Category: ព័ត៌មានសង្គម

  • ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់

    ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានអញ្ជើញ បើកសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទឹសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួង។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងទៅលើការងារជំនាញរៀងៗខ្លួន របស់មន្រ្តីគ្រប់ជាន់ថ្នាក់ និងការចូលរួមសហការពីមន្រ្តីថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ពិសេសការងារ រៀបចុះបញ្ជីដីធ្លីជូនប្រជាបលរដ្ឋនិងការចេញបណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋផងដែរ។ យោងតាមរបាយការណ៍ បានឱ្យដឹងថា ការងាររដ្ឋបាលដីធ្លី របស់ការងារសូរិយោដី និងការចុះបញ្ជីដំបូង បានចេញបណ្ណកម្មសិទ្ធដីបានចំនួន ៣១៥៤៤១បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋបានចំនួន ២៦៤៨០៥បណ្ណ រួមមាន កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ។ គិតតាំងពីចាប់ផ្តើមអនុវត្តដល់ខែវិច្ចិកា ឆ្នាំ២០២២ ការងារដ្ឋបាលដីធ្លី របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធដីបានចំនួន ៧៣០ ៧៥២បណ្ណ ស្មើ ៩៦,២% នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង ៧លានក្បាលដី ក្នុងនោះការចុះបញ្ជីដីមានលក្ខនជាប្រពន្ធសម្រេចបាន ៦១០៤០៥២បណ្ណ និងចែកបណ្ណបានចំនួន ៥៥៩០៨០៨បណ្ណ។ ដោយឡែក ការចុះបញ្ជីដីគរុភណ្ណវត្តបានចំនួន…

  • ថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិ ចំនួនជាង ៩០លានរៀល ត្រូវបានប្រគល់ជូនក្រុមគ្រួសារសពថ្នាក់ឧត្តមសេនីយ៍ចំនួន ៣គ្រួសារ

    ថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិ ចំនួនជាង ៩០លានរៀល ត្រូវបានប្រគល់ជូនក្រុមគ្រួសារសពថ្នាក់ឧត្តមសេនីយ៍ចំនួន ៣គ្រួសារ

    ភ្នំពេញ ៖ នៅនាយកដ្ឋានកិច្ចការយោធា ស៊ីវីល ក្រសួងការពារជាតិ នាព្រឹកថ្ងៃអង្គារទី២៧ ធ្នូនេះ ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មាធិការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ បាននាំយក ថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិ ចំនួនជាង ៩០លានរៀល ប្រគល់ជូនលោកជំទាវ និងក្រុមគ្រួសារសពចំនួន ៣គ្រួសារ ។ គ្រួសារសពទាំង ៣គ្រួសារ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមមាន គ្រួសារសព ឧត្តមសេនីយ៍ទោ ដួង ចោម ជានាយរងសេនាធិការ គ្រួសារសពឧត្តមសេនីយ៍ត្រី សូ វរៈ ជាស្នងការរង ស្នងការដ្ឋានភស្តុភារ និងគ្រួសារសព ឧត្តមសេនីយ៍ត្រី យ៉ុ គា ជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺន ដោយក្នុងមួយគ្រួសារសពទទួលបានថវិកាចំនួនជាង ៣០លានរៀល ។ ឧត្តមសេនីយ៍ឯក សៅ សារឿន បានរំលឹកថា ថវិកាសម្រាប់ឧបត្ថម្ភក្នុងពិធីបុណ្យ សពនេះ គឺជាការគិតគូខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន…

  • នគរបាលរាជធានីភ្នំពេញ បេីកកិច្ចប្រជុំស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់អន្តោប្រវេសន៍

    នគរបាលរាជធានីភ្នំពេញ បេីកកិច្ចប្រជុំស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់អន្តោប្រវេសន៍

    ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់អន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានការចូលរួមពី នាយ-នាយរងការិយាល័យ អធិការនគរបាល អធិការរងទទួលផែនការងារអន្តោប្រវេសន៍ និង នាយផ្នែកអន្តោប្រវេសន៍ទាំង១៤ខណ្ឌ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ ឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ តំណាងលោកស្នងការ បានធ្វើការដោះស្រាយនូវរាល់បញ្ហាប្រឈម សំណូមពរ ដែលអង្គប្រជុំបានលើកឡើង ព្រមទាំងបានណែនាំឲ្យការិយាល័យជំនាញរៀបចំធ្វេីផែនការសម្រាប់អនុវត្តន៍បន្ត ដេីម្បីជៀសវាងការរាំងស្ទះដល់ការអនុវត្តការងារ ដេីម្បីអនុវត្តការងារទទួលបានលទ្ធផលល្អក្នុងពេលខាងមុខ។ លោកស្នងការរង ក៏បានកោតសរសេីរដល់មន្ត្រីទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងល្អនាពេលកន្លងមក និងបានណែនាំដល់មន្ត្រីពាក់ព័ន្ធតាមការិយាល័យជំនាញ អធិការខណ្ឌ ឱ្យយកចិត្តទុកដាក់បន្ថែមដេីម្បីធ្វេីកិច្ចការឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ ៖ ជីម ភារ៉ា

  • អ្នកជំនាញអះអាងថា ការបន្តបណ្តុះបណ្តាលជំនាញ ក្នុងវិស័យទេចរណ៍ នៅតែចាំបាច់សម្រាប់កម្ពុជា

    អ្នកជំនាញអះអាងថា ការបន្តបណ្តុះបណ្តាលជំនាញ ក្នុងវិស័យទេចរណ៍ នៅតែចាំបាច់សម្រាប់កម្ពុជា

    ភ្នំពេញ៖ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន ស្វាគមន៍ចំពោះផែនការ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍របស់ក្រសួងទេសចរណ៍ក្នុងការលើកម្ពស់ធនធានមនុស្សនៅក្នុងវិស័យនេះដើម្បីផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ក្នុងការស្វាគមន័ការត្រឡប់មកវិញនៃភ្ញៀវទេចរអន្តរជាតិ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកអស់រយៈ ពេល ជាងពីរឆ្នាំមកនេះដោយសារតែផលប៉ះពាល់ពីការអូសបន្លាយពេលនៃជំងឺកូវីដ១៩។ ការលើកឡើងរបស់លោក ធួន ស៊ីណាន គឺជាការឆ្លើយតបទៅ នឹងការបើកវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍របស់ក្រសួងទេចរណ៍នៅតាមបណ្តាខេត្តនានាសំដៅស្តារឡើងវិញនូវធនធានមនុស្សក្នុងវិស័យនេះ ដែលបានទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យអ្នកបម្រើការនៅក្នុងវិស័យនេះបានបាត់ បង់ការងារ និងងាកទៅប្រកបរបរផ្សេង។ លោកបានថ្លែងថា៖ «ខ្ញុំគាំទ្រចំពោះការផ្តល់វគ្គបណ្តុះ បណ្តាល ជំនាញសម្រាប់វិស័យទេចរណ៍របស់យើង ដោយសារតែយើង សង្កេតឃើញថា ធនធានមនុស្សនៅក្នុងវិស័យនេះត្រូវបានធ្លាក់ ចុះដោយសារតែបងប្អូនយើងដែលធ្លាប់បម្រើការបានងាកទៅប្រកបរបរផ្សេងដើម្បីរកចំណូលដោះស្រាយជីវភាពគ្រួសាររបស់ពួកគាត់ដែលបានរងផលប៉ះពាល់ពីកូវីដ១៩»។ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជារូបនេះបានបន្តថា៖«ខ្ញុំជឿជាក់ថាយើងពិតជាមានតម្រូវការធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ដើម្បីផ្តល់សេវានិងបម្រើនៅក្នុងវិស័យនេះដែលកំពុងមានភាពប្រសើរឡើងវិញ»។ ឯកឧត្តម ជា សែ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បាន ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍នៅខេត្តកំពតកាលពីថ្ងៃទី២៦ ខែធ្នូ ថា ប្រទេសកម្ពុជា ក្រោមនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល បាន ឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និង ទេសចរណ៍នៅក្នុងគន្លងប្រក្រតីភាពថ្មីឡើងវិញកាលពីដើមខែវិច្ឆិកាឆ្នាំ២០២១រហូតឈានដល់ការទទួលចំណាត់ថ្នាក់ជាប្រទេសដែលអាចបើកសកម្មភាពសេដ្ឋកិច្ច សង្គមលឿនជាងគេ និងជាប្រទេសដែលមានសុវត្ថិភាពសម្រាប់ការទស្សនាទេសចរណ៍ផងដែរ។ ឯកឧត្តមបានថ្លែងបន្តទៀតថា ៖ «ការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍ នៅ តាមគោលដៅទេសចរណ៍។ ជាមួយនឹងការងើបឡើង វិញនៃវិស័យទេសចរណ៍នេះ…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ សមិទ្ធផល និងជោគជ័យ គឺបានដោយសារការចូលរួមពីបងប្អូននិវត្តន៍ជន និងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ សមិទ្ធផល និងជោគជ័យ គឺបានដោយសារការចូលរួមពីបងប្អូននិវត្តន៍ជន និងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ

    ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា សមិទ្ធផល និងជោគជ័យ គឺបានដោយសារការចូលរួមពីបងប្អូននិវត្តន៍ជន និងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូននិវត្តន៍ជនកាកបាទក្រហមកម្ពុជា ដែលធ្លាប់បានបម្រើការងារមនុស្សធម៌យ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា នាពេលកន្លងមក ដែលពិធីនេះប្រព្រឹត្តទៅនាល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងដោយក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូននិវត្តន៍ជនទាំងអស់ ដែលបានពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា តាំងពីដើមរហូតមក ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសាសន៍បន្តថា សមិទ្ធផល ស្នាដៃ និងជោគជ័យ តាំងពីដើមរហូតដល់បច្ចុប្បន្ន ក៏ដូចជាទៅអនាគត គឺបានដោយសារការចូលរួមពីបងប្អូននិវត្តន៍ជន និងមន្ត្រី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាយើងទាំងអស់ ដែលបាននិងកំពុងជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ។ល។…

  • វគ្គសុក្រឹត្យការ ថ្នាក់ដឹកនាំនគរបាលជំនាន់ទី២ ត្រូវបានបិទ បញ្ចប់

    វគ្គសុក្រឹត្យការ ថ្នាក់ដឹកនាំនគរបាលជំនាន់ទី២ ត្រូវបានបិទ បញ្ចប់

    កណ្ដាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ខែធ្នូនេះ បានអញ្ជើញ ជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹត្យការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២។ពិធីនេះប្រារព្ធធ្វើឡើង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ បណ្ឌិត្យសភានគរ បាល កម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលនេះបានចំនួនពីរ ជំនាន់រួច មកហើយ ដែលមានសិក្ខាសរុប ៣០៣នាក់ (នារី២១ នាក់)។ បណ្ឌិត្យសភានគរបាលកម្ពុជា នឹងបន្ដបើកវគ្គ បណ្ដុះបណ្ដាល ជំនាន់ទី៣បន្ដទៀត ដែលត្រូវចាប់ផ្ដើមនៅដើមខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ។ ការដាក់ឱ្យដំណើរការ នៃវគ្គសិក្សាទាំងពីរជំនាន់នេះ បានឆ្លុះ បញ្ចាំងពីខិតខំប្រឹងប្រែងបំពេញភារៈកិច្ចរបស់ បណ្ឌិត្យ សភានគរបាលកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយ អនុវត្តតាមកម្មវិធីកំណែទម្រង់របស់ខ្លួន និងផែនការ អនុវត្ត ធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹង សមត្ថិភាព កងកម្លាំងនគរបាលជាតិ តាមរយៈការបណ្ដុះ បណ្ដាលដ៏ ត្រឹមត្រូវ ស្របតាមស្ដង់ដារ…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ

    ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាបានបើកកិច្ចប្រជុំប្រចាំឆ្នាំ គណៈកម្មាធិការកណ្តាលកាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការកណ្ដាល ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពី សម្ដេច ចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធាន អចិន្រ្តៃយ៍ អនុប្រធាន អគ្គហេរញ្ញិក សមាជិកគណៈកម្មាធិការ កណ្តាល និងក្រុមប្រតិបត្តិ ។ របៀបវារៈនៃកិច្ចប្រជុំមាន៖ ឆ្លងសេចក្តីព្រាងរបាយការណ៍ សកម្មភាពឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣, ឆ្លងសេចក្តីព្រាង របាយការណ៍ចំណូលចំណាយមូលនិធិ ឆ្នាំ២០២២, ស្នើសុំការអនុម័តលើផែនការមូលនិធិសម្រាប់ ចំណាយជាអាទិភាព ឆ្នាំ២០២៣ និងបញ្ហាផ្សេងៗ ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បាន ជម្រាបជូនរបាយការណ៍បូកសរុប ឆ្នាំ ២០២២ ដោយបាន រំលេចពីព្រះរាជូបត្ថម្ភព្រះរាជទ្រព្យពី ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង…

  • សម្ដេចតេជោ ហ៊ុន សែន ចូលរួមឧបត្ថម្ភនូវថវិកា ចំនួន ១០លានរៀល ដល់លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំដែល ប្រឡងបាក់ឌុបធ្លាក់

    សម្ដេចតេជោ ហ៊ុន សែន ចូលរួមឧបត្ថម្ភនូវថវិកា ចំនួន ១០លានរៀល ដល់លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំដែល ប្រឡងបាក់ឌុបធ្លាក់

    ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសលើផេកផ្ទាល់របស់សម្ដេច ដោយបានចូលរួមឧបត្ថម្ភនូវថវិកា ចំនួន១០លានរៀល ដល់ប្អូនស្រីហែម ស៊ីណាត អាយុ៥៦ឆ្នាំដែល ប្រឡងបាក់ឌុបធ្លាក់ ។ សម្ដេចតេជោ ហ៊ុន សែន បានសសេរបង្ហោះនៅលើផេកយ៉ាងដូច្នេះថា « ដើម្បីលើកទឹកចិត្តដល់ការរៀនពេញមួយជិវិត ខ្ញុំសូមចូលរួមឧបត្ថម្ភដល់ប្អូនស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ដែលបានចូលប្រឡងបាក់ឌុបហើយធ្លាក់នូវថវិកា ចំនួន ១០លានរៀល។ ជូនពរប្អូនស្រីប្រឡងជាប់នៅឆ្នាំ២០២៣ ខាងមុខ »។ សូមបញ្ជាក់ថា លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាបេក្ខជនអាយុច្រើនជាងគេ ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២២។ ទោះជាមិនបានជាប់ក្នុងការប្រឡងបាក់ឌុប ប៉ុន្តែលោកស្រីមិនអស់សង្ឃឹមនោះទេ ដោយប្តេជ្ញាបន្តប្រឡងជាថ្មីនៅឆ្នាំក្រោយទៀត ដើម្បីសម្រេចនូវក្តីស្រមៃជាគ្រូបង្រៀន។ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ មានសិស្សជាប់៩០៩៥០នាក់ស្មើនឹង៧២.៣៣% និទ្ទេស…

  • លំផាត់ស្ថានីយផូស៊ីលឈើ ដ៏គួរជាទីចាប់អាមរម្មណ៍មួយកន្លែងនៅ ខេត្តមណ្ឌលគិរី

    លំផាត់ស្ថានីយផូស៊ីលឈើ ដ៏គួរជាទីចាប់អាមរម្មណ៍មួយកន្លែងនៅ ខេត្តមណ្ឌលគិរី

    ភ្នំពេញ៖ ស្ថានីយផូស៊ីលឈើលំផាត់ (Lum Phat Petrified wood Fossil Site) ដែលស្ថិតនៅ ភូមិសាយ៉ស ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី គឺជាទីកន្លែងផូស៊ីលឈើដ៏គួរជាទីចាប់អារម្មណ៍មួយកន្លែងនៅប្រទេសកម្ពុជា។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ កន្លងមកក្រុមការងារជំនាញរបស់ក្រសួងបរិស្ថានបានចុះពិនិត្យ ស្ថានីយផូស៊ីលដើមឈើថ្ម ក្នុងឆ្នាំ២០១៩ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ។ ប្រភពខាងលើនេះបានបញ្ជាក់ថា៖តំបន់ផូស៊ីលដើមឈើថ្មនេះ បានផុសឡើងនៅក្នុងបរិវេណប្រមាណ ៥០០គុណ ៥០០ម៉ែត្រ តាមដងទន្លេស្រែពក ដែលមានរយៈកម្ពស់ ប្រមាណ ១០០ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ។ ផូស៊ីលទាំងនេះមិនទាន់មានការបំផ្លាញ នៅឡើយទេ ទីតាំងនេះមានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវ។ ក្រុមការងារបានចុះ សិក្សាបឋមនៅខែមេសា ឆ្នាំ២០១៩ បានពិនិត្យ និងប្រមូលទិន្នន័យផូស៊ីលដើមឈើ មានចំនួន ៣៥ដើម ដែលបានលេចចេញជាផ្នែកខ្លះនៅលើផ្ទៃដី (រូបទី៧៧-៨០)។ ក្នុង នោះផងដែរក្រុមការងារក៏បានជួបបំណែកផូស៊ីលពពួកតាលព្រឹក្ស (Palm Plant) ដែលស្រដៀងពពួកដើមត្នោតផងដែរ (រូប៨០)។ តំបន់នេះត្រូវបានកំណត់អាយុកាល នៅស័ក Mesozoic (មេសូស្យូអ៊ីក) ក្នុងសម័យកាល Jurassic (ជូរ៉ាស៊ីក) (២០១,៣-…

  • ផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ចាប់បើកការ ដ្ឋានស្ដារ និងលើកកម្រិតគុណភាព

    ផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ចាប់បើកការ ដ្ឋានស្ដារ និងលើកកម្រិតគុណភាព

    កំពត៖ ផ្លូវជាតិលេខ៤១ អតីតផ្លូវព្រះបាទអង្គឌួង ពីថ្នល់ទទឹងត្រង់ ចំណុចប្រសព្វផ្លូវជាតិលេខ៤ ខេត្តកណ្ដាល រហូតដល់ស្រុកជុំគិរី ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៣ ខេត្តកំពត ត្រូវបានប្រកាស បើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាព គ្រោងចំណាយ ថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិកដោយ ឥណទាន សម្បទានរបស់រដ្ឋាភិបាលចិន នាព្រឹកថ្ងៃទី២៦ ខែធ្នូ ក្រោម អធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នាពិធីបើកឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងឡើងថា ការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នេះមានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង ខេត្តកណ្ដាល រហូតដល់ ស្រុកជុំគិរី ខេត្តកំពត ដែលឆ្លងកាត់ខេត្តចំនួនបួនគឺ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត។ ផ្លូវនេះ នឹងត្រូវសាងសង់ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងសាងសង់បន្ថែមសំណង់សិល្បការ្យផ្សេងៗរួមមាន ពង្រីកស្ពានចាស់ចំនួនមួយកន្លែង…