Category: ព័ត៌មានសង្គម

  • កាកបាទក្រហមកម្ពុជា ប្រកាសទទួលស្គាល់ ប្រធានថ្មី នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្តិទី៥

    កាកបាទក្រហមកម្ពុជា ប្រកាសទទួលស្គាល់ ប្រធានថ្មី នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្តិទី៥

    ខេត្តពោធិ៍សាត់ ៖ កាកបាទក្រហមកម្ពុជា រៀបចំពិធីប្រកាសទទួលស្គាល់ ប្រធានថ្មី នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្តិទី៥ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣។ នៅក្នុងអាណត្តិទី៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចតែងតាំង ឯកឧត្តម ខូយ រីដា ជាប្រធានគណៈកម្មាធិការសាខា ជំនួស ឯកឧត្តម ជាវ តាយ ដែលត្រូវបានផ្ទេរភារកិច្ចថ្មី និងមានអនុប្រធានអចិន្ត្រៃយ៍ ១រូប, ហេរញ្ញិក ១រូប, លេខាធិការ ១រូប, សមាជិក…

  • កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និង ផែនការឆ្នាំ២០២៣ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត

    កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និង ផែនការឆ្នាំ២០២៣ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត

    សៀមរាប៖ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២២ និងលើកផែនការឆ្នាំ២០២៣ ក្រោមការដឹកនាំកិច្ចប្រជុំរបស់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសាខា ។ កិច្ចប្រជុំនេះ បានផ្ដោតសំខាន់លើរបៀបវរៈមួយចំនួន ក្នុងការឆ្លង និង អនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ និង ការអនុម័តរបាយការណ៍ថវិកាឆ្នាំ២០២២ និងផែនការថវិកាឆ្នាំ២០២៣ ព្រមទាំងត្រៀមប្រារព្ធខួបលើកទី១៦០ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅខេត្តសៀមរាប ។ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានវាយតម្លៃខ្ពស់ ទៅលើលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២២ និង ការដាក់ទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់គណៈកម្មាធិការសាខា ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗមួយចំនួន ដើមី្បក្នុងការគៀងគរមូលនិធិពីសប្បុរសជន ក្នុងការទ្រទ្រង់ចលនា មនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។ ក្រោយពីអនុម័ត និងពិភាក្សាទៅតាមរបៀបវរៈដែលបានគ្រោងទុករួចមក ឯកឧត្តម ទៀ សីហា បានថ្លែងថា ក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ជាស្ថាប័ននាំមុខគេក្នុងវិស័យមនុស្សធម៌…

  • រដ្ឋលេខាធិការក្រសួងកសិកម្មជម្រុញឲ្យកសិករ ក្នុងខេត្តស្ទឹងត្រែងផលិតស្រូវប្រកបដោយនិរន្ដរភាព ត្រូវចេះផ្លាស់ប្តូរនូវទម្លាប់ក្នុងការបង្ករបង្កើនផល ដើមី្បឲ្យទទួលបានទិន្នផលខ្ពស់

    រដ្ឋលេខាធិការក្រសួងកសិកម្មជម្រុញឲ្យកសិករ ក្នុងខេត្តស្ទឹងត្រែងផលិតស្រូវប្រកបដោយនិរន្ដរភាព ត្រូវចេះផ្លាស់ប្តូរនូវទម្លាប់ក្នុងការបង្ករបង្កើនផល ដើមី្បឲ្យទទួលបានទិន្នផលខ្ពស់

    ខេត្តស្ទឹងត្រែង៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២៣ ក្រោមអធិបតីឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម ។ ក្នុងឱកាសសន្និបាត នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០៣ នៅមន្ទីរកសិកម្មខេត្ត ឯកឧត្តមរដ្ឋលេខាធិការ បានជម្រុញឲ្យអ្នកពាក់ព័ន្ធទាំងអស់ជាពិសេសកសិករ ត្រូវផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព ត្រូវចេះផ្លាស់ប្តូរនូវទម្លាប់ក្នុងការបង្ករបង្កើនផល ដើមី្បឲ្យទទួលបានទិន្នផលខ្ពស់ ។ ឯកឧត្តម ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងអនុវត្តបានក្នុងឆ្នាំ២០២២មកនេះ ។ ពិសេសផលិតភាពកសិកម្ម ដែលមន្ទីរគ្រប់គ្រងបានល្អ ដើមី្បបម្រើនូវតម្រូវការក្នុងប្រទេស និងការនាំចេញ ព្រមទាំងធានានូវគុណភាព សុវត្ថិភាព តាមរយៈការលើកកម្ពស់ ការផលិតស្បៀង និង បង្កើនតម្លៃបន្ថែមក្នុងការពង្រីកការប្រកួតប្រជែងនៅលើទីផ្សារ ព្រមទាំងរក្សាតុល្យភាពការប្រើប្រាស់ដីកសិកម្ម និងធានាការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ៕ ដេង ម៉ាវិន

  • កសិដ្ឋានចិញ្ចឹមគោI7 ផ្តល់អនុសាសន៍ជុំវិញការចិញ្ចឹមគោពូជមានតម្លៃខ្ពស់និងចំនេញពេលវេលា ដល់អ្នកដែលចង់ប្រកបរបរចិញ្ចឹម

    កសិដ្ឋានចិញ្ចឹមគោI7 ផ្តល់អនុសាសន៍ជុំវិញការចិញ្ចឹមគោពូជមានតម្លៃខ្ពស់និងចំនេញពេលវេលា ដល់អ្នកដែលចង់ប្រកបរបរចិញ្ចឹម

    ភ្នំពេញ ៖ អ្នកជំនាញទទួលបន្ទុកមើលការខុសត្រូវក្នុងកសិដ្ឋានចិញ្ចឹមគោI7 បានផ្តល់អនុសាសន៍ថា ការចិញ្ចឹមគោពូជពីបរទេសទទួលបានផលចំនេញច្រើនទាំងពេលវេលានិងទទួលបានតម្លៃខ្ពស់ក្នុងទីផ្សារ ។ លោក អឿន សុផល ទីប្រឹក្សាសត្វពាហនៈទទួលបន្ទុកមើលការខុសត្រូវក្នុងកសិដ្ឋានI7របស់លោក ឧកញ៉ា ស្រី ចន្ធូ ដែលជាក្រុមហ៊ុនចិញ្ចឹមគោពូជរទេសដ៏ធំជាងគេនៅកម្ពុជា បានពន្យល់ថា ការចិញ្ចឹមគោពូជពីបរទេសដូចជាពូជប្រាម៉ាន់ ពូជណៃឡផេនធូឌូ ពូជវ៉ាឃ្យូ ប្រ៉ីងហ្គើស អេងហ្គើស ពូជប៉ីកម៉ាសស្ទើ ពូជហូស្ទីង អនឌូប្រេស៊ីល និងពូជគូសេវ៉ា ថ្វីដ្បិតពូជគោទាំងនេះវាមានតម្លៃខ្ពស់ជាងគោនៅក្នុងស្រុកបន្តិច ប៉ុន្តែអ្នកចិញ្ចឹមពូជគោបរទេសទាំងអស់នេះ ទទួលបានមកវិញនូវការចំនេញពេលវេលា ទម្ងន់ធ្ងន់ និងទទួលបានតម្លៃខ្ពស់ក្នុងទីផ្សារ។ លោកថា ពូជគោបរទេសទាំងនេះ វាធន់និងអាកាសធាតុ ពិសេស ធន់និងជំងឺខ្លាំងណាស់ ហើយការធំធាត់វិញ គឺធំលឿនធ្វើឲ្យអ្នកចិញ្ចឹមទទួលបានទិន្នផលលឿនជាងគោនៅក្នុងស្រុក។ អ្នកជំនាញរូបនេះ ឲ្យដឹងទៀតថា រវាងពូជគោខ្មែរ និងពូជគោបរទេស ការមើលថែដូចគ្នា និងការចំណាយដូចគ្នា សម្រាប់ទិន្នផលដែលទទួលបានត្រឡប់មកវិញ គឺពូជគោបរទេស ចំនេញខ្លាំងណាស់សម្រាប់អ្នកចិញ្ចឹម ទី១ពេលវេលា ទី២ការធំធាត់លឿនគោមេមានទម្ងន់៧០០ទៅ៨០០គីឡូក្រាម។រីឯគោឈ្នោលជាប្រភេទគោបាវិញវាមានទម្ងន់ចាប់ពី១០០០ទៅ១២០០គីឡូក្រាមឯណោះ៕រូបសម្ភាសន៍ នៅជាប់ខាងក្រោតរូបអ៊ីនសិត រូបភាពនិងអត្ថបទ៖ ជាវ ចន្ធូ

  • ត្រីរាជធំចំនួនពីរក្បាល និងត្រីប្រភេទកម្រផ្សេងទៀតជាង ប្រាំពាន់ ក្បាល ត្រូវបានលែងចូលទន្លេ

    ត្រីរាជធំចំនួនពីរក្បាល និងត្រីប្រភេទកម្រផ្សេងទៀតជាង ប្រាំពាន់ ក្បាល ត្រូវបានលែងចូលទន្លេ

    ភ្នំពេញ៖​​ ស្ថាប័នរដ្ឋាភិបាល និងគម្រោងអច្ឆរិយមេគង្គ នៅថ្ងៃទី១៣ ខែមករា នេះ បានរៀបចំពិធីលែងត្រីប្រភេទកម្ររងគ្រោះ ថ្នាក់នៅ ដងទន្លេមេគង្គ និងទន្លេសាប សរុបជាងប្រាំពាន់ក្បាល ចូលទន្លេវិញ ដើម្បីទុកឱ្យវាបានបន្តពូជ និងអាចបង្កើនចំនួនត្រីកម្រ។ រដ្ឋលេខាធិការក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្ត្រា រួមជាមួយ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឯកឧត្តម ហាស់ សារ៉េត បានចូលរួមជាអធិបតីក្នុងពិធីនេះដែលរៀបចំ ឡើងនៅដងទន្លេមេគង្គនិងទន្លេសាប នៅចំណុចទន្លេចតុម្មុខ រាជធានីភ្នំពេញ។ ត្រីប្រភេទកម្រជាច្រើនប្រភេទដែលត្រូវបានលែងនោះរួមមាន ត្រីរាជ ធំចំនួនពីរក្បាល ត្រីគល់រាំង និងត្រីប្រាធំសរុបចំនួន ៥.០០២ ក្បាល ។ ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម ហាស់ សារ៉េត បានថ្លែងស្រដៀង គ្នា ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្ស ធនធានធម្មជាតិ ក្នុងនោះត្រីប្រភេទកម្រៗដែលបានលែងនៅថ្ងៃនេះ ដើម្បីទុកឱ្យវាបានបន្តពូជ បង្កើនចំនួនត្រីកម្រក្នុងដងទន្លេមេគង្គ និងបឹងទន្លេសាប។ ឯកឧត្តម នេត្រ ភក្ត្រា បានក្រើនរំលឹកថា ៖«ប្រសិនបើបងប្អូនប្រជា នេសាទបានត្រីកម្រៗ សូមកុំសម្លាប់…

  • មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចូលរួមពិធីលែងត្រីប្រភេទកម្រ ដែលរងគ្រោះថ្នាក់នៅដងទន្លេមេគង្គ និងទន្លេសាប

    មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចូលរួមពិធីលែងត្រីប្រភេទកម្រ ដែលរងគ្រោះថ្នាក់នៅដងទន្លេមេគង្គ និងទន្លេសាប

    ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចូលរួមជាអធិបតីពិធីលែងត្រីប្រភេទកម្ររងគ្រោះថ្នាក់នៅដងទន្លេមេគង្គនិងទន្លេសាប នៅចំណុចទន្លេចតុម្មុខ។ ពិធីលែងកូនត្រីនេះបានរៀបចំឡើងនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ បើតាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ ត្រីប្រភេទកម្រជាច្រើនប្រភេទរួមមានត្រីរាជធំចំនួន ២ ក្បាល ត្រីគល់រឹង ត្រីប្រាធំសរុបចំនួន ៥០០២ក្បាលត្រូវបានលែង ក្រោមកិច្ចសហការរវាងរដ្ឋបាលជលផល និងគម្រោងអច្ឆរិយមេគង្គ។ ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម នេត្រ ភក្ត្រា និង ឯកឧត្តម ហាស់ សារ៉េត បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ក្នុងនោះត្រីប្រភេទកម្រៗដែលបានលែងនៅថ្ងៃនេះដើម្បីទុកឱ្យវាបានបន្តពូជ បង្កើនចំនួនត្រីកម្រក្នុងដងទន្លេមេគង្គ និងបឹងទន្លេសាប។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ប្រសិនបើបងប្អូនប្រជានេសាទបានត្រីកម្រៗ សូមកុំសម្លាប់ កុំបរិភោគ និងកុំយកមកលក់ តែត្រូវលែងវាចូលក្នុងទឹកវិញដើម្បីឱ្យវាអាចបន្តរស់នៅ និងកើតកូនពូនជាចៅបន្តទៀត៕ ដោយ៖ ម៉ាដេប៉ូ

  • មន្រ្តីជំនាញ លើកទឹកចិត្តសិស្សប្រឡងធ្លាក់គួរបន្តការសិក្សា ឬសិក្សាជំនាញផ្សេងៗដើម្បីស្វែងរកការងារ

    មន្រ្តីជំនាញ លើកទឹកចិត្តសិស្សប្រឡងធ្លាក់គួរបន្តការសិក្សា ឬសិក្សាជំនាញផ្សេងៗដើម្បីស្វែងរកការងារ

    ខេត្តកណ្តាល ៖ តំណាងនាយកដ្ឋានទីផ្សារ និងការងារ លើកទឹកចិត្តដល់សិស្សប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ គួរបន្តការសិក្សារៀន សូត្របន្ថែម ឬសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈផ្សេងៗ ដើម្បីលើកកម្ពស់សមត្ថភាព ចំណេះដឹងរបស់ខ្លួន ស្របតាមទីផ្សារការងារ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងជំរុញយកចិត្តទុកដាក់ខ្ពស់ លើការបណ្តុះបណ្តាលជំនាញឲ្យឆ្លើយតបទីផ្សារការងារ។ លោក គិត សុភាព អនុប្រធាននាយកដ្ឋានទីផ្សារ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងនៅ ក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ នៅស្រុកល្វាឯម ថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២៣នេះថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលជាចំណុះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) គឺជាគ្រឹះស្ថានមួយ បានកំពុងផ្តល់ការបណ្ដុះបណ្ដាលជូនដល់ សិស្ស និស្សិត និងប្រជាពលរដ្ឋ នូវ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។ ក្នុងពិធីនេះ, ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម…

  • ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកកិច្ចប្រជុំ ស្តីពី ការបែងចែកតួនាទី និងភារកិច្ចរបស់សមាជិក សមាជិកា គណៈអចិន្ត្រៃយ និងការងារចម្បងឆ្ពោះទៅមុខ

    ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកកិច្ចប្រជុំ ស្តីពី ការបែងចែកតួនាទី និងភារកិច្ចរបស់សមាជិក សមាជិកា គណៈអចិន្ត្រៃយ និងការងារចម្បងឆ្ពោះទៅមុខ

    នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបើកកិច្ចប្រជុំ ក្រោមការដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈមួយចំនួនរួមមាន៖ ការបែងចែកតួនាទី និងភារកិច្ចរបស់សមាជិក សមាជិកា គណៈអចិន្ត្រៃយ និងការងារចម្បងឆ្ពោះទៅមុខ។ កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅដោយផ្ទាល់នៅមជ្ឍមណ្ឌលម៉ានី នៃអគារ The KAMPUS និងតាមរយៈប្រព័ន្ធប្រជុំZOOM។ គួររម្លឹកដែរថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ ស.ស.យ.ក. បានរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់ខ្លួនដើម្បីបូកសរុបសមិទ្ធផល និងសកម្មភាពនានា ព្រមទាំងពិនិត្យ និង អនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ហើយនិងពិនិត្យអនុម័តយុទ្ធសាស្រ្តផែនការ យុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨។ ជាមួយគ្នានេះដែរ អង្គមហាសន្និបាតវិសាមញ្ញ បានបោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈអចិន្រ្តៃយ៍ ចំនួន ០៩រូប ( សរុប ៤៧រូប) និងគណៈកម្មាធិការកណ្តាល ២០៣រូប ផងដែរ (សរុប ៣៧៤ រូប) ៕ ប្រភព ៖ ស.ស.យ.ក.

  • ឃាត់ខ្លួនជនពាក់ព័ន្ធ ១៦នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១២ ម្សិលមិញ

    ឃាត់ខ្លួនជនពាក់ព័ន្ធ ១៦នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១២ ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ១៦នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀន ចំនួន ៩ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ១២ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ១៦ នាក់ រួមមាន ៖ ជួញដូរ ៥ ករណី ឃាត់ ៧ នាក់ ( ស្រី ២ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ១…

  • ប្រជាពលរដ្ឋជាង ២០គ្រួសារ ទទួលបានអំណោយពី ប្រធានកិត្តិយស សមាគមនារីកម្ពុជានៅខេត្តបន្ទាយមានជ័យ

    ប្រជាពលរដ្ឋជាង ២០គ្រួសារ ទទួលបានអំណោយពី ប្រធានកិត្តិយស សមាគមនារីកម្ពុជានៅខេត្តបន្ទាយមានជ័យ

    ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋជាងម្ភៃ គ្រួសារ ទទួលបានអំណោយពី លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ានប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ ។ ដែលពួកគាត់រស់នៅ ភូមិឬស្សីកណ្ដាលឃុំឈ្នួរ មានជ័យ ស្រុកព្រះនេតព្រះ សរុបអ្នកមកទទួលអំណោយមាន ២៤គ្រួសារ ក្នុងមួយគ្រួសារ ផ្ដល់ឲ្យ អង្ក ៥០គីឡូក្រាម ភូយ និងសារុងក្នុងមួយមុខៗ ចំនួនមួយ រួមទាំងគ្រឿងបរិភោគមួយចំនួនទៀត ។ លោក ហែម សារិន អភិបាលរងស្រុកព្រះនេតព្រះបានបញ្ជាក់ទៀតថា ការផ្ដល់អំណោយដល់ពលរដ្ឋរស់នៅសងខាងផ្លូវលំ ភូមិឬស្សីកណ្ដាលនេះ ត្រូវធ្វើការពង្រីកបន្ថែម ដែលមានទទឹង ៧ម៉ែត្រ ប្រវែង ៦៩០០ម៉ែត្រ ។ ហើយផ្លូវនេះជាអំណោយ ធំមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់មកឲ្យអ្នកភូមិឬស្សីកណ្ដាលឃុំឈ្នួរមានជ័យ ឬប្រជាពលរដ្ឋផងដែរ ។ លោក ហែម សារិន ឲ្យដឹងថែមទៀត ទីណា ដែលប្រជាពលរដ្ឋមានទុក្ខលំបាក ប្រមុខរាជរដ្ឋាភិបាល ក៏ដូចក្រុមការងារ គណបក្យប្រជាជននៅនឹងមូលដ្ឋាន តែងបានចុះសួរសុខទុក្ខ និងនាំយកអំណោយ…