-
យុវជនមួយក្រុមបង្កើតកម្មវីធីកាត់សក់ ជូនពលរដ្ឋក្រីក្រដោយពុំគិតប្រាក់

ភ្នំពេញ៖យុវជនមួយក្រុមបង្កើតកម្មវីធីកាត់សក់ជូនពលរដ្ឋក្រីក្រ។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុកផ្លូវការរបស់សមាគមមិត្តយើងដែលជាក្រុមយុវជនស្ម័គ្រធ្វើការងារផ្នែកសង្គមកិច្ច។ សមាគមមិត្តយើងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ(សសយក)ផ្តល់សេវាកម្មកាត់សក់នៅថ្ងៃទី៣០ខែ វិច្ឆិកាឆ្នាំ២០២២ ក្រោយយុទ្ធនាការឈ្មោះថា«សក់ និងសម្រស់របស់មិត្តយើង»។ នាយិកាគណៈកម្មការប្រតិបត្តិសមាគមមិត្តយើងកញ្ញា ផាន់ សុនីតា បាននិយាយថាយុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណងដើម្បីជួយដល់បងប្អូនដែលមានជីវភាពខ្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ។ កញ្ញាបន្ថែមថាសមាគមបាននាំក្រុមសាឡន និងហាង កាត់សក់ល្បីៗនៅទីក្រុងភ្នំពេញ ក្នុងការផ្តល់នូវសេវាកម្មកាត់អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នកដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងឲ្យពួកគាត់ទទួលបាននូវសេវាកម្មសក់ស្អាត។ កញ្ញាបានបន្ថែមថា៖« យើងបានផ្តល់ជូនសេវាកាត់សក់ ដល់បងប្អូនដែលមានជីវភាពខ្វះខាតជាងមួយពាន់នាក់។ ជាមួយគ្នានោះយើងមិនត្រឹមតែផ្តល់ការកាត់សក់ដល់ពួកគាត់ប៉ុណ្ណោះទេ តែយើងក៏មានកញ្ចប់ជំនួយមានមានដូចជាអង្ករនិងសម្ភារមួយចំនួនជូនដល់ពួកគាត់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ដែលក្នុងកម្មវិធីបីលើកនេះយើងបានផ្តល់កញ្ចប់ជំនួយនេះដល់ពួកគាត់អស់ប្រមាណជាងមួយពាន់កញ្ចប់។នេះមិនគិតរួមចូលសកម្មភាពផ្សេងៗដែលសមាគមយើងបានធ្វើកន្លងមកនោះទេ»។ កញ្ញាបន្ថែមថាកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” ក៏មានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងសក់ជាង៥០នាក់ តំណាងក្រុមហ៊ុនដៃគូសហការរបស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ និងជួយសម្រួលជូនបងប្អូនកម្មករនិយោជិតនៃវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានអញ្ជើញមកចូលរួមផ្ទាល់ឱ្យទទួលបាននូវសេវាកម្មសក់ស្អាត។ សូមជម្រាបថាបន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មានការចែកជា “កញ្ចប់ ជំនួយមិត្តយើង” ដល់អ្នកមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋ កិច្ចក្រៅប្រ ព័ន្ធដែល បានចូលរួមនាពេលនេះផងដែរ ដោយក្នុងមួយនាក់នឹងទទួលបានកញ្ចប់ជំនួយមិត្តយើងមួយកញ្ចប់ ដើម្បី សម្រួលជីវភាពបន្ថែម៕ ដោយ៖វណ្ណ ស័ក្ដិ
-
ទីក្រុងមួយរបស់បារាំងនិងខេត្តកំពង់ឆ្នាំងចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបិត្តិការអភិវឌ្ឍន៍និងវិនិយោគ

កំពង់ឆ្នាំង៖ ក្រុង Bussy-Saint-Georges នៃប្រទេសបារាំងនិងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបិត្តិការអភិវឌ្ឍន៍ និង វិនិយោគនៃក្រុង និងខេត្ត ទាំងពីរ ឱ្យកាន់មានការរីកចម្រើនបន្ថែមទៀត ។ ពិធីចុះហត្ថលេខាខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ រវាង លោក Yann Dubosc អភិបាលក្រុង Bussy-Saint-Georges និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។ លោកអភិបាលខេត្តកំពង់ឆ្នាំងថ្លែងក្នុងពិធីនេះថា កិច្ចព្រមព្រៀងនេះ ធ្វើឡើង ក្នុងគោល បំណង កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើការលើវិនិយោគ និងអភិវឌ្ឍ ខណៈ ខេត្តកំពង់ឆ្នាំង មានសក្តានុពលលើវិស័យកសិកម្ម ទេសេចរណ៍ និង ឧស្សាហកម្ម និងជាខេត្តមានការរីកចម្រើនយ៉ាងខ្លាំងផងដែរ។ លោកបន្តថា៖« កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹង ទាក់ទាញអ្នកវិនិយោគរបស់…
-
រដ្ឋមន្រ្តីក្រសួងការងារលើកទឹកចិត្តឱ្យទីភ្នាក់ងារជ្រើសរើសឯកជន ចូលរួមក្នុងការអនុវត្តក្រមសីលធម៌ ដើម្បីការពារសិទ្ធ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងដោយ បានលើកទឹកចិត្តឱ្យទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ដែលបានទទួលអាជ្ញាបណ្ណពីក្រសួង ចូលរួមក្នុងការអនុវត្តនូវក្រមសីលធម៌ដ៏មានសារសំខាន់នេះ ដើម្បីបង្ហាញឱ្យឃើញការបេជ្ញាចិត្តខ្ពស់របស់ខ្លួនក្នុងការការពារសិទ្ធ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានថ្លែងបែបនេះក្នុងពិធីចុះហត្ថលេខាលើក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃសាកល្បង នៃ ការអនុវត្តក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ធ្វើឡើងនៅសណ្ឋាគារ សាន់វ៉េ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ឯកឧត្តម អ៊ិត សំហេង បានមានប្រសាសន៍ថា៖”ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាជាឧបករណ៍មួយកំណត់នូវគោលការណ៍គ្រឹះជាមូលដ្ឋានស្របតាមច្បាប់ជាតិ និងបទដ្ឋានការងារអន្តរជាតិសម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាទាំងអស់អនុវត្តប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ខ្ពស់ក្នុងការគ្រប់គ្រងការជ្រើសរើស ការបណ្តុះបណ្តាល ការបញ្ជូន និងការគ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេស”។ ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងប្រព័ន្ធវាយតម្លៃសាកល្ប ងនៃការអនុវត្តក្រមសីលធម៌ ទទួលបានការគាំទ្រជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ ILO សមាគម ACRA និងសមាគម MAC ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹង ស្តីពីការជ្រើសរើសពលករប្រកបដោយយុត្តិធម៌ដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។ ឯកឧត្តម បានថ្លែងដោយបញ្ជាក់ថា៖ បច្ចុប្បន្នប្រទេសកម្ពុជាមានពលករសរុបចំនួនប្រមាណជាង ១លាន២សែននាក់។ បើតាមការប៉ាន់ស្មានពលករកម្ពុជា បានផ្ញើរថវិកាមកកម្ពុជាដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ប្រមាណជាង២ពាន់លានដុល្លារក្នុង១ឆ្នាំៗ។ នៅពេលបញ្ចប់កិច្ចសន្យាការងារ…
-
យានយន្តល្មើសចំនួន ២៥៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី២៩ ម្សិលមិញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១៦៣គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ២.៥៦៥ គ្រឿង ក្នុងនោះ រថយន្តធំ ១៥គ្រឿង រថយន្តតូច ៥២០គ្រឿង និងម៉ូតូ ចំនួន ២.០៣០ គ្រឿង រក ឃើញយានយន្ត ល្មើស សរុប ចំនួន ២៥៤ គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៣៥គ្រឿង និង ម៉ូតូ ចំនួន ២១៦ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក…
-
សមាគមមិត្តយើង និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញផ្តល់សេវាកាត់សក់ ចែកអំណោយដល់អ្នកធាក់ស៊ីក្លូ និងពលរដ្ឋក្រីក្រ

ភ្នំពេញ៖ សមាគមមិត្តយើង បានបន្តយុទ្ធនាការ“សក់ និងសម្រស់របស់មិត្តយើង”ជាលើកទី៣ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដើម្បីផ្តល់សេវាកម្មកាត់សក់ ដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត់ដោយពុំគិតប្រាក់ ។ កញ្ញា ផាន់ សុនីតា ប្រធានសមាគមមិត្តយើងបានឱ្យដឹងនៅក្នុងពិធីដែលបានរៀបចំឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ថា ៖ នេះជាលើកទីបីហើយដែលសមាគមមិត្តយើងរៀបចំ កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” ការរៀបចំឡើងនេះក្នុងគោលបំណងដើម្បីជួយដល់បងប្អូនមានជីវភាពខ្វះខាត និងកម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ។ ប្រធានសមាគមបានឲ្យដឹងថា សមាគមមានកម្មវិធីសប្បុរសធម៌ជាច្រើន ក្នុងការជួយដល់អ្នកដែលមានជីវភាពខ្វះខាត ។ កម្មវិធីបីលើកមកនេះ យើងបានផ្តល់ជូនសេវាកាត់សក់ ដល់បងប្អូនដែលមានជីវភាពខ្វះខាតជាង ១ពាន់នាក់ ជាមួយគ្នានោះយើងមានកញ្ចប់ជំនួយ ដូចជា អង្ករ និងសម្ភារៈមួយចំនួនជូនដល់ពួកគាត់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ។ កញ្ញាបន្ថែមថា៖”កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះផងដែរ ក៏មានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងសក់ជាង ៥០នាក់ តំណាងក្រុមហ៊ុនដៃគូសហការរបស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ៕ ដោយ ៖ ម៉ាដេប៉ូ
-
សម្ដេចក្រឡាហោម ស ខេង ថ្លែងថា ខ្មាំងសត្រូវក្នុងសម័យសន្តិភាព ខុសពីខ្មាំងសត្រូវសម័យសង្គ្រាម ពោលគឺសម័យសន្តិភាពដូចបច្ចុប្បន្ន ខ្មាំងសត្រូវរបស់យើងទាំងអស់គ្នាធំបំផុតគឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែមិគសិរ ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាវិទ្យាល័យជ្រៃ ចំនួន ១ខ្នង ២ជាន់ មាន ១២បន្ទប់ និងសមិទ្ធផលនានា ស្ថិតនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរលោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានខិតខំរួមចំណែកពង្រឹងការកសាងធនធានមនុស្សរបស់ជាតិ តាមរយៈការគ្រប់គ្រងការបង្រៀន និងរៀនដោយយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យធនធានមនុស្សរបស់កម្ពុជាមានលទ្ធភាពកាន់តែច្រើនក្នុងការប្រកួតប្រជែងជាមួយធនធានមនុស្សនៅក្នុងតំបន់ និងអន្តរជាតិ។ សម្ដេចថ្លែងបន្តថា ខ្មាំងសត្រូវក្នុងសម័យសន្តិភាព ខុសពីខ្មាំងសត្រូវសម័យសង្គ្រាម ពោលគឺសម័យសន្តិភាពដូចបច្ចុប្បន្ន ខ្មាំងសត្រូវរបស់យើងទាំងអស់គ្នាធំបំផុតគឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ។ សម្ដេចក៏បានបន្តពន្យល់ទៀតថា«ដើម្បីប្រឆាំងនឹងខ្មៅសត្រូវទាំងពីរនេះ ជាដំបូងគឺយើងត្រូវប្រឆាំងនឹងខ្លួនឯងជាមុនសិន»។ សម្ដេច បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរៀងៗខ្លួន ហើយសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សា និងអភិវឌ្ឍន៍សមត្ថភាព។ សម្ដេចបានបន្តទៀតថា«ធនធានមនុស្សគឺធានធានគន្លឹះដែលបង្កើតលទ្ធផល សមិទ្ធផល…
-
ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ ចំនួន ៤០០គ្រួសារ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម បានទទួលអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ខេត្តកំពង់ចាម៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន ៤០០គ្រួសារ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងថា កន្លងមកថ្មីៗនេះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកបាធាយចំនួន ២,៥១៧គ្រួសារ បានទទួលអំណោយជាស្រូវពូជរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ម្តងរួចហើយ ហើយថ្ងៃនេះ តាងនាមឱ្យក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ឯកឧត្តម នាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន ៤០០គ្រួសារ ក្នុងស្រុកបាធាយ បន្ថែមទៀត ដោយគ្រួសារនីមួយៗទទួលបាន៖ អង្ករ ចំនួន១បាវ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ ។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា នេះជាសក្ខីភាពបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល…
-
ឧត្តមសេនីយ៍ឯក ស ថេត ផ្តល់ការណែនាំដល់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ចាប់ផ្តេីមរៀបចំ ចុះធ្វេីអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដល់តាមភូមិ និង តាមខ្នងផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងជម្រុញបន្ថែម ក្នុងការផ្សព្វផ្សាយ ដេីម្បីពន្លឿនក្នុងការធ្វេីអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរប្រភេទថ្មីជូនដល់ប្រជាពលរដ្ឋទាំង២ភេទ ដែលគ្រប់អាយុ ១៥ឆ្នាំ និងសម្រាប់ប្រពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព និងសល់សុពលភាពត្រឹម ៩០ថ្ងៃហួសសុពលភាព ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វេីការកោតសរសេីរដល់មន្ត្រីទាំងអស់ ដែលបានខិតខំបំពេញ តួនាទីភារកិច្ចកន្លងមកក្នុងការបម្រេី និងផ្តល់សេវាសាធារណ:ចំបាច់ផ្សេងៗដល់ប្រជាពលរដ្ឋបានយ៉ាងល្អ ជាពិសេសឯកឧត្តមស្នងការ បានផ្តល់ការណែនាំដល់មន្ត្រីទទួលការងារអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទាំងអស់ ត្រូវរៀបចំធ្វេីជាតារាងផែនការ ម៉ោងវេលា ទីកន្លែង ឲ្យច្បាស់លាស់ ដោយចាប់ផ្តេីមធ្វេីយុទ្ធនាការចុះធ្វេីអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងករណីមានប្រជាពលរដ្ឋសួរនាំផ្សេងៗ មន្ត្រីពាក់ព័ន្ធត្រូវមានការបញ្ជាក់ហេតុផលឲ្យបានច្បាស់លាស់ និងសមរម្យជាមួយប្រជាពលរដ្ឋ ។ មន្ត្រីត្រូវណែនាំប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ នៅពេលគាត់សុំកែអក្សរឡាតាំង ថ្ងៃខែឆ្នាំកំណេីត គឺត្រូវផ្តោតសំខាន់លេីសំបុត្រកំណេីត មិនមែនកែតាមការចង់បាននោះទេ ។ មួយវិញទៀត ការធ្វេីអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរនេះត្រូវការពេលវេលា ៤៥ថ្ងៃ គិតចាប់ពីថ្ងៃបំពេញឯកសារ…
-
មន្ត្រីធនាគារជាតិនៃកម្ពុជា ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ចាំបាច់ត្រូវតែមានការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជូនដល់អ្នកប្រើប្រាស់ ពិសេស ពលរដ្ឋនៅតាមមូលដ្ឋាន

ខេត្តកំពង់ឆ្នាំង ៖ ឧបការីទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានលើកឡើងថា ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ចាំបាច់ត្រូវតែមានការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជូនដល់អ្នកប្រើប្រាស់ ពិសេស ពលរដ្ឋនៅតាមមូលដ្ឋាន ។ ជាមួយនេះ ទន្ទឹមនឹងការរីកចម្រើនរបស់វិស័យមីក្រូហិរញ្ញវត្ថុ វិស័យនេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលជាឧបសគ្គ ដល់ការបន្តអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ និងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុខ្លះៗដែរ។ នេះគឺជាការបញ្ជាក់របស់ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ដែលបានថ្លែង ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលប្រារព្វធ្វើនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជាបានអះអាងថា ៖ វិស័យមីក្រូហិរញ្ញវត្ថុ កម្ពុជានៅតែរក្សាបាននូវការរីកចម្រើន និងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកស្តារនិងបន្តអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។ ជាក់ស្តែង គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២ ទំហំទ្រព្យសកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមានប្រមាណ ៤៣,៧៦ ទ្រីលានរៀល (ស្មើនឹង ១០,៦២ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ…
-
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គោរពការចាកចេញរបស់លោក យ៉ង សាំងកុមារ និងមនុស្សជំនិតលោក ដើម្បីគោលដៅកែប្រែវិស័យកសិកម្មកម្ពុជា

ភ្នំពេញ៖គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP)គោរពការចាកចេញនូវវត្តមានមន្ត្រីជាន់ខ្ពស់បក្សខ្លួនពីររូប គឺលោកយ៉ង សាំងកុមារ និងលោក ឡឹក សុធារ ដែលនឹងត្រូវរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញម្តង ហើយហៅការសម្រេចចិត្តនេះថា ជាសិទ្ធិនយោបាយបុគ្គល និងហេតុផលដើម្បីអនាគតវិស័យកសិកម្មកម្ពុជា ដែលស្របទៅតាមឆន្ទៈរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានផ្ទាល់។ ខណៈដែល លោក យ៉ង សាំងកុមារ បានបញ្ជាក់ឱ្យដឹងថា ការងារដែលលោកនឹងធ្វើមុនគេគឺ បញ្ហាស្រូវអង្ករ នៅពេលលោកចូលកាន់តួនាទី។ លោក សាម អុីន អគ្គលេខាធិការ និងជាអ្នកនាំពាក្យនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រាប់ឱ្យដឹងថា លោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ពិតជាបានសម្រេចចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានពិតប្រាកដមែន គ្រាន់តែមិនទាន់មានការប្រកាសជាផ្លូវការណាមួយព្រោះស្ថានការណ៍ប្រថុចញ៉ុចខ្លាំងពេក។ លោក សាម អុីន បញ្ជាក់ថា ៖ «យើងមានអារម្មណ៍ថា សោកស្តាយដែរ ប៉ុន្តែពួកគាត់មានហេតុផលសមរម្យ។ មានហេតុផលផ្ទាល់រៀងៗខ្លួន ហើយយើងគ្មានសិទ្ធិអំណាចអ្វីទៅឃាត់ឃាំងឡើយ។ បន្ទាប់ពីបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ ហ្នឹង គាត់ក៏បានពីគ្រោះយោបល់ជាមួយយើងអំពីបញ្ហាប្រឈមនានា ហើយគាត់ក៏សម្រេចចាកចេញទៅចូលរួមជាមួយគណបក្សប្រជាជន ព្រោះគាត់មានហេតុផលមួយថា គាត់មានចំណេះដឹងកសិកម្ម មានផែនការចង់ជួយកសិករច្បាស់លាស់»។ លោក សាម អុីន បានបញ្ជាក់ថា…