Category: ព័ត៌មានសង្គម

  • មន្ត្រីនគរបាលម្នាក់ ត្រូវបានផ្អាកការងារ និងដកមកបញ្ឈរជើងរយៈពេល ០៣ខែ ក្រោយប្រកាសលក់ស្លាកចេញ-ចូល អគ្គស្នងការដ្ឋាន ក្រសួងមហាផ្ទៃ

    មន្ត្រីនគរបាលម្នាក់ ត្រូវបានផ្អាកការងារ និងដកមកបញ្ឈរជើងរយៈពេល ០៣ខែ ក្រោយប្រកាសលក់ស្លាកចេញ-ចូល អគ្គស្នងការដ្ឋាន ក្រសួងមហាផ្ទៃ

    ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២២នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការបកស្រាយបំភ្លឺ បន្ទាប់ពីបានឃើញវីដេអូបង្ហោះតាមបណ្តាញសង្គម Tik Tok ទាក់ទងទៅនឹងម្ចាស់គណនីឈ្មោះថា Tik Tok Fan Dy 9828 ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដែលបានបង្ហោះខ្លឹមសារ “បងប្អូនត្រូវការស្លាកចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ ឬក្រសួងមហាផ្ទៃ អាចមកទាក់ទងខ្ញុំបាន” កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ហួរ ម៉ែងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ និងកោះហៅលោកអនុសេនីយ៍ឯក ម៉ិច មាស អត្តលេខ ៨៦៩០៤ មកបកស្រាយបំភ្លឺករណីនេះ។ ក្រោយពីធ្វេីការសាកសួររួចរាល់ លោកអនុសេនីយ៍ឯក ម៉ិច មាស បានសារភាពថា រូបលោកពិតជាបានបង្ហោះខ្លឹមសារខាងលើប្រាកដមែន តែពុំមានចេតនាក្នុងការលក់ដូរអ្វីឡើយ គោលបំណងគឺផុសអួតដល់មិត្តភក្តិដែលជាកងកម្លាំងដូចគ្នាតែប៉ុណ្ណោះ ។ ក្រោយមកសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដាក់វិន័យរដ្ឋបាល ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកមកបញ្ឈរជើងរយៈពេល ០៣ខែ…

  • ក្រសួងសុខាភិបាលកម្ពុជា ហាមឃាត់ ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព U’NEX ដែលគ្មានលេខបញ្ជិការ និងគ្មានការទទួលស្គាល់ត្រឹមត្រូវ

    ក្រសួងសុខាភិបាលកម្ពុជា ហាមឃាត់ ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព U’NEX ដែលគ្មានលេខបញ្ជិការ និងគ្មានការទទួលស្គាល់ត្រឹមត្រូវ

    ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២២នេះ យោងតាមផេកផ្លូវការរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ៖ តាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ១-un Monithida, ២- LO&FM store, ៣-Urescrglral, ៤-Lun Montiksa by Une, d-UrekSl កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ UNEX គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលបំប៉នសុខភាពក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើល លតាបត្ត បញ្ជិកាដែលមាន បិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ២-ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវជឿលើការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជិកា និងបញ្ឈប់ការប្រើប្រាស់ផលិតផលខាងលើនេះបន្តទៀត ព្រោះផលិតផលគ្មានលេខ បញ្ជិកាមិនអាចធានាបាននូវគុណភាព ហើយអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតផង ៕…

  • ឯកឧត្តម ទេព ងន ៖ ការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យកើតចេញ ពី”សន្តិភាព” ក្រោមនយោបាយឈ្នះ-ឈ្នះ” របស់សម្តេចតេជោហ៊ុនសែន

    ឯកឧត្តម ទេព ងន ៖ ការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យកើតចេញ ពី”សន្តិភាព” ក្រោមនយោបាយឈ្នះ-ឈ្នះ” របស់សម្តេចតេជោហ៊ុនសែន

    ភ្នំពេញ ៖ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានថ្លែងថា ការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យកើតចេញ ពី”សន្តិភាព” ក្រោមនយោបាយឈ្នះ-ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដា្ឋនសាលា និងសមិទ្ធផលនានា ព្រមទាំងចម្រើនព្រះជន្មព្រះចៅអធិការវត្តព្រែកជ្រៃ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ។ ឯកឧត្តម ទេព ងន បន្តថា ការរីកចម្រើនឥតឈប់ឈរក្នុងវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ គឺបានកើតចេញអំពីជំនឿដ៏ជ្រះថ្លា និងមោះមុត របស់ពុទ្ធសាសនិកកម្ពុជានៅទូទាំងប្រទេស និងក្រៅប្រទេស ។ ចំពោះសមិទ្ធផលដែលត្រូវសម្ពោធឆ្លងក្នុងពេលនេះ គឺឧបដ្ឋានសាលាថ្មី ១ខ្នង មានទំហំ ២២ម៉ែត្រ គុណ ៣៧ ម៉ែត្រ ជាន់ផ្ទាល់ដី កុដិថ្មី ១ខ្នង មានទំហំ ៨ម៉ែត្រ គុណ ១២ម៉ែត្រ និង ១ខ្នងទៀត ទំហំ ៦ម៉ែត្រ គុណនឹង…

  • បងប្អូនគ្រិស្តបរិស័ទជាច្រើនបានចូលរួមកម្មវិធីបុណ្យ Merry Christmas 2022 នាសួនមានជ័យ ខេត្តបន្ទាយមានជ័យ

    បងប្អូនគ្រិស្តបរិស័ទជាច្រើនបានចូលរួមកម្មវិធីបុណ្យ Merry Christmas 2022 នាសួនមានជ័យ ខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ ឯកឧត្តមឧកញ៉ា ជា សៀភ័ក្ត្រ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ នារាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យណូអែលនៅខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោក លោកស្រីគ្រិស្តបរិស័ទ ប្រធានអង្គការសមាគម ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណវេទិកាខេត្តបន្ទាយមានជ័យ។ ក្នុងពិធីបុណ្យណូអែលនេះផងដែរក្រុមគ្រិស្តបរិស័ទក្នុងខេត្តបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ សរុបចំនួន ១៤ឆ្នាំមកហើយ។ ឯកឧត្ដម សៀ សុភ័ក្រ និង ឯកឧត្តម អ៊ុ រាត្រី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានចូលរួមជាមួយលោកគ្រូអ្នកគ្រូគង្វាល និងបងប្អូនគ្រិស្ទបរិស័ទ ដែលបានរៀបចំពិធីបុណ្យណូអែលរួមគ្នានាពេលនេះ ។ ឯកឧត្តម បន្ដថា បុណ្យណូអែល ជាបុណ្យមួយដែលគ្រិស្តបរិស័ទទូទាំងពិភពលោកតែងតែប្រារព្ធធ្វើឡើងដើម្បីអបអរសាទរចំពោះការប្រសូតមក ជាមនុស្សដើម្បីធ្វើជាកាដូ ក្នុងការជួយសង្គ្រោះមនុស្ស ដែលមានបាប ។ ឯកឧត្តម អ៊ុ រាត្រី បានលើកឡើងផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដែលត្រូវបានប្រជាពលរដ្ឋភាគច្រើនគោរពនិងប្រតិបត្តិ ប៉ុន្តែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់សេរីភាពខាងជំនឿនិងប្រតិបត្តិខាងផ្លូវសាសនានិងលក្ខខណ្ឌមិនប៉ះពាល់ ដល់ជំនឿឬសាសនាដទៃទៀត ។ គណៈអធិបតី បានប្រគល់អង្ករដល់ប្រជាពលរដ្ឋ…

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រើនរំលឹកដល់យោធិនគ្រប់រូប ត្រូវប្ដេជ្ញាចិត្តដាច់ខាតក្នុងការការពារសុខសន្តិភាព ជូនប្រជាជន ទោះបីក្នុងតម្លៃណាក៏ដោយ

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រើនរំលឹកដល់យោធិនគ្រប់រូប ត្រូវប្ដេជ្ញាចិត្តដាច់ខាតក្នុងការការពារសុខសន្តិភាព ជូនប្រជាជន ទោះបីក្នុងតម្លៃណាក៏ដោយ

    ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅក្នុងតំបន់ និង ក្នុងព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយរៀនសូត្រខ្លឹមសារអប់រំចិត្តសាស្ត្រ ជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ បន្ទាប់ពីបានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ទូទៅ ដែលកើតមានឡើងនៅក្នុងតំបន់និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច របស់ ថ្នាក់ ដឹកនាំ គ្រប់ លំដាប់ ថ្នាក់ មេបញ្ជាការ គ្រប់ បណ្ដា កងឯកភាព និង បណ្តា ការិយាល័យ ស្ថាប័ន ចំណុះឲ្យបណ្ដាអង្គភាពនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែល បានសម្រេចតាមផែនការ និង ភារកិច្ច ដែលថ្នាក់លើ បានប្រគល់ជូន ទទួលបានជោគជ័យគួរជាទីមោទនៈ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវប្ដេជ្ញាចិត្តដាច់ខាត…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យមើលវឌ្ឍភាពនៃការផលិតពូជស្រូវ ដែលមានគុណភាពល្អសម្រាប់ផ្គត់ផ្គង់ដល់ប្រជាកសិករ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យមើលវឌ្ឍភាពនៃការផលិតពូជស្រូវ ដែលមានគុណភាពល្អសម្រាប់ផ្គត់ផ្គង់ដល់ប្រជាកសិករ

    ខេត្តកំពង់ធំ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រុមការងារផលិតពូជស្រូវ នៃក្រសួងកសិកម្ម បានអញ្ជើញចុះទៅកាន់ខេត្តកំពង់ធំ និងខេត្តសៀមរាប ដើម្បីពិនិត្យមើលអំពីវឌ្ឍភាពនៃការផលិតពូជស្រូវដែលមានគុណភាពល្អសម្រាប់ផ្គត់ផ្គង់ដល់ប្រជាកសិករនារដូវដាំដុះខាងមុខ ។ នៅខេត្តកំពង់ធំ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានពិនិត្យមើលការប្រមូលផលស្រូវ Japonica Rice នៅភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ហើយបានបន្តដំណើរទៅកាន់ក្រុមហ៊ុន BRM ដើម្បីពិនិត្យរោងម៉ាស៊ីនកិនស្រូវ និងឡសម្ងួតគ្រាប់ពូជ ក៏ដូចជាពិនិត្យតំបន់ដាំដុះស្រូវផលិតគ្រាប់ពូជរបស់ក្រុមហ៊ុន BRM ផងដែរ។ ដោយឡែកនៅខេត្តសៀមរាប ឯកឧត្តមរដ្ឋមន្តី បានចុះពិនិត្យទីតាំងបណ្ដុះពូជស្រូវនៅស្រុកពួក ដែលផលិតគ្រាប់ពូជស្រូវសែនក្រអូប១ ចំណាត់ថ្នាក់ចុះបញ្ជី និងផលិតកម្មគ្រាប់ពូជវិញ្ញាបនបត្រ ប្រភេទសែនក្រអូប១។ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ប្រាប់ដល់បងប្អូនប្រជាកសិករ និងតំណាងក្រុមហ៊ុន រោងម៉ាស៊ីនកិន ស្រូវថា ការងារចំពោះមុខនេះ គឺការផលិតពូជស្រូវ និងការរៀបចំទីផ្សារសម្រាប់កសិករនារដូវប្រមូលផល ក្រោយៗ ។ ក្រុមការងារជំនាញនៃក្រសួងកសិកម្មកំពុងតែចងក្រងកសិករសម្រាប់ការផលិតពូជ ហើយផ្សារភ្ជាប់ជាមួយនឹងរោងម៉ាស៊ីនកិនស្រូវដែលនឹងទទួលយកពូជស្រូវនេះទៅផ្គត់ផ្គង់ដល់ប្រជាកសិករក្នុងតម្លៃសមរម្យ ក្នុងគោលដៅកាត់បន្ថយការចំណាយរបស់កសិករ។ ការចងក្រងនេះធ្វើឡើងក្នុងគោលដៅធានាទីផ្សារសម្រាប់បងប្អូនប្រជាកសិករចាប់តាំងពីពួកគាត់ទទួលពូជស្រូវសុទ្ធយកទៅបង្កបង្កើនផល និងដើម្បីបំពេញតម្រូវការរបស់រោងម៉ាស៊ីនកិនស្រូវ។…

  • មន្រ្តី បរិស្ថាន និង អង្គការWWF សោកស្តាយចំពោះការបាត់បង់ សត្វផ្សោត ទន្លេជាបន្តបន្ទាប់ និង អំពាវនាវ ឱ្យ ពង្រឹងកំលាំងសម្រាប់ការអនុវត្តច្បាប់ជាបន្ទាន់

    មន្រ្តី បរិស្ថាន និង អង្គការWWF សោកស្តាយចំពោះការបាត់បង់ សត្វផ្សោត ទន្លេជាបន្តបន្ទាប់ និង អំពាវនាវ ឱ្យ ពង្រឹងកំលាំងសម្រាប់ការអនុវត្តច្បាប់ជាបន្ទាន់

    ភ្នំពេញ: អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF-កម្ពុជា) បាន អំពាវនាវ ដល់អាជ្ញាធរទទួលខុសត្រូវទាំងអស់ ធ្វើការ ប្រមូលផ្តុំ និងពង្រឹងកំលាំងសម្រាប់ការអនុវត្តច្បាប់ជាបន្ទាន់ក្នុងការបង្កើនការល្បាតទាំងពេលថ្ងៃ និងពេលយប់ដើម្បីការពារសត្វផ្សោតដែលនៅសេសសល់ឲ្យជៀសផុត ពីការ ស្លាប់ដោយសារការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សសត្វផ្សោត ។ការអំពាវនាវនេះ ត្រូវបានធ្វើឡើង បន្ទាប់ ពី សត្វផ្សោតទី១១ ក្នុង ឆ្នាំនេះ បានរកឃើញ ស្លាប់កាល ពី ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ ដែលធ្វើ ឱ្យ រយៈពេល ៣ ឆ្នាំចុងក្រោយនេះ មានផ្សោត សរុបចចំនួន ២៩ ក្បាល ហើយ បានបាត់បង់ជីវិតក្នុង ប្រទេស កម្ពុជា ។ យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ អង្គការWWF នៅ រសៀលថ្ងៃទី ២៥ ខែធ្នូ បាន ឱ្យ ដឹងថា កាលពីថ្ងៃទី២៤ សត្វផ្សោ តដែលមានសុខភាពល្អមួយក្បាលទៀតបានស្លាប់អណ្តែតនៅតំបន់ក្បែរកោះ…

  • អភិបាលខេត្តព្រះវិហារ ៖ សភាពសការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រខេត្ត តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានសភាពស្ងប់ស្ងាត់ល្អ

    អភិបាលខេត្តព្រះវិហារ ៖ សភាពសការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រខេត្ត តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានសភាពស្ងប់ស្ងាត់ល្អ

    ខេត្តព្រះវិហារ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍ថា សភាពសការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រខេត្ត តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានសភាពស្ងប់ស្ងាត់ល្អប្រសើរ ដែលផ្ដើមចេញពីកិច្ចសហប្រតិបត្តិការល្អ រវាងកម្លាំងឈរជើងតាមបណ្តោយព្រំដែន និងកងកម្លាំងអាជ្ញាធរស្រុក និងស្រុក អាជ្ញាធរខេត្ត និងខេត្តជាប់ព្រំដែន។ ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍បែបនេះ ខណៈអញ្ជើញចូលរួម បើកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពយោធិន ឲ្យទទួលបានជំនាញច្បាស់លាស់ក្នុងយុទ្ធវិធីថ្មើរជើង ពង្រឹងបានទាំងស្មារតី និងមានប្រៀបក្នុងការប្រយុទ្ធនៅលើសមរភូមិ កាលពីថ្ងៃទី២៣ ធ្នូ ២០២២នោះ ។ វគ្គបំប៉នយុទ្ធវិធី ខ.គ ថ្មើរជើង ឆ្នាំ២០២២ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ត្រូវបានធ្វើឡើងនៅក្នុងអង្គភាពវរសេនាតូចលេខ១ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍ទៀតថា ជាមួយនេះ សន្តិសុខ និងសណ្ដាប់សាធារណៈផ្ទៃក្នុង ក៏មានភាពល្អប្រសើរ និងបទល្មើសមានការថយចុះ តាមរយៈការអនុវត្តគោលនយោបាយ ភូមិ…

  • កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បើកកិច្ចពិភាក្សារួមគ្នា ដើម្បីស្វែងរកដំណោះស្រាយ និងវិធីសាស្ត្រល្អៗ សម្រាប់យកទៅអនុវត្តលើផែនការ និងសកម្មភាពមនុស្សធម៌ ក្នុងឆ្នាំ២០២៣ ខាងមុខ

    កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បើកកិច្ចពិភាក្សារួមគ្នា ដើម្បីស្វែងរកដំណោះស្រាយ និងវិធីសាស្ត្រល្អៗ សម្រាប់យកទៅអនុវត្តលើផែនការ និងសកម្មភាពមនុស្សធម៌ ក្នុងឆ្នាំ២០២៣ ខាងមុខ

    ខេត្តព្រះវិហារ៖ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីសាខា និងអនុសាខាក្រុង-ស្រុកទាំង៨ កាលពីរសៀលថ្ងៃទី២៣ ធ្នូ ២០២២ នៅទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។ ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានថ្លែង កោតសរសើរដល់សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារ ប្រកបដោយសកម្មភាពរស់រវើក មានការវិវត្តន៍ពីមួយជំហានទៅមួយជំហាន ធ្វើឲ្យសាខាទទួលបានជោគជ័យ គួរឲ្យកត់សំគាល់ តាមរយៈលទ្ធផលការងារនេះ គឺបានបង្ហាញពីការលះបង់ពេលវេលា ការទទួលខុសត្រូវ និងការស្រលាញ់ការងារមនុស្សធម៌យ៉ាងស្មោះស្មគ្រ័របស់មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ផងដែរ៕ ដោយ៖ឡុង សំបូរ

  • កិច្ចប្រជុំ ពិភាក្សាការចុះពិនិត្យ និងព្យាបាលជម្ងឺរ ជូន ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់ក្រុមការងារគ្រូពេទ្យ ស្ម័គ្រចឹត្ត ឯក ឧត្តម ហ៊ុន ម៉ានី

    កិច្ចប្រជុំ ពិភាក្សាការចុះពិនិត្យ និងព្យាបាលជម្ងឺរ ជូន ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់ក្រុមការងារគ្រូពេទ្យ ស្ម័គ្រចឹត្ត ឯក ឧត្តម ហ៊ុន ម៉ានី

    កំពត ៖ ឯកឧត្តម ឡេង ផល្លី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក នូរ ច័ន្ទដា អភិបាលនៃគណៈអភិបាលស្រុកបន្ទាយមាស នាព្រឹកថ្ងៃទី ២៤ ខែធ្នូឆ្នាំ២០២២ នៅសាលាស្រុកបន្ទាយមាស បានដឹកនាំកិច្ចប្រជុំពិភាក្សាការចុះពិនិត្យ ទីតាំងកន្លែងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចន្លោះពី២០០០នាក់ ទៅ៣០០០នាក់ ដែលនឹងចាប់ផ្តើមពិនិត្យនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ខាងមុខ។ អញ្ជើញចូលរួមនាព្រឹកនេះរួមមាន លោកស្នងការង លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានផ្នែកការិយាល័យប្រជាពលរដ្ឋ ចំណុះសាលាខេត្តកំពត និងលោក លោកស្រីប្រធានការិយាល័យស្រុកប្រតិបត្តិក្នុងខេត្ត ផងដែរ ៕…