Category: ព័ត៌មានសង្គម

  • សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងអធិការរង និងអធិការខណ្ឌចំនួន ០៤រូបក្នុងរាជធានីភ្នំពេញ

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងអធិការរង និងអធិការខណ្ឌចំនួន ០៤រូបក្នុងរាជធានីភ្នំពេញ

    ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២២កន្លងទៅនេះ បានចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានឈ្មោះដូចខាងក្រោម៖ ទី១- តែងតាំងលោក ឈិន គឹមធុយ ពីអធិការនគរបាលខណ្ឌព្រែកព្នៅ ជាស្នងការរងនគរ បាលរាជធានីភ្នំពេញ។ ទី២- ផ្ទេរភារកិច្ចលោក ស៊ឹម ពិសិដ្ឋ ពីអធិការនគរបាលខណ្ឌបឹងកេងកង ទៅជាអធិការនគរបាលខណ្ឌទួលគោក។ទី៣- ផ្ទេរភារកិច្ចលោក សុខ ហេង ពីអធិការនគរបាលខណ្ឌទួលគោក ទៅជាអធិការនគរបាលខណ្ឌព្រែកព្នៅទី៤- តែងតាំងលោក វុឌ្ឈ ផូសារវ័ន្ត ពីអធិការរងនគរបាលខណ្ឌច្បារអំពៅ ទៅជាអធិការនគរបាលខណ្ឌបឹងកេងកង៕ ដោយ ៖ ជីម ភារ៉ា

  • រដ្ឋបាលខេត្តរតនគិរី ធ្វើយុទ្ធនាការអនាម័យសម្អាតបរិស្ថាន ក្នុងក្រុងបានលុង តៀមស្វាគមន៍ចូលឆ្នាំសកល២០២៣

    រដ្ឋបាលខេត្តរតនគិរី ធ្វើយុទ្ធនាការអនាម័យសម្អាតបរិស្ថាន ក្នុងក្រុងបានលុង តៀមស្វាគមន៍ចូលឆ្នាំសកល២០២៣

    រតនគិរី ៖ ដើម្បីត្រៀមស្វាគមន៍ចូលឆ្នាំថ្មី ឆ្នាំសកល២០២៣ ក៏ដូចជាធ្វើឱ្យទីក្រុងស្អាត បរិស្ថានល្អ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តរតនគិរី បានធ្វើយុទ្ធការអនាម័យសម្អាតបរិស្ថានក្រុងបានលុង។ យុទ្ធនាការនេះដឹកនាំដោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ ដោយមានការចូលរួមពី មន្រ្តីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបានលើកឡើងថា យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឲ្យក្រុងបានលុងរបស់យើងក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អដើម្បីត្រៀមស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០២៣ ពិសេសបង្កើនការយល់ដឹងអំពីអនាម័យបរិស្ថានដល់សាធារណជនក្នុងគោលបំណងបង្កើនបរិស្ថានស្អាតក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម អភិបាលខេត្ត បន្តថា ការផ្លាស់ប្តូរឥរិយាបទ និងអាកប្បកិរិយាមនុស្សក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក គឺជារឿងចាំបាច់បំផុត ព្រោះការបំពុលដោយប្លាស្ទិកនឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាពិសេសសំណល់ប្លាស្ទិកទាំងនេះកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ភពផែនដីរបស់យើង។ ដូចនេះការរៀបចំយុទ្ធនាការនាពេលនេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជំរុញចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមសម្អាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋានរៀងៗខ្លួន និងទីសាធារណៈដោយទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវប្រកបដោយផាសុខភាព ៕ ដោយ គតិ យុត្ត

  • ប្រធានសហគមន៍មួយក្នុងខេត្តព្រះវិហារ អំពាវនាវពលរដ្ឋឱ្យបន្តថែទាំក្របីដែលក្រសួងផ្ដល់ឱ្យ ខណៈទើបទទួលបានកូនកើតថ្មីបន្ថែមចំនួន៣

    ប្រធានសហគមន៍មួយក្នុងខេត្តព្រះវិហារ អំពាវនាវពលរដ្ឋឱ្យបន្តថែទាំក្របីដែលក្រសួងផ្ដល់ឱ្យ ខណៈទើបទទួលបានកូនកើតថ្មីបន្ថែមចំនួន៣

    ដោយ: «ការចិញ្ចឹមសត្វ នៅក្នុងសហគម៍បានកំពុងលើកកម្ពស់ជីវភាព និង ធានាការហូបចុកគ្រប់គ្រាន់ ការលើកកម្ពស់សុមាល ភាព ជូនបងប្អូនកូនចៅប្រជាសហគមន៍យើង» នេះជាការលើកឡើងរបស់ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសចុះពិនិត្យចិញ្ចឹមពូជគោរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិព្រៃថ្មគោល ខេត្តព្រះវិហារកាលពីដើមខែធ្នូកន្លងទៅ។ អ្វីដែលជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានបែបនេះ គឺជាការជំរុញសេដ្ឋកិច្ចប្រជាជនដែលរស់នៅក្នុងតំបន់ការពារធម្មជាតិដោយការផ្ដល់ពូជសត្វសម្រាប់ចិញ្ចឹម។ តាមរយៈគម្រោងលើកកម្ពស់ជីវភាពសហគមន៍នេះ ក្រសួងតែងតែផ្ដល់មុខរបរដល់តាមបណ្ដាខេត្តនានាដើម្បីបង្វែរប្រជាជនចេញពីការអាស្រ័យអនុផលព្រៃឈើ។យ៉ាងណាមិញ កាលពីអំឡុងខែឧសភាកន្លងទៅ ក្រសួងបរិស្ថានបានផ្ដល់ពូជសត្វក្របីចំនួន៣០ក្បាលទៅកាន់៣សហគមន៍ ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ភូមិសាស្ត្រខេត្តព្រះវិហារ។ ដោយឡែក សហគមន៍តំបន់ការពារធម្មជាតិស្រែវាល ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់បានទទួលពូជសត្វក្របីចំ នួន១០ក្បាល ដែលរយៈពេលប្រមាណជា៧ខែមកនេះ សហគមន៍បានទទួលនូវកូនក្របីកើតថ្មីបន្ថែមចំនួន៣ក្បាលទៀត។តាមរយៈសមិទ្ធផលនេះ ប្រធានសហគមន៍តំបន់ការពារធម្មជាតិស្រែវាលបានបង្ហាញការអបអរចំពោះការខិតខំថែរក្សាពូជសត្វក្របីពីសហគមន៍ទាំងមូល ដែលទាំងនេះបើទោះបីជាមិនច្រើន តែក៏ជាការចាប់ផ្ដើមល្អមួយសម្រាប់សហគមន៍របស់លោក។ ជាការចាប់ផ្ដើមដ៏ល្អ ព្រោះនេះជាលើកទី១ហើយ ដែលសហគមន៍មួយនេះទទួលបានពូជសត្វចិញ្ចឹមពីក្រសួងបរិស្ថាន ដែលជាការបង្ហាញការយកចិត្តទុកដាក់មួយពីក្រសួង។ប៉ុន្តែយ៉ាងណា ប្រធានសហគមន៍តំបន់ការពារធម្មជាតិស្រែវាល លោក យឹម តេង បានអំពាវនាវបន្ថែមទៅដល់ប្រជាសហគមន៍ក្នុងតំបន់ដែលរួមមានប្រមាណជាជាង ២០០គ្រួសារ ឱ្យងាកមកចូលរួមឱ្យកាន់តែច្រើនដើម្បីបង្កបង្កើនជីវភាពតាមរយៈរូបភាពថ្មីមួយទៀត។លោក យឹម តេង បានប្រាប់ថា ៖ «ប្រជាពលរដ្ឋទាំងជាង ២០០គ្រួសារនេះភាគច្រើនប្រកបរបរធ្វើស្រែចំការ ដាំដុះ ចិញ្ចឹមសត្វជាដើម ប៉ុន្តែដោយឡែកនៅមានមួយចំនួនទៀតដែលនៅបន្តចូលព្រៃអាស្រ័យផលនឹងធនធានធម្មជាតិនៅឡើយ»។ប្រធានសហគមន៍រូបនេះបង្ហាញការព្រួយបារម្ភដែរថា បើពួកគេនៅតែបន្តធ្វើយ៉ាងនេះទៀត ធនធានធម្មជាតិដែលមានក្នុងដែនជម្រកសត្វព្រៃនឹងប្រឈមការបាត់បង់ធ្ងន់ធ្ងរមិនខាន។ ដូច្នេះហើយ ឆ្លើយតបទៅនឹងការជួយគាំទ្រស្រាប់ពីក្រសួងបរិស្ថាន លោកនិងសមាជិកដទៃទៀតព្យាយាមថែរក្សាសត្វក្របីទាំង១០ក្បាលឱ្យបង្កើតពូជកាន់តែច្រើនទៀត…

  • ការប្រឡងបាក់ឌុបឆ្នាំនេះបេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់

    ការប្រឡងបាក់ឌុបឆ្នាំនេះបេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់

    ភ្នំពេញ៖ ការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង៖ ៥ ធ្នូ ២០២២បានបង្ហាញថាចំពោះបេក្ខជនជាប់និទ្ទេស A មានចំនួនសរុប ១០៤៩ នាក់។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡាបានបង្ហា្ញញថាលទ្ធផលនៃការប្រឡងគឺមានបេក្ខជនជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ភាគរយនៃចំនួនបេក្ខជនមកប្រឡង។ គួរបញ្ជាក់ថា៖ សម្រាប់ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ គឺធ្វើឡើង សម្រាប់តែរាជធានីភ្នំពេញនិងខេត្តកណ្តាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។ បើតាមស្ថិតិរបស់ក្រសួងអប់រំបានបង្ហាញដែរថា ចំពោះលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣ នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់, និងនិទ្ទេស E ចំនួន…

  • លទ្ធផលនៃការប្រឡងបាក់ឌុបបេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ភាគរយនៃចំនួនបេក្ខជនមកប្រឡង

    លទ្ធផលនៃការប្រឡងបាក់ឌុបបេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ភាគរយនៃចំនួនបេក្ខជនមកប្រឡង

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ឱ្យដឹងថា៖ ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។ ចំពោះលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់, និងនិទ្ទេស E ចំនួន ៣២៤៥០នាក់ ៕ ដោយ ៖ ម៉ាដេប៉ូ

  • រដ្ឋបាលស្រុករលាប្អៀរ បានចាត់តាំងក្រុមការងារចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់ការលក់ដូរជុំវិញផ្សារព្រៃខ្មែរ

    រដ្ឋបាលស្រុករលាប្អៀរ បានចាត់តាំងក្រុមការងារចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់ការលក់ដូរជុំវិញផ្សារព្រៃខ្មែរ

    កំពង់ឆ្នាំង ៖ ក្រុមការងារចម្រុះរបស់រដ្ឋបាលស្រុករលាប្អៀរបានចុះរៀបចំសណ្ដាប់ធ្នាប់ ការលក់ដូរជុំវិញផ្សារព្រៃខ្មែរ ស្ថិតនៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្ដូង ដើម្បីថែរក្សាបរិស្ថាន និង សោភ័ណ្ឌភាព នៃទីផ្សារ ។ លោក ស៊ីវ សារិទ្ធ អភិបាលរងស្រុករលាប្អៀរ និងជាប្រធានក្រុមការងារចម្រុះបានឲ្យដឹងថា ក្រុមការងារចម្រុះមានចំនួនជាង ២០នាក់បានចុះ ផ្សព្វផ្សាយ និងណែនាំដល់អាជីវករផ្សារព្រៃខ្មែរ រៀបចំសម្រាប់ធ្នាប់លក់ដូរលើចំណីផ្លូវសាធារណៈ និងលើផ្លូវចេញចូលផ្សារ ណែនាំក្រុមអាជីវកម្មឲ្យរៀបចំប្រព័ន្ធភ្លើង ប្រព័ន្ធទឹកសុវត្ថិភាពដើម្បីបង្ការអគ្គិភ័យ ។ លោកប្រធានក្រុមការងារចម្រុះបានបញ្ជាក់ថា នៅក្នុងការណែនាំនេះក្រុមការងារចម្រុះបានទុករយៈពេល ៧ ថ្ងៃឱ្យអាជីវករលក់ដូរជុំវិញផ្សារព្រៃខ្មែររុះរើតូបលក់ដូរ របស់ខ្លួនចេ ញពីចំណីផ្លូវ និងចេញពីផ្លូវ បើកក្នុងរយៈពេល ៧ថ្ងៃ អាជីវករ មិនរុះរើ តាមការណែនាំ នោះក្រុមការងារចម្រុះនិងចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់ប្រើប្រាស់កងកម្លាំងចម្រុះចុះរំរើដោយផ្ទាល់ ដោយមិនទទួលខុសត្រូវ ការបាក់បែកបាត់បង់ខូចខាតរោងលក់ដូរទាំងនេះឡើយ ៕ សុខ គឹមសៀន

  • ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាំយកសត្វខ្លុំ ជាច្រេីនក្បាល លែងឲ្យមានសេរីភាពឡើងវិញនៅក្នុងតំបន់កោះទន្លេខេត្តកំពង់ឆ្នាំង

    ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាំយកសត្វខ្លុំ ជាច្រេីនក្បាល លែងឲ្យមានសេរីភាពឡើងវិញនៅក្នុងតំបន់កោះទន្លេខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង ៖ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និង លោក វរសេនីយ៍ឯក ពេជ្រ រុី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត នាំយកសត្វស្លាប (សត្វខ្លុំ) ជាច្រេីនក្បាលទៅលែងឱ្យរស់មានសេរីភាពនៅតាមធម្មជាតិលេីកោះតាមដងទន្លេនៃទឹកដីខេត្តកំពង់ឆ្នាំង កាលពីថ្ងៃម្សិលមិញ ។ ឯកឧត្តម អុិត សុធា បានឱ្យដឹងថា ដោយសារក្តីអាណិតអាសូរដល់សត្វដែលគេដាក់លក់ទាំងនេះ ទើប ឯកឧត្តម បានចំណាយថវិកាផ្ទាល់ខ្លួនទិញពីអ្នកលក់សត្វ ហេីយក៏យកមកលែង ដេីម្បីឲ្យសត្វទាំងនោះទៅរស់នៅតាមធម្មជាតិវិញ ។ ឯកឧត្តម ក៍ បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់កុំដាក់អន្ទាក់សត្វព្រៃ ឬចាប់សត្វព្រៃ សត្វស្លាបគ្រប់ប្រភេទ ដែលច្បាប់ហាមឃាត់ និងកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកសត្វគ្រប់ប្រភេទ និងជាបរិស្ថានធម្មជាតិ ដែលជាហេតុនាំឱ្យមានទោសទណ្ឌ និងបាត់បង់ផលប្រយោជន៍ដល់សង្គម ក៍ដូចជាគ្រួសារខ្លួនឯង ៕ សុខ គឹមសៀន

  • អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្ដីបំភ្លឺ ទាក់ទងការចុះផ្សាយព័ត៌មានមិនពិតរបស់ម្ចាស់ផេកហ្វេកប៊ុក IMan-KH របស់ឈ្មោះ នី ណាក់ ដោយបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេក្តីថ្លៃថ្នូរ របស់កងម្លាំងនគរបាលជាតិ

    អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្ដីបំភ្លឺ ទាក់ទងការចុះផ្សាយព័ត៌មានមិនពិតរបស់ម្ចាស់ផេកហ្វេកប៊ុក IMan-KH របស់ឈ្មោះ នី ណាក់ ដោយបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេក្តីថ្លៃថ្នូរ របស់កងម្លាំងនគរបាលជាតិ

    ភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២នេះ បានសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់ម្ចាស់ផេកហ្វេកប៊ុក IMan-KH របស់ឈ្មោះ នី ណាក់ ដែលបានបង្ហោះសារផ្សព្ធផ្សាយព័ត៌មានប្រឌិត មានចរិកមួលបង្កាច់ បរិហាកេរ្តិ៍ ដោយបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេក្តីថ្លៃថ្នូរ របស់កងម្លាំងនគរបាលជាតិ ពាក់ព័ន្ធដល់ការបង្ក្រាប និងការចាប់យកសារធាតុញៀន ជាពិសេសបានចោទប្រកាន់ទាំងបំពានមកលើកងម្លាំងនគរបាលជាតិ ជាចោរដ៏សាហាវ និងជាមេខ្លោងធំ នៃអំពើជួញដូរគ្រឿងញៀនទៀតផង ។ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបដិសេធ និងថ្កោលទោសចំពោះទង្វើអសីលធម៌ គ្មានវិចារណញ្ញាណ ដែលបានប្រព្រឹត្តហួសព្រំដែននៃសិទ្ធិបញ្ចេញមតិរបស់បុគ្គល នី ណាក់ និងតម្រូវឲ្យបុគ្គលរូបនេះ ធ្វើការសុំទោសជាសាធារៈនូវរាល់កំហុសឆ្គង ដែលបានចោទប្រកាន់ ប្រមាថដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់កងម្លាំងនគរបាលជាតិ ៕ ដោយ ៖ ជីម ភារ៉ា

  • រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ៖ អាចារ្យ ជាអ្នកដឹកនាំ ពិធីកម្ម ជាអ្នកបង្ហាត់បង្រៀន និងមានចំណេះដឹងខ្ពស់ ច្បាស់លាស់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ

    រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ៖ អាចារ្យ ជាអ្នកដឹកនាំ ពិធីកម្ម ជាអ្នកបង្ហាត់បង្រៀន និងមានចំណេះដឹងខ្ពស់ ច្បាស់លាស់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ

    ភ្នំពេញ ៖ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងថា អាចារ្យ ជាអ្នកដឹកនាំ ពិធីកម្ម ជាអ្នកបង្ហាត់បង្រៀន ជាអ្នកពន្យល់បង្ហាញ ជាបុគ្គលដែលគួរគោរពបូជា និងមាន ចំណេះដឹងខ្ពស់ ច្បាស់លាស់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ ក្នុងស្មារតីនេះ អាចារ្យ អាចារិនី ក្នុងនាមជាអ្នកដឹកនាំពិធីកម្មផ្សេងៗ ត្រូវធ្វើយ៉ាងណាឱ្យបានត្រឹមត្រូវតាមក្បួនច្បាប់ ពីបុរាណ ដែលដូនតាយើងបានបន្សល់ទុកឱ្យ ហើយការអនុវត្តនោះទៀតសោត ត្រូវស្របគ្នាពី តំបន់មួយទៅតំបន់មួយ ជៀសវាងមានភាពផ្ទុយគ្នា នាំឱ្យកើតមានជាទំនាស់ក្នុងការប្រារព្ធពិធី ដែលបណ្តាលមកពីការអនុវត្តខុសពីក្បួនច្បាប់ពីបុរាណ និងធ្វើឱ្យមានការចម្លងខុសតៗគ្នាបន្តទៀត ។ ឯកឧត្តម រដ្ឋមន្ត្រី ឈិត សុខុន បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី ៧ នាព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២២ នាទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម…

  • កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនបុរសចិន ២នាក់ ពាក់ព័ន្ធករណីឆបោក (តាមប្រព័ន្ធអ៊ីនធឺណិត និងគ្មានលិខិតឆ្លងដែន) ក្នុងខណ្ឌច្បារអំពៅ

    កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនបុរសចិន ២នាក់ ពាក់ព័ន្ធករណីឆបោក (តាមប្រព័ន្ធអ៊ីនធឺណិត និងគ្មានលិខិតឆ្លងដែន) ក្នុងខណ្ឌច្បារអំពៅ

    ភ្នំពេញ ៖ បុរសជនជាតិចិន ចំនួន ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ខណៈចុះពិនិត្យរដ្ឋបាលនៅគោលដៅចំនួន២ សង្កាត់វាលស្បូវ និងសង្កាត់និរោធ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នាវេលាម៉ោង១០ និង៣០នាទី ក្នុងនោះ បុរសចិនម្នាក់ ពាក់ព័ន្ធករណីឆបោក (តាមប្រព័ន្ធអ៊ីនធឺណិត) ដែលសមត្ថកិច្ចចិនកំពុងស្វែងរក និងម្នាក់ទៀតពាក់ព័ន្ធបទល្មើស (គ្មានលិខិតឆ្លងដែន)។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមការងារបានចុះធ្វើរដ្ឋបាលបានចំនួន០២គោល ដៅរួមមាន ទី១-គោលដៅទី០១ នៅផ្ទះលេខ ១៤០ផ្លូវChaster សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនជាតិចិន ម្នាក់ ឈ្មោះ ZHANG ZHIJIANG ភេទប្រុស កើតថ្ងៃទី០៥/០៥/១៩៩៦ ពាក់ព័ន្ធបទល្មើស គ្មានលិខិតឆ្លងដែន(មុខសញ្ញារបស់ប៉ូលិសចិន) និងគោលដៅទី០២-នៅផ្ទះលេខ៣៩ ផ្លូវP10D សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនជាតិចិនម្នាក់ទៀតឈ្មោះ Guan Shibo ភេទប្រុសកើត ថ្ងៃទី២៥/០៦/១៩៩៦ ពាក់ព័ន្ធបទល្មើស គ្មានលិខិតឆ្លងដែន។ សមត្ថកិច្ចបានបន្ថែមថា…