-
ជនពាក់ព័ន្ធចំនួន ២៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសកាលពីថ្ងៃទី ២៣ម្សិលមិញ

ភ្នំពេញ៖សូមនិយាយថាទេចំពោះគ្រឿងញៀនគ្រឿងញៀនបំផ្លាញអនាគតអ្នកនិងក្រុមគ្រួសារអ្នក.!ជនសង្ស័យចំនួន២៤នាក់(ស្រី២នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១២ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២ម្សិលមិញនេះ។ ក្នុងចំណោមជនសង្ស័យទាំងចំនួន២៤នាក់រួមមាន៖ជួញដូរ៨ករណីឃាត់១២នាក់(ស្រី២នាក់)ដឹកជញ្ជូនរក្សាទុក២ករណីឃាត់២នាក់ប្រើប្រាស់២ករណីឃាត់១០នាក់។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ខែវិច្ឆិការួមមាន៖មេតំហ្វេតាមីន(Ice)ស្មើរ២៩,៧២ក្រាមនិង៩កញ្ចប់តូចនិងមេតំហ្វេតាមីន(wy)ស្មើរ០,៣១ក្រាម៕៖ដោយ៖ឆៃហួតនិងប៊ុនធី
-
ម្ទេស ស (white peppers)

ម្ទេស ស មានដើមបែកមែកសាខា មានកម្ពស់ចាប់ពី៥០-១០០ស.ម។ មានប្រភពដើមមកពីតំបន់ត្រូពិកនៃទ្វីបអាមេរិកកណ្តាល មានក្លិនឆួល រសជាតិហឹរ និងបន្តពូជដោយគ្រាប់ និងដុះតំបន់មានអាកាសធាតុក្តៅបង្គួរ។ការប្រើប្រាស់បានជាគ្រឿងទេស៖ គ្រឿងទេស បង្កើនរសជាតិហឹរ និងសោភ័ណភាពក្នុងម្ហូបអាហារ ឆាក្តៅ ញាំ ភ្លា សម្លម្ជូរ ទឹកត្រីបុក និងប្រឡាក់សាច់ជាដើម។
-
លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់អណ្តូងទឹកស្អាតចំនួន១០ជូនអ្នកស្រុកកោះញែក

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនីធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារបានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន១០អណ្តូង ជូនដល់ប្រជាពលរដ្ឋ រស់នៅឃុំចំនួនបីរួមមាន៖ ឃុំរយ៉ ឃុំស្រែសង្គម និងឃុំអបួន ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ អណ្តូងទឹកទាំងនេះរួមមាន អំណោយរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន មានចំនួន៣ អំណោយរបស់អ្នកឧកញ៉ាព្រឹទ្ឋមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៧អណ្តូង ដែលផ្ដល់ជូន លោកយាយ លោកតា ក្នុងស្រុកកោះញែកនេះ បានប្រើប្រាស់តាមតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែររដូវប្រាំងរាំងស្ងួតក៏ខិតជិតចូលមកដល់ផងដែរ។ នៅតាមទីតាំងប្រគល់អណ្ដូងទឹកនីមួយៗលោកជំទាវ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន…
-
តុលាការខេត្តកណ្តាល ឃុំខ្លួនចោឆក់នៅស្រុកអង្គស្នួល ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាល៖ នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ថៃ ថេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនចោរឆក់ម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”លួចមានស្ថានទម្ងន់ទោស” តាមមាត្រា ៣៥៣ ,៣៦០ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសប្រព្រឹត្តឡើង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៩ និង១០នាទី មានទីកន្លែងនៅចំណុចភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះ ០២នាក់ ទី១ឈ្មោះ សុខ សារ៉ុន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិពោធិ៍បួន ឃុំម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២ឈ្មោះ សិន ខាវ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ភ្នំពេញ។ជនត្រូវចោទមានឈ្មោះ លី សុខវីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កសិករកម្ពុជាបានអភិវឌ្ឍន៍ខ្លួនផុតពីការធ្វើកសិកម្មដើម្បីត្រឹមតែផ្គត់ផ្គង់សន្តិសុខស្បៀងសម្រាប់គ្រួសារ និងឈានមកដល់ដំណាក់កាលផលិតដើម្បីប្រាក់ចំណេញ និងសល់ប្រាក់ដើម្បីសន្សំទុក

