Category: ព័ត៌មានសង្គម

  • មន្ត្រីនគរបាលយុត្តិធម៌ និង មន្ត្រីអនុវត្តច្បាប់ប្រមាណ ១០០នាក់ ទទួល ការបណ្តុះបណ្តាលពីស្តង់ដារស៊ើបអង្កេត សម្អាតបទល្មើស និងបទល្មើសសម្អាតប្រាក់

    មន្ត្រីនគរបាលយុត្តិធម៌ និង មន្ត្រីអនុវត្តច្បាប់ប្រមាណ ១០០នាក់ ទទួល ការបណ្តុះបណ្តាលពីស្តង់ដារស៊ើបអង្កេត សម្អាតបទល្មើស និងបទល្មើសសម្អាតប្រាក់

    ភ្នំពេញ: មន្ត្រីនគរបាលយុត្តិធម៌ និង មន្ត្រីអនុវត្តច្បាប់ប្រមាណ ១០០នាក់ បាន ទទួល ការបណ្តុះបណ្តាល ពីគោលការណ៍ណែនាំស្តី ពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាតបទល្មើស និងបទល្មើសសម្អាតប្រាក់ ដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិជូនមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុ វត្តច្បាប់នៃអង្គភាពចំណុះក្រសួង។ការបណ្តុះបណ្តាលនេះ ធ្វើឡើង នាថ្ងៃទី ៦ ខែធ្នូ ដែល ដឹកនាំដោយឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជា អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំង ការសម្អាតប្រាក់នៃក្រសួងបរិស្ថាន ។ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ មានតួនាទីសំខាន់ក្នុងអនុវត្តច្បាប់ពាក់ព័ន្ធនានាក្នុងការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេវរកម្ម។លោក មានប្រសាសន៍ថា ៖ «ការបណ្តុះបណ្តាលនេះមានសារៈសំខា់ណាស់ ក្នុង ការពង្រឹងសមត្ថភាព មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដែលនាំឱ្យរីកសាយភាយអាវុធមហាប្រល័យដែលកើតចេញពីផលនៃបទល្មើសធនធានធម្មជាតិ»។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ក្រសួងបរិស្ថានបានចូលរួម យ៉ាងសកម្មជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីពង្រឹងយន្តការនិងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួងបរិស្ថាន ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសនៃការសម្អាតប្រាក់។យោងតាមក្រសួង បរិស្ថាន បានឱ្យដឹងថា ក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងបរិស្ថានបានធ្វើបទបង្ហាញពាក់ព័ន្ធនឹងច្បាប់ស្តីពី តំបន់ ការពារធម្មជាតិ…

  • កម្ពុជាមានសត្វទន្សោងរស់នៅច្រើនជាងគេនៅលើពិភពលោក

    កម្ពុជាមានសត្វទន្សោងរស់នៅច្រើនជាងគេនៅលើពិភពលោក

    ភ្នំពេញ៖ ប្រទេសកម្ពុជានៅតែជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក។ សត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានប្រមាណជាង ១៥០០ ក្បាល។ ដោយឡែកបើផ្អែកតាមតាមទិន្នន័យរបស់អង្គការ IUCNវិញ ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ស្មានថានៅសល់តែប្រមាណ ៤.០០០ក្បាល នៅលើពិភពលោកប៉ុណ្ណោះ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសយងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០២២ថា៖ តាមការសិក្សា ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។ សត្វទន្សោង ត្រូវបានគេកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ សត្វទន្សោង គេឃើញវារស់នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែងមានដូចជា តំបន់ភូមិភាគឦសាន និរតី និងភាគខាងជើង នៃប្រទេសកម្ពុជា។ វាមានផងដែរ នៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ។ សត្វទន្សោងចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោតជាដើម និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ វាមិនសូវរស់នៅតំបន់មានទីជម្រាលប៉ុន្មាននោះទេ។ វាចូលចិត្តរស់នៅជាហ្វូងៗ ឬនៅជាមួយគោព្រៃ ប្រើស ខ្ទីងជាដើម។ ពួកវាចេញរកស៊ីនៅពេលព្រលឹម និងពេលព្រលប់។ ជាធម្មតា ទន្សោងមេចាស់ជាងគេ តែងតែជាអ្នកដឹកនាំហ្វូង។ ទន្សោងបន្តពូជ នៅខែឧសភាដល់មិថុនា…

  • បញ្ចូនជនសង្ស័យម្នាក់ទៅតុលាការ បន្ទាប់ពីប្រើដុំថ្មគប់ឲ្យរបួសធ្ងន់ស្រាល៣នាក់ និងគប់បំបែកម៉ូតូ ឲ្យរងការខូចខាត

    បញ្ចូនជនសង្ស័យម្នាក់ទៅតុលាការ បន្ទាប់ពីប្រើដុំថ្មគប់ឲ្យរបួសធ្ងន់ស្រាល៣នាក់ និងគប់បំបែកម៉ូតូ ឲ្យរងការខូចខាត

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជូនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ០៣នាក់ ពាក់ព័ន្ធ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដុំថ្មគប់) និងធ្វើឱ្យខូចខាតដោយចេតនា (គប់បំបែកម៉ូតូ) ទៅកាន់តុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ ដែលបង្កឡេីងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០១និង១០នាទី ត្រង់ចំណុចក្បែរស្ថានីយប្រេងឥន្ធនៈ PTT ផ្លូវលេខ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កន្លងទៅ ។ ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១/ឈ្មោះ មុំ ស៊ីផា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ទី២/ឈ្មោះ គា គឹមគីម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អ្នកទាំងពីរមានទីលំនៅផ្ទះលេខ១៥ ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យចំនួន០១នាក់ដែលឃាត់ខ្លួនមានឈ្មោះ ម៉ម ចិត្រ្តា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ…

  • គម្រោងលុបបំបាត់ភាពងងឹតភ្នែក ដោយជំងឺភ្នែកឡើងបាយ ក្រោមជំនួយឥតសំណងរបស់មូលនិធិ ក្វាងស៊ី នៃប្រទេសចិន ត្រូវបានប្រកាសជាផ្លូវការ នៅខេត្តព្រៃវែង

    គម្រោងលុបបំបាត់ភាពងងឹតភ្នែក ដោយជំងឺភ្នែកឡើងបាយ ក្រោមជំនួយឥតសំណងរបស់មូលនិធិ ក្វាងស៊ី នៃប្រទេសចិន ត្រូវបានប្រកាសជាផ្លូវការ នៅខេត្តព្រៃវែង

    ខេត្តព្រៃវែង ៖ គម្រោងលប់បំបាត់ភាពងងឹតភ្នែកដោយជម្ងឺភ្នែកឡើងបាយ ក្រោមជំនួយឥតសំណងរបស់មូលនិធិ ក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសជាផ្លូវការកាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដែលប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ឯកឧត្តម លឿង ជុងយីង អនុប្រធានគណៈកម្មាធិការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ ក្វាងស៊ី នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុងនៃប្រទេសចិន និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាផងដែ ។ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានឲ្យដឹងថា ខេត្តព្រៃវែងមាន ១៣ ក្រុង/ស្រុក ស្មើនឹង១១៦ឃុំ/សង្កាត់ ដែលមានប្រជាពលរដ្ឋចំនួន ២៨១.៦៨៥គ្រួសារ ស្មើនឹង ១.២៣៩.៥៨៣ នាក់។ ខេត្តព្រៃវែង មានមន្ទីរពេទ្យបង្អែកស្រុកចំនួន១៣ និងមានមណ្ឌលសុខភាពចំនួន ១១៣កន្លែង។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា គម្រោងវះកាត់ភ្នែកឡើងបាយនេះ បានទទួលជោគជ័យនៅខេត្តកំពង់ចាម ដោយបានព្យាបាលអ្នកជម្ងឺបានចំនួនជាង…

  • កម្ពុជា នៅតែបន្ត ឱ្យ ប្រជាពលរដ្ឋទាំងអស់ប្រុង ប្រយ័ត្ន ពី មេរោគកូវីដ១៩ ខណៈអត្រាឆ្លងកូវីដនៅលើពិភពលោកបានកើនដល់ជាង ៦០០លាននាក់ហើយ

    កម្ពុជា នៅតែបន្ត ឱ្យ ប្រជាពលរដ្ឋទាំងអស់ប្រុង ប្រយ័ត្ន ពី មេរោគកូវីដ១៩ ខណៈអត្រាឆ្លងកូវីដនៅលើពិភពលោកបានកើនដល់ជាង ៦០០លាននាក់ហើយ

