Category: ព័ត៌មានសង្គម

  • ឯកឧត្តម លី ធុជ៖ ភូមិចំនួនបួននៃស្រុកបូទុមសាគរ ខេត្តកោះកុង នឹងប្រកាសថាអស់មីននៅដើមឆ្នាំ២០២៣

    ឯកឧត្តម លី ធុជ៖ ភូមិចំនួនបួននៃស្រុកបូទុមសាគរ ខេត្តកោះកុង នឹងប្រកាសថាអស់មីននៅដើមឆ្នាំ២០២៣

    កោះកុង៖ អនុប្រធានទី១ នៃអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បាន​ប្រាប់ឱ្យដឹងថា ភូមិចំនួនបួន ក្នុងស្រុក​បូទុមសាគរ​ ខេត្ត​កោះកុង ដែលទទួលបានជំនួយហិរញ្ញប្បទាន​ពី​រដ្ឋាភិបាលប្រទេស​​ឥណ្ឌា​ តាមរយៈស្ថានទូតឥណ្ឌានៅរាជធានីភ្នំពេញ ​នឹងត្រូវប្រកាសថាអស់មីននៅ​ ខែមករា​ ឆ្នាំ​២០២៣ខាងមុខ។ លោកបាន​ឱ្យដឹងនៅ​ថ្ងៃទី​៨ ខែធ្នូ ថា ​ប្រជាពលរដ្ឋទាំងបួនភូមិនេះ​ ពួកគាត់មានការសប្បាយរីករាយ ដែលអស់កង្វល់អំពីការបារម្ភនៃគ្រោះថ្នាក់ដោយសារមីនមកលើក្រុមគ្រួសាររបស់ពួកគាត់ ដែលអាចយកដីមកធ្វើចម្ការបានប្រកបដោយសុវត្ថិភាព នឹងលែងមានការបារម្ភជាដើម។ ក្រៅពីស្រុក​បូទុមសាគរហើយ ជំនួយរបស់រដ្ឋាភិបាលប្រទេស​​ឥណ្ឌានេះ ​នឹងត្រៀមជួយបន្តដល់​ស្រុកផ្សេងទៀតនៃខេត្តកោះកុងផងដែរ ដែលរួមជាមួយផែនការនៅឆ្នាំ២០២៣ សម្រេចឲ្យអស់មីនពីខេត្តកោះកុងទាំងមូល។ ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ៖ «មិនមែនមានតែខេត្តកោះកុងទេ ដែលនឹងប្រកាសថាជាខេត្តអស់មីនទេ នៅមានខេត្តចំនួនប្រាំពីរទៀត ដែលនឹងត្រូវប្រកាសជាខេត្តអស់មីនដែរ រួមមាន​ ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពត និងខេត្តកំពង់ស្ពឺ»។ ឯកឧត្តម លី ធុជ បានបញ្ជាក់ទៀតថា ៖ «ផលប្រយោជន៍ដែលប្រជាពលរដ្ឋបួនភូមិទទួលបាន គឺទី១ ការសង្គ្រោះជីវិតជីវិតក្រុមគ្រួសារគាត់ ដែលមិនអាចស្លាប់ ឬមានពិការភាព…

  • អាងប្រព្រឹត្តិកម្មទឹកស្អាតតាខ្មៅ នឹងជួយដោះស្រាយបញ្ហាខ្វះទឹករបស់ពលរដ្ឋភ្នំពេញ និងខេត្តកណ្តាល

    អាងប្រព្រឹត្តិកម្មទឹកស្អាតតាខ្មៅ នឹងជួយដោះស្រាយបញ្ហាខ្វះទឹករបស់ពលរដ្ឋភ្នំពេញ និងខេត្តកណ្តាល

