Category: ព័ត៌មានសង្គម

  • ក្រសួងទេសចរណ៍បើកិច្ចពិភាក្សាជាមួយអ្នកពាក់ព័ន្ធ ដើម្បីរក មធ្យោបាយទាក់ទាញទេសចរចិន

    ក្រសួងទេសចរណ៍បើកិច្ចពិភាក្សាជាមួយអ្នកពាក់ព័ន្ធ ដើម្បីរក មធ្យោបាយទាក់ទាញទេសចរចិន

    ភ្នំពេញ៖ ក្រសួងទេសចរណ៍បើកកិច្ចពិភាក្សាជាមួយអ្នក ពាក់ព័ន្ធ ដើម្បីរកមធ្យោបាយទាក់ទាញទេសចរចិន។ កិច្ចប្រជុំពិគ្រោះយោបល់នេះធ្វើឡើងក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ ការលើកកម្ពស់គុណភាពការផ្តល់សេវាកម្ម ទេសចរណ៍ សម្រាប់ភ្ញៀវទេសចរចិន ដែលដឹកនាំដោយតំណាង ក្រសួងទេសចរណ៍កម្ពុជា និងកុងស៊ុលចិនប្រចាំខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០២២។ សិក្ខាសាលាពិគ្រោះយោបល់នេះមានការចូលរួមពីសំណាក់ប្រតិបត្តិករទេសចរណ៍ អ្នកជំនាញទេសចរណ៍ សិស្ស និស្សិត ប្រមាណ ២០០ នាក់។ ក្រសួងទេសចរណ៍បញ្ជាក់ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា សិក្ខាសាលានេះធ្វើឡើង ក្រោមមូលនិធិពិសេសនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡាងឆាង។ ប្រភពដដែលបន្តថា ៖«សិក្ខាសាលា រៀបចំឡើងស្របពេល វេលានឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍នៅក្នុងការជំរុញអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករ ទេសចរណ៍ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ ជាពិសេស ភ្ញៀវទេសចរចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា»។ ក្រសួងទេសចរណ៍បន្ថែមថា ក្រោមនយោបាយវ៉ាក់សាំង របស់ រាជរដ្ឋាភិបាល កម្ពុជាបានឈានដល់ការបើកសកម្មភាព សេដ្ឋកិច្ច សង្គម និងទេសចរណ៍នៅក្នុងគន្លងប្រក្រតីភាពថ្មី ឡើងវិញ ហើយការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញ នេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍នៅតាម គោលដៅ ទេសចរណ៍។ ក្រសួងទេសចរណ៍បញ្ជាក់៖ « តាមរយៈសិក្ខាសាលា នេះ នឹង មិនត្រឹមតែចូលរួមដល់ការបណ្តុះបណ្តាលទេពកោសល្យជំនាញដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកបម្រើការក្នុងវិស័យ ទេសចរណ៍ ឱ្យកាន់តែមានសមត្ថភាពនៅក្នុងការផ្តល់សេវាកម្ម…

