-
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ផ្តល់អាហារូបករណ៍ចំនួន ២០កន្លែង សម្រាប់សិក្សានៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ ដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី បានផ្តល់អាហាររូបការណ៍និស្សិតចំនួន២០កន្លែងនៅមជ្ឈមណ្ឌលនេះផងដែរ។ គួរបញ្ជាក់ថា ពិធីនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដោយគេឃើញមានការចូលរួមពី សំណាក់ មន្រ្តីជាន់ខ្ពស់ ជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី សិស្សជ័យលាភី ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ដល់មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្ត្រីជំនាញបច្ចេកវិទ្យាឌីជីថលបានចំនួនយ៉ាងច្រើន ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ពិតជាចង់ឃើញការកើតឡើងនៃមជ្ឈមណ្ឌលអភិវឌ្ឍសមត្ថភាពជំនាញឌីជីផលឱ្យមានកាន់តែច្រើន ដើម្បីគាំទ្រ និងជំនរុញការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល ឱ្យបានច្រើនបន្ថែមទៀតនាពេលអនាគត។ ក្នុងរយៈពេលកន្លងមកនេះ សិស្សដែលបានបញ្ចប់ការសិក្សាមួយចំនួនត្រូវបានជ្រើសរើសឱ្យចូលបម្រើការនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមអភិវឌ្ឍសហ្វវែរ និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលផ្សេងទៀត សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។ បន្ថែមពីនេះទៀត ដើម្បីជាការលើកទឹកចិត្តបន្តទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្រេចផ្តល់អាហារូបករណ៍ចំនួន ២០កន្លែង សម្រាប់សិក្សានៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ…
-
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឱ្យដំណើរការស្តង់ដារគណនេយ្យសាធារណៈមូលដ្ឋានបង្គរនៅកម្ពុជា

ភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការស្តង់ដារគណនេយ្យសាធារណៈមូលដ្ឋានបង្គរនៅកម្ពុជា ទៅដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធសម្រាប់ការប្រើប្រាស់ និងត្រួតពិនិត្យនូវរបាយការណ៍អំពីលំហូរសាច់ប្រាក់ ដែលរាជរដ្ឋាភិបាលទម្លាក់ថវិកាដាក់ជូនលើផ្នែកចំណូល ឬការចំណាយផ្សេងៗរបស់ក្រសួង-ស្ថាប័ននីមួយៗ។ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ងី តាយី បានថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តស្តង់ដារគណនេយ្យសាធារណៈមូលដ្ឋានបង្គរនៅកម្ពុជា ២០២១-២០៣១ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ថា ស្តង់ដារគណនេយ្យសាធារណៈមូលដ្ឋានសាច់ប្រាក់ មានចំណុចខ្សោយមួយចំនួនពាក់ព័ន្ធនឹងតម្រូវការព័ត៌មានហិរញ្ញវត្ថុចាំបាច់នានា។ លោកបានបន្តថា ដោយហេតុថាប្រតិបត្តិការគណនេយ្យមូលដ្ឋានសាច់ប្រាក់ ត្រូវបានទទួលស្គាល់តែទៅពេលដែលស្ថាប័នបានទទួលសាច់ប្រាក់ ឬបានទូទាត់សាច់ប្រាក់ប៉ុណ្ណោះ ដោយមិនបានគិតអំពីពេលវេលានៃប្រតិបត្តិការសេដ្ឋកិច្ចដែលបានកើតឡើង ឬអត្ថប្រយោជន៍សេដ្ឋកិច្ចនៃប្រតិបត្តិការទាំងនោះទេ។ ឯកឧត្តម ងី តាយី បានមានប្រសាសន៍ថា ៖ «វឌ្ឍនភាពទាំងនេះបានចូលរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ហើយជាលទ្ធផលគុណភាព និងភាពស៊ីជម្រៅនៃទិន្នន័យព្រមទាំងព័ត៌មានហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលកំពុងមាននាពេលបច្ចុប្បន្ន បានធ្វើឱ្យគុណភាពនៃរបាយការណ៏ហិរញ្ញវត្ថុ និងរបាយការណ៍ពាក់ព័ន្ធផ្សេងៗកាន់តែមានភាពល្អប្រសើរឡើង សម្រាប់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ»។ បើតាមឯកឧត្តម ងី តាយី រដ្ឋាភិបាលនៃបណ្តាប្រទេសនានាទូទាំងសកលលោក រួមទាំងកម្ពុជាផង បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើគណនេយ្យភាព និងតម្លាភាពហិរញ្ញវត្ថុ ក្នុងការចែករំលែកទិន្នន័យដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធនានា ព្រមទាំងយកចិត្តទុកដាក់លើប្រសិទ្ធភាព និងស័ក្តិសិទ្ឋភាពនៃការប្រើប្រាស់ធនធានរបស់ប្រទេស ក្នុងការផ្តល់សេវាសាធារណៈ។ លោកបានសង្កត់ធ្ងន់ថា ៖…
-
ព្រឹត្តិការណ៍អង្គរសង្រ្កាន នឹងរៀបចំជាថ្មីឡើងវិញ បន្ទាប់ពីអាក់ខានអស់រយៈពេលពីរឆ្នាំ

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន នឹងរៀបចំជាថ្មីឡើងវិញ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាខែមេសាឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីអាក់ខានអស់រយៈពេល២ឆ្នាំ ដោយសារការរាតត្បាតនៃមេរោគកូវីដ១៩។ការប្រកាសបែបនេះធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ នៅពហុកីឡាដ្ឋានមរតកតេជោ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ «ខ្ញុំក៏សូមបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិ នៅទូទាំងប្រទេសឲ្យបានជ្រាបថា នៅចូលឆ្នាំខ្មែរ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ យើងនឹងធ្វើអង្គរសង្ក្រានសារជាថ្មីម្ដងទៀត ពេលនោះសង្ឃឹមថាកីឡាល្បុក្កតោរបស់យើង និងក្លាយទៅជានិមិត្តរូបដ៏សំខាន់ នៃការជួបជុំនៅក្នុងអង្គរសង្រ្កាននៅពេលនោះ»។ ជុំវិញរឿងនេះ លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញទស្សនវិជ្ជា បានប្រាប់កាលពីថ្ងៃទី១ ខែធ្នូ ថា ពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន ឬក៏រៀបចំព្រឹត្តិការណ៍ប្រពៃណីផ្សេងៗ វាគឺជាសុទ្ធតែរឿងដែលមានប្រយោជន៍ ពីព្រោះថាបើកាលណាមានការរៀបចំពីពីប្រពៃណី ដូចជា បុណ្យចូលឆ្នាំ និងបុណ្យផ្សេងៗទៀតរបស់ខ្មែរ។ លោកថា ពិធីបុណ្យទាំងនោះ គឺវាមានន័យថាធ្វើឲ្យប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ មានភាពរស់ឡើងវិញ ដែលមានជីវិត និងការវិវត្តន៍ ក៏ដូចជាការអភិរក្សផងដែរ។ ក្រៅពីនេះទៀត ទន្ទឹមហ្នឹងមានការរៀបចំហើយ…
-
សំពោចធំ ច្រើនរស់នៅក្នុងព្រៃល្បោះនៃតំបន់ ភាគខាងកើត និងតំបន់ខ្ពង់រាបភាគខាងជើង

ភ្នំពេញ៖ សំពោចធំ (Large-spotted civet) Viverra megaspila ជាប្រភេទសត្វកម្រ និងបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសកម្ពុជា ពិសេសនៅតំបន់ការពារទេសភាពខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី និងតំបន់ការពារទេសភាពខ្ពង់រាបភាគខាងជើង ក្នុងខេត្តព្រះវិហារ។ សត្វសំពោចធំ ត្រូវបានគេចាត់ជាប្រភេទមំសាសត្វមាឌតូច និងក៏ត្រូវបានចាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN។ សត្វសំពោចធំមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ភាគខាងត្បូងប្រទេសចិន និងឧបទ្វីបប្រទេសម៉ាឡេស៊ី។ សំពោចធំភាគច្រើនត្រូវបានកត់ត្រានៅតំបន់ដែលមានរយៈកំពស់ទាបក្រោម ៣០០ម (ធៀបនឹងនីវ៉ូទឹកសមុទ្រ)។ នៅក្នុងប្រទេសកម្ពុជា សត្វសំពោចធំ ភាគច្រើនត្រូវបានគេកត់ត្រាតាមរយៈម៉ាស៊ីនថតរូបស្វ័យប្រវត្តនៅក្នុងព្រៃល្បោះនៃតំបន់ការពារទេសភាពខ្ពង់រាបភាគខាងកើត (ខេត្តមណ្ឌលគិរី) និងតំបន់ការពារទេសភាពខ្ពង់រាបភាគខាងជើង (ខេត្តព្រះវិហារ)។ សម្រាប់កត្តាគំរាមកំហែងចំពោះសត្វសំពោចធំ មានដូចជា ការបាត់បង់ទីជម្រក និងការបរបាញ់/ដាក់អន្ទាក់៕ ដោយ៖ ម៉ាដេប៉ូ
-
ក្រសួងសុខាភិបាលសម្រេចផ្អាកមន្ទីរសម្រាកព្យាបាលដើមអង្គ្រង និងដាក់ទណ្ឌកម្មដល់ឆ្មបមួយរូបពីការប្រកបវិជ្ជាជីវៈឆ្មបជាបណ្តោះអាសន្នរយៈពេល២ឆ្នាំ

ភ្នំពេញ៖ក្រសួងសុខាភិបាល បានរកឃើញថា ករណីស្រី្តរំលូតកូនខុសបច្ចេកទេសដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ស្រ្តីជាម្តាយ គឺបណ្តាលមកពីឆ្មបនៃមន្ទីរសម្រាកព្យាបាលដើមអង្គ្រង មិនបានទទួលការបណ្តុះបណ្ដាលបន្ថែមស្ដីពីការរំលូតកូននៅឡើយ ខណៈឆ្មបនោះ ត្រូវបានក្រសួងដាក់ទណ្ឌកម្មដោយផ្អាកការប្រកបវិជ្ជាជីវៈឆ្មបជាបណ្តោះអាសន្នរយៈពេល២ឆ្នាំ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៣០ ខែវិច្ឆិកា បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានតាមការចុះផ្សាយក្នុងបណ្ដាញព័ត៌មានសង្គម ស្ដីពីមានហេតុការណ៍រំលូតគ៌ភក្នុងផ្ទៃស្ត្រីដែលមានឈ្មោះ សឿន ស្រីអូន អាយុ ២២ឆ្នាំ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែវិច្ឆិកាភ្លាមៗនោះ ក្រសួងបានចាត់បញ្ចូន ក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យស្រាវជ្រាវករណីកើតហេតុបណ្តាលមកពីការរំលូតគ៌ភក្នុងផ្ទៃស្រ្តីនេះ។ ក្រសួងបានបន្តថា ៖ «ក្រសួងមានការសោកស្តាយជាពន់ពេកនូវហេតុការណ៍រំលូតកូនក្នុងផ្ទៃអាយុ ១៨សប្តាហ៍របស់ស្ត្រីជាម្តាយ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដោយមន្ទីរសម្រាកព្យាបាលនេះ មានការធ្វេសប្រហែសបានអនុញ្ញាតឱ្យឆ្មបដែលមិនទាន់ទទួលបានការបណ្តុះបណ្ដាលបន្ថែមស្ដីពីការ រំលូតគ៌ភនៅឡើយ អនុវត្តខុសបច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការណែនាំបច្ចេកទេសពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងបទដ្ឋានគតិយុត្តនានារបស់ក្រសួង និងពីគណៈវិជ្ជាជីវៈឆ្មប»។ តាមរយៈការពិនិត្យនិងស្រាវជ្រាវក្រសួងក៏បានសម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមច្បាប់ជាធរមាននូវហេតុការណ៍ដែលបានកើតឡើងគួរឱ្យសោកស្តាយជាទីបំផុតនេះ។ ជាមួយគ្នានេះ ក្រសួងតម្រូវឱ្យមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន លើបាតុភាពដែលបានកើតមានឡើង ដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ខ្លួន។ ក្រសួងបញ្ជាក់ថា ចំពោះករណីឆ្មបដែលបានអនុវត្តការរំលូតគភ៌ក្នុងផ្ទៃអាយុ ១៨សប្តាហ៍នោះ ក្រសួងក៏បានចាត់ឱ្យគណៈវិជ្ជាជីវៈឆ្មប ចុះធ្វើការស្រាវជ្រាវជាបន្តជាបន្ទាន់ផងដែរ ដោយអនុលោមតាមច្បាប់គ្រង់គ្រងអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាលដែលមានជាធរមាន។…
-
រាជរដ្ឋាភិបាលប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍, ត្រីមាសទី៣ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ៦៤១៨៤នាក់

(ភ្នំពេញ) ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ ន ប្រធានកា ក បាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ប្រារព្ធ ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ ធ្វើឱ្យមានសមធម៌ ដោយមានអ្នកចូលរួមជាង៥០០នាក់ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពចតុមុខ។ បន្ទាប់ពីបានស្តាប់សាររបស់សម្តេច តេ ជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងទៅកាន់អង្គពិធីដោយពាំនាំនូវការកោតសរសើរ និងអរគុណពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹ ទ្ធបណ្ឌិតចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានរួមគ្នាធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំៗ ជា ច្រើន ក្នុងការកាត់បន្ថយការរាលដាល នៃមេរោគអេដស៍និងជំងឺអេដស៍ នៅកម្ពុជា ជាពិសេសក្នុងស្ថានភាពដែលកម្ពុជា និងពិភពលោកបានជួបប្រទះ នូវវិបត្តិនៃជំងឺកូវីដ១៩។ ក្នុងនាមសម្តេចតេជោ…
-
លោកគ្រូអ្នកគ្រូ ១៣៤នាក់ និងសិស្សត្រៀមប្រលងសញ្ញាបត្រទុតិយភូមិចំនួន ៤៨៤នាក់ ទទួលបានការឧបត្ថម្ភថវិកា ពីក្រុមការងារចុះមូលដ្ឋានស្រុកល្វាឯម

ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកល្វាឯម ជាប្រធានក្រុមការងារទទួលបន្ទុកយុវជនគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯមតំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សត្រៀមប្រឡងសញ្ញាប័ត្រទុតិយភូមិ ឆ្នាំសិក្សា ២០២២ នៃវិទ្យាល័យទាំង៣ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។ លោក កង សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯមបានឲ្យដឹងថា វិទ្យាល័យទាំងបីក្នុងស្រុកល្វាឯម មានសិស្សានុសិស្សត្រៀមប្រលងយកសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សាឆ្នាំ២០២២នេះ មានចំនួន ៤៨៤នាក់ ក្នុងនោះស្រី ២៦៧នាក់។ ឯកឧត្តម ជាប ដាវុធ មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំក្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ អាណត្តិទី៥ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យអប់រំ និងវិស័យសំខាន់ៗមួយចំនួនទៀត ។ ឯកឧត្តម ជាប ដាវុធ ក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ…
-
យានយន្តល្មើសចំនួន ៣៩២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ម្សិលមិញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១៤៥គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះ មានយានយន្តចូលគោលដៅចំនួន ១,៨៧០គ្រឿង ម៉ូតូ ១,៦៨៥គ្រឿង រកឃើញយានយន្តល្មើសសរុបចំនួន ៣៩២គ្រឿង មានម៉ូតូចំនួន ៣៥៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ របាយការណ៍ ដដែល ក៏បាន វាយតម្លៃ រយៈពេល ២៨ថ្ងៃ នៃ ខែវិច្ឆិកា នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ…
-
ជនពាក់ព័ន្ធចំនួន ៤៧នាក់ សមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ម្សិលមិញ

ភ្នំពេញ ៖ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យចំនួន ៤៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ។ ក្នុងចំណោមជនសង្ស័យចំនួន ៤៧នាក់ រួមមាន៖ ជួញដូរ ១៥ករណី ឃាត់ ៣៤នាក់ (ស្រី ១នាក់). ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៥នាក់. ប្រើប្រាស់ ៣ករណី ឃាត់ ៨នាក់។ វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី៣០ ខែវិច្ឆិកា រួមមាន៖ -មេតំហ្វេតាមីន(Ice) ស្មើរ ៣៥,១១ក្រាម និង២៥កញ្ចប់តូច ៕ ដោយ៖ ឆៃហួត និងប៊ុនធី
-
លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅចុះពិនិត្យអគារថ្មី២ខ្នងនៅវិទ្យាល័យហ៊ុន សែន ព្រែកថ្មី

ភ្នំពេញ ៖ អគារថ្មីពីរខ្នង មួយខ្នងជាអគារធនធានមនុស្ស និងមួយខ្នងទៀតជាអគារសម្រាប់សិក្សា ដែលជាជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិនជួយក្នុងវិស័យអប់រំ នៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ត្រូវបានស្ថាបនារួចរាល់ជាស្ថាបពរនៅក្នុងវិទ្យាល័យហ៊ុនសែន ព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ អមដំណើរដោយលោកហ៊ត គឹមនី អភិបាលរងខណ្ឌ , លោក ស្រេង គឹមស្រ៊ន នាយករដ្ឋបាលសាលាខណ្ឌ បានចុះពនិត្យអគារថ្មីទាំង២ខ្នង ដែលទើបសាងសង់រួចរាល់ជាស្ថាបពរ នៅសល់តែកិច្ចការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅបរិវេណវិទ្យាល័យតែប៉ុណ្ណោះ ។ ក្នុងការចុះពិនិត្យអគារសិក្សាថ្មីទាំង ២ខ្នងនេះដែរ លោកអភិបាលខណ្ឌ បាន ណែនាំបន្ថែមដល់គណៈគ្រប់គ្រងវិទ្យាល័យនិង គណៈកម្មការទ្រទ្រង់សាលា សូមចូលរួមសហការ គ្នាដើម្បី រៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបរិវេណវិទ្យាល័យ ឲ្យមានសោភ័ណភាព បរិស្ថាន អនាម័យល្អ ដូចជា ដាំដើមឈើ រៀបចំធ្វើសួនច្បារ នឹងរៀបចំ…