-
ក្រសួងកសិកម្ម នឹងជំរុញផលិតកម្មលើផលិតផលគន្លឹះ ដើម្បីពង្រីកទីផ្សារនាំចេញឱ្យកាន់តែធំ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុក ថា វិស័យកសិកម្ម គឺជាវិស័យសំខាន់មួយមុនគេ ក្នុងចំណោម វិស័យចម្បងៗ ជាច្រើនទៀត ដែលអាចជួយស្តារសេដ្ឋកិច្ច កម្ពុជា។ ទន្ទឹមគ្នានេះ ក្រសួងកសិកម្ម បានបង្ហាញនូវប្រព័ន្ធ ផលិតកម្មថ្មី ដោយផ្តោតលើការជំរុញខ្សែច្រវាក់ ផលិតកម្ម ផលិតផលកសិកម្មគន្លឹះ ដើម្បីពង្រីកការនាំចេញទៅកាន់ ទីផ្សារអន្តរជាតិឱ្យកាន់តែខ្លាំង។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ទស្សនទានក្នុងវិស័យកសិកម្មកម្ពុជា» កាលពីព្រឹកថ្ងៃទី ៥ ខែមករា ថា គោលដៅអភិវឌ្ឍ វិស័យកសិកម្មគឺត្រូវបង្កើនការ នាំចេញកសិផល ប្រកបដោយគុណភាពនិងសុវត្ថិភាព តាម រយៈការលើកកម្ពស់ផលិតភាពផលិតកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការប្រកួតប្រជែងទីផ្សារ។កាលពីមុនការកំណត់លើការពង្រឹងសន្តិសុខស្បៀងកម្ពុជានៅតែជាបច្ចុប្បន្នភាព ប៉ុន្តែលោកថា លើសពីនេះ បច្ចុប្បន្ន ក្រសួងក៏បានបែកចែកចេញជាពីរ គឺទី២.ខែ្សច្រវាក់ទី ផ្សារ ក្នុងស្រុក និងទី២. ខែ្សច្រវាក់ទីផ្សារនាំចេញទៅក្រៅប្រទេស។ ក្នុងន័យនេះ ឯកឧត្តមបញ្ជាក់ថា សម្រាប់ខែ្សច្រវាក់ទី ផ្សារក្នុង…
-
លោកំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសែនក្រុងពាលី និងអភិសេករូបសំណាកបារមីលោកតា លោកយាយព្រះពោធិព្រឹកថែរក្សាខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជេីញចូលរួមក្នុងពិធីសែនក្រុងពាលី និងអភិសេករូបសំណាកបារមីលោកតា លោកយាយព្រះពោធិព្រឹកថែរក្សាខេត្តស្វាយរៀង ស្ថិតនៅអាស្រមថ្មី សួនច្បារ ឯកឧត្តមហុកឡងឌី(សួនពោធិព្រឹក្សា) ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ថ្ងៃសុក្រ ១៥ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ។ ពិធីនេះមានការចូលរួមពី ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី មន្ទីរជុំវិញខេត្ត ក្រុមការងារ និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបផងដែរ ។ សូមបញ្ជាក់ថា ៖ អាស្រមថ្មីបារមីលោកតាលោកយាយព្រះពោធិព្រឹក ដែលបានរៀបចំពិធីសែនក្រុងពាលីនាព្រឹកនេះ គឺជាទីគោរពសក្ការបូជា សម្រាប់ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋមកបន់ស្រន់សុំសេចក្តីសុខចម្រេីន ហើយសួនច្បារឯកឧត្តម ឧត្តមសេនីយ៍ ហុកឡងឌី(សួនពោធិព្រឹក្សា)ក៏ជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋខេត្តស្វាយរៀងហាត់ប្រាណនិងដើរលេងកម្សាន្តផងដែរ។ ប្រជាពលរដ្ឋខេត្តស្វាយរៀងបានលើកឡើងថា…
-
ក្នុងឆ្នាំ២០២២ សមត្ថកិច្ច ឃាត់មនុស្ស ១៤ ៧៨៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងដកហូតសារធាតុញៀនជាង ១៤តោន

ភ្នំពេញ៖ មនុស្សចំនួន ១៤ ៧៨៤នាក់ ត្រូវ បាន កម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន ពាក់ព័ន្ធ បទល្មើសគ្រឿងញៀន (នគរបាល និងអាវុធហត្ថ) សរុបចំនួន ៦២៩០ករណី ពេញមួយឆ្នាំ២០២២ ក្នុងនោះមានជនបរទេស ២៥៩នាក់ (ស្រី៣៣នាក់) មាន៩សញ្ជាតិ។ នេះបេីយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យនៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៣ ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ៖ ក្នុងចំណោមការបង្ក្រាបសរុបទាំង ៦ ២៩០ករណី និងឃាត់ខ្លួនមនុស្សចំនួន ១៤ ៧៨៤នាក់នេះ៖ មានករណីជួញដូរចំនួន ៣ ០៩៧ករណី ឃាត់ខ្លួម ៦១២០នាក់ (ស្រី៤៨៣នាក់), ករណីដឹកជញ្ជូន រក្សាទុកចំនួន ១ ០៩៤ករណី ឃាត់ខ្លួន ១ ៧៧៨នាក់ (ស្រី ១០១នាក់) ,ករណីផលិត កែច្នៃចំនួន ១០ករណី ឃាត់ខ្លួន ៣៤នាក់,…
-
ទូទាំងប្រទេស ជនពាក់ព័ន្ធ ៣៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី០៥ ខែមករា ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣៨នាក់ ( ស្រី ១ នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៧ ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ០៥ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ៣៨នាក់ រួមមាន ៖ ជួញដូរ ៩ រណីឃាត់ ១៤នាក់ , ដឹក ជញ្ជូន រក្សា ទុក ៤ ករណី ឃាត់…
-
អភិបាលខេត្តកណ្តាលបានជំរុញ និងលើកទឹកចិត្តដល់បណ្ដាមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តខិតខំបំពេញការងារ តួនាទី ភារ:កិច្ចខ្លួនឲ្យកាន់តែលទទួលបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗក្នុងឆ្នាំ២០២៣នេះជាបន្តបន្ទាប់ទៀត

ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនារសៀលថ្ងៃទី៥ខែមករា ឆ្នាំ២០២៣។ ឯកឧត្ដម គង់ សោភ័ណ្ឌ បានជំរុញ និងលើកទឹកចិត្តដល់បណ្ដាមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តខិតខំបំពេញការងារ តួនាទី ភារ:កិច្ចខ្លួនឲ្យកាន់តែល្អទ្វាឡើងថែមទៀតក្នុងឆ្នាំ២០២៣នេះ ដើម្បីធ្វើឲ្យខេត្តកាន់តែមានការអភិវឌ្ឍ ទទួលបាននូវស្នាដៃ និងសមិទ្ធិផលថ្មីៗជាបន្តបន្ទាប់ទៀត។ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោកសរសើដល់ មន្ទីរជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច អភិបាលក្រុង-ស្រុក និងមន្ត្រីទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារ:កិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើក្នុងឆ្នាំ២០២២កន្លងមក ដែលធ្វើឲ្យខេត្តកណ្ដាលទទួលបានចំណាត់ថ្នាក់លេខ២ លើផ្នែកសេវាសង្គម នៅទូទាំងប្រទេស ពីក្រសួងមហាផ្ទៃ ជាពិសេសខេត្ត កណ្ដាល ក៏បាន ទទួលជ័យ លាភី ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស ផងដែរ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹងដល់ អាជ្ញាធរ និងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង បង្កាប និងទប់ស្កាតល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ កុំឱ្យកើតមានក្នុងមូលដ្ឋាន ត្រូវពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់។…
-
មានចំណូលចិត្តធ្វើកសិកម្ម ប្ដីប្រពន្ធមួយគូនាំគ្នាបង្កើត វីដេអូបង្រៀនប្រជាជនពីការដាំដុះ

កោះកុង៖ មានទីលំនៅនៅស្រុកស្រែអំបិល ខេត្តកោះកុង ប្ដីប្រពន្ធ មួយគូប្រកបរបរប្រចាំថ្ងៃដោយការធ្វើកសិកម្ម លើដី ចម្ការរបស់ខ្លួនជាលក្ខណៈគ្រួសារ។របរនេះមិនត្រឹម តែមួយ មុខនោះទេ តែប្ដីប្រពន្ធមួយគូនេះ បានធ្វើកសិកម្មចម្រុះ ដោយមានទាំងកសិដ្ឋានចិញ្ចឹមសត្វ និងសួនបន្លែគ្រប់មុខ ទៅតាមរដូវកាលផងដែរ។ នៅរាល់ការដាំដុះនីមួយៗពួកគេតែងនាំយកនូវបច្ចេកទេសដាំដុះថ្មីៗពីចម្ការផ្ទាល់ ទៅចែករំលែក ដល់បងប្អូនប្រជាជនខ្មែរ តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក និងយូធូបជាដើម។ គួរឱ្យចាប់អារម្មណ៍ វីដេអូនីមួយៗរបស់ពួកគេទទួលបានការ គាំទ្រ យ៉ាងច្រើន ដែលមកដល់ពេលនេះផេកផ្លូវការរបស់ ពួកគេមានការតាមដានរហូតដល់ជាង១០ម៉ឺននាក់។វីដេអូចម្រុះដែលជាមធ្យមមានរយៈពេល១០នាទី បានបង្ហាញ នូវដំណើរការនៃការដាំដុះទាំងមូល តាំងពីចាប់ផ្ដើមដាំ រហូត ដល់ ប្រមូល ផល ព្រមទាំងបានផ្ដល់នូវបច្ចេកទេសល្អៗសម្រាប់ អ្នកតាមដាន ក្នុងការអនុវត្តនូវការដាំដុះជាលក្ខណៈគ្រួសារ។ គុណភាពច្បាស់ៗនៃវីដេអូ អមដោយដំណាំខៀវស្រងាត់ ក៏ដូច ជាបច្ចេកទេសនៃការកាត់តផងនោះ បានធ្វើឱ្យ មាតិការបស់ ពួក គេងាយស្រួលមើល និងងាយស្រួលយល់ ហើយមាន លក្ខណៈខុសប្លែកពីវីដេអូដាំដុះ ដទៃទៀត។ មាតិកាទាំងអស់ត្រូវបានបង្ហោះលើបណ្ដាញសង្គមផ្លូវការដែលប្ដីប្រពន្ធនេះដាក់ឈ្មោះថា «រៀនដាំ»។ លោក នី ប៊ុនថា ដែលជាអ្នកផ្ដួចផ្ដើមធ្វើជាវីដេអូចែករំលែក បាន…
-
មន្រ្តីសហគមន៍ អំពាវនាវអ្នកពាក់ព័ន្ធឱ្យចូលរួមថែរក្សា សហគមន៍ នេសាទស្ដីក្រោម-រហាលសួង

បាត់ដំបង៖ គិតត្រឹមឆ្នាំ២០២២ សមាជិកសហគមន៍នេសាទ ស្ដីក្រោម-រហាលសួងសរុបមានចំនួន ៥៣៤នាក់ ក្នុងនោះ ស្រី២១៣នាក់ ដែលគិតជាគ្រួសារមានចំនួន១៨៨ គ្រួសារ។ពួកគេភាគច្រើនពឹងផ្អែកលើរបរសិកម្ម និងនេសាទត្រី។ តំបន់អភិរក្សសហគមន៍នេសាទស្ដីក្រោម-រហាលសួងស្ថិត ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបង្កើត ឆ្នាំ២០០៧ ដែលដែនគ្រប់គ្រងរបស់សហគមន៍សរុប មានចំនួន ១ ៣៩០ហិតា ក្នុងនោះព្រៃលិចទឹក៦៤,៧៧ ភាគរយ (៩០០,៣០៣ហិតា) ក្រៅពីនោះជាដីកសិកម្មរបស់ ប្រជាពលរដ្ឋ បឹង វាលទំនាប និងអូរ។ បឹងមានចំនួន២៩ អូរចំនួន៧ វាលចំនួន៣ ដែលបានកាត់ចេញពីអតីតឡូត៍ នេសាទលេខ៧ និងលេខ០៦។ ព្រំប្រទល់ដែនគ្រប់គ្រងរបស់សហគមន៍នេះ ខាងជើងជាប់ មាត់ស្ទឹងសង្កែ ភូមិបាក់ព្រា និងឃុំព្រៃចាស់, ខាងត្បូងជាប់ នឹងព្រំប្រទល់សហគមន៍នេសាទបាក់រទេះ, ខាងកើតជាប់ នឹងព្រំប្រទល់សហគមន៍នេសាទស្វាយសរនៃឃុំតាប៉ុន និងខាងលិចជាប់នឹងមាត់ស្ទឹងសង្កែ។ លោក ហោ សំអាត អនុប្រធានសហគមន៍នេសាទស្ដីក្រោម-រហាលសួង ទទួលបន្ទុករៀបចំតំបន់អភិរក្ស បានឱ្យដឹងថា មកដល់ឆ្នាំ២០២២ នេះ សហគមន៍បានស្ដារ និងកែលម្អបឹង នៅចំណុចបឹងតាមាឃបានជាង…
-
អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរជំនាញ ជំរុញឲ្យ ADB ដែលជា ម្ចាស់អនុវត្តគម្រោង ពន្លឿនការសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់នៅក្នុងក្រុង តាមផែនការបានកំណត់ របស់ខ្លួន

ខេត្តបាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរជំនាញបានលើកឡើងពីការសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងបាត់ដំបង ដោយជំរុញឲ្យពន្លឿនការសាងសង់ ហើយគម្រោងនេះ អនុវត្តដោយ ADB ជាម្ចាស់គម្រោង ខណៈដែលរដ្ឋបាលខេត្ត រង់ចាំធ្វើការស្តារជួសជុលឡើងវិញ ផ្លូវដែលរងការខូចខាតកន្លងមកឲ្យល្អប្រសើរឡើង ។ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ផ្លូវជាច្រើនខ្សែក្នុងក្រុងបាត់ដំបង បានរងការខូចខាតខ្លាំងដោយសារការជីកកកាយ ដើម្បីសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ ហើយបានបង្កផលប៉ះពាល់ និងបង្កការរំខានដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ លោកក៏បានស្នើឲ្យមានការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូន ខណៈដែលរដ្ឋបាលខេត្តបានគិតគូរត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីជួសជុលសាងសង់ផ្លូវទាំងនោះឡើងវិញ ក្រោយពីគម្រោងADBត្រូវបានបញ្ចប់នូវគម្រោងនៃការស្ថាបនាប្រព័ន្ធលូរំដោះទឹកកខ្វក់ ប៉ែកខាងកើតស្ទឹង ។ លោកបន្ថែមថា៖ ដោយសារកំណើនប្រជាជនរស់នៅក្នុងក្រុងបាត់ដំបង កាន់តែច្រើន ការអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក សំណង់អគារ និងលំនៅឋានកើនព្រមៗគ្នា បណ្ដាលឱ្យមានបញ្ហាចោទឡើងពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងទឹកកខ្វក់ដែលជាកង្វល់ ទាមទារត្រូវយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅ។ លោក ព្រួញ រិទ្ធថា បានគូសបញ្ជាក់ថា៖ ដើម្បីដោះស្រាយបញ្ហាខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ផ្សេងទៀត បានដាក់ចេញនូវផែនការសកម្មភាព ក្នុងការគ្រប់គ្រងទៅលើទឹកកខ្វក់តាមរយៈនៃកិច្ចសហការជាមួយដៃគូក្រសួងនិងស្ថាប័នពាក់ព័ន្ធនានាក្នុងការរៀបចំនូវប្រព័ន្ធលូរំដោះទឹកកខ្វក់និងប្រព័ន្ធលូរំដោះទឹកភ្លៀង…
-
អភិបាលខណ្ឌ៧មករា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនកុមារដែលទើបគ្រប់អាយុ ៣ឆ្នាំ

ភ្នំពេញ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា នៅរសៀល ថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីសេចក្ដីជូនដំណឹងលេខ០៩៣/២២សជណ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនកុមារដែលទើបគ្រប់អាយុ ៣ឆ្នាំ និងការចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៣ ដូសទី៤ ដូសទី៥ ដូសទី៦ និងដូសបន្ទាប់) ជូនដល់កុមារអាយុចាប់ពី ៣ឆ្នាំដល់ក្រោម ៥ឆ្នាំ កុមារអាយុចាប់ពី ៥ដល់ក្រោម ១២ឆ្នាំ, កុមារ-យុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅនៅក្នុងរាជធានីភ្នំពេញ៕ដោយ ៖ ជីម ភារ៉ា
-
រដ្ឋបាលខេត្តកណ្តាលចេញវិធានការកែលម្អអាជីវកម្មទូកចម្លងដើម្បីបង្ការហានិភ័យផ្សេងៗ

កណ្ដាល៖ រដ្ឋបាលខេត្តកណ្តាលបានដាក់ចេញវិធានការ សម្រាប់ រាល់ម្ចាស់អាជីវកម្មទាំងឡាយក្នុងភូមិសាស្រ្តខេត្ត កណ្តាល ដើម្បីបង្ការហានិភ័យឧបទ្ទវហេតុលិចទូកដចម្លង ដូចករណីក្នុងស្រុកលើកដែកកាលពីខែតុលា ឆ្នាំ២០២២ ដែលរដ្ឋបាលខេត្តរកឃើញថា អាជីករកំពង់ចម្លង មិនទាន់ គោរពតាមបទដ្ឋានបច្ចេកទេសទូកចម្លងនៅឡើយ។ សេចក្តីជូនដំណឹងពីរដ្ឋបាលខេត្តកណ្តាលដែលចេញផ្សាយនៅថ្ងៃទី៣ខែមករាប្រកាសដល់បណ្តាម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ត្រូវអនុវត្តតាមបទដ្ឋាន បច្ចេក ទេស ទូកចម្លង ជាពិសេសត្រូវបានការឯកភាពពីរដ្ឋបាល ខេត្តជាមុនសិន ព្រមទាំងត្រូវមានការវាយតម្លៃផ្នែកហិរញ្ញវត្ថុពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងការធ្វើអាជីវកម្មនេះ។ រដ្ឋបាលខេត្តកណ្ដាលបញ្ជាក់៖ «កន្លងមក រដ្ឋបាលខេត្ត បានពិនិត្យឃើញថា ការប្រកបអាជីវកម្មសេវាកម្មកំពង់ចម្លង មិនទាន់អនុវត្តបានពេញលេញតាមលក្ខណៈបច្ចេកទេសទូកចម្លង ឱ្យបានល្អប្រសើរនៅឡើយ។ ជាក់ស្តែងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ មានឧបទ្ទវហេតុករណីលិចទូកដចម្លង មួយគ្រឿង នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលបង្កឱ្យបានបាត់បង់អាយុជីវិតសិស្ស សាលា ចំនួន ១២នាក់ បណ្តាលមកពីទូកដចម្លងពុំបានអនុវត្តតាម គោលការណ៍ សុវត្ថិភាពឱ្យបានត្រឹមត្រូវ»។ រដ្ឋបាលខេត្តកណ្តាលបានដាក់ចេញនូវវិធានការចំនួនប្រាំពីរចំណុចដើម្បីធានាសុវត្ថិភាព ដល់ម្ចាស់អាជីវកម្មកំពង់ចម្លងក្នុង ភូមិសាស្រ្តខេត្តកណ្តាលមានដូចជា ទីមួយ. គ្រប់អាជីវកម្ម កំពង់ចម្លងទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ទូកឱប, ទីពីរ.…