-
គ្រួសារអតីតយុទ្ធជនពលីបានទទួលអំណោយផ្ទះមួយខ្នងពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងអាជ្ញាធរដែនដី អញ្ជើញប្រគល់ខ្នងផ្ទះទី២៣៨ ជាអំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តម ទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិព្រៃគុយ ឃុំ ព្រៃគុយ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ។ លោកស្រី កាន់ គឹមលី អាយុ ៤៩ឆ្នាំ មានកូន ៣នាក់ ត្រូវជាភរិយាសពលោកព្រិន្ទបាលឯក ស៊ុន សម្បត្តិ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៩១ នៅអង្គភាពទ័ពឆ័ត្រយោង៩១១ រាជធានីភ្នំពេញ ពលីជីវិតនៅឆ្នាំ២០០៥ មានជីវភាព ខ្វះខាត ទើបគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សាងសង់ផ្ទះខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា…
-
តំបន់ប្រតិបត្តិការសឹករងកណ្តាលរៀបចំការប្រគួតកីឡា បាល់ទះ ប៊ូល ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវា ថ្ងៃជ័យជម្នះ ៧មករា (៧មករា ១៩៧៩ – ៧មករា ២០២៣)

ខេត្តកណ្តាល៖ ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា ២០២៣) នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ នេះ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានរៀបចំការប្រគួតកីឡា បាល់ទះ និង ប៊ូល ជាលក្ខណៈមិត្តភាពសាមគ្គីភាពនៅក្នុងអង្គភាព។ កម្មវិធីនេះធ្វើឡើងនៅទីបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ។ ឯកឧត្តម មេបញ្ជាការ បានលើកឡើងថា ថ្ងៃជ័យជម្នះ ០៧ មករា ១៩៧៩ ជាថ្ងៃដែលប្រជាជនកម្ពុជា បានរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចំរើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម មេបញ្ជាការបញ្ជាក់បន្ថែមថា ការរៀបចំការប្រគួតកីឡា នៅក្នុងអង្គភាពនេះឡើងគឺជាការរៀបចំឡើងដើម្បីឱ្យមានការជួបជុំគ្នា បង្កនូវបរិយាកាសរីករាយ បង្កើនសាមគ្គីភាព មិត្តភាព ស្រលាញ់គ្នាជាបងប្អូន។ ម្យ៉ាងទៀត ដើម្បីជាការរំលឹក និងចូលរួមអបអរសាទរជ័យជំនះ ៧មករា…
-
ឯកឧត្តម ទេព ងន អញ្ជើញក្រុងពាលីសុំសេចក្តីសុខ មុនប្រារព្ធខួប ៧មករា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សមាជិអចិន្ត្រេយ៍ និងជាប្រធានគណៈកម្មការបុណ្យផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខ មុនប្រារព្ធខួប ៧មករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រកោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធររាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ សូមជម្រាបថា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្រប្រជាជនកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩-៧មករា២០២៣) ក្នុងនោះ ក៏នឹងមានអ្នកចូលរួមដែលត្រូវបានប៉ាន់ប្រមាណថា ប្រហែលជាង ៥ម៉ឺននាក់ ។ គួររំលឹកថា ៧ មករា ១៩៧៩ គឺជាថ្ងៃជ័យជំនះដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបិទបញ្ចប់យុគសម័យដ៏ខ្មៅងងឹត និងបើកទំព័រសករាជថ្មីនៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម…
-
ពិធីសម្ពោធរូបសំណាក “ព្រាប ស” ត្រង់ចំណុចផ្លូវលេខ ១៣៣៥ ចូលទៅកាន់តំបន់ភ្នំវល្លិ៍

ខេត្តកែប ៖ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្ត បានអញ្ជើញសម្ពោធរូបសំណាក “ព្រាប ស” ត្រង់ចំណុចផ្លូវលេខ ១៣៣៥ ចូលទៅកាន់តំបន់ភ្នំវល្លិ៍តាមរបាយការណ៍របស់លោក ឆាង ឆៃ អភិបាលនៃណ:អភិបាលស្រុក ដំណាក់ចង្អើរបានអោយដឹងថា រូបសំណាក ” ព្រាប ស ” នេះជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណ:ការ និងដឹកជញ្ជូននឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោកជំទាវ ស ម៉ាលីដា។ រូបសំណាកនេះ ចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ និងបញ្ចប់ការងារសាងសង់ជាស្ថាពរ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ដោយចំណាយថវិការសរុប ១៤,៣០០ដុល្លារ…
-
ស្លឹកគ្រៃដាំទឹកបរិភោគជួយព្យាបាល រលាកទងសួត អាការដេកមិនលក់ ជួយរំលាយអាហារ និងបញ្ចុះកម្តៅ

ភ្នំពេញ៖ ស្លឹកគ្រៃ (Citronella oil)ក្រៅពីប្រើបំបាត់ក្លិន ក្លិនឆ្អាបហើយ តាមការស្រាវជ្រាវបានបង្ហាញថា៖ស្លឹកគ្រៃនៅជារុក្ខជាតិដែលជនជាតិខ្មែរបានចេះយកមកប្រើប្រាស់ធ្វើជាឱសថព្យាបាលរោគជំងឺច្រើនមុខដូចជា ព្យាបាលរលាកទងសួត អាការដេកមិនលក់ ជួយរំលាយអាហារ និង បញ្ចុះកម្តៅទៀតផង ។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ តាមធម្មតាស្លឹកគ្រៃ មានកម្ពស់ ០,៨០-១,៥ម ស្លឹកដុះចេញពីក្តៀង មានក្លិនក្រអូបឈ្ងុយ សំប៉ែតវែងស្រួចចុង មានរោមខ្លីហើយរឹង នៅផ្ទៃក្រោម ផ្ទៃលើរលីង គែមស្លឹកមានរោមខ្លីៗ ហើយរឹងអាចមុត ស្លឹកមានទ្រនុងកណ្តាលក្រាស់ហើយរឹង។ ផ្កាឈ្មោលមានទង ផ្លែស្ងួតរាងទ្រវែង មិនបែក មានគ្រាប់តែមួយជាប់នឹងសម្បកស្តើង។ ដើមមានក្លិនក្រអូបប្រហើរ បន្តពូជដោយបំបែកកូនដើមចេញពីគល់ ដុះលើគ្រប់ស្ថានភាពដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ ។ សម្រាប់ការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖គ្រឿងទេស បង្កើនរសជាតិ និងក្លិនឈ្ងុយ ឬកាត់ក្លិនឆ្អាប។ ឱសថ ស្លឹកគ្រៃដាំទឹកផឹកព្យាបាលរលាកទងសួត ជំងឺដេកមិនលក់ ជួយរំលាយអាហារ បញ្ចុះកម្តៅ។ គួរបញ្ជាក់ថា៖ បើតាមការស្រាវជ្រាវផ្សេងទៀតក៏បានបង្ហាញដែរថា ស្លឹកគ្រៃក៏មានសារជាតិដែលអាចបំបាត់ការឈឺចុកចាប់ តាមផ្លូវរំលាយអាហារ,កាត់បន្ថយសម្ពាធឈាម,ជួយឱ្យអារម្មណ៍ស្រស់ស្រាយ,និង បំបាត់ការវិលមុខ ឬចង្អោរ ជាដើម ៕ ដោយ ៖ ម៉ាដេប៉ូ
-
ជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ត្រូវបានបង្ហាញមុខ មុនបញ្ជូនទៅតុលាការ

