Category: ព័ត៌មានសង្គម

  • លោកជំទាវ ឱ វណ្ណឌីន ៖ ការចាក់វ៉ាក់សំាងដូសទី៦ និងដូសជំរុញផ្សេងទៀត គឺធ្វើឡើង នៅក្របខ័ណ្ឌ ទូទាំងប្រទេស

    លោកជំទាវ ឱ វណ្ណឌីន ៖ ការចាក់វ៉ាក់សំាងដូសទី៦ និងដូសជំរុញផ្សេងទៀត គឺធ្វើឡើង នៅក្របខ័ណ្ឌ ទូទាំងប្រទេស

    ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នាព្រឹកថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ ដំណើរការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ (ដូសទី៦) ក្នុងរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងទីធ្លា ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរពេទ្យបង្អែក ដង្កោ រាជធានីភ្នំពេញ ។ លោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងថា ថ្ងៃនេះជាការចាប់ផ្ដើម នូវការផ្ដល់ដូសជំរុញទី៦ សម្រាប់អ្នក ដែលបានចាក់ដូសទី៥ ក្នុងរយៈពេល៤ ទៅ៦ខែ ហើយក៏មានការផ្ដល់ នូវការចាក់ដូសទី៤ ទី៥ ដល់កុមារា កុមារី ផងដែរ ។ លោកជំទាវបន្ដថា ដំណើរការចាក់វ៉ាក់សាំង ដូសទី៦ និងដូសជំរុញផ្សេងៗទៀតនោះ គឺធ្វើឡើងនៅក្របខ័ណ្ឌ ទូទាំងប្រទេស មិនធ្វើនៅតែ រាជធានីភ្នំពេញនោះទេ ។…

  • បង្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យ ១២នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

    បង្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យ ១២នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

    ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌព្រែកព្នៅ បានស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យប្រុសស្រីចំនួន ១២នាក់ ពាក់ព័ន្ធ ករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ។ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅបានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ២០២៣នេះថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង៣០នាទី លោកបានដឹកនាំបញ្ជាផ្ទាល់ ដោយមានការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកវរសេនីយ៍ទោ ទឹម សៅសុភ័ក្រ្ត អធិការរងផ្នែកប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការស្រាវជ្រាវបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ចំនួន០២គោលដៅ។ លោកអធិការនគរបាលខណ្ឌព្រែកព្នៅបានបន្តឲ្យដឹងទៀតថា ករណីទី១នៅចំណុចលើខ្នងទំនប់ ផ្លូវលំ ភូមិធំជើង សង្កាត់ពញាពន់ និងទី២ នៅចំណុចផ្ទះខ្ទមគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្នុងនោះធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១២នាក់ ស្រី ០២នាក់ នឹងវត្ថុតាងចាប់យកមាន ៖១.ក្រាមសថ្លាមានតម្រុយសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ថង់ធំល្មម និង ០១កញ្ចប់ថង់តូច ។២.ទូរសព្ទ…

  • អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនឧត្តមសេនីយ៍ទោយោធាម្នាក់ ទៅតុលាការ បន្ទាប់ពីចាប់ខ្លួនរឿងប្រើហិង្សាលើប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយស្រី

    អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនឧត្តមសេនីយ៍ទោយោធាម្នាក់ ទៅតុលាការ បន្ទាប់ពីចាប់ខ្លួនរឿងប្រើហិង្សាលើប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយស្រី

    ភ្នំពេញ ៖ ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបញ្ជូនខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរតាមនីតិវិធី ដើម្បីឈានទៅរកការចោទប្រកាន់តាមច្បាប់ ពាក់ព័ន្ធបទល្មើសប្រើហិង្សាលេីក្រុមគ្រួសារ។ សូមជម្រាប់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានឃាត់ខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ ដែលបានប្រព្រិត្តអំពើហិង្សាលើប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយស្រី ស្ថិតនៅផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធនីភ្នំពេញ។ ជនរងគ្រោះទាំង៣នាក់ បានរៀបរាប់ឱ្យដឹងថា ពួកគាត់តែងតែត្រូវវាយដំ អស់រយៈពេល៧ ទៅ៨ឆ្នាំហើយ តែគាត់ជនរងគ្រោះចេះតែទ្រាំ មិនប្តឹងអីនោះទេ តែយប់កេីតហេតុមន្ត្រីយោធា ដែលជាប្តីបានរករឿងគាត់ ប្អូនថ្លៃ និងក្មួយតាំងពីយប់រហូតទល់ភ្លឺ ទើបគាត់ទ្រាំមិនបាន និងមានការភ័យខ្លាចគាត់ប្តឹងទៅកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យមកជួយអន្តរាគមន៍។ ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថ បានមកដល់នាំខ្លួនបុរសជាប្តីយកទៅសួរនាំ និងក្រោយមកបានឆែកយកកាំភ្លើងវែង ២ដេីម និងបង់ជាច្រើន។ សូមបញ្ជាក់ថា មន្ត្រីយោធាពាក់ផ្កាយ២ ខាងលើរូបនេះ មានឈ្មោះ អឿង ប៉ុលភិវឌ្ឍន៍ ថាន្តរសក្តិ ជាឧត្តមសេនីយ៍ទោ មុខងារបច្ចុប្បន្ន ធ្វើការនៅនាយកដ្ឋានសរុប ក្រសួងការពារជាតិ…

  • ក្រសួងសុខាភិបាល សូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នជានិច្ចនូវការចម្លងវីរុសកូវីដ-១៩ និងបន្តអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩

    ក្រសួងសុខាភិបាល សូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នជានិច្ចនូវការចម្លងវីរុសកូវីដ-១៩ និងបន្តអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩

    ភ្នំពេញ ៖ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នជានិច្ចនូវការចម្លងវីរុសកូវីដ-១៩ ដោយបន្តអនុវត្តន៍វិធានការ៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញបន្តបន្ទាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីការពារការផ្ទុះឡេីងវិញនូវការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ សូមជម្រាប់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤០,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៩,៩៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០…

  • អាជ្ញាធរខេត្តកំពង់ធំត្រៀមខ្លួនអនុវត្តការងាររៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ

    អាជ្ញាធរខេត្តកំពង់ធំត្រៀមខ្លួនអនុវត្តការងាររៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ

    កំពង់ធំ: អាជ្ញាធរខេត្តកំពង់ធំត្រៀមខ្លួនអនុវត្តការងាររៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ។អាជ្ញាធរខេត្តកំពុងបង្កើតគណ:កម្មការនានា ដើម្បីអនុវត្តការងារចំពោះមុខត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងប្រព្រឹត្តទៅនៅវាលព្រះស្រែ ក្នុងបរិវេណកីឡដ្ឋានថ្មី។នេះបើតាមការបញ្ជាក់របស់លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ។ អភិបាលរងខេត្តកំពង់ធំលោក សុក ហៃ មានប្រសាសន៍ថា អាជ្ញាធរខេត្តបានទទួលគម្រោងផែនការមួយចំនួនដើម្បីណែនាំលើកិច្ចការសំខាន់ៗជាច្រើនដូចជាការរៀបចំផ្លូវចូលទៅកាន់ទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធី ការរៀបចំសាងសង់ព្រះពន្លាជ័យ ការរៀបចំតម្កល់តាំងនៅស្តង់ពិព័រណ៍ផលិតកសិកម្មរបស់ក្រសួងពាក់ព័ន្ធ មន្ទីរ ស្រុក ក្រោមឱវាទរបស់ខេត្តកំពង់ធំនិងការងារសន្តិសុខសណ្តាប់ធ្នាប់ជាដើម។ លោកបន្តថា ព្រះរាជពិធីនេះ នឹងត្រូវប្រព្រឹត្តទៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ នៅវាលព្រះស្រែ ក្នុងបរិវេណកីឡដ្ឋានថ្មី ភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អភិបាលរងខេត្តរូបនេះបានបញ្ជាក់ថា ខាងអាជ្ញាធរខេត្ត នឹងមានការរៀបចំសាកល្បងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅថ្ងៃទី៣ និងថ្ងៃទី៦ ខែឧសភា មុនថ្ងៃប្រារព្ធនូវព្រះរាជពិធី ដើម្បីធ្វើឲ្យព្រះរាជពិធីនេះ មានដំណើរការទៅយ៉ាងល្អប្រសើរ និងទទួបានភាពជោគជ័យខ្ពង់ខ្ពស់បំផុត។ លោក សុក ហៃ ថា៖ «ក្រោយពីមានការប្រជុំមក បច្ចុប្បន្ននេះ អាជ្ញាធរខេត្ត កំពុងរៀបចំបង្កើតគណៈកម្មការនានា ដើម្បីអនុវត្ត និងបំពេញតួនាទីលើកិច្ចការងាររៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល»។ ទាក់ទិននឹងរឿងនេះ សាស្ត្រាចារ្យប្រវត្តិ សាស្ត្រ គឺលោក សំបូរ ម៉ាណារ៉ា…

  • ឃាត់ខ្លួនជនជាតិចិន ២នាក់ ក្រោយប្រើប្រាស់កាំភ្លើងខ្លី និងកាំបិតប្លន់ ជនជាតិចិនដូចគ្នា

    ឃាត់ខ្លួនជនជាតិចិន ២នាក់ ក្រោយប្រើប្រាស់កាំភ្លើងខ្លី និងកាំបិតប្លន់ ជនជាតិចិនដូចគ្នា

    ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់ខ្លួនជនជាតិចិនចំនួន ២នាក់ ក្រោយប្រើប្រាស់កាំភ្លើងខ្លី និងកាំបិតប្លន់ជនរងគ្រោះដែលជាជនជាតិចិន ដូចគ្នា។ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានគូសបញ្ជាក់ថា កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចមុខច្រកចូលបុរីចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារកាប្រព្រឹត្តអំពើហិង្សា (ប្រើអាវុធខ្លីម៉ាក LOCK 19 ពណ៌ខ្មៅ លេខ២២០១៥៩៣ ពណ៌ខ្មៅ និងកូនកាំបិតបត់ម៉ាក Browning ដងឈើភ្ជង់ប្លន់យកប្រាក់ចំនួន ៧៣៩ដុល្លារ នៅចំណុចហាងហួយយ៉ូវ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង៣០នាទី។ នាយការិយាល័យរូបនេះ បានបន្តថា ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖ ទី១,ឈ្មោះ YAO YUHONG ភេទប្រុស…

  • ទូទាំងប្រទេស ជនពាក់ព័ន្ធ ៣៤នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី០៨ ម្សិលមិញ

    ទូទាំងប្រទេស ជនពាក់ព័ន្ធ ៣៤នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី០៨ ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣៤ នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៨ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ០៨ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ៣៤ នាក់ រួម មាន ៖ ជួញដូរ ៨ ករណី ឃាត់ ១៦ នាក់ ( ស្រី ៣ នាក់ ) , ដឹក…

  • យានយន្តល្មើស ៥៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០៨ ខែមករា ម្សិលមិញ

    យានយន្តល្មើស ៥៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០៨ ខែមករា ម្សិលមិញ

    ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ៨៩គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ១១៤ គ្រឿង ម៉ូតូ ចំនួន ៩៣ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៥៩ គ្រឿង មាន ម៉ូតូ ចំនួន ៤៨ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ…

  • មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ នាំយកកុំព្យួទ័រនិងព្រីនធឺរ ប្រគល់ជូនគណៈគ្រប់គ្រងវិទ្យាល័យ២៨មករាស្រុកស្រីស្នំ

    មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ នាំយកកុំព្យួទ័រនិងព្រីនធឺរ ប្រគល់ជូនគណៈគ្រប់គ្រងវិទ្យាល័យ២៨មករាស្រុកស្រីស្នំ

    សៀមរាប ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអបរំ យុវជននិងកីឡា អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប បាននាំយកកុំព្យូទ័រចំនួន ៧គ្រឿង និងម៉ាស៊ីនព្រីនធ័រចំនួន ៧គ្រឿងប្រគល់ជូនគណ:គ្រប់គ្រងនៃវិទ្យាល័យ ២៨មករា សម្រាប់បំពេញបន្ថែមលើការខ្វះខាត និងចាំបាច់ក្នុងការ សិក្សារៀនសូត្រ និងបណ្ដុះបណ្ដាលដល់សិស្សានុសិស្ស ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានប្រកាន់ខ្ជាប់ជារដ្ឋាភិបាលឌីជីថល ។ សម្ភារនេះ ជាអំណោយសប្បុរសធម៌របស់សមាគមលើកកម្ពស់ពលករនិងអតីតពលករដើម្បីសប្បុរសធម៌ ផ្តល់តាមរយៈក្រសួងអប់រំដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ខណៈដែលសមាគមនេះបានចូលរួមការងារសង្គមនិងការងារមនុស្សធម៌ជាច្រើនក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទៅតាមលទ្ធភាពដែលអាចធ្វើបាន ជាពិសេសនៅខេត្តគោលដៅចំនួនពីរគឺកំពង់ធំនិងខេត្តសៀមរាប ។ នេះបើតាម លោក ផុន សាមាន អនុប្រធានគណៈប្រតិបត្តិសមាគម ។ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានជំរុញលើកទឹកចិត្តដល់ប្អូនៗជាសិស្សានុសិស្ស ទោះជាសិក្សាលើជំនាញអ្វីក៏ដោយត្រូវកំណត់គោលដៅឱ្យបានពិតប្រាកដ ដើម្បីឆ្លើយតបបានទៅនឹងប្រសិទ្ធិភាពនៃចំណង់ចំណូលចិត្តរបស់ខ្លួនសម្រាប់ជាត្រីវិស័យ ជាផែនការអភិវឌ្ឍគោលដៅជីវិត ។ ឯកឧត្តម ស៊ាន បូរ៉ាត បានផ្តាំផ្ញើនិងជំរុញដល់យុវសិស្សទាំងអស់ត្រូវបន្តការអនុវត្តដោយយកចំណុចខ្លាំងនិងចំណុចខ្សោយនៃការសិក្សារបស់ខ្លួនមកប្រៀបធៀប បើដឹងថាខ្សោយផ្នែកណាយើងត្រូវសិក្សាផ្នែកនោះបន្ថែម បន្ថែមពីនេះត្រូវស្គាល់អំពីតម្លៃនៃបច្ចេកវិទ្យា និងក្តាប់យកឱកាសជោគជ័យកុំឱ្យរបូតដោយសារការធ្វេសប្រហែសរបស់ខ្លួន។…

  • ឆក់ទូរស័ព្ទដៃពីជនជាតិចិនបានសម្រេច មិនបានមួយម៉ោងផង ត្រូវកម្លាំងនគរបាលខណ្ឌទួលគោកក្របួចជាប់

    ឆក់ទូរស័ព្ទដៃពីជនជាតិចិនបានសម្រេច មិនបានមួយម៉ោងផង ត្រូវកម្លាំងនគរបាលខណ្ឌទួលគោកក្របួចជាប់

    ភ្នំពេញ៖ ជនសង្ស័យមួយក្រុម មានគ្នាបីនាក់ជិះម៉ូតូ២គ្រឿង បានធ្វេីសកម្មភាពឆក់ទូរសព្ទ័ដៃ ពីជនជាតិចិនពីរនាក់ដែលកំពុងធ្វេីដំណេីរ តាមម៉ូតូកង់បីឥណ្ឌាបានសម្រេច រួចជិះរត់គេចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១២និង២០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ៥៩៨ ស្ថិតក្នុងសង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ លោកវរសេនីយ៍ទោ អុឹង សុភ័គ អធិការរង នៃអធិការខណ្ឌទួលគោក បានឲ្យដឹងថា ក្រោយពីបានទទួលដំណឹងថា មានករណី ជនសង្ស័យ ១ក្រុម បានធ្វេីសកម្មភាព ឆក់ទូរសព្ទ័ដៃ ម៉ាក IPhone 12 ពីជនជាតិចិនពីនាក់ដែលកំពុងតែធ្វេីដំណេីរតាមម៉ូតូកង់បីឥណ្ឌា បានសម្រេចរួចជិះរត់គេចខ្លួនទៅបាត់ស្រមោល ។ ភ្លាមៗនោះលោកបាន ចុះដឹកនាំកម្លាំងផ្ទាល់ ឆែកមេីលតាមកាំមេរ៉ា សុវត្ថិភាព ល្បាតពួនស្ទាក់ និងបានកំណត់មុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យ បន្តបន្ទាប់រហូតបានបីនាក់ ក្នុងនោះម្នាក់ជាអ្នក ធ្វេីសកម្មភាពឆក់ និង ពីរអ្នកទៀតជាអ្នកបិទគូទ រួចបាននាំខ្លួនទៅអធិការនគរបាលខណ្ឌទួលគោក…