-
ការប្រឡងបាក់ឌុបថ្ងៃទី២បានចាប់ផ្តើមហើយ ខណៈការត្រួតពិនិត្យនៅតែរឹតបន្តឹង

ភ្នំពេញ៖នៅ ព្រឹកថ្ងៃទី ០៦ខែ ធ្នូ ឆ្នាំ ២០២២នេះដែលជាការ ប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ឬហៅថាបាក់ឌុបសម័យ ប្រឡង០៥-០៦ ធ្នូ ២០២២ ថ្ងៃទី២ បានចាប់ផ្តើមហើយ ព្រមជាមួយនឹងការត្រួតពិនិត្យតឹងរឹងនៅតាម មណ្ឌល ប្រឡងនានាទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត-ក្រុង ដទៃទៀត។ ក្រសួងអប់រំយុវជន និងកីឡាបានបង្ហាញពីសកម្មភាព ក្នុងការបើកហឹប វិញ្ញាសា នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ចំណេះ ទូទៅ និង បំពេញវិជ្ជា សម័យ ប្រឡង ០៥ ធ្នូ ២០២២ នៅតាម មណ្ឌលប្រឡងទាំងអស់ ក្នុងនេះដោយមានការ ចូលរួម ពី គណៈមេប្រយោគ គណៈកម្មការ អប្បមាទ ទូទាំង ប្រទេស ជំនួយការ អប្បមាទ ប្រធាន-អនុប្រធាន នៅ តាម មណ្ឌល ។ ដោយឡែកនាព្រឹកនេះបេក្ខជនទាំងអស់បានចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន…
-
គ្រួសារអតីតយុទ្ធជនពលីស្រុកសណ្តាន់ បានទទួលផ្ទះថ្មីមួយខ្នងជាខ្នងផ្ទះទី២២៨ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន

ខេត្តកំពង់ធំ៖ ក្រុមគ្រួសារអតីតយុទ្ធជនពលី រស់នៅភូមិរំពុះ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានទទួលផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះលើកទី២២៨ និងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិតគន់ គីម អគ្គលេខាធិការ សមាគម អតីតយុទ្ឋជនកម្ពុជា និងចុះប្រគល់ជូនដោយឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ។ លោកស្រី ម៉ី កាន់ អាយុ ៦៤ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុក ៤នាក់ ត្រូវជាភរិយាលោកព្រិន្ទបាលឯក គឹម រឿន ចូលបម្រើកងទ័ពនៅឆ្នាំ១៩៩២ អង្គភាពវរសេនាតូចលេខ៥ ខេត្តកំពង់ធំ ហើយបានពលីជីវិតដោយជម្ងឺគ្រុនចាញ់ បច្ចុប្បន្នប្រកបស៊ីឈ្នួល ធ្វើស្រែចំការ ដើម្បីបានប្រាក់ចិញ្ចឹមជីវិត ដោយមានការលំបាកខ្វះខាត ពុំមានលទ្ធភាពសាងសង់ផ្ទះ ទើបគណៈកម្មាធិការសមាគម អតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ…
-
អាជ្ញាធរខេត្តព្រះវិហារ ជំរុញមន្ត្រីថ្នាក់មូលដ្ឋានសហការគ្នា ថែរក្សា និងការពារសហគមន៍ទេសចរណ៍ធម្មជាតិ ភ្នំត្នោត-ភ្នំពក ឲ្យនៅតែមានសម្រស់បៃតងជានិច្ច

ខេត្តព្រះវិហារ៖ ការជំរុញរបស់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក សុខ សាន្តតារា បានធ្វើឡើងនៅថ្ងៃទី៥ធ្នូនេះ ក្នុងគ្រាដែលលោកបានដឹកនាំមន្ត្រីបរិស្ថានខេត្ត និងអាជ្ញាធរថ្នាក់មូលដ្ឋាន ចុះស្វែងយល់ពីតំបន់ សហគមន៍ទេសចរណ៍ធម្មជាតិ ភ្នំត្នោត-ភ្នំពក ដែលគ្រប់គ្រង ការពារ និងអភិរក្ស ដោយលោក ប៊ែន ដាវិស និងភរិយា ស្ថិតនៅក្នុងភូមិតាបស ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក សុខ សាន្តតារា បានថ្លែងឲ្យដឹងថា ការចុះសិក្សាស្វែងយល់ អំពី តំបន់ការពារធម្មជាតិ (សហគមទេសចរណ៍ធម្មជាតិ) ភ្នំត្នោត-ភ្នំពក ដែលគ្រប់គ្រង ការពារ និងអភិរក្ស ដោយលោក ប៊ែន ដាវិស នោះ បានធ្វើឡើងក្រោមការចង្អុរបង្ហាញពី ថ្នាក់ដឹកនាំខេត្ត ពិសេស អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដោយសារលោក មានការគិតគូរពីកិច្ចការពារ និងអភិរក្សតំបន់ធនធានធម្មជាតិ នៅទីនោះ ដែលមានមន្ទីរពាក់ព័ន្ធ និងមន្ទីរបរិស្ថានខេត្ត…
-
អាជ្ញាធរមីនកម្ពុជា ជំរុញឱ្យប្រតិបត្តិករពន្លឿនល្បឿន នៃការ បោសសម្អាតមីនឱ្យបានមួយឆ្នាំយ៉ាងតិចចន្លោះពី ២០០ទៅ ៣០០ គីឡូម៉ែត្រក្រឡាដើម្បីសម្រេចបានគោលដៅកម្ពុជា គ្មានមីន នៅឆ្នាំ ២០២៥

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរមីនកម្ពុជាបានស្នើដល់ប្រតិបត្តិករទាំងអស់លើកកម្ពស់និងប្រសិទ្ធភាពការងាររបស់ខ្លួនក្នុងពន្លឿនល្បឿននៃការបោសសម្អាតមីនឱ្យបានមួយឆ្នាំយ៉ាងតិចចន្លោះពី ២០០ទៅ ៣០០ គីឡូម៉ែត្រក្រឡា ដើម្បីឈានដល់ការសម្រេចបានគោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ ២០២៥។ការជំរុញនេះបានធ្វើឡើងនៅក្នុងអំឡុងពេលនៃបើកកិច្ចប្រជុំរវាងអាជ្ញាធមីនកម្ពុជា ជាមួយនឹងភាគីពាក់ព័ន្ធស្តីពីផែនការបោសសំអាតមីនគាំទ្រដោយមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ដើម្បីដាក់ទិសដៅឱ្យទទួលបានជោគជ័យ។អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា បច្ចុប្បន្ននេះ មានប្រជាជនកម្ពុជាជាង ១,១លាននាក់ ដែលកំពុងរស់នៅក្នុងសហគមន៍មូលដ្ឋាន ក្រោមការគំរាមកំហែងដ៏ធ្ងន់ធ្ងរពីសំណល់ដែលសល់ពីជំនាន់សង្គ្រាម។ បន្ទាប់ពីទទួលបានកញ្ចប់ថវិកាបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីនឱ្យមានប្រសិទ្ធភាព អាជ្ញាធរមីននិងដៃគូពាក់ព័ន្ធ នឹងខិតខំជំរុញបន្ថែមលើការងារនេះ។លោកបានគូសបញ្ជាក់ថា តាមរយៈកិច្ចប្រជុំនាពេលនេះ គឺបានសម្រេចអនុម័តសម្រេចជាខ្លឹមសារមួយចំនួន រួមមាន ពង្រឹងកិច្ចការងារបោសសម្អាតមីនឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ និងមានល្បឿនលឿនជាងមុន ព្រោះនៅឆ្នាំ ២០២៥ កម្ពុជានៅមានចម្ការមីន ៧០៥ គីឡូម៉ែត្រក្រឡា (ប្រហែលភូមិសាស្រ្តភ្នំពេញទាំងមូល)។ ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ៖ «ការឯកភាពនោះ ស្នើសុំឱ្យប្រតិបត្តិករទាំងអស់ លើកកម្ពស់ និងប្រសិទ្ធភាពការងាររបស់ខ្លួន និងពន្លឿនល្បឿននៃការបោសសម្អាត ដោយត្រូវបោសសម្អាតឱ្យបានមួយឆ្នាំយ៉ាងតិច ២៦៥ គីឡូម៉ែត្រក្រឡា ឬជាង ៣០០ គីឡូម៉ែត្រក្រឡា ដើម្បីទទួលជោគជ័យនៅឆ្នាំ…
-
ឪពុកម្តាយមកលើកទឹកចិត្ត និងព្រួយបារម្ភកូនប្រឡងបាក់ឌុបតាមមណ្ឌលប្រឡងជាច្រើនទាំងរាជធានីភ្នំពេញនិងបណ្តាខេត្ត

ភ្នំពេញ៖ នៅតាមមណ្ឌលប្រឡងជាច្រើនមិនថា ជារាជធានីភ្នំពេញ ឬបណ្តាខេត្តទេ នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ស្ទើរជារៀងរាល់ឆ្នាំគេឃើញឪពុកម្តាយ ឬខ្លះជាញាតិមិត្តបងប្អូនតែងនាំគ្នាមកឈរក្បែររបងសាលា និងខ្លះខ្ចប់បាយទឹកមកទុកឱ្យកូនៗក្នុងថ្ងៃប្រឡងដែលបង្ហាញពីទឹកចិត្តឪពុកម្តាយ និងក៏ដូចជាការព្រួយបារម្ភពីកូនៗរបស់ពួកគាត់។ នៅក្នុងការប្រឡងសញ្ញាបត្របាក់ឌុប នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២២ដែលជាថ្ងៃដំណើរការប្រឡងដំបូង ដូចសព្វមួយដងឪពុកម្តាយ និងញាតិមិត្តបងប្អូនស្ទើរគ្រប់មណ្ឌលប្រឡងគេឃើញមកអង្គុយរង់ចាំកូនៗដោយក្នុងចំណោមនេះពួកគាត់ប្រាប់ថាមកលើកទឹកចិត្តកូនៗនិងខ្លះថាមកដើម្បីកុំឱ្យកូនភ័យព្រួយបារម្ភ ហើយអ្នកខ្លះទៀតប្រាប់ថាមកជួយកូនក្រែងខ្វះបាយទឹកក្នុងថ្ងៃប្រឡងដ៏សំខាន់មួយនេះ។ គួរបញ្ជាក់ថា តាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ ឪពុកម្តាយដែលមានកូនមករៀននៅភ្នំពេញតែងនាំគ្នាឡើងមកពីស្រុកកំណើតជាមួយនឹងការខ្ចប់ចំណីំចំណុកដើម្បីផ្គត់ផ្គង់កូនៗរបស់ពួកគាត់កុំឱ្យខ្វះខាតក្នុងពេលប្រឡង និងក៏ដូចជាប្រការ ការពារកុំឱ្យជួបបញ្ហាសុខភាពក្នុងថ្ងៃប្រឡងផង។ កំពុងឈរនៅខាងមុខវិទ្យាល័យទូលទំពូង លោក ណូយវ៉ាន់ណាត មកពីតំបន់កួរស្រូវ២ ស្ថិតនៅក្នុងខណ្ដដង្កោ រាជធានីភ្នំពេញបានឱ្យដឹងថា៖”ខ្ញុំមកតាំងតែពីព្រឹកមកដើម្បីលើកទឹកចិត្តកូនឱ្យគាត់មានកម្លាំងចិត្ត ។កូនខ្ញុំគាត់ខំរៀន ហើយរៀនបានពូកែដែរតែខ្ញុំមកនេះដើម្បីលើកទឹកចិត្ត កុំឱ្យកូនព្រួយបារម្ភ “។ ក្នុងការឈរតាំងតែពីព្រឹកព្រឹកព្រលឹមរហូតដល់រសៀលថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២២ លោក ណូយ វ៉ាន់ណាត បានប្រាប់ឱ្យដឹងដែរថា៖”វាជាធម្មតាកូនៗរបស់យើងនរណាក៏ព្រួយបារម្ភដែរ ហើយកូនខ្ញុំបានខំរៀនណាស់ ហេតុនេះបើគាត់ប្រឡងធ្លាក់ទៀតក៏ខ្ញុំអស់ចិត្តដែរ ខ្ញុំមិនបន្ទោសកូនទេ។ថ្ងៃនេះមកមើលថែទាំកូនក្រែងខ្វះខាត ឬជួបបញ្ហាអ្វីមួយយើងបានជួយគាត់”។ ដោយឡែកអ្នកស្រី គង់បូផា ដែលកំពុងឈរអើតមើលកូនពីរបងនៅវិទ្យាល័យជាស៊ីមសាមគ្គីបានបញ្ជាក់ប្រាប់ឱ្យដឹងថា៖”ខ្ញុំមកពីខេត្តព្រៃវែងមកគឺខ្ញុំភ័យណាស់ ភ័យជំនួសកូន។ខ្លាចប្រឡងធ្លាក់ព្រោះថាបើប្រឡងធ្លាក់នឹងជួបការលំបាក មិនអាចមានការងារល្អៗធ្វើនឹងគេ”។ ស្រ្តីដែលជាកសិករមកពីខេត្ត ហើយមានកូនរៀននៅភ្នំពេញរូបនេះបានប្រាប់ទៀតថា៖”ខ្ញុំមកចោលការងារនៅផ្ទះសម្បែងសិនព្រោះមកលើកទឺកចិត្តកូន មកជួយកម្លាំងចិត្ត…
-
អាជ្ញាធរជាតិព្រះវិហារ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានធ្វើព្យុះហយាត្រារួមគ្នា ដើម្បីផ្សព្វផ្សាយបេតិកភណ្ឌ និងការទាក់ទាញភ្ញៀវទេសចរ មកទស្សនាខេត្តព្រះវិហារឲ្យកាន់តែការកើនឡើង

ខេត្តព្រះវិហារ ៖ អាជ្ញាធរជាតិព្រះវិហារ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា (PATACC) សមាគមទេសចរណ៍ប្រទេសថៃ និងក្រុមហ៊ុនទេសចរណ៍ ៥ប្រទេសទៀត បានរួមគ្នាធ្វើព្យុះហយាត្រា ដើម្បីផ្សព្វផ្សាយបេតិកភណ្ឌ និងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាលើកដំបូង មកទស្សនាប្រាសាទព្រះវិហារកាន់តែច្រើនឡើង ថែមទៀត។ ដំណើរព្យុះហយាត្រារួមគ្នា រវាងអាជ្ញាធរជាតិព្រះវិហារ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា (PATACC) បានធ្វើឡើងនៅថ្ងៃទី៤ធ្នូ ម្សិលមិញ ដោយដើរថ្មើរជើងលើចម្ងាយផ្លូវ ៧គីឡូម៉ែត្រ ចេញពីជើងភ្នំប្រាសាទព្រះវិហារ រហូតដល់គោបុរៈទី៤ នៃប្រាសាទព្រះវិហារ ដែលមានការចូលរួមពីភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៣០០នាក់ ក្រោមការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរមូលដ្ឋាន ផងដែរ។ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ប្រចាំនៅកម្ពុជា លោក ធួន ស៊ីណាន ថ្លែងថា ការធ្វើព្យុះហយាត្រាក្នុងចំណោមអ្នកចូលរួម ភ្ញៀវជាតិ និងអន្តរជាតិជិត ៣០០នាក់ បានដើរថ្មើរជើង ចេញពីជើងភ្នំប្រាសាទព្រះវិហារ រហូតដល់គោបុរៈទី៤ នៃប្រាសាទព្រះវិហារ នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចទំនាក់ទំនងសមាគម…
-
គ.ជ.ប នឹងជួបជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រកាសពីការបិទ បញ្ចប់ដំណើរការចុះឈោ្មះ និងពិនិត្យឈ្មោះបោះឆ្នោត នៅថ្ងៃទី៨ ខែធ្នូ ខាងមុខ

ភ្នំពេញ៖ អគ្គលេខាធិការដា្ឋននៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប.) នឹងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគី ពាក់ព័ន្ធនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ស្ដីពីការ ប្រកាសបិទបញ្ចប់ដំណើរការចុះឈោ្មះបោះឆ្នោតតាមឃុំ សង្កាត់ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែតុលានៅតាម សាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ទូទាំង ប្រទេស។ កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅពេលខាងមុខនេះ នឹងធ្វើការប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់, លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត, ការបញ្ជូនលទ្ធផលបណ្តោះ អាសន្ននៃការពិនិត្យបញ្ជីឈ្មោះ បោះឆ្នោតមក គ.ជ.ប, បណ្តឹង ទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត រួមនឹងការរៀបចំបញ្ជី បោះឆ្នោតដំបូងផងដែរ។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់ឱ្យដឹងថា ការចុះឈ្មោះ និងពិនិត្យឈ្មោះ បោះឆ្នោត មកដល់ថ្ងៃទី៥ ខែធ្នូ មានរយៈពេល៤៧ថ្ងៃហើយ ហើយក្នុងអំឡុងពេលនៃដំណើរការការងារនេះ មិនមាន បាតុភាព ឬបញ្ហាអ្វីកើតមានឡើង ដែលធ្វើឱ្យរាំងស្ទះ ដល់ដំណើរការនេះឡើយ។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា…
-
អភិបាលរងខេត្តកណ្តាល ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងឃុំ សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងសប្បុរសជននានា

ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល ថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងឃុំ សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដូច្នេះរាល់គម្រោងដែលទទួលបានការគាំទ្រ និងបានចុះកិច្ចសន្យានៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលស្រុកខ្សាច់កណ្ដាល ក៏ដូចជាក្រុមប្រឹក្សាឃុំគ្រប់ឃុំ ដែលទទួលបាននូវគម្រោងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ឯកឧត្តម ប៊ុន ផេង បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ ស្រុក នៅថ្នាក់ស្រុកខ្សាច់កណ្ដាល នាព្រឹកថ្ងៃទី០៥ ខែធ្នូឆ្នាំ២០២២ នៅសាលាស្រុកខ្សាច់កណ្ដាល។ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល លើកឡើងថា សិក្ខាសាលាសមាហរណកម្ម ផែនការអភិវឌ្ឍន៍ឃុំ-ស្រុក នៅថ្នាក់ ស្រុក នាឱកាសនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល (២០២៣- ២០២៥) របស់រដ្ឋបាលស្រុក។ ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់រដ្ឋបាលឃុំ ទាំង១៨ សម្រាប់អនុវត្តនៅឆ្នាំ២០២៣។ សម្របសម្រួល និងធ្វើឱ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ស្រុក ជាមួយនឹងគម្រោង នៃកម្មវិធីវិនិយោគរបស់ឃុំ និងដើម្បីស្នើសុំការ គាំទ្រពីមន្ទីរអង្គភាព…
-
លោក ពុយ គា ត្រូវបានជ្រើសរើសជាប្រធានក្លិបអ្នកកាសែតកម្ពុជាបន្តពីលោក ប៉ែន បូណា

ភ្នំពេញ: ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បាន ប្រកាស ឱ្យដឹងថា លោក ពុយ គា ដែលអគ្គលេខាធិការរបស់ ក.អ.ក ត្រូវបានគណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជា សម្រេចជ្រើសតាំងជាប្រធានក្លិបនេះវិញ ជំនួសលោក ប៉ែន បូណា ដែលបានលាឈប់ និង ត្រូវ បានរាជរដ្ឋាភិបាល តែងតាំងជា រដ្ឋ លេខាធិការក្រសួង ព័ត៌មាន។ ចំណែក លោក ខៀវ កូឡា ដែលជាសមាជិកគណៈកម្មាធិការនាយក នៃ ក.អ.ក ត្រូវ បានដំឡើងជា អគ្គលេខាធិការ ។ យោងតាម សេចក្តី ជូនដំណឹង របស់ ក្លិបអ្នកកាសែតកម្ពុជា នៅ ថ្ងៃទី ៥ ខែធ្នូ បាន ឱ្យដឹងថា ការជ្រើសតាំងលោក ពុយ គា ជាប្រធានក្លិប និងលោក ខៀវ កូឡា ជាអគ្គលេខាធិការធិការ ជាការអនុវត្តតាមលក្ខន្តិកៈ…
-
ជនពាក់ព័ន្ធចំនួន ២៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី០៤ ម្សិលមិញ

ភ្នំពេញ ៖ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យ ចំនួន ២៧ នាក់ ( ស្រី ១ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ២១ ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ០៤ ខែធ្នូ ឆ្នាំ២០២២២ ម្សិលមិញ នេះ ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ២៧ នាក់ រួម មាន ៖ ជួញដូរ ៥ ករណី ឃាត់…