ភ្នំពេញ៖ នៅថ្ងៃ សុក្រ ទី ០៦ ខែមករា ឆ្នាំ ២០២៣នេះ កម្លាំង នគរបាលខណ្ឌច្បារអំពៅ បានបង្ហាញ ជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ក្រោយធ្វើ ការបង្រ្កាប និងឃាត់ខ្លួន បាន យកមកសាកសួរ រហូត បញ្ចប់ នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ។ មន្ត្រីនគរបាលខណ្ឌច្បារអំពៅ បានឱ្យដឹងថា ជនសង្ស័យទាំង០៣នាក់ឃាត់ខ្លួនបាន រួមមាន ៖ ១-ឈ្មោះ ឡុង រតនៈ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៨A បុរីពិភថ្មីទី១ ផ្លូវលេខ៦ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ២-ឈ្មោះ ហ៊ីម ជីងហុង ភេទប្រុស អាយុ១៦…
-
ស្នងការនគរបាលរាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលទាំងអស់ត្រូវមានអាកប្បកិរិយា និងសម្តីសមរម្យ ដេីម្បីបម្រេីប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អ ជាពិសេសត្រូវធ្វេីយ៉ាងណាដេីម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសនានា ដូចជាការលួច ឆក់ ប្លន់ ជាដើម

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំប្រារព្ធពិធី ប្រកាសផ្ទេរកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១៨រូប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក។ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត បានផ្តល់ជាមតិណែនាំល្អៗជាច្រេីនដល់មន្ត្រីទាំងអស់ដែលទេីបទទួលបានតួនាទី និងឋានន្តរសក្តិ ឲ្យមានអាកប្បកិរិយា និងសម្តីសមរម្យ ដេីម្បីបម្រេីប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អ ជាពិសេសត្រូវធ្វេីយ៉ាងណាដេីម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសនានា ដូចជាការលួច ឆក់ ប្លន់ ជាដើម ។ ឯកឧត្តមស្នងការ ក៏បានដាក់បទបញ្ជាដល់ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ការិយាល័យជំនាញ និងអធិការនគរបាលខណ្ឌទាំង១៤ ត្រូវតែយកចិត្តទុកដាក់ខ្ពស់…
-
វិស័យចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្មនៅកម្ពុជាមានជាង ២៦ លានក្បាល កើនឡើងជាង១៣ភាគរយ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកថា វិស័យចិញ្ចឹមសត្វដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល លើកកម្ពស់ការរស់នៅ និងជំរុញសេដ្ឋកិច្ចជាតិ ខណៈវិស័យចិញ្ចឹម បសត្វជាលក្ខណៈពាណិជ្ជកម្មនៅកម្ពុជាមានកំណើនជាង១៣ភាគរយនៅក្នុងឆ្នាំ ២០២២។ក្នុងសន្និសីទសារព័ត៌មានស្តីពី «ទស្សនទានក្នុងវិស័យកសិកម្ម កម្ពុជា» កាលពីថ្ងៃទី ៥ ខែមករា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មនៅកម្ពុជាមានការកើនឡើង ខណៈតម្រូវការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកកាន់តែច្រើន។ លោកបន្តថា កម្ពុជាបានផ្តើមចេញពីការចិញ្ចឹមសត្វដើម្បីផ្គត់ ផ្គង់ជាម្ហូបអាហារក្នុងគ្រួសារ មកជាការចិញ្ចឹមសត្វដើម្បីលក់ យកប្រាក់ចំណេញ ហើយបច្ចុប្បន្នកម្ពុជាមានកសិដ្ឋានចិញ្ចឹម សត្វកាន់តែច្រើន និងមានទំហំកាន់តែធំ។ ហេតុនេះ លោកថា កម្ពុជាលែងប្រើចំណីសត្វដែលផលិតខ្លួនឯង មកជាការផលិត ចំណីសត្វជាលក្ខណៈឧស្សាហកម្ម និងការទិញចំណីសត្វស្រាប់ មកប្រើប្រាស់ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថា វិស័យកសិកម្ម កា រចិញ្ចឹមសត្វនៅកម្ពុជាប្រែក្លាយជាការចិញ្ចឹមបែបពាណិជ្ជកម្មកើនឡើងគួរឱ្យកត់សម្គាល់ ដែលកើនប្រមាណ ១៣,៦ភាគរយក្នុងឆ្នាំ ២០២២។ លោកបានឱ្យដឹងដែរថា បច្ចុប្បន្នកម្ពុជាមានចំនួន ប្រជាកសិករដែលចិញ្ចឹមសត្វ គិតត្រឹមឆ្នាំ២០២២នេះ មានសរុបប្រមាណជាង ១, ៦លានគ្រួសារ និងមានសត្វសរុប…
-
ការនាំចេញម្រេចពីកម្ពុជាក្នុង១១ខែឆ្នាំ២០២២មានការថយចុះបន្តិច

ភ្នំពេញ៖ ទិន្ន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញម្រេចទៅកាន់ប្រទេសទាំង២០ នៅជុំវិញពិភពលោក ចាប់ពីខែមករា ដល់ខែវិច្ឆកា ឆ្នាំ២០២២ សម្រេចបានក្នុងបរិមាណ ៨ ៣០៣,៩២តោន។តួលេខនេះ បង្ហាញពី ថយចុះជាង៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែល ម្រេចនាំចេញបានចំនួន ២៧ ៧៣០,០៧ តោន។ការនាំចេញម្រេចទៅកាន់ប្រទេសទាំង ២០នោះ មានរួមបញ្ចូលទាំងម្រេចកំពត ដែលជាផលិតផល សម្គាល់ ទីតាំងភូមិសាស្រ្ត (GI) និងម្រេចធម្មតាមិន មានសម្គាល់ទីតាំង ភូមិសាស្រ្ត។ ការថយចុះនេះដោយសារកក្តាមួយចំនួន។ លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានឱ្យដឹងថា ការធ្លាក់ចុះនៃការនាំចេញម្រេចនេះ គឺដោយ សារកត្តាតម្លៃ បើប្រៀបធៀបឆ្នាំ២០២២ ទៅនឹងឆ្នាំ២០២១ ឃើញថា តម្លៃខុសគ្នាច្រើន និងកត្តាមួយទៀត ដោយសារតែ សេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពល្អប្រសើរនៅឡើយ ដែលធ្វើឱ្យចរាចរណ៍នៃការដើរកំសាន្តរបស់ទេសចរក្នុងពិភពលោក ថយចុះ ហើយបើគ្មានភ្ញៀវទេសចរទេ ការបញ្ជារទិញ គ្រឿងបរិភោគ ដូចជាម្រេចជាដើម ក៏ថយទៅតាមនោះដែរ…
-
ក្រុមការងារស.ស.យ.កចុះជួយ ស្រុកពារាំង សំណេះសំណាល ជាមួយកីឡាករបាល់ទាត់ឃុំកំពង់ប្រាំង ដែលត្រៀមចូលរួមប្រកួត អបអរសាទរ ទិវាជ័យជំនះ ៧ មករា

ព្រៃវែង៖ នៅព្រឹកថ្ងៃទី០៦ ខែមករានេះ ក្រុមការងារស.ស.យ.កចុះជួយ ស្រុកពារាំង អញ្ជើញសំណេះសំណាល ជាមួយកីឡាករបាល់ទាត់ឃុំកំពង់ប្រាំង ដែលត្រៀមចូលរួមប្រកួត អបអរសាទរ ទិវាជ័យជំនះ ៧ មករា ឆ្នាំ២០២៣ ។ ពិធីសំណេះសំណាលជាមួយយុវជន និងក្រុមកីឡាករបាល់ទាត់ ប្រចាំឃុំកំពង់ប្រាំង ដែលត្រៀមរៀបចំប្រកួតអបអរសាទរ ទិវាជ័យជំនះ ៧ មករា នៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៣ ដឹកនាំដោយលោក មៀច វណ្ណៈ អនុប្រធានក្រុមការងារតំណាង ឯកឧត្តម រាជ រ៉ា ប្រធានក្រុមការងារចុះជួយ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពារាំង រួមជាមួយលោកមេឃុំ លោកមេប៉ុស្ត៍ ផងដែរ ។ ក្នុងឱកាសនោះដែរ ក្រុមការងារ បាននាំយកអំណោយរបស់ ឯកឧត្តម ស សុខា និង លោកជំទាវ រួមមាន៖ ខោអាវកីឡាចំនួន ២២កំផ្លេ, ទឹកសុទ្ធ១០យួរ, ខារ៉ាបាវ ២កេស, ថវិកា ៤០០,០០០រៀល និងជូនប្រជាការពារថវិកាមួយចំនួន៕…