-
សត្វ ឈ្លូសយក្សសត្វជិតផុតពូជខ្លាំងនៅលើពិភពលោក តែបានបង្ហាញវត្តមាននៅកម្ពុជា

ភ្នំពេញ៖ សត្វ «ឈ្លូសយក្ស» ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងនៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា ក្នុងរយៈពេលជិត ៣០ឆ្នាំ ចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូង នៅឆ្នាំ១៩៩៤ ក្នុងប្រទេសវៀតណាម និងឡាវ នៅតាមជួរភ្នំអាណាម ដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរជ័យ ភាគឦសាន នៃប្រទេសកម្ពុជា។ នេះបើតាមការលើកបង្ហាញឱ្យដឹងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ ឯកឧត្តម នេត្រ ភក្រ្តាបានឱ្យដឹងជុំវិញការរកឃើញសត្វឈ្លូសយក្សនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២នេះថា” ដោយឈរលើទិន្នន័យរូបភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗ នៅក្នុងឧទ្យានជាតិវីរជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញពីវត្តមានសត្វឈ្លូសយក្សនេះ”។ ឯកឧត្តម រដ្ឋលេខាធិការ បានពន្យល់ប្រាប់ថា៖ សត្វឈ្លូសយក្សចូលចិត្តរស់នៅក្នុងព្រៃស្រោងនិងព្រៃពាក់កណ្តាលស្រោងមានរយៈកម្ពស់ខ្ពស់ (រហូតដល់ជាង ១០០០ម៉ែត្រ ពីនីវ៉ូសមុទ្រ)។ នៅកំឡុងទសវត្សន៍៩០…
-
ក្រសួងអប់រំបង្ហាញពីស្ថានភាពទូទៅនៅតាមមណ្ឌលកំណែទាំង ១០ នៃការប្រឡងសញ្ញាបត្របាក់ឌុប

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២បានបង្ហាញពីសកម្មភាពនៃសមាជិកកំណែនៅ តាមមណ្ឌលកំណែទាំង ១០កំពុងបំពេញភារកិច្ច ដោយ គណៈកម្មការ ក្រុម មុខវិជ្ជា បន្ត ដំណើរការចុះអក្សរសម្ងាត់ គណៈកម្មការ ក្រុមការងារបែងចែកសន្លឹកកិច្ចការ បន្តអនុវត្ត បំពេញការងារ និង គណៈកម្មការ ក្រុមកំណែកំពុងតែបន្ត កែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង៥ ធ្នូ ២០២២កន្លងមក។ ក្រសួងអប់រំបានឱ្យដឹងថា៖ នាពេលនេះក្រុមគណៈកម្មការគ្រប់ផ្នែកកំពុងយកចិត្ត ទុកដាក់ប្រកបដោយ ទំនួលខុសត្រូវព្រមទាំង មានការចូលរួម ពី អង្គភាពប្រឆាំង អំពើពុក រលួយ (ACU) ក្នុងការទប់ស្កាត់ភាព មិន ប្រក្រតី ផ្សេងៗផងដែរ ។ ក្រៅពីនេះនៅតាមមណ្ឌលនីមួយៗក៏មានការប្រជុំ ពង្រឹង គណៈកម្មការកំណែជាប្រចាំថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាបានចុះពិនិត្យជាប្រចាំផងដែរនៅតាមមណ្ឌលកំណែ ដើម្បីធានាបាន គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាពនិងលទ្ធផលទទួលយកបាន ៕ ដោយ ៖ ម៉ាដេប៉ូ
-
អភិបាលរងខេត្តពោធិ៍សាត់ ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនត្រូវរៀបចំផែនការមេមួយច្បាស់លាស់ទើបមានប្រសិទ្ធភាព

ពោធិ៍សាត់ ៖ ថ្លែងក្នុងកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសាលាខេត្តពោធិ៍សាត់ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយរីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា បញ្ហាគ្រឿងញៀងនៅតែជាបញ្ហាប្រឈមសំខាន់មួយដែលដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ ទាំងការចរាចរណ៍ ការចែកចាយ ការប្រើប្រាស់ នឹងការជួញដូរ។ ដូច្នេះដើម្បីឲ្យយើងអាចវាស់វែងបានអំពីកម្រិតនៃការថយចុះ ចំពោះបទល្មើសគ្រឿងញៀននៅតាមទីតាំងដែលមានហានិភ័យខ្ពស់ ឆ្លើយតបទៅនឹងចក្ខុវិស័យក៏ដូចជាគោលដៅយើងចង់បានដែលជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាអភិបាលខេត្តពោធិ៍សាត់ផ្ទាល់នោះគឺទាមទារឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានលើកឡើងផងដែរថា ពិតណាស់យើងមិនអាចលុបបំបាត់បញ្ហាបទល្មើសគ្រឿងញៀនឲ្យបាត់អស់ភ្លាមៗនោះបានទេ ប៉ុន្តែយ៉ាងហោចណាស់ ក៏បានចេញដំណើរការលើកិច្ចការងារ បង្ក្រាប និងទប់ស្កាត់ដោយមានទិសដៅមួយច្បាស់លាស់ដើរលើផ្លូវដែលមានផែនទីបង្ហាញគោលដៅក្នុងការទប់ស្កាត់បង្ក្រាបបញ្ហាគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ឱ្យមានប្រសិទ្ធភាពផងដែរ ៕ ចេង ពុំ
-
ត្រីប៉ាស៊ីអ៊ី ច្រើនរស់នៅទន្លេមេគង្គក្នុងទឹកដីខេត្តស្ទឹងត្រែង

ភ្នំពេញ៖ ត្រីប៉ាស៊ីអ៊ី មានមនុស្សជាច្រើន ធ្លាប់តែឮឈ្មោះ តែមិនដែលស្គាល់រូបរាងពិត ហើយក៏មិនស្គាល់រសជាតិយ៉ាងណាដែរ ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២ថា៖ ត្រីប៉ាស៊ីអ៊ីដ៏ល្បីសម្រាប់ខេត្តស្ទឹងត្រែង ជាប្រភេទត្រីទឹកសាបដែលរស់នៅតំបន់ទន្លេមេគង្គលើប៉ែកខាងជើងប្រទេសកម្ពុជាជាពិសេសក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។ បច្ចុប្បន្ន គេប្រទះឃើញតិចតួចក្នុងដែននេសាទ។ ត្រីប៉ាស៊ីអ៉ី ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់ជិតរងគ្រោះថ្នាក់ (Near Threatened) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ។ យោងតាមមន្ត្រីជំនាញ ត្រីប៉ាស៊ីអ៉ី មាននៅតែក្នុងទន្លេមេគង្គក្នុងទឹកដីខេត្តស្ទឹងត្រែងតែប៉ុណ្ណោះ។ ត្រីនេះ វាតែងតែឡើងទៅពងកូននៅក្នុងទឹកដីជាប់ព្រំដែនប្រទេសឡាវ ភាគខាងជើងខេត្តស្ទឹងត្រែង ។ ពេលដល់រដូវទឹកស្រក វានឹងចាប់ផ្ដើមចុះមកផ្នែកខាងក្រោម មករស់នៅតាមដងទន្លេ ស្ថិតក្នុងទឹកដីខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ជាមួយស្រុកសំបូរ ខេត្តក្រចេះ តាមដងទន្លេមេគង្គ ដោយសារព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នៃដងទន្លេមេគង្គសម្បូរព្រៃលិចទឹក បង្កក្ខណៈងាយស្រួលក្នុងការរស់នៅរបស់ត្រី ទើបវាចូលចិត្តទៅរស់នៅទីនោះ ៕ ដោយ៖ ម៉ាដេប៉ូ
-
សម្ដេចក្រឡាហោម ស ខេង អំពាវនាវសូមព្រះសង្ឃប្រើបច្ចេកវិទ្យាទំនើបដើម្បីផ្សព្វផ្សាយព្រះធម៌ ជួយពង្រឹងសីលធម៌សង្គម

