-
ជនពាក់ព័ន្ធ ៤៤នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១០ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៤៤ នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ២២ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ១០ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។ ក្នុងចំណោម ជនសង្ស័យ ទាំងចំនួន ៤៤ នាក់ រួម មាន ៖ ជួញដូរ ១៣ ករណី ឃាត់ ២៩ នាក់ ( ស្រី ៤ នាក់ ) , ដឹក ជញ្ជូន…
-
ទេសរដ្ឋមន្ត្រី លី ធុជ៖ ភូមិចំនួន៤ ក្នុងស្រុកគងពិសីត្រូវបានប្រកាសជាភូមិគ្មានមីន

កំពង់ស្ពឺ៖ កម្ពុជាធ្លាប់ជាប្រទេសមួយដែលរងគ្រោះជោគជាំដោយសារភ្លើងសង្គ្រាមអស់រយៈពេលជាច្រើនទសវត្សមកហើយ។ បន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ដោយនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនបាននៅសេសសល់កប់ក្នុងដី ហើយតែងតែបង្កជាហានិភ័យដល់អាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិ។ ជាមួយគ្នានោះខេត្តកំពង់ស្ពឺ ក៏ជាខេត្តមួយដែលរងការប្រទាញប្រទង់គ្នាដោយចុងអាវុធអូសបម្លាយជាច្រើនឆ្នាំផងដែរ។ស្រុកមួយចំនួនត្រូវបានបន្សល់នូវកាកសំណល់សង្គ្រាម ហើយកាកសំណល់ទាំងនោះតែងតែយាយីអាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ជាបន្តបន្ទាប់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា ក្នុងពិធីប្រកាសភូមិគ្មានមីនចំនួន៤ភូមិក្នុងស្រុកគងពិសី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម លី ធុជ បានបន្ថែមថាក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ខ្ញុំពិតជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីអង់អាចក្លាហានរបស់ក្រុមការងារអ្នកដោះមីន ក្នុងការចូលរួមបំពេញបេសកកម្មជូនរាជ រដ្ឋាភិបាល ដែលបានធ្វើការលះបង់ខ្ពស់ និងប្រថុយ ប្រថានជីវិតបំផុតក្នុងការងារដ៏គ្រោះថ្នាក់នេះ។ តាមរយៈសមត្ថភាពរបស់បងប្អូន កម្ពុជាក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ តាមរយៈវត្តមានអ្នកដោះមីនកម្ពុជានៅក្នុងបណ្តាបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសមួយចំនួនដែលមានជម្លោះប្រដាប់អាវុធ។ ជាមួយគ្នានេះទេសរដ្ឋមន្ត្រីឯកឧត្តម លី ធុជ មានសុទិដ្ឋិនិយមថា ឆ្ពោះទៅមុខ ជាមួយការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់មីនឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥ គឺទាមទារឱ្យមានការចូលរួមចំណែកទាំងអស់គ្នាទាំងធនធាន សម្ភារៈនិងស្មារតីដល់អាជ្ញាធរមីន ដើម្បីអាចសម្រេចបានគោលដៅដ៏មានសារៈសំខាន់មួយនេះ។ យោងតាមរបាយការណ៍របស់រដ្ឋាបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថាខេត្តមាន៨ក្រុង-ស្រុក មានចំការមីនចំនួន៥៥៦ចំការលើផ្ទៃដីជិត៦៧លានម៉ែត្រការ៉េ។ជាលទ្ធផលនៃការបោសសំអាតមីនដែលត្រូវប្រកាសជាភូមិគ្មានមីនមានភូមិបេង ក្នុងឃុំស្តុក និងភូមិត្រពាំងថ្ម ភូមិរលាំងទឹក ភូមិអង្គដូនតីក្នុងឃុំស្រង់ក្នុងស្រុកគង់ពិសី៕ដោយ ៖ ម៉ុន សំអាត
-
លោក សុគន្ធ សុខា៖ រៀនគួរបែបថ្មី! ហេតុអ្វីសិស្សគួររៀនគួរ បំប៉ន បន្ថែម?

ភ្នំពេញ៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ បាននិងកំពុងធ្វើទំនើបកម្មវិស័យអប់រំឱ្យ កាន់តែមានសក្កានុពលខ្ពស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ថ្មីឱ្យមានទាំងចំណេះ បំណិន និងចរិយាធម៌ជាពលរដ្ឋល្អ ថែមទៀត។ ក្នុងនោះដែរ វិស័យឯកជន ពិសេសសាលាបង្រៀន គួរនានាក៏បានចូលរួមយ៉ាងសកម្មផ្តល់ជូននូវសេវាកម្មអប់រំពិសេស ធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅអប់រំប្រកបដោយប្រសិទ្ធភាពខ្ពស់។ ពិតមែនហើយថា សាលាបង្រៀនគួរនានា តម្រូវឱ្យសិស្សបង់ ថ្លៃ សិក្សាក៏ពិតមែន តែលទ្ធផលទទួលបានមកវិញលើសពីការ រៀន តាមមុខវិជ្ជាធម្មតា។ ជាទូទៅ ចំពោះកម្រិតបឋមសិក្សា មុខវិជ្ជាពីរ សំខាន់ដែលសិស្សតែងស្វែងរកសេវាបង្រៀនគួរបន្ថែម គឺមុខវិជ្ជា ភាសាខ្មែរ និងគណិតវិទ្យា។ ចូលដល់កម្រិតមធ្យមសិក្សាបឋមភូមិ ភាគច្រើននិយមសិក្សាបួន មុខវិជ្ជា រួមមានភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យាតែលុះ មកដល់កម្រិតមធ្យមសិក្សាទុតិយភូមិ អ្នកសិក្សាថ្នាក់វិទ្យាសាស្រ្ត ពិត តែងតែរៀនគួរបន្ថែមលើមុខវិជ្ជាសំខាន់ៗដូចជា អក្សរសាស្រ្ត ខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ឯសិស្សថ្នាក់វិទ្យា សាស្រ្ត សង្គមមួយចំនួនវិញ បែរជាចង់រៀនពីរមុខវិជ្ជាទៅវិញ គឺអក្សរសាស្រ្តខ្មែរ និងគណិតវិទ្យា។ បើតាមការលើកឡើងរបស់លោក សុគន្ធ សុខា…
-
សហគ្រាសធុន តូច និងមធ្យម ចំនួន២៨ កំពុងស្នើសុំនិមិត្តសញ្ញា គុណភាពផល ផលិតផលជលផលកម្ពុជាពីរដ្ឋបាលជលផល

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋបាលជលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) កាលពីខែវិច្ឆកា ឆ្នាំ២០២២ រួចមក បច្ចុប្បន្ន មានសហគ្រាសធុន តូច និងមធ្យម (SME) ចំនួន២៨ ដែលកំពុងរៀបចំដាក់ពាក្យស្នើសុំប្រើប្រាស់CQS ដើម្បីបញ្ជាក់ លើគុណភាព សុវត្ថិភាពផល ផលិតផលជលផលរបស់ខ្លួន។ លោក ឈួន ចំណាន នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព (DFPTQ) បានប្រាប់ឱ្យដឹងថា រដ្ឋបាលជលផល កំពុងជួយដល់ SME មួយចំនួនដែលមានលទ្ធភាពក្នុងការធ្វើឱ្យប្រសើរ ឡើង នូវអាជីវកម្មផ្នែកកែច្នៃផលិតផលជលផលរបស់គាត់ ដើម្បីអាចឱ្យ អាជីវកម្មទាំងនោះអាចដាក់ពាក្យស្នើសុំនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS)ទៅតាមគោលការណ៍ ដែលបាន កំណត់។ លោកបានបញ្ជាក់ថា ៖ «សព្វថ្ងៃនេះ២៨ SME ហ្នឹង កំពុងរៀបចំ ឯកសារ សម្រាប់ដាក់ស្នើសុំឱ្យប្រើប្រាស់ទាំងឡូហ្គូ និងវិញ្ញាបន បត្របញ្ជាក់ ដែល SME ទាំងនេះ សុទ្ធតែពាក់ព័ន្ធផ្នែកជលផល ទាំងអស់។ ដោយសារបច្ចុប្បន្ននេះ មានចំណុចខ្វះខាត…
-
អាជ្ញាធរខណ្ឌមានជ័យ ឆ្មក់បង្ក្រាបទីតាំងជល់មាន់អនឡាញឃាត់ខ្លួនមនុស្សប្រុសស្រី ៦នាក់ ដកហូតវត្ថុម៉ូតូចំនួន ៧គ្រឿង និងវត្ថុតាងមួយចំនួនធំ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ដោយមានចង្អុលបង្ហាញពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ លោក សេង គន្ធ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណះបញ្ជាការឯកភាពខណ្ឌ បើកការចុះបង្ក្រាបទីតាំងជល់មាន់តាមប្រព័ន្ធ អនឡាយ មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងអាជ្ញាធរជំនាញ បានធ្វើការឃាត់ខ្លួនមនុស្ស ៦នាក់ ស្រី ៣នាក់ មានអ្នកលេង និងអ្នកមើលការ និងដកហូតវត្ថុម៉ូតូចំនួន ៧គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំផ្សេងទៀតផងដែរ ។ បន្ទាប់ពីធ្វេីការបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រីដែលពាក់ព័ន្ធ ព្រមទាំងប្រមូលវត្ថុតាងបានហេីយ កម្លាំងជំនាញបានធ្វេីការដឹកបញ្ចូនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា
-
អង្គភាពប្រឆាំងអំពើពុករលួយ៖គិតត្រឹមម៉ោង១២ថ្ងៃទី១០ ខែមករាមន្រ្តីបានប្រកាសទ្រព្យសម្បត្តិសរុបជាង១៧ ០០០រូប

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយឬអ.ព.ប បានឱ្យដឹង ថាក្នុងសប្តាហ៍ទី២ នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំឆ្នាំ២០២៣ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលបានទទួលឯកសារសរុបកើនទៅដល់ ចំនួន ១៧.៤៩៦ រូបហើយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ.ប.ពបានបញ្ជាក់ថាគិត ត្រឹមម៉ោង ១២ ថ្ងៃត្រង់ទី ១០ ខែមករា ឆ្នាំ ២០២៣នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន ១៣៩ រូប ធ្វើឱ្យឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន ១៧ ៤៩៦ រូប ស្មើនឹង ៧៦,៥២ភាគរយនៃចំនួនត្រូវប្រកាសសរុប ២ ៨៦៤រូប។ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងកាលពីថ្ងៃទី ៩ ខែមករា ថា៖ សម្រាប់ក្រសួង-ស្ថាប័ន និងខេត្ត ដែលបានបញ្ចប់ការប្រកាស របស់ខ្លួន ១០០ភាគរយ រួមមាន៖ ក្រសួង-ស្ថាប័ន ចំនួនបីគឺ៖១.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ២.រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល,៣.ធនាគារជាតិ នៃកម្ពុជា ។ដោយឡែក ខេត្ត ចំនួន ១១រួមានដូចជា៖ ១.ខេត្តប៉ៃលិន ២.ខេត្តមណ្ឌលគិរី…
-
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៣៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៩ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ៣៧នាក់នោះ មាន ១៥នាក់ ត្រូវបានឃាត់ខ្លួននៅក្នបទល្មើសព្រហ្មទណ្ឌ ១០ករណី និងជនសង្ស័យ ២២នាក ត្រូវបានឃាត់ខ្លួន ក្នុងបទល្មេីសគ្រឿងញៀន ១១ករណី។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាចុងក្រោយនោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” មានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕ ដោយ៖ ឆៃហួត
-
ក្រុមអ្នកលេងកាំបិតធំគួនអ៊ី និង ដំបងអ៊ូខុ ង ខណៈនេះ ត្រូវបានឃុំខ្លួន នៅពន្ធនាគារ ព្រៃសជាបណ្តោះអាសន្ន

ភ្នំពេញ ៖ លោកសេងហៀងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ កាលពីថ្ងៃ ទី០ ៦ ខែមករា ឆ្នាំ២០២៣ បានសម្រេចធ្វើការចោទប្រកាន់ក្រុមអ្នកលេង អន្ធពាល ប្រើកាំបិតធំគួនអ៊ី និងដំបងអ៊ូខុង ៣នាក់ជាផ្លូវការ ហើយដោយចោទប្រកាន់ ពីបទហិង្សាដោយ មានស្ថាន ទម្ងន់ទោស និង កាន់កាប់អាវុធខុសច្បាប់ដែល ជាបទល្មើស ព្រហ្មទណ្ឌ សុទ្ធសាធ សំណុំរឿង បានចាត់ បញ្ជូនទៅចៅក្រមស៊ើបសួរដើម្បី សម្រេច ឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន។ ជនសង្ស័យទី ១: ឈ្មោះ រុំ លី សៃ នី ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅ ភូមិ ដំ ណាក់ ធំ ទី ១ សង្កាត់ ស្ទឹងមានជ័យ ទី ២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។ ទី២:…
-
បញ្ជូនខ្លួនជនសង្ស័យ ២នាក់ ជាជាតិចិន ទៅកាន់តុលាការ ដែលប្រព្រឹត្តបទល្មើសប្លន់

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនបុរសជនសង្ស័យ ជាជនជាតិចិន ២នាក់ ដែលប្រព្រឹត្តបទល្មើសប្លន់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឱ្យតំណាងអយ្យការ បើកការស៊ើបសួរតាមនីតិវិធី ។ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង៣០នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីម៉ាក Lock ១៩ ពណ៌ខ្មៅ និងកូនកាំបិតភ្ជង់ប្លន់យកប្រាក់ចំនួន ៧៣៩ដុល្លារសហរដ្ឋអាមេរិក) ពីជនជាតិចិន នៅចំណុចហាងហួយយ៉ូវ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ក្នុងកោះពេជ្រ)។ សូមបញ្ជាក់ថា បន្ទាប់ពីកើតហេតុ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារនគរបាលយុត្តិធម៌ បានដាក់បទបញ្ជាឱ្យកម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវ…
-
កម្មវិធី”ដំណើរទេសចរណ៍ក្រោយគ្រងតំណែងជើងឯកពានរង្វាន់សម្តេចតេជោហ៊ុន សែន ៣សម័យកាលជាប់ៗគ្នានិងកម្មវិធីចែករំលែកក្តីស្រឡាញ់ របស់ក្លឹបបាលទាត់វិសាខា” នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅទីលានស្មៅសិប្បនិម្មិតមន្ទីរអប់រំ យុវជននិងកីឡាខេត្ត នាវិទ្យាល័យហ៊ុន សែន ខ្លាកូន នាភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ មករា ២០២៣ មានរៀបចំកម្មវិធី”ដំណើរទេសចរណ៍ក្រោយគ្រងតំណែងជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ៣សម័យកាលជាប់ៗគ្នា និងកម្មវិធីចែករំលែកក្តីស្រឡាញ់របស់ក្លឹបបាលទាត់វិសាខា” ក៏បានធ្វើឡើងដែរនៅខេត្តបន្ទាយមានជ័យ ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតី និងកាចូលរួមពី លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោកសូរ មុនីរ័តន៍ អនុប្រធានក្លឹបកីឡាបាល់ទាត់វិសាខា លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តនិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) និងលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ។ កញ្ញាអ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លឹបកីឡាបាល់ទាត់វិសខាបានឱ្យដឹងថា ក្លឹបដែលបង្កើតឡើងនៅឆ្នាំ២០១៦ ក្រោមការផ្តួចផ្តើមរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាមួយនេះ មានសកម្មភាព ស្នាដៃ សមិទ្ធផលយ៉ាងច្រើន ឆ្នើម ប្រសើរឡើងជាលំដាប់ ។ កញ្ញាបន្តថា ចំណែករដូវកាលចុងក្រោយ នាឆ្នាំ២០២២ ក្លឹបបានបង្កើតកំណត់ត្រាថ្មីសម្រាប់ក្រុមឈុតធំបន្ទាប់ពីការដណ្តើមបានជើងឯកពានរង្វាន់សម្តេចតេជោហ៊ុន សែន…