-
បេក្ខជនជិត ១ពាន់ ៧០០នាក់ បានចូលរួមប្រឡងយកសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ ខេត្តព្រះវិហារ មានមណ្ឌលប្រឡងចំនួន ៣ និងមានបេក្ខជន ១ពាន់ ៦៧៧នាក់ ។ ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២២នេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ធ្នូ ដល់ថ្ងៃទី៦ ធ្នូ ២០២២ នៅក្របខណ្ឌទូទាំងប្រទេស។ ដោយឡែក ខេត្តព្រះវិហារ នៅថ្ងៃទី១ នៃសម័យប្រឡង ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ បានចាប់បើកវិញ្ញាសារប្រឡងព្រមៗគ្នានៅតាមមណ្ឌលប្រឡងទាំង៣ ដោយបានធ្វើឡើងក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់របស់ អភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី ,ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា , តំណាងអង្គភាពប្រឆាំងអំពើរពុករលួយ ,សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ យោងរបាយការណ៍របស់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បានបង្ហាញថា ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ ខេត្តព្រះវិហារ មានមណ្ឌលប្រឡងចំនួន៣ ,មានបេក្ខជនសរុប ១ពាន់ ៦៧៧នាក់ ស្រី…
-
កម្ពុជាមាន ស្វាព្រាមប្រភេទកម្រជិតផុតពូជ ច្រើនជាង៣០០០ ក្បាល

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់នៃក្រសួង បរិស្ថាន បាន ឱ្យ ដឹងថា នៅ ក្និង តំបន់ ការពារធម្មជាតិរបស់កម្ពុជាបច្ចុប្បន្ននេះ មាន ស្វាព្រាមប្រភេទកម្រជិតផុតពូជមានច្រើនជាង៣០០០ ក្បា ល ដែលចំនួន ច្រើននេះ ហើយដោយសារតែកត្តាអំណោយផលនេះ កម្ពុជាត្រូវបានគេដឹងថានៅមានវត្តមានស្វាព្រាមជាច្រើនបង្គួរទៀត នៅក្នុងតំបន់ការពារធម្មជាតិ។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បាន ឱ្យ ដឹងថា យោងតាមការសិក្សា ស្វាព្រាមមានចំនួនច្រើនជាង ៣០០០ ក្បាលនាពេលបច្ចុប្បន្ន ខណៈចំនួនស្វាព្រាមនៅលើពិភពលោកមាននិន្នាការថយចុះប្រមាណ ៥០ភាគរយ។លោក បាន លើកឡើងថា ៖ «វត្ដមាន ស្វាព្រាម នេះ ភាគច្រើន មាន នៅ ភាគ ខាងកើត នៃ ប្រទេស កម្ពុជា ដូចជា ដែនជម្រក សត្វព្រៃ កែវសីមា លំផាត់ និង ស្រែពក ។…
-
មួយព្រឹកនៃការប្រឡងបាក់ឌុបថ្ងៃទី១ មានបេក្ខជនអវត្តមានចំនួន ២២៦៤នាក់និងមានបញ្ហាសុខភាព ១៧នាក់

ភ្នំពេញ៖ ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា(សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន ២២៦៤នាក់ ស្រី១០០៤នាក់ (១,៧៧ភាគរយ) មានបញ្ហាសុខភាព១៧នាក់ ដែលក្នុងនោះមានម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ ក្រសួងបញ្ជាក់បន្ថែមថា៖នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការណ៍ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ គួរបញ្ជាក់ថា៖សម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន ១២៨…
-
បេក្ខជនប្រឡងបាក់ឌុបព្រឹកនេះ មានបញ្ហាសុខភាចំនួន ៥នាក់ក្នុងនេះបេក្ខជនខ្លះបញ្ជូនទៅពេទ្យខ្លះអាចបន្តប្រឡងទៀតបាន

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនចំនួន ០៥នាក់ មកពីខេត្តឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ មណ្ឌលគិរី ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ០៥ ធ្នូ២០២២។ ប្រភពខាងលើនេះបានបញ្ជាក់ថា៖ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ជាមួយគ្នានេះក្រសួងអប់រំបាន ជំរុញលើកទឹកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង ៕ ដោយ ៖ ម៉ាដេប៉ូ
-
អភិបាលខណ្ឌ ៧មករា ថា បេក្ខជនទាំងអស់ អនុវត្តបានខ្ជាប់ខ្លួន នូវវិធានសុខាភិបាល និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ ៖ អភិបាលខណ្ឌ៧មករា លោក ថេង សុថុល បានថ្លែងថា បេក្ខជនទាំងអស់ អនុវត្តបានខ្ជាប់ខ្លួននូវវិធានសុខាភិបាល និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយបានរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់បានត្រឹមត្រូវជាប្រចាំ នៅក្នុងមណ្ឌលប្រឡង ។ លោកអភិបាលខណ្ឌ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមកាត់វិញ្ញាសារប្រឡងសញ្ញាប័ត្រយមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងវិទ្យាល័យបាក់ទូក ។ លោកអភិបាលខណ្ឌ ៧មករា បានជូនពរបេក្ខជនប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា និងត្រូវប្រឹងប្រែងអោយអស់ពីសមត្ថិភាពជាមួយនិងការដាស់តឿងថា បើចេះគឺប្រឡងជាប់ គ្មានអ្វីជាងការខិតខំប្រឹងប្រែងរៀនសូត្រនោះទេ។ លោក ថេង សុថុល បានបញ្ជាក់ថា បេក្ខជនទាំងអស់ ដែលចូលក្នុងមណ្ឌលប្រឡង មានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។…
-
អភិបាលខណ្ឌច្បារអំពៅ ជូនពរបេក្ខជនឱ្យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមកាត់វិញ្ញាសារប្រឡងសញ្ញាប័ត្រយមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងវិទ្យាល័យ ហ៊ុន សែន ច្បារអំពៅ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានជូនពរឱ្យបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ប្រឡងជាប់ ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ។ លោកអភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា បេក្ខជនទាំងអស់ ដែលចូលក្នុងមណ្ឌលប្រឡង ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ លោក ចេង មុនីរ៉ា បានឱ្យដឹងទៀតថា បេក្ខជនទាំងអស់ បានអនុវត្តយ៉ាងខ្ជាប់ខ្លួននូវវិធានសុខាភិបាល និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅក្នុងមណ្ឌលប្រឡងនេះ ។ សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរព បទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ គួរបញ្ជាក់ថា សំរាប់មណ្ឌលប្រឡងក្នុងខណ្ឌច្បារអំពៅ មាន៣…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជឺមីន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជឺមីន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ ប្រព្រឹត្តទៅនៅស្ថានទូតចិន ប្រចាំនៅកម្ពុជា។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានប្រគល់ជូន ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកថា «មរណភាពរបស់ឯកឧត្តមអតីតប្រធានាធិបតី គឺជាការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យ របស់មិត្តចិន ដែលបានលះបង់ពេលវេលាពេញមួយជីវិត លើកកម្ពស់ជីវភាពរស់នៅប្រកបដោយវិបុលភាពនៃប្រជាជន និងប្រទេសចិន។ ឯកឧត្តម ជាំង ជឺមីន…
-
លោក មាន វិបុលរតនៈ៖ សូមមើលសមត្ថភាព ជាជាងឃើញពិការភាព

ភ្នំពេញ៖ ជីវិតដែលមានពិការភាពផ្នែកកាយសម្បទាពិតជាជួបការលំបាកច្រើនទាំងកម្លាំងកាយ និងកម្លាំងចិត្ត ។ប៉ុន្តែទោះបីជាជួបការលំបាក និងការរើសអើងខ្លះៗពីសង្គមក្ដី សម្រាប់ យុវជន មាន វិបុលរតនៈ មិនដែល គិត ថានឹងបោះបង់ក្តីប្រាថ្នារបស់ខ្លួននោះឡើយ តែដូរមកវិញនូវការ ព្យាយាម តស៊ូ និងជម្នះបញ្ហាជីវិតដោយមិនរួញរា។ លោក មាន វិបុលរតនៈ មានទីកំណើតនៅរាជធានីភ្នំពេញ ។លោកជាកូនពៅក្នុងចំណោមបងប្អូន ៤នាក់។ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់ទី៩ នៅអនុវិទ្យាល័យជម្ពូវ័ន លោកបានផ្លាស់ទៅសិក្សានៅវិទ្យាល័យបាក់ទូក។ ទោះបីជាមានពិការភាពផ្នែកកាយសម្បទា(ប្រើរទេះរុញ) ក៏ពិតមែន តែលោកមិនឱ្យពិការភាពបំបាក់ទឹកចិត្តឡើយ ហើយដោយមានការជ្រោ មជ្រែងលើកទឹកចិត្តពីគ្រួសារផង លោកបានខិតខំសិក្សាដោយមិនខ្ជិលច្រអូសទេ។ លោកបានប្រាប់ពីការពិការភាពរបស់លោកថា ៖ «ខ្ញុំមានពិការភាពពីកំណើត ដោយខ្ញុំកើតចំពេលមានជំងឺ Poliyo (គ្រុនស្វិតដៃជើង) ទើបបណ្ដាលឱ្យជើងរបស់ខ្ញុំទាំងពីពិការ »។ ជីវិតជាជនមានពិការ ពិតជាមានផលលំបាក ដោយលោកមិនបានទទួលបានភាពចុះសម្រុងនឹងសង្គមប៉ុន្មានទេ លោកបានឱ្យដឹងដូច្នេះថា ៖ «ចំពោះបទពិសោធន៍ខ្ញុំផ្ទាល់ ខ្ញុំជួបបញ្ហា និងឱកាសជាច្រើន ទាំងការទទួលបានការអប់រំ ការរើ សអើងពីមិត្តរួមថ្នាក់ ការធ្វើដំណើរច្រើន អ្នកភូមិផង មិនសូវរាប់អាននិងចូលចិត្តខ្ញុំ ជាដើម។ នេះជាបញ្ហាដែលខ្ញុំជួបប្រទះអំឡុងពេលសិក្សា»។…
-
ស្ថានីយផូស៊ីលភ្នំជញ្ជាំង (Phnom ChunhChoing Fossil Site)

ភ្នំជញ្ជាំងជាស្ថានីយផូស៊ីលសត្វសមុទ្រ មានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំណុចនិយាមកា WGS1984 (277268- 1503173) ។ ភ្នំនេះស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៥ មានវត្តភ្នំជញ្ជាំង។ តាមរយៈក្រសួងបរិស្ថាន ភ្នំនេះត្រូវបានរាជរដ្ឋាភិបាល ដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង ដោយអនុក្រឹត្យ លេខ៦៥អនក្រ.បក មានផ្ទៃដីទំហំ១៩ហិកតា ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ ភ្នំជញ្ជាំងជាប្រភេទភ្នំថ្មកំបោរដែលកកក្តាំងជាផ្ទាំងថ្មមានរាងដូចជញ្ជាំង មានអាយុកាលក្នុងស័ក Paleozoic (ភេលាអូហ្សូអ៊ីក) សម័យកាល Permian (ភ័រមៀន) (២៩៨,៩-២៥១,៩លានឆ្នាំ) ។ តាមរយៈសណ្ឋានដីភ្នំនេះជាប់នឹងភ្នំបាក់ នៅតាមជញ្ជាំង ភ្នំយើងរកឃើញពពួក Crinoid (គ្រីណូអ៊ីត) ដែលកកជាថ្មផ្ទាំងៗ ផ្នែកជើងភ្នំដែលកៀក នឹងភ្នំបាក់មានផូស៊ីលច្រើនប្រភេទដូចជា ផ្កាថ្ម ពពួក Brachiopods៕
-
មើលសកម្មភាពបេក្ខជនប្រឡងបាក់ឌុបក្នុងថ្ងៃទី១ដែលជាការប្រឡងដ៏មានសារៈសំខាន់បំផុតក្នុងជីវិត

ភ្នំពេញ៖នាព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២២នេះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបបានចាប់ផ្តើមហើយ ដោយក្នុងនេះបេក្ខបេក្ខជនទាំងអស់បានចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន នៅតាមមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត ។ នាព្រឹកនេះដែរបេក្ខជនទាំងអស់ត្រូវបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មការអនុរក្ស និងក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។ ក្រសួងអប់រំបានឱ្យដឹងថា៖បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ឱ្យបានត្រឹម ត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង។ ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ ចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ដោយឡែកចំពោះគណៈមេប្រយោគ ទូទាំងប្រទេស ប្រចាំការវិញ កំពុងមានភាព មមាញឹក ក្នុងការបំពេញការងារ ដើម្បីទំនាក់ទំនងជាមួយគណៈមេប្រយោគទូទាំងប្រទេស ប្រចាំ មណ្ឌល រាជធានី ខេត្ត ប្រមូល ព័ត៌មាន ឆ្លើយតប សំណួរ…