Category: ព័ត៌មានសង្គម

  • អាវុធហត្ថរាជធានីភ្នំពេញ ប្រកាសដំណឹងស្វែងរកម្ចាស់ម៉ូតូកង់បី (Pass App) ១គ្រឿង

    អាវុធហត្ថរាជធានីភ្នំពេញ ប្រកាសដំណឹងស្វែងរកម្ចាស់ម៉ូតូកង់បី (Pass App) ១គ្រឿង

    ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នពេញ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ ថា សូមធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូកង់បី (PassApp) ០១គ្រឿង ពណ៌ស ស្លាកលេខ ភ្នំពេញ 1- HN 2867 បានប្រទះឃើញនៅវេលាម៉ោង១៧:៤០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅចំណុចដីឡូតិ៍ចាក់សំរាម ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមរបាយការណ៍អាវុធហត្ថខណ្ឌមានជ័យ បានបញ្ជាក់ថា ម៉ូតូកង់បី (PassApp) ខាងលើនេះ សង្ស័យពាក់ព័ន្ធនឹងករណីចោរកម្ម យកមកប្លុងទុកចោល នៅទីតាំងខាងលើ ហើយមានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ ទើបរាយការណ៍ដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីយកមករក្សាទុកស្រាវជ្រាវស្វែងរកម្ចាស់។ បច្ចុប្បន្ននេះ ម៉ូតូកង់បី (PassApp) ០១គ្រឿង ខាងលើនេះ កំពុងរក្សាទុកនៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌមានជ័យ អាស្រ័យហេតុដូចនេះ បើម្ចាស់ម៉ូតូកង់បី ឬ បងប្អូនណា បានស្គាល់ម៉ូតូកង់បីដូចភិនភាគខាងលើ សូមមកទំនាក់ទំនងមកមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ហើយសូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង ដើម្បីទទួលយកត្រឡប់ទៅវិញតាមការគួរ៕ ដោយ៖ ឆៃហួត…

  • ថ្នាក់ដឹកនាំខេត្តកណ្ដាល ចុះត្រួតពិនិត្យការងារជួសជុលផ្លូវលេខ២០៦ ក្នុងសង្កាត់ដើមមៀន

    ថ្នាក់ដឹកនាំខេត្តកណ្ដាល ចុះត្រួតពិនិត្យការងារជួសជុលផ្លូវលេខ២០៦ ក្នុងសង្កាត់ដើមមៀន

    ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះត្រួតពិនិត្យការងារជួសជុលផ្លូវលេខ២០៦ ដោយធ្វើគ្រឹះឡើងវិញ និងអ៊ុតកៅស៊ូ ប៊ីទីមីណឺ (AC) នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ឯកឧត្ដម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ការជួសជុលផ្លូវលេខ ២០៦ ដោយធ្វើគ្រឹះឡើងវិញ និងអ៊ុតកៅស៊ូប៊ីទីមីញ៉ូ (AC) មានកម្រាស់ ១តឹក បែកចេញជាពីរស្រទាប់ ដោយស្រទាប់ទី១ កម្រាស់ ៥សង់ទីម៉ែត្រ និងស្រទាប់ទី ២ មានកម្រាស់ ៥សង់ទីម៉ែត្រ មានប្រវែងសាងសង់សរុប ៨៤០ម៉ែត្រ ទទឹងជាមធ្យម១០ម៉ែត្រ ដោយចំណុចចាប់ផ្ដើមពីស្ពានថ្ម រហូតដល់ រង្វង់មូលព្រះនរាយណ៍។ ឯកឧត្ដមអភិបាលខេត្ត បន្តថា ផ្លូវនេះ កាលពីមុនមកជាផ្លូវប្រភេទម៉ាកាដាំ(ផ្លូវកៅស៊ូធ្វើគ្រឹះស្អាតហើយគេយកថ្ម(៤x៦) ក្រាលពី លើដីគ្រឹះ រួចយកដីដំបូកចាក់ក្រាលពីលើឲ្យចូលក្រហែងថ្មឲ្យចេញតែក្បាល រួចគេស្រោចកៅស៊ូ ហើយចាក់ថ្ម(២x៣)រួចកិនថ្មឲ្យជាប់នឹងកៅស៊ូ ហើយចាក់កៅស៊ូលើថ្ម(២x៣)មួយសារទៀត រួចហើយ ចាក់ថ្ម(១x២)ពីលើមួយជាន់ទៀត ហើយស្រោចកៅស៊ូពីលើ…

  • សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ខេត្តព្រះសីហនុ អាចទទួលបណ្ដុះបណ្ដាលសិស្ស ៣០០នាក់ក្នុងមួយឆ្នាំ

    សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ខេត្តព្រះសីហនុ អាចទទួលបណ្ដុះបណ្ដាលសិស្ស ៣០០នាក់ក្នុងមួយឆ្នាំ

    ព្រះសីហនុ៖ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ ដែលជាសាលាបណ្តុះបណ្តាលជំនាញទេសចរណ៍ដំបូងគេក្នុងតំបន់ឆ្នេរសមុទ្រ មានលទ្ធភាពអាចទទួលបណ្ដុះបណ្ដាលសិស្សដែលចង់សិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍រហូតដល់៣០០នាក់ក្នុងមួយឆ្នាំ ក្នុងជំហានដំបូងបន្ទាប់ពីសាលានេះសាងសង់រួចរាល់នៅពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ។ មុនចាប់ផ្ដើមសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំការរៀបចំពិធីក្រុងពាលីដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនពីម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សាភូមិករ ដោយមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធ។ កម្មវិធីតាមប្រពៃណីព្រះពុទ្ធសាសនានេះធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅទីតាំងចាស់នៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ គួរជម្រាបថា រាជរដ្ឋាភិបាលកំពុងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ ១ទីតាំង និងនៅខេត្តព្រះសីហនុ ១ទីតាំង ដោយចំណាយថវិកាសរុបចំនួន១១លានអឺរ៉ូ ឬស្មើនឹងជាង១២លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានឥណទានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ចំពោះសាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុនេះ គឺគ្រោងចំណាយថវិកាសាងសងសង់ជាង៣លានដុល្លារសហរដ្ឋអាមេរិក។ លោក ឆាយ ឃុនឡុង អគ្គនាយករងឧស្សាហកម្មទេសចរណ៍ក្រសួងទេសចរណ៍ និងជានាយកសាលាជាតិវិជ្ជាជីវៈទេសចរណ៍ បានថ្លែងថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុនេះអាចទទួលបណ្ដុះបណ្ដាលសិស្សបាន២០០នាក់, ៣០០នាក់ រហូតដល់៤០០នាក់ ជាជំហានៗបន្ទាប់ពីសាលានេះសាងសង់រួចរាល់នៅពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ។ លោក ឆាយ ឃុនឡុង បានបន្តថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅខេត្តព្រះសីហនុ មានអគារចំនួន១ ផ្នែកខាងមុខមានកម្ពស់១ជាន់ និងខាងក្រោយមាន៤ជាន់ ក្នុងនោះរួមមានការិយាល័យមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ…

  • កម្ពុជា-ថៃ បន្តកិច្ចសហការក្នុងការ​បោសសម្អាតមីននៅតាមបណ្តោយព្រំដែន

    កម្ពុជា-ថៃ បន្តកិច្ចសហការក្នុងការ​បោសសម្អាតមីននៅតាមបណ្តោយព្រំដែន

    ភ្នំពេញ៖ អនុប្រធាន​ទី១ អាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បាន​លើកឡើងថា កម្ពុជានឹង​បន្តកិច្ច​សហការជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បី​ពន្លឿនដល់ការងារបោសសម្អាតមីននៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឱ្យ​អស់មីននី​ឆ្នាំ​២០២៥ និង​២០២៦ ខាងមុខនេះ។ ឯកឧត្តម​ លី ធុជ បានថ្លែងឡើងដូចនេះ ក្នុង​ពេលលោកជួបពិភាក្សាការងារជាមួយលោក Supathat Narindarabhakdi អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅតំបន់ព្រំដែនកម្ពុជា-ថៃ កាល​ពី​រសៀល​ថ្ងៃទី​៨ ខែធ្នូ ម្សិលមិញនេះ។ លោក​បាន​លើកឡើងថា ​៖ «អាជ្ញាធរមីន នឹងបន្តផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាព TMAC ថៃ ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីននៅតាមបណ្តោយព្រំដែនដែលកិច្ចការនេះ អាជ្ញាធរមីននឹងត្រូវសហការជា​មួ​យ​គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព(NPMEC) និងអង្គភាពស៊ីម៉ាក់ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ»។​​ ​ក្នុងឱកាសនោះដែរ​ ឯកឧត្តមទេសរដ្ឋមន្រ្តី  បានជម្រាបប្រាប់ភាគីថៃ អំពីចក្ខុវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនា​យ​ករដ្ឋមន្រ្តី​ ហ៊ុន សែន​ ក្នុងការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ក្នុងនោះកា​រ​ងា​របោសសម្អាតមីន គឺជាកិច្ចការចាំបាច់មួយ ហើយអាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល នឹងដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការងារបោសសម្អាតមីននេះ។ ​ ​​ប្រទេសកម្ពុជា…

  • យានយន្តល្មើសចំនួន ៤១២គ្រឿង ត្រូវបានត្រួតពិនិត្យ និង ផាកពិន័យ

    យានយន្តល្មើសចំនួន ៤១២គ្រឿង ត្រូវបានត្រួតពិនិត្យ និង ផាកពិន័យ

    ភ្នំពេញ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់ គោលដៅចំនួន ៩២គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ ការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ តាមរយៈការត្រួតពិនិត្យនេះមានយានយន្តចូលគោលដៅចំនួន ៥០៥ គ្រឿង ម៉ូតូចំនួន ៤៥១ គ្រឿង ហើយាន រកឃើញយានយន្តល្មើស ចំនួន ៤១២ គ្រឿង មាន ម៉ូតូ ចំនួន ៣៧២ គ្រឿង ត្រូវ បាន ផាកពិន័យ ។ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ ធ្នាប់សាធារណៈបានឱ្យដឹងទៀតថា រយៈពេល ៨ ថ្ងៃ ( ថ្ងៃ ទី ០១-០៨ ខែធ្នូ ) ការរឹតបន្ដឹងការអនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន…

  • ជនសង្ស័យរត់ពន្ធគ្រឿងញៀន ១៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារជាមួយទាហានថៃ នៅខេត្តឈៀងម៉ៃ

    ជនសង្ស័យរត់ពន្ធគ្រឿងញៀន ១៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារជាមួយទាហានថៃ នៅខេត្តឈៀងម៉ៃ

    បាងកក៖ ប៉ូលិសក្នុងខេត្តឈៀងម៉ៃ បាននិយាយថា ជនសង្ស័យ រត់ពន្ធគ្រឿងញៀន ១៥នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ ប្រហារ មួយ បន្ទាប់ពីពួកគេត្រូវបានស្ទាក់ចាប់ដោយក្រុមការងារ Pha Muang។ ប៉ូលីសបាននិយាយថា ពួកគេជាផ្នែកមួយនៃក្រុមដែលមានគ្នា ៣០ នាក់ ដែលបានចូលប្រទេសថៃពីប្រទេសមីយ៉ាន់ម៉ា នៅតំបន់ដាច់ ស្រយាលនៃស្រុក Fang ភាគខាងជើងខេត្ត កាលពីថ្ងៃពុធ សប្តាហ៍នេះ។ ប៉ូលីសបាននិយាយថា សមាជិកនៃក្រុមការងារ Pha Muang បានមើលផ្លូវមួយក្នុង Doi Ang Khang ដែលប្រើដោយអ្នករត់ពន្ធ នៅពេលដែលពួកគេឃើញក្រុមនេះមកជិត។ ប៉ូលិសបាននិយាយថា ក្រុមអ្នករត់ពន្ធបានបើកការបាញ់ប្រហារ បន្ទាប់ពីសមាជិកនៃក្រុមការងារ ស្ទាក់ចាប់ពួកគេ៕ប្រភពពី The Nation , ប្រែសម្រួល៖ សារ៉ាត

  • សត្វក្រពើភ្នំប្រមាណ​៤០០ក្បាល ជាប្រភេទសត្វកម្រលើពិភពលោក កំពុងរស់នៅកម្ពុជា

    សត្វក្រពើភ្នំប្រមាណ​៤០០ក្បាល ជាប្រភេទសត្វកម្រលើពិភពលោក កំពុងរស់នៅកម្ពុជា

    ភ្នំពេញ៖ សត្វក្រពើភ្នំ (Siamese Crocodile)​ ដែលប្រភេទសត្វកម្រនៅលើពិភពមានត្រឹម១ពាន់ក្បាល ប៉ុន្តែនៅកម្ពុជាមានរហូតប្រមាណ ៤០០ក្បាល ដែលកំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេសកម្ពុជា និងជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃប្រភេទសត្វកម្រនេះ។ ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ  ដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុបប្រមាណ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ នៅលើពិភពលោក ចំនួនសត្វក្រពើភ្នំ ដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី១ ០០០ ក្បាល។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា​ សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះត្រូវបាត់បង់គួរឱ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា។ សត្វក្រពើភ្នំ ធ្លាប់មានវត្តមានជាច្រើននៅតាមដងទន្លេ និងពាសពេញតំបន់វាលភក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំង ប្រទេសកម្ពុជាផងដែរ។ លោកថា៖«នៅកម្ពុជា វត្តមានក្រពើភ្នំមាននៅតំបន់ជួរភ្នំក្រវ៉ាញ និងថ្មីៗនេះបានរកឃើញវត្តមានកូនសត្វក្រពើភ្នំចំនួនប្រាំបីក្បាលដែលអាចសន្និដ្ឋានថាយ៉ាងហោចមានសត្វក្រពើភ្នំពេញវ័យមួយគូដែលរស់នៅតាមដងទន្លេស្រែពក ខេត្តមណ្ឌលគិរី។ នៅដើមទសវត្សឆ្នាំ១៩៩០ សត្វក្រពើភ្នំត្រូវបានព្រួយបារម្ភថាវានឹង “ផុតពូជ” នៅក្នុងព្រៃធម្មជាតិដោយសារតែការបំផ្លាញទីជម្រក ការប្រមាញ់ និងមានការប្រមូលយកទៅចិញ្ចឹមជាលក្ខណៈកសិដ្ឋាន។ នៅពេលបច្ចុប្បន្នវាជាប្រភេទសត្វក្រពើដែលកម្របំផុតមួយនៅលើពិភពលោក។ ចំនួនសត្វព្រៃដែលមាននៅកម្ពុជា ដែលស្ថិតក្នុង តំបន់ការពារចុងក្រោយនៃប្រភេទសត្វត្រូវបានប៉ាន់ស្មានថាមានចំនួនតិចជាង ៤០០ក្បាល។ ឯកឧត្តម នេត្រ ភក្រ្តា​ គូសបញ្ជាក់ថា ដោយសារមានការរីកចម្រើនខ្លាំងក្នុងការពារតំបន់ដីសើមសំខាន់ៗ…

  • មន្ត្រី និងយុវជនជាង ២ ៤០០នាក់ ត្រៀមប្រមូលសំរាមក្នុងពិធីបុណ្យសមុទ្រនៅព្រះសីហនុ

    មន្ត្រី និងយុវជនជាង ២ ៤០០នាក់ ត្រៀមប្រមូលសំរាមក្នុងពិធីបុណ្យសមុទ្រនៅព្រះសីហនុ

    ព្រះសីហនុ៖ មន្ត្រីរាជការ និងយុវជនជាង ២ ៤០០នាក់ បានត្រៀមចូលរួមប្រមូលសំរាម សម្អាតបរិស្ថាននៅទីតាំងសំខាន់ៗនៃការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីថែរក្សាបរិស្ថាន និងលើកកម្ពស់សោភ័ណភាព។ ក្នុងសិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅការអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលបានធ្វើឡើងកាលពី ថ្ងៃទី៨ ខែធ្នូ ប្រធាននាយកដ្ឋានគាំពារទីក្រុងស្អាតនិងជំរុញការប្រឡងប្រណាំងនៃក្រសួងទេសចរណ៍លោក ហួត រិទ្ធី បានថ្លែងថា សំរាមតែងតែកើតមានឡើងរាល់ពេល រៀបចំកម្មវិធីតូចធំកន្លងមក ដូចជា បុណ្យអុំទូកនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ពិធីបុណ្យសមុទ្រនៅខេត្តកោះកុង និងខេត្តកំពតជាដើម។ លោកបន្តថា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍បានដាក់ចេញនូវដំណោះស្រាយជាច្រើនដែលផ្តោតលើការអប់រំបណ្ដុះបណ្ដាល សកម្មភាពសម្អាតបរិស្ថាននិងការប្រមូលសំរាមជាក់ស្ដែង និងការបញ្ជ្រាបការយល់ដឹងដល់ម្ចាស់អាជីវកម្ម ភ្ញៀវទេសចរ ក៏ដូចជាអ្នកចូលរួមទូទៅ។ លោក ហួត រិទ្ធី បានបញ្ជាក់ថា ៖«សកម្មភាពប្រមូលសំរាមនិងសម្អាតបរិស្ថាននឹងធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ នៅពយសម្ដេចតេជោដែលមានអ្នកចូលរួមចំនួន ៧១៦ នាក់ និងដើមឈើចាំស្នេហ៍ដែលមានអ្នកចូលរួមចំនួន ១ ៦៩៩នាក់ ដោយមានកិច្ចសហការរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ»។ ចំណែក នៅព្រឹកថ្ងៃទី១១ ខែធ្នូ គឺមានសកម្មភាពធ្វើនៅឆ្នេរអូរឈើទាល…

  • ក្រសួងប្រៃសណីយ៍ធ្វើការផ្សព្វផ្សាយពី” របាយការណ៍សិក្សាអំពីទិន្នន័យបើកចំហនៅកម្ពុជា”

    ក្រសួងប្រៃសណីយ៍ធ្វើការផ្សព្វផ្សាយពី” របាយការណ៍សិក្សាអំពីទិន្នន័យបើកចំហនៅកម្ពុជា”

    ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាអំពីទិន្នន័យបើកចំហនៅកម្ពុជា ដោយមានការចូលរួមដោយថ្នាក់ដឹកនាំ អគ្គនាយក អគ្គនាយករង និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងក្រសួង និងតំណាងសហភាពទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APT) និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA)។ ពិធីនេះបានរៀបចំឡើងនារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារស៊ីតាឌីន ហ្លេតទីរុន (Citadines Flatiron) ។ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានចូលរួមក្នុងពិធីបិទអង្គសិក្ខាសាលានេះបានបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងសិក្សាពីស្ថានភាពបច្ចុប្បន្ននៃទិន្នន័យបើកចំហ ពិនិត្យមើលពីឧត្តមានុវត្តន៍ប្រទេសក្នុងតំបន់និងពិភពលោក ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ វិភាគអំពីវិស័យអាទិភាពសម្រាប់ទិន្នន័យបើកចំហ និងរៀបចំជារបាយការណ៍សម្រាប់ផ្តល់ជាធាតុចូលលើការរៀបចំគោលនយោបាយទិន្នន័យបើកចំហ ក្រោមជំនួយបច្ចេកទេសពីសហភាពទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក(APT) សហការជាមួយនិងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA)។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ពីសារៈសំខាន់នៃទិន្នន័យបើកចំហ(រដ្ឋាភិបាលបើកចំហ) ដែលនាំមកតម្លាភាពដល់ដំណើរការការងាររបស់រដ្ឋាភិបាល និងអាចឱ្យមន្ត្រីរដ្ឋាភិបាលទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ ក៏ដូចជាជួយសម្រួលដល់ការវាយតម្លៃ និងការកសាងទំនុកចិត្កលើការអនុវត្តរបស់រដ្ឋាភិបាល។ លើសពីនេះ ទិន្នន័យបើកចំហក៏ជួយរដ្ឋាភិបាលក្នុងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព រៀបចំការផ្តល់សេវាសាធារណៈតាមតម្រូវការ ជួយដល់ប្រជាជនក្នុងការធ្វើសេចក្តីសម្រេចចិត្តលើគោលនយោបាយសាធារណៈ បង្កើតការងារនិងសេវាបន្ថែមទៀត និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ ៕ ដោយ ៖ ម៉ាដេប៉ូ

  • ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអំពាវនាវដល់មន្ត្រី និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ

    ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអំពាវនាវដល់មន្ត្រី និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ

    ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានធ្វើការអំពាវនាវដល់មន្រ្តី និង ព្រមទាំងប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនូវរាល់អំពើពុករលួយនិងព្រមជាមួយគ្នាម្នាក់ៗត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់ បទប្បញ្ញត្តិ វិន័យ ក្រមសីល ធម៌វិជ្ជាជីវៈ និងរស់នៅប្រកបដោយភាពស្អាតស្អំ។ ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ថ្លែងបែបនេះធ្វើឡើង ក្នុងពិធីអបអរសាទរទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ និងអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងប្រធានប្តូរវេនស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ឆ្នាំ ២០២២–២០២៣ អបអរសាទរ ២០ ឆ្នាំនៃការអនុម័តអនុសញ្ញអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ដែលបានរៀបចំឡើងនាថ្ងៃ ទី០៨ ខែធ្នូ ឆ្នាំ២០២២នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយក៏បានអំពាវនាវឱ្យមន្រ្តីរាជការ និងពលរដ្ឋប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ របស់ សម្តេចតេជោហ៊ុនសែន គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ មានអត្ថន័យមហាទូលំទូលាយ តែចូលជ្រៅក្នុងដួងចិត្តមន្ត្រីម្នាក់ៗយ៉ាងមានប្រសិទ្ធភាព ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានថ្លែងក្នុងពិធីនេះដែរថា៖កម្ពុជាបានចូលសមាជិកនៃអនុសញ្ញអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ហើយបានរួមកិច្ចសហការជាមួយប្រទេសដទៃទៀតក្នុងការលុបបំបាត់រាល់អំពើពុករលួយនៅក្នុងប្រទេសរបស់ខ្លួន។ តាមរយៈកិច្ចសហការជាមួយបណ្តាប្រទេសដទៃនេះដែរកម្ពុជាក៏បានបង្ហាញពីសកម្មភាពអនុវត្តនូវអនុសញ្ញាបានយ៉ាងខ្ជាប់ខ្ជួន និងបានក្លាយជាប្រទេសមួយទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយផងដែរ ៕ ដោយ៖ម៉ាដេប៉ូ