  • អភិបាលខេត្តព្រះសីហនុផ្អាកចរាចរណ៍ផ្លូវទឹកបណ្ដោះអាសន្នព្រោះអាកាសធាតុអាក្រក់

    អភិបាលខេត្តព្រះសីហនុផ្អាកចរាចរណ៍ផ្លូវទឹកបណ្ដោះអាសន្នព្រោះអាកាសធាតុអាក្រក់

    ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុផ្អាកចរាចរណ៍ផ្លូវទឹកជា បណ្ដោះអាសន្ននៅចំពោះមុខអាកាសធាតុដ៏អាក្រក់។នេះបើ តាម សារជាសំឡេងរបស់អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាទៅដល់អភិបាលក្រុងកោះរ៉ុង ស្នងការ និងរួមជាមួយអ្នកពាក់ព័ន្ធនឹងទូក កាណូត ទាំងអស់ សូមមេត្តាផ្អាកការធ្វើដំណើរនៅតាមផ្លូវទូកជាបណ្ដោះអាសន្ន ដោយសារស្ថានភាពខ្យល់មានការបក់បោកខ្លាំង។ទោះជាយ៉ាងណាក្ដីបទបញ្ជាឱ្យផ្អាកចរាចរណ៍តាមទឹកនេះនៅជាធរមាននៅឡើយគិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០២២នេះ។ អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង គឺលោក ហេង គីមអាន បាន ប្រាប់ថាមកទល់ថ្ងៃត្រង់ថ្ងៃទី១៩ខែធ្នូ ស្ថានភាពខ្យល់នៅ តំបន់កោះរ៉ុង ស្ងប់ស្ងាត់ជាបណ្ដើរៗប៉ុន្តែអាជ្ញាធរនៅមិន អនុញ្ញាត ឱ្យទូកធ្វើចរាចរណ៍នៅឡើយ ដោយមិនទាន់មានទំនុក ចិត្ត។លោកបន្តថា ទោះមានខ្យល់បក់បោកខ្លាំងក៏ដោយ ប៉ុន្តែ មិនទាន់មានអ្នករងគ្រោះ ដោយសារខ្យល់បក់បោកនេះឡើយ នៅតំបន់កោះរ៉ុង។ លោក ហេង គីមអាន បានបញ្ជាក់ថា៖ «យើងរង់ចាំ គោលការណ៍ ពីលោក អភិបាលខេត្ត ទើបអាចចេញទៅក្រៅ នឹងអាចមានការធ្វើដំណើរតាមផ្លូវទឹកបាន គ្រាន់តែយើង តាមដានសិនឲ្យមានភាពល្អប្រសើរ»។ គិតត្រឹមថ្ងៃទី១៩ខែធ្នូអាជ្ញាធររកឃើញថា ខ្យល់កន្ត្រាក់បាន ធ្វើឱ្យខូចខាតផ្នែកខ្លះនៃផ្ទះសម្បែងពលរដ្ឋអស់ប្រមាណ ២០៤៩ខ្នងផ្ទះហើយ ក្នុងនោះខ្យល់បោកផ្ដួលផ្ទះប្រជាពលរដ្ឋ អស់…

  • ក្រសួងប្រកាសឱ្យប្រជាពលរដ្ឋការពារសុខភាព ជាពិសេសជំងឺ កូវីដ១៩ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

    ក្រសួងប្រកាសឱ្យប្រជាពលរដ្ឋការពារសុខភាព ជាពិសេសជំងឺ កូវីដ១៩ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

    ភ្នំពេញ៖​ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់នៅចន្លោះពីខែ ធ្នូដល់ខែមករានៃឆ្នាំ ជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុ ត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាល មកពីវីរុស នឹងកើតមានជាញឹកញាប់ ខណៈក្រសួងសុខាភិបាល នៅតែបន្តឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីជំងឺកូវីដ១៩ដដែល។ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែធ្នូ ស្តីពីការការពារការចម្លងវីរុសកូវីដ១៩ និងការប្រុង ប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ បានលើកឡើងថាស្ថានភាពនៃជំងឺកូវីដ១៩នៅលើសកលលោក មានការងើបឡើងវិញនូវការចម្លងវីរុសកូវីដ១៩នេះ ហើយ កម្ពុជាក៏ជាប្រទេសមួយដែលស្ថិតនៅក្នុងតំបន់ និងនៅលើ សកលលោកដែរ។ ក្រសួងបានលើកឡើងទៀតថា ៖ «នេះបញ្ជាក់ថា វីរុសកូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ជាពិសេសពពួក អូមីក្រុងនៅតែបន្តការបំប្លែងខ្លួនរបស់វាជាបន្តបន្ទាប់ បណ្តាល ឱ្យលទ្ធភាពនៃការចម្លងគឺកើតមានគ្រប់ពេលវេលា គ្រប់ កាលៈទេសៈ និងគ្រប់កន្លែងទាំងអស់។ ដូច្នេះយើង ត្រូវតែប្រុង ប្រយ័ត្នទាំងអស់គ្នា កុំឱ្យមានការស្ទុះងើបឡើងវិញ និងការឆ្លង រាល ដាលនៃវីរុសកូវីដ១៩ ចូលទៅក្នុងសហគមន៍របស់យើង»។ទន្ទឹមនឹងការការពារពីមេរោគកូវីដ១៩នេះដែរ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានអំពាវនាវផងដែរថា កម្ពុជាបានឈានចូលជាបណ្តើរៗដល់ពេលវេលាដែលអាកាសធាតុ ត្រជាក់នៃរដូវរងារបាននិងកំពុងមកដល់។ ដូច្នេះ ប្រជាពលរដ្ឋ ទាំងអស់ ត្រូវការពារសុខភាពផ្ទាល់ខ្លួន និងក្រុម គ្រួសារឱ្យបានល្អ…

