Category: ព័ត៌មានសង្គម

  • ស្រ្តីកម្ពុជា ជាង ៧០០ នាក់ កំពុងបម្រើការងារក្នុងការ បោសសំអាតមីន និងកម្ទេចគ្រាប់មិនទាន់ផ្ទុះ

    ស្រ្តីកម្ពុជា ជាង ៧០០ នាក់ កំពុងបម្រើការងារក្នុងការ បោសសំអាតមីន និងកម្ទេចគ្រាប់មិនទាន់ផ្ទុះ

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរមីន បានឱ្យដឹង ថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានស្រ្តីជាង ៧០០ នាក់ កំពុងបម្រើការងារជាអ្នកបោសសំអាតមីន និង កម្ទេចគ្រាប់មិនទាន់ផ្ទុះដើម្បីធានាសុខសុវត្ថិភាព និងផ្តល់ក្តី សង្ឃឹមជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ តាមរយៈវីដេអូដែលមានរយៈពេលជាងប្រាំពីរនាទី ដែលបាន ចេញផ្សាយដោយ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ឬហៅថាអាជ្ញាធរមីន កម្ពុជា បានលើកឡើងថា រយៈពេល៣ទស្សវត្សកន្លងមកនេះ ការងារបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវបានគេ សង្កេតឃើញមានតែបុរសប៉ុណ្ណោះដែលមានកាយសម្បទាសក្តិសមនឹងការងារដែលប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ដល់ជីវិតនេះ។ប្រភពដដែលបានបន្តថា បច្ចុប្ប្នមានស្រ្តីកាន់តែច្រើន ឡើងៗ បាន ចូលបម្រើការងារបោសសំអាតមីន និងកម្ទេច គ្រាប់ មិន ទាន់ផ្ទុះ ទាំងនៅក្នុងនិងក្រៅប្រទេស ក្នុងចំណោមស្រ្តីទាំងនោះ មានស្រ្តីជាច្រើនរូបបានក្លាយខ្លួនជាអ្នកស្ម័គ្រចិត្តទៅជាអ្នកមានតួនាទីខ្ពស់នៅក្នុងស្ថាប័ន និងដៃគូប្រតិបត្តិករដោះមីន ជាច្រើន ។ អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់ថា ៖ «ចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បច្ចុប្បន្នសកម្មភាពមីននៅកម្ពុជា ទទួលបានការចូលរួមពីស្រ្តីជាច្រើននៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងមានស្រ្តីចំនួន ៧២២ នាក់ កំពុងបម្រើការងារជាអ្នក…

  • ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចុះពិនិត្យដោយផ្ទាល់ លើការប្រឡង NBC–FSIConnect លើកទី៤៧ ដែលមានសិក្ខាកាមចំនួន ៧០រូប

    ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចុះពិនិត្យដោយផ្ទាល់ លើការប្រឡង NBC–FSIConnect លើកទី៤៧ ដែលមានសិក្ខាកាមចំនួន ៧០រូប

    ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំការប្រឡងវគ្គ FinancialStabilityInstitute (NBC-FSIConnect) របស់ លើកទី៤៧ ដែលសិក្ខាកាមចំនួន ៧០រូប ក្រោមការចុះត្រួតពិនិត្យដោយផ្ទាល់ ពីសំណាក់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ។ សូមជម្រាបថា វគ្គ Financial Stability Institute របស់ធនាគារជាតិនៃកម្ពុជា ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Online ផ្នែកត្រួតពិនិត្យធនាគារ ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម ជា ចាន់តូ ដើម្បីកសាងសមត្ថភាពធនធានមនុស្ស នៅធនាគារជាតិនៃកម្ពុជា បន្ថែមលើកម្មវិធីបណ្តុះបណ្តាលផ្ទៃក្នុងដែលមានស្រាប់ ជាពិសេសដើម្បីឯកទេសកម្មខាងត្រួតពិនិត្យធនាគារ និងឆ្លើយតបទៅតាមការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិអំពីការត្រួតពិនិត្យធនាគារ ។ វគ្គ NBC-FSIConnect នេះ តម្រូវឱ្យសិក្ខាកាមសិក្សាតាមប្រព័ន្ធ Online និងត្រូវបានបែងចែកជា៣កម្រិត គឺកម្រិតបឋមកម្រិតមធ្យម និងកម្រិតខ្ពស់ សម្រាប់រយៈពេលសិក្សាប្រមាណជាង៣ឆ្នាំ។ ដើម្បីធានាគុណភាពសិក្សាគណៈកម្មការ គ្រប់គ្រងវគ្គមួយត្រូវបានបង្កើតឡើង សម្រាប់គ្រប់គ្រងការសិក្សារបស់សិក្ខាកាមវគ្គនេះ ដែលមានការគាំទ្រដោយផ្ទាល់របស់ថ្នាក់ដឹកនាំ ។ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ មានសិក្ខាកាមសរុបចំនួន៧០រូប…

  • យានយន្តល្មើសចំនួន ២៦២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី១៣ ខែធ្នូ ម្សិលមិញ

    យានយន្តល្មើសចំនួន ២៦២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី១៣ ខែធ្នូ ម្សិលមិញ

    ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១៦៩គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ២.២៨១ គ្រឿង ម៉ូតូ ចំនួន ១.៩៤៦ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២៦២ គ្រឿង មាន ម៉ូតូ ចំនួន ២១៦ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់…

  • ទាព្រៃស្លាប ស ចូលចិត្តធ្វើសំបុកនៅក្នុងរន្ធឈើ និងនៅលើដើមឈើចាស់ៗ

    ទាព្រៃស្លាប ស ចូលចិត្តធ្វើសំបុកនៅក្នុងរន្ធឈើ និងនៅលើដើមឈើចាស់ៗ

    ភ្នំពេញ៖ តាមការសិក្សារបស់អ្នកជំនាញ កម្ពុជាបច្ចុប្បន្ននេះ កម្ពុជាមានទាព្រៃស្លាបសដែលជាប្រភេទសត្វកម្ររងគ្រោះថ្នាក់ជិតផុតពូជលើពិភពលោកស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ចន្លោះពី ២០ ទៅ ៣០ ក្បាល។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងឱ្យដឹងជុំវិញសត្វដ៏កម្រនិងកំពុងមានវត្តមាននៅកម្ពុជានេះថា៖” វត្តមានសត្វទាព្រៃស្លាបសនៅកម្ពុជាបានធ្វើឱ្យកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៩ ក្នុងទ្វីបអាស៊ី ដែលមានវត្តមានទាព្រៃស្លាបសរស់នៅ”។ បើតាមការឱ្យដឹងពី ឯកឧត្តម នេត្រ ភក្រ្តាបានឱ្យដឹងដែរថា៖បើយោងតាមរបាយការណ៍សិក្សា ទាព្រៃស្លាបសមានចំនួនតិចជាង ១០០០ក្បាល នៅលើពិភពលោក និងមានវត្តមានតិចតួចរស់នៅក្នុងប្រទេសកម្ពុជា។ ទាព្រៃ ស្លាបស ចូលចិត្ត ធ្វើ សំបុក នៅក្នុង រន្ធ ឈើ នៅលើ ដើមឈើ ចាស់ៗ ។ គួរបញ្ជាក់ថាបើតាមមជ្ឈមណ្ឌលអង្គរសមា្រប់ការអភិរក្សជីវៈចម្រុះ បានឱ្យដឹងនាកន្លងមកថា ចំនួនទាព្រៃស្លាបសនៅក្នុង ប្រទេសកម្ពុជាដែលមានចំនួនសេសសល់តិចតួច ហេតុនេះដើម្បី ជួយសង្គ្រោះប្រភេទសត្វនេះពីការវិនាសផុតពូជនៅក្នុងប្រទេសកម្ពុជា ត្រូវតែមានបេសកកម្មជួយ សង្គ្រោះនៅពេលសត្វទាំងនេះមានបញ្ហា និងរួមទាំងកិច្ចការពារសំបុករបស់វា ដែលជារឿងមួយសំខាន់ខ្លាំងណាស់ ។ក្រៅពីនេះក៏តម្រូវឱ្យមានកិច្ចខិតខំប្រឹង ប្រែងបន្ថែមទៀតពីគ្រប់ភាគីទាំងអស់គ្នាផងដែរទើបកិច្ចការពារសត្វប្រភេទនេះឱ្យគង់វង្សយូរអង្វែងទៅថ្ងៃខាងមុខ៕​ ដោយ៖ ម៉ាដេប៉ូ

  • សមត្ថកិច្ចឃាតខ្លួន ជនពាក់ព័ន្ធចំនួន ២៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៣ ម្សិលមិញ

    សមត្ថកិច្ចឃាតខ្លួន ជនពាក់ព័ន្ធចំនួន ២៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៣ ម្សិលមិញ

    ភ្នំពេញ ៖ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យចំនួន ២៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១២ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ នេះ។ ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៩នាក់ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៧នាក់(ស្រី ០១នាក់) បើកបរក្រោមឥទ្ឋិពល ០ករណី ឃាត់ នាក់ ប្រើប្រាស់ ០៣ករណី ឃាត់ ១២នាក់ (ស្រី០ ៤នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែធ្នូ រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើរ ១៦៦,៨៦ក្រាម, Ke ១៤,២៦ក្រាម និង២កញ្ចប់តូច ៕ ដោយ៖ ឆៃហួត និងប៊ុនធី

  • សមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ម្នាក់ នៅមុខរោងកុនចេនឡា ក្រោយលួចម៉ូតូ និងទូរស័ព្ទដៃពីខេត្តកំពត

    សមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ម្នាក់ នៅមុខរោងកុនចេនឡា ក្រោយលួចម៉ូតូ និងទូរស័ព្ទដៃពីខេត្តកំពត

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅព្រឹកថ្ងៃ ពុធ ទី ១៤ ខែធ្នូ ឆ្នាំ ២០២២នេះថា មាននារីវ័យ ២២ឆ្នាំ ម្នាក់ បានធ្វេីសកម្មភាព លួចម៉ូតូ និងទូរស័ព្ទដៃពីខេត្តកំពត បានសម្រេច ប៉ុន្តែ ព្យាយាម ជិះរត់គេចខ្លួន មកដល់ក្រុងភ្នំពេញ ក៏ត្រូវ កម្លាំង សមត្ថកិច្ច ស្រាវជ្រាវ តាមចាប់ឃាត់ខ្លួន យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់ ។ ជនសង្ស័យ ឈ្មោះ សូ ស្រីនិច ភេទ ស្រី អាយុ ២២ឆ្នាំ ។ ចំណែក ជនរងគ្រោះឈ្មោះ ស៊ុត សាវរី ភេទស្រី ស្នាក់នៅបណ្តោះអាសន្ន នៅភូមិសុវណ្ណសគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្ត កំពតសម្ភារៈបាត់បង់រួមមាន៖ ម៉ូតូម៉ាកហុងដា ស៊ូមមើអ៊ិច (zoomer x )…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ «ការថែរក្សា និងការអភិរក្សអង្គរ» ជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់គ្នា

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ «ការថែរក្សា និងការអភិរក្សអង្គរ» ជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់គ្នា

    ខេត្តសៀមរាប ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងបើកព្រឹត្តិការណ៍ បុណ្យរំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃចំនួន ១៣០អង្គ នៅខេត្តសៀមរាប នាព្រឹកថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ថ្លែងថា ៖ ១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២២ គឺជាខួប ៣០ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ទៅក្នុងបេតិកភណ្ឌពិភពលោក ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលបានកសាង ថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ ។ ជាពិសេស បានបង្ហាញអំពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ក្នុងការលើកស្ទួយពាក្យស្លោក កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ និងធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក អរគុណសន្តិភាព…

  • ក្រុមអង្គការសិទ្ធិមនុស្សចំនួនបីស្ថាប័ន បានដាក់ពាក្យ បណ្ដឹង ទៅរដ្ឋាភិបាលហូឡង់ ពាក់ព័ន្ធនឹងការវិនិយោគ លើវិស័យ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា

    ក្រុមអង្គការសិទ្ធិមនុស្សចំនួនបីស្ថាប័ន បានដាក់ពាក្យ បណ្ដឹង ទៅរដ្ឋាភិបាលហូឡង់ ពាក់ព័ន្ធនឹងការវិនិយោគ លើវិស័យ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា

    ភ្នំពេញ៖ ក្រុមអង្គការសិទ្ធិមនុស្សចំនួនបីស្ថាប័ន បានដាក់ពាក្យ បណ្ដឹងទៅរដ្ឋាភិបាលប្រទេសហូឡង់ ពាក់ព័ន្ធនឹងក្រុមហ៊ុន អយកូក្រេឌីត (Oikocredit) បានវិនិយោគលើវិស័យ មីក្រូហិរញ្ញ វត្ថុ នៅកម្ពុជា ។ក្រុមអង្គការសិទ្ធិមនុស្សនេះមាន អង្គការលីកាដូ អង្គការសមធម៌កម្ពុជា និងអង្គការ FIAN ដែលស្ថិតនៅប្រទេសអាល្លឺម៉ង់។ប៉ុន្តែមន្រ្តីនៃសមាគម មីក្រូ ហិរញ្ញវត្ថុកម្ពុជា(CMA) បានពន្យល់ថា ពាក្យបណ្តឹងនេះ ហាក់មានចេនាបង្កការខូចខាតដល់មុខមាត់វិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដោយផ្អែកលើរបាយការណ៍តិចតួចរបស់ខ្លួន ដែលតាក់តែងឡើងដោយអ្នកមិនបានយល់ដឹងស៊ីជម្រៅពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ អង្គការទាំងបីនេះបានដាក់ពាក្យបណ្ដឹង ទៅរដ្ឋាភិបាល ប្រទេសហូឡង់ ឱ្យមានចំណាត់ការលើសកម្មភាពអាជីវកម្ម របស់ក្រុមហ៊ុន អយកូក្រេឌីត (Oikocredit) ដែលជា ក្រុមហ៊ុនវិនិយោគគិនសង្គមលើសកលលោក បានអសមត្ថភាព ក្នុងការត្រួតពិនិត្យអំពីផលប៉ះពាល់អវិជ្ជមាននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៧មក។ នេះបើតាម សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសិទ្ធិមនុស្ស ដែលចុះ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ ក្រុមអង្គការទាំងនោះ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា ក្រុមហ៊ុន អយកូក្រេឌីត បានវិនិយោគយ៉ាងធំ និងបង្កើន ការវិនិយោគទៅលើស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចាប់តាំង ពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២២នេះ នៅពេលដែលមាន ភស្តុតាងជាច្រើនបានបង្ហាញពីការជាប់ពាក់ព័ន្ធបំណុលច្រើន លើសលុប និងផលប៉ះពាល់អវិជ្ជមានផ្នែកសង្គមតាម…

  • កិច្ចប្រជុំបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិក ជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី៣លើកទី១

    កិច្ចប្រជុំបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិក ជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី៣លើកទី១

    បន្ទាយមានជ័យ៖ កិច្ចប្រជុំបើកការិយាល័យ ចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិក ជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើ១ប្រព្រឹតទៅក្រោមអធិបតីភាពឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅភោជនីយដ្ឋាន បឹងឈូក ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ លោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ក៏មានវត្តមានចូលរួមផងដែរ ។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យថ្លែងថា ពិធីនេះ គឺដើម្បីផ្សព្វផ្សាយឲ្យក្រុមអាជីវករ- ពាណិជ្ជករ -សេវាករ ដែលប្រកបរបរពាណិជ្ជកម្ម នៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល ឲ្យមកចុះឈ្មោះ ដើម្បីឈរឈ្មោះជាសមាជិក ជ្រើសតាំងសភាពាណិជ្ជកម្ម ក្នុងការបោះឆ្នោត និងមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតជ្រើសរើសសមាជិក ជ្រើសតាំងសភាពាណិជ្ជកម្ម សម្រាប់អាណត្តិ៣ លើកទី១ ដែលនឹងដំណើរការនៅពេលខាងមុខ ។ ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ចំពោះលក្ខណៈសម្បត្តិ ដែលអាចឈរឈ្មោះជាសមាជិកជ្រេីសតាំងសភាពាណិជ្ជកម្ម និងចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត សភាពាណិជ្ជកម្មបាន ១/បុគ្គលនោះមានមុខរបរជាអាជីវករ…

  • គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលជួបប្រតិភូគណបក្សខ្មែររួបរួមជាតិ

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលជួបប្រតិភូគណបក្សខ្មែររួបរួមជាតិ

    ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំរបស់ គ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ និង ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប រួមជាមួយថ្នាក់ដឹកនាំក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.ប ចំនួន ៦រូប បាន ទទួលជួបជាមួយប្រតិភូគណបក្សខ្មែររួបរួមជាតិ ដឹកនាំដោយ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សរួមជាមួយសហការី រួមមាន អនុប្រធានគណបក្ស អគ្គលេខាធិការ និងអគ្គលេខាធិការរង គណបក្ស សរុបចំនួន ៧រូប ដើម្បីពិភាក្សា ពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។ ភាគីគណបក្សខ្មែររួបរួមជាតិ បានលើកសំណូមពរចំនួន ៣ចំណុច រួមមាន៖ ១សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មិនត្រូវអនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋាន ឬ…