ភ្នំពេញ: ប្រមុខដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីស ខេង បានអំពាវនាវសូមព្រះសង្ឃប្រើបច្ចេកវិទ្យាទំនើបដើម្បីផ្សព្វផ្សាយព្រះធម៌ ដើម្បីពង្រឹងសីលធម៌សង្គម។សម្ដេចថ្លែងបែបនេះ ក្នុងមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣០កាលពីថ្ងៃទី១២ខែធ្នូ។ ក្នុងនាមជាតំណាងនៃព្រះរាជតំណាងរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឧបនាយករដ្ឋមន្ត្រីលោកស ខេង បានលើកឡើងថា កម្ពុជាកំពុងប្រឈមមុខនូវបញ្ហាមួយចំនួនដែលកើតឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប និងបណ្តាញសង្គម។លោកអំពាវដល់វិស័យពុទ្ធសាសនាចូលរួមចំណែកដោះស្រាយបញ្ហានេះ ដោយការផ្សព្វផ្សាយទ្រឹស្តីព្រះធម៌និងអប់រំពុទ្ធសាសនិកឲ្យដើរតាមកន្លងពុទ្ធសាសនានិងចេះអនុវត្តតាមការណែនាំដោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ សម្ដេចក្រឡាហោម ស ខេង បានស្នើឲ្យអង្គមហាសន្និបាតមន្ត្រីសង្ឃ ផ្តោតយកចិត្តទុកដាក់លើកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ជំរុញការអនុវត្តសង្ឃប្រកាសដែលមានកន្លងមក នឹងអាចដាក់ចេញនូវវិធានការ ឬយន្តការគន្លឹះសម្រាប់ចូលរួមអនុវត្តជាក់ស្ដែងនូវសង្ឃប្រកាសថ្មី ឱ្យស្របនឹងវឌ្ឍនភាពរបស់សង្គម ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា។ មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតឈត ប៊ុនថង យល់ថា ការអំពាវនាវរបស់សម្តេចក្រឡាហោម ស ខេង នេះគឺជារឿងល្អដើម្បីអាចផ្តល់វេទិកានៃពុទ្ធឱវាទ អាចសាយភាយផ្សព្វផ្សាយដល់សាធារណជនកាន់តែទូលំទូលាយតាមរយៈប្រព័ន្ធបណ្តាញសង្គមនានា ដើម្បីឲ្យសង្គមមួយមានសន្តិភាព សមធម៌និងភាពសុខដុមរមនា។លោកបណ្ឌិតឈត ប៊ុនថង គូសបញ្ជាក់ថា ការផ្សព្វផ្សាយទ្រឹស្តីព្រះពុទ្ធបានដើរមួយជំហានទៅហើយនៅក្នុងបណ្តាញសង្គម ប៉ុន្តែគួរតែមានការប្រឹងប្រែងផ្សព្វផ្សាយបន្ថែម។ លោកបណ្ឌិតបញ្ជាក់ថា៖ «ពេលនេះ យើងគូរតែបង្កើនទៀតទៅ ដើម្បីឲ្យវាមានភាគរយច្រើនទៅក្នុងបណ្តាញសង្គមអស់ហ្នឹង ព្រោះថា នៅក្នុងបណ្តាញសង្គមនេះ យើងមើលឃើញថា ការលេងសើចកំសាន្តនេះ…
-
ស្ថាប័នជំនាញ កំពុងពន្លឿនរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈរថយន្តក្រុងអគ្គិសនីក្នុងខេត្តសៀមរាប

ភ្នំពេញ: តាមរយៈកិច្ចពិភាក្សាការងារ រវាងរដ្ឋបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ជាមួយក្រុមការងាររបស់អង្គការ CDIA កាលពីពេលថ្មីៗនេះ ដោយភាគីទាំងពីរ បានកំពុងរួមគ្នាសិក្សា លើលទ្ធភាពបង្កើតគម្រោងរថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមាន លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងលោកស្រី Kath Leen អ្នកគ្រប់គ្រងគម្រោងនៃអង្គការ CDIA និងអ្នកជំនាញពាក់ព័ន្ធ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត នាដើមខែ ធ្នូ កន្លងទៅនេះ។ នាឱកាសនោះ លោកស្រី Kath Leen អ្នកគ្រប់គ្រងគម្រោងនៃអង្គការ CDIA ដែលជាអង្គការមួយកំពុងធ្វើការលើកកម្ពស់គម្រោងដឹកជញ្ជូនសាធារណៈរថយន្តក្រុងអគ្គិសនីបានឱ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺចង់បង្ហាញអំពីវឌ្ឍនភា ពនៃគម្រោងសិក្សា និងធ្វើបច្ចុប្បន្នភាពរបស់គម្រោងសិក្សាសមិទ្ធិលទ្ធភាពពេញលេញរថយន្តក្រុងអគ្គិសនីក្រុងសៀមរាបរបស់អង្គការ CDIA ដើម្បីនឹងរៀបចំផែនការបន្ទាប់។ ជាមួយគ្នានេះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ជាលទ្ធផល ក្រោមកិច្ចពិភាក្សានេះ រដ្ឋបាលខេត្ត អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក៏បានសហការជាមួយអង្គការ CDIA ក្នុងការអនុវត្តគម្រោងសិក្សាពេញលេញលើលទ្ធភាពរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈរថយន្តក្រុងអគ្គិសនីក្នុងខេត្តសៀមរាប ក្នុងគោលបំណងបង្កើតប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លាតវៃ…
-
គម្រោងអភិរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន ជូនដំណឹង ពីតម្រូវការទិញរថយន្តចំនួន ០១គ្រឿង

ភ្នំពេញ ៖ គម្រោងអភិរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន សូមជូនដំណឹងដល់ លោក-លោកស្រីម្ចាស់ក្រុមហ៊ុនលក់រថយន្តគ្រប់ប្រភេទឱ្យបានជ្រាបថា គម្រោងអភិរក្ស ដែនជម្រកសត្វព្រៃ ព្រៃឡង់ ត្រូវការទិញរថយន្តចំនួន ០១គ្រឿង ដែលមានលក្ខណៈ បច្ចេកទេសដូចខាងក្រោម៖Model : Ford Next Gen Ranger XLT Double Cab Pick UpEngine : 2.0L BI-Turbo, 04 Cylinders, DieselModel Info : Four Wheel Drive (4×4)Model Year : 2023 ប្រសិនបើលោក លោកស្រី មានបំណងចង់ទទួលផ្គត់ផ្គង់ចំពោះការងារខាងលើ សូមមេត្តារៀបចំសម្រង់តម្លៃ និងទំនាក់ទំនងទៅគម្រោងអភិរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ នៃក្រសួងបរិស្ថាន អាស័យដ្ឋាន អាគារមរតកតេជោ បន្ទប់ភ្នំព្រេច ជាន់ទី២ ដីឡូលេខ៥០៣ ផ្លូវអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌ…
-
ជនពាក់ព័ន្ធចំនួន ៤២នាក់ ត្រូវសមត្ថកិច្ចឃាតខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១២ ម្សិលមិញ

ភ្នំពេញ ៖ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យ ចំនួន ៤២ នាក់ ( ស្រី ១ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៥ ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ១២ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ នេះ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៤២ នាក់ រួម មាន ៖ ជួញដូរ ៨ ករណី ឃាត់ ១៥…
-
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន ផ្ញើសារលិខិតជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន ផ្ញើសារលិខិតជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ ដែលមានខ្លឹមសារថា ៖ យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្តែងនូវ សេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្ដី សិរីមង្គល ជូនចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ នាពេល ខាងមុខនេះ សូម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំបាទសូមសម្ដែងនូវសេចក្តីគោរពនិងអំណរសាទរ ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម ជូនជាតិ មាតុភូមិ និងប្រជាជន តាមរយៈការងារមនុស្សធម៌ ការលើកកម្ពស់សីលធម៌សង្គម ការលើកកម្ពស់តម្លៃស្ត្រី និងកុមារ ការកសាងសុភមង្គលនៃគ្រួសារខ្មែរ ដើម្បីចូលរួមចំណែកដល់ការស្តារ កសាង និងអភិវឌ្ឍជាតិ…
-
ឆ្មក់បង្ក្រាបទីតាំងបេីកល្បែងសុីសង ខុសច្បាប់(ភ្នាល់មាន់ជល់)នៅខណ្ឌច្បារអំពៅ ឃាត់បានមនុស្ស ១៣នាក់ និងត្រៀមបញ្ចូនទៅតុលាការ

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងសុីសងខុសច្បាប់ចំនួន ១៣នាក់ ត្រូវបានកម្លាំង នគរបាល នៃស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ធ្វេីការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ម្សិលមិញ រួចបង្ហាញមុខជាសាធារណៈ និងកសាងសំណុំរឿងត្រៀមខ្លួនបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី ។ គួររំលឹក ថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថ្មីៗ នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់) និងបានឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានការអនុញ្ញាតពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន សត្វមាន់ ចំនួន ០១ក្បាល (ងាប់), ស្កុតរុំជើងមាន់មួយចំនួន ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ…