Category: ព័ត៌មានសង្គម

  • កម្ពុជា-អ.ស.បបង្ហាញការប្តេជា្ញចិត្តរួមគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    កម្ពុជា-អ.ស.បបង្ហាញការប្តេជា្ញចិត្តរួមគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    ភ្នំពេញ ៖ អង្គការសហប្រជាជាតិ ( អ.ស.ប) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យទទួលបានវឌ្ឍនភាពថ្មីៗបន្តទៀត។ ការបង្ហាញ ជំហរភាគីទាំង២ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Joseph Scheuer អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានសម្តែងនូវការអបអរសាទរជូនចំពោះលោក Joseph Scheuer ដែលទទួលបានតួនាទីជាអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា ក្នុងបេសកម្មការងាររបស់លោក និងសហការី នឹងបន្តកិច្ចសហការជាមួយបណ្តាក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ លោក Joseph Scheuer ដែលធ្លាប់កាន់តំណែងជានាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅក្នុងអំឡុងឆ្នាំ២០០៧ និង២០១០ ហើយទើបត្រឡប់មកកាន់កម្ពុជានៅឆ្នាំ២០២២ សារជាថ្មីម្តងទៀត បានសង្កេតឃើញថាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា លើគ្រប់វិស័យ ពិតជាមានការរីកចម្រើនប្រែប្រួលយ៉ាងលឿន។ លោកក៏បានចូលរួមអបអរសាទរដល់រដ្ឋាភិបាលកម្ពុជា…

  • ជនជាប់ចោទ ២នាក់ ត្រូវតុលាការ សម្រេចដាក់គុកកំណត់ម្នាក់ៗ អស់មួយជីវិត ពាក់ព័ន្ធនឹងការរក្សាទុក ដឹកជញ្ជូនជួញដូរគ្រឿងញៀន ជិត ២៥គីឡូក្រាម

    ជនជាប់ចោទ ២នាក់ ត្រូវតុលាការ សម្រេចដាក់គុកកំណត់ម្នាក់ៗ អស់មួយជីវិត ពាក់ព័ន្ធនឹងការរក្សាទុក ដឹកជញ្ជូនជួញដូរគ្រឿងញៀន ជិត ២៥គីឡូក្រាម

    ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ បានប្រកាសសាលក្រម ផ្តន្ទាទោសជនជាប់ចោទ ២នាក់ ដាក់ពន្ធនាគារ កំណត់ក្នុងម្នាក់ៗអស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការរក្សាទុក ដឹកជញ្ជូនជួញដូរគ្រឿងញៀន ជិត ២៥គីឡូក្រាម ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ៩ ផ្លូវលំ ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីអំឡុងខែមករា ឆ្នាំ២០២២ ។ លោក ស៊ិន សុវណ្ណ រ័ត្ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទ៣នាក់ខាងលើ មាន៖ ១-ឈ្មោះ អ៊ាត ម៉ាទី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ នុត កែវ រចនា ភេទ ប្រុស អាយុ ៣៦ឆ្នាំ។ ពួកគេ ត្រូវបានចោទប្រកាន់ពីបទ ”រក្សាទុក ដឹកជញ្ជូន និង…

  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោម និងផ្សាររាត្រី នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោម និងផ្សាររាត្រី នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង

    ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា គម្រោងសាងសង់វិមានឯករាជ្យនេះ មានផ្ទៃដីសរុបចំនួន ៩៦២ម៉ែត្រ មានខឿនទម្របាតក្រោមដែលមានអង្កត់ផ្ចិត ៣៥ម៉ែត្រ និងកម្ពស់ ២២,២៣ម៉ែត្រ មានអាងបាញ់ទឹក៤ មានកម្ពស់ ០,៨ម៉ែត្រ អមជុំវិញវិមានឯករាជ្យ។ សម្រាប់គម្រោងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ធ្វើនៅលើផ្ទៃដីប្រមាណ ១៣.៦០០ម៉ែត្រ ចែកជា ៥តំបន់ ផ្សេងៗពីគ្នា មានដូចជា ទី១-តំបន់នាគបាញ់ទឹក តំបន់រីករាយ (កន្លែងថតរូប), ទី២-តំបន់សន្តិភាពស្ងប់ស្ងាត់ និងសុខសាន្ត, ទី៣-តំបន់រំលឹកប្រវត្តិសាស្ត្រ, ទី៤-តំបន់នាគសន្តិភាព ឬតំបន់រំលឹកគុណសន្តិភាព និងទី៥- តំបន់រង់ចាំ។ ដោយឡែក គម្រោងផ្សាររាត្រីក្រុងបាត់ដំបង សាងសង់ឡើងនៅលើផ្ទៃដីប្រមាណ…

  • អ្នកអភិវឌ្ឍន៍អចលនទ្រព្យល្អជាងគេបំផុត បានឈ្នះពានរង្វាន់ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី PropertyGuru Asia Property Awards លើកទី ១៧

    អ្នកអភិវឌ្ឍន៍អចលនទ្រព្យល្អជាងគេបំផុត បានឈ្នះពានរង្វាន់ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី PropertyGuru Asia Property Awards លើកទី ១៧

    ភ្នំពេញ ៖ PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសអ្នកឈ្នះក្នុងតំបន់តំណាងឱ្យក្រុមហ៊ុនល្អបំផុតនៅអាស៊ីក្នុ ងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំលើកទី១៧ ដែលប្រគល់រង្វាន់ដោយ Kohler និងគាំទ្រដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៃពិភពលោក ។ អ្នកឈ្នះប្រចាំតំបន់នៅវគ្គផ្តាច់ព្រ័ត្រ ត្រូវបានជ្រើសរើសពីក្រុមឥស្សរជននៃអ្នកឈ្នះប្រចាំប្រទេសពីការប្រារព្ធកម្មវិធី PropertyGuru Asia Property Awards ក្នុងឆ្នាំនេះ នៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម កម្ពុជា ហ្វីលីពីន ចិនដីគោក ហុងកុង ម៉ាកាវ។ , Greater Niseko (ជប៉ុន), ឥណ្ឌា, និងអូស្ត្រាលី ។ លោក Haru V Krishna នាយកគ្រប់គ្រងនិងនាយកប្រតិបត្តិនៃ PropertyGuru គ្រុប បានថ្លែងថា៖ « ពានរង្វាន់នៅតែស្ថិតក្នុងចំណោមដំណោះស្រាយសហគ្រាសឈានមុខគេបំផុតរបស់យើង ដោយបានពង្រីកក្នុងរយៈពេលជាច្រើនឆ្នាំ ដើម្បីតំណាងឱ្យទីផ្សារអចលនទ្រព្យដែលមានថាមពលខ្លាំងបំផុតរបស់ពិភពលោកពីអាស៊ីអាគ្នេយ៍រហូតដល់ប្រទេសអូស្ត្រាលី។…

  • ជនសង្ស័យចំនួន ៣០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៤ ម្សិលមិញ

    ជនសង្ស័យចំនួន ៣០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៤ ម្សិលមិញ

    ភ្នំពេញ ៖ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យ ចំនួន ៣០ នាក់ ( ស្រី ២ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៥ ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ១៤ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ នេះ ។ ក្នុងចំណោម ជនសង្ស័យទាំង ចំនួន ៣០ នាក់រួម មាន ៖ ជួញដូរ ៤ ករណីឃាត់ ៥ នាក់ ( ស្រី…

  • យានយន្តល្មើសចំនួន ៦៧១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែធ្នូ ម្សិលមិញ

    យានយន្តល្មើសចំនួន ៦៧១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែធ្នូ ម្សិលមិញ

    ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១៦៧គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ២.២៤២ គ្រឿង ម៉ូតូ ចំនួន ២.១៥៨ គ្រឿង រក ឃើញយានយន្ត ល្មើស សរុប ចំនួន ៦៧១ គ្រឿង មាន ម៉ូតូ ចំនួន ៦១១ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក…

  • រសៀលនេះ កាកបាទក្រហមកម្ពុជា នឹងទទួលវ៉ាក់សាំងពី សមាគមជាតិកាកបាទក្រហមចិន ចំនួន ៣០ ម៉ឺនដូស

    រសៀលនេះ កាកបាទក្រហមកម្ពុជា នឹងទទួលវ៉ាក់សាំងពី សមាគមជាតិកាកបាទក្រហមចិន ចំនួន ៣០ ម៉ឺនដូស

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ កាកបាទ ក្រហម កម្ពុជា នឹងទទួលវ៉ាក់សាំងកូវីដ១៩ ប្រភេទ ស៊ីណូហ្វាម ចំនួន ៣០ម៉ឺនដូស ពីសមាគមជាតិកាកបាទក្រហមចិន ដែលពិធីប្រគល់-ទទួល ធ្វើឡើងនៅអាកាសយាដ្ឋានអន្តរជាតិ ភ្នំពេញ ដោយនឹងមានការចូលរួមពីតំនាងស្ថានទូតនៃ សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ថ្នាក់ដឹកនាំ សការីកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងសុខាភិបាលផងដែរ ។ សូមបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែល សមាគមជាតិកាកបាទក្រហមចិន ផ្តល់ជាជំនួយនូវវ៉ាក់សាំង កូវីដ១៩ ដល់កាកបាទក្រហមកម្ពុជា ដែលកាលពីខែសីហា ឆ្នាំ២០២១ កន្លងមកនេះ សមាគមជាតិកាកបាទក្រហមចិន បានផ្តល់ជំនួយនូវវ៉ាក់សាំង ចំនួន១០ម៉ឺនដូស ដល់កាកបាទ ក្រហមកម្ពុជា។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២២ អត្រាអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ធៀបនឹងចំនួន ប្រជាជនសរុប ១៦លាន នាក់ មានចំនួន ៩៥,២១ភាគរយ។ ក្រសួងបានបញ្ជាក់ទៀតថា សម្រាប់អត្រាអ្នកចាក់ដូសទី៣ បានចំនួន ជាង១០,៣ លាននាក់ អត្រាអ្នកចាក់ដូសទី៤…

  • ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត “ក្តីស្រមៃ និងក្តីសង្ឃឹម”៖ មានប្រាំមួយ ទីតាំងកម្សាន្តនិង ៤៤កម្មវិធី

    ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត “ក្តីស្រមៃ និងក្តីសង្ឃឹម”៖ មានប្រាំមួយ ទីតាំងកម្សាន្តនិង ៤៤កម្មវិធី

    ភ្នំពេញ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានប្រកាសឱ្យរៀបចំនូវកម្មវីធីអង្គរសង្រ្កាន្តឡើងវិញ អាជ្ញាធរខេត្តសៀមរាប រួមនឹងសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការប្រជុំពិភាក្សាគ្នា សម្រេចរៀបចំឡើង រយៈពេលបួន ថ្ងៃ ក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឯកឧត្តម ហ៊ុន ម៉ានី បានជួបពិភាក្សាការងាររៀបចំអង្គរសង្ក្រាន្តជាមួយអាជ្ញាធរខេត្តនៃគណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្ត ឆ្នាំ២០២៣, ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តសៀមរាប រួមនិង សមាជិក អនុគណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្តខេត្តជាច្រើនរូបទៀត កាលពីថ្ងៃទី១៣ ខែធ្នូ កន្លងមកថ្មីៗនេះ។ យោងតាមសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានឱ្យដឹងថា ស.ស.យ.ក. គ្រោងនឹងរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាប្រាព្ធខួបទី ១០ របស់អង្គរ សង្ក្រាន្ត ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម‌» ដែលនាំ យកសម្បត្តិវប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរ មកសម្តែងនៅទឹកដីដ៏ពិសិដ្ឋនៃតំបន់ឧទ្យានអង្គរ។ ទន្ទឹមនឹងនោះ…

  • សម្ដេចតេជោ ហ៊ុន សែន រំលឹកពីថ្ងៃកំណើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពេលជាប់បំពេញការងារនៅក្រៅប្រទេស

    សម្ដេចតេជោ ហ៊ុន សែន រំលឹកពីថ្ងៃកំណើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពេលជាប់បំពេញការងារនៅក្រៅប្រទេស

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកពីថ្ងៃកំណើតរបស់ភរិយា គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពេលដែលសម្ដេច ជាប់បំពេញការងារនៅក្រៅប្រទេស ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកដូចនេះ តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ។ សម្ដេចតេជោ បានបង្ហោះរូបភាព ភ្ជាប់ដោយសារលើទំព័រហ្វេសប៊ុកដូច្នេះថា ៖ ប្រពន្ធសម្លាញ់ ថ្ងៃ១៥ធ្នូនេះ ជាថ្ងៃកំណើតអូន ក្នុងពេលបងជាប្តីជាប់បំពេញការងារនៅក្រៅប្រទេស ។ សង្ឃឹមថា កូនៗ និងចៅៗ នឹងទៅបាយល្ងាចកំដរអូន ដែលក្នុងពេលម៉ោងនោះ បងកំពុងស្ថិតនៅលើអាកាស។ សម្ដេចបានបន្តថា សល់តែ២១ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួបលើក៤៧ នៃថ្ងៃរៀបការរបស់យើង (៥ មករា ១៩៧៦.៥ មករា ២០២៣) ដែលពេលនោះ យើងនៅក្មេងៗ ដែលខុសជាមួយពេលនេះ យើងមានចៅរហូត ២២នាក់។ សូមជូនពរលោកយាយប្រពន្ធ ពីចម្ងាយ។ សូមរំលឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

  • បវរកញ្ញាចក្រវាល កោតសរសើរការអភិវឌ្ឍ និងគ្រប់គ្រងឆ្នេរសមុទ្រកម្ពុជា

    បវរកញ្ញាចក្រវាល កោតសរសើរការអភិវឌ្ឍ និងគ្រប់គ្រងឆ្នេរសមុទ្រកម្ពុជា

    ភ្នំពេញ៖ បវរកញ្ញាចក្រវាល (Miss Universe) នៃប្រទេសអង់ហ្គោឡា ស្វេលីយ៉ា ដាស៊ីលវ៉ា អាន់តូនីញ៉ូ (Swelia Da silva Antonio) បានកោតស្ញប់ស្ញែងយ៉ាងពិសេស ចំពោះភាពស្រស់ស្អាត និងទាក់ទាញរបស់ឆ្នេរសមុទ្រកម្ពុជា។ កញ្ញាបានសន្យាពាំនាំព័ត៌មានអំពីសោភ័ណរមណីយភាពទាំងនេះ បង្ហាញជូនប្រជាជនក្នុងប្រទេសខ្លួន ក៏ដូចជាទៅកាន់ពិភពលោក ខណៈឆ្នេរសមុទ្រកម្ពុជា ជាទីគួរឱ្យចង់ទស្សនាកម្សាន្ត និងសម្រាកលម្ហែដ៏ពេញចិត្តបំផុត។ សូមបញ្ចាក់ថា បវរកញ្ញាចក្រវាល កញ្ញា Swelia Da silva Antonio បានរួមដំណើរជាមួយប្រតិភូអន្តរជាតិ ចំនួន១៣០ មកពីជាង ២០ប្រទេស ចូលរួមក្នុងមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ដែលបានប្រព្រឹត្តទៅ នៅខេត្តព្រះសីហនុ ដោយភ្ជាប់ជាមួយពិធីបុណ្យសមុទ្រលើកទី៩ ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ ៕