-
រោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តព្រះសីហនុ ត្រូវការកម្លាំងពលកម្មចំនួន ១៥០០នាក់

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានចុះពិនិត្យទីតាំងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ដំណើរការចង្វាក់ផលិតកម្ម របស់រោងចក្រផលិតគ្រឿងសង្ហារឹម និងរោងចក្រផលិតបន្ទះសូឡា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្នរោងចក្រផលិតសំបកកង់រថយន្ត ត្រូវការកម្លាំងពលកម្មចំនួន ១៥០០នាក់ ដំណាក់កាលតំបូងអាចផលិតសំបករថយន្តប្រភេទឡានតូច ១៥០០០គ្រឿង ក្នុងមួយថ្ងៃ ក្នុងកង់មួយអាចចំណាយពេល ៣៨វិនាទី ដោយឡែកសំបកកង់ឡានធំ អាចផលិតបាន ២៥០០ក្នុងមួយថ្ងៃ ក្នុងសំបកមួយអាចប្រើពេល៦០វិនាទី។ វត្ថុធាតុដើមក្នុង១ថ្ងៃ ត្រូវប្រើប្រាស់ជ័រកៅស៊ូ ចំនួន ៣០០តោន វត្ថុធាតុដើមនាំចូលពីប្រទេសថៃ និងម៉ាឡេស៊ី។ ក្រុមហ៊ុនខាងលើបច្ចុប្បន្ន មានរោងចក្រនៅប្រទេសចិន និងប្រទេសថៃ សំបកកង់ដែលផលិតរួចនាំទៅកាន់សហរដ្ឋអាមេរិក។ បន្ទាប់មកទៀតអភិបាលខេត្ត ក៏បានទៅពិនិត្យរោងចក្រផលិតបន្ទះសូឡា និងបន្តទៅពិនិត្យមើលរោងចក្រផលិតគ្រឿងសង្ហារឹម។ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់យុវជនខ្មែរ ត្រូវខិតខំរៀនសូត្រសម្រាប់បំពេញការងារ ព្រោះនៅក្នុងខេត្តព្រះសីហនុ មានរោងចក្រ សហគ្រាសដែលប្រើប្រាស់កម្មករជំនាញបច្ចេកទេសប្រើដោយ រ៉ូបូ ផលិតកង់ឡាន រោងចក្រនេះមិនអាចមានតែកម្មករធម្មតាធ្វើការបានទេ ដូច្នេះយើងត្រៀមខ្លួនបំពេញសេចក្តីត្រូវការនៃអភិវឌ្ឍន៍ ហើយក៏អាចផ្ដល់សញ្ញាដល់កសិករដែលជាអ្នកផលិតកសិផលដើម្បីផ្គត់ផ្គង់ទៅដល់រោងចក្រ។ ឯកឧត្តមបន្ថេមថា ជាក់ស្តែងដូចជាអ្នកដាំកៅស៊ូនៅកម្ពុជា…
-
របាយការណ៍បឋម ស្លាប់ និងរបួស៤០នាក់ ភ្លើងឆេះកាស៊ីណូហ្គ្រេនដាយមិន នៅប៉ោយប៉ែត

បន្ទាយមានជ័យ៖ យោងតាមរបាយការណ៍បឋម យ៉ាងហោចណាស់មានមនុស្ស ១០នាក់ ត្រូវបានរកឃើញស្លាប់ និង ៣០នាក់រងរបួស ក្នុងករណីអគ្គិភ័យឆេះកាស៊ីណូហ្រ្គេនដាយមិន នៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈមកដល់ម៉ោងនេះ អគ្គិភ័យនៅមិនទាន់រលត់នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ។ លោកបានបញ្ជាក់ប្រាប់ ថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ខណៈភ្លើងមិនទាន់រលត់។ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបញ្ជាផ្ទាល់របស់លោក សិទ្ធិ ឡោះ បានប្រើប្រាស់កម្លាំងសរុប៣៦០នាក់ រថយន្តពន្លត់អគ្គិភ័យ ១១គ្រឿង។ កម្លាំងកំពុងប្រតិបត្តិការជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងបន្តរុករកជនរងគ្រោះបន្តទៀត។ សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែមូលហេតុយ៉ាងណានោះនៅមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយ ៕ ដោយ ៖ ជឹម ភារ៉ា
-
លោកស្រី សា រុំ គ្រួសារអតីតយុទ្ធជនពលីបានទទួលផ្ទះថ្មី ខ្នងផ្ទះលើកទី២៣៥ ពីសម្ដេចតេជោ ហ៊ុន សែន

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញប្រគល់ខ្នងផ្ទះទី២៣៥ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនលោកស្រី សា រុំ គ្រួសារអតីតយុទ្ធជនពលី ។ ខ្នងផ្ទះទី២៣៥ ត្រូវបានសាងសង់ឡើង ដោយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ តាមរយៈ ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិខ្នាយទង ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ។ លោកស្រី សា រុំ អាយុ ៦៥ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុក ៣នាក់ ជាភរិយាលោកពលបាលទោ ស៊ឹម នាង ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៥ អង្គភាពយោធាស្រុកស្ទោង ខេត្តកំពង់ធំ ពលីជីវិតនៅឆ្នាំ១៩៩០…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ រាជរដ្ឋាភិបាល បន្តជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម តាមរយៈ ការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ឲ្យកាន់តែមានវិសាលភាព និងប្រសិទ្ធិភាព

ភ្នពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ មកពីខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ សរុប ៤០០នាក់ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ការប្រជុំនាថ្ងៃនេះ គឺយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល ក៏បានបន្តជម្រុញការអនុវត្តក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម តាមរយៈ ការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ឲ្យកាន់តែមានវិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា ។ ទន្ទឹមនឹងនោះផងដែរ សម្តេចតេជោ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តរៀបចំ ៖១. ជូនក្រសួងសុខាភិបាលត្រៀមលក្ខណៈ តាមនីតិវិធីធ្វើប័ណ្ណសុខភាពក្មួយៗ…
-
អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ៤នាក់ បន្ថែមទៀតព្រមទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានអតីតបុគ្គលិក ក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ៤រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយតាម រយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា”គិត មកដល់ថ្ងៃនេះ មានអតីតបុគ្គលិកសរុបចំនួន ២៥៣រូបក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការ ទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រម ទទួលយកសំណងនៅសល់ត្រឹម ១២០រូប”។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រៀមខ្លួនដើម្បី ជួយសម្របសម្រួលពាក់ព័ន្ធនឹងការជួយស្វែងរកឱកាសការងារថ្មីសម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ ៕ ដោយ ៖ ម៉ាដេប៉ូ
-
តុលាការសហរដ្ឋអាមេរិកបានសម្រេចធ្វើការដោះលែងលោក គ្រី ម៉ះផល ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ថា តុលាការ សហរដ្ឋអាមេរិកបានសម្រេចធ្វើការដោះលែងលោក គ្រី ម៉ះផល ដែលជាប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃ រដ្ឋបាលព្រៃឈើនៃក្រសួងនេះ ដែលត្រូវបានចោទប្រកាន់ពីបទ សមគំនិតរត់ពន្ធសត្វស្វាក្តាមចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងថា នាល្ងាចថ្ងៃទី២៧ ខែធ្នូ ម៉ោងនៅសហរដ្ឋអាមេរិក លោក គ្រី ម៉ះផល ត្រូវបានដោះលែង ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីបានឆ្លងកាត់ការតស៊ូ តាម ផ្លូវច្បាប់ដ៏ស្វិតស្វាញ។ ការតស៊ូមតិនេះមានការចូលរួមពីមេធាវីអាមេរិកចំនួនពីររូបជួយការពារក្តី នៅតុលាការអាមេរិក តាមរយ:ការផ្តល់ការជួយជ្រោម ជ្រែងចាំបាច់ និងទាន់ពេលវេលា ពីស្ថានទូតកម្ពុជាប្រចាំ សហរដ្ឋ អាមេរិក ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ កញ្ញា អ៊ឹម រចនា បានឱ្យដឹងដែរថា ការធានាបាននូវយុត្តិធម៌ សម្រាប់មន្ត្រីកម្ពុជាទាំងអស់ រួមទាំងលោក…
-
អាជ្ញាធរខេត្តស្ទឹងត្រែង រួមជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះពង្រឹងសកម្មភាពការងារក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ

ខេត្តស្ទឹងត្រែង៖ ក្នុងពេលចុះពង្រឹងសកម្មភាពការងារនៅតាមព្រំដែន កម្ពុជា-ឡាវ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ចំណុចកោះល្ងរ និងអន្លង់ផ្សោត ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក យី សិទ្ធិ ប្រធាននាយកដ្ឋានអនុវត្តច្បាប់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជម្រុញដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនឲ្យចូលរួមក្នុងការបង្រ្កាប និងទប់ស្កាប់នូវការចរាចរណ៍បទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ។ លោកអភិបាលរងខេត្ត បានឲ្យដឹងថា ខេត្តស្ទឹងត្រែង គឺជាខេត្តមួយក្នុងចំណោមខេត្តផ្សេងៗទៀតដែលអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់បញ្ចូលជាខេត្តដែលត្រូវចូលរួមទប់ស្កាត់រាល់ការចរាចរណ៍គ្រឿងញៀនខុសច្បាប់ចេញពីតំបន់ត្រីកោណមាស ហើយដើម្បីចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀនតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឲ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តបានបង្កើតក្រុមការងារក្នុងប្រតិបត្តការត្រីកោណមាស ១៥១១ ស្ទឹងត្រែងដំណាក់កាលទី២ នៃលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ។ គួរបញ្ជាក់ថា ៖ តាមរយៈការដាក់គោលដៅសកម្មភាពជាក់លាក់ក្នុងរយៈពេលចុងក្រោយនេះ បទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រមួយចំនួនត្រូវបានសង្កេតឃើញថា ហាក់ដូចជាមានសភាពស្ងប់ស្ងាត់ តែទោះជាយ៉ាងណាក្តី ក្រុមការងារនៅតែបន្តធ្វើសកម្មភាពចុះល្បាតជាបន្តបន្ទាប់ដូចភ្លៀងរលឹម ៕ ដោយ ៖ ដេង ម៉ាវិន
-
រំដេងព្រៃច្រើនដុះនៅតំបន់អាកាសធាតុក្តៅ និងក្នុងតំបន់ដីសើម

ភ្នំពេញ៖ រំដេងព្រៃ (wild ginger) ជារុក្ខជាតិដែលត្រូវបានគេ ចេះកែច្នៃសម្រាប់ធ្វើម្ហូប និងគេបានយកមកប្រើប្រាស់ធ្វើជាឱសថព្យាបាលរោគជំងឺពិសេសរោគឆ្អល់ពោះ និងហើមពោះក្រោយស្រ្តីសម្រាលទារក យូរយាមកហើយ ។ បើយោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា៖រំដេងព្រៃមានដើមកម្ពស់ ០,៦០-២ម មើមរាងមូលវែងមិនសូវបែកខ្នែង ស្លឹកវែង ២០-៣០x១-៥ស.ម។ ផ្កាជាចង្កោម នៅចុងដើម។ ផ្កាមានទងខ្លីៗ ត្របកផ្កាពណ៌បៃតងខ្ចី រាងជាបំពងមានធ្មេញ៣ ស្រទាប់ផ្កាស ឬខៀវខ្ចីលាយបៃតង។ ស្រទាប់ធំពណ៌ស មានឆ្នូតពណ៌ក្រហម។ កេសរឈ្មោលមានពណ៌លឿង។ ផ្លែរាងមូលពណ៌បៃតងទៅជាក្រហមដល់ស្ងួត ហើយមានរាងទ្រវែង។ គ្រាប់មាន ៣-៥ ក្លិនក្រអូប។ មើមមានក្លិនឈ្ងុយប្រហើរ និងរសជាតិហឹរ មានជាតិប្រេងសំខាន់ៗជាច្រើន។ ផ្លែអាចយកទៅបរិភោគបាន។ ដុះតំបន់មានអាកាសធាតុក្តៅ នៅដីសើម។ ការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖គ្រឿងទេស បង្កើនរសជាតិ និងក្លិនឈ្ងុយ ឱសថ គេយកមើម និងស្លឹកថ្មីៗ មកដាំទឹកព្យាបាលរោគឆ្អល់ពោះ ឬហើមពោះក្រោយពេលសម្រាលកូន ៕ ដោយ ៖ ម៉ាដេប៉ូ
-
អ្នកសារព័ត៌មានចំនួន ៥៤នាក់មកពី ២៦អង្គភាព បានទទួលវគ្គបណ្តុះបណ្តាលស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា»

ភ្នំពេញ ៖ ក្រុមអ្នកសារព័ត៌មានមកពីអង្គភាពចំនួន ២៦ និងមានសិក្ខាកាមចូលរួមចំនួន៥៤នាក់បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយ និង ការបោះឆ្នោតនៅកម្ពុជា» ដែលសហការរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និង ក្លិបអ្នកកាសែត កម្ពុជា។ សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃពោលគឺចាប់ពីថ្ងៃទី ២៨-២៩ ខែ ធ្នូ ឆ្នាំ ២០២២នារាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងពិធីនេះគេឃើញមានសិក្ខាកាមចូលរួមចំនួន ៥៤នាក់ មាន នារី ១៦នាក់ និងមកពីអង្គភាពចំនួន ២៦ ក្នុងនោះ រួមមាន មកពី គ.ជ.ប. ស្ថាប័នស្រាវជ្រាវចំនួន ២ស្ថាប័ន, សារព័ត៌មានបោះពុម្ពនិងអនឡាញ ១៥ អង្គភាព, វិទ្យុ ៣អង្គភាព ទូរទស្សន៍ ៣អង្គភាព, អង្គការសង្គមស៊ីវិល ១អង្គភាព និងសាកលវិទ្យាល័យ ១អង្គភាព ។ សិក្ខាសាលានេះ មានវាគ្មិនដែលជាគ្រូបង្គោល សរុបចំនួន ០៩រូប ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ.ជ.ប. អ្នកកាសែតអាជីពជើងចាស់ អ្នកជំនាញ អ្នកច្បាប់ និងអ្នកវិទ្យាសាស្ត្រនយោបាយ ដែលអញ្ជើញមកពីប្រទេសកម្ពុជា បារាំង អាល្លឺម៉ង់…
-
ជនសង្ស័យចំនួន ៣៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃ២៧ ខែធ្នូ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀន និងអនុវត្តដីកានៅទូទាំងប្រទេស កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ មានចំនួន ១៧ករណី។ ក្នុង ចំណោម ជនសង្ស័យ ទាំង ៣៩ នាក់ រួម មាន៖ ជួញដូរ ៦ករណី ឃាត់ ៩នាក់, ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៥នាក់, ប្រើប្រាស់ ៨ករណី ឃាត់ ២៥នាក់, រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានប្រមូលយកមកទុកជាភស្តុតាង។ សូមបញ្ជាក់ថា សកម្មភាពខាងលើនេះ បានធ្វើនៅរាជធានី ភ្នំពេញ , ខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល, ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តសៀមរាប, ខេត្តកំពង់ធំ , និងខេត្តស្រាយរៀង៕ ដោយ៖ ឆៃហួត និងប៊ុនធី