Category: ព័ត៌មានសង្គម

  • អង្គការស៊ីម៉ាក់ និងម្ចាស់ជំនួយ ពិភាក្សាលើការបោសសម្អាតមីនចង្កោម និងកៀរគរថវិកាបន្ថែម

    អង្គការស៊ីម៉ាក់ និងម្ចាស់ជំនួយ ពិភាក្សាលើការបោសសម្អាតមីនចង្កោម និងកៀរគរថវិកាបន្ថែម

    ភ្នំពេញ ៖ ថ្នាក់ដឹកនាំមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាក់(CMAC) និងគណៈប្រតិភូអង្គការជំនួយ​ប្រជាជន​ន័រវែស(NPA) ប្រចាំកម្ពុជា បានជួបពិភាក្សាគ្នាលើការបោសសម្អាតគ្រាប់មីនចង្កោម និងការកៀរគរថវិកាបន្ថែម ខណៈគ្រាប់មីនចង្កោមនៅសល់ផ្ទៃជាង​ ៧០០ គីឡូម៉ែត្រក្រឡាទៀត ដែលកំពុងគំរាមកំហែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ ឯកឧត្តម ហេង រតនា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Eva Veble ទីប្រឹក្សារបស់អង្គការ NPA មកពីប្រទេសន័រវេស និងលោក Rune Dale-Andresen ប្រធាន​អង្គការជំនួយ​ប្រជាជន​ន័រវែស(NPA) ប្រចាំកម្ពុជា និងសហការី កាលពីថ្ងៃទី​៦ ខែធ្នូ ឆ្នាំ ២០២២។ ឯកឧត្តម ហេង រតនា បានឱ្យដឹងថា ជំនួបពិភាក្សានេះ ផ្តោតសំខាន់លើការពង្រឹងកិច្ចសហការបន្ថែមទៀតក្នុងវិស័យសកម្មភាពមីន និងកិច្ចប្រតិបត្តិការលើគម្រោងបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់សង្គ្រាមនៅកម្ពុជា រវាងអង្គភាពCMAC និងអង្គការNPA ។​ ជាពិសេសពង្រឹងយន្តការគ្រប់​គ្រង​​គម្រោងជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលផ្តល់មកអង្គភាពស៊ីម៉ាក់តាមរយ:អង្គការNPA។ លោកមានប្រសាសន៍ថា៖«ការជួបគ្នានោះបានពិភាក្សាច្រើនទៅលើជំ​នួយរបស់ NPA ដែលបានទទួលជំនួយពីប្រទេសផ្សេងៗជាពិសេសពីសហរដ្ឋអាមេរិក តាមរយៈ NPA ផ្តល់មកឱ្យស៊ីម៉ាក់ ដែលមានថវិកាប្រមាណ ៦,៥លានដុល្លារ​ ដែលយើងបានធ្វើឆ្នាំនេះ និងបីឆ្នាំ បន្តទៀត។ យើងជជែកគ្នាលើការគ្រប់គ្រងនេះ…

  • ពន្ធដារប្ដេជ្ញាអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាថែមទៀតដើម្បីបង្កើនប្រសិទ្ធិភាពនៃការប្រមូលពន្ធ

    ពន្ធដារប្ដេជ្ញាអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាថែមទៀតដើម្បីបង្កើនប្រសិទ្ធិភាពនៃការប្រមូលពន្ធ

    ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារប្ដេជ្ញាអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការប្រមូលពន្ធ ​នេះបើតាមមន្រ្តីប្រសាសន៍របស់លោកគង់វិបុលអគ្គនាយកពន្ធដារ ដែលថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)រវាងពន្ធដារកម្ពុជានិងរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េខាងត្បូង កាលថ្ងៃទី៦ ធ្នូ ។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា នាប៉ុន្មានឆ្នាំចុងក្រោយនេះអង្គភាពពន្ធដារនិងដៃគូរពាក់ព័ន្ធបានខិតខំជំរុញការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន ដើម្បីឈានទៅបង្កើតប្រព័ន្ធពន្ធដារដ៏រឹងមាំ និងបង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ ប៉ុន្តែពិបាកក្នុងការគេចវេះពន្ធ។ លោកថា ៖«ចាប់ពីឆ្នាំ២០១៤-២០២២ អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបាន ៥២ប្រព័ន្ធ និង ១៩កម្មវិធី ព្រមទាំងបាននិងកំពុងធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធ និងកម្មវិធីទាំងនោះជាបន្តបន្ទាប់»។ ឯកឧត្តម គង់ វិបុល បានបញ្ជាក់ទៀតថា៖« ការជំរុញអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន បានធ្វើឱ្យមានជោគជ័យលើការប្រមូលចំណូលពន្ធជាបន្តបន្ទាប់ដោយគិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២២ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) សរុបចំនួន ១២៩.៨០ ប៊ីលានរៀល ឬស្នើប្រមាណ ៣២.០៥លានដុល្លារអាមេរិក»។ ពាក់ព័ន្ធនឹងការជំរុញការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះដែរ ត្រូវបាន លោក KIM CHANGKI អគ្គនាយកនៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបាន តាមរយៈការអនុវត្តនូវកំណែទម្រង់ដ៏មុតស្រួច និងស៊ីជម្រៅរបស់អង្គភាពពន្ធដារ ដែលលទ្ធផលនៃបេសកកម្ម ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ…

  • សម្ដេចក្រឡាហោម ស ខេង ណែនាំដល់ក្រុមហ៊ុនទទួលបន្ទុក និងក្រសួងសាធារណការ ត្រូវសិក្សាបន្ថែមទៀត ដើម្បីធានាឱ្យបាន នូវការកាត់បន្ថយគ្រោះថ្នាក់នៅលើផ្លូវល្បឿនលឿននេះ

    សម្ដេចក្រឡាហោម ស ខេង ណែនាំដល់ក្រុមហ៊ុនទទួលបន្ទុក និងក្រសួងសាធារណការ ត្រូវសិក្សាបន្ថែមទៀត ដើម្បីធានាឱ្យបាន នូវការកាត់បន្ថយគ្រោះថ្នាក់នៅលើផ្លូវល្បឿនលឿននេះ

    ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំដល់ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវមានការសិក្សាបន្ថែមទៀត ដើម្បីធានាឱ្យបាននូវការកាត់បន្ថយគ្រោះថ្នាក់ នៅលើផ្លូវល្បឿនលឿននេះឱ្យបានទាបបំផុត ។ សម្តេចក្រឡាហោម ស ខេង បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលប្រារព្ធឡើងនៅសួនមុខវត្តបុទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ ។ សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿន ដែលទើបបានកសាង និងដាក់ឱ្យប្រើប្រាស់លើកដំបូង ចាប់ផ្តើមពីដើមខែតុលាមកដល់ពេលនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៦លើក តែគ្មានជនរងគ្រោះដល់ស្លាប់ ឬរងរបួសធ្ងន់ឡើយ គ្រាន់តែមានការខូចខាតយានយន្ត និងបរិក្ខាសុវត្ថិភាពនៃផ្លូវថ្នល់ប៉ុណ្ណោះ។ សម្ដេចក្រឡាហោម បន្ថែមថា បើសិនផ្លូវល្បឿលឿននេះ បន្ដគ្រោះថ្នាក់កាន់តែច្រើន មានន័យថា “ផ្លូវនេះ មិនទាន់ល្អប្រសើរនោះទេ”។ សម្ដេច បញ្ជាក់ថា…

  • លោកមេធាវី គី តិច ប្រធាន ក្រុម មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ បានចាត់តាំងមេធាវីស្ម័គ្រចិត្តចំនួន៤រូប ចុះការពារស្ត្រីរងគ្រោះ និងទារក តាមផ្លូវច្បាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

    លោកមេធាវី គី តិច ប្រធាន ក្រុម មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ បានចាត់តាំងមេធាវីស្ម័គ្រចិត្តចំនួន៤រូប ចុះការពារស្ត្រីរងគ្រោះ និងទារក តាមផ្លូវច្បាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

    ភ្នំពេញ ៖ លោកមេធាវី គី តិច ប្រធាន ក្រុម មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ បានបញ្ជាក់ថា លោកបានចាត់តាំងមេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ ចំនួន៤រូប ដើម្បីការពារក្តីតាមផ្លូវច្បាប់ដល់ស្ត្រីរងគ្រោះ និងទារក ដែល ត្រូវរថយន្តបុកបង្ករគ្រោះថ្នាក់ ធ្ងន់ធ្ងរ។ គួររំលឹក ថា កាលពីម៉ោង២អធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BB-9989 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនឆ្លងកាត់ស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 ពេញទំហឹងបណ្តាលឱ្យមនុស្ស៣នាក់រងរបួស ក្នុងនោះមានទាំងទារកអាយុ៦០ថ្ងៃម្នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ភាគីរថយន្តម៉ាក ជាជនបង្ក…

  • រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២២ ដល់ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខចំនួន ៥

    រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២២ ដល់ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខចំនួន ៥

    ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២២ (Cambodia Digital Awards 2022)ដោយមានការអញ្ជីញចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធក្រោមឱវាទក្រសួង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) គ្រឹះស្ថានសិក្សា ធុរជន និងអ្នកបច្ចេកវិទ្យាជាច្រើនរូប។ ថ្លែងកាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅអគាររ៉ូយ៉ាល់ត្រេនសឃ្វែរ (Royal Train Square) ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ បានមានប្រសាសន៍ថា៖ កម្មវិធីពានរង្វាន់ថ្នាក់ជាតិនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ហើយចូលរួមក្នុងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនុវានុវត្តន៍ឌីជីថលនៅកម្ពុជា។ ជាក់ស្ដែងកាលពីឆ្នាំ២០២១ ក្រុមហ៊ុនPillTech ដែលបានឈ្នះពានរង្វាន់នេះ និងដោយមានការគាំទ្រនិងជ្រោមជ្រែងពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អាចឈានទៅឈ្នះ “ពានរង្វាន់បចេ្ចកវិទ្យាគមនាគមន៍និងពត៌មានអាស៊ាន ២០២១” និងទទួលបានធនធានបន្ថែមល្អៗសម្រាប់ការរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីផែនការសំខាន់ៗរបស់ក្រសួងក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥ ការពង្រឹងគុណភាពសេវាកម្មនិងពង្រីកការគ្របដណ្ដប់នៃបណ្ដាញទូរសព្ទចល័តនិងអ៊ីនធឺណិតនៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលេចនូវគំនិតផ្ដួចផ្ដើមថ្មីៗមួយចំនួនដែលផ្ដោតទៅលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍទេពកោសល្យឌីជីថល និងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនិងសេវាសាធារណៈ ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់ភាគីទាំងអស់ ដែលខិតខំប្រឹងសហការយ៉ាងជិតស្និទ្ធក្នុងការជួយជ្រោមជ្រែងឱ្យសម្រេចបានជោគជ័យក្នុងការរៀបចំកម្មវិធីនេះ ជាពិសេសថ្នាក់ដឹកនាំក្រសួង CADT ចៅក្រម ក្រុមហ៊ុន Smart…

  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួម ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ នៅ រាជធានីភ្នំពេញ

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួម ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ នៅ រាជធានីភ្នំពេញ

    ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលពិធីនេះប្រារព្ធឡើងនៅសួនមុខវត្តបុទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ថ្លែងថា រយៈពេល ១១ខែ ឆ្នាំ២០២២ កន្លងទៅនេះ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ នូវតែមានសភាពធ្ងន់ធ្ងរមានការកើនឡើងគួរឱ្យព្រួយបារម្ភ ក្នុងនោះរាជធានីភ្នំពេញ មានការកើតឡើងករណីគ្រោះថ្នាក់សរុបចំនួន ៩០៣លើក បើប្រៀធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ គ្រោះថ្នាក់មានចំនួនត្រឹមតែ ៧៤១លើកប៉ុណ្ណោះ ដូច្នេះកំណើនគ្រោះថ្នាក់ គឺកើនឡើង ១៦២លើក ស្មើនឹង ២២ភាគរយ បណ្ដាលឱ្យមនុស្សស្លាប់ ចំនួន ២៦១នាក់ កើនឡើង ៩នាក់ រងរបួសធ្ងន់ ៨៩៦នាក់ កើនឡើង ២២១នាក់ រងរបួសស្រាល ២២៩នាក់…

  • ខ្លាពពក ស្ថិតក្នុងក្រុមរកបានដោយកម្រ និង កំពុងមានវត្តមាននៅកម្ពុជា

    ខ្លាពពក ស្ថិតក្នុងក្រុមរកបានដោយកម្រ និង កំពុងមានវត្តមាននៅកម្ពុជា

    ភ្នំពេញ ៖ ខ្លាពពក ស្ថិតក្នុងក្រុមជិតផុតពូជ និងមានចុះក្នុងបញ្ជីឧបសម្ព័ន្ធសាយតេស។ ខ្លាពពកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។ តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញនិងរូបភាពទទួលពីម៉ាស៊ីនថតស្វ័យប្រវត្តិ សត្វខ្លាពពកត្រូវបានរកឃើញមានវត្តតាមនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។ មិនទាន់មានស្ថិតិថាសរ្វខ្លាពពកមានចំនួនប៉ុន្មាននៅកម្ពុជាឡើយ។ បើយោងតាមទំព័រហ្វេសប៊ុករបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖ខ្លាពពកចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចម្រុះ។ ខ្លាពពកជាសត្វរាត្រីចរ ច្រើនរស់នៅជាគូលើដើមឈើ។ ជាធម្មតា វាចាប់ចំណីដោយលោតពីលើដើមឈើសង្គ្រប់លើសត្វនៅដីដូចជាខ្លារខិន ដែរ។ អាហាររបស់វាមានបក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស ស្វាជាដើម។ ខ្លាពពកប្រើក្រញ៉ាំជើងមុខមុតសម្រាប់សង្កត់ចាប់ចំណី រួចទើបខាំជាក្រោយ។ ខ្លាពពកអាចបង្កើតកូនម្តងបានពី ២ ទៅ ៤ ក្បាល បន្ទាប់ពីពពោះអស់រយៈពេលប្រហែល ៩០ ទៅ៩៥ ថ្ងៃ។ ចំពោះរបាយរស់នៅ ខ្លាពពកមានភូមិភាគឥសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ វាត្រូវបានរកឃើញនៅប្រទេសបូតាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី (កោះស៊ូម៉ាត្រា) ឡាវ ម៉ាឡេស៊ី សារ៉ាវ៉ាក់ ភូមា នេប៉ាល់…

  • ឯកឧត្តម ប៉ាន សូរស័ក្តិ៖ សម្ភារៈឧបករណ៍គ្រឿងអេឡិចត្រូនិកទាន់សម័យនិងអាចរួមចំណែកយ៉ាងសំខាន់ដល់ការសិក្សាបែបសម័យទំនើបកុមារនៅតាមជនបទ

    ឯកឧត្តម ប៉ាន សូរស័ក្តិ៖ សម្ភារៈឧបករណ៍គ្រឿងអេឡិចត្រូនិកទាន់សម័យនិងអាចរួមចំណែកយ៉ាងសំខាន់ដល់ការសិក្សាបែបសម័យទំនើបកុមារនៅតាមជនបទ

    ខេត្តកំពង់ចាម៖ ឯកឧត្តម ប៉ាន សូរសក្ត័៖ សម្ភារៈឧបករណ៍គ្រឿងអេឡិចត្រូនិកទាន់សម័យនិងអាចរួមចំណែកយ៉ាងសំខាន់ដល់ការសិក្សាបែបសម័យទំនើបកុមារនៅតាមជនបទ។ ឯកឧត្តម បន្ថែមថា ជាក់ស្តែង ក្រោមកម្មវិធីសាមសុងក្តីស្រឡាញ់ និងការមើលថែ (Samsung Love & Care) របស់ក្រុមហ៊ុនសាមសុង នៃសាធារណៈរដ្ឋកូរ៉េ ដែលបានចូលរួមផ្តល់ជា Samsung Tablets ចំនួន ៨០គ្រឿង ដែលជាឧបករណ៍អេឡិកត្រូនិកដ៏ទាន់សម័យបំផុត ជូនដល់សាលាមួយចំនួនតម្កល់ទុកនៅក្នុងការិយាល័យសិក្សា ដើម្បីលោកគ្រូ អ្នកគ្រូយកទៅបង្រៀនសិស្សក្នុងការស្តាប់សំឡេង និងអានភាសាបរទេស បានល្អត្រឹមត្រូវតាមសំឡេងដើម ក្នុងម៉ោងសិក្សាភាសាបរទេស គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការសិក្សាតាមបែបសម័យទំនើបនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា សាមសុងថេប្លេត (Samsung Tablets) ចំនួន ៨០គ្រឿង និងធ្វើការបែងចែកទៅដល់សាលាចំនួន ៤០សាលា ដោយក្នុងមួយសាលាត្រូវទទួលបាន ថេប្លេតចំនួន ២គ្រឿង សម្រាប់លោកគ្រូ អ្នកគ្រូយកទៅបង្រៀនសិស្សក្នុងម៉ោងភាសាបរទេស ។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់ លោកគ្រូ អ្នកគ្រូ ដែលជាអ្នកនៅផ្ទាល់ជាមួយក្មួយៗសិស្សានុសិស្ស ត្រូវជួយដាស់តឿនក្រើនរំឭកឱ្យក្មួយៗ ខិតខំសិក្សារៀនសូត្រ ស្តាប់គ្រូអប់រំណែនាំ ស្តាប់បង្គាប់ឪពុកម្តាយ និងអ្នកអាណាព្យបាល និងជំរុញឱ្យអនុវត្តឱ្យបានខ្ជាប់នូវវិធានការសុខាភិបាល…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើដល់មន្រ្តី ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ មេភូមិ និងប្រធានមណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ត្រូវដោះស្រាយនូវសំណូមពរ និងផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើដល់មន្រ្តី ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ មេភូមិ និងប្រធានមណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ត្រូវដោះស្រាយនូវសំណូមពរ និងផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

    ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បាននាំយកអង្កររបស់សម្តេចតជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គណបក្សស្រុកស្វាយជ្រំ និងគណបក្សកំពង់រោទិ៍ នៃខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ លោកជំទាវបានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់សមាជិកសមាជិការគណបក្សប្រជាជន ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ លោកជំទាវបានផ្តាំផ្ញើដល់មន្រ្តី ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ មេភូមិ និងប្រធានមណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឲ្យបានទាន់ពេលវេលា ។ លោកជំទាវក៏បានជម្រុញឲ្យមូលដ្ឋាន…

  • ការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានបេឡេឬស្សីកែវ ត្រូវបានអាជ្ញាធរ ផ្អាកជាថ្មី បន្ទាប់ពីបើកដំណើរការបាន២ថ្ងៃ ដើម្បីទាញយកសាឡង់ដឹកខ្សាច់ចេញ

    ការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានបេឡេឬស្សីកែវ ត្រូវបានអាជ្ញាធរ ផ្អាកជាថ្មី បន្ទាប់ពីបើកដំណើរការបាន២ថ្ងៃ ដើម្បីទាញយកសាឡង់ដឹកខ្សាច់ចេញ

    ភ្នំពេញ៖ ការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានបេឡេឬស្សីកែវ ត្រូវបានអាជ្ញាធរ ផ្អាកជាថ្មី បន្ទាប់ពីបើកដំណើរការបាន២ថ្ងៃ ដើម្បីទាញយក សាឡង់ដឹកខ្សាច់ចេញ ។ សូមជម្រាបថា បើតាមទំព័រហ្វេសប៊ុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានជួសជុល ស្ពានដែកបេឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាបបានបញ្ចប់ និងបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ ចាប់ពីវេលាម៉ោង១៧ ថ្ងៃថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២ ស្ពានដែកបេឡេ បានដាក់អោយយានយន្ត ធ្វើចរាចរជាធម្មតាឡើងវិញ។ សូមរំលឹកថា ស្ពានដែកបេឡេនេះ ត្រូវបានផ្អាកឱ្យចរាចរ តាំងពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារមានសាឡង់បូមខ្សាច់មួយគ្រឿង បានធ្វើដំណើរមកពីមាត់ទន្លេ (ព្រះបរមរាជវាំង) រហូតមកដល់ស្ពានបេឡេ សាឡង់នោះ បានបើកផុតស្ពានប្រហែលជាង ២០០ម៉ែត្រហើយ ប៉ុន្តែដោយសារទឹកហូរខ្លាំង ហើយគាប់ជួនមានបញ្ហាម៉ាស៊ីនខូចទៀត ទើបបណ្តាលឱ្យសាឡង់រេ ប៉ះសសរស្ពានបេឡេ បណ្តាលឱ្យទ្រេតសសរស្ពាន៕ ដោយ ប៊ុនធី