ខេត្តកំពត ៖ ឯកឧត្តម ឌិត ទីណា ថ្លែងថា កសិករកម្ពុជាបានអភិវឌ្ឍន៍ខ្លួនផុតពីការធ្វើកសិកម្មដើម្បីត្រឹមតែផ្គត់ផ្គង់សន្តិសុខស្បៀងសម្រាប់គ្រួសារ និងឈានមកដល់ដំណាក់កាលផលិតដើម្បីប្រាក់ចំណេញ និងសល់ប្រាក់ដើម្បីសន្សំទុកវិញម្តងហើយ ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ៅ ធនិន្ទ គណ:អភិបាលខេត្តកំពត លើការងារអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ដើម្បីសម្រេចគោលដៅខាងលើនេះ យើងត្រូវគិតដល់វិស័យកសិកម្ម និងខ្សែច្រវ៉ាក់ផលិតកម្មទាំងមូល តាំងពីមុនពេលផលិត រហូតដល់ការលក់នៅលើទីផ្សារ ដែលជាកំណែទម្រង់ដ៏ធំស៊ីជម្រៅ ប្រើរយៈពេលយូរ និងមិនមែនពាក់ព័ន្ធត្រឹមតែក្រសួងកសិកម្មមួយនោះទេ ដែលការងារនេះទាមទារឱ្យមានការចូលរួមពីគ្រប់តួអង្គទាំងអស់ និងការប្រមូលផ្តុំកម្លាំងរួមទាំងមូលដើម្បីដោះស្រាយបញ្ហា ដូចដែល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី តែងដឹកនាំអនុវត្តដោយជោគជ័យជារៀងរហូតមក ។ ទន្ទឹមនេះ តាមរយៈការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសទ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហព័ន្ធស្រូវអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម បងប្អូនប្រជាកសិករ…
-
មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ទទួលបានអាគារវះកាត់ថ្មីមួយខ្នងទៀត តម្លៃជាង ២២ម៉ឺនដុល្លារអាមេរិក

កំពង់ស្ពឺ៖ អាគារវះកាត់មួយខ្នង ដែលជាអំណោយរបស់សប្បុរសជននៃប្រទេសអូស្ត្រាលី សម្រាប់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលចំណាយទឹកប្រាក់អស់ជាង ២២ម៉ឺនដុល្លាសហរដ្ឋអាមេរិក ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។ លោកវេជ្ជបណ្ឌិត ហុក គ្រី បានលើកឡើងថា មន្ទីរពេទ្យបង្អែកខេត្ត បានទទួលអាគារវះកាត់មួយខ្នងដែលអំណោយរបស់លោក christopher Keenan និងRotary Osborne park និងសប្បុរសជនផ្សេងទៀតរបស់ប្រទេសអូស្ត្រាលី។ ការផ្តល់អាគារវះកាត់មួយខ្នងនេះ គឺធ្វើឡើងស្របពេលដែលមន្ទីរពេទ្យបង្អែកខេត្តកំពុងប្រឈមនិងការខ្វះខាតអគារសម្រាប់អ្នកជំងឺដែលមកវះកាត់ផងដែរ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ក្នុងរយៈពេល៣ឆ្នាំមកនេះ ថ្វីត្បិតតែមានការរីករាលដាលនៃជំងឺកូវីដ-១៩ខ្លាំងក្លា តែចំនួនអ្នកជំងឺដែលមកទទួលយកសេវាព្យាបាលនៅមន្ទីរពេទ្យមានការកើនឡើងស្ទើរគ្រប់ផ្នែកទាំងអស់គួរឱ្យកត់សម្គាល់ ពិសេសផ្នែកវះកាត់ ដែលក្នុងនោះមានការវះកាត់ទូទៅ ការវះកាត់ផ្នែកសម្ភព និងរោគស្ត្រី ការវះកាត់ផ្នែកឆ្អឹង។ មន្ទីរពេទ្យខេត្តមានបន្ទប់វះកាត់តែមួយគត់សម្រាប់ដំណើរការវះកាត់គ្រប់ផ្នែកទាំងអស់ក្នុងមន្ទីរពេទ្យ ហើយពេលខ្លះត្រូវបង្ខំចិត្តបញ្ជូនអ្នកជំងឺបន្តទៅធ្វើការវះកាត់នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ។ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ផងដែរថា ចំពោះអាគារដែលជាអំណោយរបស់សប្បុរសជនប្រទេសអូស្ត្រាលីសម្រាប់មន្ទីរពេទ្យខេត្តគឺបានបំពាក់សំភារៈបរិក្ខាសំរាប់វះកាត់អ្នកជំងឺរួចជាស្រេច និងបានរៀបចំឡើងយ៉ាងប្រណិតទៅតាមស្តង់ដារបច្ចេកទេស សម្រាប់បំពេញតម្រូវការក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ៕ម៉ុន សំអាត
-
មន្ត្រីរដ្ឋាភិបាល៖ របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស មិនឆ្លុះបញ្ចាំងការពិតនិងគ្មានវិជ្ជាជីវៈ

ភ្នំពេញ៖មន្ត្រីរដ្ឋាភិបាលចាត់ទុករបាយការណ៍ថ្មីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ជុំវិញការលើកឡើងថារដ្ឋាភិបាលកម្ពុជាប្រើលេសវិធានការកូវីដ១៩ ដើម្បីរំលោភសិទ្ធិការងារ និងបង្ក្រាបសកម្មភាពសហជីពនោះ ថាជារបាយការណ៍ប្រាសចាកការពិត និងគ្មានវិជ្ជាជីវៈ។ មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌សុទ្ធតែប្រកាសច្រានចោលរបាយការណ៍ថ្មីកម្រាស់ ៩៧ទំព័រ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញផ្សាយក្រោមចំណងជើងថា “មានតែសហជីព “មីកញ្ចប់” ឬសហជីពស្និទ្ធិនឹងថៅកែទេ ដែលអាចបន្តរស់រានបាន” ។របាយការណ៍លើកឡើងថា រដ្ឋាភិបាលកម្ពុជាបានយកលេសវិធានការសុខាភិបាលកូវីដ១៩ ដើម្បីរំលោភសិទ្ធិការងារនិងបង្ក្រាបសហជីព។ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ថា របាយការណ៍ថ្មីរបស់ Human Rights Watch នេះជារបាយការណ៍ប្រាសចាកការពិត និងគ្មានវិជ្ជាជីវៈ។ លោកគូសបញ្ជាក់ដូច្នេះថា ៖« ការលើកឡើងនៅក្នុងរបាយការណ៍របស់ HRW[អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch] គឺប្រាសចាកពីការពិតជាក់ស្តែង ហើយសាធារណជនក៏មិនដែលយកចិត្តទុកដាក់លើរបាយការណ៍របស់អង្គការនេះនោះទេ ពីព្រោះអង្គការនេះតែងតែធ្វើរបាយការណ៍ដោយគ្មានវិជ្ជាជីវៈ និងមិនដែលបានពិនិត្យមើលលទ្ធផលរួម ឬប្រយោជន៍រួមរបស់យើងនោះទេ»។ មន្ត្រីជាន់ខ្ពស់ក្រសួងការងាររូបនេះអះអាងថា នៅអំឡុងពេលរាតត្បាតជំងឺជាសាកលកូវីដ១៩ តាំងពីឆ្នាំ២០២០ មក រដ្ឋាភិបាលកម្ពុជាតែងតែខិតខំគិតគូរពីសុខភាព អាយុជីវិត ការងារនិងផលប្រយោជន៍របស់កម្មករនិយោជិត ព្រមទាំងផ្តល់កិច្ចអន្តរាគមន៍គាំពារនិងផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនយោជិតដែលរងផលប៉ះពាល់ផង និងជាពិសេសគឺបានរក្សាការងារដល់កម្មករនិងសកកម្មភាពសហជីពក្នុងការទ្រទ្រង់ជីវភាព…
-
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងបាក់ច្រាំងចំនួន ៤៥៨គ្រួសារ ក្នុងស្រុកស្រីសន្ធរ ទទួលបានអំណោយពីរាជរដ្ឋាភិបាល

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងបាក់ច្រាំងចំនួន ៤៥៨គ្រួសារ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ឋរ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអាជ្ញាធរដែនដីជាច្រើនរូបទៀត។ លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ឋរ បានឲ្យដឹងថា ទឹកជំនន់ទន្លេមេគង្គ បានធ្វើឲ្យលិចផ្លូវចំនួន២កន្លែង ក្នុងឃុំបារាយណ៍ ប្រវែង៣៥៥ម៉ែត្រ និងបាក់ច្រាំងប្រវែងជាង១៥០០ម៉ែត្រ ជម្រៅពី២-៥ម៉ែត្រ នៅចំណុចយាយម៉ៅ ក្នុងភូមិគគីរ ឃុំកោះអណ្តែត។ ដោយឡែក នៅឃុំមានជ័យ, ច្រាំងទន្លេបានស្រុតចំនួន៣កន្លែង ធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នង ប្រឈមនឹងការរុះរើចេញ នឹងការរុះរើដោយប្រយោលមានចំនួន៣៨គ្រួសារ។ ចំណែកនៅឃុំផ្ទះកណ្តាល នៅចំណុចភូមិផ្ទះកណ្តាលលើ និងភូមិផ្ទះកណ្តាលក្រោម, ច្រាំងទន្លេបានបាក់ស្រុត បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១ខ្នងបានបាក់ស្រុតចូលទន្លេ, ត្រូវរុះរើ…
-
យានយន្តល្មើសចំនួន ២០៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី២២ ម្សិលមិញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១៦៨គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ មាន យានយន្ត ចូល គោលដៅ ចំនួន ២.១៣៧ គ្រឿង ម៉ូតូ ចំនួន ១.៧៤៨ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២០៨ គ្រឿង មាន ម៉ូតូ ចំនួន ១៦៧ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ…
-
តុលាការសម្រេចឃុំខ្លួនចោរឆក់កាបូបម្នាក់ ដែលឱ្យក្មេងស្រីធ្លាក់ពីលើម៉ូតូ ត្រូវរថយន្តកិនស្លាប់ និងម្តាយរងរបួសធ្ងន់អាចប្រឈមជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ

កណ្តាល៖ នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនចោរឆក់កាបូបម្នាក់ ដែលធ្វើអោយក្មេងស្រីធ្លាក់លើម៉ូតូ ត្រូវរថយន្តកិនស្លាប់ និងម្តាយរងរបួសធ្ងន់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តកណ្តាល បានប្រាប់អោយដឹងនៅរសៀលថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០២២នេះថា ចោរឆក់កាបូបម្នាក់ និងបក្ខពួកដែលកំពុងរត់គេចខ្លួន បណ្តាលអោយក្មេងស្រីធ្លាក់លើម៉ូតូ ត្រូវរថយន្តកិនស្លាប់ និងម្តាយរងរបួសធ្ងន់អាចប្រឈមជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ ។ សំណុំរឿងនេះ លោកជាតំណាងអយ្យការបានធ្វើការចោទប្រកាន់ពីបទ “លួចមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ ” តាមមាត្រា៣៥៣ , ៣៦០ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥(ដប់ប្រាំ) ឆ្នាំ ទៅ៣០(សាបសិប) ឆ្នាំ ប្រសិនអំពើរនេះប្រព្រឹត្តមុនពេល ក្នុងពេល ឬក្រោយពេលធ្វើអំពើហិង្សា ដែលបណ្តាលឱ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់ ។ ជនត្រូវចោទចំនួន០២នាក់ ទី១ឈ្មោះ សុខខឿន ស៊ីផាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ…