-
អ្នកនិពន្ធស្ត្រី ៖ក្ដីស្រឡាញ់ជាចលករមួយជំរុញទឹកចិត្តខ្លួនឱ្យទៅដល់គោលដៅ

ភ្នំពេញ៖ អ្នកនិពន្ធជាស្ត្រីកញ្ញា ស្រុង ចាន់រតនា បាននិពន្ធសៀវភៅប្រាំចំណងជើងរួចមកហើយ។កញ្ញា រតនាអះអាងថា សេក្ដីស្រឡាញ់ក្នុងការអភិវឌ្ឍគំនិតរៀន គួររៀនគិត រៀនសរសេរ តាំងពីក្មេងវ័យ បានជំរុញទឹកចិត្តឱ្យកញ្ញា ក្លាយជាអ្នកនិពន្ធអ្នកសរសេរសៀវភៅម្នាក់ដែលកំពុងដណ្ដើមការគាំទ្រពីអ្នកអាន។ កញ្ញាបន្តថាសៀវភៅរបស់ខ្លួន មានសៀវភៅរឿងខ្លីសៀវភៅកំណត់ត្រាល្អៗក្នុងជីវិត សៀវភៅលើកទឹកចិត្តមនុស្សឱ្យជម្នះការលំបាក និងសៀវភៅប្រលោមលោក។ អ្នកនិពន្ធរតនាបានប្រាប់ឱ្យដឹងថា៖«ខ្ញុំចាប់ផ្តើមប្រឡូកវិស័យនិពន្ធដំបូងឡើយគ្រាន់តែសាកល្បងបង្ហោះអត្ថបទលើកទឹកចិត្ត និងដឹកនាំមនុស្សឱ្យគិតលើផ្លូវវិជ្ជមាន លុះក្រោយមកបានបោះពុម្ពស្នាដៃទី១ ជាប្រភេទប្រលោមលោកចំណងជើងវិថីជីវិត។ គ្រាដំបូងគ្រាន់តែចង់ឃើញប្រលោមលោកវិថីជីវិតចេញជាសៀវភៅ ប៉ុន្តែក្រោយទទួលបានការគាំទ្រពីអ្នកអានក៏មានកម្លាំងចិត្តដើរលើផ្លូវនេះបន្តរហូតចេញបានស្នាដៃជាបន្តបន្ទាប់សរុប ប្រាំស្នាដៃ»។ សៀវភៅដែលមានចំណងជើងថា “វិថីជីវិត” មានកម្រាស់ ៣០០ ទំព័រ ជាប្រភេទសៀវភៅប្រលោមលោក។ អត្ថន័យអប់រំក្នុងសៀវភៅនេះ បានបង្ហាញពីការតស៊ូប្រឹងប្រែងដើរទៅរកក្ដីស្រមៃដោយមិនបោះបង់។ ការអាចសម្រេចក្ដីស្រមៃរបស់ខ្លួនបាន អ្នកនិពន្ធបានបង្ហាញថាគួរទុកសេក្ដីស្រឡាញ់ឬស្នេហាមួយឡែកសិន កុំបណ្ដោយខ្លួនឱ្យលង់លក់ក្នុងស្នេហា ទើបអាចសម្រេចគោលបំណង ឬសេចក្ដីស្រមៃរបស់ខ្លួនបាន។ អ្នកនិពន្ធរតនាបានបញ្ជាក់បន្តថា៖«រាល់ស្នាដៃនីមួយៗដែលខ្ញុំបានសរសេរ គឺសុទ្ធសឹងតែមានលាក់បង្កប់នូវអនុស្សាវរីយ៍រៀងៗខ្លួន ហើយខ្ញុំបានផ្តល់ក្តីស្រឡាញ់ទៅលើស្នាដៃទាំងនេះស្មើៗគ្នា»។ អ្នកនិពន្ធស្ត្រីវ័យកណ្ដាលរូបនេះបន្តទៀតថា ៖«ចំណែកសៀវជាអ្នកធ្វើការ ជាដៃគូដ៏ល្អសម្រាប់អ្នកធ្វើការឱ្យគេដូចពួកយើង។ វាមានចម្លើយជាច្រើនសម្រាប់បុគ្គលិកដែលជួបបញ្ហាដូចខ្ញុំ។ មិនចុះសម្រុងជាមួយនឹងថ្នាក់លើ មិនចូលចិត្តចរិតអ្នករួមការងារ ចេញយោបល់អីក៏គេកប់ចោល។ តាមពិតខ្ញុំជាពេជ្រនៅកន្លែងងងឹតសោះ។ ខ្ញុំមិនធ្វើអំពូលភ្លើងឱ្យកន្លែងងងឹតនោះទេ ខ្ញុំត្រូវធ្វើគ្រាប់ពេជ្រ។ ខ្ញុំក៏មិនទៅធ្វើការដើម្បីឈ្នះពួកអែបអបមេ និយាយតែដើមគេនោះដែរ ខ្ញុំមានគោលការណ៍របស់ខ្ញុំ។ បើគេថាខ្ញុំចេញពីកន្លែងកខ្វក់នោះព្រោះតែចាញ់គេ ខ្ញុំនឹងឱ្យពេលវេលាប្រាប់ពួកគេថាអ្នកណាឈ្នះឱ្យប្រាកដ។ ខ្ញុំនឹងបង្ហាញពន្លឺគ្រាប់ពេជ្រនៅថ្ងៃខាងមុខ»។…
-
រយៈពេលប្រាំថ្ងៃ កម្ពុជាបានបណ្តេញជនបរទេសជាង ២៥០នាក់ ដែលស្នាក់នៅ និងធ្វើការខុសច្បាប់

ភ្នំពេញ៖ កម្ពុជាបានធ្វើការបណ្ដេញជនបរទេសសរុបចំនួន ២៥២ នាក់ មានប្រាំពីរសញ្ជាតិ ដែលគិតត្រឹមរយៈពេល ប្រាំមួយថ្ងៃគឺចាប់ពីចុងខែវិច្ឆិកា ដល់ដើមខែធ្នូនេះ ។ពួកគេទាំងនោះជាអ្នកដែលបានស្នាក់នៅ និងធ្វើការងារខុសច្បាប់ ហើយពួកគេក៏ត្រូវហាមចូលកម្ពុជារយៈពេលបីឆ្នាំផងដែរ។ សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះថ្ងៃទី ៧ ខែធ្នូនេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ៤ដល់៦ ខែធ្នូ អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១៤៨នាក់ (ស្រី១០នាក់)មានបីសញ្ជាតិ។ ក្នុងនោះជនជាតិចិនចំនួន១៤៥ នាក់ ជនជាតិកូរ៉េចំនួនពីរនាក់ និងជនជាតិអេស្ដូនីចំនួនមួយនាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបានច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ដោយឡែកកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូកន្លងទៅអគ្គនាយកដ្ឋានអន្តប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១០៤នាក់ (ស្រី២៤នាក់) មានប្រាំសញ្ជាតិ។ ក្នុងនោះជនជាតិ ឥណ្ឌាចំនួនពីរនាក់ អាមេរិកចំនួន មួយនាក់ ឡាវចំនួនពីរនាក់ ចិនចំនួនបួននាក់ និងជនជាតិវៀតណាម ចំនួន ៩៥ នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គូសបញ្ជាក់ថា ៖ «ជនបរទេសចំនួន១៤៨នាក់ខាងលើ…
-
ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ឧបត្ថម្ភពលរដ្ឋក្រីក្រ គ្រោះថ្នាក់ចរាចរណ៍

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកងកំពង់ធំ បាននាំយកអំណោយស្បៀងអាហារនិងថវិកា ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារ ដែលកូននិងចៅ រងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅភូមិត្បែងខ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ។ លោក សូ ប៊ន មេភូមិត្បែងខ ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បណ្ដាលឱ្យកុមារពីរនាក់ទី១ឈ្មោះឈន សុខឡេង ភេទស្រីអាយុ១៤ឆ្នាំ ប៉ះពាល់ក្បាលយ៉ាងធ្ងន់ធ្ងរ ទី២ ឈាន សីហា អាយុ៨ ឆ្នាំរបួសបាក់ជើងខាងឆ្វេងជាពីរកំណាត់ នៅមុខវត្តបាគង ប្រជាពលរដ្ឋទាំងពីរគ្រួសារនេះ មានជីវភាពលំបាកខ្វះខាតយ៉ាងខ្លាំង។ ឧត្តមសេនីយ៍ទោ សោម ស៊ុន សម្តែងនូវការសោកស្តាយ ចំពោះឧប្បត្តិហេតុធ្វើឲ្យកុមារទាំងពីរ មានរបួសពិការនៅក្នុងជីវិត នឹងបានណែនាំដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ពេលធ្វើដំណើរនៅលើដងផ្លូវត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ចំណែកអំណោយ ក្នុងមួយគ្រួសារអង្ករ…
-
ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦” សម្ពោធបើកជាផ្លូវការ

ភ្នំពេញ៖ ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦” ដែលសហការរៀបចំដោយស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិន ត្រូវបានសម្ពោធបើកជាផ្លូវការនៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដមWang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន។ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិន បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦មក ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម ត្រូវបានប្រារព្ធធ្វើឡើងដោយជោគជ័យជាច្រើនលើក ហើយទទួលបានការនិយមចូលចិត្តពីប្រជាជនកម្ពុជា និងបានក្លាយទៅជានិមិត្តសញ្ញាដ៏សំខាន់នៃការផ្សារភ្ជាប់បេះដូងរវាងប្រជាជននៃប្រទេសទាំងពីរ ។ ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន មានប្រសាសន៍ថា ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ចិនមានប្រវត្តិជាយូរលង់មកហើយ ។ ប្រទេសចិនទើបបានបញ្ចប់សមាជលើកទី២០នៃបក្សកុម្មុយនីស្តចិនដោយជោគជ័យ ដោយបានចង្អុលបង្ហាញពីទិសដៅអភិវឌ្ឍទៅមុខនៅក្នុងដំណើរថ្មីដើម្បីសម្រេចបានគោលដៅតស៊ូ១០០ឆ្នាំទី២។ ក្នុងដំណាក់កាលដ៏គន្លឹះនេះ ក្នុងនាមជាប្រទេសជិតខាងល្អ បងប្អូនល្អនិងជាដៃគូល្អ ប្រទេសកម្ពុជារីករាយពួតដៃជាមួយប្រទេសចិនរីកចម្រើនទៅមុខជាមួយគ្នាក្នុងក្របខណ្ឌសហគមន៍ជោគវាសនារួម ។ ប្រទេសកម្ពុជានឹងប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរគ្នាឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសចិនក្នុងវិស័យនានាក្នុងនោះរួមទាំង វិស័យវប្បធម៌និងសិល្បៈផងដែរ បន្តជំរុញការផ្លាស់ប្តូរវប្បធម៌និងព័ត៌មានរវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម” ដ៏មានគុណភាពខ្ពស់ជាដើម។ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦” នឹងចាប់ផ្តើមនៅចុងខែធ្នូ ហើយនឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបងក្នុងប្រទេសកម្ពុជា ដើម្បីចាក់បញ្ចាំងភាពយន្តដ៏ឆ្នើម ដែលបានថតផលិតនៅក្នុងប្រទេសកម្ពុជានិងចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ…
-
សង្គមស៊ីវិលរកឃើញថា ករណីរំលោភបំពានកុមារតាមអនឡាញកំពុងកើនឡើង

ភ្នំពេញ៖ សង្គមស៊ីវិលរកឃើញថា ករណីរំលោភបំពានកុមារតាមអនឡាញកើនឡើងក្រោមមូលហេតុកង្វះព័ត៌មាននិងយន្តការរាយការណ៍។អ្នកឯកទេសផ្នែកកិច្ចការពារកុមារ នៃអង្គការសកម្មភាពដើម្បីកុមារ(APLE) គឺលោក ខឹម វ៉ាន់ដូបានប្រាប់ថា អង្គការសកម្មភាពដើម្បីកុមារ(APLE)រកឃើញថាឆ្នាំ២០២១ បានទទួលពាក្យបណ្ដឹងក្នុករណីរំលោភបំពានកុមារតាមអនឡាញចំនួន ១២៨ករណី។ខណៈដែលអង្គការនេះបានទទួលពាក្យបណ្ដឹងចំនួន ១៤០ករណីត្រឹម១១ខែឆ្នាំនេះគិតពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២២។ លោក ខឹម វ៉ាន់ដូ លើកឡើងថា ៖«មានករណីសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ ការមើល ប្រដាប់ភេទតាមអ៊ីនធឺណិត ការរួមភេទ ការបង្ខិតបង្ខំផ្លូវភេទ និងការផ្សាយបន្តផ្ទាល់ជាដើម»។ លោកបន្ថែមថា ករណីកុមារដែលរងការកេងប្រវ័ញ្ចលើផ្លូវភេទ មានការកើនឡើង។ លោក ខឹម វ៉ាន់ដូ ថ្លែងថា៖ «នៅពេលនិយាយអំពីផលវិបាក និងផលប៉ះពាល់អវិជ្ជមានលើកុមារដោយការ ការកេងប្រវ័ញ្ចផ្លូវភេទលើបណ្តាញអ៊ីនធឺណែត វាពិតជាធ្ងន់ធ្ងរណាស់សម្រាប់ពួកគេ ជាពិសេសផលវិបាកខាងផ្លូវចិត្ត។ ពួកគេអាចទទួលរងនូវការលំបាកមួយចំនួនទាក់ទងនឹងទំនាក់ទំនងរបស់ពួកគេ ភាពអស់សង្ឃឹម និងការធ្លាក់ទឹកចិត្ត ការខ្មាស់អៀន ការអាម៉ាស់ ហើយអ្វីដែលសំខាន់បំផុតគឺការធ្វើបាបខ្លួនឯង និងការធ្វើអត្តឃាត។ សរុបមក វាពិតជាធ្ងន់ធ្ងរ និងជាករណីដែលយូរអង្វែង»។ លោកបន្ដថា ឧបសគ្គដែលរារាំងមិនឱ្យកុមាររាយការណ៍អំពីការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញព្រោះតែពួកគេ កង្វះព័ត៌មានអំពីយន្តការរាយការណ៍ដែលមានស្រាប់ មានភាពអៀនខ្មាស ការមាក់ងាយ និងរារាំងដោយបទដ្ឋានសង្គមនិងវប្បធម៌និងភាពភ័យខ្លាចចំពោះសុវត្ថិភាពជាដើម។ អ្នកជំនាញរូបនេះថាគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមយ៉ាងសកម្មនិងធ្វើការសម្របសម្រួលដើម្បីដោះស្រាយបញ្ហានេះ។ ជាឧទាហរណ៍ ការលើកកម្ពស់ការយល់ដឹងអំពីប្រធានបទផ្សេងៗដែលទាក់ទងលើកុមារ ត្រូវផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យមានភាពទូលំទូលាយ និងតាមរយៈយុទ្ធនាការការយល់ដឹងដោយផ្ទាល់ និងការបណ្តុះបណ្តាលជាដើម។…
-
ក្រសួងកសិកម្មលើកទឹកចិត្តក្រុមហ៊ុននានាដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្មប្រកប ដោយគុណភាពដាក់ពាក្យស្នើសុំ

ភ្នំពេញ៖ ដើម្បីបន្តអនុវត្តនិងជំរុញគោលនយោបាយកាត់បន្ថយថ្លៃដើមនៃការផលិតនិងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុននានាដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្មប្រកបដោយគុណភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែកចាយក្នុងប្រទេសកម្ពុជា ឱ្យមកដាក់ពាក្យស្នើសុំនៅក្រសួង។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ៧ ខែធ្នូ ឱ្យដឹងថា ក្រសួងនឹងសិក្សាវាយតម្លៃ ស្របតាមនីតិវិធីនៃច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និង ចេញលិខិតអនុញ្ញាតជូនក្នុងរយៈពេលឆាប់បំផុត ក្រោយធានាបានថា ជីកសិកម្មដែលស្នើសុំផលិត ឬនាំចូល មានគុណភាពត្រឹមត្រូវតាមស្ដង់ដារពិតប្រាកដមែន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា នឹងមានក្រុមហ៊ុនជាច្រើនចូលរួម គាំទ្រអនុវត្តការងារនេះ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាកសិករ។ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា លោក ឃើញថា មានក្រុមហ៊ុនធំៗជាច្រើន បានធ្វើការនាំជីចូលមកកម្ពុជា ហើយការបើកឱ្យមានការនាំចូលជីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នេះ នឹងធ្វើឱ្យមានការប្រកួតប្រជែងថ្លៃជីក្នុងការនាំចូល។ លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះវាក៏នឹងធ្វើឱ្យជីកាន់តែមានគុណភាព ពីព្រោះកន្លងមកនេះ ក្រុមហ៊ុននាំចូលជីមកកាន់កម្ពុជាគឺមិនមានការប្រកួតប្រកួតប្រជែងនោះទេ ដែលធ្វើឱ្យតម្លៃជីកើនឡើងខ្ពស់។ ដំណោះស្រាយរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅពេលនេះ គឺជាការងារល្អ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ…
-
ក្រសួងសុខាភិបាល សម្រេចបិទ និងដកហូតលិខិតអនុញ្ញាតពីមន្ទីរពេទ្យ ដើមអង្រ្គង ដែលប្រកបអាជីវកម្មគ្មានវិជ្ជាវីវៈ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចបិទនិងដកហូតលិខិតអនុញ្ញាតពីមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ ដើមអង្រ្គង ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ បន្ទាប់ពីធ្វេសប្រហែសធ្វើឱ្យស្រី្តម្នាក់ដែលរកសេវារំលូតគក៌នៅមន្ទីរនេះរងរបួសធ្ងន់ធ្ងរ។ សេចក្តីសម្រេចដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន ថ្ងៃទី ៨ ខែធ្នូ បានសម្រេចបិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ។ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់តាមរយៈសេចក្តីសម្រេចថា ៖ « ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយ គ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។ ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសម្រាកព្យាបាលដើមអង្គ្រង និងអ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេស ក្នុងការពិនិត្យនិងព្យាបាលអ្នកជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។ លោកជំទាវបន្តទៀតថា អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និង លោកស្រី សួស ច័ន្ទរស្ទើ មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង…
-
ក្រសួងណែនាំម្ចាស់អាជីវកម្មទេសចរណ៍កុំដំឡើងថ្លៃសេវាកម្មហួសហេតុពេក

(ព្រះសីហនុ)៖ ដើម្បីឱ្យការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅខេត្តព្រះសីហនុ ទទួលបានជោគជ័យ និងភាពល្អប្រសើរ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានណែនាំម្ចាស់អាជីវកម្មទេសចរណ៍ត្រូវយកចិត្តទុកដាក់ចំពោះសេវាកម្មរបស់ខ្លួន និងកុំដំឡើងថ្លៃសេវាកម្មហួសហេតុពេក ប្រសិនបើឡើងថ្លៃខ្លះក៏ត្រូវជូនដំណឹងឬប្រាប់ភ្ញៀវជាមុន។ លោក ទិត ចន្ថា ថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅអបអរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ក្រោមប្រធានបទ «ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម» អមជាមួយពិធីចែកបណ្ណសរសើរនិងលិខិតសរសើរដល់ប្រតិបត្តិករទេសចរណ៍ខេត្តគោលដៅតំបន់ឆ្នេរនៅសណ្ឋាគារសុខាប៊ិច នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ លោក ទិត ចន្ថា បានថ្លែងដូច្នេះថា «សូមស្នើដល់អាជីវកម្មដែលទទួលបណ្ណសរសើរទាំង៩៨ទីតាំង និងទទួលលិខិតសរសើរទាំង៨២ទីតាំង ព្រមទាំងអាជីវកម្មទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាកម្មជូនភ្ញៀវប្រកបដោយគុណភាពល្អប្រសើរ និងមិនត្រូវដំឡើងថ្លៃសេវាកម្មច្រើនហួស ដែលអាចបង្កជារូបភាពមិនល្អនាំឱ្យប៉ះពាល់ដល់គោលដៅទេសចរណ៍ខេត្តព្រះសីហនុ និងតំបន់ឆ្នេរឡើយ»។ លោកក៏បានស្នើឱ្យដល់រដ្ឋបាលខេត្តព្រះសីហនុ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីឯកជនទាំងអស់ត្រូវរួមគ្នាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពទីក្រុងឱ្យបានល្អក្នុងឱកាសពិធីបុណ្យសមុទ្រ ដោយឈរលើមូលដ្ឋានក្រុងព្រះសីហនុជាជ័យលាភីផ្ការំដួល៣ទង នៃចលនាប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិនាពេលកន្លងមក និងក៏ជាជ័យលាភីទីក្រុងទេសចរណ៍ស្អាតថ្នាក់អាស៊ាន។ ពាកព័ន្ធនឹងការដំឡើងតម្លៃសេវាកម្មនេះដែរ លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មការស្នាក់នៅនិងម្ហូបអាហារ ក្រសួងទេសចរណ៍ បានថ្លែងថា នៅពេលដែលមានតម្រូវការសង្គម តែងតែមានការលួចដំឡើងថ្លៃពីសំណាក់ម្ចាស់អាជីវកម្មមួយចំនួនតូច ជាពិសេសគឺការឡើងថ្លៃដោយមិនបានជូនដំណឹងជាមុន…
-
សត្វ ត្រយងយក្សជាប្រភេទសត្វស្លាបនិមិត្តសញ្ញាជាតិកម្ពុជា និងនៅលើពិភពលោកនៅសល់តែប្រមាណ ៣០០ក្បាលប៉ុណ្ណោះ

ភ្នំពេញ៖ សត្វត្រយងយក្ស ឬសត្វឪលើក ជាសត្វស្លាបនិមិត្តសញ្ញាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា មានប្រមាណ ៣០០ក្បាលប៉ុណ្ណោះលើពិភពលោក ហើយ ៩៩ភាគរយ មានវត្តមានក្នុងប្រទេសកម្ពុជាក្នុងនោះសត្វត្រយងយក្សពេញវ័យមានតិចជាង ២០០ក្បាល ។ នេះបើយោងតាម ការជំរឿនសត្វត្រយងរបស់អង្គការដៃគូនានារបស់ក្រសួងបរិស្ថាន ។ សត្វត្រយងយក្ស ឈ្មោះវិទ្យាសាស្ត្រថា Thaumatibis gigantea ជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ ទោះបីជាក្នុងរយៈពេលកន្លងមក សត្វនេះមានវត្តមានច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្តី ក៏ប៉ុន្តែបច្ចុប្បន្ននេះ មានវត្តមានតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ ប្រទេសកម្ពុជាជាប្រទេសទី១ ដែលបានផ្តល់រូបថតប្រភេទសត្វត្រយងយក្សនេះក្នុងធម្មជាតិមុនគេលើពិភពលោក។ បើតាម ទំព័រហ្វេសប៊ុកររបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖ ដែលសត្វប្រភេទនេះបានកំពុងស្ថិតក្នុងស្ថានភាពរងគ្រោះជិតផុតពូជនៅលើពិភពលោក ដែលទាមទារឱ្យមានការចូលរួមថែរក្សា អភិ រក្សប្រភេទសត្វនេះ ឱ្យនៅគង់ វង្សយូរអង្វែង។ ប្រទេសកម្ពុជាគឺជាទី ជម្រកដ៏ធំតែមួយគត់នៅលើពិភពលោក សម្រាប់សត្វត្រយងយក្ស។ កម្ពុជាមានមោទកភាពដែលមានសត្វកម្រនេះ ហើយចាំបាច់យើងទាំងអស់គ្នាត្រូវរួមគ្នាការពារ និងអភិរក្សសត្វដ៏កម្រប្រភេទនេះ ឱ្យបានគង់ វង្សស្ថិតស្ថេរសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ដើម្បីផលប្រយោជន៍នៃជីវៈចម្រុះពិភពលោកទាំងមូល។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថានដោយសហការជាមួយអង្គការអភិរក្សនានា និងសហគមន៍តំបន់ការពារធម្មជាតិអនុវត្តកម្មវិធីឃ្លាំមើលសំបុកសត្វត្រយងយក្សនិងប្រភេទសត្វកម្រៗផ្សេងទៀតដូចជាសត្វត្រដក់ សត្វត្មាតជាដើមដើម្បីការពារទីសុវត្ថិភាពកន្លែងពងកូនរបស់វា។ សំបុកសត្វត្រយងយក្សជាច្រើនត្រូវបានការពារ និងទទួលបានជោគជ័យលើការញាស់កូនត្រយងយក្ស ដែលជាក្តីសង្ឃឹមដ៏មុតមាំនៃការអភិរក្សសត្វស្លាបដ៏កម្រនេះ។ គួរបញ្ជាក់ថា នៅឆ្នាំ២០០៥…
-
សម្ដេចក្រឡាហោម ស ខេង ៖ ប្រជាជនមួយចំនួនខ្លាចប៉ូលិសជាងខ្លាចច្បាប់

ភ្នំពេញ៖ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) សម្ដេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់ថា តាមការសង្កេតរបស់សម្ដេច ឃើញថាប្រជាពលរដ្ឋមួយចំនួនខ្លាចប៉ូលីស ជាងខ្លាចច្បាប់ ដោយសារនៅពេលដែលសមត្ថកិច្ចចរាចរណ៍រឹតបន្តឹងពួកគាត់ខ្លាច។ ប៉ុន្តែនៅពេលលែងរឹតបន្តឹង ពួកគាត់ក៏លែងខ្លាំងដែរ។ សម្ដេចបានថ្លែងឡើងដូចនេះ នាទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ សម្តេចក្រឡាហោមបានថ្លែងថា ប្រសិនបើជិះឡានពាក់ខ្សែក្រវាត់ និងពាក់មួកសុវត្ថិភាព នោះនឹងមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ នៅពេលមានគ្រោះថ្នាក់កើតឡើង។ សម្តេចមានប្រសាសន៍ថា ៖ «ទាក់ទងនឹងចំណុចនេះ តាមការសង្កេតរបស់ខ្ញុំឃើញថា ពេលដែលប៉ូលីស សមត្ថកិច្ចចរាចរណ៍រឹតបន្តឹងបន្តិចទៅពួកគាត់ខ្លាច តែបើប៉ូលីសលែងស្រែក គាត់ក៏លែងខ្លាចដែរ។ ដូចនេះប្រែមកថា ពួកគាត់មិនខ្លាចច្បាប់ទេ តែពួកគាត់ខ្លាចប៉ូលីស»។ សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា ៖ «ចំណុចនេះ ខ្ញុំសុំឱ្យពួកគាត់ដូរនូវការយល់ឃើញនេះ ដូរនូវទស្សនៈយល់ឃើញនេះចេញ ដោយត្រូវខ្លាចច្បាប់ជាងខ្លាចប៉ូលីស។ យើងត្រូវម្ចាស់ការដើម្បីការពារខ្លួនឯង ស្រលាញ់ខ្លួនឯង»។ សម្ដេចក្រឡាហោមបានឱ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅពេលយប់ នៅតែមានច្រើនគួរឱ្យបារម្ភផងដែរ ដែលធ្វើឱ្យលោកអំពាវនាវ និងជំរុញឱ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹកលើបញ្ហានេះផងដែរ។ ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ…