-
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ចាត់ទុកលទ្ធផលប្រឡងជាប់សញ្ញាបត្របាក់ឌុប របស់សិស្សានុសិស្សក្នុងស្រុកសន្ទុក ជាការវាស់ស្ទង់សមត្ថភាពពិតៗក្នុងការខិតខំសិក្សា

កំពង់ធំ ៖ លោកជំទាវ បណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានចាត់ទុកលទ្ធផលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់សិស្សានុសិស្សទាំង ៤៥១រូប ក្នុងស្រុកសន្ទុកកន្លងមកនេះថា ៖ វាមិនមែនជាជោគវាសនាទេ ប៉ុន្តែគឺជាការវាស់ស្ទង់សមត្ថភាពពិតៗនៅក្នុងការខិតខំសិក្សា។ ការលើកឡើងនេះនៅក្នុងឱកាសដែលលោកជំទាវ អញ្ជើញចូលរួមអបអរសាទរដល់សិស្សានុសិស្ស ដែលប្រឡងជាប់ជាស្ថាពរសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុកសន្ទុក ខេត្តកំពង់ធំ ។ លោកជំទាវ បណ្ឌិត ជា សិរី បានវាយតម្លៃខ្ពស់ដែរថា ជោគជ័យរបស់ប្អូនៗនាពេលនេះ បានបង្ហាញឲ្យឃើញពីស្មារតីតស៊ូ អត់ធ្មត់ ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់រៀនសូត្ររហូតបានសម្រេចលទ្ធផលជាវិជ្ជមាននេះឡើង។ ជាមួយនឹងការខិតខំព្យាយាមរៀនសូត្រកន្លងមករបស់ប្អូនៗ ពិតជាបាននាំមកនូវកិត្តិយស និងសេចក្តីថ្លៃថ្នូរជូនក្រុមគ្រួសា និងសង្គមជាតិយើង ជាពិសេស ស្រុកសន្ទុកផងដែរ។ តាមរបាយការណ៍របស់លោកឡង គីសឹង អភិបាលស្រុកសន្ទុក បានឲ្យដឹងថា៖ នៅក្នុងស្រុកសន្ទុក មានបេក្ខជនចូលរូមប្រឡងមានចំនួន ៦១៣នាក់។ លទ្ធផលអ្នកដែលបានប្រឡងជាប់មានចំនួន ៤៥១នាក់ ស្មើនឹង ៧៣,៨១% បើយប្រៀបធៀបទៅនឹងឆ្នាំសិក្សា២០២០-២០២១ កន្លងទៅ គឺខ្ពស់ជាង ៤,៦៧%…
-
ទូទាំងប្រទេស ជនពាក់ព័ន្ធ ៤៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី១១ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៤៧នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៤ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ១១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ។ ក្នុងចំណោម ជនសង្ស័យ ទាំងចំនួន ៤៧នាក់នេះ រួម មាន៖ ជួញដូរ ៩ ករណី ឃាត់ ២៨ នាក់ ( ស្រី ៤ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ២…
-
តម្លៃមុខម្ហូប ក្នុងផ្សារកណ្តាល នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ តម្លៃមុខម្ហូប ក្នុងផ្សារច្កណ្តាល នៃរាជធានីភ្នំពេញ សម្រាប់នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖ -សាច់ជ្រូកសាច់សុទ្ធ ១គីឡូក្រាម តម្លៃ ២២០០០៛-ឆ្អឹងជំនីជ្រូក ១គីឡូក្រាម តម្លៃ ២៥០០០៛-សាច់ជ្រូកបីជាន់ ១គីឡូក្រាម តម្លៃ ២២០០០៛-សាច់ក្រកជ្រូក ១គីឡូក្រាម តម្លៃ ៣៥០០០៛-សាច់មាន់ស្រែ ១គីឡូក្រាម តម្លៃ ២៨០០០៛-សាច់មាន់បីសាស ១គីឡូក្រាម តម្លៃ ១៤០០០៛-សាច់គោសាច់សុទ្ធ ១គីឡូក្រាម តម្លៃ ៤០០០០៛-សាច់គោស្លម្ជូរ ១គីឡូក្រាម តម្លៃ ២៥០០០៛-ត្រីទួកចិញ្ចឹម ១គីឡូក្រាម តម្លៃ ១០០០០៛-ត្រីឌៀប ១គីឡូក្រាម តម្លៃ ១៥០០០៛-ត្រីក្រាញ់ចិញ្ចឹម ១គីឡូក្រាម តម្លៃ ១០០០០៛-ត្រីអន្តែង ១គីឡូក្រាម តម្លៃ ១៥០០០៛-ត្រីកែរ ១គីឡូក្រាម តម្លៃ ១២០០០៛-ត្រីស្ពិន ១គីឡូក្រាម តម្លៃ ១៥០០០៛-ត្រីពោរ ១គីឡូក្រាម តម្លៃ ១២០០០៛-ត្រីទីឡាបយ៉ា…
-
តុលាការកំពូលហ្វីលីពីន មោឃភាពកិច្ចព្រមព្រៀងចាស់ ស្ដីពី ការរុករក ថាមពលនៅសមុទ្រចិនខាងត្បូង

ម៉ានីល៖ តុលាការកំពូលហ្វីលីពីនកាលពីថ្ងៃអង្គារបានសម្រេច ដាក់ឱ្យខុសច្បាប់នូវកិច្ចព្រមព្រៀងរុករកថាមពលឆ្នាំ ២០០៥ ជាមួយក្រុមហ៊ុនចិននិងវៀតណាម ដោយសម្អាងលើរដ្ឋធម្មនុញ្ញ ដែល មិនអនុញ្ញាតឱ្យអង្គភាពបរទេសទាំងពីរធ្វើអាជីវកម្មលើ ធនធានធម្មជាតិ។ តុលាការកំពូលបានចាត់ទុកជាមោឃៈនូវអ្វីដែលជាកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនប្រេងជាតិហ្វីលីពីន (PNOC) ដែលរដ្ឋគ្រប់គ្រង ក្រុមហ៊ុន ចិន China National Offshore Oil Corp និង ក្រុមហ៊ុនវៀតណាម Vietnam Oil and Gas Corporation ដែលគ្របដណ្តប់លើដែនសមុទ្រចិនខាងត្បូង ១៤២ ៨៨៦ គីឡូម៉ែត្រការ៉េ ។ តុលាការចាត់ទុកថាវាខុសច្បាប់ ដោយសារ រដ្ឋធម្មនុញ្ញបានចែងថា រដ្ឋហ្វីលីពីនត្រូវតែគ្រប់គ្រង និងត្រួតពិនិត្យ សកម្មភាព ហើយក្រុមហ៊ុនដែលពាក់ព័ន្ធត្រូវតែជាកម្មសិទ្ធិ របស់ ហ្វីលីពីនភាគច្រើន។ សេចក្ដីសម្រេចលើកិច្ចព្រមព្រៀងដែលបានផុតកំណត់ក្នុងឆ្នាំ ២០០៨ អាចធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់ ប្រទេស ចិនដើម្បីស្ដារកិច្ចចរចាររុករកប្រេង និងឧស្ម័នក្នុងតំបន់ គ្មាន ជម្លោះនៃសមុទ្រចិនខាងត្បូងជាមួយហ្វីលីពីនឡើងវិញ។ តុលាការកំពូលហ្វីលីពីន មិនបានផ្តល់ការពន្យល់អំពី មូលហេតុ ដែលការសម្រេចនេះ ទើបតែធ្វើឡើងនោះទេ។ នេះបើតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។…
-
ឯកអគ្គរាជទូតថៃនិងអភិបាលខេត្តប៉ៃលិន បញ្ជាក់ពីការ ដោះស្រាយបញ្ហានានានៅតាមព្រំដែនដើម្បីប្រយោជន៍ប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកអគ្គរាជទូតថៃនិងអភិបាលខេត្តប៉ៃលិន បានបញ្ជាក់ ជូនគ្នា ទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហានានានៅ តាម ព្រំដែនដើម្បីបម្រើប្រយោជន៍ប្រទេសទាំងពីរ។ ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបពិភាក្សាការងារជាមួយអភិបាលខេត្តប៉ៃលិនលោកជំទាវ បាន ស្រីមុំ នៅដើមខែមករាកន្លងទៅនេះ។ លោក ឆឺតកៀត អាត់ថាក័រ (Cherdkiat ATTHAKOR) ឯកអគ្គ រាជទូតថៃថ្មីប្រចាំនៅកម្ពុបានឱ្យដឹងថា កិច្ចពិភាក្សាជាមួយ រដ្ឋបាល ខេត្តប៉ៃលិននាពេលនេះ គឺដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ច សហប្រតិបត្តិការល្អលើវិស័យអាទិភាពសំខាន់ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។ ឯកអគ្គរាជទូតរូបនេះ បានបញ្ជាក់ដូច្នេះ ថា៖«ខ្ញុំសន្យាថា នឹងខិតខំជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការ ល្អបន្ថែមទៀតរវាងប្រទេសទាំងពីរ ជាពិសេសបណ្តាខេត្ត ជាប់ ព្រំដែន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យបានកាន់តែល្អ ប្រសើរ ឡើង ប្រកបដោយការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នា ទៅវិញ ទៅមក ដែលជាប្រទេសជិតខាង ភូមិផងរបងជាមួយ»។ ចំណែកលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាន វាយតម្លៃខ្ពស់ចំពោះស្ថានទូតថៃប្រចាំនៅកម្ពុជា ដែលកន្លង មកបានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសទាំងពីរ ។ លោកជំទាវបញ្ជាក់ថា៖«ប្រទេសយើងទាំងពីរមានយន្ដការកិច្ចសហប្រតិបត្តិការជាច្រើន…
-
ធនាគា ABA ចូលខ្លួនជាដៃគូគាំទ្រឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ឬធនាគារ ABA បានចូលខ្លួនជាដៃគូឧបត្ថម្ភធំនៅក្នុងកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបញ្ជាក់ថា ធនាគារ ABA គឺជាក្រុមហ៊ុនទី២ហើយ ដែលបានចូលមកធ្វើជាដៃគូគាំទ្រឧបត្ថម្ភធំសម្រាប់កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាឆ្នាំ២០២៣ដែលជាការឧបត្ថម្ភផ្តាច់មុខលើវិស័យធនាគារលើកញ្ចប់ថវិការចន្លោះពី១កន្លះទៅ២លានដុល្លារអាមេរិក។ ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ក្រុមហ៊ុនដៃគូឧបត្ថម្ភធំក្នុងការកំណត់ជាចំណាត់ថ្នាក់ទី១ក្នុងកញ្ចប់ថវិការចន្លោះពី១កន្លះទៅ២លានដុល្លារអាមេរិកបច្ចុប្បន្ននេះមាន៤ទៅ៥ក្រុមហ៊ុនហើយកំពុងដំណើរការនិតិវិធី។ លោកថា ការទទួលបានការឧត្ថម្ភគាំទ្រពីក្រុមហ៊ុនដៃគូចំពោះស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមនេះ គឺជាសក្ខីកាមមួយមិនត្រឹមតែទទួលចំណូលជាសាច់ប្រាក់នោះទេ ពោលទទួលបាននូវការរួមគ្នាធ្វើគុណតម្លៃនៃព្រឹត្តិការណ៍កាន់ខ្ពស់។ ឯកឧត្តម បានបន្តទៀតថា គោលដៅរបស់CAMSOC គឺទទួលស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុនឯកជននានា ដែលចង់យកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីផ្សព្វផ្សាយពីអាជីវកម្មរបស់ខ្លួន ព្រោះថា ការចូលរួមចំណែកពីក្រុមហ៊ុនដៃគូ គឺជាការចូលរួមចំណែកជួយលើកស្ទួយឲ្យព្រឹត្តិការណ៍ជាប្រតិវត្តសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជាទទួលបានជោគជ័យ។ គួរញ្ជាក់ថា ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ឬធនាគារ ABA គឺជាក្រុមហ៊ុនដៃគូទី២ហើយ ដែលបានចុះMOUជាមួយគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ជាក្រុមហ៊ុនឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខណៈក្រុមហ៊ុនចុះMOUទី១…
-
ប្រជុំបូកសរុបការងារប្រចាំខែ ប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន និងបទល្មើសប្រឆាំងអំពើហិង្សា រំលោភផ្លូវភេទ បញ្ហាប្រឈមផ្សេងៗ

ភ្នំពេញ ៖ ដោយមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន, លោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ស្នងការរងជំនួយការដឹកនាំការងារយេនឌ័រ បានដឹកនាំកិច្ចប្រជុំសរុបការងារប្រចាំខែ និងលើកទិសដៅខែបន្ទាប់ និងផ្សព្វផ្សាយស្តីអំពី ការងារជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ជាពិសេសផ្តោតទៅលេីបទល្មើសប្រឆាំងអំពើហិង្សា និង រំលោភផ្លូវភេទ បញ្ហាប្រឈមផ្សេងៗ ដោយមានការចូលរួមពីលោកនាយ នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្ត្រី ចំណុះផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនផងដែរ។ សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ លោកស្នងការរងទទួលផែន បានក្រើនរំលឹក និងពាំនាំប្រសាសន៍របស់ឯកឧត្តមស្នងការ ឱ្យកងកម្លាំងជំនាញទាំងអស់ ត្រូវគោរពវិន័យ ស្លៀកពាក់ឯកសណ្ឋានឱ្យសក្តិសមជាកម្លាំងនគរបាលជាតិ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារដែលថ្នាក់លើប្រគល់ជូន៕ ដោយ៖ ឆៃហួត និងប៊ុនធី
-
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖ មនុស្ស ៤៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១០ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៤៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មានឱ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ៤៧នាក់នោះ មាន ២០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១១ករណី និងជនសង្ស័យ ២៧នាក ត្រូវបានឃាត់ខ្លួន ក្នុងបទល្មេីសគ្រឿងញៀន ១៤ករណី ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” មានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕ ដោយ៖ ឆៃហួត
-
អង្គភាពប្រឆាំងអំពើពុករលួយ (ACU)ឃាត់ខ្លួនមន្ត្រីក្រសួងសង្គមកិច្ចម្នាក់ ពាក់ព័ន្ធ ករណីកិបកេងថវិការដ្ឋជិត ៤០ម៉ឺនដុល្លារ

ភ្នំពេញ៖ លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ចាប់ខ្លួន ពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង ១,៥០០លានរៀល (ជាង៣៨ម៉ឺនដុល្លារ)។ ជនសង្ស័យ ឈ្មោះ ឡាយ សំណាង ខាងលេីនេះត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ គួរបញ្ចាក់ថា ក្រៅពីជនសង្ស័យខាងលេីបានកិបកេងថវិការដ្ឋជាង ៣៨លានដុល្លារហេីយនោះ ជននេះក៏ពាក់ព័ន្ធនឹងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ និងក៏សង្ស័យជាប់ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ផងដែរ ៕ ដោយ ៖ ប៊ុនធី និងភារ៉ា
-
យានយន្តល្មើស ១៣៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី១០ ខែមករា ម្សិលមិញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១២៨គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ១.៨១៧ គ្រឿង ម៉ូតូ ចំនួន ១.៥៧៤ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ១៣៩ គ្រឿង មាន ម៉ូតូ ចំនួន ៤៧០ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ…