Category: ព័ត៌មានសង្គម

  • អ្នកនាំពាក្យ៖ការអំពាវរបស់តំណាងរាស្ត្រអូស្ត្រាលីមិនអាចជួយអីដល់កញ្ញាឈឹម ស៊ីថរ ឡើយ

    អ្នកនាំពាក្យ៖ការអំពាវរបស់តំណាងរាស្ត្រអូស្ត្រាលីមិនអាចជួយអីដល់កញ្ញាឈឹម ស៊ីថរ ឡើយ

    ភ្នំពេញ៖រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងយុត្តិធម៌ឯកឧត្តម  ជិន ម៉ាលីន បានបញ្ជាក់ថាការអំពាវរបស់តំណាងរាស្ត្រអូស្ត្រាលីមិនអាចជួយអីដល់កញ្ញាឈឹម ស៊ីថរ បានឡើយ។ការអះអាងប្រាប់អ្នកកាសែតបែបនេះជាឆ្លើយតបទៅនឹង តំណាងរាស្ដ្រប្រទេសអូស្ដា្រលីលោក ជូលៀន ហីល(Julian Hill) ដែលកាលពីថ្ងៃទី២៨ខែវិច្ឆិកា បានបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងមេដឹកនាំសហជីពណាហ្គាវើលដ៍ កញ្ញាឈឹម ស៊ីថរ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ឯកឧត្តម ជិន ម៉ាលីន បានប្រាប់ថា វាមិនមានជាបញ្ហាទេ នេះគ្រាន់តែជាការអំពាវនាវរបស់តំណាងរាស្ដ្រអូស្ដ្រាលីប៉ុណ្ណោះ ហើយក៏មិនអាចធ្វើការដោះលែង កញ្ញា ឈឹម ស៊ីថរបានទេ ពីព្រោះវាមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ឡើយ។ លោកពន្យល់ថា៖ «ខ្ញុំយល់ថាវាមិនអី បើគ្រាន់តែអំពាវនាវហ្នឹង។ គឺវាមិនអាចជួយដល់គាត់បានទេ ពីព្រោះវាគឺមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ ក្នុងការកាពារជនជាប់ចោទ។ ក៏ប៉ុន្តែបើគាត់ចង់ជួយ ឱ្យគាត់ចូលរួមតាមដំណើរការនីតិវិធីរបស់តុលាការ ធ្វើការការពារខ្លួនតាមផ្លូវច្បាប់ ហើយអនុវត្តទៅតាមបញ្ញត្តិច្បាប់ឬនីតិវិធីច្បាប់របស់តុលាការកម្ពុជា»។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ ដោយលោក ជូលៀន ហីល(Julian Hill) តំណាងរាស្ដ្រអូស្ដា្រលី បានថ្លែងថា ការចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិក កម្មករខ្មែរ នៃក្រុមហ៊ុនណាហ្កាវើលដ៍ គឺជារឿងដែលមានលក្ខណៈមិនស្រមហេតុផល។លោកបញ្ជាក់ថា លោកទើបតែជួបទទួលទានកាហ្វេជាមួយកញ្ញា ស៊ីថរ កាលពីសប្ដាហ៍មុន ពេលដែលកញ្ញាមកចូលរួមកិច្ចប្រជុំសហភាពសហជីពអន្តរជាតិនៅទីក្រុងម៉ែលប៊ន(Melbourne)…

  • ថ្នាក់ដឹកនាំខេត្តកណ្តាល ប្រកាសផ្ដល់រង្វាន់ម៉ូតូចំនួន ១គ្រឿង ចំពោះសិស្សានុសិស្សណាដែលប្រឡងជាប់និទ្ទេសA ខណៈសិស្សជាប់និទ្ទេស B ,C ,D ,E ក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តផងដែរ

    ថ្នាក់ដឹកនាំខេត្តកណ្តាល ប្រកាសផ្ដល់រង្វាន់ម៉ូតូចំនួន ១គ្រឿង ចំពោះសិស្សានុសិស្សណាដែលប្រឡងជាប់និទ្ទេសA ខណៈសិស្សជាប់និទ្ទេស B ,C ,D ,E ក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តផងដែរ

    ខេត្តកណ្តាល ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និង សិស្សក្នុងក្រុងតាខ្មៅ ដែលត្រៀមប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ សម័យប្រឡង ថ្ងៃទី៥-៦ ធ្នូ ២០២២ ប្រមាណ ៨០០នាក់ នៃវិទ្យាល័យ ហ៊ុន សែន សេរីភាព។ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានប្រកាសថា រដ្ឋបាលខេត្តកណ្តាលនឹងផ្ដល់រង្វាន់ម៉ូតូចំនួន ១គ្រឿង ចំពោះសិស្សានុសិស្សណាដែលប្រឡងជាប់និទ្ទេសA ខណៈដែលសិស្សជាប់និទ្ទេស B ,C ,D ,E ក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តផងដែរ។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានបង្ហាញការជឿជាក់ថា សិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ក្នុងខេត្តកណ្ដាលនឹងប្រលងបានជាប់ភាគច្រើនបំផុត ពីព្រោះមានលោកគ្រូ អ្នកគ្រូ បានខិតខំបង្ហាត់បង្ហាញសិស្សានុសិស្សនូវចំណេះដឹងទាំងអស់ ដើម្បីឱ្យក្មួយៗទទួលបានលទ្ធផលល្អ ជាកិត្តិយសរបស់ខេត្តលោកគ្រូ អ្នកគ្រូ…

  • ខេត្តកំពង់ស្ពឺ រៀបចំមហោស្រពខ្លែងខ្មែរ ដើម្បីត្រៀមទៅចូលរួមប្រកួតថ្នាក់ជាតិ

    ខេត្តកំពង់ស្ពឺ រៀបចំមហោស្រពខ្លែងខ្មែរ ដើម្បីត្រៀមទៅចូលរួមប្រកួតថ្នាក់ជាតិ

    (កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំមហោស្រពបង្ហោះខ្លែងខ្មែរលើកទី១ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅបរិវេណកីឡដ្ឋានខេត្ត ក្នុងសង្កាត់ ក្រុងច្បារមន ដើម្បីជ្រើសរើសយកខ្លែងដែលមានភាពល្អឯកទៅចូលរួមប្រកួតថ្នាក់ជាតិ ។លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបានលើកឡើងថា ការរៀបចំមហោស្រពបង្ហើរខ្លែងនេះក្នុងគោលបំណងថែរក្សា ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិយើង និងជំរុញលើកកម្ពស់វិស័យទេសចរណ៍ខេត្តក៏ដូចជាបង្កការសប្បាយរីករាយជូនដល់ភ្ញៀវជាតិ និងអន្តរជាតិបានទស្សនាកំសាន្តសប្បាយ ។ សម្រាប់មហោស្រពបង្ហើរខ្លែងខ្មែរថ្ងៃនេះគឺមានខ្លែងឯកចំនួន១៤មកពីតាមបណ្តាស្រុកនានាក្នុងខេត្តដែលបានចូលរួមប្រកួតប្រជែង។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានថ្លែងថា នេះជាលើកទី១ហើយសម្រាប់ខេត្តកំពង់ស្ពឺ ដែលបានប្រារព្ធពិធីបើកមហោស្រពបង្ហោះខ្លែងខ្មែរប្រចាំឆ្នាំ២០២២ ហើយការប្រារព្ធនេះដែរ គឺជាការចូលរួមចំណែកអនុវត្តន៍គោលនយោបាយជាតិវិស័យវប្បធម៌ ក្នុងន័យជំរុញអោយព្រះរាជាណាចក្រកម្ពុជា ក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌អោយបានទូលំទូលាយ ។ បើយោងតាម កម្រងឯកសារស្តីពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ រៀបរៀងដោយព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ បានលើកឡើងថា «ប្រពៃណីនៃការបង្ហើរខ្លែង បានឆ្លុះបញ្ចាំងនូវចរិតរបស់សង្គមខ្មែរ ដែលរស់នៅផ្សាភ្ជាប់នឹងធម្មជាតិ ទទួលឥទ្ធិពលពីធម្មជាតិ និងប្រើប្រាស់ថាមពលធម្មជាតិសម្រាប់បម្រើដល់ការរស់នៅនិងការកម្សាន្ត ។ ម្យ៉ាងទៀត ប្រពៃណីនៃការបង្ហើរខ្លែង មិនគ្រាន់តែជាពិធីមួយធ្វើឡើងសម្រាប់ជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពិធីមួយសម្រាប់គោរពបូជាដល់សាសនាផងដែរ ដែលប្រជាជនខ្មែរធ្លាប់ជឿនិងគោរពតាំងពីដើមរៀងមកគឺព្រហ្មញ្ញសាសនា នឹងព្រះពុទ្ធសាសនា ៕ ម៉ុន…

  • ក្រសួងសុខាភិបាល ហាមប្រើប្រាស់ផលិតផលបំប៉នសុខភាព ផលិតផលគ្រឿងសម្អាង និងឱសថចំនួនបួន ប្រភេទ

    ក្រសួងសុខាភិបាល ហាមប្រើប្រាស់ផលិតផលបំប៉នសុខភាព ផលិតផលគ្រឿងសម្អាង និងឱសថចំនួនបួន ប្រភេទ

    ភ្នំពេញ៖ផលិតផល​បំប៉នសុខភាព ផលិតផល​គ្រឿងសម្អាង និង​ឱសថ ចំនួន​៤​ ប្រភេទ ត្រូវ​បាន​ក្រសួង​សុខាភិបាល​​ជូន​ដំណឹង​ទៅ​ដល់​ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការ​ប្រើប្រាស់និង​ទិញ​ផលិត​ផលទាំងនេះ ដោយ​សារ​គ្មាន​លេខប្រវេទន៍​ និង​លេខបញ្ជិការទទួលស្គាល់ពី​ក្រសួង​នោះឡើយ។ យោង​តាម​សេចក្តីជូនព័ត៌មានរ​បស់​ក្រសួង​សុខាភិបាល​ ដែលចេញ​កាល​ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា បាន​ឱ្យ​ដឹងថា ក្រសួង​​បាន​ហាម​ឃាត់​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព​ L.G.K, ឱសថឈ្មោះ MIRACLES, ឱសថឈ្មោះ KAMIN CHUN និងគ្រឿងសម្អាងឈ្មោះ I Care & Tcare Pharma ដែលផលិតផល និងឱសថទាំងនេះ​គ្មានលេខបញ្ជិកា និង​លេខប្រវេទន៍​ពី​ក្រសួង​ឡើយ។ អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលបំប៉នសុខភាពក្នុងប្រទេសកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ក្រសួង​សុខាភិបាលបានបញ្ជាក់ថា ៖ «ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ញិកាដែលមាន បិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺមានពីរផ្នែក ​គឺ​​មានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរណឱសថ និង​មានលេខបញ្ជិកា ដែលទទួលស្គាល់ដោយក្រសួង​សុខាភិបាល»។​ ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាលក៏បានអំពាវនាវទៅដល់​ប្រជាពលរដ្ឋទាំងអស់មិនត្រូវជឿលើការផ្សព្វផ្សាយផលិតផល បំប៉នសុខភាពគ្មានលេខបញ្ញិកាទាំងនេះជាបន្តទៀតឡើយ និងមិនត្រូវប្រើប្រាស់ផលិតផលទាំងនេះទេ ដោយសារ​ផលិតផលទាំងនេះមិន​អាចធានាបាននូវគុណភាព និងអាចធ្វើឱ្យ​ប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតផង។ ក្រសួងសុខាភិបាលក៏​តម្រូវឱ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក​ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយ…

  • ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ធ្វេីសកម្មភាពឆក់ខ្សែកមិនបានសម្រេច ត្រូវពលរដ្ឋស្ទាក់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

    ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ធ្វេីសកម្មភាពឆក់ខ្សែកមិនបានសម្រេច ត្រូវពលរដ្ឋស្ទាក់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាស្ទាក់ចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វេីសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូទៅរកទិញម្ហូបមិនបានសម្រេច កាលពីវេលា១២ និង៤០នាទីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅផ្លូវបេតុង ភូមិព្រៃសិលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ ។ ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ ប៉ុក រតនា ហៅវាសនា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ រីឯបក្ខពួក០២នាក់ទៀតគេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណ ។ ដោយឡែកជនរងគ្រោះឈ្មោះអៀន ផល្លី ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅភូមិព្រៃសិលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ ។ ក្រោយកេីតហេតុ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋនាំយកប្រគល់ជូនសមត្ថកិច្ចដេីម្បីចាត់ការតាមច្បាប់ ៕ ដោយ៖ ប៊ុនធី និងភារ៉ា

  • យុវជនខ្មែរមួយចំនួន ចង់ឃើញគុនល្បុក្កតោទទួលបានការគាំទ្រកាន់តែទូលាយថែមទៀត

    យុវជនខ្មែរមួយចំនួន ចង់ឃើញគុនល្បុក្កតោទទួលបានការគាំទ្រកាន់តែទូលាយថែមទៀត

    ភ្នំពេញ៖ គុនល្បុក្កតោជាក្បាច់គុនបុរាណរបស់ខ្មែរ ដែលមានវត្តមាននៅក្នុងសង្គមខ្មែរជាច្រើនសតវត្ស មក​ហើយ។គុនល្បុក្កតោត្រូវបានចុះចូលទៅក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្ស​ជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុកកាលពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២២។ ការដាក់បញ្ចូលនេះធ្វើឡើងនាកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើ​ម្បីការការពា​របេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោក្នុងបញ្ជីតំណាង​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1។ ប្រជាជនខ្មែរជាច្រើននាក់បានសម្ដែងនូវការសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តនេះ។ តាមរយៈយុរវជនមួយក្រុមបន្ទាប់ពី​ឃើញ​សមិទ្ធផល​ដ៏ត្រចះត្រចង់នេះបានស្នើឱ្យរដ្ឋាភិបាលបង្កើនការផ្សព្វផ្សាយពីល្បុក្កតោ ប្រកបដោយយុទ្ធសាស្ត្រច្បាស់លាស់។ លោក ហុង សេរីហ្វុង ជានិស្សិតសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញបានបង្ហាញនូវការស្ញប់ស្ងែង និងរំភើបព្រោះលោកយល់ថា នេះជាធានាបាននូវការថែរក្សាអ្វីដែលដូនតាខ្មែរបន្សល់ទុកឱ្យ។ ប៉ុន្តែយ៉ាងណាលោកចង់ឃើញមានការយកចិត្តទុកដាក់បន្ថែមមួយកម្រិតទៀតលើគុនល្បុក្កតោនេះ ដើម្បីឱ្យប្រជាជនខ្មែរបានយល់ដឹងពីសម្បត្តិរបស់ខ្លួនបន្ថែម។ លោក ហុង សេរីហ្វុងនិយាយថា៖ «ខ្ញុំចង់ឃើញឱ្យមានការការបង្ហាត់គុនល្បុក្កតោទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស ដើម្បីឱ្យកូនខ្មែរក៏ដូចជាជនបរទេសដែលស្រឡាញ់គុនល្បុក្កតោបានយល់ដឹង ប្រើប្រាស់ និងផ្សព្វផ្សាយគុនល្បុក្កតោឱ្យកាន់តែទូលំទូលាយ»។ ស្រដៀងគ្នានេះ លោក ហៀម ដារ៉ូ ដែលជាកីឡាករប្រភេទកីឡាការ៉ាតេ ក៏បង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីបាន ដឹងថាគុនល្បុក្កតោមួយទៀត ត្រូវបានបញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ លោក ហៀម ដារ៉ូ​ និយាយថា៖ «ក្នុងនាមខ្ញុំជាអ្នកចូលចិត្តលេងកីឡាដែរនោះ ខ្ញុំសប្បាយចិត្តជាខ្លាំងបន្ទាប់ពីល្បុក្ក តោបានក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក…វាជាមោទនភាពដ៏ធំធេងមួយសម្រាប់យើង ដែលជាប្រជាជនកម្ពុជា»។ ក្រោយពីបានចូលទៅក្នុងបញ្ជីយ៉ាងដូច្នេះហើយ លោកក៏រំពឹងថាគុនល្បុក្កតោ នឹងមានភាពល្បីរន្ទឺពាសពេញពិភព​លោក ហើយទទួលបានការយកចិត្តទុកដាក់ពីប្រជាជន ក៏ដូចជារាជរដ្ឋាភិបាលកាន់តែច្រើន ជាពិសេសគឺពង្រីកវិសាលភាពនៃគុនល្បុក្កតោតែម្ដង។ យុវជន ហេង…

  • ក្រសួងពាណិជ្ជកម្មប្តេជ្ញាលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញាពាណិជ្ជកម្ម

    ក្រសួងពាណិជ្ជកម្មប្តេជ្ញាលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញាពាណិជ្ជកម្ម

    ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មកម្ពុជាបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាពាណិជ្ជកម្មនៅក្នុងស្រុកតាមរយៈផែនការសកម្មភាពកន្លងមក និងប្តេជ្ញាពង្រឹងវិស័យនេះបន្ថែមដែលជាអាទិភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារ។ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាឯកឧត្តម អ៊ុក ប្រជា កាលពីថ្ងៃទី២៩ខែវិច្ឆកា បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងនិងស្ថាប័នពាក់ព័ន្ធជុំវិញការអភិវឌ្ឈន៍វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។ លោកលើកឡើងថា ៖ «ការអភិវឌ្ឍកម្មសិទ្ធិបញ្ញាគឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារ ហើយមានតួនាទីជាគន្លឹះក្នុងការជំរុញកំណើន និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយការងារកម្មសិទ្ធិបញ្ញានេះ គឺជាកិច្ចការមួយដែលមានភាពប្រទាក់ក្រឡាដោយផ្ទាល់ផង និងដោយប្រយោលផងជាមួយភាគីពាក់ព័ន្ធ ជាច្រើន ទាំងកម្រិតអន្តរ-រដ្ឋាភិបាល កម្រិតអន្តរ-ក្រសួង ជាពិសេសវិស័យឯកជន» ។ លោកគូសបញ្ជាក់ថា ក្នុងកិច្ចការលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញានេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាព ការងារកម្មសិទ្ធិបញ្ញាសម្រាប់រយៈពេល៣ឆ្នាំ សេចក្តីព្រាងគោលនយោបាយជាតិ ការពង្រឹងស្ថាប័នកម្មសិទ្ធិបញ្ញាក្នុងការគ្រប់គ្រងច្បាប់ និងប្រព័ន្ធកម្មសិទ្ធិបញ្ញាឱ្យ មានប្រសិទ្ធភាព និងមានតុល្យភាព។ ក្រសួងក៏បានកសាងហេដ្ឋារចនាសម្ព័នរូបវន្ត ព្រមទាំងការពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ ទំនងជាមួយស្ថាប័ន្ធពាក់ព័ន្ធនានាផង។ កម្ពុជាក្នុងពេលបច្ចុប្បន្ន អាចត្រូវបានចាត់ទុកជាប្រទេសលំដាប់ទីពីរក្នុងតំបន់អាស៊ាន ដែលមានរយៈពេលនៃការចុះបញ្ជីបានលឿនជាងគេ ដោយប្រើរយៈពេលនេះមកត្រឹមចន្លោះពី ៥ ទៅ ៧ខែ ក្នុងការចុះបញ្ជីម៉ាកសញ្ញា ដែលលឿនជាងមុនប្រមាណ ២ខែ។ ជុំវិញបញ្ហានេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម មើលឃើញថា…

  • ក្រសួងការងារចេញសេចក្តីថ្លែងការណ៍ពីការឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍

    ក្រសួងការងារចេញសេចក្តីថ្លែងការណ៍ពីការឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍

    ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានការឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដោយចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ។ ការិយាល័យអ្នកនាំពាក្យបានធ្វើការ បញ្ជាក់ជូនដូចខាងក្រោម៖១)ករណីឃុំខ្លួនអតីតបុគ្គលិកឈ្មោះ ឈឹម ស៊ីថរ ជាថ្មីម្តងទៀតនេះ គឺពាក់ព័ន្ធនឹងអំពើបំពានកាតព្វកិច្ច នៃការត្រួតំពិនិត្យតាមផ្លូវតុលាការ ដោយមិនមានការពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងាររួម នោះទេ។២)ករណីវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រសួងបានខិតខំធ្វើការសម្របសម្រួល ផ្សះផ្សា និង ដោះស្រាយតាមនីតិវិធីច្បាប់ ដោយយកចិត្តទុកដាក់ជាទីបំផុត ហើយដំណើរការដោះស្រាយនេះ ដល់ដំណាក់កាលចុងក្រោយនៃនីតិវិធីដោះស្រាយវិវាទការងាររួម ដែលត្រូវបានកំណត់ដោយច្បាប់ ជាធរមាន។ ទោះជាយ៉ាងនេះក៏ដោយក្រសួងនៅតែបន្តប្រើប្រាស់នូវយន្តការអគ្គលេខាធិការដ្ឋាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (អ.គ.ក.ប.) ដើម្បីបន្តសម្របសម្រួលវិវាទនេះ ក្រៅប្រព័ន្ធតុលាការស្របតាមឆន្ទៈគូភាគី ដោយគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានសម្របសម្រួលចំនួន ២១លើក ក្នុងនោះ មានអតីតបុគ្គលិកចំនួន ២៤៩នាក់ ក្នុងចំណោម ៣៧៣នាក់ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់ កិច្ចសន្យាការងារជាមួយក្រុមហ៊ុនដែលធ្វើឱ្យអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ ត្រឹម ១២៤នាក់។…

  • មន្ត្រីពាក់ព័ន្ធជំរុញឱ្យកែលម្អខ្សែច្រវាក់ផលិតកម្មស្បៀងអាហារ

    មន្ត្រីពាក់ព័ន្ធជំរុញឱ្យកែលម្អខ្សែច្រវាក់ផលិតកម្មស្បៀងអាហារ

    ភ្នំពេញ៖ស្ថាប័នពាក់ព័ន្ធ យល់ថា ម្ហូបអាហារកាន់តែមានសុវត្ថិភាព នឹងនាំឱ្យអ្នកប្រើប្រាស់កាន់តែមានសុខភាពល្អប្រសើរ ពិសេសទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់។ទន្ទឹមគ្នា ស្ថាប័នទាំងនោះ អះអាងថា ការជំរុញកែលម្អគ្រប់ខ្សែសង្វាក់ផលិតកម្មស្បៀងអាហារ ពោលចាប់ពីកន្លែងផលិតកែច្នៃ រហូតដល់តុអាហាររបស់អ្នកបរិភោគ នឹងជួយធានាសុវត្ថិភាពអ្នកប្រើប្រាស់នៅកម្ពុជាកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ថ្លែងក្នុងសិក្ខាសាលាតម្រង់ទិសសមាជិកក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែវិច្ឆិកា លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាលបានលើកឡើងថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ពន្ធ័ផ្សារម្ហូបអាហារនៅកម្ពុជា មានការរីកចម្រើនកាន់តែខ្លាំង និងសម្បូរបែប គឺមានចាប់តាំងពីអ្នកលក់ម្ហូបអាហារតាមចិញ្ចើមថ្នល់ តាមផ្ទះ តាមផ្សារបែបប្រពៃណី នៅផ្សារទំនើបៗ កន្លែងកំសាន្តនានារហូតដល់ភោជនីយដ្ឋាន ទំនើបធំៗជាដើម។ លោកបន្តថា ម្ហូបអាហារទាំងនោះ ត្រូវបានដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយដោយមិនបានវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ ។ លើសពីនេះ កន្លែងលក់ចំណីអាហារតូចតាចនៅតាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាសនិងស្ថាប័នដទៃទៀត គឺជាផ្នែកមួយដែលត្រូវការឱ្យយើងយកចិត្តទុកដាក់ និងការកែលម្អជាបន្ទាន់ចំពោះការចររាចរណ៍ស្បៀងអាហារ និងសុវត្ថិភាពស្បៀងអាហារសម្រាប់ខេត្តដែលមានចំនួនដង់ស៊ីតេប្រជាជនខ្ពស់ផងដែរ។ លោកដូច្នេះថា៖«បញ្ហានេះ តម្រូវ ឱ្យរដ្ឋបាលខេត្តសហការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីកែលម្អគ្រប់ខ្សែសង្វាក់ផលិតកម្មស្បៀង អាហារ និងសុវត្ថិភាពស្បៀងអាហារ ទៅដល់អ្នកប្រើប្រាស់ព្រោះ សុវត្ថិភាពស្បៀងអាហារ គឺជាបញ្ហាសំខាន់សម្រាប់សុខភាពមនុស្សយើង ខណៈលោកក៏ស្នើដល់បណ្តារផ្នែកពាក់ព័ន្ធ ទាំងអស់ត្រូវបង្កើនយុទ្ឋនាការផ្សព្វផ្សាយដល់កម្មករ បុគ្គលិក…

  • នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ សន្ដិភាព កើតមាននៅកម្ពុជាពិតជាមានតម្លៃណាស់ ដូច្នេះទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបានជារៀងរហូត

    នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ សន្ដិភាព កើតមាននៅកម្ពុជាពិតជាមានតម្លៃណាស់ ដូច្នេះទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបានជារៀងរហូត

    (តាកែវ)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា សុខសន្ដិភាព ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺពិតជាមានតម្លៃថ្លៃថ្នាណាស់ ដូច្នេះហើយបើទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នាត្រូវតែការពារថែរក្សាឲ្យបាន និងនៅគង់វង្សជារៀងរហូត។ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយលោកតា លោកយាយ អ្នកគ្រូ លោកគ្រូ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ និងលោកតា លោកយាយ ប្រជាពលរដ្ឋក្រុងដូនកែវ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្ទី បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនគ្រឿងឧបភោគ…