-
ក្រសួងអប់រំជូនដំណឹងពីការប្រឡងជើសរើសនិស្សិតអាហារូបករណ៍ ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំសិក្សា២០២៣-២០២៤

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ពីការប្រឡងជើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំសិក្សា២០២៣-២០២៤។ បើយោងតាមសេចក្តីជូនដំណឹងខាងលើនេះក្រសួងអប់រំបានបញ្ជាក់ដល់ សាធារណជនទាំងពីរភេទ ឱ្យជ្រាបថា៖ ក្នុងឆ្នាំ២០២៣ ក្រសួងនឹងធ្វើការប្រឡងជ្រើសរើសនិស្សិតចំនួន ៦៧នាក់ ឱ្យទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន (CSC) ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថាន ឧត្តមសិក្សានានា ក្នុងប្រទេសចិន សម្រាប់ឆ្នាំ សិក្សា២០២៣-២០២៤ ។-ទីកន្លែងទទួលពាក្យ៖ ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលមានអាសយដ្ឋាន៖ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាចម្ងាយប្រហែល ៥០ម៉ែត្រ)។-ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ រសៀល ៕ ដោយ ៖ ម៉ាដេប៉ូ
-
រដ្ឋមន្រ្តីសាធារណការ៖ នៅសល់រថយន្តជាង ១៧ម៉ឺនគ្រឿងទៀត ហួសសុពលភាពឆៀក

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា យានយន្ត ចំនួនជាង ១៧ម៉ឺនគ្រឿង ដែលហួសសុពលភាពឆៀក ក្នុងចំណោម យានយន្ត ដែលបានចុះបញ្ជីសរុប ជាងមួយលានគ្រឿងនៅទូទាំងប្រទេស។ ការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ធ្វើឡើងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាផ្សារដីហុយរបស់ក្រុមហ៊ុន So Brothers Co., Ltd. នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ នៅក្នុងឱកាសនោះ លោកបានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋ ឱ្យយកយានយន្តដែលមិនទាន់បានឆៀកទាំងនោះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ ជៀសវាងទទួលរងនូវការ ផាកពិន័យដោយសារហួសសុពលភាព និងដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន។ ឯកឧត្តមបានថ្លែងថា ៖ «ដើម្បីបញ្ចៀសនូវការរងចាំ និងកកស្ទះនៅ មណ្ឌលឆៀក បងប្អូនប្រជាពលរដ្ឋក៏អាចដាក់ពាក្យតាម ប្រព័ន្ធ អនឡាញ (Online) ដើម្បីណាត់ពេលវេលាក្នុងការយានយន្តមក ត្រួតពិនិត្យ»។ បើតាមឯកឧត្តមទេសរដ្ឋមន្រ្តីបានពន្យល់ថា ការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តឱ្យបានទៀងទាត់ទៅតាមការកំណត់ គឺពិតជា មានសារៈសំខាន់ជាខ្លាំង ពីព្រោះវាធានាបាននូវការផ្តល់សុវត្ថិភាព…
-
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងបង្កើនទំនាក់ទំនងវិនិយោគ ដើម្បីបើកច្រកទីផ្សារពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែទូលាយ

ភ្នំពេញ៖ ក្រោយមានកិច្ចប្រជុំប្រកាសបើកការចរចាជុំទី២ នៃ កិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និង អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA)អន្តរក្រសួង និង អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធាន ក្រុម ចរចាសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួមរួចមក បានបង្ហាញការ ប្តេជ្ញា រួមគ្នាថា នឹងបង្កើនទំនាក់ទំនងវិនិយោគ ដើម្បីបើកច្រកទី ផ្សារ ពាណិជ្ជកម្មទ្វេភាគីឱ្យកាន់ទូលំទូលាយថែមទៀត។ ពាក់ព័ន្ធនឹងកិច្ចចរចានេះឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការចរចាជុំទី២ នៃកិច្ច ព្រមព្រៀង Cambodia-UAE CEPA បានប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។លោកបន្តថា ក្នុងអំឡុងការចរចាជុំទី២នេះ ភាគីទាំងពីរនឹងបន្ត ពិភាក្សា និងដោះស្រាយរាល់ចំណុចដែលមិនទាន់មាន ការ ឯកភាពគ្នា ឬមិនទាន់មានភាពច្បាស់លាស់ បន្ទាប់ពីការចរចា ជុំទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។ ឯកឧត្តមបានបញ្ជាក់ថា ៖ «ការចរចានេះ…
-
អាជ្ញាធររាជធានីភ្នំពេញ ប្រារព្វទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ក្រោមប្រធានបទ “ធ្វើឱ្យមានសមភាព”នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ

ភ្នំពេញ៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃទី១ ធ្នូ ក្រោមប្រធានបទ “ធ្វើឱ្យមានសមភាព” ត្រូវបានប្រារព្វធ្វើឡើងនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ នាព្រឹកថ្ងៃទី២០ធ្នូ២០២២នេះ ក្រោយពីអាក់ខានមិនបានធ្វើអស់រយៈពេល៣ឆ្នាំដោយការរីករាលដាលជម្ងឺកូវីដ-១៩។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកជំទាវ កែវសុខពិសី អភិបាលរងរាជធានីភ្នំពេញតំណាងអោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកសុឹម គឹមសាន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជម្ងឺអេដស៏។ លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ យោងតាមប្រភពទិន្នន័យសង្ខេបឆ្នាំ២០២១ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើ ស្បែក និងកាមរោគ និងអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា បានឱ្យដឹងថា ចំនួនប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍សរុប នៅរាជធានីភ្នំពេញមានចំនួនប្រមាណ ១៩.៥៣៣ នាក់ ក្នុងនោះអ្នកមកទទួលសេវាប្រឆាំងមេរោគអេដស៍ មានចំនួន ២២.៣៨៦ នាក់។ អត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ពី១៥-៤៩ឆ្នាំ មានចំនួន០,៦ %។ រយះពេល៩ខែ ដើមឆ្នាំ ២០២២នេះ បានធ្វើតេស្តរកមេរោគអេដស៏នៅតាមមណ្ឌលសុខភាព មន្ទីរ ពេទ្យបង្អែក និង អង្គការជាដៃគូរបានចំនួន ៦៤ .៩២២ នាក់ HIV + ចំនួន១៣៣០ នាក់…
-
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ ការបរិច្ចាគឈាមរបស់សិស្សនិស្សិតបង្ហាញពីឆន្ទៈសាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ដែលគប្បីបន្តអនុវត្តឲ្យកាន់តែច្រើនក្នុងសង្គម

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងកោតសសើរដល់ទឹកចិត្តសប្បុរសធម៌របស់និស្សិត សាស្រ្តាចារ្យ និងអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមទាំងឡាយដែលមានសណ្តានចិត្តសប្បុរស ក្នុងការបរិច្ចាគឈាមជាទៀងទាត់ ដែលទង្វើនេះបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈ សាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ដែលគប្បីបន្តអនុវត្តឲ្យកាន់តែច្រើនក្នុងសង្គមខ្មែរយើង។ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍បែបនេះនាឱកាសអញ្ជើញចូលរួមកម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា” នៅបរិវេណទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមសប្បុរសគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែមដល់តម្រូវការឈាមជាចាំបាច់។ លោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានបញ្ជាក់ថា វីតាល់ បានកំណត់អាទិភាពការងាររបស់ខ្លួន មិនត្រឹមតែផ្តល់ជូននូវទឹកពិសាដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងអនាម័យ ប៉ុណ្ណោះទេ ការចូលរួមសកម្មភាពសង្គម គឺជាកិច្ចការមួយទៀតដែលវីតាល់បានចាត់ទុកជាអាទិភាពផងដែរ។តួយ៉ាងដូចអ្វីដែលបានកំពុងរៀបចំនាពេលនេះ គឺកើតឡើងបាន ក៏ដោយសារមានការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលវីតាល់ ដែលជានិច្ចកាលវីតាល់បានបន្តរក្សាបេសកកម្មក្នុងការកាត់ប្រាក់ចំណេញ២៥រៀលពីវីតាល់ក្នុង១ដប បង្វិលចូលមូលនិធិសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា។ បូរេប្រទាននេះ បានជំរុញទឹកចិត្តឱ្យវីតាល់បន្តចូលរួមឧបត្ថម្ភគាំទ្រដល់ការបង្កើតឲ្យមានគម្រោងថ្មីៗបន្ថែមទៀត…
-
ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីអំពើលួចមានស្ថានទំងន់ទោស (ជិះម៉ូតូឆក់ទូរស័ព្ទដៃជនបរទេស)

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ កាលពីថ្ងៃ ទី ១៩ ខែធ្នូ ឆ្នាំ២០២២ វេលា ម៉ោង ១៣:៥0នាទី នៅ ចំណុច ផ្លូវលេខ១៥៤ កែងផ្លូវលេខ១៣ ភូមិ ២ សង្កាត់ ជយ័ជំនះ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានចុះឃាត់ខ្លួន ករណី អំពើលួច មានស្ថានទំងន់ទោស (ជិះម៉ូតូឆក់ទូរសព្ទ័ដៃជនបរទេស)។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ខាងលើនេះ ទី១-ឈ្មោះ ម៉ម សកលហៅពៅ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សស្នាក់នៅ ភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឮស្សីកែវ រាជធានីភ្នំពេញ។ និងទី២-ឈ្មោះ អាន សុខទិត្យធិរាមហៅអានជូ ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សទីលំនៅផ្ទះលេខ៨EoAផ្លូវលេខ៤៧…
-
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំងបាន នាំយកអំណោយរបស់ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់អតីតយុទ្ធជន ២០គ្រួសារមកពីស្រុក៤ ក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងសហការីក្រុមការងារមនុស្សធម៍និងយោធិននារីរបស់អង្គភាព ដើម្បីពង្រឹងការងារយេនឌ័រ សហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងស្រុកទាំង៤អញ្ជើញនាំយកគ្រឿងសម្ភារហូបចុកដោយក្នុង ១គ្រួសារៗទទួលបានអង្ករចំនួន ៣ការ៉ុងស្មើរនិង ៧៥គីឡូក្រាម ស័ង្កសី ៣០សន្លឹក មី ២កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ .ត្រីខ ១យួរ. មុង១.ជែលលាងដៃ ២ដប រួមនិងថវិកាមួយចំនួន ។ អំណោយដែលបាននាំយកមកចែកជូននៅពេលនេះជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជនដែលកំពង់ជួបការខ្វះខាតមកពីក្រុងកំពង់ឆ្នាំង ស្រុកកំពង់លែង ស្រុករលាប្អៀនិងស្រុកបរិបូរណ៍ ។ នៅបញ្ចប់ពិធីតំណាងអតីតយុទ្ធទាំង ២០គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ លោក មេបញ្ជាការ…
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងរៀនសូត្រអប់រំចិត្តសាស្ត្រ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញ បើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអន់អប់រំចិត្តសាស្រ្ត និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនគ្រប់រូប ត្រូវប្តេជ្ញាចិត្តដាច់ខាត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ នឹងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ នឹងត្រូវបន្តសិក្សារៀនសូត្រអំពីសេចក្តីណែនាំលេខ០០៣ របស់ក្រសួងការពារជាតិ ឲ្យបានជាប់ជាប្រចាំ។ ក្នុងនោះបានប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់យោធិនគ្រប់រូប ត្រូវបន្តហ្វឹកហ្វឺនរៀនសូត្រ ការងារអប់រំចិត្តសាស្ត្រ ជូនដល់កងកម្លាំង ឲ្យបានជាប្រចាំនិងយកចិត្តទុកដាក់ភារកិច្ច កាងារកសាងអង្គភាពរឹងមាំ លេីគ្រប់វិស័យ តាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន នឹងត្រូវបន្តសកម្មភាពទៅបម្រើ និងជួយដោះស្រាយនៅរាល់ការលំបាកខ្វះខាត ជូនប្រជាជន និងបងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាននានាក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដោយអនុវត្តតាមទិសស្លោកកងទ័ពជាកូនចៅរបស់ប្រជាជន អ្វីៗដើម្បីប្រជាជន ត្រូវបន្តសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ៕ ដោយ ប៊ុន រដ្ឋា
-
ប្លន់ម៉ូតូប៊ីតបានសម្រេច តែត្រូវពលរដ្ឋជួយដេញចាប់បាន និងវាយឡេីងទ្រមខ្លួនទេីបប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះកង់មកប្លន់យកម៉ូតូពីនារីម្នាក់បានសម្រេច ហេីយជិះរត់គេចខ្លួនតែត្រូវជនរងគ្រោះស្រែកចោរៗផ្អេីលដល់ប្រជាពលរដ្ឋជួយដេញចាប់បាន និងស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួនទេីបប្រគល់ឲ្យសមត្ថកិច្ច កាលវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង (ផ្សារដីថ្មី ) ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់(ជនរងគ្រោះ)កំពុងអង្គុយលើម៉ូតូប៊ីត ពណ៌សលាយក្រហម ពាក់ផ្លាកលេខភ្នំពេញ1JL-3822 ខណៈពេលនោះស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះកង់មកឈប់ក្បែរម៉ូតូរបស់ខ្លួន រួចធ្វើសកម្មភាពច្រានរូបគាត់ជាជនរងគ្រោះធ្លាក់ពីលើម៉ូតូហើយជនសង្ស័យបានឡើងជិះម៉ូតូរត់គេចខ្លួនតាមបណ្ដាយផ្លូវវេងស្រេង ភ្លាមៗនារីរងគ្រោះស្រែកចោរៗភ្ញាក់ផ្អេីលប្រជាពលរដ្ឋ រួចជួយដេញពីក្រោយរហូតមកដល់ផ្លូវ២១៧ ចំណុចមុខការ៉ាសសំាងកាល់តិច ទើបចាប់ជនសង្ស័យបាន និងវាយម្នាក់មួយដៃជេីង ឡេីងទ្រមខ្លួនទេីបប្រគល់ឲ្យសមត្ថកិច្ច ។ ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាបានចុះទៅដល់ និងបាននាំជនសង្ស័យ និងជនរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដេីម្បីសួរនាំនិងដាក់ពាក្យបណ្ដឹងទៅលេីជនសង្ស័យ កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមច្បាប់៕ ដោយ ៖ ជីម ភារ៉ា
-
គ្រាន់តែជិះម៉ូតូប៉ះគ្នាបន្តិចសោះ ខ្មាន់កាំភ្លេីងបាញ់បុរសម្នាក់ចំនួន ១គ្រាប់បណ្ដាលឱ្យរងរបួសធ្ងន់ រួចគេចខ្លួនបាត់

ភ្នំពេញ ៖ បុរសម្នាក់ត្រូវខ្មាន់កាំភ្លេីងបាញ់ចំនួន ១គ្រាប់បណ្ដាលឱ្យរងរបួសធ្ងន់ ហេីយត្រូវពលរដ្ឋល្អដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សុី បន្ទាប់ពីជិះម៉ូតូប៉ះគ្នាបន្តិចបន្ទួចកាលវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវបេតុងជាប់របងវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងតាមបណ្ដោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែឃើញជនដៃដល់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរបញ្ច្រាស់គ្នាពីជើងទៅត្បូង និងបានទាក់ដៃចង្កូតគ្នាតែមិនបណ្ដាលឲ្យដួលនោះទេ ស្រាប់តែជនដៃដល់ដកកាំភ្លើងបាញ់ ១គ្រាប់ចំលើដោះធ្លាយមកខាងក្រោយស្មារងរបួសធ្ងន់ ចំណែកជនដៃដល់ក្រោយពីបាញ់រួចក៏ជិះម៉ូតូគេចខ្លួនដោយសុវត្តិភាព ដោយឡែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងយកវត្ថុតាងសំបកកាទុះទុកស្រាវជ្រាវរកជនដៃដល់ចាប់មកផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា