-
សម្ដេចក្រឡាហោម ស ខេង បានថ្លែងងការកោតសរសើរក្រុមហ៊ុនសាងសង់ ដែលបានបំពេញភារកិច្ចសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ប្រកបដោយការទទួលខុសត្រូវ និងលឿនជាងផែនការរំពឹងទុក

ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញត្រួតពិនិត្យ និងជួបសំណេះសំណាល ផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងក្រុមជាងដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងការកោតសរសើរក្រុមហ៊ុនសាងសង់ ក្រុមស្ថាបត្យករ វិស្វករ និងក្រុមជាងទាំងអស់ ដែលបានបំពេញភារកិច្ចសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ប្រកបដោយការទទួលខុសត្រូវ និងលឿនជាងផែនការរំពឹងទុក។អគារទីស្ដីការក្រសួងមហាផ្ទៃ បានចាប់ផ្ដើមដំណើរការសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅអំឡុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ មកដល់ពេលនេះ សម្រេចបាន ៦៥ភាគរយហើយ ដោយលឿនជាងផែនការគ្រោងទុកប្រមាណ ២សប្ដាហ៍។ ការដ្ឋាននេះមានអ្នកសាងសង់ជាកូនខ្មែរសរុបប្រមាណជិតពីរពាន់នាក់។ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ណោយជូនក្រុមស្ថាបត្យករ វិស្វករ និងក្រុមជាង ក្នុងម្នាក់ៗរួមមាន ទឹកសុទ្ធ ទឹកក្រូច ត្រីខកំប៉ុង មី សារ៉ុង និងថវិកាចំនួន…
-
អង្គការក្រៅរដ្ឋភិបាលបេះដូងមាសបង្កើនចំណេះដឹងផ្នែករដ្ឋបាលដល់លោកគ្រូអ្នកគ្រូវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា

លោក កែវ សុចិត្រា អនុប្រធានគម្រោងនៃអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសបានលើកឡើងថា សិក្ខាកាមដែលជាគ្រូបង្រៀនក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាទទួលបានពុទ្ធិច្រើនពីសិក្ខាសាលាស្តីអំពីកិច្ចការរដ្ឋបាលនៃវគ្គសិក្សាអប់រំកាយនិងកីឡា៤ឆ្នាំដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរយៈពេល៣ថ្ងៃ។ អនុប្រធានគម្រោងរូបនេះ បានបញ្ជាក់ក្រោយបិទបញ្ចប់សិក្ខាសាលា នាល្ងាចថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។ លោកថា សិក្ខាសាលារយៈពេល៣ថ្ងៃនេះ អង្គការបានរៀបចំឡើង ដើម្បីជួយទៅដល់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាក្នុងការដំណើរការនូវកម្រិតថ្នាក់បរិញ្ញាបត្រប្រកបដោយប្រសិទ្ធភាពនិងគុណភាព។សិក្ខាសាលានេះ មានគោលបំណងធំចំនួនពីរ គឺទី១ការចែករំលែកព័ត៌មានអំពីការចាត់ចែងគ្រប់គ្រងសកលវិទ្យាល័យបែបគ្រឹះស្ថានឧត្តមសិក្សារបស់ប្រទេសជប៉ុន .ទី២ គឺ ផ្តល់ជូននូវចំណេះដឹងសម្រាប់លោកគ្រូអ្នកគ្រូដែលជាចំណែកនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដែលជួយកែប្រែឲ្យវិទ្យាស្ថានទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ ដែលតម្រូវឲ្យមានការជជែកពិភាក្សាគ្នាទទួលយកបទពិសោធថ្មីពីលោកគ្រូអ្នកគ្រូទទួលបានពីប្រទេសជប៉ុន។ លោក ស្រី ហ៊ូ សិទ្ធិសោភាល័យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា មានប្រសាសន៍ថា ឆ្លងកាត់សិក្ខាសាលារយៈពេល៣ថ្ងៃនេះ តាមរយៈកិច្ចពិភាក្សាជាក្រុម សិក្ខាកាមទទួលបាននូវគំនិតយោបល់មួយចំនួនពាក់ព័ន្ធនិងសកម្មភាព និងរចនាសម្ព័ន្ធគ្រប់គ្រងដែលវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាអាចយកមកគិតនិងពិចារណាក្នុងការកែលម្អបន្ថែមទៀត ដើម្បីឆ្លើយតបនិងតម្រូវការចាំបាច់។ទន្ទឹមជាមួយគ្នានេះដែរ សិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីប្រព័ន្ធធានាគុណភាពផ្ទៃក្នុងតាមបណ្តាសកលវិទ្យាល័យនានារបស់ជប៉ុន តាមរយៈបទបង្ហាញរបស់លោក សាស្រា្តចារ្យដែលជាគ្រូឧទ្ទេសប្រចាំវគ្គ ដែលនេះជាការងារដ៏មានសារៈសំខាន់សម្រាប់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាប្រើប្រាស់ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំប្រព័ន្ធធានាគុណភាពផ្ទៃក្នុងផ្អែកតាមស្ថានភាពជាក់ស្តែងរបស់អង្គភាព។ នាយិកាខាងលើ សង្កត់ធ្ងន់ទៀតថា តាមរយៈកិច្ចពិភាក្សាក្នុងសិក្ខាសាលាក្នុងរយៈ៣ថ្ងៃនេះ ជារួមសិក្ខាកាមទទួលបាន ព័ត៌មានមូលដ្ឋានចំណេះដឹងនិងបទពិសោធល្អជាច្រើន ដើម្បីពង្រឹងបន្ថែមលើការងាររដ្ឋបាល ការងារគ្រប់គ្រងអង្គភាពឲ្យមានភាពប្រសើរជាងមុននិង ដើម្បីឲ្យវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាអាចក្លាយជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញប្រកបដោយគុណភាពដែលអាចធានាបាននូវការបណ្តុះបណ្តាលគ្រូអប់រំកាយប្រកបដោយគុណភាពនិងប្រសិទ្ធិភាពស្របតាមស្តង់ដារជាតិនិងអន្តរជាតិ។ ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡា តំណាងអគ្គនាយកដ្ឋានកីឡា បានអំពាវនាវឲ្យសិក្ខាកាមដែលជាគ្រូទាំងអស់យកចំណេះដឹងដែលទទួលបានពីសិក្ខាសាលារយៈពេល៣ថ្ងៃនេះ យកមកប្រើប្រាស់អនុវត្តន៍ឲ្យត្រឹមត្រូវតាមស្តង់ដារ ដើម្បីកែប្រែវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាទៅជាគ្រឹះស្ថានឧត្តមសិក្សាដែលមានគុណភាពក្នុងការបណ្តុះបណ្តាល៕អត្ថបទ៖…
-
បញ្ជូនជនជាតិចិនម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីឆបោក ប្រាក់ ជាងបីសែនដុល្លារ

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចូន បុរសជនជាតិចិនម្នាក់ ទៅតុលាការ ពាក់ព័ន្ធទៅនឹង បទល្មើស ឆបោក ប្រាក់ប្រមាណជាង៣០មុឺនដុល្លារ បន្ទាប់ពីព្រះរាជអាជ្ញា អមសាលាដំបូងសម្រេចចោទប្រកាន់ពីបទឆបោក ហើយ បញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរនាថ្ងៃទី ៣០ធ្នូ ឆ្នាំ២០២២ នេះ ។ ជនត្រូវចោទឈ្មោះ Cai Fang Xiang ជនជាតិចិន អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ Tj30វីឡា ផ្លូវ សាគូរ៉ា បុរីអ័រគីដេវីឡា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ លោកCai Fang xiang ត្រូវបានសមត្ថកិច្ចកងរាជ អាវុធ ហត្ថរាជធានីភ្នំពេញឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងដែល បាន ចោទប្រកាន់ពីបទ ឆបោក ក្រោយពីម្ចាស់បំណុលឈ្មោះ Tun luo jun តំណាងដោយលោក ជុន ម៉េងឡុង បានដាក់ ពាក្យបណ្ដឹងមកអយ្យការអមសាលាដំបូងចុះថ្ងៃទី ៣១តុលា ឆ្នាំ២០២២…
-
ក្រសួងទេសចរណ៍ រៀបចំកម្មវិធីប្រកួតប្រជែង នៃការតុបតែង ទីក្រុងស្អាតជាងគេ នាឱកាសបុណ្យឆ្លងឆ្នាំ

ភ្នំពេញ៖ ក្រសួងទេសចរណ៍និងគណៈកម្មាធិការជាតិវាយ តម្លៃ ទីក្រុងស្អាត បានរៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមាន ពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ» (Best Countdown City of The Year) ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យឆ្លងចូលឆ្នាំថ្មីឆ្នាំសកល២០២៣ ដែលនឹងប្រព្រឹត្តទៅ នា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ សេចក្តីជូនដំណឹងរបស់ប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតឯកឧត្តម ថោង ខុន ចុះថ្ងៃទី ២៩ ខែធ្នូនេះ បានឱ្យ ដឹង ថា កម្មវិធីប្រកួតប្រជែងនេះរៀបចំឡើងដោយផ្អែកលើ លក្ខណៈពិសេសមួយចំនួន ដូចជា ការតុបតែងរចនា អនាម័យ និងបរិស្ថាន សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ ភាពពេញ ចិត្ត និងការសប្បាយរីករាយរបស់ភ្ញៀវទេសចរក៏ដូចជាអ្នក ចូលរួមទាំងអស់។ ជាមួយគ្នានេះឯកឧត្តម ថោង ខុន ស្នើឱ្បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលរួមធ្វើការ បោះឆ្នោត គាំទ្រទីក្រុងលោកអ្នកពេញចិត្តជាងគេចំនួនមួយតាមរយៈគេហទំព័រ http://bestcountdowncity.cambodiacleancity.gov.kh/ ដោយគ្រាន់តែធ្វើការចុចនៅលើប៊ូតុង «ជ្រើសរើស» លើទីក្រុង ដែលលោកអ្នកពេញចិត្តជាងគេក្នុងចំណោមទីក្រុងទាំងអស់។ការបោះឆ្នោតគាំទ្រនេះ…
-
ក្រសួងសុខាភិបាល ប្រកាសឱ្យពលរដ្ឋទៅទទួល យក វ៉ាក់សាំង ដូសជំរុញ ដើម្បីភាពស៊ាំក្នុងសហគមន៍

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យប្រជាពលរដ្ឋ ទៅ ទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ដោយ ផ្អែក ទៅ តាមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីបង្កើនភាព ស៊ាំ ក្នុង សហគមន៍ ស្របពេលដែលបច្ចុប្បន្នមានការផ្ទុះ ឡើង វិញនូវ ជំងឺកូវីដ នៅ បណ្តាប្រទេសមួយចំនួន និង ក្នុងតំបន់ ផងដែរ។ សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៣០ ខែធ្នូ នេះ បានឱ្យដឹងថា បច្ចុប្បន្ននេះមានការផ្ទុះឡើង វិញ នូវការ ឆ្លងវីរុសកូវីដ១៩ នៅតាមបណ្ដាប្រទេសមួយ ចំនួន ក្នុងតំបន់ក៏ ដូច ជានៅលើសាកលលោក។ ដើម្បីរក្សា និងបង្កើន ភាពស៊ាំ ទប់ទល់នឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ សំដៅកាត់ បន្ថយអត្រាឈឺធ្ងន់និងការស្លាប់ដែលបង្កដោយជំងឺកូរីដនៅកម្ពុជា ក្រសួងសុខាភិបាល ប្រកាសឱ្យមន្ត្រីជួរមុខ អាជ្ញាធរ មូលដ្ឋាន ប្រជាជនទូទៅ កម្មករ-កម្មការិនី យុវវ័យ រួមទាំង កុមារា-កុមារី ទូទាំងប្រទេសកម្ពុជា អញ្ជើញមក ទទួល…
-
ទណ្ឌិត ៣០០នាក់ នឹងត្រូវបន្ធូរបន្ថយទោស និងលើកលែង ទោសក្នុងទិវាជ័យជម្នះ ៧មករា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បង្ហើបឱ្យដឹងថា ឈ្មោះ ទណ្ឌិតសរុបជិត ៣០០ នាក់ នឹងត្រូវយកមកធ្វើការ វាយតម្លៃ ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាស ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ខាងមុខនេះ។ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ឯកឧត្តម គឹម សន្តិភាព នៅថ្ងៃទី ៣០ ខែធ្នូ បានឱ្យដឹងថា ក្នុងឱកាសទិវាជ័យជម្នះលើរបប ប្រល័យ ពូជសាសន៍ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ គណៈកម្មការជាតិពិនិត្យ និងវាយ តម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែង ទោស បានបញ្ជូនសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រ ផ្តល់ការ អនុគ្រោះទោសដល់ទណ្ឌិតទាំងនេះ។ ឯកឧត្តមបានឱ្យដឹងថា ទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុបចំនួន ២៨៣នាក់ (ស្រី ២៧ នាក់) ដែលក្នុងនោះរួមមាន បន្ថយទោសបីខែ ចំនួន ២១៥ នាក់ (ស្រី ១៧…
-
ឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់អំណោយ និងថវិការប្រចាំខែដល់ដៃពលរដ្ឋទីទាល់ក្រ ១៧គ្រួសារ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ នាព្រឹក ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន មួយសែនប្រាំម៉ឺនរៀល (៥,១៥០,០០០រៀល) អង្ករចំនួន ២៥ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន ១៣គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សូមបញ្ជាក់ផងដែរថា, កន្លងទៅលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រៅពីការងារដឹកនាំកងកម្លាំង ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំជាតិអន្តរជាតិ លោកតែងបំពេញការងារ ជួយសង្គម ជួយដល់សិស្សរួមសាលា លោកគ្រូអ្នកគ្រូ នាយនាយរងកងរាជអាវុធហត្ថ មានជំងឺឈឺស្កាត់ ជួបគ្រោះឧប្បត្តិហេតុផ្សេងៗ។…
-
វេទិកាស្តីពី ការពិគ្រោះយោបល់រវាង រដ្ឋបាលខេត្តកណ្តាល ជាមួយអង្គការសមាគម និងសហគមន៍ អំពីសកម្មភាពការងារគឺ ដើម្បីធ្វើកាផ្សព្វផ្សា គោលនយោបាយ និងដើម្បីគាំទ្រ លើយុទ្ធសាស្ត្រដឹកនាំរបស់រាជរដ្ឋាភិបាល

ខេត្ត្តកណ្ដាល ៖ រដ្ឋបាលខេត្តកណ្តាល បានធ្វើវេទិកាស្តីពី ការពិគ្រោះយោបល់រវាង រដ្ឋបាលខេត្តកណ្តាល ជាមួយអង្គការសមាគម និងសហគមន៍ អំពីសកម្មភាពការងារដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២។ ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ខេត្តកណ្តាលមានអង្គភាព សរុបចំនួន ៤៨៩ អង្គភាព (សមាគមមនុស្សចាស់ ១៣៦ សមាគម) និងសកម្មភាព នៃការចូលរួមរបស់ អង្គការ សមាគម សហគមន៍ ដែលមានគោលបំណងក្នុងការជួយរាជរដ្ឋាភិបាលលើការអនុវត្តគម្រោងតាម វិស័យនានា។ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានលើកឡើងថា វេទិកាស្តីពី ការពិគ្រោះយោបល់រវាង រដ្ឋបាលខេត្តកណ្តាល ជាមួយអង្គការសមាគម និងសហគមន៍ អំពីសកម្មភាពការងារដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់ឆ្នាំ២០២២នេះ គឺដើម្បីធ្វើកាផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋាភិបាល និងដើម្បីគាំទ្រលើយុទ្ធសស្ត្រដឹកនាំដោយរាជរដ្ឋាភិបាលលើសកម្មភាពរបស់អង្គការ សមាគម សហគមន៍ និងសហជីពនិងដោះស្រាយបញ្ហាសង្គពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ នឹងដោះស្រាយ បញ្ហានៅមូលដ្ឋាន ទឹកស្អាត អនាម័យ…
-
មានយានយន្តល្មើសចំនួន ៣៤៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស ម្សិលមិញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១៥១គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះមានយានយន្តចូលគោលដៅ ចំនួន ២.៨២៧ គ្រឿង ម៉ូតូចំនួន ១.៧៨៨ គ្រឿង រកឃើញយានយន្ត ល្មើសសរុប ចំនួន ៣៤៩ គ្រឿង មាន ម៉ូតូចំនួន ២៨០ គ្រឿង ត្រូវ បាន ផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩. អន ក្រ . បកនៅទូទាំង ប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ប្រភពដដែលបន្តថា រយៈពេល ២៩ ថ្ងៃ ( ថ្ងៃ ទី ០១-២៩៨ ខែធ្នូ )…
-
សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៦៤នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២៩ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៦៤ នាក់ ( ស្រី ៧ នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនក្នុង ប្រតិបត្តិការ បង្ក្រាទបទល្មើស គ្រឿងញៀន ចំនួន ២១ ករណីទូទាំង ប្រទេសនៅ ថ្ងៃ ទី ២៩ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ នេះ ។ ក្នុងចំណោមជនសង្ស័យ ទាំង ចំនួន ៦៤ នាក់រួមមាន ៖ ជួញដូរ ១២ ករណីឃាត់ ២៥ នាក់ , ដឹក ជញ្ជូនរក្សា ទុក ៤ ករណីឃាត់ ៥ នាក់ ( ស្រី ២ នាក់ ) , ប្រើប្រាស់ ៥…