-
មេបញ្ជាការសឹករងកំពង់ធំ ដាក់ទិសដៅរៀបចំពិធីបុណ្យជាតិ ៧មករា ខួបលើកទី៤៤ ឱ្យបានអធិកអធម ព្រោះមានថ្ងៃមហាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៤ បានដាក់ទិសដៅរៀបចំពិធីបុណ្យជាតិ៧មករា ខួបលើកទី៤៤ ឱ្យបានអធិកអធម ព្រោះមានថ្ងៃមហាជ័យជំនះ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងដូចនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែធ្នូ ឆ្នាំ២០២២ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តខែមករា ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ។ លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ រាយកាណ៍បូកសរុប លទ្ធផលការងារយោធាសន្តិសុខ ដែលអង្គភាពម្ចាស់ការ និងសហការ ក្នុងការអនុវត្តបានក្នុងខែធ្នូ ឆ្នាំ២០២២កន្លងទៅ និងវាយតម្លៃ អំពីចំណុចខ្លាំង ចំណុចខ្សោយ និងបទពិសោធន៍ដែលបានអនុវត្តល្អ និងមិនបានល្អ ក្នុងរយៈពេលកន្លងមក ដើម្បីមានវិធានការក្នុងការកែលម្អ សម្រាប់ទិសដៅអនុវត្តបន្ត ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព ស្ថាប័នចំណុះ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់…
-
ចៅសង្កាត់ទន្លេបាសាក់ ជំរុញដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ស្រូបយកចំណេះវិជ្ជា ដេីម្បីអនាគតភ្លឺស្វាង

ភ្នំពេញ៖ ចៅសង្កាត់ទន្លេបាសាក់ ជំរុញដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ស្រូបយកចំណេះវិជ្ជា ដេីម្បីអនាគតភ្លឺស្វាង និងក្លាយជាទំពាំងស្នងឬស្សី ជួយដល់សង្គមជាតិ។ លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ បានជំរុញដូចនេះ ក្នុងពិធីបេីកបវេនកាលថ្មី ឆ្នាំ២០២២-២០២៣ នៅថ្ងៃទី២ មករា ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សជាច្រេីននាក់ ។ បន្ទាប់ពីបានអានសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសពិធីបេីកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ រួចមក លោកចៅសង្កាត់ទន្លេបាសាក់ ខាត់ ណារិទ្ធ ក៏បានថ្លែងជំរុញដល់សិស្សានុសិស្ស ត្រូវខិតចំប្រឹងប្រែងរៀនសូត្រ ស្រូបយកចំណេះវិជ្ជា ដេីម្បីអនាគតភ្លឺស្វាង និងក្លាយជាទំពាំងស្នងឬស្សី ជួយដល់សង្គមជាតិ។ ក្នុងពិធីនេះ លោក ខាត់ ណារិទ្ធ ក៏បានថ្លែងអំណរគុណ ដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀន ដល់សិស្សានុសិស្ស និងថ្លែងអរគុណផងដែរ ដល់មាតាបិតាសិស្ស ដែលតែងតែងបានចូលរួម ក្នុងសកម្មភាពណែនាំអប់រំកូនៗ ដេីម្បីអោយកូនចៅ ក្លាយទៅជាសិស្សល្អ…
-
ជនសង្ស័យចំនួន ៣៦នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣៦ នាក់ ត្រូវ បាន កម្លាំងសមត្ថកិច្ច ជំនាញ ឃាត់ខ្លួននៅ ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅ ទូ ទាំង ប្រទេស ចំនួន ២១ ករណី កាលពីថ្ងៃ ទី ០២ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ នេះ ។ សូមជម្រាប់ថា ជនសង្ស័យចំនួន ៣៦នាក់នេះ រួមមាន៖ ជួញដូរ ៣រណី ឃាត់ ១៧នាក់(ស្រី ១នាក់), ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ១នាក់, ប្រើប្រាស់ ៥ករណី ឃាត់ ១៨នាក់ ថែមទាំងដកហូតយកវត្ថុតាងមួយចំនួន ដើម្បីទុកជាភស្តុតាង។ សូមបញ្ជាក់ថា សកម្មភាពខាងលើនេះ…
-
ទៅកម្សាន្តរមណីយដ្ឋាន «ភ្នំប្រាំពីរ»នឹងបានទស្សនាល្អាងបុរាណអាថ៌កំបាំងដ៏យូរលង់

ខេត្តបាត់ដំបង៖ រមណីយដ្ឋាន «ភ្នំប្រាំពីរ»គឺជាទីកម្សាន្តបែបធម្មជាតិដែលសម្បូរទៅដោយសក្តានុពលធនធានធម្មជាតិ ហើយពិសេសបានផ្តល់នូវការកម្សាន្តសប្បាយរីករាយ ការសិក្សាស្វែងយល់ ក៏ដូចជាទីកន្លែងសម្រាប់បន់ស្រន់របស់ពលរដ្ឋដែលជឿទៅលើអប្បិយជំនឿស្ទើរគ្រប់ជំនាន់មកហើយ។ រមណីយដ្ឋាន «ភ្នំប្រាំពីរ» ស្ថិតនៅឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាតំបន់បេតិកភណ្ឌធម្មជាតិនិងជាទីកន្លែងកម្សាន្តដ៏សំខាន់មួយទៀតក្នុងទឹកដីខេត្តបាត់ដំបង។ លោក មុំ ផល្លា មន្រ្តីឧទ្យានុរក្សដែលប្រចាំការតំបន់បេកតិកភណ្ឌភ្នំប្រាំពីរបានរៀបរាប់ប្រាប់ថា៖រមណីយដ្ឋាន «ភ្នំប្រាំពីរ» ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានប្រជាប្រិយភាពមួយនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ទីកន្លែងនេះក្រៅពីមានទីកន្លែងកម្សាន្តបែបធម្មជាតិដ៏ស្រស់ត្រកាលច្រើនកន្លែងហើយ នៅមានល្អាងភ្នំដ៏អាថកំបាំង និងបង្កប់ទៅដោយជំនឿច្រើនកន្លែងណាស់។ លោកបានឱ្យដឹងបន្ថែមថា៖ពលរដ្ឋទាំងនៅក្នុងខេត្តបាត់ដំបង និងក៏ដូចជាខេត្តដទៃទៀត ដែលមានជំនឿតែងស្កាត់មកពីទីជិតឆ្ងាយ ក្រៅពីមកកម្សាន្តទីកន្លែងនេះហើយ មិនភ្លេចចូលបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើន របស់ពួកគេជានិច្ច។ ទាក់ទិនក្នុងរឿងនេះដែរ លោក ចាន់ ម៉ៅ ក៏ជាមន្រ្តីឧទ្យានុរក្សដែលប្រចាំការតំបន់បេកតិកភណ្ឌភ្នំប្រាំពីរបានឱ្យដឹងថា៖នៅរមណីយដ្ឋានភ្នំប្រាំពីរនេះ មានល្អាងធំៗចំនួន៣គឺល្អាត១០០ ហើយក្នុងល្អាងនេះទៀតសោតមានល្អាងតូចៗជាច្រើនរួមមាន ដោះក្រមុំ កូនក្រមុំ គ្រែប្រអប់ ចង្រ្កាន ស្លាបនាងកង្រី គក់ទ្រូង ជួង ក្រណាត់ស ក្រពើដាច់ខ្លួន ផ្កាឈូក ដំរី និងល្អាងព្រហ្មមុខបួន។ល។ ទី២ល្អាងខ្យល់មានថ្លុកទឹកដក់ធ្លាក់តក់ៗពីលើរហូត (ស័ក្តសិទ្ធ) មិនចេះរីងស្ងួត។ ទី ៣ល្អាងឥសី ក្នុងនេះមានថ្មធម្មជាតិមួយដែលមានរូបរាងដូចរូបតាឥសី តែត្រូវគេលួចយកទៅបាត់។ ក្រៅពីល្អាងមានរូបព្រះពុទ្ធបដិមាករមួយដ៏ធំដែលទើបសាង់សង់ នៅចង្កេះភ្នំ…
-
នៅក្នុងការចាប់ផ្តើមបវេសនកាលថ្មី សិស្សានុសិស្សអាចរៀនសូត្របាន ក្នុងថ្នាក់រៀន ដែលមានអនាម័យ និងបរិយាកាសល្អ

វិស័យអប់រំ និងបរិស្ថានត្រូវផ្សារភ្ជាប់គ្នា លើសពីនេះសិស្សានុសិស្ស អាចសិក្សារៀនសូត្របាននៅក្នុងថ្នាក់រៀន ដែលមានអនាម័យ និងបរិយាកាសល្អ។ នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឳ បានលើកឡើង ក្នុងឱកាសអញ្ជើញជាអធិបតី បើកបវេសនកាលឆ្នាំសិក្សា ២០២២ – ២០២៣ នៅវិទ្យាល័យពាមជាំង ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា សិស្សានុសិស្ស នឹងធ្វើជាយុវជនបរិស្ថានគំរូ ដែលចូលរួមមិនបង្កើតសំណល់ ជាពិសេសសំណល់ប្លាស្ទិក (ដោយប្រើថង់បរិស្ថាន ប្រើដបទឹកឬសម្ភារដែលអាចប្រើប្រាស់ឡើងវិញ ជាដើម) ចេះគ្រប់គ្រងសំណល់ឱ្យបានល្អ ចូលរួមអនាម័យបរិស្ថាននៅផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈ និងអាចជួយផ្សព្វផ្សាយបន្តដល់អ្នកជុំវិញខ្លួន អំពីអនាម័យបរិស្ថាន ដែលនាំឲ្យ មានសុខភាពល្អ និងមូលដ្ឋានស្អាត និងបៃតង។ ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា ការអប់រំគឺគន្លឺះនៃការអភិវឌ្ឍ និងជាអាទិភាព១ ក្នុងចំណោមអាទិភាពទាំងបួន…
-
ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៣ ជាមួយតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ទស្សនិកជនយ៉ាងច្រើនកុះករ បានជួបជុំគ្នាខាងមុខណាហ្គាវើលដ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដើម្បីទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំ និងកាំជ្រួចដ៏អស្ចារ្យដែលរៀបចំដោយណាហ្គាវើលដ៍ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០២៣។ តន្ត្រីឆ្លងឆ្នាំដ៏កក្រើកនេះ ចូលរួមសម្តែងដោយកំពូលតារាចម្រៀងជាតិ តារាចម្រៀង Katreeya English មកពីប្រទេសថៃ និង DJ Rave Republic ដែលជាឌីជេល្បីឈ្មោះក្នុងចំណោមកំពូលឌីជេទាំង ១០០ នៅក្នុងពិភពលោកមកពីប្រទេសស្វីស!ទស្សនិកជនខ្លះ បានអញ្ជើញទៅតាមភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ដើម្បីទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់មុនពេលទៅទស្សនាតន្ត្រីឆ្លងឆ្នាំនៅមុខណាហ្គាវើលដ៍។ ក្លឹបកម្សាន្ត Darlin Darlin បានទាក់ទាញអតិថិជនដែលចូលចិត្តការកម្សាន្តជាមួយក្រុមគ្រួសារ និងមិត្តភក្តិ រីឯអតិថិជនខ្លះបានស្វាគមន៍ឆ្នាំថ្មី២០២៣ នៅបានីយដ្ឋាន និងអាងហែលទឹកវិមានអម្រឹត (Amret Palace) ជាមួយនឹងបទភ្លេងកន្ត្រាក់អារម្មណ៍ និងពីរោះៗដែលផ្តល់ជូនដោយ DJ Lucky និង DJ Karissna ។ការប្រគុំតន្ត្រីឆ្លងឆ្នាំខាងក្រៅអគារនេះ ត្រូវបានរៀបចំដោយណាហ្គាវើលដ៍ ដោយមានក្រុមហ៊ុនហនុមានជាក្រុមហ៊ុនឧបត្ថម្ភធំ និងមានសិល្បៈករល្បីៗចូលរួម បានធ្វើឲ្យទស្សនិកជនទប់មិនរាំតាមមិនបានជាមួយនឹងបទចម្រៀងដ៏កន្ត្រាក់អារម្មណ៍របស់គាត់។ បរិយាកាសដ៏សប្បាយរីករាយ បានឈានដល់កម្រិតកំពូលនៅពេលពាក់កណ្តាលអធ្រាត្រជាមួយនឹងកំពូលតារាចម្រៀង ក្រុមរាំ និងរួបភាពវីដេអូផ្សាយបន្តផ្ទាល់នៅលើផ្ទាំងអិលអ៊ីឌីដ៏ធំរបស់ណាហ្គាវើលដ៍ដែលអាចចាត់ទុកថាជាព្រឹតិ្តការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំបំផុតមួយក្នុងរាជធានីភ្នំពេញ។ ការអបអរឆ្នាំថ្មីនេះ កាន់តែអស្ចារ្យជាមួយនឹងការបាញ់កាំជ្រួចដែលមានពន្លឺចម្រុះពណ៌ទៅក្នុងអាកាសដើម្បីស្វាគមន៍ឆ្នាំថ្មី២០២៣! ជាចុងក្រោយ DJ Rave Republic បានចាក់បទភ្លេងអេឡិចត្រូនិកពេញមួយម៉ោងដើម្បីអបអរឆ្នាំថ្មីជាមួយទស្សនិកជនទាំងអស់។គួរបញ្ជាក់ថា…
-
មានយានយន្តល្មើស ២១០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០១ ខែមករា ម្សិលមិញ

ភ្នំពេញ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ៩៤គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ៦២៣ គ្រឿង ម៉ូតូ ចំនួន ៦០៧ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២១០ គ្រឿង មាន ម៉ូតូ ចំនួន ១៩៤ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់…
-
សហគ្រិនស្ត្រីម្នាក់បានបង្កើតក្រុមហ៊ុនមួយដោយ ផ្ដោតលើសុវត្ថិភាពចំណីអាហារ

ភ្នំពេញ៖ ក្នុងនាមជាប្រទេសដែលអំណោយ ផលលើវិស័យកសិកម្មដែរនោះ កម្ពុជាកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ ចំពោះបច្ចេ កវិទ្យាថ្មីៗនានាដែលអាចជំរុញទិន្នផលការដាំដុះកាន់តែប្រសើរ ដើម្បីផ្គត់ផ្គង់ តម្រូវការទីផ្សារក្នុង និងក្រៅស្រុក។ មិនត្រឹមតែទិន្នផល បញ្ហាសុវត្ថិភាពក៏ត្រូវបានគេគិតគូរយ៉ាងល្អិតល្អន់ផងដែរ ដើម្បីបម្រើឱ្យសុខមាលភាពរបស់អ្នកបរិភោគ។ ដោយឃើញពីភាពចាំបាច់នៃវិស័យនេះ សហគ្រិនស្ត្រីមួយរូបបានសម្រេចចិត្តធ្វើការលើវិស័យនេះ ដើម្បីធ្វើយ៉ាងណា បង្កើតនូវកសិកម្មបែបថ្មី ដែលជាកសិកម្មគំរូ និងត្រូវតាមស្តង់ដារចំណីអាហារ។ បង្កើតឡើងបានជាង១០ឆ្នាំ ក្រុមហ៊ុន Cambodian Standard Development and Supply (CSDS) បានខិតខំជំរុញឱ្យវិស័យកសិកម្មមានភាពទូលំទូលាយ និងត្រូវស្តង់ដារ។ លោកស្រី ចៅ លន់មូលីកា ដែលជាស្ថាបនិកក្រុមហ៊ុននេះ បានឱ្យដឹងថា លោកស្រីជ្រើសរើសយកមុខរបរ ដាំបន្លែផ្លែឈើសុវត្ថិភាព ក៏ដោយសារតែលោកស្រីមើលឃើញពីបញ្ហាសុខភាពដែលប្រជាជនកំពុងជួបប្រទះ ដែលភាគច្រើនត្រូវបានបង្កឡើងដោយចំណីអាហារ។ លោកស្រី មានប្រសាសន៍ថា ៖ «ក្រុមហ៊ុនយើងបានយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើបញ្ហា សុវត្ថិភាព ចំណីអាហារជាចម្បង ដោយយើងបានគិតគូពីគុណភាពរបស់ផលិតផល ចាប់តាំងពីការដាំដុះរបស់ កសិករជាមួយនឹងស្តង់ដារប ច្ចេ កទេស Good Agriculture Practice»។ លោកស្រី ចៅ លន់មូលីកា បានបន្តថា…
-
ទិន្នផលត្រី នៅ ក្នុង រដូវនេសាទនេះ មានការ កើនឡើង ដោយសារការទប់ស្កាត់នូវ បទល្មើសនេសាទនៅ ក្នុង បឹងទន្លេសាបក្នុង រដូវត្រីពង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ថ្លែង ឱ្យដឹងថា ដោយសារការទប់ស្កាត់នូវ បទល្មើសនេសាទនៅ ក្នុង បឹងទន្លេសាបក្នុង រដូវត្រីពង ទើបធ្វើ ឱ្យ ទិន្នផលត្រី នៅ ក្នុង រដូវនេសាទ ឆ្នាំ២០២២ នេះ ដែលប្រជាពលរដ្ឋ ទទួល បាននូវភោគផលពី បឹងទន្លេសាបនេះត្រលប់មកវិញ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាន ថ្លែងដូចនេះ ក្នុងពេលលោក និង មន្រ្តីពាក់ ព័ន្ធជាច្រើនរូប អញ្ជើញ ចុះពិនិត្យដាយត្រី និងការមកទិញត្រីសម្រាប់ធ្វើផ្អក ប្រហុក របស់ប្រជាពលរដ្ឋ នៅ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ។ ឯកឧត្តមមានប្រសាសន៍ថា ៖ «ទាំងនេះគឺជាពរជ័យ របស់ កេរ្តិ៍ដំណែលធម្មជាតិ យើង ប្រគល់ឱ្យបងប្អូនប្រជាពលរដ្ឋ យើង ។ដូចនេះយើងថែរក្សាដោយគោរព…
-
ស្ថាប័នពាក់ព័ន្ធ រួមគ្នាអនុវត្តគម្រោងលើកកម្ពស់សន្តិសុខ ស្បៀងអាហារូបត្ថម្ភដល់គ្រួសារកសិករក្រីក្រ

ភ្នំពេញ៖ស្ថាប័នរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលរួមគ្នា អនុវត្តគម្រោង “លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវិធីផលិតកម្ម ស្បៀងជាលក្ខណៈគ្រួសារ” ដែលនឹងអនុវត្តន៍ក្នុងខេត្តចំនួនបី ដើម្បីពង្រឹងប្រព័ន្ធស្បៀងនៅកម្ពុជា។ ការអនុវត្តគម្រោងនេះស្របពេលដែលភាពតានតឹងផ្នែកសេដ្ឋកិច្ចសាកល ដែលបណ្តាលមកពីសង្គ្រាមរវាងអ៊ុយក្រែននិងរុស្សី បានកំពុងជះឥទ្ធិពលអវិជ្ជមានដល់សន្តិសុខស្បៀង និង អាហារូបត្ថម្ភរបស់កម្ពុជា បន្ថែមពីលើបញ្ហាជំងឺកូវីដ១៩ បាន រំខានដល់ពាណិជ្ជកម្ម និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ធនធាន សម្រាប់ផលិតកម្មកសិកម្ម និងទីផ្សារថាមពលពិភពលោក។ ដោយមើលឃើញពីបញ្ហានេះ ស្ថាប័នពាក់ពន្ធបានរៀបចំ សិក្ខាសាលាណែនាំលើកកម្ពស់សន្តិសុខស្បៀង អាហាររូបត្ថម្ភ កាលពីថ្ងៃទី៣០ ខែធ្នូនេះ ដោយមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូល និងដាក់ចេញវិធានការប្រក ប ដោយប្រសិទ្ធភាព។ ឯកឧត្តម ម៉ក់ សឿន អគ្គនាយរងនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា គម្រោងដែលបាននឹងកំពុងប្រកាសបើកដំណើរនាឱកាសនេះ នឹងធ្វើការក្នុងភាពជាដៃគូ ជាមួយក្រសួងកសិកម្ម ក្នុងខេត្ត កំពង់ធំ តាកែវ និងខេត្តកំពត ពិតជាបានចូលរួមលើកកម្ពស់ និងកែលម្អសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពគ្រួសារ កសិករ ក្រីក្រនៅជនបទ តាមរយៈកម្មវីធីផលិតកម្មស្បៀង…