-
សៀវភៅ “អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់” ដែលមានកម្រាស់ ១៩៤ទំព័រ ត្រូវបានដាក់សម្ពោធ ជាផ្លូវការ

ខេត្តកំពត៖ សៀវភៅ “អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់” ដែលមានកម្រាស់១៩៤ទំព័រត្រូវបានដាក់សម្ពោធជាផ្លូវការ ។ តាមរយៈសៀវភៅដ៏មានអត្តន័យមួយនេះ ក្រុមអ្នកនិពន្ធ បានចងក្រងយ៉ាងសម្រិតសម្រាំងនូវខ្លឹមសារប្រកបដោយគុណតម្លៃ អស់រយៈពេលជាង ២ឆ្នាំ ទម្រាំសៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់» បានសម្រេចជាស្ថាពរ និងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ។ សៀវភៅទាំងមូល គឺផ្ដោតលើខ្លឹមសារអប់រំ តម្រង់ទិស ចក្ខុវិស័យ យុទ្ធសាស្រ្តគ្រប់គ្រងជំនួញ គន្លឹះដឹកនាំធនធានមនុស្ស និងសម្រង់សំដីប្រកបដោយគតិបណ្ឌិត ដែលឆ្លុះបញ្ចាំងពីបទពិសោធន៍របស់អ្នកឧកញ៉ាបណ្ឌិត ដែលនាំមកនូវភាពជោគជ័យរហូតមក ដែលអាចក្លាយជាត្រីវិស័យសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ពិសេសយុវជនអាចក្រេបជញ្ជក់យកចំណេះដឹងជាប្រយោជន៍សម្រាប់ការរស់នៅ និងមុខរបរក្នុងពេលបច្ចុប្បន្ន និងអនាគតផងដែរ។ គួរបញ្ជាក់ផងដែរថា ពិធីសម្ពោធ សៀវភៅ “អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់” ធ្វើឡើងក្រោមអធិបតីភាព អ្នកឧញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប និងលោកជំទាវ និងមានការអញ្ជើញចូលរួមពី ភ្ញៀវជាតិ-អន្តរជាតិ រួមទាំងក្រុមការងារតាក់តែងនិពន្ធផងដែរ។ សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់…
-
ខឹងប្រេីក្មេងទៅទិញថ្មាំញៀនមិនបាន ដកកាំភ្លើងបាញ់ ២គ្រាប់ត្រូវក្មេងប្រុសស្រី ៦នាក់របួសធ្ងន់ស្រាល

ភ្នំពេញ៖ ក្មេងប្រុសស្រីចំនួន ៦នាក់បានរងរបួសធ្ងន់ស្រាលដោយសារត្រូវគ្រាប់កាំភ្លេីង បន្ទាប់ពីជនសង្ស័យពីរនាក់ ដកកាំភ្លេីងបាញ់ ២គ្រាប់ព្រោះខឹងប្រេីក្មេងប្រុសរងគ្រោះម្នាក់ឲ្យទៅទិញថ្នាំញៀនឲ្យខ្លួនមិនបាន ដោយបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិអណ្ដូង៣ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមសម្ដីស្ត្រីដែលត្រូវជាម្ដាយក្មេងប្រុសរងគ្រោះម្នាក់មានអាយុ ១៨ឆ្នាំបានប្រាប់ឲ្យដឹងថា មានជនសង្ស័យជាខ្មាន់កាំភ្លើងពីរនាក់បានធ្វើដំណើរដោយស្មើជើង មកប្រើកូនប្រុសគាត់ ឲ្យទៅទិញថ្នាំញៀនឲ្យពួកគេ តែកូនគាត់មិនព្រមទៅ ខណ:នោះជនសង្ស័យជាខ្មាន់កាំភ្លើងខឹងបានវាយទៅលើកូនប្រុសរបស់គាត់ ដោយកូនប្រុសរបស់គាត់បានវាយតប តទៅលើជនសង្ស័យជាខ្មាន់កាំភ្លើងវិញ ធ្វេីឱ្យជនសង្ស័យខឹង បានដកកាំភ្លើងបាញ់ជុចដី ១គ្រាប់បណ្ដាលឲ្យក្បាលគ្រាប់ផ្លាតទៅត្រូវក្មេងប្រុសស្រី ៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំងពីរនាក់រួចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលគោករការ ដេីម្បីសួរនាំ ។ តែមួយសន្ទុះក្រោយមកស្រាប់តែឃើញតែសមត្ថកិច្ចសួរនាំម្នាក់ ចំណែកម្នាក់ទៀត មិនឃើញនៅក្នុងប៉ុស្តិ៍នគរបាល ទេីបធ្វើឲ្យសាច់ញាតិជនរងគ្រោះនិងប្រជាពលរដ្ឋជាច្រើននាក់កំពុងតែមានការងឿងឆ្ងល់? បច្ចុប្បន្ននេះ ជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសួរនាំនិងចាត់ការទៅតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា
-
អភិបាលខេត្តរតនគិរី លើកទឹកចិត្ត ប្អូនៗក្មួយៗខិតខំសិក្សារៀនសូត្រ រៀនអភិវឌ្ឍសម្រាប់ខ្លួនឯង និងរៀនដើម្បីគ្រួសារ និងសង្គមជាតិ ហើយចាកចេញ និងបោះបង់ចោលភាពជាក្មេងទំនើងគ្រប់រូបភាព ដាច់ខាតចាកចេញឱ្យឆ្ងាយពីគ្រឿងញៀន ដែលជាសត្រូវរបស់ខ្លួនឯង គ្រួសារ និងសង្គមជាតិ

ខេត្តរតនគិរី ៖ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមគ្នាសំណង់អគារសិក្សា អនុវិទ្យាល័យចំនួន ៥ខ្នង ជាអំណោយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកទឹកចិត្ត ប្អូនៗក្មួយៗខិតខំសិក្សារៀនសូត្រ រៀនអភិវឌ្ឍសម្រាប់ខ្លួនឯង និងរៀនដើម្បីគ្រួសារ និងសង្គមជាតិ ហើយចាកចេញ និងបោះបង់ចោលភាពជាក្មេងទំនើងគ្រប់រូបភាព និងដាច់ខាតចាកចេញឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ដែលជាសត្រូវរបស់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ។ លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី បានឱ្យដឹងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការរួមគ្នាសំណង់អគារសិក្សា អនុវិទ្យាល័យចំនួន ៥កន្លែង មាន ៥ខ្នង ស្មើ ១៥បន្ទប់ រួមទាំងបន្ទប់ទឹកបង្គន់អនាម័យ ប្រព័ន្ធទឹកស្អាត និងបណ្តាញអគ្គិសនី ស្ថិតនៅក្នុងឃុំលុងឃុង ស្រុកបរកែវ, ឃុំញ៉ាង ស្រុកអណ្តូងមាស, ឃុំតាវែងក្រោម ស្រុកតាវែង និងឃុំកុកឡាក់ ឃុំកោះពាក្យ ស្រុកវើនសៃ ជាអំណោយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលចំណាយថវិកាអស់សរុបចំនួន…
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកការដ្ឋានសាងសង់ផ្ទះបាយជូនផ្នែកសឹករងចំនួន ៤ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោក ស៊ិន វណ្ណវុទ្ធ អភិបាលស្រុកសណ្តាន់ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបាយចំនួន ៤ខ្នង ដែលជាអំណោយ របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ ពេជ ចន្ទមុន្នី នៅផ្នែកសឹករងសណ្តាន់ ស្ថិតនៅឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ។ លោកវរសេនីយ៍ត្រី ឃួន សុខមករា នាយផ្នែកវិស្វកម្មនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងពីគម្រោងសាងសង់ផ្ទះបាយចំនួន៤ នៅទីបញ្ជាការផ្នែកសឹករងសណ្តាន់ និង ៣ខ្នងផ្សេងទៀតដែលត្រូវសាងសង់ នៅផ្នែកសឹករងស្ទោង ផ្នែកសឹករងប្រាសាទសំបូរ និងផ្នែកសឹករងប្រាសាទបល្ល័ង្ក ក្នុងមួយខ្នងមានទំហំ ៤៨ម៉ែត្រការ៉េ ធ្វើពីបេតុង និងដំបូលប្រក់ស័ង្កសីកិនភ្លី មានបន្ទប់ឃ្លាំងសម្រាប់ទុកដាក់សម្ភារផ្សេងៗ និងកន្លែងសម្រាប់រៀបចំ តុពិសារអាហារ ដែលត្រូវ សាងសង់តាមលក្ខណៈបច្ចេកទេស ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត…
-
ការពង្រឹងសមត្ថភាពជំនាញសំខាន់ៗ ២ ជួយដោះស្រាយ បញ្ហាកង្វះកម្លាំងពលកម្មជំនាញក្នុងវិស័យសំណង់

ភ្នំពេញ៖ បើតាមការសិក្សារបស់ភ្នាក់ជប៉ុនចៃកា( JICA) ដែលធ្វើការនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៨-២០២០ កម្ពុជាត្រូវមានកម្លាំងវិស្វករ និងស្ថាបត្យកម្មប្រមាណ ៣៥ ០០០នាក់ សម្រាប់បម្រើ ការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន។ ទន្ទឹមនេះ ស្ថាប័នពាក់ព័ន្ធ បានលើកឡើងថា ដើម្បីឆ្លើតបតម្រូវ ការក ម្លាំងពលកម្ម និងចូលរួមចំណែកអភិវឌ្ឍន៍វិស័យនានា របស់កម្ពុជា ការពង្រឹងសមត្ថភាពលើជំនាញសំខាន់ចំនួនពីរ គឺជំនាញវិស្វករ និងជំនាញស្ថាបត្យកម្មកម្ពុជាគឺជារឿងសំខាន់។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការងារ គណៈស្ថាបត្យករកម្ពុជា គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០១៤ រហូតដល់វិច្ឆិកា ឆ្នាំ២០២២ បានចុះបញ្ជីស្ថាបត្យករចំនួន១ ៥៤៦រូប (ស្ត្រី ២២០រូប)។ ក្នុងនោះស្ថាបត្យករចុះបញ្ជីចំនួន១ ៤០៥រូប (ស្រី្ត២០៦រូប) ស្ថាបត្យករគណៈស្ថាបត្យករកម្ពុជា ចំនួន៨៧រូប (ស្រី្ត៩រូប)។ ឯកឧត្តមបន្តថា…
-
ខ្នងផ្ទះទី ២៣៧ ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលីស្រុក ស្ទោង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន

កំពង់ធំ ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងអាជ្ញាធរដែនដី អញ្ជើញប្រគល់ខ្នងផ្ទះទី២៣៧ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈ ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ។ លោកស្រី ឈិន ទី អាយុ ៥៥ឆ្នាំ មានកូនក្នុងបន្ទុកចំនួន ៤នាក់ ជាភរិយាសពលោកពលបាលឯក អាំង វៀន អតីតយុទ្ធជនពលី ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៥ នៅអង្គភាពវរសេនាតូចលេខ៦ យោធាខេត្តកំពង់ធំ ពលីជីវិតនៅឆ្នាំ១៩៩១ នៅសមរភូមិអូរពោធិ៍ ខេត្តព្រះវិហារ មានជីវភាពលំបាកខ្វះខាតពុំមានលទ្ធភាពសាងសង់ផ្ទះថ្មី ថ្ងៃនេះត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ សាងសង់ផ្ទះជូនសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។…
-
មន្រ្តីជាន់ខ្ពស់អាជ្ញាធមីន៖ អូស្ត្រាលី បានចូលរួមដល់ការងារ បោសសម្អាតមីនមនុស្សធម៌ នៅកម្ពុជាយ៉ាងសកម្ម ចាប់ពី ឆ្នាំ១៩៩៤

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ១៩៩៤ អូស្រ្តាលី បានចូលរួមដល់ ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាយ៉ាងសកម្ម និងបានផ្តល់ជំនួយជាង ១០០ លានដុល្លារអាមេរិក ដោយ រំដោះបាននូវផ្ទៃដីជាច្រើនរយគីឡូម៉ែត្រក្រឡា សម្រាប់ផ្តល់ សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់នៅជូនដល់ ប្រជាជនកម្ពុជានៅតាមមូលដ្ឋានប្រមាណជាង មួយលាន នាក់។ នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កម្ពុជា កាលពីថ្ងៃទី៣ ខែមករា ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៉ាប្លូ កាង(Pablo Kang) ឯកអគ្គរាជទូតអូស្រា្តលីប្រចាំកម្ពុជា មុននឹងចប់ អាណត្តិនៅកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម លី ធុជ បានវាយតម្លៃ ខ្ពស់ចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជន ទាំងពីរ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមក្នុង ការ ស្វែង រកសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ចាប់តាំងពី ឆ្នាំ១៩៩២ ក៏ដូចជាចូលរួមដល់ការងារបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤។ ឯកឧត្តមបានមានប្រសាសន៍ថា ៖ «ចាប់តាំងពីឆ្នាំ១៩៩៤ អូស្រ្តាលី…
-
មន្រ្តីជំនាញ ស្នើឱ្យស្ថាប័នមានសមត្ថកិច្ច ត្រូវចាត់វិធានការឱ្យ បានតឹងរ៉ឹង ចំពោះអ្នកផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក

ភ្នំពេញ៖ នាយកប្រតិបត្តិការអង្គការចលនាដើម្បីសុខភាពកម្ពុជា លោក មុំ គង់ បានស្នើឱ្យស្ថាប័នមានសមត្ថកិច្ច ត្រូវចាត់ វិធានការ ឱ្យបានតឹងរ៉ឹង ចំពោះអ្នកដែលកំពុងផ្សព្វផ្សាយលក់ បារី អេឡិចត្រូនិកតាមរយៈបណ្ដាញសង្គម បើទោះបីជាអាជ្ញាធរ បានរឹបអូស និងប្រមូលដុតកម្ទេចបារីនេះចោលជាច្រើន យ៉ាង ណា ក៏ដោយ។ ការលើកឡើងដូចនេះបន្ទាប់ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំង គ្រឿងញៀន ស្នងការនគរបាលរាជធានីភ្នំពេញ និង មន្រ្តីពាក់ព័ន្ធ បានរឹបអូស និងនាំយកផលិតផលបារីអេឡិច ត្រូនិក(E-Cigarette) ចំនួន២៨៨កាតុង ស្មើនឹង ៧ ២០០ប្រអប់ ទៅធ្វើការបំផ្លាញចោលនៅទីលានចាក់សម្រាម កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះ។ លោក មុំ គង់ បានប្រាប់ឱ្យដឹងថា ការដកហូតបារីអេឡិចត្រូនិក និងការដុតកម្ទេចបារីអេឡិចត្រូនិកនេះ វាជាការរួមចំណែកមួយ ក្នុងការបង្ការដើម្បីកុំឱ្យយុវជន កុមារ ប្រើប្រាស់បារីអេឡិច ត្រូនិក នេះបន្តទៀត។ ដូច្នេះការដុតចោលនេះ វាជាផ្នែក មួយក្នុងកាត់បន្ថយកុំឲ្យយុវជន…
-
អាជ្ញាធរខេត្តជាប់មាត់សមុទ្រមួយចំនួន បានត្រៀមលក្ខណៈ ជាស្រេច តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធាន ទឹក និងឧតុនិយម

ភ្នំពេញ៖ អាជ្ញាធរក្នុងខេត្តជាប់មាត់សមុទ្រមួយចំនួនបាន ត្រៀម កម្លាំងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋអ្នកនេសាទ និងអ្នក ទេសចរនៅតំបន់មាត់សមុទ្ររួចហើយ បន្ទាប់ពីក្រសួង ធនធានទឹក និងឧតុនិយម បានជូនដំណឹងថាបណ្តាខេត្ត នៅ តំបន់ មាត់សមុទ្រ ទំនាបកណ្តាល និងតំបន់ខ្ពង់រាប នឹងអាច មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម ចាប់ពីថ្ងៃទី៤ ខែមករានេះ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី៣ ខែមករា បានឱ្យដឹងថា កម្ពុជានឹង ទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់ មូសុងឦសាន ក្នុងកម្រិតពីខ្សោយទៅមធ្យម ចាប់ពីថ្ងៃទី ៤ ដល់ទី១០ ខែមករា ឆ្នាំ២០២៣ ដែលធ្វើឱ្យនៅតំបន់ មាត់ សមុទ្រអាចនឹងមានភ្លៀងធ្លាក់ និងរលកសមុទ្រពីមធ្យម ទៅបង្គួរផងដែរ។បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ទៅមធ្យម។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានប្រាប់ថា បើ យោងទៅលើការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម គឺមានការប្រែប្រួលខ្លាំងនៅតំបន់មាត់សមុទ្រ ដែលអាចមានភ្លៀងធ្លាក់ និងរួមជាមួយនឹងខ្យល់បក់ពីកម្រិត បង្គួរ ទៅកម្រិតខ្លាំង…
-
បច្ចេកវិទ្យាទំនើប MABR កំពុងជួយប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង់

ព្រះសីហនុ៖បន្ទាប់ពីការដាក់ឱ្យដំណើរការស្ថានីយប្រព្រឹត្ត កម្ម ទឹកកខ្វក់ទី២ដែលស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ស្ថានីយនេះបានបំពាក់ បច្ចេក វិទ្យា ទំនើប Membrane Aerated Biofilm Reactor (MABR) ដែលឃើញថា បច្ចេកវិទ្យានេះបាននិងកំពុងជួយប្រែក្លាយ ខេត្ត ព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង់ តាមរយៈការធ្វើ ឱ្យ បរិស្ថានល្អ គ្មានបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ ជា ដើម។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថានកម្ពុជា កាលពី ថ្ងៃទី១ ខែមករាកន្លងទៅថ្មីៗនេះ។ យោងតាមវីដេអូរបស់ក្រសួងបរិស្ថាន ដែលមានរយៈពេលជាង បី នាទី បានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ន នេះ គឺមានតែខេត្តព្រះសីហនុមួយប៉ុណ្ណោះ ដែលត្រូវបានសាង សង់ និងដាក់ឱ្យដំណើរការនូវស្ថានីយប្រព្រឹត្តកម្មទឹក កខ្វក់ កម្រិតស្តង់ដារពីប្រទេសអ៊ីស្រាអែលដែលជាស្នាដៃបង្កើតឡើង ដោយក្រុមវិស្វករកូនខ្មែរសុទ្ធសាធ។ជាក់ស្តែងដំណើរការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុ ដែលជាស្ថានីយប្រព្រឹត្តកម្មទី២ នេះ គឺមាន សមត្ថភាព ក្នុងការប្រព្រឹត្តិកម្មទឹកកខ្វក់បានបរិមាណ ៧ ២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងត្រូវចែកចេញជា…