-
លទ្ធផលនៃការប្រឡងបាក់ឌុប នឹងត្រូវប្រកាស នារសៀល ថ្ងៃទី២២ខែធ្នូ

ភ្នំពេញ៖ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២២ នឹងត្រូវប្រកាសនារសៀល ថ្ងៃទី២២ខែធ្នូ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងទី២៣ ខែធ្នូ សម្រាប់បណ្តាខេត្តផ្សេងៗ ។រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងតាមរយៈលិខិតដែលលោកស្នើឱ្យគ្រប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ចាត់មន្រ្តីមក ទទួលយកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ។លោកបណ្ឌិតបានឱ្យដឹងថា ៖ «ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ នៅរាជធានីភ្នំពេញ និង ខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែធ្នូ ចាប់ពីម៉ោង ១៥:០០ និងនៅខេត្តដទៃទៀត នាព្រឹក ថ្ងៃទី២៣ ខែធ្នូ»។ បណ្ឌិត ហង់ជួន ណារ៉ុន បានណែនាំទៅដល់ប្រធានមន្ទីរ ទាំងអស់ ចាត់តាំងតំណាងដោយភ្ជាប់មកជាមួយនូវលិខិត ឧទ្ទេសនាម ដែលប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមី…
-
ការអភិរក្សសំណង់អគារចាស់ៗនៅបាត់ដំបង ជាការជួយ លើក ស្ទួយវិស័យទេសចរណ៍នៅទីនោះ

បាត់ដំបង៖ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ការអភិរក្ស សំណង់អគារចាស់ៗនៅបាត់ដំបង ជាការជួយ លើកស្ទួយវិស័យទេសចរណ៍នៅទីនោះ។ ការលើកឡើង នេះ ស្របពេលដែលក្រុងបាត់ដំបងមានសំណង់អគារបេតិកភណ្ឌក្នុងក្រុងជាច្រើន ជាពិសេសសំណង់ផ្ទះ ដែលមានរចនាបថ សម័យ អាណានិគមបារាំងរាប់រយខ្នង។ អភិបាលខេត្តបាត់ដំបងឯកឧត្តម សុខ លូ បានលើកឡើងថា ការអភិរក្សអគារចាស់ៗ ដូចជា អគាររដ្ឋបាលលំនៅឋាន បុរី និងផ្សារ ពិសេសសំណង់ដែលបន្សល់ទុកពីសម័យ អាណា និគម បារាំង ដែលស្ថិតនៅកណ្ដាលទីក្រុង គឺជាការកំណត់ អត្តសញ្ញាណមួយដែលមិនគួរមើលរំលង។ទន្ទឹមគ្នានេះ ឯកឧត្តមមើលឃើញថា ការថែរក្សាទុកនូវសំណង់អគារចាស់ៗ បុរាណទាំងនោះ ក៏ជាចំណែកសំខាន់មួយក្នុងការជួយអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។ លោកក៏បានបង្ហាញអំពីទិន្នន័យវប្បធម៌ និង វិចិត្រសិល្បៈនៅខេត្តបាត់ដំបង រួមមាន៖ ប្រាសាទបុរាណមាន ចំនួនប្រាំ,ស្ថានីយបុរេប្រវត្តិសាស្ត្រចំនួនប្រាំមួយកន្លែង, ទួល បុរាណមានចំនួន៤៤២ទួល ផ្ទះរចនាបថសម័យអាណា និគម បារាំងចំនួន៨២៨ខ្នង ស្ថិតនៅកណ្តាលទីក្រុងបាត់ដំបង តាម ផ្លូវលេខ១ ,លេខ១កន្លះ, លេខ២ ,លេខ២កន្លះ និងផ្លូវលេខ៣ ផ្ទះខ្មែរមាន៣៣៤ខ្នង វត្តបុរាណចំនួន១៣៩វត្តផង ដែរ។ទាក់ទិននឹងការលើកឡើងនេះដែរ…
-
ក្រសួងកសិកម្មប្ដេជ្ញាការទប់ស្កាត់និងបង្ក្រាបករណីនាំចូលសាច់បង្កកដោយខុសច្បាប់

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្ដេជ្ញាការទប់ ស្កាត់និងបង្កើនការបង្ក្រាបករណីនាំចូលសាច់ជ្រូកបង្កកដោយខុសច្បាប់។នេះបើតាមស្មារតីរបស់ក្រសួងក្នុងកិច្ចប្រជុំអន្តរ ក្រសួង កាលពីដើមសប្ដាហ៍នេះ ដែលមានការចូលរួមពី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ ក្រសួងពាណិជ្ជកម្ម និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំអន្តរក្រសួង ក៏បានសម្រេច ស្នើដល់អគ្គនាយក ដ្ឋាន គយនិងរដ្ឋាករកម្ពុជាពង្រឹងការទប់ស្កាត់ និងបង្កើនការបង្ក្រាប ការនាំចូលសាច់ជ្រូកបង្កក ដោយខុសច្បាប់ ដោយសហការ ជាមួយអង្គភាពមានសមត្ថកិច្ច ដូចជាអាជ្ញាធរដែនដីនៅតាម បណ្តាខេត្តជាប់ព្រំប្រទល់ប្រទេសជិតខាង និងអគ្គនាយក ដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។ អង្គប្រជុំក៏បានសម្រេចផងដែរ រួមគ្នាត្រួតពិនិត្យលើបច្ចេកទេស ព្រមទាំងអនាម័យទីតាំងដែលមានស្តុកផ្ទុកសាច់បង្កក អំពី លិខិតបទដ្ឋានដែលតម្រូវអោយមានក្នុងការនាំចូល ហើយ សហការ រួមគ្នារវាងអង្គភាពជំនាញផ្សេងៗ ដូចជាពីខាងក្រសួង ពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច ក្រសួងកសិកម្ម និងសមត្ថកិច្ច ពាក់ ព័ន្ធដទៃទៀត ។ ករណីមិនមានការនាំចូលដោយខុស ច្បាប់ ត្រូវចាត់វិធានការតាមនីតិវិធី។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកញ្ញា អ៊ឹម រចនា ថ្លែងថា សមិទ្ធផលនៃកិច្ចប្រជុំអន្តក្រសួងលើកនេះ គឺ ជាទិសដៅការងារអនុវត្តចាប់ពីពេលនេះតទៅ…
-
កូនអ្នកលក់លតឆាតាមផ្លូវ ប្រែក្លាយរបរនេះ ឱ្យក្លាយទៅជា សហគ្រាស មានស្តង់ដារខ្ពស់

ភ្នំពេញ៖ មុខរបរលក់លតឆា និងនំគូឆាយ ជាមុខរបរមួយ ដែលស្ថិតនៅក្នុងប្រភេទនៃអាជីវកម្មធុនតូច និង មធ្យម(SME)។គេច្រើនតែឃើញអ្នកប្រកបរបរនេះ អូសរទេះ លក់ចល័តពាសពេញទីក្រុង ដោយមិនមានទីតាំងច្បាស់ លាស់ណាមួយឡើយ។ ផ្សែងហុយទ្រលោមចេញពីរទេះកង់បីដែលកំពុងឈប់សំចតនៅចិញ្ចើមផ្លូវ ដៃអ្នកលក់កំពុងកាន់វែកឆាត្រលប់នំគូឆាយដែល កំពុងនៅលើខ្ទះញាប់ស្អេក។ បន្ថយភ្លើងបានបន្តិច អ្នកលក់ ងាក មកទាញប្រអប់សម្រាប់ខ្ចប់នំគូឆាយជូនអតិថិជន ដោយ មានទាំងញើសហូរដោយសារកម្ដៅភ្លើងផង។ នេះជាទិដ្ឋភាពទូទៅនៃអ្នកប្រកបរបរលក់លតឆា និង នំគូឆាយ។មានម្ដាយឪពុកជាអ្នកប្រកបរបរលក់លតឆា និងនំគូឆាយ លោក ពិន ពណ្ណរាយ លោកបានប្ដេជ្ញាចិត្តអភិរក្សបន្តនូវមុខរបរ ម្ដាយដែលមានតាំងពីឆ្នាំ១៩៨៧មកនោះ ឱ្យទៅជារបរមួយថ្មី ដែលមានស្តង់ដារនិងគុណភាពក្នុងកម្រិតមួយដែលអាចទទួលយកបាន។លោកបានចាប់ផ្ដើមដោយពង្រឹងលើការវេចខ្ចប់ ដើម្បី ឱ្យមានភាពទាក់ទាញ និងអាចឱ្យអតិថិជន ទទួល ស្គាល់លើអនាម័យរបស់នំទាំងពីប្រភេទនេះផងដែរ។ ម្យ៉ាងទៀត លោកក៏បានបើកជាទីតាំង សម្រាប់លក់ដែលពិត ប្រាកដ មួយនៅក្នុងខេត្តសៀមរាបផ្ទាល់។ តាមរយៈរសជាតិដើម ដែលបន្សល់ទុកពីឪពុកម្ដាយ ការលក់របស់លោកបានកើន ឡើង គួរឱ្យកត់ សម្គាល់ ត្រូវនឹងលោកចេះផ្សព្វផ្សាយផង មកដល់បច្ចុប្បន្នរបរនេះហាងត្រូវបានពង្រីកសាខារហូតទៅដល់ប្រាំមួយសាខាដែលមានភាគច្រើននៅសៀមរាប និងទី ក្រុងភ្នំពេញមួយសាខា។ លោក ពិន ពណ្ណរាយ បាននិយាយថា៖…
-
កំពង់ចាមគ្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់និងទីលានចាក់សំរាមតម្លៃ ២២លានដុល្លារនៅខែក្រោយ

កំពង់ចាម៖ ខេត្តកំពង់ចាមគ្រោងសាងសង់ស្ថានីយ ចម្រោះ ទឹក កខ្វក់ និងទីលានចាក់សំរាមតម្លៃ២២លានដុល្លារនៅខែក្រោយ។ មន្រ្តីជំនាញពាក់ព័ន្ធបានបង្ហើបឱ្យដឹងថា ស្ថានីយចម្រោះទឹក កខ្វក់និងទីលានចាក់សំរាមនៅខេត្តកំពង់ចាមតៀមបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៣ខាងមុខនេះក្នុងគម្រោងទឹកប្រាក់ជាង២២លានដុល្លារដើម្បីបន្សុទ្ធទឹកកខ្វក់ឱ្យក្លាយជាទឹកដែល ស្អាត និងកាត់បន្ថយក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ មុននឹង បញ្ចេញចោល។ ការសម្រេចនេះ បន្ទាប់ពីក្រុមប្រឹក្សាបច្ចេកទេសរបស់ខេត្ត កំពង់ចាម និងមន្រ្តីមានសមត្ថកិច្ចមកពីក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាយ៉ាងល្អិតល្អន់ និងបានឯកភាព គ្នាកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ នៅក្នុងកិច្ចប្រជុំពិភាក្សា លើ ការងារសាងសង់ស្ថានីយចម្រោះទឹកកខ្វក់នេះ។ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានប្រាប់ថា គម្រោងនេះនឹងចាប់ផ្តើមបើកការដ្ឋាននៅខែ មករាឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីប្រើពេលយូរឆ្នាំមកហើយក្នុងការសិក្សា ដោយមានការគាំទ្រចូលរួមសហការអនុត្តបី ធនាគារអភិវឌ្ឍន៍ អាស៊ីឬអេឌីប៊ី (ADB) ជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន ។ ឯកឧត្តមថា៖«គម្រោងនេះមិនត្រឹមតែធ្វើស្ថានីយបន្សុទ្ធទឹកស្អាតទេ ប៉ុន្តែក៏ធ្វើភ្ជាប់គ្នាទៅនឹងប្រព័ន្ធលូដែលសរុបប្រហែងជាង ៥០ គីឡូ សម្រាប់តែប្រព័ន្ធលូក្នុងក្រុងកំពង់ចាម ដែលលូនេះ នឹងភ្ជាប់មកឱ្យបង្ហូរចូលស្ថានីយចម្រោះទឹកកខ្វក់នេះ»។ លោក គូសបញ្ជាក់ថា ស្ថានីយចម្រោះទឹកកខ្វក់នេះ គឺជា គម្រោង…
-
សមត្ថកិច្ចជំនាញ បង្ហាញមុខក្រុមចោរគាស់ផ្ទះ កាច់កម៉ូតូ នៅរាជាធានីភ្នំពេញ បន្ទាប់ពីចាប់ខ្លួនបានចំនួន ៤នាក់

ភ្នំពេញ ៖ តាមរបាយការណ៍របស់នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានបង្ហាញមុខក្រុមចោរគាស់ផ្ទះ កាច់កម៉ូតូ នៅក្នុងរាជធានីភ្នំពេញ ក្រោយ បង្រ្កាបបានចំនួន៤នាក់ យកសាកសួរ រហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ សមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កម្លាំងជំនាញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានចុះប្រតិបត្តិការបទល្មើសជាក់ស្តែង ក្នុងករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ កាច់កម៉ូតូ) ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ រួមមាន៖ ទី១-ឈ្មោះ ឆាយ តារាពិទ័រ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ, ទី២-ឈ្មោះ ផូ សម្ភស្ស ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ, ទី៣-ឈ្មោះ ស្រស់ រតនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ, និងទី៤-ឈ្មោះ លន់ រដ្ឋា…
-
គ្រុំចំពុះទាបានផ្តល់ប្រាក់ចំណូល និងក្លាយជាអាហារប្រចាំសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប

ខេត្តកោះកុង៖ ចាប់ពីខែវិច្ឆិកាមកបងប្អូន ប្រជាសហគមន៍នៅ តំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតនៅក្នុង ខេត្តកោះកុង បានចាប់ផ្តើមប្រមូលផលគ្រុំចំ ពុះទា បណ្តើរៗហើយដើម្បីចែកចាយ លក់តាមទីផ្សារទាំងក្នុងស្រុក ក៏ដូចជាលក់ទៅកាន់ ក្រៅប្រទេស។ បើក្រឡេកនៅតាមផ្ទៃសមុទ្រ និង កន្លែងវេចខ្ចប់លក់គ្រុំចំពុះទាវិញគេឃើញប្រជាសហគមន៍ខ្មីឃ្មាតចុះប្រមូលផលនៅតាមដៃសមុទ្រដែលជាទីតាំងចិញ្ចឹមគ្រំចំពុះទារបស់ពួកគាត់។រយៈពេលជិតមួយឆ្នាំមកហើយដែលពួកគាត់បាននាំគ្នាដាំបង្គោលក្នុងទឹកសមុទ្រដើម្បីឱ្យគ្រុំចំពុះទាតោងដែលជាការចិញ្ចឹមបែបលក្ខណៈធម្មជាតិដោយមិនមានការផ្តល់ចំណី ឬផ្តល់អ្វីផ្សេងក្រៅពីនេះឡើយ។ ការចិញ្ចឹមគ្រុំចំពុះទា ជាមុខរបរមួយងាយស្រួលខ្លាំងណាស់ បន្ទាប់ពីកសិករបោះបង្គោលរួចនៅបាតសមុទ្ររួចហើយ នោះកូនគ្រុំវាក៏មកតោងនិងរស់នៅធំធាត់បានដោយស្វ័យជីវិត ក្នុងរយ:ពេល ១២ខែប៉ុណ្ណោះ បន្ទាប់មកកសិករអាចដកឃ្លា មកប្រកបការងារផ្សេងៗទៀតបានយ៉ាងងាយស្រួល ដោយរង់ចាំពេលវេលា និងប្រមូលផលលក់ទៅកាន់ទីផ្សារជាការស្រេច។ លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិពាមក្រសោប ខេត្តកោះកុងបានប្រាប់ឱ្យដឹងថា៖នៅសហគមន៍របស់លោកអាចផលិតគ្រុំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ២៥០០ដល់ជាង៣០០០ តោន ក្នុង ១ រដូវហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំចំពុះទា ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំនេះដែរដូចសព្វមួយដងគឺគ្រំចំពុះទា របស់ប្រជាសហគមន៍ លោកបានហុចផលប្រហាក់ប្រហែលបណ្តាឆ្នាំមុនៗដែរ ហើយពេលនេះប្រជាសហគមន៍កំពុងត្រៀមបញ្ចេញលក់ទៅកាន់ទីផ្សារទាំងក្នុងស្រុកនិងក្រៅប្រទេសពិសេសថៃនិងវៀតណាម។សម្រាប់ទីផ្សារប្រទេសថៃ គឺបានស្រូបទាញការលក់ខ្ពស់ជាងគេក្នុងនេះអាចលក់បានប្រមាណ៦៥-៧៥ភាគរយ ,វៀតណាមអាចលក់បានប្រមាណ១៥ភាគរយ និងការលក់ក្នុងស្រុកបានប្រមាណ១៥ភាគរយ។ លោកបានលើកឡើងថាមុខរបរចិញ្ចិមគ្រុំចំពុះទា ជាមុខរបរមួយឈានមុខគេរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ព្រោះទទួលបានប្រាក់ចំណូលខ្ពស់ជាងមុខរបរនេសាទផ្សេងៗទៀត ខណៈមានកសិករខ្លះទទួលបានប្រាក់ចំណូលខ្ទង់ម៉ឺនដុល្លាក្នុងមួយរដូវកាលទៀតផង។ គួរបញ្ជាក់ថា៖ សហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោប ឃុំពាមក្រសោប មានប្រជាពលរដ្ឋប្រមាណ ១១៩គ្រួសារប្រកបរបរនេសាទខ្យងចំពុះទា ក្នុងចំណោមពលរដ្ឋសរុបចំនួន…
-
ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងបរិស្ថាន សម្តែងនូវអំណរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»

យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងបរិស្ថាន សូមសម្តែងនូវអំណរសាទរយ៉ាង ស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសដែល សម្ដេច ទទួលបាន ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់ អាស៊ី-ប៉ាស៊ីហ្វិក (KSI) ។ ការទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» គឺជាមហាកិត្តិយសដ៏ធំធេង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្ដិសមបំផុត ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាបិតាស្ថាបនិកសន្តិភាព មគ្គុទេសក៍ឯក ប្រតិបត្តិករគោលនយោបាយ ឈ្នះ-ឈ្នះ និងជា មេដឹកនាំដ៏ឆ្នើមបំផុតរបស់កម្ពុជា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី និងបានធ្វើ ពលិកម្មគ្រប់បែបយ៉ាង ក្នុងបេសកកម្មស្វែងរកសុខសន្តិភាពពេញលេញ ឯករាជ្យជាតិ បង្រួបបង្រួមជាតិ ឯកភាព ជាតិ និងអធិបតេយ្យភាពជាតិ ក៏ដូចជាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំង ដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិក្នុងលោក បុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំ…
-
ខ្លាត្រីមានរស់នៅតំបន់ភូមិភាគឦសាន ភាគខាងជើង និងនិរតីនៃប្រទេសកម្ពុជា

ភ្នំពេញ៖ សត្វខ្លាត្រីមានរបាយនៅតំបន់ភូមិភាគឦសាន ភាគខាងជើង និងនិរតីនៃប្រទេសកម្ពុជា។ កន្លងមក ខ្លាត្រី ត្រូវបានបញ្ជាក់វត្តមាននៅតំបន់រ៉ាមសារស្ទឹងសែន បឹងទន្លេសាប និងដែនជម្រកសត្វព្រៃពាមក្រសោប។នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ ដោយពិពណ៌នាតាមរយៈទំព័រហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្រ្តាបានឱ្យដឹងថា៖សត្វខ្លាត្រី (ឈ្មោះអង់គ្លេស៖ Fishing Cat ឈ្មោះវិទ្យាសាស្រ្ត៖ Prionailurus viverrinus) ខ្លាត្រី មានសម្បុរប្រផេះ រោមទន់ មានស្នាមអុចៗ ជើងខ្លី ត្រចៀកខ្លី មានស្នាមអុចតូចៗនៅលើស្លឹកត្រចៀក។ ក្បាលរាងវែងស្តួច កន្ទុយខ្លីជាងក្បាល-ដងខ្លួនរោមទន់មានស្នាមអុចៗ រាងឆ្នូតខ្លីនៅលើខ្នង។ កន្ទុយមានសម្បុរប្រផេះមានអុចខ្មៅៗនៅផ្នែកគល់ និងមានបង្កង់ខ្មៅនៅផ្នែកចុង។ ថ្ពាល និងក្តោងច្រមុះមានព័ណ៌ប្រផេះ មានឆ្នូតពីរចាប់ពីភ្នែកមកក្រោមត្រចៀក។ ខ្លាត្រីជាសត្វចូលចិត្តរស់នៅតាមព្រៃគម្ពោត និងព្រៃល្បោះក្បែរមានទឹក ដែលជាកន្លែងដែលវាអាចចាប់ត្រី ក្តាម បក្សី គ្រុំ និងសត្វដទៃទៀតបានធ្វើជាអារហារ។ ខ្លាត្រីអាចបង្កើតកូនបានពី២-៣ក្បាល បន្ទាប់ពីពពោះរយៈពេល៩០-៩៥ថ្ងៃ ហើយវាអាចបន្តពូជបាននៅអាយុ៨ខែកន្លះ៕ដោយ៖ ម៉ាដេប៉ូ
-
ប្រជាពលរដ្ឋក្រីក្រ ក្នុងស្រុកខ្សាច់កណ្ដាល ចំនួន ៣២២នាក់ ទទួលអំណោយមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល

ខេត្តកណ្តាល ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានអញ្ជើញនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ មកពីស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ចំនួន ៣២២នាក់ នៅវត្តសុវណ្ណវតី ហៅវត្តព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ។ ឯកឧត្ដម គង់ សោភ័ណ្ឌ ថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។ ឯកឧត្ដម បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំទប់ស្កាត់ការរាលដាលមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រ…