    ភ្នំពេញ ៖ យ៉ាងយូរពីរឆ្នាំទៀត គម្រោងពង្រីកប្រព្រឹត្តិកម្មផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានសមត្ថភាពអាច​ផលិតទឹកស្អាតបានចំនួនបីម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នឹងអាចឆ្លើយតបទៅនឹងតម្រូវការ ព្រមទាំងអាចជួយដោះស្រាយបញ្ហាខ្វះទឹករបស់ប្រជាពលរដ្ឋនៅក្រុងតាខ្មៅទាំងមូល និងជាយក្រុងភ្នំពេញបានថែមទៀត។​ គម្រោងសាងសងអាងប្រព្រឹត្តិកម្មទឹកស្អាតតាខ្មៅ ​ក្រោមជំនួយរបស់ជប៉ុន បច្ចុប្បន្នគម្រោងនេះសម្រេចបានប្រមាណជា ១១ភាគរយនៃគម្រោងទាំងមូល ដែលមានទំហំការងារដូច​ជា​ សាងសង់ស្ថានីយបូមទឹកឆៅ និងបំពង់មេនាំទឹកឆៅ សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ៣០ ០០០ម៣/ថ្ងៃ អាងស្តុកទឹកស្អាត ៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ការបំពាក់នាឡិកាទឹកមេ និងបំពាក់ប្រព័ន្ធ SCADA។​ ពាក់ព័ន្ធអាងប្រព្រឹត្តកម្មទឹកស្អាតនេះដែរ បើតាម ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលជប៉ុន បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអិវឌ្ឍន៍​នៅកម្ពុជា ជាពិសេសនៅក្នុងវិស័យទឹកស្អាត ដើម្បីធានានិរន្តរភាព ក្នុង​ការ​ផ្តល់​សេវា​ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និង​តម្លៃ​សមរម្យ។ ​ ឯកឧត្តមបាន​ឱ្យដឹង​ថា ៖ «ការសាងសង់គម្រោងពង្រីកអាងប្រព្រឹត្តិកម្មទឹកស្អាតតាខ្មៅ ​ស្របពេលដែលចំនួនប្រជាជនកើនឡើងជាបន្តបន្ទាប់​ ដែលធ្វើឱ្យតម្រូវការទឹកកើនឡើងទ្វេដង ទន្ទឹមនឹងតម្រូវការសម្រាប់ផ្គត់ផ្គង់ទឹក ដល់អាកាសយានដ្ឋានថ្មី ខណៈកន្លងមកនៅតំបន់តាខ្មៅផងដែរ»។ ឯកឧត្តម ចម…

  • សមត្ថកិច្ចឃាត់ខ្លួនអ្នកពាក់ព័ន្ធ៤៦នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសកាលពីថ្ងៃទី៧ខែធ្នូ

    សមត្ថកិច្ចឃាត់ខ្លួនអ្នកពាក់ព័ន្ធ៤៦នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសកាលពីថ្ងៃទី៧ខែធ្នូ

    ភ្នំពេញ៖ជនសង្ស័យចំនួន៤៦នាក់ ( ស្រី២នាក់ )ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿង ញៀនចំនួន១៤ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២២ម្សិលមិញ។សមត្ថកិច្ចក៏ប្រមូលបានវត្ថុតាងគ្រឿងញៀន មួយចំនួនផងដែរ។ ប្រតិបត្តិការបានប្រព្រឹត្តទៅនៅរាជធានី ខេត្តចំនួន១០។ក្នុងនេះ ៖រាជធានីភ្នំពេញ, បាត់ដំបង , កំពង់ឆ្នាំង, កំពង់ចាម, កំពង់ស្ពឺ , ព្រះសីហនុ , សៀមរាប,ឧត្តរមានជ័យ ,ត្បូងឃ្មុំ និងខេត្តកំពង់ចាម ៕ដោយ៖ ឆៃហួត និង​ប៊ុនធី

  • យានយន្តល្មើសចំនួន ២៦១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០៧ ខែធ្នូ ម្សិលមិញ

    យានយន្តល្មើសចំនួន ២៦១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០៧ ខែធ្នូ ម្សិលមិញ

    ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១៤២គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ៣៣៤ គ្រឿង ម៉ូតូ ចំនួន ៣០១ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២៦១ គ្រឿង មាន ម៉ូតូ ចំនួន ២៤១ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់…

  • ប្រតិភូអន្តរជាតិជាង ១៣០នាក់ នឹងចូលរួមបុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រស្អាតជាងគេនាខែធ្នូនេះ

    ប្រតិភូអន្តរជាតិជាង ១៣០នាក់ នឹងចូលរួមបុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រស្អាតជាងគេនាខែធ្នូនេះ

