Category: ព័ត៌មានសង្គម

  • ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាទី ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានសមិទ្ធផលធំៗជាច្រើន ក្នុងសុខសន្តិភាព សម្រាប់ប្រទេសជាតិ និងប្រជាជន

    ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាទី ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានសមិទ្ធផលធំៗជាច្រើន ក្នុងសុខសន្តិភាព សម្រាប់ប្រទេសជាតិ និងប្រជាជន

    ខេត្តតាកែវ៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការចុះមូលដ្ឋានស្រុក បាទីខេត្តតាកែវ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនី ប្រមាណ ២.២៩៨នាក់ ស្ថិតនៅឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។ ឯកឧត្តម ប្រធានក្រុមការងារចុះជួយស្រុកបាទី បានបង្ហាញអំពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបានដូចជា ការរក្សាសន្តិភាព និងសណ្តាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការធានាបានការអភិវឌ្ឍសេដ្ឋកិច្ច និងការជួយសម្រួលបន្ទុកដល់កម្មករ ប្រជាកសិករនិងក្រុមគ្រួសារអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ព្រមទាំងភាពជោគជ័យក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា កត្តាសុខសន្តិភាព គឺការអភិវឌ្ឍន៍កាន់តែខ្ពស់ទៅ យើងមានសង្ឃឹមនិងជឿជាក់ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ហើយបងប្អូនកូនក្មួយ ទាំងអស់គឺសុទ្ធតែទទួលបានផលប្រយោជន៍ពីការដឹកនាំរបស់សម្តេចផងដែរ។ គួរបញ្ជាក់ថា ការជួបជុំនេះ រៀបចំឡើងជា ៣កម្មវិធី នៅតាមទីតាំងផ្សេងៗគ្នា ដែលកម្មវិធីទី១ ឯកឧត្តម ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាទី អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនី សរុបប្រមាណ…

  • ជនពាក់ព័ន្ធចំនួន ៦១នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលមិញ

    ជនពាក់ព័ន្ធចំនួន ៦១នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលមិញ

    ភ្នំពេញ៖ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យចំនួន ៦១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ២៤ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ។ ក្នុងចំណោមជនសង្ស័យចំនួន ៦១នាក់ រួមមាន៖ ជួញដូរ ១០ករណី ឃាត់ ២១នាក់ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១១នាក់(ស្រី ១នាក់) ប្រើប្រាស់ ៩ករណី ឃាត់ ២៩នាក់។ វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី២៧ ខែវិច្ឆិកា រួមមាន៖ មេតំហ្វេតាមីន(Ice)ស្មើ ២០០៤៤៣,៩០ក្រាម និង ១៤កញ្ចប់តូច, កេតាមីន(Ke) ស្មើរ ៦,០៨ក្រាម, អុិចស្តាស៊ី (mdma) ស្មើ ១២,១៤ក្រាម ៕ ដោយ៖ ឆៃហួត និងប៊ុនធី

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង

    រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង

    ខេត្តកោះកុង ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ របស់ លោក ឆេង ឈុន ប្រធានបណ្តុំអាជីវកម្ម នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ លោក ឆេង ឈុន បានអនុវត្តការចិញ្ចឹមត្រីក្នុងបែរ និងស្រះតាំងពីឆ្នាំ២០០២មក ហើយបច្ចុប្បន្ន លោកទទួលបានការគាំទ្របន្ថែមពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលហៅកាត់ថា ASPIRE (អាស្ពាយ) ។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងកោតសរសើរដល់ប្រធានបណ្តុំអាជីវកម្ម ដែលចេះគិតគូរពីផែនការចិញ្ចឹមត្រី និងសិក្សាពីតម្រូវការទីផ្សារបានច្បាស់លាស់ និងទទួលបានជោគជ័យលើទីផ្សារ។ ជាមួយគ្នានេះ ឯកឧត្តមសុំឱ្យកសិករពង្រីកការចិញ្ចឹមត្រីឱ្យបានកាន់តែច្រើនថែមទៀត ហើយរដ្ឋបាលជលផលគួរសិក្សាពីលទ្ធភាពយកពូជត្រីពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រនៅខេត្តព្រះសីហនុ មកបំប៉ននៅកសិដ្ឋាននេះ ព្រមទាំងណែនាំមន្រ្តីជំនាញឱ្យបន្តគាំទ្របច្ចេកទេស និងធ្វើផលិតកម្មតាមតម្រូវការទីផ្សារដើម្បីផ្សព្វផ្សាយពូជត្រីក្នុងស្រុក និងលក់ចែកចាយដល់អ្នកចិញ្ចឹមត្រីផ្សេងទៀត ៕ សេឌី

  • ស្ថានីយផូស៊ីលភ្នំបាក់ (Phnom Bak Fossil Site)

    ស្ថានីយផូស៊ីលភ្នំបាក់ (Phnom Bak Fossil Site)

    ភ្នំបាក់ ជាស្ថានីយផូស៊ីល ពពួកសត្វសមុទ្រមួយ ដែលក្រុមការងារបានចុះទៅ សិក្សាកាលពីឆ្នាំ២០១៩ (រូបទី២៣)។ ភ្នំនេះស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យមានចំណុចនិយាមកា WGS1984 (272746-1503738)។ ផ្នែកខាងលិចភ្នំនេះមានវត្តមួយនៅជើងភ្នំ និងមួយទៀតនៅលើភ្នំហើយមានរូងភ្នំជាច្រើននៅ បរិវេណវត្ត។ ភ្នំបាក់ជាប្រភេទភ្នំថ្មកំបោរ នៅស័ក Paleozoic (ភេលាអូហ្សូអ៊ីក) “ សម័យកាល Permian (ភ័រមៀន) (២៩៨,៩-២៥១,៩លានឆ្នាំ)។ ដែលមានស្រទាប់ថ្ម និងដី ជាច្រើនស្រទាប់ ភ្នំនេះត្រូវបានគេកាយយកអាចម៍ដី ខាងកើត និងខាងត្បូង។ ភ្នំបាក់ត្រូវបានរាជរដ្ឋាភិបាល ដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំបាក់ ដោយអនុក្រឹត្យលេខ៧១ អនក្រ.បក ដែលមានផ្ទៃដីទំហំ៣៦ហិកតា ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ តាមការសិក្សាស្រាវជ្រាវថ្មីៗនេះ ភ្នំបាក់ជាស្ថានីយផូស៊ីលសត្វសមុទ្រដ៏ធំមួយ ដែលយើងបានរកឃើញសត្វសមុទ្រជាច្រើនប្រភេទ ដូចជាពពួក Brachiopods (ប្រាក្យូផត) ផ្កាថ្ម (Corals) ពពួក Crinoids (គ្រីណូអ៊ីត) ច្រើនជាងភ្នំកងវ៉ា ពពួកខ្យង (Gastropods) ពពួកកាំប្រម៉ាសមុទ្រ (Echinoids) ពពួក…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើឱ្យរដ្ឋបាលខេត្តកោះកុង រៀបចំផែនទីកសិកម្ម ដើម្បីត្រៀមយុទ្ធសាស្ត្ររួមក្នុងការចាត់វិធានការដោះស្រាយបញ្ហាឱ្យចំគោលដៅ និងមានប្រសិទ្ធភាព

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើឱ្យរដ្ឋបាលខេត្តកោះកុង រៀបចំផែនទីកសិកម្ម ដើម្បីត្រៀមយុទ្ធសាស្ត្ររួមក្នុងការចាត់វិធានការដោះស្រាយបញ្ហាឱ្យចំគោលដៅ និងមានប្រសិទ្ធភាព

    ខេត្តកោះកុង ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យរដ្ឋបាលខេត្តកោះកុង រៀបចំផែនទីកសិកម្ម ដើម្បីត្រៀមយុទ្ធសាស្ត្ររួមក្នុងការចាត់វិធានការដោះស្រាយបញ្ហាឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងបែបនេះ ក្នុងឱកាសជួបប្រជុំជាមួយ លោកជំទាវ ភូថង មិថុនា គណៈអភិបាលខេត្តកោះកុង ដើម្បីពិភាក្សាការងារ និងបញ្ហាប្រឈមជាក់ស្តែងនៅនឹងកន្លែងក្នុងវិស័យកសិកម្ម ។ ក្នុងនោះដែរពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ រួមទាំងបទល្មើសនេសាទ និងការទន្ទ្រានព្រៃ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ រកឫសគល់បញ្ហា និងចាត់វិធានការរួម ហើយត្រូវកាត់បន្ថយបែបបទរដ្ឋបាលមួយចំនួន ដើម្បីងាយស្រួលក្នុងការបង្រ្កាបបទល្មើសទាន់ពេលវេលា ៕ សេឌី

  • សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញពិនិត្យវឌ្ឍនភាព ដំណើរការសាងសង់ អគារទីស្ដីការក្រសួងមហាផ្ទៃ

    សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញពិនិត្យវឌ្ឍនភាព ដំណើរការសាងសង់ អគារទីស្ដីការក្រសួងមហាផ្ទៃ

    ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យវឌ្ឍនភាព ដំណើរការសាងសង់ អគារទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃអាទិត្យ ៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងលើកទឹកចិត្តបន្ថែមឱ្យក្រុមហ៊ុន រួមទាំងក្រុមស្ថាបត្យករ វិស្វករ ក្រុមជាង និងកម្មករគ្រប់ផ្នែក បន្តខិតខំយកចិត្តទុកដាក់សាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ទៅតាមគម្រោងប្លង់ និងបច្ចេកទេសសំណង់ ៕ ដោយ-រ៉ាវុធ

  • រដ្ឋបាលខណ្ឌចំការមន អំពាវនាវដល់តំណាងពាក់ព័ន្ធ និងដៃគូ បន្តគាំទ្រគម្រោងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ខណ្ឌ-សង្កាត់ ដែលឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ

    រដ្ឋបាលខណ្ឌចំការមន អំពាវនាវដល់តំណាងពាក់ព័ន្ធ និងដៃគូ បន្តគាំទ្រគម្រោងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ខណ្ឌ-សង្កាត់ ដែលឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ

    ភ្នំពេញ ៖ អភិបាលរងខណ្ឌចំការមន អំពាវនាវដល់ តំណាងមន្ទីរ អង្គការ សប្បុរសជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយគាំទ្រដល់គម្រោងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់ខណ្ឌ-សង្កាត់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ការអំពាវនាវរបស់លោក ហ៊ត វ៉ាន់ធី អភិបាលរង ក្នុងនាមតំណាងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ដូចនេះ ក្នុងសិក្ខាសាលាសមាហរណកម្ម វិនិយោគ បីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលសង្កាត់ និងខណ្ឌ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្ដមានលោក សាំង សុផាត អនុប្រធានមន្ទីរផែនការរាជធានី តំណាងឱ្យសាលារាជធានីភ្នំពេញ និងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធ និងអង្គការដៃគូរផងដែរ ។ លោកអភិបាលរងខណ្ឌ បានបញ្ជាក់ថា សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព ៣ឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខណ្ឌ និងស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការដៃ គូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដែលចាប់អារម្មណ៍លើគម្រោងណាមួយ ទោះតិច ឬច្រើនក្ដី សូមបញ្ជាក់ការឆ្លើយតប ដើម្បីឱ្យក្រុមការងារធ្វើការបូកសរុបចំនួនគម្រោង…

  • អភិបាលរាជធានីភ្នំពេញចាត់ទុកជំនួយរបស់កូរ៉េដល់មន្ទីរពេទ្យបង្អែកជើងឯក ជាជំនួយដែលរាជធានីភ្នំពេញចង់បានបំផុត

    អភិបាលរាជធានីភ្នំពេញចាត់ទុកជំនួយរបស់កូរ៉េដល់មន្ទីរពេទ្យបង្អែកជើងឯក ជាជំនួយដែលរាជធានីភ្នំពេញចង់បានបំផុត

    ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាជាមួយប្រតិភូអង្គការKOICA កូរ៉េ ដឹកនាំដោយលោកRho Hyun Jun នាយកប្រចាំប្រទេសរបស់ទីភ្នាក់ងារ KOICA នាព្រឹកថ្ងៃទី២៥ វិច្ឆិកានេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ ជំនួយ ដែលសាធារណៈរដ្ឋកូរ៉េ បានជួយដល់មន្ទីរពេទ្យបង្អែកជើងឯក ខណ្ឌដង្កោជាជំ នួយដែលរដ្ឋបាលរាជធានីភ្នំពេញចង់បានបំផុតដើម្បីលើកកំពស់សុខមាលភាព ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក៏ដូចបងប្អូនមកពីតាមបណ្តាខេត្តនានាមករកសេវាសុខាភិបាលនៅរាជធានីភ្នំពេញមានការកើនឡើងស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។ ឯកឧត្តមអភិបាល បានបង្ហាញពីការគាំទ្រពេញទំហឹងនឹងផ្តល់កិច្ចសហការដល់ដំណើរការគម្រោងកែលំអរមន្ទីរពេទ្យបង្អែកជើងឯកនេះទៅតាមស្តង់ដារបច្ចេកទេស នឹងគាំទ្រទៅលើការសាងសង់អាគារ មន្ទីរពេទ្យថ្មី ឲ្យមានការសាងសង់កំពស់លើសពី ៤ជាន់ទៅតាមតម្រូវការជាក់ស្តែង និងត្រៀមលក្ខណៈសិក្សាទៅលើការឈានទៅ ដាក់មន្ទីរពេទ្យនេះដល់កំរិតទី៣ ។ លោក Ro Hyun Jun បានលើកឡើងថា៖Koica បានដាក់ចេញគម្រោង៣ ពីឆ្នាំ២០២៤ ដល់២០២៩រួមមាន៖ការសាងសង់អាគារថ្មី,ការបំពាក់ឧបករណ៍បរិក្ខាពេទ្យ និងការបណ្តុះបណ្តាលជំនាញបន្ថែមដល់បុគ្គលិកមន្ទីរពេទ្យ។ លោក Ro បានឱ្យដឹងទៀតថា៖គម្រោងនេះគ្រោងនឹងចំណាយថវិកា ១១លានដុល្លារសហរដ្ឋអាមេរិក។ភាគីKoicaបានចាប់ អារម្មណ៍លើភាពទាក់ទាញសំរាប់អ្នកជំងឺមិនចង់ឲ្យពួកគាត់ទៅហួស មកហួសឬទៅរកតែមន្ទីរពេទ្យធំៗនៅកណ្តាលក្រុង ។ ដូច្នេះការបំពាក់បរិក្ខាពេទ្យ ការរៀបចំហេដ្ឋារចនាសម្ពន្ធ័ រួមនិងក្រុមគ្រូពេទ្យជំនាញគឺជារឿងចាំបាច់ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

  • មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយចូលរួមសិក្ខាសាលាស្តីពី “ការប្រមូលភស្តុតាង សម្រាប់ការងារប្រឆាំងអំពើពុករលួយ នៅប្រទេសកម្ពុជា”

    មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយចូលរួមសិក្ខាសាលាស្តីពី “ការប្រមូលភស្តុតាង សម្រាប់ការងារប្រឆាំងអំពើពុករលួយ នៅប្រទេសកម្ពុជា”

    ភ្នំពេញ : អង្គភាពប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ឱ្យដឹងថា កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកាម្សិលមិញ គណៈកម្មការត្រួតពិនិត្យ វិន័យមជ្ឈិមបក្សកុម្មុយនីស្តចិន (CCDI) និងគណៈកម្មការ ត្រួតពិនិត្យកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន (NSC) សហការជាមួយក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋ ប្រជាមានិតចិន បានបើកសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្ដីពី «ការប្រមូលភស្តុតាងសម្រាប់ការងារ ប្រឆាំងអំពើពុករលួយ នៅប្រទេសកម្ពុជា» ក្រោមអធិបតីភាព លោក Cai Wei អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃ CCDI និង NSC ជូនថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្ត នៃអង្គភាព ប្រឆាំង អំពើពុករលួយ (អ.ប.ព.) ចំនួន ២១រូបដែល ដឹកនាំដោយលោក ហេង សុខហៀង ឧបការី នៃ អ.ប.ព. ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ឯកឧត្តម សាយ សំអាល់៖ កិច្ចការដោះស្រាយបញ្ហាដីធ្លី ជាកិច្ចការអាទិភាពមួយ ដែលត្រូវជម្រះដោះស្រាយឱ្យបានត្រឹមត្រូវ

    ឯកឧត្តម សាយ សំអាល់៖ កិច្ចការដោះស្រាយបញ្ហាដីធ្លី ជាកិច្ចការអាទិភាពមួយ ដែលត្រូវជម្រះដោះស្រាយឱ្យបានត្រឹមត្រូវ

    ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាវិវាទដីធ្លីនៅក្នុងដែនគម្របព្រៃឈើ ឆ្នាំ២០០២ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង និងស្រុក ទាំង៥ នៃខេត្តព្រះសីហនុ ព្រមទាំងមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ នៃខេត្តព្រះសីហនុ ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ឱ្យដឹងថា កិច្ចការដោះស្រាយបញ្ហាដីធ្លី ជាកិច្ចការអាទិភាពមួយ ដែលត្រូវជម្រះដោះស្រាយឱ្យបានត្រឹមត្រូវ។ ដោយឡែកនៅខេត្តព្រះសីហនុ បើយើងចង់ប្រែក្លាយទៅជាខេត្តសេដ្ឋកិច្ចគំរូពហុបំណងរបស់ព្រះរាជាណាចក្រកម្ពុជា យើងត្រូវតែជម្រះកិច្ចការដីធ្លីឱ្យអស់ និងច្បាស់លាស់។ សម្រាប់ថ្ងៃនេះ យើងមានឱកាសដើម្បីដោះស្រាយបញ្ហាដីធ្លីដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងការស្តាប់របាយការណ៍អាជ្ញាធរដែនដីទាក់ទងនឹងបញ្ហាដីធ្លី ដើម្បីពិភាក្សា…