Category: ព័ត៌មានសង្គម

  • ឪពុកម្តាយរង់ចាំកូននៅខាងក្រៅមណ្ឌលប្រឡង ថ្ងៃទីពីរ នៃការប្រឡងបាក់ឌុប

    ឪពុកម្តាយរង់ចាំកូននៅខាងក្រៅមណ្ឌលប្រឡង ថ្ងៃទីពីរ នៃការប្រឡងបាក់ឌុប

    មិនខុសគ្នាពីថ្ងៃទីមួយនោះទេ នៅខាងមុខ នៃមណ្ឌលប្រឡង ឪពុកម្តាយ ក៏ ដូចជា អាណាព្យាបាល នាំគ្នាអង្គុយ រង់ចាំកូនៗ នៅ ខាងក្រៅមណ្ឌលប្រឡង ។ ពួក គាត់និយាយថា ការ រង់ចាំកូនៗ នៅ ខាងក្រៅនេះ គឺដោយ សារ ការបារម្ភ និង ជាការផ្តល់កម្លាំងចិត្ត ដល់កូនៗ។ រូបភាពដោយ Leang Phearun ព័ត៌មានរូបភាព #BacII #BacII2022 AMS #AMSEducation

  • បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបអវត្តមានចំនួន ២ ៣៥៨នាក់មានបញ្ហាសុខភាព ២៦នាក់និង ៤នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩

    បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបអវត្តមានចំនួន ២ ៣៥៨នាក់មានបញ្ហាសុខភាព ២៦នាក់និង ៤នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡាបានធ្វើការបូកសរូបក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ មានពីរមុខវិជ្ជាគឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ។ ក្រសួងអប់រំបានឱ្យដឹងថានៅព្រឹកថ្ងៃទី២នេះ មានបេក្ខជនអវត្តមានចំនួន ២ ៣៥៨នាក់ ស្រី ១ ០២៨នាក់ មានបញ្ហាសុខភាព ២៦នាក់ ដែលក្នុងនោះមានបេក្ខជនចំនួន ០៤នាក់ សង្ស័យវិជ្ជមានជំងឺកូវីដ-១៩ ។ បេក្ខជនដែលមានបញ្ហាសុខភាពមួយចំនួនបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ គណៈកម្មការមានបញ្ហាសុខភាព មានបញ្ហាសុខភាពចំនួន ១៣ករណី ។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ…

  • ជនសង្ស័យចំនួន ២៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី០៥ ម្សិលមិញ

    ជនសង្ស័យចំនួន ២៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី០៥ ម្សិលមិញ

    ភ្នំពេញ៖ ជនសង្ស័យចំនួន ២៥នាក់ ( ស្រី ២ នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១២ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ។ ដូច្នេះ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ក្នុង ចំណោម ជនសង្ស័យទាំងចំនួន ២៥ នាក់ រួម មាន ៖ ជួញដូរ ១២ ករណី ឃាត់ ១៥ នាក់ ( ស្រី ២ នាក់ ) ដឹកជញ្ជូនរក្សាទុក ២ករណីឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់…

  • បេក្ខនារីនៅខេត្តសៀមរាបបានបំបៅកូនតូចមុនចូលប្រឡងបាក់ឌុបព្រឹកថ្ងៃទី ២

    បេក្ខនារីនៅខេត្តសៀមរាបបានបំបៅកូនតូចមុនចូលប្រឡងបាក់ឌុបព្រឹកថ្ងៃទី ២

    ភ្នំពេញ៖ បេក្ខនារី ដែលប្រឡងបាក់ឌុបមួយរូបនៅខេត្តសៀមរាបបានបំបៅដោះកូនតូចរបស់ខ្លួនជាមុនសិន មុនពេលដែលឈាន ជើងដើរចូលប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២២នេះ។ យោងតាមរូបភាពបង្ហោះដោយ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ឱ្យដឹងថាបេក្ខនារីនេះមានឈ្មោះប្រឡងនៅ បន្ទប់លេខ៣ លេខតុ៧១ ឈ្មោះ ធឿន ចាន់ថា នៅ មណ្ឌលអនុវិទ្យាល័យឆ្លកអណ្តូងក្នុងខេត្តសៀមរាប ។ ប្រភពខាងលើនេះបានឱ្យដឹងថានាងមានកូនតូចអាយុ ១១ខែ ហើយបានយកកូនមកចូលក្នុងមណ្ឌលប្រឡង ដើម្បីបំបៅដោះកូនមុនពេលចូលបន្ទប់ប្រឡងនាព្រឹកម៉ិញនេះ ៕ ដោយ៖ម៉ាដេប៉ូ

  • យានយន្តល្មើសចំនួន ២៧៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០៥ ខែធ្នូ ម្សិលមិញ

    យានយន្តល្មើសចំនួន ២៧៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០៥ ខែធ្នូ ម្សិលមិញ

    ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១០៦គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ៩៦៥ គ្រឿង ម៉ូតូ ចំនួន ៧៩៤ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២៧៤ គ្រឿង មាន ម៉ូតូ ចំនួន ២៤១ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ…

  • តារា ចម្រៀង ពេជ្រ ថៃមកប្រឡងបាក់ឌុបនៅមណ្ឌលសាកលវិទ្យាល័យបៀលប្រាយ នៅខេត្តបាត់ដំបង

    តារា ចម្រៀង ពេជ្រ ថៃមកប្រឡងបាក់ឌុបនៅមណ្ឌលសាកលវិទ្យាល័យបៀលប្រាយ នៅខេត្តបាត់ដំបង

    ភ្នំពេញ៖ តារាងចម្រៀងដែលបានជាប់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រថៃនៅក្នុងឆ្នាំនេះបាន មកប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប ) នៅមណ្ឌលសាកលវិទ្យាល័យបៀលប្រាយ បាត់ដំបង។ បើតាមរូបថតរបស់អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញពីរូបភាព ពេជ្រ ថៃ កំពុង ឈរនៅពីមុខមណ្ឌលសាកលវិទ្យាល័យបៀលប្រាយ បាត់ដំបង។ គួរបញ្ជាក់ថា ពេជ្រ ថៃ បានក្លាយជាម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី១ កាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០១៧ ។ សម្រាប់នាឆ្នាំនេះដែរ ពេជ្រ ថៃត្រូវបានគេដឹងថា មានអាយុ ១៨ឆ្នាំហើយ ៕ ដោយ៖ម៉ាដេប៉ូ

  • ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកបាទី ខេត្តតាកែវ កោតសរសើរ និងអរគុណចំពោះបងប្អូនកម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតមក

    ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកបាទី ខេត្តតាកែវ កោតសរសើរ និងអរគុណចំពោះបងប្អូនកម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតមក

    ខេត្តតាកែវ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃយសនីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុការងារចុះជួយមូលដ្ឋានស្រុកបាទី ខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូន កម្មករ កម្មការនី ប្រមាណ ៣៧៩០នាក់ ស្ថិតនៅឃុំលំពង់ ឃុំសូភី និងឃុំតាំងដូង។ ការជួបជុំនេះធ្វើឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ដោយបានបែងចែកចេញជា ៤កម្មវិធី នៅតាមទីតាំងផ្សេងៗគ្នា។ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានថ្លែងកោតសរសើរ និងអរគុណដោយស្មោះស្ម័គ្របំផុតចំពោះបងប្អូនកម្មករ កម្មការនី ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក។ ជ័យជម្នះនេះក៏ជាសក្ខីភាពយ៉ាងពិតប្រាកដ សបញ្ជាក់ឱ្យឃើញពីឆន្ទៈមោះមុតរបស់ប្រជាជនកម្ពុជា ដែលស្រឡាញ់ការពារសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពជារៀងដរាប សម្រាប់អនាគតរុងរឿងរបស់កូនចៅគ្រប់ជំនាន់។ ឯកឧត្តមប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណផងដែរដល់បងប្អូនប្រជាពលរដ្ឋ កងកម្លាំងមានសមត្ថកិច្ច និងមន្រ្តីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមយ៉ាងសកម្មបន្តគាំទ្រចលនាជាតិក្រោមមគ្គុទេ្ទសក៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ប្រយុទ្ធឈ្នះកូវីដ-១៩ បង្កលក្ខណៈកាន់តែរឹងមាំដល់ការបើកដំណើរការសេដ្ឋកិច្ច និងសង្គមជាតិឱ្យត្រឡប់មកកាន់ប្រក្រតីភាពធម្មតាឡើងវិញដូចសព្វថ្ងៃ។ ឯកឧត្តម…

  • ស្ថានីយផូស៊ីលភ្នំស្វាយ (Phnom Svay Fossil Site)

    ស្ថានីយផូស៊ីលភ្នំស្វាយ (Phnom Svay Fossil Site)

    ភ្នំស្វាយជាស្ថានីយ៍ផូស៊ីលសត្វសមុទ្រ មានទីតាំងស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំណុចនិយាមកា WGS1984 (279819- 1504105) ភ្នំនេះស្ថិតនៅខាងក្រោយសាលាខេត្តបន្ទាយមានជ័យ ដែលមានវត្តមួយ នៅខាងលើភ្នំ។ តាមរយៈក្រសួងបរិស្ថាន ភ្នំនេះត្រូវបានរាជរដ្ឋាភិបាលដាក់ជាតំបន់ បេតិកភណ្ឌធម្មជាតិ ភ្នំស្វាយ ដោយអនុក្រឹត្យលេខ៧២ អនក្រ.បក ដែលមានផ្ទៃដីទំហំ ១៦ហិកតា ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ ភ្នំស្វាយជាប្រភេទភ្នំថ្មកំបោរ ដែលកក ជាស្រទាប់ៗ មានអាយុកាលក្នុងស័ក Paleozoic (ភេលាអូហ្សូអ៊ីក) សម័យកាល Permian (ភ័រមៀន)(២៩៨,៩-២៥១,៩លានឆ្នាំ)។ ការរកឃើញផូស៊ីលដែលមានច្រើនជាងគេគឺ ពពួក Crinoid (គ្រីណូអ៊ីត) នៅតាមថ្មពីក្រោមរហូតដល់លើ។ ផូស៊ីលផ្កាថ្ម និងរកឃើញ បំណែកផូស៊ីលត្រីជាប់នឹងថ្មនៅតាមផ្លូវឡើងទៅកាន់វត្តភ្នំស្វាយ៕

