-
ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១៦៦គ្រួសារ បានទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកដំណាក់ចង្អើរ ខេត្តកែប

ស្រុកដំណាក់ចង្អើរ ៖ ព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកែប និងជាអភិបាលនៃគណៈអភិបាលខេត្តកែប និងឯកឧត្តម សួង ហេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកដំណាក់ចង្អើរ និងជារដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកនឹងមានជីវភាពខ្វះខាតចំនួន ១៦៦គ្រួសារ ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ឯកឧត្តមគណៈអធិបតី ថ្លែងថា សម្ដេចតេជោ បានបង្កើតក្រុមការងាររាជរដ្ឋាភិបាលនេះឡើង គឺដើម្បីឲ្យនៅគៀកជាមួយប្រជាពលរដ្ឋ ដើម្បីដឹងអំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជួយពួកគាត់បានទាន់ពេលវេលា ដោយមិនអាចឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារឡើយ ។ អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំង ១៦៦គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន អង្ករ, មី, ត្រីខកំប៉ុង , ទឹកត្រី, ទឹកសុីអុីវ ព្រមទាំងបានឧបត្ថម្ភ ថវិកាដល់ កម្លាំង ប៉ុស្តិ៍ រដ្ឋបាល ឃុំ និង កម្លាំង ប្រជាការពារ ភូមិអំពេងផងដែរ ៕…
-
សហគមន៍ពាមក្រសោបតំបន់ទេសចរណ៍បែបធម្មជាតិ និងមានអាហារបែបអ្នកស្រុកដ៏មានឱជារស

ខេត្តកោះកុង៖ សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប គឺជាតំបន់ទេសចរណ៍បែបធម្មជាតិ ប្រកបដោយ ទេសភាពនៃទឹកសមុទ្រសម្បូរទៅដោយព្រៃកោងកាង ដៃសមុទ្រ ព្រែក និងផ្ទៃសមុទ្រដ៏ស្រស់បំព្រងដែលគយគន់មិនចេះនឿយណាយ។ សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ អាចធ្វើដំណើរទៅកាន់តំបន់នេះ ដោយចំណាយពេលត្រឹមតែ ២០ ទៅ ២៥នាទីប៉ុណ្ណោះ ។ សហគមន៍ តំបន់ការពារធម្មជាតិ ពាមក្រសោប គឺជាតំបន់ទេសចរណ៍ដ៏សំខាន់ និងទាក់ទាញបំផុតរបស់ខេត្តកោះកុង។ លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិពាមក្រសោប ខេត្តកោះកុងបានរៀបរាប់ប្រាប់ថា៖ ក្នុងមួយថ្ងៃៗតែងមានអ្នកទេសចរណ៍ចូលកម្សាន្តតំបន់នេះមិនចេះដាច់ ហើយរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យទានតែងមានអ្នកទេសចរចូលកម្សាន្តយ៉ាងច្រើនកុះករ។ អនុប្រធានតំបន់ការពារធម្មជាតិពាមក្រសោបរូបនេះបានឱ្យដឹងជុំវិញតំបន់ទេសចរណ៍នៅកន្លែងនេះ មានទីកម្សាន្តច្រើនកន្លែង ទាំងជិះទូកកម្សាន្ត កញ្ចុះអង្គុយតាមដៃសមុទ្រ ផ្សារលក់វត្ថុអនុស្សាវរីយ៍ ជាដើម ។ ក្រៅពីនេះក៏មានចំណីអាហារពិសេសៗប្រចាំមូលដ្ឋាន ដូចជាគ្រុំចំពុះទា ក្តាមសមុទ្រ បង្គា បង្កងដែលសុទ្ធសឹងជាអាហារ ចម្អិនដោយប្រជាសហគមន៍មានរសជាតិឆ្ងាញ់ពិសាររង់ចាំគ្រប់ពេលវេលា។ គួរបញ្ជាក់ថា…
-
កងកម្លាំងនគរបាល ខណ្ឌច្បារអំពៅ ដែលធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌបានច្រើន ទទួលបានការសរសេីរ

ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង នគរបាលរាជធានីភ្នំពេញ លោកស្នងការរង បេង ដាណារ៉ា ថ្លែងកោតសរសើរដល់អធិការខណ្ឌច្បារអំពៅ ក្នុងការដឹកនាំកម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម និងមន្ត្រីតាមបណ្តាប៉ុស្តិ៍នគរបាលទាំង០៨ ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ តាមខ្នងផ្ទះបានចំនួន ១៩៦៧នាក់ ស្រីចំនួន ១០០៥នាក់ ក្នុងសង្កាត់ទាំង ០៨ ។ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា បានថ្លែងបែបនេះ ក្នុងពិធីប្រកាស តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ ចំណុះអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សរុបចំនួន ២៧នាក់ ដែលរៀបចំឡើងនៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ។ ជាមួយគ្នានេះ លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ ក៏បានអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ រស់នៅក្នុងខណ្ឌច្បារអំពៅ (ដែលមានទីលំនៅអចិន្រ្តៃយ) អាយុចាប់ពី ១៥ឆ្នាំឡើងទៅ ឬមិនទាន់មានអត្តសញ្ញាណប័ណ្ណគំរូថ្មី សូមសាម៉ីខ្លួនអញ្ជើញទៅបំពេញបែបបទស្នើសុំ ដោយឥតគិតថ្លៃ ៕ ដោយ…
-
សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម កែ គឹមយ៉ាន កំពុងមានវត្តមានដឹកនាំបញ្ជាការជួយពន្លត់អគ្គីភ័យ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ នៅប៉ោយប៉ែត

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអញ្ជើញដល់កន្លែង កើតហេតុការណ៍ នៃគ្រោះអគ្គិភ័យ ឆាបឆេះកាស៊ីណូ នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីដឹកនាំបញ្ជាការជួយពន្លត់អគ្គិភ័យ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ។ តាមរបាយការណ៍របស់គណកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានឱ្យដឹងថា រហូតមកដល់ពេលនេះ មានអ្នកស្លាប់ចំនួន ១០នាក់ និងរងរបួសជាង ៥០នាក់ ហើយសមត្ថកិច្ចចម្រុះកម្ពុជា ថៃ កំពុងបន្តរុករកបន្ថែមទៀត។ សូមជម្រាបថា ចាប់តាំងពីម៉ោង១១អាធ្រាតយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ម៉ោង ១១:០០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងចម្រុះ កម្ពុជា សហការជាមួយកម្លាំងអន្តរាគមន៍របស់ព្រះរាជាណាចក្រថៃ បានជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះអគារក្រុមហ៊ុនក្រេនដាយមេនរីសត Royal G Club និងជួយសង្រ្គោះមនុស្សជាប់គាំងក្នុងអគារ ដែលមានទីតាំង ភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្នុងអគារដែលអគ្គិភ័យឆាបឆេះ មានបុគ្គលិក បម្រើការ ងារជនជាតិខ្មែរ…
-
ជនពាក់ពន្ធ ៣៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃ២៨ ខែធ្នូ ម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ៣៨ នាក់ ( ស្រី ១ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១២ ករណី នៅ ទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ២៨ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ មានចំនួន ១២ករណី។ ជនសង្ស័យ ទាំង ចំនួន ៣៩ នាក់ រួម មាន៖ ជួញដូរ ៦ករណី ឃាត់ ៩នាក់, ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៥នាក់, ប្រើប្រាស់ ៨ករណី ឃាត់…
-
អភិបាលខេត្តកណ្តាល៖ រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ ក្នុងការធានាកម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាពសុខុមាលភាព ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន ១,០៩០ប័ណ្ណ នៅភូមិបឹងក្រោម និងភូមិបឹងកណ្ដាល និងឃុំខ្ពបអាទាវ ស្រុកលើកដែក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ។ ឯកឧត្តម គង់ សោភ័ណ្ឌ បានឱ្យដឹងថា ការទទួលបានប័ណ្ណនាឱកាសនេះ គឺមានតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយសូមឱ្យខិតខំថែរក្សាសារដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើង។ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តកណ្ដាល បានឱ្យដឹងថា ការចុះបញ្ជីរួចរាល់ ក្នុងភូមិបឹងក្រោម និងភូមិបឹងកណ្ដាល ដែលនឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនម្ចាស់កម្មសិទ្ធិ មានចំនួន ១,០៩០ក្បាលដី ក្នុងនោះ ភូមិបឹងកណ្ដាល ចំនួន ៤៧៩ក្បាលដី និងភូមិបឹងកណ្ដាល ចំនួន ៦១១ក្បាលដី។ គិតមកដល់ពេលនេះ រដ្ឋបាលខេត្ត បានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៨១លើក ស្មើនឹង ២៥៩,៦៧៩ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី១៨២ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ…
-
ឆ្នាំ២០២២ ជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះមានការថយចុះ ខណៈក្រុងនិងស្រុកចំនួនពីរនឹងប្រកាសអស់មីន

ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២នេះ ជនរងគ្រោះដោយសារយុទ្ធភណ្ឌ គ្រឿងផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ស.ផ.ស.) មាន ចំនួន ៤១នាក់ ។តួលេខនេះមានការថយចុះ ៧ភាគរយ បើ ប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែល មានជនរងគ្រោះចំនួន ៤៤នាក់។ របាយការណ៍អាជ្ញាធរមីនកម្ពុជាបានបន្តថា ក្នុងចំណោម ជន រងគ្រោះចំនួន ៤១នាក់ រួមមាន ជនរងគ្រោះដោយសារមីន ចំនួន១៩នាក់ និងដោយសារស.ផ.ស. ចំនួន២២នាក់។ ក្នុងនោះមានជនរងគ្រោះដល់ជីវិតចំនួន១០នាក់ រងរបួសចំនួន ២៤នាក់ និងពិការអវៈយវៈ ចំនួនប្រាំពីរនាក់។ ជនរងគ្រោះជា បុរស ចំនួន ២៨នាក់, ក្មេងប្រុសអាយុក្រោម១៨ឆ្នាំ ចំនួន ១២នាក់ និងជាស្ត្រី ចំនួន ១នាក់។ របាយការណ៍ដដែលនេះបានបញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ១៩៧៩ ដល់ខែធ្នូ ឆ្នាំ២០២២ មានជនរងគ្រោះដោយ សារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ៦៥ ០០៥នាក់ ដែលបាន កត់ត្រាដោយការិយាល័យនៃប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារមីន…
-
យានយន្តល្មើសចំនួន ៤២១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលថ្ងៃទី២៨ ម្សិលមិញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១៥១គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះដែរ មាន យានយន្ត ចូល គោលដៅ ចំនួន ១.៧៧៧ គ្រឿង ម៉ូតូ ចំនួន ១.៥០៣ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤២១ គ្រឿង មាន ម៉ូតូ ចំនួន ៣៧០ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍…
-
ក្រសួងកសិកម្ម អំពាវនាវដល់ប្រជាពលរដ្ឋ ដល់រដូវកាលធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រីហើយ

ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមអញ្ជើញមកទិញត្រី ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹងទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២២-២០២៣ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទ បានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ រដ្ឋបាលជលផល បានគូសបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អកត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ»។ ទន្ទឹមនេះ…
-
សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ បន្តការងារមនុស្សធម៌ និងសប្បុរសធម៌ ជាបន្តទៀត ដើម្បីជួយដល់កុមារកម្ពុជា

ខេត្តបាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបុណ្យណូអែល និងឆ្លងឆ្នាំសកល ស្ថិតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលរៀបចំដោយអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម បានសម្ដែងការកោតសរសើរដល់ថ្នាក់ដឹកនាំអង្គការក្ដីសង្ឃឹមអាស៊ីអន្តរជាតិ ដែលបានកៀរគរធនធានទាំងក្នុងនិងក្រៅប្រទេសមកជួយគាំទ្រមជ្ឈមណ្ឌលក្ដីសង្ឃឹមអាស៊ីអន្តរជាតិ ដើម្បីជួយគាំពារ និងទំនុកបម្រុងកុមារកំព្រា កុមារក្រីក្រ ឱ្យបានមកសិក្សារៀនសូត្រជំនាញវិជ្ជាជីវៈ ទាំងនៅរាជធានីភ្នំពរញ និងខេត្តបាត់ដំបង។ សម្ដេចក្រឡាហោម បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ បន្តការងារមនុស្សធម៌ និងសប្បុរសធម៌នេះជាបន្តទៀត។ ជាមួយគ្នានោះដែរ សម្ដេច ក៏បានចូលរួមអបអរសាទរជាមួយពលរដ្ឋគ្រិស្តសាសនិកទាំងជាង ៤ម៉ឺននាក់ ក្នុងខេត្តបាត់ដំបង ក៏ដូចជាទូទាំងប្រទេស នាឱកាសបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសាកល នេះផងដែរ ។ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវគ្រិស្តសាសនិកទាំងអស់នៅកម្ពុជា បន្តប្រកាន់ខ្ជាប់ការចូលរួមគោរពច្បាប់ ពង្រឹងវប្បធម៌សាមគ្គីភាព ចូលរួមបង្ការទប់ស្កាត់គ្រឿងញៀនខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ពិសេសគាំទ្រដំណើរការបោះឆ្នោតនាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត ៕…