Category: ព័ត៌មានសង្គម

  • មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយនិង Yokohama Management School based on philosophy

    មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយនិង Yokohama Management School based on philosophy

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា (CJCC) និងសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បានធ្វើពិធីចុះពិធីហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយនិង Yokohama Management School based on philosophy ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Mikami Mashiro ឯកអគ្គរាជទួតជប៉ុនប្រចាំនៅកម្ពុជា។ គោលបំណងនៃការចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងដោយរួមបញ្ចូលទាំងការផ្តល់ការឧបត្ថម្ភ Yokohama Management School based on philosophy ទៅដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC ដើម្បីប្រើប្រាស់ក្នុងការបកប្រែសៀវភៅរបស់លោក Inamori ដែលមានបំណងជើងជាភាសាជប៉ុនហៅថា អីគីកាតា “Ikikata” ឬ ជាភាសាអង់គ្លេសហៅថា “A compass to fulfillment” ពីភាសាជប៉ុនមកជាភាសាខ្មែរ និងបោះពុម្ពសៀវភៅដែលបានបកប្រែនោះនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀត ក៏មានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ រវាងសមាគមពាណិជ្ជកម្ម វិនិយោគកម្ពុជា-ជប៉ុន CJBI និង Yokohama Management School based…

  • យានយន្តល្មើសចំនួន ២៥២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០១ ខែធ្នូ ម្សិលមិញ

    យានយន្តល្មើសចំនួន ២៥២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០១ ខែធ្នូ ម្សិលមិញ

    ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១៧១គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ៣.២៧៧ គ្រឿង ម៉ូតូ ចំនួន ២.៤៨១ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២៥២ គ្រឿង មាន ម៉ូតូ ចំនួន ២២២ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ…

  • អភិបាលរងខេត្តកណ្តាល បានជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន ដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ

    អភិបាលរងខេត្តកណ្តាល បានជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន ដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ

    ភ្នំពេញ ៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ថ្នាក់ក្រុង-សង្កាត់ នៃរដ្ឋបាលក្រុងតាខ្មៅកាលពីថ្ងៃទី១ ខែធ្នូឆ្នាំ២០២២។ នាឱកាសនោះ លោកជំទាវ ហ៊ុន កុសនី បានជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាព ដើម្បីធ្វើការគាំទ្រគម្រោង របស់សង្កាត់ដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ។ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា គម្រោងដែលបានស្នើឡើង ក្នុងឆ្នាំ២០២២ មាន៖ ៤១៧ គម្រោង ដែល ចែកចេញជា ៧ វិស័យមាន៖ វិស័យកសិកម្ម ១១ វិស័យអាជីវកម្ម ៣៧ គម្រោង វិស័យវិស័យអប់រំ ៤៤ គម្រោង វិស័យសុខភាព ១១០ គម្រោង វិស័យភាពងាយរងគ្រោះ ១១គម្រោង វិស័យបរិស្ថាន…

  • ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤២នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសកាលពីថ្ងៃទី០១ខែធ្នូម្សិលមិញ

    ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤២នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសកាលពីថ្ងៃទី០១ខែធ្នូម្សិលមិញ

    ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀនគ្រឿងញៀនបំផ្លាញអនាគតអ្នកនិងក្រុមគ្រួសារអ្នក.!ជនសង្ស័យចំនួន៤២នាក់(ស្រី៣នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៥ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី០១ខែធ្នូឆ្នាំ២០២២ម្សិលមិញនេះ។ ក្នុងចំណោមជនសង្ស័យទាំងចំនួន៤២នាក់រួមមាន៖ជួញដូរ៨ករណីឃាត់២២នាក់(ស្រី៣នាក់)ដឹកជញ្ជូនរក្សាទុក៤ករណីឃាត់៧នាក់ប្រើប្រាស់៣ករណីឃាត់១៣នាក់។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០១ខែធ្នូមានមេតំហ្វេតាមីន(Ice)ស្មើរ៥១,៤៩ក្រាមនិង៧កញ្ចប់តូច។-មេតំហ្វេតាមីន(Wy)ស្មើរ១២,០៩ក្រាម៕ដោយ៖ឆៃហួតនិងប៊ុនធី

  • ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ផ្លាស់ប្តូរថ្នាក់ដឹកនាំជាន់ខ្ពស់ ជាព្រះសង្ឃ ដែលមានកម្រិតវប្បធម៌ខ្ពស់បំផុត នៅកម្ពុជា

    ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ផ្លាស់ប្តូរថ្នាក់ដឹកនាំជាន់ខ្ពស់ ជាព្រះសង្ឃ ដែលមានកម្រិតវប្បធម៌ខ្ពស់បំផុត នៅកម្ពុជា

    ភ្នំពេញ៖ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ដែលជាគ្រឹះស្ថានពុទ្ធិកឧត្តមសិក្សាដ៏មានវ័យចំណាស់ និង មានកិត្តិនាមជាងគេបំផុតនៅកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានផ្លាស់ប្តូរថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន ហើយថ្នាក់ដឹកនាំថ្មីនេះ គឺជាព្រះសង្ឃ ដែលមានកម្រិតវប្បធម៌ខ្ពស់បំផុតនៅកម្ពុជា គឺព្រះអង្គទទួលបានសក្ខីបត្របណ្ឌិតរដ្ឋ ពីសកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ។ ភារកិច្ចក្នុងការដឹកនាំ និង គ្រប់គ្រងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ត្រូវបានផ្ទេរប្រគេនទៅភិក្ខុព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ហើយ ហើយព្រះមហាសមណៈ អង្គនេះ គឺជាព្រះសកលវិទ្យាធិការរង នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជនេះ តាំងពីឆ្នាំ២០០៦មកម៉្លេះ។ ចំពោះកម្រិតអប់រំរបស់ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ដែលនឹងត្រូវដឹកនាំ និង គ្រប់គ្រងពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជតទៅនេះ គឺព្រះអង្គមានសញ្ញាបត្របណ្ឌិតមកពីគ្រឹះស្ថានឧត្តមសិក្សាល្បីៗមួយចំនួន ជាពិសេសសកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។ កាលពីដើមឆ្នាំ២០២២នេះ ព្រះមហាសមណៈ យ៉ន សេងយៀត ទទួលបានសក្ខីបត្របណ្ឌិតរដ្ឋ ពីសកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ដែលសក្ខីបត្របណ្ឌិតរដ្ឋនោះ គឺជាកម្រិតអប់រំខ្ពស់បំផុតនៅលើពិភពលោក ពោលគឺខ្ពស់ជាងថ្នាក់បណ្ឌិត និង Ph.D ទៅទៀត ហើយសម្រាប់នៅប្រទេសកម្ពុជា គិតរហូតមកដល់ពេលនេះ ប្រហែលជាមានតែព្រះភិក្ខុ យ៉ន…

  • អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២២

    អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២២

    ភ្នំពេញ ៖ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែ វច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានស្នើឱ្យឯកឧត្តម លោកជំទាវ ព្រមទាំងអស់លោកទាំងអស់ចូលរួមពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ ក៏បានធ្វើការណែនាំនូវចំណុចសំខាន់មួយចំនួន ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គាធិការដ្ឋាន ខិតខំពង្រឹងការយកចិត្តទុកដាក់ និងសហការគ្នាអនុវត្តតួនាទីភារកិច្ចឱ្យសម្រេចបានល្អប្រសើរតាមការប្រគល់ជូនរបស់អង្គភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕ ដោយ-រ៉ាវុធ

  • ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ នៅឆ្នាំ២០២១ អត្រាចម្លងមេរោគអេដស៍ពីម្តាយទៅកូនមានប្រមាណ១៣,៦% ដែលជាអត្រាខ្ពស់មួយដែលត្រូវយកចិត្តទុកដាក់

    ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ នៅឆ្នាំ២០២១ អត្រាចម្លងមេរោគអេដស៍ពីម្តាយទៅកូនមានប្រមាណ១៣,៦% ដែលជាអត្រាខ្ពស់មួយដែលត្រូវយកចិត្តទុកដាក់

    ភ្នំពេញ ៖ ថ្លែងក្នុងឱកាសទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ ធ្វើឱ្យមានសមធម៌ នាសាលមហោស្រពចតុមុខ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា នៅឆ្នាំ២០២១ អត្រាចម្លងមេរោគអេដស៍ពីម្តាយទៅកូនមានប្រមាណ ១៣,៦% ដែលជាអត្រាខ្ពស់មួយដែលត្រូវយកចិត្តទុកដាក់។ ការឆ្លងមេរោគអេដស៍ ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនទូទៅមានអត្រា ៤% នៅឆ្នាំ២០១២ និងអត្រាប្រមាណ ៥,៧% ក្នុងឆ្នាំ២០១៧ ។ ក្រោយពីបានស្តាប់សាររបស់សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងទៅកាន់អង្គពិធីដោយពាំនាំនូវការកោតសរសើរ និងអរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ដែលបានរួមគ្នាធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើន ក្នុងការកាត់បន្ថយការរាលដាល នៃមេរោគអេដស៍និងជំងឺអេដស៍ នៅកម្ពុជា ជាពិសេសក្នុងស្ថានភាពដែលកម្ពុជា និងពិភពលោកបានជួបប្រទះនូវវិបត្តិ នៃជំងឺកូវីដ១៩។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…

  • រាជរដ្ឋាភិបាល បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនម្ចាស់មេដាយប្រាក់ កីឡាជនពិការយុវជនអាស៊ី

    រាជរដ្ឋាភិបាល បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនម្ចាស់មេដាយប្រាក់ កីឡាជនពិការយុវជនអាស៊ី

    ភ្នំពេញ៖ អត្តពលិកកីឡាជនពិការ ថុល រ៉ាដែត បានទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោយឈ្នះមេដាយប្រាក់១គ្រឿងជូនកម្ពុជា ពីព្រឹត្តិការណ៍ប្រកួតកីឡាជនពិការយុវជន អាស៊ី នៅប្រទេសបារ៉ែន កាលពីឆ្នាំ២០២១កន្លងទៅ។ ពិធីប្រគល់ប្រាក់រង្វាន់ ក្រោមអធិតីភាពឯកឧត្តម អ៊ុក សិទ្ធីជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងឯកឧត្តម យីវាសនា អគ្គលេខាគណកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងអត្តពលិកជនពិការជាច្រើនរូបទៀត នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។ លោក យី សុភក្រ្តា ប្រតិភូដឹកនាំ បានអោយដឹងថា ការរប្រកួតកីឡាប៉ារ៉ាឡាំពិកយុវជន អាស៊ី នៅប្រទេសបារ៉ែន ឆ្នាំ២០២១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាបានបញ្ជូនអត្តពលិកមួយរូប ប្រតិភូមួយចូលរួម ក្នុងចំណោមអត្តពលិកមកពី៤៥ប្រទេសចូលរួម ជាលទ្ធផលអត្តពលិកជនពិការកម្ពុជា ថុល រ៉ាដែត ដណ្តើមបានមេដាយប្រាក់មួយគ្រឿង លើវិញ្ញាសារត់១៥០០ម៉ែត្រ T៤៦ ចំនែកឯ វិញ្ញាសា ២០០ម៉ែត្រ និង៤០០ម៉ែត្រ មិនទទួលបានមាដាយនោះទេ។ ឯកឧត្តម អ៊ុក សិទ្ធីជាតិ អគ្គនាយក…

  • រាជរដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ១៧១,៦៤១ ដុល្លារអាមេរិក ដែលជាជំនួយឥតសំណង សម្រាប់ការសាងសង់អគារសិក្សានៅសាលាមត្តេយ្យសិក្សា និងអនុវិទ្យាល័យ ខេត្តបាត់ដំបង និងខេត្តកោះកុង

    រាជរដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ១៧១,៦៤១ ដុល្លារអាមេរិក ដែលជាជំនួយឥតសំណង សម្រាប់ការសាងសង់អគារសិក្សានៅសាលាមត្តេយ្យសិក្សា និងអនុវិទ្យាល័យ ខេត្តបាត់ដំបង និងខេត្តកោះកុង

    ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១៧១,៦៤១ដុល្លារអាមេរិក ដល់ស្ថាប័ន ទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខ មនុស្សជាតិ (ជំនួយឥតសំណងគូសាណូណ៌) ។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ លោក តានិណៃ អ៊ុឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាន និងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តកម្មវិធីគូសាណូណ៌នៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការ ក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់ ។ គូសាណូណ៌ មានន័យថា “ឬសស្មៅ” ក្នុង ភាសាជប៉ុន។ នៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួម ចំណែកក្នុងគម្រោងជាង៦៦០ តាមរយៈជំនួយឥតសំណងគូសាណូណ៌។ លោកឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបន្ថែមថា គម្រោងចំនួនពីរដែលបានចុះហត្ថលេខា នាពេលនេះរួមមាន ៖គម្រោងទី១ សម្រាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៧៩,៤៦៥ ដុល្លារអាមេរិក (ចិតសិបប្រាំបួនពាន់បួនរយហុកសិបប្រាំដុល្លារអាមេរិក) សម្រាប់សាងសង់ អគារមត្តេយ្យសិក្សាចំនួន១ខ្នង ២បន្ទប់…

  • តម្លៃប្រេងឥន្ធនៈនៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ សាំងធម្មតា តម្លៃ ៤,២០០រៀល និងម៉ាស៊ូត ៤,៦៥០រៀល

    តម្លៃប្រេងឥន្ធនៈនៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ សាំងធម្មតា តម្លៃ ៤,២០០រៀល និងម៉ាស៊ូត ៤,៦៥០រៀល

    ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ ២០២២នេះ បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតា តម្លៃសាំងធម្មតា ក្នុង១លីត្រ ៤,២០០រៀល និងម៉ាស៊ូត ក្នុង១លីត្រ ត្រូវលក់ ៤,៦៥០រៀល។ ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមទៀតថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នឹងត្រូវ លក់ ៤.៤៦៧រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៤.៩៦៧រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត (DO50ppm)។ សូមជម្រាបផងដែរថា ពាក់ព័ន្ធនឹងបញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែបន្តនឹងសម្រេចបញ្ចុះតម្លៃ លក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារ ដដែលនៅក្នុង១លីត្រ…