  • សត្វក្រៀលតែងបង្ហាញវត្តមានរស់នៅខេត្តចំនួន៣នៅកម្ពុជាគឺ បន្ទាយមានជ័យ ,កំពត និងតាកែវ

    សត្វក្រៀលតែងបង្ហាញវត្តមានរស់នៅខេត្តចំនួន៣នៅកម្ពុជាគឺ បន្ទាយមានជ័យ ,កំពត និងតាកែវ

    ភ្នំពេញ៖ សត្វក្រៀលគឺជាសត្វដ៏កម្រនៅលើពិភលោក និងសត្វទាំងនេះក៏កំពុងមានវត្តមាននៅកម្ពុជាផងដែរក្នុងនេះគេតែងឃើញវាកំពុងរស់នៅក្នុងទឹកដីខេត្តចំនួន ៣គឺ ខេត្តបន្ទាយមានជ័យ, កំពតនិងតាកែវ។ បើតាមក្រសួងបរិស្ថានបានឱ្យដឹងថាសត្វក្រៀលចំនួន ២៦ក្បាលដែលវា បានមកដល់តំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងខេត្តតាកែវហើយបានមករស់នៅរហូតមកដល់ពេលនេះ ។ ជាមួយគ្នានេះក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជាក្នុងការតាមដាន និង ការពារទីជម្រកសត្វក្រៀលកំពុងរងគ្រោះជិតផុតពូជនេះ ។ ដោយឡែកបើយោងតាមលទ្ធផលជំរឿនសត្វក្រៀលឆ្នាំ២០២០ កម្ពុជា មានសត្វក្រៀលចំនួន ១៩៤ក្បាល។ នៅឆ្នាំ២០២១ ចំនួនសត្វក្រៀល មានការធ្លាក់ចុះនៅសល់តែ ១៦៤ក្បាល ហើយនៅឆ្នាំ២០២២នេះ របាយការណ៍បណ្តោះអាសន្ន ចំនួនសត្វក្រៀលបា បន្តធ្លាក់ចុះនៅសល់ត្រឹមជាង ១៥០ក្បាលទេ។ យោងតាមការសិក្សារបស់អ្នកជំនាញ ចំនួនសត្វក្រៀលនៅលើពិភពលោកសព្វថ្ងៃនេះ មានចន្លោះពី ១៣០០០ ទៅ ១៥០០០ ក្បាល ដែលរស់នៅក្នុងប្រទេសឥណ្ឌា អូស្ត្រាលី វៀតណាម ឡាវ និងកម្ពុជា។ សត្វក្រៀលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។ ប្រសិនបើសិនយើងបានទស្សនាប្រាសាទបាយ័ននៅ ខេត្តសៀមរាប យើងនឹងឃើញរូបចំលាក់សត្វក្រៀលដែលត្រូវបានឆ្លាក់ជាប់នឹងផ្ទាំងថ្ម។ នៅក្នុងទ្វីបអាស៊ី សត្វក្រៀល គឺជានិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ។ ពួកវាក៏ត្រូវបានគេគិតថាជានិមិត្តរូបនៃមនោសញ្ចេតនាស្នេហាស្ម័គ្រស្មោះដោយយោងទៅតាមការភ្ជាប់ចំណងមេត្រីភាពរបស់ពួកវា។ នៅក្នុងប្រទេសភូមា សត្វក្រៀលត្រូវបានគេឃើញមានក្នុងពុទ្ធសាសនា។ ក្រសួងបរិស្ថានបានឱ្យដឹងដែរថា៖ សត្វក្រៀលតែងតែបង្ហាញវត្តមាននៅទីតាំង ៣ សំខាន់ គឺអាងត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យ…

  • ជីប ម៉ុង លែន និងជីប ម៉ុង រីថែល រួមគ្នារៀបចំកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង ផាកលែន 50M ទី III និងផ្សារទំនើបជីប ម៉ុង 50M

    ជីប ម៉ុង លែន និងជីប ម៉ុង រីថែល រួមគ្នារៀបចំកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង ផាកលែន 50M ទី III និងផ្សារទំនើបជីប ម៉ុង 50M

    ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជាពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ គួបផ្សំជាមួយនឹងការផ្លាស់ប្តូរជារចនាសម្ព័ន្ធផង បានជួយធ្វើ ឱ្យ ប្រាក់ចំណូលរបស់ ពលរដ្ឋមានការកើន ឡើងជាលំដាប់ ហើយបានកាត់បន្ថយអត្រាភាពក្រីក្រកាន់តែធ្លាក់ចុះ និងកម្រិតជីវភាពមានភាពប្រសើរឡើងជាងមុន ។ ឆ្លើយតបនឹងរបាយការណ៍ខាងលើនេះ ក្រុមហ៊ុន ជីប ម៉ុង លែន និង ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាការបណ្តាក់ទុនរបស់វិនិយោគិនក្នុងស្រុក នៅថ្ងៃទី១៨ ខែធ្នូនេះ បានរួមគ្នាប្រារព្ធកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោង ផាកលែន 50M ទី III និងផ្សារទំនើប ជីប ម៉ុង 50M ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រៃសចំងាយត្រឹមតែ១០នាទី ពីច្រមុះជ្រូកស្ទឹងមានជ័យ បត់ស្តាំតាមស្តុបផ្សារចំការដូង។ កម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រួមគ្នានេះ ធ្វើឡើងដើម្បីប្រកាសពីការមកដល់ និងដំណើរការសាងសង់ផ្សារទំនើបធំជាងគេក្នុងតំបន់ ជីប ម៉ុង 50M ម៉ល ក៏ដូចជាត្រៀមប្រកាសកម្មវិធីបើកលក់ជាផ្លូវការគម្រោងថ្មីផាកលែន 50M ទី III នៅដើមឆ្នាំ២០២៣ ខាងមុខនេះផងដែរ។…

  • ផ្ទៃដីនៅខេត្តចំនួន១២ នៅកម្ពុជាអាចនឹងអស់មីននាឆ្នាំ២០២៣

    ផ្ទៃដីនៅខេត្តចំនួន១២ នៅកម្ពុជាអាចនឹងអស់មីននាឆ្នាំ២០២៣

    ភ្នំពេញ៖ ផ្ទៃដីនៅខេត្តចំនួន១២នៅកម្ពុជាអាចនឹងអស់មីន នាឆ្នាំ ២០២៣។ ក្នុងកិច្ចការបោសសម្អាតមីនជាង៣០ឆ្នាំ អាជ្ញាធរមីន (CMAA) បានគូសបញ្ជាក់ថា កម្ពុជាបានប្រកាសខេត្តចំនួនប្រាមមួយ ជាខេត្តអស់គ្រាប់មីនឬខេត្តដែលផ្ទៃដីមានសុវត្ថិភាពត្រឹមពាក់កណ្ដាលខែធ្នូនេះ ខណៈដែលស៊ីម៉ាក់ក៏គ្រោងនឹងប្រកាសខេត្តចំនួន ប្រាំមួយ ទៀត ក្នុងឆ្នាំ២០២៣ ដើម្បីគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ខាងមុខ។ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន បានឱ្យដឹងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ថា កម្ពុជាបានជោគជ័យ លើកិច្ចការបោសសម្អាតមីនលើរាជធានីខេត្តចំនួនប្រាំមួយ ដែល ប្រកាសជាខេត្តអស់មីន ក្នុងនោះ រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ ព្រះសីហនុ និងខេត្តត្បូងឃ្មុំ ដែលទើបប្រកាសនៅ ពាក់ កណ្តាល ខែធ្នូ ឆ្នាំ២០២២ នេះតាមរយៈគម្រោងសម្តេចតេជោ។ លោកបន្ថែមថា អាជ្ញាធរមីនគ្រោងនឹងប្រកាសខេត្តអស់មីនចំនួន ប្រាំមួយ ទៀតដែរនៅឆ្នាំ២០២៣ ដែលខេត្តចំនួនប្រាំ នៅ ក្រោម គម្រោងសម្តេចតេជោក្នុងសកម្មភាពបោសសម្អាតមីន «ផ្តល់ដី សុវត្ថិភាព បង្កើតស្នាមញញឹម»…

  • ជនពាក់ពន្ធចំនួន ៥៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៨ ខែធ្នូ ម្សិលមិញ

    ជនពាក់ពន្ធចំនួន ៥៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៨ ខែធ្នូ ម្សិលមិញ

    ភ្នំពេញ ៖ សូមនិយាយថាទេ ចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! កម្លាំងសមត្ថកិច្ចជំនាញ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ៥៥នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន នៅទូទាំងប្រទេស ចំនួន ១៩ករណី។ យោងតាមរបាយការណ៍ បានបញ្ជាក់ឱ្យដឹងថា ជាលទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចជំនាយ បានចុះធ្វើការបង្ក្រាបចំនួន ៦០៧៦ករណី និងឃាត់ខ្លួនមនុស្សចំនួន ១៤២០៦នាក់ ក្នុងនោះ (ស្រី ៩០៥នាក់)។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែធ្នូ ជនសង្ស័យចំនួន ៣៣នាក់(ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបទល្មើស គ្រឿងញៀន ចំនួន ១៤ករណី នៅទូទាំងប្រទេស។ ដោយក្នុងចំណោមជនសង្ស័យទាំងចំនួន ៣៣នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ខ្លួនមនុស្ស ១៣នាក់ (ស្រី ២នាក់), ដឹកជញ្ជូនរក្សាទុក ៤ករណី…

  • នៅទីបំផុត អឿន ម៉ូលីកា មេតុងទីនដ៏ល្បីល្បាញ ត្រូវចៅក្រមសើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពាក់ពន្ធពីបទរំលោភលើទំនុកចិត្ត

    នៅទីបំផុត អឿន ម៉ូលីកា មេតុងទីនដ៏ល្បីល្បាញ ត្រូវចៅក្រមសើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពាក់ពន្ធពីបទរំលោភលើទំនុកចិត្ត

    ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ លោកស្រីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួននាង អឿន ម៉ូលីកា ដាក់ពន្ធនាគារជាបណ្តោះ ក្រោមការចោទប្រកាន់ពីបទ.រំលោភលើទំនុ កចិត្ត (មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន) ពោលគឺពាក់ពន្ធចេញមូលប្បទានប័តអត់សាច់ប្រាក់(សែកស្អុយ) ប្រមាណ ៣៦ ៥០០០ដុល្លារអាមេរិក ។ ជនត្រូវចោទ ឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ ឆ្នាំ (១៩៩៥) មុខរបរ ជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សំណុំរឿងខាងលើនេះបានស្ថិតនៅលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ក្រោយពីសួរចប់តំណាងអយ្យការបានធ្វើការចោទប្រកាន់ជនត្រូវចោទជាផ្លូវការ រួចបានចាត់បញ្ជូនទៅខាងចៅក្រម ។ សំណុំរឿងបានដល់ដៃលោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបសួររយៈពេលពីរថ្ងៃ លោកស្រីចៅក្រមក៏បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះតែម្តង។…

  • ពលរដ្ឋខ្មែរត្រៀមអបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ២០២៣ ជាមួយការងើបឡើងវិញនៃស្ថិរភាព សេដ្ឋកិច្ច និងសង្គម (មានវីដេអូ)

    ពលរដ្ឋខ្មែរត្រៀមអបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ២០២៣ ជាមួយការងើបឡើងវិញនៃស្ថិរភាព សេដ្ឋកិច្ច និងសង្គម (មានវីដេអូ)

    ឆ្នាំ ២០២៣ ត្រូវបានគេរំពឹងថាគឺជាឆ្នាំដ៏សំខាន់ ដែលសកម្មភាពគ្រប់បែបយ៉ាងអាចនឹងប្រារព្ធធ្វើបានជាធម្មតា ឡើងវិញបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយតេជោ សែន អាចគ្រប់គ្រង ជំងឺកូវីដ-១៩ បានដោយប្រសិទ្ធភាពនិងជោគជ័យ។ ជោគជ័យ នៃការគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩ ដែលធ្វើឲ្យសកម្មភាព សេដ្ឋកិច្ចផ្តើមរស់រវើកឡើងវិញគឺពិតជាអំណោយផលដល់ការ ចាយវាយ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋគ្រប់ទិសទី។ ពិធីបុណ្យឆ្លងឆ្នាំសាកល ២០២២ ចូល ២០២៣ នេះ គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់មិនអាច ប្រកែកបាន អំពីស្ថានភាពល្អប្រសើរ នៃសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕

  • ឆ្កែចចកចាប់ផ្តើមបង្ហាញវត្តមានច្រើនឡើងវិញនៅតាមដែនជម្រកសត្វព្រៃរបស់កម្ពុជា

    ឆ្កែចចកចាប់ផ្តើមបង្ហាញវត្តមានច្រើនឡើងវិញនៅតាមដែនជម្រកសត្វព្រៃរបស់កម្ពុជា

    ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិនៅភូមិភាគឦសានបានកត់សម្គាល់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមដែនជម្រកសត្វព្រៃរបស់កម្ពុជា ចាប់ផ្ដើមឃើញវត្តមានសត្វឆ្កែចចកឡើងវិញ ក្រោយពីរឹតបន្ដឹងនាំសត្វឆ្កែស្រុកចូលក្នុងព្រៃ។ នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដែលបានធ្វើការបង្ហោះនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងដែរថា ៖ទឹកមាត់របស់សត្វឆ្កែស្រុកមានមេរោគច្រើន ដែលធ្វើឲ្យឆ្លងជំងឺដល់សត្វឆ្កែចចក និងសត្វព្រៃផ្សេងទៀត ព្រមទាំង ធ្វើឲ្យសត្វព្រៃស្លាប់ បន្ថែមពីលើការលួចប្រមាញ់សត្វដោយខុសច្បាប់ផងដែរ។រូបភាពនេះជារូបឆ្កែចចក នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា។ ភិនភាគ៖ ឆ្កែចចកមានរូបរាងស្រដៀងនឹងឆ្កែស្រុកដែរ ប៉ុន្តែតូចជាង ឆ្កែព្រៃហើយលក្ខណៈពណ៌ មាន លាយឡំ ជាមួយប្រផេះនិងត្នោត។ចុងកន្ទុយមានលក្ខណៈសំពោង ភ្ជាប់ជាមួយ រោមពណ៌ ក្រម៉ៅ។ វាមានកន្ទុយត្រង់មិនខ្វៀនដូចកន្ទុយឆ្កែស្រុកទេ។ ជីវសាស្ត្រ៖ វាចូលចិត្តរស់នៅព្រៃរបោះវាលស្មៅ និងព្រៃពាក់កណ្តាលស្រោង ។ ជាទូទៅ សត្វ ឈ្មោលមានតួនាទី ជាអ្នកមើលថែរក្សាកូនតូចៗច្រើនជាងសត្វញី ។ វាភាគច្រើនរកស៊ីនៅពេលយប់ ពួកវា តែងតែបញ្ចេញសំឡេង លូ នៅពេលយប់ងងឹត និង…