Category: ព័ត៌មានសង្គម

  • គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះចងខ្សែហ៊ុមព័ទ្ធមិនអនុញ្ញាតឱ្យអាជីវករលក់ដូរឬចតរុឺម៉កនៅចិញ្ចើមផ្លូវលេខ២៣០ និងរបងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ដេីម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

    គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះចងខ្សែហ៊ុមព័ទ្ធមិនអនុញ្ញាតឱ្យអាជីវករលក់ដូរឬចតរុឺម៉កនៅចិញ្ចើមផ្លូវលេខ២៣០ និងរបងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ដេីម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២២ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ក្រោមការបញ្ជារបស់លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានចុះចាត់វិធានការដល់អាជីវករលក់ដូរដែលរំលោភលើចិញ្ចើមផ្លូវ និងរុឺម៉កជួលដឹកបន្លែផ្លែឈើចតលើផ្លូវលេខ២៣០ របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្ថិតនៅមូលដ្ឋានសង្កាត់ផ្សារដើមគខណ្ឌទួលគោក រាជធានីភ្នំពេញ ដេីម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរ ដើម្បីសោភណភាព សណ្ដាប់ធ្នាប់ តាមដងផ្លូវនៅតំបន់នោះផងដែរ។ បេីតាមមន្រ្តីសាលាខណ្ឌទួលគោកបានឱ្យដឹងថា ចំពោះកំណាត់ផ្លូវលេខ២៣០ ដែលអាជ្ញាធរបានហ៊ុមព័ទ្ធខ្សែ គឺពេលថ្ងៃមិនអនុញ្ញាតឱ្យអាជីវករលក់ដូរឬចតរុឺម៉កដឹកបន្លែផ្លែឈើនៅលើផ្លូវបន្តទៀតឡើយ។ ដោយឡែកនៅពេលយប់អាជ្ញាធរអនុញ្ញាតឱ្យអាជីវករលក់ដូរបន្លែផ្លែឈើ ជាបណ្ដោះអាសន្នតែធ្វើយ៉ាងណានៅវេលាម៉ោង៦ព្រឹកត្រូវសម្អាតនិងរើឱ្យស្អាតវិញ រហូតដល់ផ្សារបន្លែនៅលើប្រឡាយបឹងសាឡាងសាងសង់រួច បងប្អូនអាជីវករនឹងផ្លាស់ទៅលក់នៅទីនោះ។ បន្ថែមទៀតនោះកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌក៏នៅប្រចាំការជាប់នៅគោលដៅកំណាត់ផ្លូវនេះផងដែរ ដើម្បីរក្សាសណ្ដាប់ធ្នាប់ ក្នុងករណីមានអាជីវករ ឬរុឺម៉កនៅតែបន្តចត អាជ្ញាធរនឹងដកហូតយកទៅសាលាខណ្ឌដើម្បីរក្សាទុក ចាត់ការតាមនីតិវិធី។ គួររំលឹកផងដែរ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវនិងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថា ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញផងនោះ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងម៉ឺងម៉ាត់លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ៕ ដោយ ៖ ប៊ុន ធី និងភារ៉ា

  • ស្ថានភាពបង្កបង្កើន ផលស្រូវរបស់កសិករ នៅបន្ទាយមានជ័យ លូតលាស់ល្អ បន្ទាប់ទទួលស្រូវពូជសម្តេចតេជោ ហ៊ុន សែន

    ស្ថានភាពបង្កបង្កើន ផលស្រូវរបស់កសិករ នៅបន្ទាយមានជ័យ លូតលាស់ល្អ បន្ទាប់ទទួលស្រូវពូជសម្តេចតេជោ ហ៊ុន សែន

    បន្ទាយមានជ័យ៖ ស្ថានភាពបង្កបង្កើនផលស្រូវបង្កើនរដូវរបស់កសិករនៅបន្ទាយមានជ័យលូតលាស់ល្អ បន្ទាប់ពីទទួលស្រូវពូជ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមកដាំដុះ ខណៈខេត្តនេះទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយទឹកជំនន់កន្លងមក ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងដូច្នេះ ពេលចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងបងប្អូនប្រជាកសិករដែលបានទទួលស្រូវពូជ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន សម្រាប់ស្តារឡើងវិញមានដើមដងល្អណាស់ ស្ថានភាពទឹកគ្រប់គ្រាន់ដើម្បីស្រោចស្របស្រូវឱ្យបានតាមផែនការនៅវាលស្រែឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រជាកសិករដែលទទួលបានស្រូវពូជ បង្ករបង្កើនផលស្រូវស្តារឡើងវិញ បានសម្តែងការរីករាយ និងថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ពូជស្រូវដើម្បីស្តារឡើងវិញនេះ ស្របពេលនៃរដូវធ្វើបណ្តេញទឹកសម្រកចុះ ។ គាត់បានរៀបរាបថា ស្រូវពួកគាត់បានបង្ករបង្កើនផល មានរយៈពេលជាង ១ខែហើយ មានដើមដងល្អមានទឹកស្រោចស្របគ្រប់គ្រាន់ ។ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រាប់ថា ក្រោយពេលសម្តេចបានប្រគល់ពូជស្រូវ ក្នុងនាមមន្ត្រីជំនាញបានចុះណែនាំបង្ហាត់បង្ហាញពីនីតិវិធីបច្ចេកទេស នៃការដាំដុះស្រូវឲ្យបានល្អ ដើម្បីបានទិន្នផលខ្ពស់ កាត់បន្ថយការចំណាយថ្លៃដើមខ្ពស់ប្រកបដោយប្រសិទ្ធិភាព ។ លោកបានបន្តឲ្យដឹងថា…

  • អភិបាលរងខេត្តកំពង់ធំ លើកឡើងថា សុខភាព ជាតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបាន ហើយបានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងអភិវឌ្ឍន៍សង្គមជាតិ

    អភិបាលរងខេត្តកំពង់ធំ លើកឡើងថា សុខភាព ជាតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបាន ហើយបានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងអភិវឌ្ឍន៍សង្គមជាតិ

    កំពង់ធំ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអសាទរ ពិធីអាហារូបត្ថម្ភថ្នាក់ស្រុក ក្រោមប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ» នៅក្នុងបរិវេណវត្តបទុម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួន ១៥៧នាក់ ។ ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា សុខភាពជាតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបាន ហើយបានចូលរួមចំណែកយ៉ាងធំធេងក្នុងការ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងអភិវឌ្ឍន៍សង្គមជាតិទាំងមូល ឲ្យល្អប្រសើរបាន។ ឯកឧត្តមបានបន្ថែមថា សុវត្ថិភាពម្ហូបអាហារ គឺជាកិច្ចការយើងទាំងអស់គ្នា ម្ហូបអាហារមានសុវត្ថិភាព មានសារៈសំខាន់ ខ្លាំងណាស់ចំពោះសុខភាព ជាពិសេស ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សគ្រប់រូប។ ឯកឧត្តម ក៏បានជំរុញ ដល់អាជ្ញាធរមូលដ្ឋានត្រូវធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ដោយផ្ដោតលើសកម្មភាពជាច្រើន ដូចជា ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការពង្រឹងសមត្ថភាពបច្ចេកទេស ការរៀបចំគោលការណ៍ណែនាំ ឲ្យបានយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃសុវត្ថិភាពម្ហូបអាហារ និងទទួលបានម្ហូបអាហារមានសុវត្ថិភាពប្រកបដោយអាហារូបត្ថម្ភ ហើយអាជីវកម្មម្ហូបអាហាររបស់យើងត្រូវបានគោរពទៅតាមគោលការណ៍ណែនាំស្តីពីអនាម័យ សុវត្ថិភាព គុណភាព និង និរន្តរភាពប្រព័ន្ធផលិតកម្មម្ហូបអាហារ។ លើសពីនេះឯកឧត្តមបានអំពាវនាវ គ្រប់បណ្តារគ្រួសារទាំងអស់…

  • សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ឧបត្ថម្ភអំណោយជូនគ្រួសារសមាជិកគណបក្សមានជីវភាពលំបាកខ្វះខាត ២០គ្រួសារ

    សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ឧបត្ថម្ភអំណោយជូនគ្រួសារសមាជិកគណបក្សមានជីវភាពលំបាកខ្វះខាត ២០គ្រួសារ

    ខេត្តកំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ប្រធានក្រុមការងាររបស់គណបក្សចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បាននាំយកនូវអំណោយមនុស្សធម៌ ឧបត្ថម្ភជូនគ្រួសារសមាជិកបក្ស ដែលមានជីវភាពលំបាកខ្វះខាត ២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវអង្ករ មីជាតិ ត្រីខកំប៉ុង ទឹកត្រីនិងទឹកសុទ្ធវីតាល់ នៅភូមិពន្លាជ័យ ភូមិពោធិ៍ ភូមិបេង និងភូមិចន្លុះ ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក តុង ទាវ សមាជិកអចិន្ត្រៃយ៍គណបក្សឃុំ បានអគុណ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម សោម ស៊ុន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ផ្សារភ្ជាប់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង ។ ឯកឧត្តម សោម ស៊ុន បានអរគុណដល់ថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ នឹងក្រុមការងារចុះជួយមូលដ្ឋានឃុំ ភូមិ បានសហការគ្នាល្អ រួមគ្នាក្នុងការបម្រើប្រជាជន និងដោះស្រាយការលំបាកជូនដល់សមាជិកក្រុមគ្រួសារបក្សនៅទូទាំងឃុំ បានយ៉ាងល្អប្រសើរ ពិសេសបានឆ្លើយតបនិងរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈមនានារបស់ប្រជាជន…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិចូលរួមទាំងអស់គ្នា ដើម្បីសម្រេចបានការបញ្ចប់អេដស៍នៅឆ្នាំ២០២៥

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិចូលរួមទាំងអស់គ្នា ដើម្បីសម្រេចបានការបញ្ចប់អេដស៍នៅឆ្នាំ២០២៥

    ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបង្ហាញពីមោទកភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានា រួមទាំងមេរោគអេដស៍បានល្អប្រសើរផងដែរ ដោយលោកស្រីក៏បានធ្វើការអំពាវនាវដល់ជនរួមជាតិទាំងអស់ចូលរួមទាំងអស់គ្នា ដើម្បីសម្រេចបានការបញ្ចប់អេដស៍នៅឆ្នាំ២០២៥។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានលើកឡើងដូចនេះ តាមរយៈសារលិខិត ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» ដើម្បីទាក់ទាញការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់រូប បន្តការប្រុងប្រយ័ត្នកាន់តែខ្លាំង ជាពិសេសយុវជនយុវនារី ក្នុងការបង្ការទប់ស្កាត់ការ ចម្លងមេរោគអេដស៍។ សម្ដេចបានឱ្យដឹងថា ៖ «ខ្ញុំមានមោទកភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានា រួមទាំងមេរោគអេដស៍ បានល្អប្រសើរ ជាពិសេសសកម្មភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ដែលបានផ្តល់ថ្នាំ និងប័ណ្ណសមធម៌ជាមួយនឹងថវិកាទ្រទ្រង់ជីវភាពដល់អ្នកផ្ទុកមេរោគអេដស៍, ធ្វើឱ្យអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ រាប់ម៉ឺននាក់មានសុខភាពល្អ, មានក្តីសង្ឃឹម, អាចរស់នៅក្នុងភាពថ្លៃថ្នូរ, ស្មើមុខស្មើមាត់, ពុំមានការរើសអើង ក្នុងសង្គមជាតិ»។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជាផងដែរនោះ បានបញ្ជាក់ទៀតថា បច្ចុប្បន្ននៅលើពិភពលោកមានអ្នកឆ្លងថ្មីជាង ៤ពាន់នាក់ ក្នុងមួយថ្ងៃ ចំណែកកម្ពុជា មានអ្នកឆ្លងថ្មីប្រមាណ ៣នាក់ ក្នុងមួយថ្ងៃ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានអំពាវនាវឱ្យជនរួមជាតិ,…

  • រដ្ឋាភិបាល៖ ការចែកពូជស្រូវជូនប្រជាជន ដើម្បីស្តារផលិតកម្មឡើងវិញ រួមចំណែកធានាដល់សន្តិសុខស្បៀងគ្រួសារ

    រដ្ឋាភិបាល៖ ការចែកពូជស្រូវជូនប្រជាជន ដើម្បីស្តារផលិតកម្មឡើងវិញ រួមចំណែកធានាដល់សន្តិសុខស្បៀងគ្រួសារ

    ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការគាំទ្រសកម្មភាពរាជរដ្ឋាភិបាលចែកគ្រាប់ពូជជូនកសិករ ដែលរងគ្រោះដោយទឹកជំនន់ ដើម្បីជួយស្តារផលិតកម្មស្រូវឡើងវិញថា ពិតជាចំណែកដ៏សំខាន់មួយ សំដៅបន្តធានាសន្តិសុខស្បៀងគ្រួសារកសិករកម្ពុជា។ តាមរយៈ កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភកាលពីថ្ងៃទី៣០ ខែវិច្ឆិកា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឯកឧត្តម ឌិត ទីណា បានលើកឡើងថា កម្ពុជាបានអភិវឌ្ឍខ្លួនចេញពីប្រទេសដែលខ្វះស្បៀង មកជាប្រទេសកសិកម្មកាន់តែទំនើប មានសន្តិសុខស្បៀងកាន់តែរឹងមាំ និងឈានដល់ការនាំចេញស្បៀងមួយចំនួនធំទៀតផង។ លោកបានថ្លែងថា ៖ «ថ្មីៗនេះ ការប្រែប្រួលអាកាសធាតុ និងទឹកជំនន់បានបង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខស្បៀងគ្រួសារ ដូច្នេះហើយ រាជរដ្ឋាភិបាលបានចែកគ្រាប់ពូជជូនប្រជាជនដែលរងផលប៉ះពាល់ ដើម្បីជួយស្តារផលិតកម្មស្រូវឡើងវិញ សំដៅបន្តធានាសន្តិសុខស្បៀងគ្រួសារ និងអាហាររូបត្ថម្ភគ្រួសារឱ្យបានពេញលេញ»។ លើសពីនេះទៀត រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ បានអះអាងដែរថា ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលបានធ្វើឱ្យកម្រិតជីវភាពកាន់តែប្រសើរឡើងប្រជាជនកម្ពុជាមានការយល់ដឹង និងយកចិត្តទុកដាក់កាន់តែច្រើនជាងមុនលើកត្តាសុខភាព និងអនាម័យ ដោយបានផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅ និងការទទួលទានបានយ៉ាងច្រើន និងឈានដល់ការទទួលទានអាហារដែលផ្តល់អាហារូបត្ថម្ភខ្ពស់ ដូចជាទឹកដោះគោជាដើម ដែលជាចំណុចមួយគួរឱ្យកត់សម្គាល់។ ឆ្លៀតក្នុងឱកាសនោះដែរ លោកយល់ថា ដើម្បីដាក់ចេញនូវវិធានការអនុវត្តឱ្យមានប្រសិទ្ធភាព លោកក៏ស្នើឱ្យពិនិត្យ ពិភាក្សា និងវាយតម្លៃឱ្យបានច្បាស់ និងគ្រប់ជ្រុងជ្រោយលើស្ថានភាពជាក់ស្តែងដែលជាកត្តាកំណត់ជោគជ័យនៃការងារ តាមរយៈការអប់រំ ការជួយកែប្រែទម្លាប់ និងការបន្តការផ្សព្វផ្សាយឱ្យប្រជាជនមានការយល់ដឹងកាន់តែទូលំទូលាយ ពីទម្លាប់រស់នៅ…

  • សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ ហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព»

    សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ ហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព»
  • ពិតជាគួរឱ្យសោកស្តាយជាទីបំផុត សត្វកែះញីមួយក្បាលដែលជាប់អន្ទាក់ និងរងរបួស បានស្លាប់ហើយ

    ពិតជាគួរឱ្យសោកស្តាយជាទីបំផុត សត្វកែះញីមួយក្បាលដែលជាប់អន្ទាក់ និងរងរបួស បានស្លាប់ហើយ

    ភ្នំពេញ ៖ សត្វកែះញីមួយក្បាលដែលជាប់អន្ទាក់ និងរងរបួស បានស្លាប់ហើយ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោយពីក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងសង្គ្រោះអស់លទ្ធភាពជាច្រើនថ្ងៃរួចមក។ ការស្លាប់របស់សត្វកែះនេះត្រូវបានអ្នកជំនាញបសុសត្វបញ្ជាក់ថា ដោយសារតែវារងរបួសធ្ងន់ធ្ងរដោយសារតែជាប់អន្ទាក់ ព្រានព្រៃដេញវាយជាំពោះផ្នែកខាងឆ្វេង និងភ្លាត់ឆ្អឹងជើងមុខខាងឆ្វេង។ លើសពីនេះទៀត សត្វកែះញីមានសុខភាពទន់ខ្សោយដោយសារតែមានផ្ទៃពោះ និងរលូតកូនស្លាប់ក្នុងផ្ទៃ ហើយរបួសស្បូនខ្លាំងរលូតដល់រលួយ។ រយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមគ្រូពេទបសុសត្វបានខិតខំសង្គ្រោះ តែដោយសារតែស្ថានភាពរបួសធ្ងន់ និងមានភាពគ្រាំគ្រាខ្លាំង មិនអាចឈរបាន ធ្វើឱ្យសត្វកែះញីដែលជាប្រភេទសត្វកម្រនៅលើសកលលោកមួយក្បាលនេះបានស្លាប់បាត់បង់ជីវិត។ ក្រសួងបរិស្ថានសូមសម្តែងនូវការសោកស្តាយក្រៃលែងចំពោះការបាត់បង់ប្រភេទសត្វកម្រនេះ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ សត្វព្រៃដែលកម្ពុជាមានឱ្យបានគង់វង្សដោយបញ្ឈប់ការដាក់អន្ទាក់ និងបរបាញ់សត្វគ្រប់ប្រភេទ និងសូមនិយាយថាទេចំពោះសាច់សត្វព្រៃ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលមានជំនឿថាសាច់សត្វ ឆ្អឹង សំណាក និងឈាមសត្វព្រៃជួយព្យាបាលជំងឺ និងធ្វើឱ្យសុខភាពរបស់ខ្លួនល្អ គឺមិនពិតឡើយ។ សូមចូលរួមអភិរក្សសត្វព្រៃនិងជីវៈចម្រុះគ្រប់ប្រភេទដើម្បីមនុស្សជំនាន់ក្រោយ ៕ ប្រភព ៖ ក្រសួងបរិស្ថាន

  • ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានពីករណីរំលូតគ៌ភស្លាប់ក្នុងផ្ទៃអាយុ ១៨សប្តាហ៍ នៅមន្ទីរសម្រាកព្យាបាលដើមអង្ក្រង(ព្រៃទទឹង)

    ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានពីករណីរំលូតគ៌ភស្លាប់ក្នុងផ្ទៃអាយុ ១៨សប្តាហ៍ នៅមន្ទីរសម្រាកព្យាបាលដើមអង្ក្រង(ព្រៃទទឹង)

    ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ដីពីករណីរំលូតគ៌ភស្លាប់ក្នុងផ្ទៃអាយុ ១៨សប្តាហ៍ នៅមន្ទីរសម្រាកព្យាបាលដើមអង្ក្រង(ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រោយចុះពិនិត្យស្រាវជ្រាវរកឃើញថា មន្ទីរព្យាបាលនេះ មានការធ្វេសប្រហែសអនុញ្ញាតឱ្យឆ្មបមិនទាន់ទទួលការបណ្តុះបណ្តាលបន្ថែមលើការរំលូតគ៌ភ អនុវត្តខុសបច្ចេកទេសគោលការណ៍សុខាភិបាល ហើយបច្ចុប្បន្នស្ត្រីរងគ្រោះកំពុងព្យាបាល និងជួយសង្គ្រោះជីវិត ដោយការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត្រ និងជួយគាំទ្រការព្យាបាលដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖

  • អ្នកជំនាញមកពីក្រសួងបរិស្ថាន និងអ្នកជំនាញមកពីបរទេសបានរួមគ្នាធ្វើការសិក្សាស្រាវជ្រាវ នៅស្ថានីយផូស៊ីលភ្នំកងវ៉ា

    អ្នកជំនាញមកពីក្រសួងបរិស្ថាន និងអ្នកជំនាញមកពីបរទេសបានរួមគ្នាធ្វើការសិក្សាស្រាវជ្រាវ នៅស្ថានីយផូស៊ីលភ្នំកងវ៉ា

    ខេត្តពោធិ៍សាត់ ៖ អ្នកជំនាញមកពីក្រសួងបរិស្ថាន និងអ្នកជំនាញមកពីបរទេសបានរួមគ្នាធ្វើការសិក្សាស្រាវជ្រាវ នៅស្ថានីយផូស៊ីលភ្នំកងវ៉ា ដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាបពីទឹកដីកកើត និងប្រវត្តិទីតាំងបុរាណស្ថានយូរលង់ នៃកន្លែងភ្នំចំណាស់មួយនេះ ។ ក្រៅពីការសិក្សាស្រាវជ្រាវទាំងនេះក្រុមអ្នកជំនាញក៏បានសិក្សាអំពីប្រវត្តិនៃទំនាក់ទំនងគ្នារវាងផូស៊ីសត្វដាយណូស័រ ក្នុងទឹកដីខេត្តកោះកុងដែលទើបបានគាស់យកទៅសិក្សាស្រាជ្រាវកាលពីថ្មីៗមកនេះនៅក្រសួងបរិស្ថាន ។ គួរបញ្ជាក់ថា ការជីកគាស់ផូស៊ីលដាយណូស័រដែលត្រូវបានរកឃើញលើកដំបូងបំផុតនៅកម្ពុជានេះបានប្រព្រឹត្តិឡើងកាលពីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ចាប់តាំងតែពី ម៉ោង ៨ព្រឹករហូតដល់ម៉ោង ៤៖២៦នាទីរសៀលក៏សម្រេចបានជោគជ័យតែម្តង។ ក្នុងខណៈពេលចុះទៅ សិក្សានៅ ស្ថានីយផូស៊ីលភ្នំកងវ៉ា ដែលស្ថិតនៅ ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានបានឱ្យដឹងថា៖តាមរយៈការចុះស្រាវជ្រាវនេះ ក៏ដើម្បីជាប្រយោជន៍ក្នុងការរកប្រភពដើមកំណើត និងប្រភពកកើតនៃសត្វសម័យកាលដ៏យូរលង់នេះថា វាមានទំនាក់ទំនងគ្នាបែបណា។ អ្នកស្រាវជ្រាវរូបនេះបានបញ្ជាក់បន្ថែមថា៖”ក្រុមអ្នកជំនាញចុះស្រាវជ្រាវនេះគឺគេនឹងសិក្សាមើលថា ស្រទាប់ថ្ម និងស្រទាប់ដីកន្លែងនេះមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច។សម្រាប់ការចុះស្រាវជ្រាវនេះយើងបានប្រទះឃើញហ្វូស៊ីលឈើមួយចំនួន។ក្នុងនេះដែរអ្នកស្រាវជ្រាវបរទេសពួកគាត់បានវាយតម្លៃជំហ៊ានដំបូងថា នឹងមានអាយុប្រហាក់ប្រហែលហ្វូស៊ីលដាយណូស័រដែលគេរកឃើញនៅខេត្តកោះកុងដែរពោលគឺវាអាចមានអាយុចាប់ពី ៦៥លានដល់១៩០លានឆ្នាំមុន”។ ក្នុងការចុះសិក្សាស្រាវជ្រាវនេះគេឃើញអ្នកជំនាញចំនួន ៤ រូប ចូលរួមក្នុងនេះមានដូចជា៖ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន និងលោក…