-
យានយន្តល្មើសចំនួន ១១១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស នៅថ្ងៃទី០៣ មករានេះ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១២៥គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ៩៦១ គ្រឿង ម៉ូតូ ចំនួន ៨០៩ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ១១១ គ្រឿង មាន ម៉ូតូ ចំនួន ៨៥ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក…
-
សម្តេចតេជោ ហ៊ុន សែន សប្បាយចិត្ត ក្រោយបានទទួលព័ត៌មានថា ហ៊ុន ជា នឹងវិលត្រឡប់ទៅនៅជាមួយភរិយា និងកូនៗវិញ

ភ្នំពេញ៖ យោងតាមសំណេរតាម Facebook ផ្លូវការនៅល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការសប្បាយចិត្ត ក្រោយបានទទួលព័ត៌មានថា ហ៊ុន ជា នឹងវិលត្រឡប់ទៅនៅជាមួយភរិយា និងកូនៗវិញ។ សម្ដេចតេជោ បានបានបង្ហោះរូបភាពអមដោយមានខ្លឹមសារដូច្នេះថា ចំណាយពេល ២ម៉ោង ដើម្បីហាត់វាយកូនគោលនៅតារាងក្បែរផ្ទះ ព្រោះចូលឆ្នាំសកលសម្តេចមិនបានសម្រាកដោយសារមានកម្មវិធីការងារច្រើន។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា ជាមួយនឹងការវាយបានល្អ ក៏បានទទួលព័ត៌មានពី នេត សាវឿន ដែលជាអ្នកសម្របសម្រួលឲ្យប្អូនៗថា ហ៊ុន ជា នឹងវិលត្រឡប់ទៅនៅជាមួយភរិយា និងកូនៗវិញ, ខ្ញុំកាន់តែសប្បាយចិត្ត ដោយឃើញក្មួយៗ ចេះរួបរួមគ្នាដោះស្រាយបញ្ហាគ្រួសារ បានយ៉ាងល្អ ៕ ដោយ វណ្ណលុក
-
នាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំការងារសំខាន់ៗមួយចំនួន ជូនស្នងការថ្មីខេត្តកំពង់ចាម សំដៅពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិង ប្រសិទ្ធភាពការងារ

(កំពង់ចាម)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញការណែនាំនូវការងារសំខាន់ៗមួយចំនួន ដល់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដែលទើបប្រកាសចូលកាន់តំណែង សំដៅរក្សាសាមគ្គី និងពង្រឹងប្រសិទ្ធភាពការងារ។ពិធីប្រកាសចូលកាន់តំណែង នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ ក៏មានការអញ្ជើញចូលរួមីពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា និងឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានចូលរួមអបអរសាទរចំពោះលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ដែលទើបត្រូវបានប្រកាសចូលកាន់តំណែង និងក៏សូមថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ ឯម កុសល អតីតស្នងការ ដែលក្នុងរយៈពេលកាន់តំណែង៦ឆ្នាំមកនេះ អនុវត្តតួនាទីភារកិច្ច ក្នុងការដឹកនាំកងកម្លាំងនគរបាលខេត្ដកំពង់ចាម ធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានលើកឡើងអំពីស្នាដៃដែលសម្រេចបានរបស់កងកម្លាំងនគរបាលជាតិ ក្នុងការធានាបានយ៉ាងល្អ សន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ និងទប់ស្កាត់ បង្ការ ព្រមទាំងបង្ក្រាបបទល្មើសបានជាបន្ដបន្ទាប់ ដែលធ្វើឲ្យបទល្មើសថយចុះ៩ភាគរយ។ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត…
-
អង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញពីលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ០២ឆ្នាំ សម្រាប់ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា គិតត្រឹមថ្ងៃ ទី២ ខែមករា អង្គភាពប្រឆាំងអំពើពុករលួយបានទទួល ឯកសារ ប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ៥៧១ច្បាប់ ។ បើតាមសេចក្តីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថាគិតត្រឹមថ្ងៃ ទី០២ ខែមករា ឆ្នាំ ២០២៣ កន្លងមកនេះនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១២ ៣០៩ច្បាប់ ។ ប្រភពដដែលបញ្ជាក់បន្ថែមថា៖ ក្រុមការងារនៃនាយកដ្ឋាន ប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារ ប្រកាស ប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយមិនឈប់ សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយពី ម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច៕ដោយ៖ម៉ាដេប៉ូ
-
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ទោ ឯម កុសល ដែលត្រូវចូលនិវត្តន៍

ភ្នំពេញ៖ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ មានតៀបចំពិធី ប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម គឺ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ទោ ឯម កុសល ដែលត្រូវចូលនិវត្តន៍។ ដោយឡែក សម្រាប់លោកឧត្តមសេនីយ៍ទោ ឯម កុសល ក្រោយចូលនិវត្តន៍ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងជាជំនួយការ ឋានៈស្មើអគ្គនាយករង ។ សូមបញ្ជាក់ថា ពិធីនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ៕ ដោយ-រ៉ាវុធ
-
កំណាត់ផ្លូវជាតិលេខ៥ និងផ្លូវវាងក្រុងកំពង់ឆ្នាំង បេីកឱ្យចរាចរណ៍ហេីយ

ខេត្តកំពង់ឆ្នាំង៖ នៅកំណាត់ផ្លូវជាតិលេខ៥ និងផ្លូវវាងក្រុងកំពង់ឆ្នាំងបានបើកឲ្យចរាចរណ៍ហើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរនិងមិនមានការកក់ស្ទះចរាចរណ៍ដូចមុនតទៅទៀតនោះទេ ។ នេះបេីយោងតាមសេចក្តីជូនដំណឹង របស់មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្ត ស្តីពី ការបើកឲ្យធ្វើចរាចរណ៍ទាំងសងខាង កំណាត់ផ្លូវជាតិលេខ៥ រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពី គម ៧៤+០០០ ដល់ គម ១១៥+០០០ នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម)។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និង បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា៖ កំណាត់ផ្លូវជាតិលេខ៥ រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពីគ.ម ៧៤+០០០ ដល់ គម ១១៥+០០០ ស្ថិតក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវ ជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ត្រូវបានអនុញ្ញាតបើកឲ្យធ្វើចរាចរណ៍ទាំងសងខាង ចាប់ពីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះតទៅ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕ ដោយ ៖ ប៊ុនធី និងភារ៉ា
-
ក្រុមហ៊ុនផលិតគ្រឿងអលង្ការម៉ាកល្បីមួយ សម្រេចជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគ ដែលនឹងត្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុនម៉ាកល្បីៗ នៅលើពិភពលោក

ភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុនផលិតគ្រឿងអលង្ការសម្រាប់ម៉ាកដ៏ល្បីមួយ បានសម្រេចជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគ សម្រាប់បង្កើតរោងចក្រផលិតនូវគ្រឿងអលង្ការលម្អ ដែលនឹងត្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុនដែលមានម៉ាកល្បីៗ នៅលើពិភពលោក ។ សូមបញ្ជាក់ថា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៣ រសៀល នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបប្រតិភូតំណាងក្រុមហ៊ុនផលិតគ្រឿងអលង្ការសម្រាប់ម៉ាកដ៏ល្បីមួយ ដែលបានសម្រេចជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគ សម្រាប់បង្កើតរោងចក្រផលិតនូវគ្រឿងអលង្ការលម្អ ដែលនឹងត្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុនដែលមានម៉ាកល្បីៗ នៅលើពិភពលោក។ ការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ គឺដោយបានសំឡឹងឃើញថា កម្ពុជាមានវប្បធម៌ និងអរិយធម៌យូរអង្វែង ដែលជាចំណុចសំខាន់សម្រាប់បន្ស៊ីគ្នាជាមួយផលិតផលរបស់ខ្លួន ដែលគ្រោងនឹងផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន បានសិក្សាអំពីសក្តានុពលវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា តាំងពីដើមឆ្នាំ២០១៩ មកម៉្លេះ មុននឹងសម្រេចបោះទុនបង្កើតរោងចក្រផលិតគ្រឿងអលង្ការនៅប្រទេសកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការវិនិយោគនៅខែមករា ឆ្នាំ២០២៤ ខាងមុខ ដោយក្រុមហ៊ុនសូមរក្សាសិទ្ធិមិនបញ្ចេញឈ្មោះនាពេលនេះ ៕ ដោយ ស៊ូ ប៊ុនធី
-
ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ មករា ២០២៣នេះ បានឱ្យដឹងថា ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៤- ១០ ខែមករា ឆ្នាំ២០២៣ ស្អែក នៅព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពលដូចតទៅ ៖ ២-តំបន់ខ្ពង់រាប ៖ ៣-តំបន់មាត់សមុទ្រ ៖ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន មានការប្រុងប្រយ័ត្នពិសេសតំបន់មាត់សមុទ្រ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
មន្ត្រីក្រសួងសុខាភិបាល៖ មន្ទីរពេទ្យជាតិតេជោសន្ដិភាព នឹងបញ្ចប់ការសាងសង់ ដោយគ្រោងដាក់ឱ្យដំណើរការ នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអះអាងថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នឹងបញ្ចប់ការសាងសង់ ហើយគ្រោងនឹងដាក់ឱ្យដំណើរការ នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ។ នេះជាការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញចុះពិនិត្យមន្ទីរពេទ្យជាតិ តេជោសន្ដិភាព នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងឯកឧត្តម សុខ សំអាង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងមន្ដ្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបទៀត នៃក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ។ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានទីតាំងស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត ៨ហិចតា ដែលមានគ្រែសរុប ចំនួន ៩,៥៩៣គ្រែ ហើយមានអគារសរុបចំនួន ១១អគារ…
-
ខេត្តពោធិ៍សាត់ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅអនុវិទ្យាល័យពោធិ៍សាត់

ពោធិ៍សាត់៖ ខេត្តពោធិ៍សាត់ មានរៀបចំកម្មវិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២ ២០២៣ នៅអនុវិទ្យាល័យពោធិ៍សាត់ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពនានា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាង ៥០០០នាក់ មកពីសាលាចំនួន០៣ គឺសាលាបឋមសិក្សាពោធិ៍សាត់ អនុវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យពោធិ៍សាត់។ ក្នុងឱកាសនេះ ឯកឧត្តម ខូយ រីដា បានអានសាលិខិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានខ្លឹមសារជាអាទិ៍ថា៖ ក្រសួងអប់រំយុវជននិងកីឡា បានកំណត់យកថ្ងៃទី០២ខែមករាឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ចៅៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀនក្នុង ឆ្នាំសិក្សាថ្មីរបស់ក្មួយៗ ចៅៗ ជាសិស្សានុសិស្ស ជាកុលបុត្រ កុលធីតា ជាទីស្រលាញ់របស់យើងគ្រប់ៗគ្នា នៅក្នុងគន្លងប្រក្រតីថ្មីនៃវិស័យអប់រំ។ ដើម្បីឲ្យដំណើរការឆ្នាំសិក្សាថ្មី២០២២ ២០២៣នេះ ទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុក សម្ដេចបានលើកឡើង នូវចំណុចសំខាន់ៗចំនួន ១៣ចំណុច ដែលត្រូវអនុវត្ត ។ ក្នុងឱកាសនោះ…