-
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានី កងកម្លាំង និងមន្ត្រីរាជការ បំពេញការងារបានយ៉ាងល្អ លើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ពិសេសក្នុងកិច្ចប្រជុំអាស៊ាន

ភ្នំពេញ៖ ក្នុងមួយខែវិច្ឆិកាឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំង និងមន្ត្រីរាជការពាក់ព័ន្ធបំពេញការងារបានយ៉ាងល្អ ទាំងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ស្រាយបណ្ដឹង ជាមួយនិងការកែលម្អសោភ័ណភាពរាជធានីភ្នំពេញ កាន់តែមានសោភ័ណភាព ស្រស់បំព្រង រហូតទទួលបានការគាំទ្រពីជាតិ និងអន្តរជាតិ ជាពិសេសនៅពេលប្រជុំអាស៊ាន លើកទី ៤០ និងលើកទី៤១ និងប្រជុំវេទិកាអភិបាលក្រុងASEANកន្លងទៅ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៣របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ម៉ប់ សារិន ក៏បានកោតសរសើរ អាជ្ញាធរ និងសមត្ថកិច្ច គ្រប់ខណ្ឌដែលបានអនុវត្តយុទ្ធនាការផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់គេហដ្ឋាន ដែលធ្វើឱ្យប្រជាពលរដ្ឋគាំទ្រ និងអបអរសាទរយ៉ាងខ្លាំង។កោតសរសើរដល់អង្គភាពពន្ធដារដែលប្រមូលពន្ធរយៈពេល១១ខែ ឆ្នាំ២០២២ បានលើសផែនការច្បាប់ ៤,៣១%។ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ មានប្រសាសន៍ថា៖ កិច្ចប្រជុំអាស៊ាន លើកទី ៤០ និងលើកទី៤១ និងប្រជុំវេទិកាអភិបាលក្រុង ASEANកន្លងមកនេះ រាជធានីភ្នំពេញរបស់យើងរៀបចំទទួលបានជោគជ័យយ៉ាងធំធេង ។ ការទទួលបានជោគជ័យទទួលការកោតសរសើរពីជាតិ…
-
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ទីស្តីការគណៈរដ្ឋមន្រ្តី រៀបចំសិក្ខាសាលាស្តីពី «ប្រព័ន្ធស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភ »

ភ្នំពេញ៖ ឯកឧត្តម ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ទីស្តីការ គណៈរដ្ឋមន្រ្តី ថ្លែងក្នុងឱកាសបើកសិក្ខាសាលាស្តីពី ប្រព័ន្ធស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភ នៅរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ថា អាហារូបត្ថម្ភ គឺជាបេះដូងនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព បើយើងវិនិយោគ ១ដុល្លារលើវិស័យអាហារូបត្ថម្ភ នោះយើងនឹងបានមកវិញ ១៦ដុល្លារនូវលទ្ធផលវិជ្ជមានជាច្រើននៃគោលដៅនានារបស់គោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព ក្នុងនោះរួមទាំងស្ថិរភាពសង្គម បានទទួលការអប់រំរៀនសូត្របានច្រើន មានសមភាពយេនឌ័ ជាដើម ។ ឯកឧត្តម ជា សំណាង បានគូសបញ្ជាក់ថា ទោះបីពិភពលោកជួបនូវវិបត្តិ រួមមានបញ្ហាជំងឺរាតត្បាតសាកលកូវីដ១៩ វិបត្តិបម្រែបម្រួលអាកាសធាតុ និងសង្រ្គាមរុស្សីអ៊ុយក្រែន ក៏កម្ពុជាមិនទាន់មានសញ្ញាធ្ងន់ធ្ងរប៉ះពាល់ខ្លាំងក្លាដល់បញ្ហាសន្តិសុខស្បៀងនោះទេ។ ឯកឧត្តម ជា សំណាង មានជំនឿថា សិក្ខាសាលានាថ្ងៃនេះនឹងរួមចំណែកជួយជំរុញកិច្ចសហការគ្នាទៅវិញទៅមក រវាងក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធទាំងអស់ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីរួមចំណែកជាក់ស្តែងប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយលើវិស័យប្រព័ន្ធស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភនៅកម្ពុជា សំដៅចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសយើង តាមរយៈការកសាងមូលធនមនុស្សឱ្យមានគុណភាព ទាំងកាយសម្បទា គំនិតបញ្ញា និងបច្ចេកទេសជំនាញ ៕ ដោយ ហេង សម្បត្តិ
-
បុរស ពិការ ផ្តល់ដីចំការ តម្លៃ ជាង ៤០០០ ដុល្លារ ឲ្យអ្នកស្រី សឿ សុធារ៉ា និង កូនស្រី ខណៈកំពុងជួបការលំបាក

-
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំចុះពិនិត្យដំណើរការកំណែការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២

ភ្នំពេញ៖ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋមន្ត្រីស្តីទី ក្រសួងអប់រំ យុវជន និងកីឡា និងជាគណៈមេប្រយោគទូទាំងប្រទេសកំណែ បានអញ្ជើញចុះពិនិត្យនៅតាមមណ្ឌលកំណែខណៈគណៈកម្មការនានាកំពុងមមាញឹកក្នុងការបំពេញភារកិច្ចដោយយកចិត្តទុកដាក់ប្រកបដោយទំនួលខុសត្រូវ ព្រមទាំងមានការចូលរួមពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយ ។ សូមជម្រាបថា នៅតាមមណ្ឌលនីមួយៗមានកិច្ចប្រជុំពង្រឹងគណៈកម្មការកំណែជាប្រចាំ ដើម្បីធានាបាននូវការគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ៕ ដោយ-រ៉ាវុធ
-
យានយន្តល្មើសចំនួន ៣៦២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស នៅថ្ងៃទី១២ ខែធ្នូនេះ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១៣៨គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ១.៦០១ គ្រឿង ម៉ូតូ ចំនួន ១.១៦៩ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៣៦២ គ្រឿង មាន ម៉ូតូ ចំនួន ៣២១ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក…
-
អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាវត្តដំណាក់ត្រូវបានចំណាយទឹកប្រាក់អស់ចំនួន ២៥៨,០៥០ដុល្លារ អាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សៀមរាប៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ អគារសិក្សាមួយខ្នង នៅសាលាបឋមសិក្សាវត្តដំណាក់ ស្ថិតក្នុងវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានស្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ចៅអធិការវត្តដំណាក់ មានសង្ឃដីកាថា អគារសិក្សាថ្មីនេះ មានកម្ពស់ ២ជាន់ ស្មើ ១០បន្ទប់ ដោយចំណាយថវិកាសាងសងអស់ចំនួន ២១២,៥០០ដុល្លារ រួមនឹងសមិទ្ធផលនានាផ្សេងទៀត សរុបទាំងអស់ចំនួន ២៥៨,០៥០ដុល្លារ។ លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងខេត្តសៀមរាបមានសាលារៀនចំនួន ៥០កន្លែងស្ថិតនៅក្នុងបរិវេណរបស់វត្ត និងទទួលបានការឧបត្ថម្ភគាំទ្រពីវត្តផងដែរ។ ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលរួមសៀមរាប មានប្រសាន៍ថា តាំងពីដើមរហូតដល់បច្ចុប្បន្ន វត្តអារាម ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស និងសង្គមកម្ពុជាស្ទើរតែគ្រប់វិស័យ ដូចវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ជាដើម។ ថ្នាក់ដឹកនាំជាច្រើនរូបសុទ្ធតែមានអតីតភាពជាក្មេងវត្ត ឬក៏បានទទួលការអប់រំបណ្តុះបណ្តាលពីសាលាវត្តដែលមានព្រះសង្ឃជាគ្រូបង្ហាត់បង្រៀន ឬជាគ្រូបាធ្យាយ បច្ចុប្បន្ន…
-
ប្រធានក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត៖ អាជ្ញាធរមូលដ្ឋានដែលនៅគៀកប្រជាពលរដ្ឋ ត្រូវដឹងពីទុកកង្វល់និងសំណូមពរ ដើម្បីរួមគ្នាដោះស្រាយជូនគាត់ឱ្យទាន់ពេលវេលា