  • ថ្ងៃទី២ នៃការប្រឡងបាក់ឌុបនេះ បេក្ខជនមួយចំនួននៅតែជួបបញ្ហាសុខភាព ខណៈការប្រឡងស្ងប់ស្ងាត់និងរលូនល្អ

    ថ្ងៃទី២ នៃការប្រឡងបាក់ឌុបនេះ បេក្ខជនមួយចំនួននៅតែជួបបញ្ហាសុខភាព ខណៈការប្រឡងស្ងប់ស្ងាត់និងរលូនល្អ

    ភ្នំពេញ៖ ក្រសួងអប់រំបានឱ្យដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នាព្រឹកថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២២ដែលជាថ្ងៃទី ២នេះក្នុងអំឡុងដំណើរសំណេរការប្រឡង បេក្ខជនមួយចំនួនបានកើតបញ្ហាសុខភាព ខណៈការប្រឡងប្រព្រឹត្តិទៅរលូន និងមានរបៀបរៀបរយល្អ។ ក្រសួងបានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី២នេះ មានបេក្ខជនមកពីបណ្ដាខេត្តមួយចំនួន ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ជាមួយគ្នាក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។ ទាក់ទិនក្នុងការប្រឡងបាក់ឌុបថ្ងៃទី២នេះដែរក្រសួងបានឱ្យដឹងថាមានភាពស្ងប់ស្ងាត់តាមមណ្ឌលសំណេរក្នុងម៉ោងទី១ ថ្ងៃទី២នេះ។ គួរបញ្ជាក់ថា វិញ្ញាសាសម្រាប់ម៉ោងទី១ ព្រឹកថ្ងៃទី២នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីម៉ោង ៧:៣០ ដល់ ៩:០០ គឺអក្សសាស្ត្រខ្មែរសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងគណិតវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ នាព្រឹកថ្ងៃទី២នេះដែរ ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង ដោយការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់ ៕ ដោយ៖ម៉ាដេប៉ូ

  • បេក្ខជន ព្រះសង្ឃច្រើនអង្កបានចូលរួមក្នុងការប្រឡងសញ្ញាបត្របាក់ឌុប បន្ទាប់ពីមានការសម្របសម្រួលពីមន្ទីរធម្មការ

    បេក្ខជន ព្រះសង្ឃច្រើនអង្កបានចូលរួមក្នុងការប្រឡងសញ្ញាបត្របាក់ឌុប បន្ទាប់ពីមានការសម្របសម្រួលពីមន្ទីរធម្មការ

    ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងពី បេក្ខជនជាព្រះសង្ឃច្រើនអង្គនៅតាមបណ្តារាជធានី-ខេត្តនានា ដែលបានចូលរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុបសម័យប្រឡង ០៥ ធ្នូ ២០២២ ក្រោមការសម្របសម្រួលពីមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត។ គួរបញ្ជាក់ថា ក្នុងការប្រឡងបាក់ឌុប ពីរថ្ងៃនេះក្រសួងអប់រំបានបង្ហាញរូបភាពពីវត្តមានព្រះសង្ឃបានចូលរួមប្រឡងសញ្ញាបត្របាក់ឌុបច្រើនអង្គ ដែលជាផ្នែកមួយក្នុងការឈានទៅការបន្តសិក្សាថ្នាក់ឧត្តមសិក្សា និងក៏ដូចជាចាប់មុខជំនាញវិជ្ជាជីវៈណាមួយក្នុងថ្ងៃខាងមុខ។ ជាមួយគ្នានេះក្រសួងអប់បានឱ្យដឹងដែរថា៖ ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡាបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា ។ គួរបញ្ជាក់ថា៖ សម្រាប់ដំណើរការ សំណេរ នាព្រឹកនេះ មានពីរមុខវិជ្ជា គឺ៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ និង រូបវិទ្យា) សម្រាប់ ថ្នាក់ វិទ្យាសាស្ត្រ សង្គម (គណិតវិទ្យា និង សីលធម៌-ពលរដ្ឋ វិជ្ជា) ៕ ដោយ ៖ ម៉ាដេប៉ូ