Category: ព័ត៌មានសង្គម

  • ក្រសួងប្រៃសណីយ៍ និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនរួមគ្នាចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស និងទូរគមនាគមន៍ ស្តីពី «គម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ»

    ក្រសួងប្រៃសណីយ៍ និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនរួមគ្នាចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស និងទូរគមនាគមន៍ ស្តីពី «គម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ»

    ភ្នំពេញ៖ ពិធីចុះចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស និងទូរគមនាគមន៍ស្តីពី “គម្រោងលើកកម្ពស់ភាពធន់ នៃសន្តិសុខសាយប័រ”ត្រូវបានធ្វើឡើងរួមគ្នាមួយ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុននាទីស្តីការក្រសួង។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍បានឱ្យដឹងនាថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២២ថា ៖គម្រោងនេះមានគោលដៅសំខាន់ៗ ចំនួន៣ រួមមាន (១) ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពក្នុងការផ្តល់សេវារបស់ក្រុមឆ្លើយតបឧប្បត្តិហេតុសន្តិសុខសាយប័រ (២) លើកកម្ពស់សកម្មភាពសន្តិសុខសាយប័ររបស់អង្គភាពនិងអ្នកពាក់ព័ន្ធ និង (៣) ផ្តល់ធាតុចូលសម្រាប់រៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្តនិងស្តង់ដាដើម្បីពង្រឹងសន្តិសុខសាយប័រ ដើម្បីសម្រេចបានគោលដៅរួមក្នុងការលើកកម្ពស់ភាពធន់នៃសង្គមឌីជីថលនៅកម្ពុជា៕ ដោយ៖ ម៉ាដេប៉ូ

  • អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ស្នើដល់សាខាកាកបាទក្រហមខេត្តកណ្ដាល ត្រៀមថវិកា ស្បៀង និងគ្រឿងឧបភោគសម្រាប់ការងារឆ្លើយតបឱ្យបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ

    អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ស្នើដល់សាខាកាកបាទក្រហមខេត្តកណ្ដាល ត្រៀមថវិកា ស្បៀង និងគ្រឿងឧបភោគសម្រាប់ការងារឆ្លើយតបឱ្យបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ

    ខេត្តកណ្តាល ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពការងារ ឆ្នាំ២០២៣ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកជំទាវ ពុំ ចន្ទីនី ស្នើដល់សាខាកាកបាទក្រហមខេត្តកណ្ដាល ត្រូវត្រៀមថវិកា ស្បៀង និងគ្រឿងឧបភោគសម្រាប់ការងារឆ្លើយតបឱ្យបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយក្នុងសហគមន៍នៅទូទាំងខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល មានប្រសាសន៍ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២នេះ សាខាខេត្ត និងអនុសាខា ក្រុង-ស្រុក បានចុះសួរសុខទុក្ខ និងចែកជំនួយសង្គ្រោះជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត ចំនួន ៩៣៧គ្រួសារ។ បានជួយឧបត្ថម្ភថវិកាជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ សរុបចំនួន ២៩១ខ្នង ស្មើនឹង ២៩១គ្រួសារ។ បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា ជួយសម្រួលចរាចរណ៍នៅចំណុចផ្លូវកែងស្តុបចំនួន ២ ក្នុងក្រុងតាខ្មៅ…

  • អភិបាលខណ្ឌព្រែព្នៅ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៥១គ្រួសារ

    អភិបាលខណ្ឌព្រែព្នៅ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៥១គ្រួសារ

    ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន ៥១គ្រួសារ មកពីសង្កាត់ទាំង០៥ នៃខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អំណោយរួមមាន៖ អង្ករ , មី ,ទឹកស៉ីអ៉ីវ ,ទឹកត្រី និងទឹកផ្លែឈើ ផងដែរ ៕ ដោយ ៖ ជីម ភារ៉ា

  • សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសេចក្ដីអំពាវនាវ ឱ្យចូលរួមពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយ

    សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសេចក្ដីអំពាវនាវ ឱ្យចូលរួមពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយ

    ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចេញសេចក្តីអំពាវនាវមួយ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសូមឱ្យចូលរួមពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយ។ ក្នុងសេចក្តីអំពាវនាវនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានឃើញអង្គភាពវិទ្យុបរទេសជាខេមរៈភាសា ផ្សាយអត្ថបទមួយក្រោមចំណងជើងថា «ព្រះមហាក្សត្រ នរោត្តម សីហមុនី ៖ ពីអតីតអ្នករាំរបាំបាឡេ ទៅជា ស្តេចក្បត់ជាតិ?» ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជាអត្ថបទទម្រង់ បទវិចារណកថា ដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងឆ្លុះបញ្ចាំងទាំងស្រុងពីសារជាតិរបស់វិទ្យុ ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាជនកម្ពុជា។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា ការផ្សាយបទវិចារណកថា របស់វិទ្យុ បានបំពានទាំងស្រុងលើរដ្ឋធម្មនុញ្ញ ដែលចែងពី «ព្រះមហាក្សត្រ មិនអាចនរណាបំពានបាន» ព្រមទាំងបានប្រាសចាកឆ្ងាយពីច្បាប់ស្តីពីរបបសារព័ត៌មាន និងបានប្រាសចាកទាំងស្រុងចេញគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន។ អ្នកគ្រប់គ្រងវិទ្យុ ព្រមទាំងអ្នកផ្សាយផង មិនគួរធ្វើខ្លួនដូចជនក្បត់ជាតិបីជំនាន់ ដែលបាត់បង់ភាពជាមនុស្ស គ្មានសីលធម៌ និងមិនដឹងពីគុណតម្លៃ ហើយរំលោភបំពានក្រមសីលធម៌វិជ្ជាជីវៈខ្លួនឯងគួរឱ្យអៀនខ្មាសពន់ពេក។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមទាញការចាប់អារម្មណ៍ថា អង្គព្រះមហាក្សត្រ គឺជានិមិត្តរូបនៃការឯកភាពជាតិ ដែលមានតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ជាតិនិងប្រជាជន។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏សូមអំពាវនាវដល់សារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម…

  • សមត្ថកិច្ចជំនាញ បង្ហាញខ្លួនស្ត្រីជនសង្ស័យ ២នាក់ រួមទាំងគ្រឿងញៀន ជាង ៥គីឡូក្រាម មុនពេលបញ្ជូនទៅតុលាការ

    សមត្ថកិច្ចជំនាញ បង្ហាញខ្លួនស្ត្រីជនសង្ស័យ ២នាក់ រួមទាំងគ្រឿងញៀន ជាង ៥គីឡូក្រាម មុនពេលបញ្ជូនទៅតុលាការ

    ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើការបង្ហាញខ្លួនស្ត្រី ជាជនសង្ស័យចំនួន២នាក់ ជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ជាង ៥គីឡូក្រាម នៅរាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលាម៉ោង១០ និង៣០នាទី កម្លាំងជំនាញ(ក១១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ ,លោក ឧត្តមសេនីយ៍ត្រី ជាវ តុលា នាយករងមន្ទីរ , លោកវរសេនីយ៍ទោ ផាង គឹមហួត នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យ មានការចូលរួមពីកម្លាំងជំនាញរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះជួល ផ្លូវលំ ស្ថិតក្នុងភូមិបឹងខ្ទុំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឃាត់ជនសង្ស័យ ២នាក់:…

  • សាលារាជធានីភ្នំពេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងពិធីបើក និងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

    សាលារាជធានីភ្នំពេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងពិធីបើក និងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
  • យានយន្តល្មើសចំនួន ១៣៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញ

    យានយន្តល្មើសចំនួន ១៣៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញ

    ភ្នំពេញ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១៣៨គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ១.៨៣២គ្រឿង រថយន្តធំ ៧គ្រឿង រថយន្តតូច ២០០គ្រឿង និងម៉ូតូ ចំនួន ១.២២៥ គ្រឿង រក ឃើញយានយន្ត ល្មើស សរុប ចំនួន ១៣៦ គ្រឿង រថយន្តធំ ២គ្រឿង រថយន្តតូច ៨គ្រឿង និង ម៉ូតូ ចំនួន ១២៤ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង…

  • ជនពាក់ព័ន្ធចំនួន ៣៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២៨ ម្សិលមិញ

    ជនពាក់ព័ន្ធចំនួន ៣៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២៨ ម្សិលមិញ

    ភ្នំពេញ ៖ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យចំនួន ៣៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ចំនួន ១០ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ។ ក្នុងចំណោមជនសង្ស័យចំនួន ៣៥នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់(ស្រី ២នាក់), ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៧នាក់(ស្រី ០នាក់), ប្រើប្រាស់ ៤ករណី ឃាត់ ២១នាក់(ស្រី ៥នាក់), វត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន(Ice) ស្មើ ១៥,៨៦ក្រាម និង២កញ្ចប់តូច ៕ ដោយ៖ ឆៃហួត និងប៊ុនធី

  • មន្រ្តីបរិស្ថាន៖ បច្ចុប្បន្នបញ្ហាសំរាម ពិសេសប្លាស្ទិក បានក្លាយទៅជាប្រធានបទធំមួយទៀត ក្រៅអំពីបញ្ហាការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង

    មន្រ្តីបរិស្ថាន៖ បច្ចុប្បន្នបញ្ហាសំរាម ពិសេសប្លាស្ទិក បានក្លាយទៅជាប្រធានបទធំមួយទៀត ក្រៅអំពីបញ្ហាការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង

    ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យនៃក្រសួងបរិស្ថានបានលើកឡើងថា បច្ចុប្បន្នបញ្ហាសំរាម ជាពិសេសប្លាស្ទិកបានក្លាយទៅជាប្រធានបទធំមួយទៀតក្រៅអំពីបញ្ហាការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង ដែលដំណោះស្រាយនៃបញ្ហានេះ អាចសម្រេចទៅបានអាស្រ័យលើការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងដូចនេះនាទិវាអនាម័យបរិស្ថានជាតិ ដែលធ្វើឡើងនាខេត្តកែបកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្រ្តី ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធប្រមាណ ២០០ នាក់ ក្នុងនោះក៏មានការដាំដើមកោងកាងចំនួន៣ ០០០ ដើមផងដែរ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ៖ «បញ្ហាសំណល់ប្លាស្ទិកគឺជាបញ្ហាសកលដែលប្រទេសនីមួយៗបានរួមគ្នាដោះស្រាយ ហើយដំណោះស្រាយ លើបញ្ហាប្លាស្ទិកនេះ គឺអាចសម្រេចទៅបានអាស្រ័យលើការចូលរួមពីយើងទាំងអស់គ្នាជាប្រជាពលរដ្ឋ ។តួយ៉ាងការប្រើប្រាស់ឡើងវិញ ការកែច្នៃ ការបដិសេធ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលមិនចាំបាច់»។ យោងតាមក្រសួងបរិស្ថាននៅប្រទេសកម្ពុជា មានសំរាមជាង ១០ ០០០ តោន ត្រូវបានចោលក្នុងមួយថ្ងៃៗ ដែលស្មើនឹងជាងបួនលានតោនក្នុងមួយឆ្នាំ។ ក្នុងនោះ ប្រភេទសំរាមសរីរាង្គមានចំនួន៦០ភាគរយ, ប្លាស្ទិក២០ភាគរយ និង សំរាមទូទៅផ្សេងៗទៀត។តាមរយៈគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា គឺសម្រេចបាននូវសមិទ្ធផលជាវិជ្ជមានជាច្រើនដូចជា ការគាំទ្រ និងជម្រុញអាជីវកម្មកែច្នៃប្លាស្ទិក និងសម្ភារប្រើជំនួសប្លាស្ទិក, ការបញ្រ្ជៀបការយល់ដឹងរបស់ប្រជាជន និងវិស័យឯកជនអំពីបញ្ហាប្លាស្ទិក…

  • ស្ថានីយផូស៊ីលភ្នំដូងព្រះ (Phnom Doung Preah Fossil Site)

    ស្ថានីយផូស៊ីលភ្នំដូងព្រះ (Phnom Doung Preah Fossil Site)

    ភ្នំដូងព្រះ ជាស្ថានីយផូស៊ីលពពួកសត្វសមុទ្រមួយ ដែលក្រុមការងារបានសិក្សា នៅឆ្នាំ២០១៩ (រូបទី៣៨)។ ភ្នំនេះស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំណុចនិយាមកា WGS1984 (278559-1504105) ។ បច្ចុប្បន្នភ្នំនេះកំពុងត្រូវបានគេ កកាយយកអាចម៍ដីនៅផ្នែកខាងជើង និងខាងត្បូងភ្នំ។ ភ្នំនេះជាប្រភេទភ្នំថ្មកំបោរ លាយឡំជាមួយដី ដែលចាក់បង្គរជាស្រទាប់ៗ និងឃើញស្លាកស្នាមនៃការដោលឡើង នៃស្រទាប់ផែនដីផងដែរ។ ថ្មកំបោរ ស្រទាប់ដី ដែលមានពណ៌ខុសគា្នអាចបញ្ជាក់បានអំពីបាតុភូត ដែលកើតឡើងក្នុងសម័យកាលផ្សេងៗគ្នា។ ភ្នំដូងព្រះ និងភ្នំថ្មកំបោរ មួយចំនួនដែលនៅក្បែរៗគ្នានេះ បើតាមផែនទីភូគព្ភសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា មានអក្សរសំគាល់ PLS មានន័យថាជាភ្នំថ្មកំបោរដែលមានអាយុកាលក្នុងសម័យកាល Permian (ភ័រមៀន) (២៩៨,៩-២៥១,៩លានឆ្នាំ) ស័ក Paleozoic (ភេលាអូហ្សូអ៊ីក)” ។ តាមរយៈការសិក្សាបឋម យើងរកឃើញប្រភេទសត្វសមុទ្រ និងរុក្ខជាតិមានដូចជា៖ ១.ពពួក Fusulinina (ហ្វូស៊ូលីណា)®មានសណ្ឋានស្រដៀងគ្រាប់អង្ករខ្លះបានកកជាថ្ម និងខ្លះកប់ក្នុងដីខ្មៅ ក្នុងក្រុមនេះក៏រកឃើញប្រភេទផ្សេងដែលស្ថិតក្នុងសណ្ដាន Family Globigerinidae វាមានលក្ខណៈជាដុំមូលទំហំតូចធំលាយគ្នា មួយប្រភេទទៀតជាគ្រាប់ មូលៗតូចជាងកូនដៃ ប៉ុន្តែបើវាបែកពាក់កណ្តាលយើងឃើញមានជាស្នាមរង្វង់ៗ។ ២.ពពួកផ្កាថ្ម (Corals) បានឃើញនៅក្នុងថ្មមួយចំនួន ខ្លះមានរាងដូចសំបុកឃ្មុំ…