-
ទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សស្លាប់ និងរបួស ២១នាក់ កាលពីថ្ងៃទី០៤ ម្សិលមិញ

ភ្នំពេញ ៖ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោកនៅទូទាំងប្រទេស កាលពីថ្ងៃ ទី ០៤ ខែមករា ឆ្នាំ ២០២២ ម្សិលមិញនេះ បណ្តាលឲ្យមនុស្ស ស្លាប់ចំនួន ៦នាក់ ( ស្រី ១ នាក់ ) របួសធ្ងន់ ចំនួន ១៣នាក់ ( ស្រី ៥ នាក់ ) និង របួសស្រាល ចំនួន ២នាក់ ( ស្រី ១ នាក់ ) ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ។ សមត្ថកិច្ចជំនាញ បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស ចំនួន ២១នាក់…
-
ជនពាក់ព័ន្ធ ៤០នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី៤ ម្សិលមិញ

ភ្នំពេញ៖ កាលពីថ្ងៃ ទី ០៤ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ ជនសង្ស័យ ចំនួន ៤០នាក់ ( ស្រី ១ នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ១៥ ករណី នៅទូ ទាំង ប្រទេស។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៤០ នាក់ រួម មាន ៖ ជួញដូរ ៩ រ ណី ឃាត់ ២០ នាក់ ( ស្រី ១ នាក់ ) ,…
-
គណៈកម្មការផ្សារច្បារអំពៅចុះរៀបចំសណ្តាប់ធ្នាប់ និង មានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវិដ១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ លោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានដឹកនាំក្រុមការងារ ចុះធ្វើការសំណេះសំណាលជាមួយបងប្អូនអាជីវករនៅក្នុងផ្សារច្បារអំពៅ និងជុំវិញផ្សារ ផ្សព្វផ្សាយឱ្យបងប្អូនអាជីវករតាំងទំនិញលក់ដូរឱ្យមានរបៀបរៀបរយ ដេីម្បីឱ្យផ្លូវចេញចូលផ្សារទូលាយល្អងាយស្រួលឱ្យអតិថិជនចេញចូលផ្សារ និងបន្តផ្សព្វផ្សាយឱ្យបងប្អូនបន្តយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវិដ១៩ជានិច្ច។ សូមបងប្អូនចូលរួមទាំងអស់គ្នាដេីម្បីឱ្យផ្សាររបស់យេីងមានណ្តាប់ធ្នាប់ល្អ មានសោភ័ណ្ឌភាព អាចទាក់ទាញអត់ថិជនបានច្រេីន ៕ ដោយ ៖ ប៊ុនធី
-
អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង

ភ្នំពេញ ៖ នៅទីស្ដីការក្រសួងមហាផ្ទៃនៅថ្ងៃទី៤ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាព នៃការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ដែលស្ថិតនៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី គិតមកដល់ពេលនេះ មានរយៈពេលជាង ១ឆ្នាំហើយ តាមកិច្ចសន្យារវាងក្រសួងមហាផ្ទៃ ជាមួយក្រុមហ៊ុនសាងសង់ គឺប្រើរយៈពេលសាងសង់ជាង ២០ខែ ដោយបញ្ចប់ការងារនៅខែសីហា ឆ្នាំ២០២៣ ខាងមុខ។ ឯកឧត្តម បន្ដថា បើតាមសេចក្ដីរាយការណ៍សង្ខេបពីក្រុមហ៊ុននាពេលកន្លងទៅ គម្រោងសាងសង់ទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ គឺសាងសង់បានលឿនជាងតាមផែនការដែលបានគម្រោងទុក។ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានលេីកឡេីងថា អគារទីស្ដីការក្រសួងថ្មីនេះ គឺសាងសង់បានត្រឹមត្រូវ និងតាមស្ដង់ដារសំណង់ ដោយបានសាងសង់យ៉ាងយកចិត្តទុកដាក់បំផុតផងដែរ។ ឯកឧត្តម បានចាត់ទុកថា អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ក៏មានផ្ទៃក្រឡាទំហំធំជាងគេ ក្នុងចំណោមអគាររបស់រដ្ឋ នៅកន្លែងដទៃទៀត។ សូមរំលឹកដែរថា…
-
មនុស្ស៤នាក់នៅរស់រានមានជីវិត បន្ទាប់ពីរថយន្តដែលពួកគេជិះ ធ្លាក់ពីលើច្រាំងថ្មចោតក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

កាលីហ្វ័រញ៉ា៖ មនុស្ស ៤ នាក់ រួមទាំងកុមារ ២នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីរថយន្តរបស់ពួកគេបានធ្លាក់ជិត ៨០ម៉ែត្រពីច្រាំងថ្មចោត នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ រថយន្តប្រភេទ Tesla ដឹកអ្នកដំណើរទាំងបួននាក់ មួយគ្រឿងនេះបានបើកធ្លាក់ពីច្រាំងថ្មភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា តាមផ្លូវ មាត់សមុទ្រ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ មន្ត្រីបាននិយាយថា ក្មេងស្រីអាយុ៤ឆ្នាំ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ និងមនុស្សធំ២នាក់ បានរងរបួស ប៉ុន្តែបានរួចជីវិតពីគ្រោះថ្នាក់ចរាចរណ៍ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រូបភាពដែលបានថតនៅកន្លែងកើតហេតុបង្ហាញពីរថយន្តពណ៌សដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅផ្នែកខាងក្រោមនៃច្រាំងថ្មចោទ នៅជិតរលកបោកបក់ ហើយអ្នកពន្លត់អគ្គីភ័យបានធ្វើប្រតិបត្តិការជួយសង្គ្រោះ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ។ តំបន់ឆ្នេរ ដែលមានខ្យល់បក់នៅទីនោះ ត្រូវបានគេស្គាល់ថា ជាតំបន់មានគ្រោះថ្នាក់ធ្លាក់ធ្លាក់រថយន្ត បណ្តាលឲ្យស្លាប់មនុស្ស។ មន្ត្រីពន្លត់អគ្គិភ័យម្នាក់បាននិយាយថា វាពិតជារឿង«អព្ភូតហេតុដ៏អស្ចារ្យ» ដែលមនុស្សទាំងបួននាក់បានរួចជីវិត។ យ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងស្រាវជ្រាវពីមូលហេតុដែលបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងបែបនេះ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ សារ៉ាត
-
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា អញ្ជើញ បញ្ចុះបឋមសិលាបេីកការដ្ឋានសាងសង់ព្រះពុទ្ធបដិមា នៅលេីខ្នងភ្នំបូកគោ ខេត្តកំពត

ខេត្តកំពត៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀប ចំ ដែនដី នគរូបនីយកម្ម និង សំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញ ជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបេីកការដ្ឋានសាងសង់ព្រះពុទ្ធបដិមា កម្ពស់ ១០៨ម៉ែត្រ នៅលេីខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្ថិតនៅក្រុងបូកគោ ខេត្តកំពត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែងថា ទន្ទឹមនឹងការអភិវឌ្ឍន៍នៅលើភ្នំបូកគោ ក្រុមហ៊ុនសុខាបានយកចិត្តទុកដាក់លើវិស័យជំនឿសាសនាដែលជាវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរជាយូរលង់ណាស់មកហើយ ដោយបានបើកការដ្ឋានសាងសង់ព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រមានលក្ខណៈស្របតាមក្បួនខ្នាតទំនៀមទម្លាប់ព្រះពុទ្ធសាសនាដែលព្រះពុទ្ធបដិមានេះមានទំហំធំនិងកម្ពស់ខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជានិងស្ថិតនៅក្នុងចំណោមព្រះពុទ្ធបដិមាដែលមានកម្ពស់ខ្ពស់ៗនៅបណ្ដាប្រទេសក្នុងពិភពលោកផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសុខាអូតែលដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានបូកគោនិងបានផ្ដួចផ្ដើមគំនិតសាងសង់ព្រះពុទ្ធបដិមានេះឡើងដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ព្រះពុទ្ធសាសនាដ៏ធំមួយនៅព្រះរាជាណាចក្រកម្ពុជានិងពិភពលោក។ លោកជំទាវឧកញ៉ា សុខ ចន្ថា តំណាងក្រុមហ៊ុនសុខាអូតែលបានឱ្យដឹងថា ដោយពិនិត្យឃើញមានបណ្ដាប្រទេសជាច្រើននៅលើពិភពលោកជាពិសេសប្រទេសកាន់ព្រះពុទ្ធសាសនាបានសាងសង់ព្រះពុទ្ធរូបធំៗដើម្បីរំលឹកដល់គុណព្រះសម្មាសម្ពុទ្ធនិងជាទីសក្ការៈប្រកបដោយភាពទាក់ទាញតាមរចនាបទប្រទេសនីមួយៗនោះ ដូច្នេះហើយទើបក្រុមហ៊ុនសុខាអូតែល មានគំនិតផ្ដួចផ្ដើមសាងសង់ព្រះពុទ្ធបដិមាដ៏ធំមួយអង្គនៅលើខ្នងភ្នំបូកគោស្ថិតក្នុងភូមិសាស្ត្រវាលស្រែ ៥០០ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិកជនប្រតិបត្តិធម៌និងឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿងជានិច្ចនិរន្តតរៀងទៅសម្រាប់ប្រជាពលរដ្ឋនិងព្រះរាជាណាចក្រកម្ពុជាទាំងមូល ។…
-
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ សមត្ថកិច្ចកម្ពុជា ទទួលបានបណ្តឹង២ ដែលស្នើឱ្យជួយសង្គ្រោះជនជាតិវៀតណាម ២នាក់

ភ្នំពេញ៖ យោងតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះថា កម្លាំងសមត្ថកិច្ចកម្ពុជា បានទទួលសំណើចំនួន ០៣ករណីទៀត ស្នើឱ្យជួយសង្រ្គោះជនជាតិវៀតណាមចំនួន ០២នាក់, នេះបើគិតចាប់ពីម៉ោង ៣:០០ នៅថ្ងៃទី០២ ដល់វេលាម៉ោង ៣:០០ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ ក៏បានបញ្ជាក់ឱ្យដឹងទៀតថា តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ រួមមាន៖ ១: សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៦៩៣ករណី មានមនុស្ស ១,៦៨៤នាក់, ២: បានស្រាវជ្រាវស៊ើបអង្កេតបឋម ៤៣៨សំណើ និងបិទសំណុំរឿង ២២៣សំណើ រកឃើញមនុស្ស ១,០៦២នាក់, ឃាត់ខ្លួនជនសង្ស័យ ១២០នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង និង៣ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេតចំនួន ៣២ករណី។ គួរបញ្ជាក់ថា…
-
ឯកឧត្តម អ៊ុ សារឹទ្ធ អនុញ្ញាតឲ្យនិស្សិតជ័យលាភី អាហារូបករណ៍ នូវែលសេឡង់ ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍

ភ្នំពេញ ៖ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យនិស្សិត ជ័យលាភីអាហារូបករណ៍ របស់រាជរដ្ឋាភិបាល ប្រទេសនូវែលសេឡង់ ចំនួន១៥នាក់ ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍ មុននឹងចេញដំណើរ ទៅសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យនានា នៃប្រទេសនូវែលសេឡង់ ។ ក្នុងនាមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឯកឧត្តម អ៊ុ សារឹទ្ធ បានអបអរសាទរចំពោះក្មួយៗ និស្សិតទាំង១៥រូប ដែលទទួលបានអាហារូបករណ៍ ពីរាជរដ្ឋាភិបាលនូវែលសេឡង់ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅប្រទេសណូវែលសេឡង់ ។ នេះជាឱកាសមួយដ៏ល្អប្រសើរ ដែលក្មួយៗនិស្សិត ទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីពង្រឹងសមត្ថភាពខ្លួន សម្រាប់ជាមូលដ្ឋាន ក្នុងការអភិវឌ្ឍខ្លួនផង និងប្រទេសជាតិផង ។ ជាងនេះទៀត គឺជាការរួមចំណែក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អ…
-
លោកចៅសង្កាត់គោកឃ្លាងបន្តចុះពិនិត្យការជួសជុលគំរបលូដែលខូចៗក្នុងមូលដ្ឋាន

ភ្នំពេញ ៖ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង នៅព្រឹក០៤ ខែមករា ឆ្នាំ២០២៣នេះ អញ្ជើញចុះពិនិត្យការជួសជុលគំរបនិងស្តាលូដែលខូចៗ នៅចំណុចផ្លូវ ២៨គ្រួសារ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ជាក់ស្ដែងកន្លងមកនេះ លោកចៅសង្កាត់ តែងតែចុះពិនិត្យនិងការស្ថាបនាក៏ដូចជាការជួសជុលផ្លូវនៅក្នុងសង្កាត់គោកឃ្លាងតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលបានស្នើសុំនិងរាយការណ៍មក។ លោកចៅសង្កាត់គោកឃ្លាងបានឱ្យដឹងថា រាល់ផ្លូវទាំងអស់ដែលមិនទាន់បានជួសជុល គឺក្រុមប្រឹក្សាសង្កាត់បានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍ ៥ឆ្នាំរបស់ក្រុមប្រឹក្សាសង្កាត់ ដែលយើងនឹងធ្វើការជួសជុលស្ថាបនា ជាជំហ៊ានៗ ទៅតាមកញ្ចប់ថវិកាផ្នែកអភិវឌ្ឍន៍ស្របទៅតាមកម្មវិធីវិនិយោគប្រចាំឆ្នាំ ដែលបានកំណត់ដោយក្រុមប្រឹក្សាសង្កាត់។ គេតែងកត់សម្គាល់ថា សង្កាត់គោកឃ្លាងជាសង្កាត់មួយក្នុងចំណោមសង្កាត់ជាច្រើនទៀតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍន៍ច្រើនពិសេសទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានានិងភាពរហ័សរហួនផ្នែកសេវាផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អក្រោមការដឹកនាំរបស់លោកញ៉ាត សាម៉េត ៕ ដោយ៖ ប៊ុនធី និងភារ៉ា
-
ទូទាំងប្រទេ ជនសង្ស័យ ៣៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី៣ ម្សិលមិញ