    ភ្នំពេញ: យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) គិត ត្រឹម ថ្ងៃទី ២ ខែធ្នូ នៅលើសកលលោក ទាំងមូល មានករណីជំងឺកូវីដ១៩ សរុបចំនួនជាង ៦៤០ លាននាក់ ដែលក្នុងនោះមានអ្នកស្លាប់សរុប ចំនួនជាង៦,៦ លាន នាក់ ជាហេតុរាជរដ្ឋាភិបាល កម្ពុជានៅតែបន្ត ឱ្យ ប្រជាពលរដ្ឋទាំងអស់ប្រុង ប្រយ័ត្ន ពី មេរោគកូវីដ១៩នេះជាប្រចាំ។ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល កាល ពី ថ្ងៃទី ៥ ខែធ្នូ បាន ធ្វើការណែនាំ ពីការការពារការចម្លងវីរុសកូវីដ១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ឆ្នាំសកល២០២៣នាពេលខាងមុខនេះ ដែល ប្រជាពលរដ្ឋអាចធ្វើដំណើរកំសាន្ត ជាពិសេសនាអំឡុងពេលបុណ្យណូអែល និង ចូលឆ្នាំសកល។លោក បាន លើកឡើងថា ៖ « WHO បាន ឱ្យដឹងថា នៅលើសកលលោក មានករណីជំងឺកូវីដ១៩ ចំនួនជាង ៦៤០,៣៩៥,៦៥១នាក់…

  • មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញឱ្យឆ្មបប្រកាន់សីលធម៌វិជ្ជាជីវៈ ដើម្បីសុវត្ថិភាពអ្នកទទួលសេវា

    មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញឱ្យឆ្មបប្រកាន់សីលធម៌វិជ្ជាជីវៈ ដើម្បីសុវត្ថិភាពអ្នកទទួលសេវា

    ភ្នំពេញ: រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ ជំរុញឱ្យពេទ្យឆ្មបទាំងអស់នៅទូទាំងប្រទេសប្រកាន់ភ្ជាប់នូវសីលធម៌វិជ្ជាជីវៈដើម្បីធានាសុវត្ថិភាពដល់អ្នកទទួលសេវាទាំងអស់។ ការថ្លែងបែបនេះធ្វើឡើងក្នុងពេលដែលលោកឆ្លើយសំណួររបស់អ្នកកាសែតដែលបានចោទសួរពីវិជ្ជាជីវៈឆ្មបកាលពីថ្ងៃទី០៥ខែធ្នូក្នុងឱកាសបើក អង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី ដែនកំណត់ និងនិយាមវិជ្ជាជីវៈឆ្មប។ វេជ្ជបណ្ឌិត ធា គ្រុយ បានថ្លែងទៅកាន់អ្នកកាសែតដោយពន្យល់និងរំលឹកឡើងវិញពីវិជ្ជាជីវៈឆ្មប បន្ទាប់ ពី កើតមានហេតុការណ៍ឆ្មបនៅខេត្តកំពង់ស្ពឺអនុវត្តខុសវិជ្ជាជីវៈធ្ងន់ធ្ងរ បណ្ដាលឱ្យស្ត្រីម្នាក់ស្ទើរស្លាប់ស្ទើររស់រួចមក។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា ឆ្មបត្រូវបំពេញតួនាទីជាអ្នកថែរទាំទាំងម្ដាយទាំងទារក ដើម្បីធានាបានថាពួកគេមានសុវត្ថិភាពនិងមានសុខភាពល្អ។លោកបន្តថា ៖«កិច្ចការឆ្មបមិនមែនកិច្ចការធម្មតាទេ ឆ្មបត្រូវតែមាំទាំយល់ដឹងជំនាញនេះឱ្យច្បាស់មែនទែន ត្រូវប្រយ័ត្នប្រយ៉ែងក្រែងមានបញ្ហា កុំធ្វើលើសពីជំនាញ បើសិនជាស្ថានភាពលើសសមត្ថភាពរបស់ខ្លួនសូមបញ្ជូនអ្នកជំងឺទៅទីតាំងមួយទៀតដែលល្អជាងហ្នឹង កុំធ្វើខ្លួនឯងព្រោះប្រឈមណាស់»។ លោកបន្ថែមថា៖«កិច្ចការឆ្មបគឺមិនមែនជាកិច្ចការជួញដូរអីទេ ជាកិច្ចការដែលគិតគូរមុនគេនូវប្រយោជន៍អតិថិជនរបស់ដែលទទួលយកសេវារបស់យើង។ឆ្មបមិនមែនជាអ្នករកស៊ីទេ ជាអ្នកផ្ដល់សេវាចាំបាច់ដល់ស្ត្រីមាតានិងទារក សូមមេត្តាកុំច្រឡំថាវាជាមុខរបរជំនួញ»។ គណៈឆ្មបកម្ពុជាបានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ដែនកំណត់ និងនិយាមវិជ្ជាជីវៈឆ្មប ដើម្បីពង្រឹងវិជ្ជជីវៈឆ្មបនៅកម្ពុជា។ នៅកម្ពុជា ឆ្មបទាំងអស់ដែលចង់ប្រកបអាជីពជាឆ្មបត្រូវចុះបញ្ជីនៅគណៈឆ្មបកម្ពុជា។ គណៈឆ្មបកម្ពុជាបញ្ជាក់ថា ការចុះបញ្ជីឆ្មបគឺមានសារៈសំខាន់ក្នុងការការពារសាធារណៈជនដើម្បីធានាថាឆ្មបដែលអនុវត្តការងារមានគុណវុឌ្ឍិគ្រប់គ្រាន់ មានសុខភាពល្អ អាកប្បកិរិយា និង សីលធម៌ល្អ។ការចុះបញ្ជីមានសុពលភាព៣ឆ្នាំ និងតម្រូវឲ្យចុះបញ្ជីឡើងវិញបន្ទាប់ពីចប់សុពលភាពនៅឆ្នាំកំណត់។ គណៈឆ្មបកម្ពុជាមានទស្សន:វិស័យ៖«ធានាថាឆ្មបទាំងអស់ផ្តល់សេវាថែទាំសុខភាពដូចៗគ្នា ប្រកបដោយគុណភាព និងប្រសិទ្ឋិភាពខ្ពស់ដល់មាតា និងទារកទើបកើត តាមរយៈគោលនយោបាយនិងពិធីសារជាតិព្រមទាំបទដ្ឋានអន្តរជាតិនៃការអនុវត្តវិជ្ជាជីវៈឆ្មប»។កាលពី ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ មន្ទីរពេទ្យឯកជនឈ្មោះ…

  • ក្រសួងបរិស្ថានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់

    ក្រសួងបរិស្ថានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់

    ភ្នំពេញ៖ ក្រសួងបរិស្ថានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ ដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិជូនមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់នៃអង្គភាពចំណុះក្រសួង។ វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំង ការសម្អាតប្រាក់នៃក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីនគរបាលយុត្តិធម៌ និង មន្ត្រីអនុវត្តច្បាប់ប្រមាណ ១០០នាក់។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានមានប្រសាសន៍ថា មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ មានតួនាទី សំខាន់ក្នុងអនុវត្តច្បាប់ពាក់ព័ន្ធនានាក្នុងការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេវរកម្ម។ ឯកឧត្តមបានគូសបញ្ជាក់សារៈសំខាន់នៃការ ពង្រឹងសមត្ថភាព មន្ត្រីនគរបាលយុត្តិធម៌និង មន្ត្រីអនុវត្តច្បាប់ក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដែលនាំឱ្យរីកសាយភាយអាវុធមហាប្រល័យដែលកើតចេញពីផលនៃបទល្មើសធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបានចូលរួម យ៉ាងសកម្មជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីពង្រឹងយន្តការនិងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួងបរិស្ថាន ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសនៃការសម្អាតប្រាក់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះបទ ល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ គឺនៅមានបទល្មើសខ្នាតតូចដែលយើង ចាំបាច់ត្រូវបន្តទប់ស្កាត់និងបង្ក្រាប។ ឯកឧត្តមបានជំរុញឱ្យមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងបន្តអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ និងប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនិងជាពិសេស ទប់ស្កាត់និងបង្ក្រាបបទល្មើសទាក់ទងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា…

  • កម្ពុជា នឹងបញ្ជូនអ្នកបច្ចេកទេសដំណាំស្រូវទៅគុយបា ដើម្បីបង្ហាត់បង្ហាញអំពីការដាំដុះដំណាំស្រូវ

    កម្ពុជា នឹងបញ្ជូនអ្នកបច្ចេកទេសដំណាំស្រូវទៅគុយបា ដើម្បីបង្ហាត់បង្ហាញអំពីការដាំដុះដំណាំស្រូវ

    ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrios អគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា។ ក្នុងនោះអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា បានអញ្ជើញរដ្ឋមន្ត្រីក្រសួងកសិកម្ម ទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា។ ឯកឧត្តមឌិត ទីណា ក៏បានសម្ដែងការស្វាគមន៍ចំពោះបំណងរបស់លោកជំទាវ ដែលស្នើឱ្យកម្ពុជាបញ្ជូនអ្នកបច្ចេកទេសដំណាំស្រូវទៅគុយបា ដើម្បីធ្វើការពិសោធន៍និងបង្ហាត់បង្ហាញដោយផ្ទាល់អំពីការដាំដុះដំណាំស្រូវ។ ជាការឆ្លើយតប កម្ពុជានឹងរៀបចំគណៈប្រតិភូកម្ពុជាមួយក្រុម ដែលក្នុងនោះមានការចូលរួមពីមន្ដ្រីជំនាញនៃក្រសួងកសិកម្ម ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីពិនិត្យ សិក្សា និងឈានទៅអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ នៅប្រទេសគុយបា ៕ សេឌី

  • ស្រ្តីវ័យចំណាស់អាយុ ៥៦ឆ្នាំមកប្រឡងបាក់ឌុបដើម្បីបំពេញក្តីស្រម៉ៃ

    ស្រ្តីវ័យចំណាស់អាយុ ៥៦ឆ្នាំមកប្រឡងបាក់ឌុបដើម្បីបំពេញក្តីស្រម៉ៃ

    ភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡាបានបង្ហាញពីស្រ្តីមួយរូបដែលឈានចូលវ័យចំណាស់ទៅហើយ ប៉ុន្តែក៏នៅមានមហិច្ឆតាចង់បានសញ្ញាបត្របាក់ឌុបសម្រាប់ជីវិតរបស់គាត់ ។ ស្រ្តីដែលមានអាយុច្រើន ហើយមកចូលរួមប្រឡងយកសញ្ញាបត្របាក់ឌុបជាមួយបណ្តាយុវជន យុវនារីនេះមានឈ្មោះអ្នកគ្រូ ហែម ស៊ីណាត គាត់ជាគ្រូអក្ខរកម្ម អាយុ ៥៦ ឆ្នាំ នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ បើតាមប្រភពពីមន្រ្តីក្រសួងអប់រំបានឱ្យដឹងថាស្រ្តីរូបនេះបានប្រឡងមណ្ឌលប្រឡងសកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ៕ ដោយ ៖ ម៉ាដេប៉ូ

  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើអាជ្ញាធរឆ្លើយតបឱ្យបាន រហ័ស ចំពោះករណីជនបង្កបើកបររថយន្តបុកមួយគ្រួសារ នៅលេីស្ពានជ្រោយចង្វារ

    រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើអាជ្ញាធរឆ្លើយតបឱ្យបាន រហ័ស ចំពោះករណីជនបង្កបើកបររថយន្តបុកមួយគ្រួសារ នៅលេីស្ពានជ្រោយចង្វារ

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើអាជ្ញាធរឆ្លើយតបឱ្យបានរហ័ស ចំពោះករណីជនបង្កបើកបរទាំងស្រវឹងលើសល្បឿនកំណត់ បុកមួយគ្រួសារ ដែលមានកូនតូច រួចហេីយព្យាយាមរត់គេចនៅលេីស្ពានជ្រោយចង្វារ។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះសារដូច្នេះ ក្រោយពេលបុគ្គលល្បីៗជាច្រើន បានចែករំលែកពីករណីគ្រោះថ្នាក់ចររាណ៍នេះ ដោយចាត់ទុកជារឿង អយុត្តិធម៌ក្នុងសង្គម។ ប្ដីប្រពន្ធព្រមទាំងកូនតូចមួយសង្ស័យប្រហែលទើបតែចេញពីមន្ទីរពេទ្យ ហើយបានធ្វើដំណើរកាត់តាមបណ្តោយស្ពានជ្រោយចង្វារ ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង បើកស្របទិសគ្នា ជាមួយនឹងម៉ូតូកាត់តាមស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចមកកើត ខណៈពេលមកដល់ចំណុចនឹងចុងគល់ស្ពានជ្រោយចង្វារ ត្រូវបានរថយន្តបុកម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យម៉ូតូ និងមនុស្សមានឪពុកម្តាយ និងកូនផ្លោងមកជាមួយគ្នាប្រហែលជាង ១០០ម៉ែត្រ។ បន្ទាប់ពីបេីកបុករួចហើយ ក៏បានព្យាយាមបេីករថយន្តរត់គេចតាមបណ្តោយផ្លូវកែវចិន្តា តែត្រូវសមត្ថកិច្ចតាមឃាត់បានបញ្ចូនខ្លួន អ្នកបេីកបរមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រោយចង្វារ។ សូមជម្រាប់ថា បើយោងតាមលោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ បានឱ្យដឹងថា កូនតូចមិនទាន់ដឹងខ្លួននៅឡើយនោះទេ ខណៈករណីនេះ ត្រូវបានបញ្ចប់ដោយសំណង ២៥០០ដុល្លារ ៕ ដោយ៖ ឆៃហួត និងប៊ុនធី