Category: ព័ត៌មានសង្គម

  • ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែធ្នូ ឆ្នាំ២០២២ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង នៅតាមបណ្តាខេត្ត ជាពិសេសជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន

    ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែធ្នូ ឆ្នាំ២០២២ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង នៅតាមបណ្តាខេត្ត ជាពិសេសជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន

    ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែធ្នូ ឆ្នាំ២០២២ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង នៅតាមបណ្តាខេត្តនៅតំបន់ភ្នំ ជាពិសេសជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។ នេះបើយោងតាមសេចក្តីជូនដំណឹងបន្ថែម ស្ដីពីស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែធ្នូ ឆ្នាំ២០២២) របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ។ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុជាបន្តនៅតសង្កេតឃើញថា ទ្រនុងសម្ពាធខ្ពស់ពីចិនបានធ្លាក់យ៉ាងគំហុគមកក្រោមជាមួយនឹងខ្យល់មូសុងបក់ក្នុងល្បឿនខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែធ្នូ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅតាមបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។ -ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៥-១៦°C។-ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៧-១៨ C។– ចំពោះរាជធានី និងបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ ២០ C ។…

  • មេតុងទីនដ៏ល្បីល្បាញ អឿន ម៉ូលីកា សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការ

    មេតុងទីនដ៏ល្បីល្បាញ អឿន ម៉ូលីកា សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការ

    ភ្នំពេញ ៖ មន្ត្រីជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហេីបឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះថា មេតុងទីនអនឡាញដ៏ល្បីល្បាញម្នាក់ឈ្មោះ អឿន ម៉ូលីកា សមត្ថកិច្ចជំនាញបាននិងកំពុងសាកសួរយកចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ រំលឹក ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពី វេលា ម៉ោង១៥ :២៥ ថ្ងៃទី ១៤ ខែធ្នូ បានចុះធ្វើការឃាត់ខ្លួនកញ្ញា អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូ ងរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ ពាក់ព័ន្ធ ករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកន្លងមក ។ ការឃាត់ខ្លួនមេតុងទីនរូបនេះ គឺសមត្តកិច្ចធ្វើឡើងតាមពាក្យ បណ្តឹងរបស់កូនតុងទីនជាច្រើននាក់ ដែលកំពុងវ័ណ្ឌកជាមួយ មេតុងទីនដ៏ផូរផង់នោះ ។ ជាការកត់សម្គាល់ឲ្យឃើញថា កញ្ញា អឿន ម៉ូលីកា ដែលជា អតីតតារាចម្រៀងមួយរូប បានសម្រាកពីសិល្បៈហើយ…

  • ជនជាតិចិនប្រាំនាក់ ត្រូវបានឃាត់ខ្លួន ក្នុងការសង្ស័យពាក់ព័ន្ធនឹងគ្រាប់បែក នៅមុខណាហ្គាវើលដ៍

    ជនជាតិចិនប្រាំនាក់ ត្រូវបានឃាត់ខ្លួន ក្នុងការសង្ស័យពាក់ព័ន្ធនឹងគ្រាប់បែក នៅមុខណាហ្គាវើលដ៍

    ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និង អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់ បណ្តាញ ព័ត៌មាន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២២នេះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនប្រាំនាក់ ដែលសង្ស័យពាក់ព័ន្ធនឹងករណីរកឃើញគ្រាប់បែក មួយគ្រាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីម្សិលមិញ។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ជនសង្ស័យទាំងនេះ ត្រូវបានឃាត់ខ្លួន នៅម៉ោង៧:៣0 នៅថ្ងៃទី១៥ ខែធ្នូ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅចំណុចផ្ទះលេខ១៩ បូរីប៉េងហួត បឹងស្នោរ ផ្លូវM-០២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យជាជនជាតិចិនមានឈ្មោះ ៖១. ឈ្មោះ YANG JIAKANG ភេទប្រុស អាយុ ២៦ឆ្នាំ (អ្នកបេីករថយន្ត) ។ ២. TU LINAN ភេទស្រី អាយុ២៣ឆ្នាំ ។ ៣. ឈ្មោះ YANG…

  • និវត្តជននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអង្គភាពខ្លួន

    និវត្តជននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអង្គភាពខ្លួន

    បន្ទាយមានជ័យ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៤ខែធ្នូឆ្នាំ២០១២ មានរៀបចំពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គី ជាមួយនិវត្តជន អតីតមន្ត្រីនគរបាល ក្នុងទូទាំងខេត្តបន្ទាយមានជ័យ ចំនួន ៦០៨នាក់ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យឱ្យដឹងថា គោលបំណងនៃការប្រារព្ធពិធីនេះឡើងគឺដើម្បីជាការគោរពដឹងគុណ អំពីគំរូវីរភាព ស្នាដៃ ការកសាងគុណបំណាច់ ភាពជោគជ័យជាច្រើន ដែលបានបន្សល់ទុកពី លោក អ៊ុ លោកពូ អ្នកមីង អតីតថ្នាក់ដឹកនាំ មន្ត្រីនគរបាលចូលនិវត្តន៍។ ឯកឧត្ដម ស សុខា មានប្រសាសន៍ថា ” យើងខ្ញុំជាអ្នកជំនាន់ក្រោយពិតជាមានក្តីសោមនស្សរីករាយនិងពេញចិត្តយ៉ាងខ្លាំងដែលបានជួបជុំដោយផ្ទាល់ជាមួយលោកអ៊ុ លោកពូអ្នកមីងជានិវត្តន៍ជនអតីតមន្ត្រីនគរបាលដែលធ្លាប់បម្រើការងារនៅខេត្តបន្ទាយមានជ័យ។ ជាឱកាសនោះ គណៈ:អធិបតីក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និង លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនរូបត្ថម្ភក៏បណ្ឌិត ម៉ៅ ម៉ាល័យ ចែកជូនដល់អតីតមន្ត្រីនគរបានចូលនិវត្តន៍ (និវត្តជន) ចំនួន ៦០៨នាក់ គឺម្នាក់ៗទទួលបានរួមមានថវិកា ៥ម៉ឺនរៀល អង្ក១ការ៉ុងទម្ងន់ ២៥គីឡូក្រាម មី១កេស ឃីត១កញ្ចប់ មានភួយ១…

  • អភិបាលខេត្តកំពង់ស្ពឺ៖ អ្នកស្មគ្រចិត្តគឺជាឆ្អឹងនិងជាប្រតិបត្តិករជួរមុខដ៏សកម្មពុំអាចខ្វះបានឡើយរបស់កាកបាទក្រហមកម្ពុជា

    អភិបាលខេត្តកំពង់ស្ពឺ៖ អ្នកស្មគ្រចិត្តគឺជាឆ្អឹងនិងជាប្រតិបត្តិករជួរមុខដ៏សកម្មពុំអាចខ្វះបានឡើយរបស់កាកបាទក្រហមកម្ពុជា

    កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានថ្លែងថា អ្នកស្ម័គ្រចិត្តគឺជាឆ្អឹងនិងជាប្រតិបត្តិករជួរមុខដ៏សកម្មពុំអាចខ្វះបានឡើយរបស់កាកបាទក្រហមកម្ពុជានិងអង្គការស្ម័គ្រចិត្តនានា។ អ្នកស្ម័គ្រចិត្តគឺជានិមិត្តរូបនៃការលះបង់កម្លាំងកាយចិត្ត ពេលវេលាធ្វើការរួមគ្នាក្នុងសាមគ្គីភាពជាធ្លុងមួយ ដើម្បីជំនះបានរាល់ការលំបាកនិងបញ្ហាប្រឈមនានា។ ឯកឧត្តម ថ្លែងដូច្នេះក្នុងពិធីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្មគ្រចិត្តក្រោមប្រធាន៖សាមគ្គី តាមរយៈការស្មគ្រចិត្ត ធ្វើឡើងនៅក្នុងស្រុកឱរ៉ាល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ។ ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា សាមគ្គីភាពដ៏រឹងមាំរបស់កម្លាំងស្មគ្រចិត្តពីគ្រប់មជ្ឈដ្ឋាន នៅក្នុងប្រទេសបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាយើងកាន់តែរឹងមាំក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិទូលំទូលាយគ្រប់ជ្រុងជ្រោយជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យប្រទេសជាតិយើងអាចគ្រប់គ្រងបានជំងឺកូវីដ-១៩ ជំងឺឆ្លងរាតត្បាតសកលនានា ហើយបាននិងកំពុងតែស្តារនិងជម្រុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងបរិបទនៃការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងជោគជ័យជាបន្តបន្ទាប់ទៀតដូចជា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ពន្ធ័។ ឯកឧត្តម វ៉ី សំណាង ថ្លែងនូវការកោតសរសើរថា ក្នុងតួនាទីជាអ្នកស្មគ្រចិត្តកាកបាទក្រហម ដែលមិនបានទទួលបានប្រាក់កម្រៃ ឬផលប្រយោជន៍ តែអ្នកស្ម័គ្រចិត្តពិតជាបានលះបង់យ៉ាងធំធេងក្នុងការចូលរួមបម្រើយ៉ាងសកម្មលើការងារមនុស្សធម៌ជួយដល់ជនរងគ្រោះនៅក្នុងសហគមន៍។ ការលះបង់ទាំងនេះពិងជាបានបង្ហាញឱ្យសហគមន៍ជាតិ និងអន្តរជាតិបានយល់ពីគុណតម្លៃ និងសារសំខាន់នៃសកម្មភាពចូលរួមការងារសង្គមរបស់អ្នកស្មគ្រចិត្ត។ ទន្ទឹមនិងនោះអភិបាលខេត្តបានជម្រុញឱ្យគណកម្មាធិការសាខា អនុសាខាបន្តលើកទឹកចិត្ត និងផ្តល់ការឧបត្ថម្ភគាំទ្រជាស្មារតី ថវិកា ដល់អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមក្នុងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវផែនការសកម្មភាពស្របតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជា(កក្រក)៕ម៉ុន សំអាត

  • អ.ស.ប ប្រចាំកម្ពុជាសន្យាបន្តគាំទ្រមហិច្ឆតារបស់ រាជរដ្ឋាភិបាល កម្ពុជា ប្រែក្លាយជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នា ឆ្នាំ២០៥០

    អ.ស.ប ប្រចាំកម្ពុជាសន្យាបន្តគាំទ្រមហិច្ឆតារបស់ រាជរដ្ឋាភិបាល កម្ពុជា ប្រែក្លាយជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នា ឆ្នាំ២០៥០

    ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំកម្ពុជា(អ.ស.ប) បាន សន្យាថានឹងបន្តការគាំទ្រ ចំពោះគោលដៅមហិច្ឆតារបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ប្រែក្លាយប្រទេសកម្ពុជាឱ្យជា ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០ ហើយកម្ពុជា និងអ.ស.ប ក៏បានប្តេជា្ញរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ ការសន្យានេះត្រូវបានធ្វើឡើង នាជំនួបសម្តែងការគួរសម និង ពិភាក្សាការងារ រវាងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Joseph Scheuer អ្នកសម្របសម្រួលថ្មីរបស់អ.ស.ប ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ នៅទីស្តីការក្រសួងការងារ។ក្នុងជំនួបនោះឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដោយបង្ហាញពីក្តីសង្ឃឹមថា ក្នុងបេសកម្មការងាររបស់លោក Joseph និង សហការី នឹងបន្តកិច្ចសហការជាមួយបណ្តាក្រសួងពាក់ព័ន្ធ របស់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងការជំរុញ កំណើន សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Joseph Scheuer ធ្លាប់កាន់តំណែងជានាយកកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាឬយូអិនឌីភី(UNDP) នៅក្នុងអំឡុងឆ្នាំ២០០៧ និង២០១០ ហើយទើបត្រឡប់មក កាន់កម្ពុជានៅឆ្នាំ២០២២ សារជាថ្មីម្តងទៀត។…

  • រដ្ឋមន្រ្តីក្រសួងសួងកសិកម្ម ទទួលស្វាគមន៍ក្រុមការងារក្រសួងបរិស្ថាន ដែលអញ្ជើញមកធ្វើបទបង្ហាញអំពីផែនការរបស់រាជរដ្ឋាភិបាល សម្រាប់បងប្អូន ដែលត្រូវផ្លាស់ទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

    រដ្ឋមន្រ្តីក្រសួងសួងកសិកម្ម ទទួលស្វាគមន៍ក្រុមការងារក្រសួងបរិស្ថាន ដែលអញ្ជើញមកធ្វើបទបង្ហាញអំពីផែនការរបស់រាជរដ្ឋាភិបាល សម្រាប់បងប្អូន ដែលត្រូវផ្លាស់ទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

    ខេត្តសៀមរាប ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នំា២០២២ បានទទួលស្វាគមន៍ក្រុមការងារក្រសួងបរិស្ថាន ដែលអញ្ជើញមកធ្វើបទបង្ហាញអំពីផែនការរបស់រាជរដ្ឋាភិបាល សម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅនៅភូមិធម្មជាតិរុនតាឯក និងឃុំពាក់ស្នែង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ក្រៅពីការរៀបចំដីឡូត៍លំនៅដ្ឋានចំនួន ១២ ០០០ឡូត៍ និងផែនការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដើម្បីអភិវឌ្ឍតំបន់នេះជាទីក្រុង រាជរដ្ឋាភិបាលមានគម្រោងដាំឈើហូបផ្លែ ដំណាំបន្ទាប់បន្សំ និងសួនបន្លែ នៅតាមដីឡូត៍នីមួយៗ ដើម្បីជួយគាំទ្រជីវភាពគ្រួសារ ព្រមទាំងដាំឈើលម្អនៅសងខាងផ្លូវក្នុងតំបន់នេះ ជូនបងប្អូនផងដែរ។ ការងារនេះបានចាប់ផ្តើមជាបណ្តើរៗ និងគ្រោងបន្តអនុវត្តរហូតចប់សព្វគ្រប់ នៅក្នុងឆមាសទី២ ឆ្នាំ២០២៣ខាងមុខ។ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាស្រ្ដថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់ការគាំទ្រពេញលេញចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងត្រៀមលក្ខណ:រួចជាស្រេច ដើម្បីចូលរួមសហការអនុវត្ត ។ ឯកឧត្តម ឌិត ទីណា បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងល្អប្រសើរថែមទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប ទៅតាមសមត្ថភាព និងលទ្ធភាពរបស់ក្រសួងស្ថាប័ននីមួយៗ…

  • ម្អមស្រែ ប្រើបានទាំងម្ហូបអាហារ និងឱសថព្យាបាលរោគជំងឺ

    ម្អមស្រែ ប្រើបានទាំងម្ហូបអាហារ និងឱសថព្យាបាលរោគជំងឺ

    ភ្នំពេញ៖ ម្អមស្រែ (Swam leaf) គឺជាបន្លែដែលមានក្លិនប្រហើរ មានឱជារស់ឆ្ងាញ់ពិសារ និងជាបន្លែពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរយូរលង់ណាស់មកហើយ។ តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ម្អមស្រែ មានកម្ពស់១០-៣០ស.ម។ ស្លឹកឈមពីរៗ គ្មានទងរាងពងក្រពើ ១-៣x ០,៥-១ស.ម គែមស្លឹកមានធ្មេញរណាតិចៗ។ ផ្កា ២-១០ផ្តុំជាចង្កោមនៅចុងមែក ឬនៅគល់ស្លឹក មានទងស្តើងប្រវែង៣-៥ម.ម។ ត្របកផ្កាមានប្រវែង ៣ម.ម ជាប់គ្នានៅផ្នែកក្រោម មានរោមខ្លីៗ។ ស្រទាប់ផ្កាប្រវែង ១០-១៥ម.ម ចែកជា ២ផ្ទាំងពណ៌ក្រហមស្វាយមានរោម។កេសរឈ្មោល ៤ផ្តុំគ្នា ២លើ ២ក្រោម ផ្លែរាងមូលទ្រវែង។ គ្រាប់ច្រើនរាងជ្រុង ពណ៌ត្នោត។ មែកស្លឹកមានក្លិនហាងឆួលលាយក្រអូបតិចៗ។ បន្តពូជដោយគ្រាប់ ដុះនៅលើដីសើមដែលមានទឹករាក់។ ការប្រើប្រាស់បានជាគ្រឿងទេស ឱសថ៖

  • ក្រសួងការងារបើកសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១

    ក្រសួងការងារបើកសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១

    ភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបើកសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១ ក្រោមមូលបទ៖”ការធ្វើទំនើបកម្មអធិការកិច្ចការងារ តាមរយៈបដិវត្តកម្មបច្ចេកវិទ្យា នៅក្រោយជំងឺរាតត្បាតជាសាកល”។ ថ្លែងតាមរយៈប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នាទីស្តីការក្រសួងការងារ ឯកឧត្តម អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះ មន្រ្តីបង្គោលអធិការកិច្ចការងារអាស៊ាន និងមន្រ្តីបង្គោលសុវត្ថិភាព និងសុខភាពការងារអាស៊ាន ដែលបានសម្រេចគាំទ្រកម្ពុជា ក្នុងការជ្រើសរើសយកមូលបទដ៏មានសារ:សំខាន់នេះ ដោយមានអនុមូលបទ ចំនួន ២ មកធ្វើជាមូលដ្ឋានសម្រាប់ការពិភាក្សានៅក្នុងសន្និសីទលើកទី១១ គឺ ទី១-អធិការកិច្ច និងបច្ចេកវិទ្យាដែលជំរុញឱ្យមានការផ្លាស់ប្តូរសម្រាប់ការងារសមរម្យ និងទី២-អធិការកិច្ចការងារ នៅក្នុង ពិភពលោកក្រោយជំងឺរាតត្បាត។ ក្នុងសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១នេះដែរ មានគោលបំណងមិនត្រឹមតែដើម្បីចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍នៃប្រព័ន្ធអធិការកិច្ចការងារក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភាក្សាលើនវានុវត្តន៍ បញ្ហាប្រឈម និងយុទ្ធសាស្ត្រឆ្ពោះទៅរកការប្រើប្រាស់ប្រព័ន្ធអាយស៊ីធី (ICT) ក្នុងប្រព័ន្ធអធិការកិច្ចការងារផងដែរ ៕ ដោយ៖ ម៉ាដេប៉ូ

  • មន្រ្តីសុខាភិបាល៖ ការប្រយុទ្ធជាមួយនឹងមេរោគកូវីដ១៩ នឹង មិន ទទួលបានជោគជ័យនោះទេ បើមិនមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន និងសហគមន៍

    មន្រ្តីសុខាភិបាល៖ ការប្រយុទ្ធជាមួយនឹងមេរោគកូវីដ១៩ នឹង មិន ទទួលបានជោគជ័យនោះទេ បើមិនមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន និងសហគមន៍

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានថ្លែងឱ្យ ដឹងថា ក្នុងការទប់ស្កាត់ និងការប្រយុទ្ធជាមួយនឹងមេរោគ កូវីដ១៩នេះ នឹងមិនទទួលបានជោគជ័យនោះទេ បើ មិនមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ខណៈដែលមកដល់ពេលនេះអ្នកជំងឺកូវីដ១៩ ប្រមាណ ជិត៤០នាក់ កំពុងសម្រាកព្យាបាលតាមមនី្ទរពេទ្យ។នេះជាការលើកឡើងរបស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែធ្នូ ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពិនិត្យលទ្ធផលប្រចាំ ឆ្នាំ២០២២ នៃការអនុវត្តម្រោងអាហារូបត្ថម្ភនៅកម្ពុជា។ លោកជំទាវមានប្រសាសន៍ថា ៖ «ការទទួលបានជោគជ័យ លើការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ដោយសារ យើងធ្វើការច្រើន និងធ្វើការផ្ទាល់ជាមួយនឹងអាជ្ញាធរ មូលដ្ឋាន គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅ តាមព្រំដែន ហើយយើងក៏បានធ្វើការជាប់ជាប្រចាំជាមួយ នឹងគ្រប់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ និងការចាក់វ៉ាក់សាំង បានត្រឹមត្រូវផងដែរ»។ លោកជំទាវ យក់ សម្បត្តិ ក៏បានលើកឡើងផងដែរថា មាន ប្រទេស ជាច្រើនមានការភ្ញាក់ផ្អើល ហើយស្គាល់កម្ពុជាកាន់ តែច្បាស់ពីការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩។លោកជំទាវបានបញ្ជាក់ថា ៖ «បើទោះបីជាចំនួននៃអ្នកឆ្លង មេរោគកូវីដ១៩មួយរយៈចុងក្រោយនេះមានការសាយភាយឡើងវិញ ហើយធ្វើឱ្យមានចំនួនឆ្លងកើនឡើងឡើងវិញ ប៉ុន្តែ ដោយសារ ចំនួននៃការចាក់វ៉ាក់សាំងបានច្រើន…