរ។ ឯកឧត្តមអភិបាលរងខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹង ឬព្រែក សូមមានការប្រុងប្រយ័ត្នខ្ពស់ជាមួយ សត្វអសិរពិសនានា ពិសេសចាស់ជរា កុមារតូចៗ មិនត្រូវឱ្យពួកគាត់នៅក្បែរមាត់ទឹក ឬលេងទឹកឡើយ ដែលអាចបង្កឱ្យកើតមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមអភិបាលរងខេត្ត…

  • ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៤នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៥ ម្សិលមិញ

    ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៤នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៥ ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ២៤នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១០ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី ១៦ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។ ក្នុងចំណោមជនសង្ស័យចំនួន ២៤នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៥នាក់, ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៥នាក់, ប្រើប្រាស់ ៥ករណី ឃាត់ ១៤នាក់, រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានប្រមូលទុកជាភស្តុតាង។ សូមបញ្ជាក់ថា សកម្មភាពខាងលើ បានធ្វើនៅបួនខេត្ត រួមមាន៖…