    ព្រះសីហនុ៖ ប្រតិភូអន្តរជាតិរហូតដល់ជាង១៣០នាក់ មកពី២១ប្រទេសជុំវិញពិភពលោកបាននិងកំពុងធ្វើដំណើរចូលមកកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍បុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ របាយការណ៍នេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំព្រឹត្តិការណ៍ធំៗទាំង២ខាងលើ ដែលធ្វើឡើងនារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ (តាមវីដេអូ) លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ (ផ្ទាល់) ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។ នាឱកាសនោះ លោក ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានរាយការណ៍ថា គិតត្រឹមថ្ងៃទី៧ ខែធ្នូនេះ ប្រតិភូអន្តរជាតិដែលបញ្ជាក់ (Confirmed) ពីការធ្វើដំណើរមកចូលរួមព្រឹត្តិការណ៍នេះ គឺកើនឡើងរហូតដល់ជាង១៣០នាក់ហើយ។ លោក ជំនោរ បានបន្តថា ប្រតិភូអន្តរជាតិទាំងនោះគឺតំណាងឱ្យឆ្នេរសមុទ្រចំនួន៣៤ឆ្នេរ មកពីប្រទេសចំនួន២១ជុំវិញពិភពលោក ក្នុងនោះរួមមានមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់…

  • ផ្ទះថ្មី ៣ខ្នង ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងងាយរងគ្រោះបំផុតចំនួន ៣គ្រួសារ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

    ផ្ទះថ្មី ៣ខ្នង ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងងាយរងគ្រោះបំផុតចំនួន ៣គ្រួសារ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

    ខេត្តកំពង់ធំ ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានរៀបចំពិធីប្រគល់-ទទួលផ្ទះថ្មីចំនួន ៣ខ្នង ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងងាយរងគ្រោះបំផុតចំនួន ៣គ្រួសារ រស់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២ ។ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតជាបន្តបន្ទាប់ និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដូចភ្លៀងរលឹម។ សូមបញ្ជាក់ថា ផ្ទះនីមួយៗ មានទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ, ក្រាលការ៉ូ, ជញ្ជាំងក្តារ និងស័ង្កសី, ដំបូលប្រក់ស័ង្កសី ដែលចំណាយថវិកាតម្លៃ ១១.៥៥០.០០០រៀល ត្រូវបានផ្តល់ជូនគ្រួសារទី១ ផ្ទះលេខរៀងទី៩៧ ឈ្មោះ យ៉ែម ថន អាយុ ៥៧ឆ្នាំ ស្ត្រីមេម៉ាយចិញ្ចឹមចៅកំព្រា…

  • ម្អមក្តាម (creeping marshweed)

    ម្អមក្តាម (creeping marshweed)

    ម្អមក្តាម៖ ដើមមានរោមផ្នែកខាងលើ មានកម្ពស់ប្រហែល ៥-៤៥ស.ម ។ ស្លឹកឈមគ្មានទងរាងពងក្រពើ មានរោមនៅផ្ទៃលើ គែមមានធ្មេញតូចៗ ផ្កាទោលផ្តុំជាចង្កោមខ្លីៗដុះចេញពីប្រគាបស្លឹកទងផ្ការាងមាំតែខ្លីមានប្រវែង ១-២ម.ម ហើយមានរោមវែង និងក្រពេញ។ ត្របកផ្កា៥ មានប្រវែង ៤-៥ម.ម ជាប់គ្នានៅផ្នែកក្រោម ហើយមានរោម និងក្រពេញ។ ស្រទាប់ផ្កាមានប្រវែង ៦-៧ម.ម មានរោមនៅផ្ទៃខាងក្នុង ពណ៌ស នៅផ្នែកក្រោម ផ្នែកលើពណ៌ស្វាយហើយចែកជា ២ផ្ទាំង ផ្ទាំលើចែកជា ២កំពក ផ្ទាំងក្រោមចែកជា ៣ ។ កេសរឈ្មោល៤ ផ្តុំគ្នា ២លើ ២ក្រោម។ មានគ្រាប់ច្រើនរាងទ្រវែង មានកំពកតូចៗ។ ស្លឹកមានរសជាតិល្វីងតិចៗ បន្តពូជដោយគ្រាប់ ដុះលើដីខ្សាច់សើមៗ និងទំនាបលិចទឹកផ្សេងៗ។ ការប្រើប្រាស់បានជាគ្រឿងទេស៖_ប្រើឱ្យមានក្លិនឈ្ងុយក្នុងម្ហូបអាហារ ជាពិសេស ក្នុងសម្ល និងគ្រឿងភ្លា។

  • ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពួកខេត្តសៀមរាប បានរៀបចំវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

    ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពួកខេត្តសៀមរាប បានរៀបចំវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

    សៀមរាប៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពួកខេត្តសៀមរាប បានរៀបចំវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅបរិវេណវត្តអម្ពរវ័ន្ត (ហៅវត្តថ្មី) ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលមានអ្នកចូលរួម ពីក្រុមការងារចំនួន ៥១នាក់ ស្រី ១០នាក់ ប្រជាពលរដ្ឋឃុំសំរោងយា ឃុំខ្នាត និងឃុំកែវពណ៌ចំនួនសរុប ១១៤នាក់ ។ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ មានប្រសាសន៍ថា អង្គវេទិកាសាធារណៈនេះ គឺមានគោលបំណង ដើម្បីជួយដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាក់ទងទៅលើបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ អំពើហិង្សាក្នុងគ្រួសារ កសិកម្ម ការបង្កបង្កើនផលស្រូវ ការគ្រប់គ្រងធនធានទឹក ធារាសាស្រ្ត ការចិញ្ចឹមសត្វ ពាណិជ្ជកម្ម ការបម្រើសេវាសាធារណៈ សេវាសុខាភិបាល សិក្សាអប់រំ និងសាសនា ជាពិសេសសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដាក់ជាសំណួរ ឱ្យចំបញ្ហា ដែលក្រុមការងារស្រុកបានរៀបចំគឺ “ហេដ្ឋារចនាសម្ព័ន្ធ” រាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីរៀបចំជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។…

  • អាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាបល្បែងសុីសងខុសច្បាប់ប្រភេទ បៀបាក្រាត ,ទូបាញ់ត្រី ,និងទូហ្គេមតុក្កតា ឃាត់មនុស្សប្រុសស្រី ១២នាក់ និងដកហូតវត្ថុតាងជាច្រេីន

    អាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាបល្បែងសុីសងខុសច្បាប់ប្រភេទ បៀបាក្រាត ,ទូបាញ់ត្រី ,និងទូហ្គេមតុក្កតា ឃាត់មនុស្សប្រុសស្រី ១២នាក់ និងដកហូតវត្ថុតាងជាច្រេីន

    ភ្នំពេញ៖ នារសៀលថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានការបញ្ជាពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងមានការសម្របសម្រួលពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាប និងបិទទីតាំងដែលមានលួចបង្កប់ ល្បែងសុីសង (តុលេងបៀបាក្រាត ,ទូបាញ់ត្រី ,និងទូហ្គេមតុក្កតា ) ដែល ស្ថិតនៅអាគារភ្លោះព្រីនផ្លាហ្សារ ជាប់ផ្លូវព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការ ខាងលេី ជាលទ្ធផលគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១២នាក់ ប្រុស៦នាក់(ជនជាតិចិន៤នាក់ )ស្រី ៦នាក់ និង ដកហូតនៅវត្ថុតាងមួយចំនួនដូចជា ទូហ្គេមបាញ់ត្រី ៤គ្រឿង, ទូហ្កេម តុក្កតា ១២គ្រឿង, តុ លេងបាក្រាត ចំនួន០២, ទូរសព្ទ ១១គ្រឿង, កុំព្យូទ័រលើតុ ចំនួន១គ្រឿង,…

  • ហឹបសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុបនៅតាមមណ្ឌលប្រឡង រាជធានី-ខេត្ត ទាំងអស់បានដឹកមកដល់វិទ្យាល័យព្រះស៊ីសុវត្ថិហើយ

    ហឹបសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុបនៅតាមមណ្ឌលប្រឡង រាជធានី-ខេត្ត ទាំងអស់បានដឹកមកដល់វិទ្យាល័យព្រះស៊ីសុវត្ថិហើយ

    ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងថា៖ គិតមកត្រឹមម៉ោង២រសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ ហឹបសន្លឹកកិច្ចការទាំងអស់របស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវបានដឹកពីបណ្ដាខេត្តមកដល់មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញហើយ។ ប្រភពដដែលនេះបានបញ្ជាក់ឱ្យដឹងដែរថា៖ សម្រាប់ ហិសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុបទាំងនេះត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ និងសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី – ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ។ គួរបញ្ជាក់ថា ក្រសួងអប់រំបានធ្វើការសរុបជារួមថា៖ ដំណាក់កាលសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ បានប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។ តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាfacebook.com/moeys.gov.kh…