-
យានយន្តល្មើសចំនួន១០២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យទូទាំងប្រទេស កាលពីថ្ងៃទី២៤ ម្សិលមិញ

ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាបានដៅគោលដៅសរុបចំនួន ១៤៤គោលដៅដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះមានយានយន្តចូលគោលដៅចំនួន ២.១៤១គ្រឿង ម៉ូតូចំនួន ២.១០១គ្រឿង រកឃើញយានយន្តល្មើសសរុបចំនួន ១០២គ្រឿង មានម៉ូតូចំនួន ៨១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានឱ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រភពដដែលបានបន្តក្នុងរយៈពេល២៤ថ្ងៃ (ថ្ងៃទី០១-២៤ខែវិច្ឆិកា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន ៤២.០៩១គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤.១៥១គ្រឿងម៉ូតូមានចំនួន ៣.៥៤៨គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩អនក្រ.បកនៅទូទាំងប្រទេស។ សូមជម្រាប់ថាកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បណ្តាលអោយមនុស្សស្លាប់ចំនួន១នាក់របួសធ្ងន់ចំនួន២នាក់(ស្រី)និងរបួសស្រាលចំនួន១នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន២លើក៕ដោយ៖ឆៃហួតនិងប៊ុនធី
-
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣១នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសកាលពីថ្ងៃទី២២វិច្ឆិកាម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យចំនួន ៣១នាក់ (ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១៧ករណីទូទាំងប្រទេសនៅថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២២ម្សិលមិញនេះ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀនគ្រឿងញៀនបំផ្លាញអនាគតអ្នកនិងក្រុមគ្រួសារអ្នក..! ក្នុងចំណោមជនសង្ស័យទាំងចំនួន ៣១នាក់ រួមមាន៖ជួញដូរ ៧ករណីឃាត់ ១៦នាក់.ដឹកជញ្ជូនរក្សាទុក ៤ករណី ឃាត់ ៥នាក់(ស្រី១នាក់) ប្រើប្រាស់ ៦ករណីឃាត់ ១០នាក់។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែវិច្ឆិកា រួមមាន៖មេតំហ្វេតាមីន(Ice)ស្មើរ ៦១,៦១ក្រាមនិង ២៥កញ្ចប់តូច៕ ដោយ៖ឆៃហួតនិងប៊ុនធី
-
រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណសម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីឱ្យពលរដ្ឋ យកចិត្តទុកដាក់រក្សាអនាម័យ គ្រប់គ្រងសំណល់រឹងឱ្យបានល្អ

ត្បូងឃ្មុំ ៖ ឯកឧត្តម រ័ត្ន វីរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថានទៅក្នុងលក្ខណសម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីបំផុសស្មារតីពលរដ្ឋឱ្យយកចិត្តទុកដាក់រក្សាអនាម័យ គ្រប់គ្រងសំណល់រឹងឱ្យបានល្អ នៅតាមមូលដ្ឋានក្រុង ស្រុក ក៏ដូចជានៅតាមមូលដ្ឋានទីប្រជុំជន ដែលមានប្រជាពលរដ្ឋរស់នៅ ឲ្យកាន់តែស្រស់ស្អាត ប្រកបដោយភាពទាក់ទាញមានបរិស្ថានល្អ ។ ឯកឧត្តម រ័ត្ន វីរៈ បានថ្លែងបែបនេះ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «បរិស្ថាន និងការគ្រប់គ្រងសំរាម និងសំណល់នៅក្នុងមូលដ្ឋាន» ជូនដល់គណៈអភិបាល ក្រុមប្រឹក្សា ប្រធានការិយាល័យ យុវជនស្រុក លោកមេឃុំ និងក្រុមប្រឹក្សាឃុំ ទាំង៧ ចំណុះរចនាសម្ព័ន្ធរដ្ឋបាលស្រុកអូររាំងឪ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ លោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលស្រុកអូររាំងឪ បានលើកឡើងពីការពង្រឹងដល់អាជ្ញាធរមូលដ្ឋានក្នុងរដ្ឋបាលស្រុក ឲ្យខិតខំប្រឹងប្រែងរួមគ្នា ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងការថែរក្សាអនាម័យបរិស្ថាន ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា និងជាការចូលរួមចំណែកដល់កាធ្វើឲ្យស្រុកមានសោភ័ណភាព…
-
ប្រជាពលរដ្ឋចំនួន ១,៦២៤គ្រួសារ នៅស្រុកដំណាក់ចង្អើរ ខេត្តកែប ទទួលបាន ធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃថាមពល ពីសមាគមនារី កម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍

ខេត្តកែប ៖ ពិធីចែកធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃថាមពលនេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោកជំទាវ ស ម៉ាលីដា សោមពិសិដ្ឋ ប្រធានកិត្តិយស សាខាសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្ត នៅរសៀលថ្ងៃ២៤ ខែវិច្ឆិកាឆ្នាំ២០២២ ។ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានធ្វើរបាយការណ៍បញ្ជាក់ថា រដ្ឋបាលស្រុក ដំណាក់ចង្អើរ បានទទួលធុងចម្រោះទឹកស្អាត ចំនួន ៧៥៧ធុង និងចង្រ្កានសន្សំសំចៃថាមពលចំនួន ៨៦៧ សម្រាប់ធ្វើការបែកចែកជូនដល់ប្រជាពលរដ្ឋគោលដៅនៅក្នុងស្រុក ដែលមានជីវភាពខ្វះខាត ពុំមានទឹកស្អាតប្រើប្រាស់ និងគ្រួសារដែលនៅប្រើប្រាស់អុស និងធ្យូងតាមរយៈចង្រ្កានប្រពៃណី ។ តំណាងក្រុមហ៊ុន ស៊ីបកូ (SIPCO) លោក ចៅ ភារុណ បញ្ជាក់ថា SIPCO ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យប្រឹក្សា អភិវឌ្ឍគម្រោងទៅលើការអភិវឌ្ឍភាពស្អាត ការកាត់បន្ថយការប្រែប្រួល អាកាសធាតុ កាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ និងការការពារបរិស្ថាន ។…
-
សៀវភៅ «យុទ្ធសាស្ត្របង្រៀន» បោះពុម្ពផ្សាយចេញជាផ្លូវការហើយ

ភ្នំពេញ៖ សៀវភៅ «យុទ្ធសាស្ត្របង្រៀន» ជាកម្រងឯកសារអប់រំពាក់ព័ន្ធទៅនឹងការបង្រៀន និងការរៀនប្រកបដោយប្រសិទ្ធភាពដែលរៀបរៀង និងប្រែសម្រួលដោយលោក ឃិន វណ្ឌី គ្រូឧទ្ទេសឧត្តមសិក្សានៃវិទ្យាស្ថានជាតិអប់រំ ហើយសៀវភៅនេះជាជំនួយស្មារតីក្នុងការបំពេញបន្ថែមលើរបៀបបង្រៀន និងរៀនដែលលោកគ្រូ អ្នកគ្រូបានសិក្សានាពេលកន្លងមក ដើម្បីឱ្យការបង្រៀន និងការរៀនកាន់តែមានប្រសិទ្ធភាព។ លោកគ្រូ ឃិន វណ្ឌី បានប្រាប់ឱ្យដឹងថា ក្នុងសៀវភៅយុទ្ធសាស្ត្របង្រៀនចែកជាប្រាំមួយជំពូក ហើយបំពេញឱ្យគ្នាទៅវិញទៅមកពីលទ្ធផលនៃការស្រាវជ្រាវបច្ចុប្បន្ន។ លោកបានចំណាយពេលវេលាពេញមួយឆ្នាំដើម្បីរៀបចំចងក្រងសៀវភៅនេះឡើង និងបានចំណាយប្រាក់យ៉ាងច្រើនក្នុងការបោះពុម្ពឱ្យសៀវភៅនេះលេចចេញជារូបរាង។ លោក ឃិន វណ្ឌី មានប្រសាសន៍ថា ៖ «គោលបំណងដែលខ្ញុំធ្វើការរៀបចំចងក្រងសៀវភៅនេះឡើង ដោយសារឯកសារអប់រំនៅស្រុកយើងមិនសូវសម្បូរ ភាគច្រើនតែសៀវភៅជោគជ័យ… អាចមានខ្លះដែរ ប៉ុន្តែអ្នកអប់រំខ្លះលាក់មិនព្រមផ្សាយជាសាធារណៈ»។ លោកបានបន្ថែមថា ៖ «វាជាការបំពេញបន្ថែមលើអ្វីដែលលោកគ្រូ អ្នកគ្រូ ធ្លាប់បានទទួលការបណ្តុះបណ្តាលកន្លងមក ដើម្បីឱ្យគ្រូមានយុទ្ធសាស្ត្រច្រើនក្នុងការបង្រៀនរបស់ខ្លួនឆ្ពោះទៅរកប្រសិទ្ធភាពនៃការបង្រៀននិងរៀន។ ថ្នាក់រៀនមួយ ប្រសិនបើគ្រូប្រើតែយុទ្ធសាស្ត្រដដែលៗ ឬចេះតែមួយ នោះគឺពិបាកនឹងទទួលបានជោគជ័យក្នុងការបង្រៀននិងរៀនណាស់ ពីព្រោះសិស្សនៅក្នុងថ្នាក់មានរបៀបរៀនសូត្រខុសៗគ្នា អ៊ីចឹងហើយមិនអាចប្រើតែយុទ្ធសាស្ត្រតែមួយសម្រាប់សិស្សទាំងអស់នោះទេ»។ លោក ឃិន វណ្ឌី បានប្រាប់ឱ្យដឹងទៀតថា ធ្លាប់បានដឹងហើយថា សិស្សដដែល ប៉ុន្តែពួកគេអាចរៀនយល់ ឬចូលចិត្តរៀនជាមួយគ្រូនេះ ប៉ុន្តែមិនពេញចិត្តនឹងរៀនជាមួយគ្រូនោះ ឬនិយាយម្យ៉ាងទៀតថា រៀនជាមួយគ្រូនេះមានជំនាញប្រកបដោយប្រសិទ្ធភាព…
-
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ៖ ក្រុមចលនាស្ត្រី ត្រូវចូលរួម ពង្រឹងពង្រីកសមាជិកគណបក្ស ដោយអនុវត្តយុទ្ធសាស្ត្រ រក្សាចាស់ បង្កើនថ្មី សមាជិកគណៈបក្សម្នាក់ សំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម វ៉ី សំណាង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា មន្ត្រីក្រុមចលនាស្ត្រីគ្រប់ថ្នាក់ ត្រូវបន្តចូលរួមក្នុងការពង្រឹងពង្រីកសមត្ថភាពសមាជិកគណបក្ស ដោយអនុវត្តយុទ្ធសាស្ត្រ រក្សាចាស់ បង្កើនថ្មី សមាជិកគណៈបក្សម្នាក់ សំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក ។ ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមចលនាស្ត្រី នៃគណៈចលនាមហាជនគណបក្សខេត្តកំពង់ស្ពឺ ។ ឯកឧត្តម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បន្តថា ក្រុមចលនាស្ត្រី នៃគណៈចលនាមហាជនគណបក្សខេត្តកំពង់ស្ពឺ ត្រូវបន្តចូលរួមក្នុងការពង្រឹងទស្សនៈនយោបាយសតិអារម្មណ៍ដល់សមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស និងប្រជាជនទូទៅឲ្យយល់ដឹងពីកម្មវិធីនយោបាយរបស់គណបក្ស ពីសមិទ្ធផលដ៏ត្រចះត្រចង់របស់គណបក្ស និងរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជំនឿជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ៕ ម៉ុន សំអាត
-
អគ្គិសនីកម្ពុជា ៖ តំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងមានការរអាក់រអួលចរន្តអគ្គិសនី ចាប់ពីថ្ងៃទី២៤ ដល់២៧ ខែវិច្ឆិកា

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់មួយចំនួនតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះជាមានការខិតខំថែរក្សា មិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ហេតុដូចច្នេះ យើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។ សូមបញ្ជាក់ដែរថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយ៦០ (GS60-F2) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្ដូរចានទម្រ(Pin Isolator) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (២) ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ 133-F2 ដើម្បីឲ្យក្រុមការងារបច្ចកទេសធ្វើការរំកិលត្រង់ស្វូ ដែលមានទីតាំងស្ថិតនៅ៖ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អនុស្ថានីយ៥ (GS5-F2) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្ដូរទីតាំងត្រង់ស្វូ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។…
-
កាកបាទក្រហមកម្ពុជា អបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ក្រោមប្រធានបទ «សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត»

ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីអបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ក្រោមប្រធានបទ «សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត» កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពឆ្នាំ២០២២ លើការងារអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំង ២៥ រាជធានី-ខេត្ត និងលើកទិសដៅអនុវត្តបន្ត។ នៅក្នុងកិច្ចប្រជុំនេះ បានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដោយមានអ្នកចូលរួមសរុបប្រមាណ ៩០នាក់។ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ ក៏បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានបង្កេីតបណ្ដាញអ្នកស្ម័គ្រចិត្តឡេីងវិញនៅឆ្នាំ១៩៩២ និងបណ្ដាញយុវជន ក.ក្រ.ក នៅឆ្នាំ១៩៩៦ ដែលការងារពង្រឹងកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តនៅតាមសាខាគឺមានសារសំខាន់ណាស់ក្នុងប្រតិបត្តិការមនុស្សធម៌ ព្រោះថា សាខាណាដែលពូកែពង្រឹងកម្លាំងអ្នកស្ម័គ្រចិត្តនេះ គឺសាខានោះនឹងដំណើរការដោយរលូន ហើយកម្លាំងអ្នកស្ម័គ្រចិត្តទាំង២នេះ ត្រូវតែមានវត្តមានជាមួយយើងជានិច្ច ដើម្បីអភិវឌ្ឍសាខាឱ្យមានដំណើរការល្អ ។…
-
ប្រធានក្រុមហ៊ុនបៃតង ចុះពិនិត្យតាមដានតម្លៃស្រូវ លើដំណើរការលក់ទិញស្រូវជាមួយប្រជាកសិករនៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង-សមាគមរោងម៉ាស៊ីនកិនស្រូវ និងក៏ជាប្រធានក្រុមហ៊ុនបៃតង លោកឧកញ៉ា ភូ ពុយ និង លោកឧកញ៉ា អ៉ឹង វណ្ណម៉ៅ ជាសមាជិក ព្រមទាំងក្រុមការងារដែលជាម្ចាស់រោងម៉ាស៊ីនដៃគូកាលពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះពិនិត្យតាមដានតម្លៃស្រូវលើមេការនៃក្រុមហ៊ុនផ្ទាល់ មេការរោងម៉ាស៊ីនកិនស្រូវនិងឈ្មួញជាដៃគូ ដែលបាននិងកំពុងមមាញឹកដំណើរការលក់ ទិញស្រូវជាមួយប្រជាកសិករនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ លោកឧកញ៉ ភូ ពុយ បានអះអាងថា គោលបំណងសំខាន់ដែលលោកនិងក្រុមការងារចុះទៅត្រួតពិនិត្យតាមដានលើកិច្ចការដែលដាក់ឱ្យអនុវត្តបន្ទាន់លើការទិញ លក់ស្រូវនេះគឺដើម្បីធានាថា គោលការណ៍ដែលរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនដែលដាក់ទៅហើយត្រូវអនុវត្តឱ្យបានរលូន លទ្ធផលល្អនិងមានប្រសិទ្ធិភាព។ តម្លៃកំណត់ត្រូវយកថ្លៃគោល សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ (ស្រូវសើម) មិនឱ្យក្រោម ៩បាត ឬ ១ ០៤០រៀល / ១គីឡូក្រាមនៅនឹងកន្លែងទាំងនៅខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង ដែលជាខេត្តជង្រុកស្រូវវស្សាធំបង្អស់របស់ប្រទេស ។ អត្រាទីផ្សារ (ហាងឆេង) តម្លៃដូចគ្នានេះ ឬខ្ពស់ជាង ឬទាបជាងនេះ គឺអាស្រ័យទៅលើគុណភាពស្រូវ (ចំណី)និងប្រភេទស្រូវ(ចំណី)ក្រអូបដែលត្រូវកិនជាអង្ករនាំចេញ ប្រភេទស្រូវ(ចំណី)ប្រណិតត្រូវកិនជាអង្ករលក់ក្នុងស្រុក ប្រភេទស្រូវចំណីស្បៀងដែលត្រូវកិនជាអង្ករសម្រាប់ផលិត ឆ្នៃផ្សំជាចំណីអាហារផ្សេងៗទៀត។ ដូចជាថ្លៃខ្ពស់ជាង ៩បាត ពី ១លេខដល់…
-
យានយន្តល្មើសចំនួន ១៨០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី២៣ វិច្ឆិកា ម្សិលមិញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ៧៥គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ២.៤២៦ គ្រឿង ម៉ូតូ ចំនួន ២.២៤៥ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ១៨០ គ្រឿង មាន ម៉ូតូ ចំនួន ១៤៥ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ…