-
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពីការពង្រឹងវិធានការជាក់ស្តែងសំដៅទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធក្នុងលំហអាកាស

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើរបស់ស្ថានទូតរុស្សីប្រចាំនៅកម្ពុជា ស្នើសុំភាគីកម្ពុជាចូលរួមគាំទ្រ និងស្នើកម្ពុជាចូលរួមជាសហស្ថាបនិក (co-sponsor) លើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពីការពង្រឹងវិធានការជាក់ស្តែងសំដៅទប់ស្កាត់ការប្រណាំងប្រជែងអាវុធក្នុងលំហអាកាស នៅក្នុងមហាសន្និបាទអង្គការសហប្រជាជាតិ លើកទី៧៧ ក្រោមវត្តមានឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ តំណាងអគ្គនាយកដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម ឡាំ ជា បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺរៀបចំឡើងដើម្បីជួបពិភាក្សាពិគ្រោះយោបល់លើសំណើរបស់ស្ថានទូតរុស្សីប្រចាំនៅកម្ពុជា ស្នើសុំភាគីកម្ពុជាជួយចូលរួមគាំទ្រ និងស្នើកម្ពុជាចូលរួមជាសហស្ថាបនិក (co-sponsor) ចំពោះគំនិតផ្តួចផ្តើមរៀបចំសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពីការពង្រឹងវិធានការជាក់ស្តែងសំដៅទប់ស្កាត់ការប្រណាំងប្រជែងអាវុធក្នុងលំហអាកាស ដែលនឹងត្រូវដាក់ជូនមហាសន្និបាទអង្គការសហប្រជាជាតិ លើកទី៧៧ ឆ្នាំ២០២២ នាពេលខាងមុខ។ សេចក្ដីព្រាងសេចក្ដីសម្រេចចិត្តនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទប់ស្កាត់ការគំរាមកំហែងនៃការប្រកួតប្រជែងសព្វាវុធក្នុងលំហអាកាស ដោយពុំអនុញ្ញាតឱ្យមានការរក្សាទុកនូវប្រព័ន្ធសព្វាវុធនៅក្នុងលំហអាកាសឡើយ ដើម្បីធានានូវសុខសន្តិភាពរបស់ពិភពលោកទាំងមូល។ ឯកឧត្តម បានបន្តថា ក្នុងពេលបច្ចុប្បន្នប្រទេសជឿនលឿនមួយចំនួន បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន ជាពិសេសប្រព័ន្ធសព្វាវុធទំនើបៗដែលអាចរក្សាទុកនៅក្នុងលំហអាកាស ហើយការដែលមានប្រព័ន្ធសព្វាវុធនៅក្នុងលំហអាកាសនេះ គឺជាការបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក។ ឯកឧត្តម បានបញ្ជាក់ថា នេះគឺជាគំនិតផ្តួចផ្តើមដ៏មានសារសំខាន់មួយ ក្នុងគោលដៅដើម្បីពង្រឹងយន្តការគ្រប់គ្រងលំហអាកាស ក្នុងគោលបំណងធានាការពារផលប្រយោជន៍រួមរបស់ពិភពលោក សម្រាប់សន្តិភាព…
-
អធិករណ៍នៅក្នុងវត្តនិរោធរង្សីត្រូវបានបញ្ចប់ក្រោមកិច្ចខិតខំប្រឹងប្រែងដោះស្រាយរបស់លោកអភិបាលខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ កិច្ចខិតខំប្រឹងប្រែង របស់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមជាមួយក្រុមការងារសម្របសម្រួលដោយមានកិច្ចសហការពីព្រះគ្រូចៅអធិការវត្តនិរោធ ដើម្បីបញ្ចប់អធិករណ៍នៅក្នុងវត្តនិរោធរង្សី ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ពេលនេះបានចប់ជាស្ថាបពរហើយ ។ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងព្រះគ្រូចៅអធិការវត្តនិរោធរង្សី បាននិមន្តនិងអញ្ជើញជា អធិបតី ក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំងនិងបន្តសុពលភាព គណៈកម្មការ អាចារ្យ និងគណៈកម្មការទ្រទ្រង់ចង្ហាន់ព្រះសង្ស វត្តនិរោធរង្សី ។ យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ត្រូវបានតែងតាំងអាចារ្យ គណៈកម្មការ វត្តនិរោធរង្សី ចំនួន២៧រូប ក្នុងនោះគណៈកម្មការទទួលបន្ទុកអាចារ្យ និងការងាររដ្ឋបាល ចំនួន ១០រូប និងគណៈកម្មការទទួលបន្ទុកទ្រទ្រង់ និងចាត់ចែងចង្ហាន់ព្រះសង្ឃចំនួន ១៧រូប ។ មានមតិសំណេះសំណាលក្នុងពិធីនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ បានស្នើឲ្យ គណៈកម្មការ អាចារ្យវត្តនិរោធរង្សី សហការជាមួយមន្ត្រីសង់…
-
អង្គការ ” ICRC ” ប្រារព្វកម្មវិធីគំរប់ខួប៣០ឆ្នាំ ដើម្បីបង្ហាញពីសមិទ្ធផលដែលសម្រេចបានកន្លងមក នៃគម្រោងស្តារលទ្ធភាពពលកម្មកាយសម្បទា

ខេត្តបាត់ដំបង ៖ ថ្លែងនៅក្នុងពិធីគម្រប់ខួប៣០ឆ្នាំ នៃគម្រោងស្តារលទ្ធភាពពលកម្មកាយសម្បទា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលភូមិភាគនៃខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាតំណាងឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”ការងារពិការភាព” មានការវិវត្តន៍គួរឱ្យកត់សម្គាល់ តាមរយៈការបង្កើននូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ។ ឯកឧត្តម បន្ថែមថា៖ នៅកម្ពុជា អង្គការ ICRC បាននិងកំពុងជួយគាំទ្រដល់មជ្ឈមណ្ឌលស្តារចំនួន២ គឺ៖មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគនៃខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគនៃខេត្តបាត់ដំបង។ដោយឡែកចំពោះមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគខេត្តបាត់ដំបងនេះ គឺបានគ្របដណ្តប់សេវាកម្មទៅលើខេត្តចំនួន៥ខេត្ត និងបានផ្តល់សេវាជាច្រើនដូចជា៖សេវាស្តារលទ្ធភាពពលកម្មជូនជនពិការ បញ្ជូនជនពិការទៅទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយរកការងារឱ្យធ្វើ ការចូលរួមលេងកីឡា និង ជំនួយជាសាច់ប្រាក់ ដើម្បីបង្កើតអាជីវកម្មខ្នាតតូចជាដើម ។ ដែលទាំងនេះពិតជាបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់អង្គការ ICRC ក្នុងការជួយដល់ជនពិការនៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងថា មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគខេត្តបាត់ដំបងនេះបានគ្របដណ្ដប់ក្នុងការផ្តល់សេវាកម្មចំនួន៥ខេត្ត រួមមាន៖ ខេត្តបាត់ដំបង, ពោធិ៍សាត់,…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យមើលកសិដ្ឋានភ្ញាស់កូនត្រី ចិញ្ចឹមកូនត្រី និងបង្កង នៅខេត្តតាកែវ

ខេត្តតាកែវ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន កាលពីថ្ងៃទី២២វិច្ឆការ ឆ្នំា២០២២ បានអញ្ជើញ ចុះពិនិត្យមើលកសិដ្ឋានភ្ញាស់កូនត្រី ចិញ្ចឹមកូនត្រី និងបង្កង នៅភូមិដកពរ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ដែលសម្រេចបានភាពជោគជ័យគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមលើកទឹកចិត្តឱ្យបងប្អូនបង្កើនការគិតគូរដល់ការរៀបចំ និងគ្រប់គ្រងផែនការផលិតកម្មឱ្យច្បាស់លាស់ ដើម្បីកុំឱ្យផលិតលើសពីតម្រូវការទីផ្សារនាំឱ្យតម្លៃធ្លាក់ចុះ ហើយក្នុងនោះដែរ អង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជន គួរសហការគ្នាចុះផ្សព្វផ្សាយ និងពន្យល់ណែនាំដល់កសិករអ្នកផលិត ឱ្យចេះរៀបចំផែនការផលិត និងវិភាគអំពីការចំណាយ និងប្រាក់ចំណេញ។ តមកក្នុងថ្ងៃដដែល ឯកឧត្តម ឌិត ទីណា រួមនឹងប្រតិភូអមដំណើរបានអញ្ជើញ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំស្រែរនោង ស្រុកត្រាំកក់ ទាំង១៩ក្រុម ដែលប្រកបរបចិញ្ជឹមទាយកពង និងភ្ញាស់ពងទាកូន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនំាដល់បងប្អូនអ្នកចិញ្ជឹមទាយកពង និងភ្ញាស់ពងទាកូនថា ដើម្បីឱ្យពងទាកូនមានតម្លៃកាន់តែល្អ ព្រមទាំងមានការពេញនិយមគាំទ្រពីអ្នកទទួលទានកាន់តែច្រើនថែមទៀត សូមបងប្អូនរៀបចំញែកពងទាកូន តូច ល្មម និងធំ…
-
ក្រសួងអប់រំចេញសេចក្តីប្រកាសស្តីពីការកែសម្រួលមណ្ឌលប្រឡង បាក់ឌុប ខណៈបេក្ខជនចុះឈ្មោះប្រឡងសរុបជាង ១២ម៉ឺននាក់

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្តីប្រកាសស្តីពីការកែសម្រួលមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង ០៥ ធ្នូ ២០២២ ត្រូវបានកំណត់ចំនួន នៅ មណ្ឌល អនុវិទ្យាល័យ ចតុមុខ ថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ២៧បន្ទប់ ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបាន អនុញ្ញាតឱ្យប្តូរទៅមណ្ឌល សាកលវិទ្យាល័យជាតិគ្រប់គ្រង ថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ២៧បន្ទប់ ស្ថិតនៅខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។ ក្រសួងបានបញ្ជាក់ថា៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងនាយកគ្រឹះស្ថានសិក្សាសាមី ដែលត្រូវយកធ្វើជាមណ្ឌល ប្រឡងមានភារកិច្ចរៀបចំមណ្ឌលប្រឡង និងសម្ភារៈចាំបាច់សម្រាប់ការប្រព្រឹត្តទៅនៃការប្រឡងឱ្យហើយស្រេចមុនបើក សម័យប្រឡង។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវទាក់ទងជាមួយអាជ្ញាធរដែនដី ដើម្បីរៀបចំកម្លាំងថែរក្សា សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព តាមមណ្ឌលប្រឡងឱ្យហើយស្រេចមុនបើកសម័យប្រឡង។ ក្រសួងបានឲ្យដឹងដែរថាសម្រាប់ការប្រឡងបាក់ឌុបនេះមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤ នាក់ ស្រី ៦៨ ៧៧១ នាក់។…
-
រដ្ឋមន្ត្រី ក្រសួងកសិកម្ម កោតសរសើរបងប្អូនប្រជាពលរដ្ឋនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលផលិតពងទាកូនប្រកបដោយឱជារស

ភ្នំពេញ ៖ យោងតាមគេហទំព័រ ហ្វេសប៊ុក របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានបង្ហោះខ្លឹមសារថា កាលណានិយាយអំពី “ពងទាកូនឆ្ងាញ់” អ្នកណាក៏នឹកដល់ “ពងទាកូនស្រែរនោង” នៅខេត្តតាកែវយេីងដែរ។ សូមកោតសរសើរបងប្អូនប្រជាពលរដ្ឋនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ទាំង១៩ក្រុម ដែលរួមគ្នាផលិតពងទាកូនប្រកបដោយឱជារស។ ជាមួយគ្នានេះ ដើម្បីឱ្យពងទាកូនមានតម្លៃកាន់តែល្អ ព្រមទាំងមាន ការពេញនិយមគាំទ្រពីអ្នកទទួលទានកាន់តែច្រេីនថែមទៀត សូមបងប្អូនបន្តរៀបចំញែកពងទាកូនតូច ល្មម និងធំ ឱ្យត្រូវទៅតាមចំណូលចិត្តរបស់អតិថិជន ព្រមទាំងយកចិត្តទុកដាក់លេីរបៀបស្ងោរពងទាកូន ផងដែរ ។ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូន ខិតខំស្វែងយល់បន្ថែមពីតម្រូវការទីផ្សារ និងផលិតពងទាកូននៅក្នុងកម្រិតមួយដែលអាចរក្សាបាន ទាំងគុណភាព ទាំងតម្លៃ និងទាំងកេរ្តិ៍ឈ្មោះពងទាកូនឆ្ងាញ់ស្រែរនោងយេីង ៕ ប្រភព ៖ ហ្វេសប៊ុក ឯកឧត្តម ឌិត ទីណា
-
ថ្ងៃទី២១ខែវិច្ឆិកា៖រកឃើញយានយន្តល្មើសចំនួន ១៧៨គ្រឿង

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុប ចំនួន ៨១គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការ អនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មានយានយន្តចូលគោលដៅចំនួន ២,០៤៥គ្រឿង ម៉ូតូ ១,៥២៤គ្រឿង រកឃើញ យានយន្តល្មើស សរុបចំនួន ១៧៨គ្រឿង មានម៉ូតូចំនួន ១៣៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា នេះ។ របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ២០ថ្ងៃ នៃ ខែវិច្ឆិកា នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស…
-
អភិបាលខេត្តបាត់ដំបងគាំទ្រគម្រោងស្ដារនីតិសម្បទាជនពិការ

បាត់ដំបង៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តបាត់ដំបងបានប្រកាសគាំទ្រគម្រោងស្ដារលទ្ធភាពពលកម្មកាយសម្បទារបស់អង្គការ ICRC ដើម្បី ជួយដល់ជនមានពិការភាពទទួលបាននូវសមត្ថភាព ក្នុងការធ្វើចលនាឡើងវិញ ដែលអាចឱ្យពួកគាត់រស់នៅក្នុងភាពថ្លៃថ្នូរ និងដើរតួនាទីយ៉ាងសកម្មក្នុងសង្គម ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងថ្លែងនៅក្នុងពិធីគម្រប់ខួប៣០ឆ្នាំ នៃគម្រោងស្ដារលទ្ធភាពពលកម្មកាយសម្បទានាថ្ងៃទី ២២ ខែវិច្ឆិកានេះ ឱ្យដឹងថា ខេត្តបាត់ដំបងជាអតីតសមរភូមិក្ដៅគគុករវាងទ័ពខ្មែរក្រហម និងទ័ពរដ្ឋាភិបាល ដែលតែងតែប្រយុទ្ធគ្នាជាញឹកញាប់ និងជាខេត្តមួយដែលត្រូវបានកងទ័ពទាំងពីរភាគីបានដាក់គ្រាប់មីនរាប់លានគ្រាប់ ក្នុងការការពារសត្រូវរៀងៗខ្លួន ។ គ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះពីសង្រ្គាមទាំងនេះ បង្កឱ្យមានជនរងគ្រោះជាច្រើនបាត់បង់ជីវិត និងខ្លះទៀតបង្កទៅជាពិការភាព ដោយអ្នកខ្លះត្រូវពិការដៃ ឬជើងជាដើម ដែលធ្វើឱ្យគាត់ទាំងអស់នោះពិបាកក្នុងការធ្វើបម្លាស់ទី និងបំពេញការងារ ឬមុខរបរផ្សេងៗផងដែរ ។ បើតាម ឯកឧត្តម សុខ លូ គឺអង្គការICRC បានបង្កើតមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្ម ដើម្បីផលិតអវយវៈសិប្បនិម្មិតចែកជូនដោយឥតគិតថ្លៃដល់ជនរងគ្រោះដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាម និងជនងាយរងគ្រោះផ្សេងទៀត ព្រមទាំងសេវាសង្គមផងដែរ ដែលជាអង្គការមួយមានវ័យចំណាស់ជាងគេ ក្នុងចំណោមអង្គការជាច្រើន ដែលបម្រើការងារក្នុងវិស័យស្ដារនេះ ដែលបានចាប់ដំណើរការតាំងពីចុងទស្សវត្សរ៍៧០ ។ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាល និង ជានាយកមូនិធិជនពិការ លើកឡើងថា…
-
សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៣២នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២១ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៤ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ ដូច្នេះ សូមនិយាយថាទេ ចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ១២នាក់, ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ២នាក់, បើកបរក្រោមឥទ្ឋិពល ១ករណី ឃាត់ ១នាក់, ប្រើប្រាស់ ៥ករណី ឃាត់ ១៧នាក់(ស្រី ៦នាក់)។ វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី២១ ខែវិច្ឆិកា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើរ ១៨៥,៤៧ក្រាម និង១កញ្ចប់តូច។ ជាលទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាបនគរបាល ៨អង្គភាព៖ ១មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់…
-
បក្សាបក្សីកំពុងចូលទ្រនំ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម