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១២ខែ ធ្នូឆ្នាំ២០២២នេះ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក យ៉ង់ ភិរម្យ អភិបាលរងតំណាងអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរដែលជាអ្នកនៅគៀកជាមួយបងប្អូនប្រជាពលរដ្ឋ ត្រូវដឹងពីទុកកង្វល់និងសំណូមពរពីតម្រូវការចាំបាច់របស់ពួកគាត់ ដើម្បីយកមកដោះស្រាយបានទាន់ពេលវេលា ។ ការក្រើនរំលឹកបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តមប្រធានក្រុមប្រឹក្សា និងគណ:អភិបាលខេត្តអញ្ជើញជាអធិបតីក្នុងអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ នៅស្រុកទឹកផុស។ ប្រធានក្រុមប្រឹក្សាខេត្តនិងអភិបាលរងខេត្តបានបន្តថា ការពន្លឿន និង ការបង្ខិត សេវាសាធារណៈ ទៅដល់ប្រជាពលរដ្ឋ គឺជាគោលដៅមួយរបស់រដ្ឋាភិបាលកម្ពុជា ដោយបានបង្កើតប្រព័ន្ធអភិបាលកិច្ចថ្មី ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កាន់តែងាយក្នុងការមកទទួលយកនូវសេវាសាធារណៈពីមន្រ្តី ប្រកបដោយភាពរាក់ទាក់ ច្បាស់លាស់ តម្លាភាព និង គ្មានការរើសអើង ។ នៅក្នុងវេទិកាពិភាក្សានាពេលនេះតំណាងប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានបានលើកឡើងអំពីភូមិ ឃុំមានសុវត្ថិភាព បញ្ហាដីធ្លី អគ្គិសនី ផ្លូវ ក្នុងនោះមានសំនួរជាលាយលក្ខណ៍អក្សរចំនួន១០ចំណុច និងសំណួរផ្ទាល់មាត់ចំនួន០២ចំណុច សរុបសំណួរមានចំនួន ១២ចំណុចដោះស្រាយបានចំនួន ០៥ចំណុចនិងសល់ ០៧ចំណុចទុកដោះស្រាយជូនពួកគាត់នៅពេលក្រោយ ៕សុខ គឹមសៀន
-
សមត្ថកិច្ចបញ្ជូនតែសំណុំរឿង មិនបញ្ចូនជនបង្កក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅលេីស្ពានជ្រោយចង្វារ បណ្តាលឱ្យមនុស្ស២នាក់រងរបួស និងកុមារអាយុ៦០ថ្ងៃស្លាប់

ភ្នំពេញ ៖ បេីតាមការបញ្ចាក់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២ថា សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វាចាស់ដែលបណ្ដាលឱ្យមនុស្សពីរនាក់រងរបួសនិងកុមារអាយុ៦០ថ្ងៃស្លាប់ក្នុងមន្ទីរពេទ្យ កាលពីវេលាម៉ោង០២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៩ខែធ្នូ ឆ្នាំ២០២២ ហើយតំណាងអយ្យការបានស៊ើបអង្កេតលើសំណុំរឿងនេះរួចរាល់ហើយ នៅឡើយតែម្ចាស់រថយន្តដែលជាជនបង្កមិនទាន់បញ្ជូនខ្លួនមកកាន់សាលាដំបូងនៅឡើយនោះទេ។ នៅក្នុងករណីគ្រោះថ្នាក់នេះ ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន ២,៥០០ដុល្លារ ដោយមិនមានការបង្ខិតបង្ខំ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រួចរាល់ហើយ (សូមជូនភ្ជាប់នូវកិច្ចព្រមព្រៀងបញ្ចប់សំណង និងលិខិតដកពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ) ។ ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា ហេីយកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធី ។ បច្ចុប្បន្នកុមារអាយុ៦០ថ្ងៃបានស្លាប់នៅក្នុងមន្ទីរពេទ្យ កាលពីវេលាម៉ោង៨ និង ១០នាទីយប់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២២ ហើយសពត្រូវបានយកទៅប្រារព្ធពិធីបុណ្យនៅវត្តទួលសង្កែ ៕ ដោយ ៖ ស៊ូ ប៊ុនធី
-
ក្រសួងការងារដាក់ឱ្យប្រើប្រាស់នូវ«សៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ»

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានថ្លែងថា«សៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ» ដែលជាផែនទីបង្ហាញផ្លូវដ៏មានសារសំខាន់សម្រាប់អធិការការងារ សម្រាប់ពង្រឹងយន្តការអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព សំដៅលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខុដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ។ ការបញ្ជាក់របស់ ឯកឧត្តម អ៊ិត សំហេង បែបនេះធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ក្នុងពេលអញ្ញើញចូលរួម ប្រកាសផ្សព្វផ្សាយ ដាក់ឱ្យប្រើប្រាស់សៀវភៅ គោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ និង ក៏ជាសមិទ្ធផលដ៏មានសារសំខាន់ថ្មីមួយទៀត ក្រោមគម្រោងរបស់អង្គការ GIZ ក្នុងការចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអធិការកិច្ចការងារ និងឯកសារគោល និងមិនអាចខ្វះបានសម្រាប់អធិការការងារទាំងអស់ក្នុងការចុះធ្វើអធិការកិច្ចការងារឱ្យកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាព ។ ឯកឧត្តម រដ្ឋមន្ត្រី សង្ឃឹមថា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់នឹងចូលរួមអនុវត្តតាមសៀវភៅគោលការណ៍ណែនាំនេះ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ៕ ដោយ ៖ ម៉ាដេប៉ូ
-
បុត្រីនាយករដ្ឋមន្ត្រីលោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំគ្រូពេទ្យ ជាង១០០នាក់ ព្យាបាលជំងឺជូនពលរដ្ឋនៅកោះរ៉ុង

ព្រះសីហនុ៖ បុត្រីនាយករដ្ឋមន្ត្រីលោកជំទាវ ហ៊ុន ម៉ាណា បាន ដឹកនាំគ្រូពេទ្យជាង១០០នាក់ ទៅព្យាបាលជំងឺជូន ពលរដ្ឋ លើកោះរ៉ុង ដោយមិនគិតថ្លៃ។ ក្រុមគ្រូពេទ្យបានទៅដល់ទី តាំងព្យាបាលកាលថ្ងៃទី១០ ខែធ្នូ ចុងសប្ដាហ៍កន្លងទៅនេះ។ នោះបើតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ។ លោកជំទាវ ហ៊ុន ម៉ាណា ដែលកាន់ការជាអគ្គនាយិកា ស្ថានីយ វិទ្យុ និងទូរទស្សន៍បាយ័ន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត វេជ្ជសាស្ត្រ សម្តេចតេជោ ចំនួន ១១០នាក់ ចុះពិនិត្យ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ១៤៩៨នាក់ ក្នុងសង្កាត់ កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្នុងក្រុងកោះរ៉ុង ខេត្ត ព្រះសីហនុ ទីតាំងពិនិត្យនិងព្យាបាល នៅក្នុងរីហ្សត រីតា ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ។ រដ្ឋបាលខេត្តព្រះសីហនុឱ្យដឹងថា ៖« មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់ នៅពេលព្រឹក មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ…