Category: ព័ត៌មានសង្គម

  • សត្វកែះមួយក្បាលត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តបាត់ដំបង

    សត្វកែះមួយក្បាលត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តបាត់ដំបង

    ខេត្តបាត់ដំបង ៖ «សត្វកែះមួយក្បាលត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុសនិងប្រជាពលរដ្ឋ ក្រោយពីត្រូវ បានជាប់អន្ទាក់ របស់ ព្រាន និងដេញចាប់ប្រផាប់ប្រភីងដោយក្រុមព្រានព្រៃ។ សត្វកែះនេះ បានធ្លោះចង្កេះ របួសជើង និងសន្លប់ ក្រោយធ្លាក់ពីលើជ្រោះហើយក្រុមព្រានបានរត់គេចខ្លួន។ សត្វកែះនេះកំពុងត្រូវបានថែរក្សា ការពារដោយមន្ត្រីឧទ្យានរុក្ស»។ នេះគឺជាការថ្លែងឱ្យដឹង របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។ ឯកឧត្តមបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ ក្រុមអ្នកជំនាញ ពេទ្យសត្វនៃអង្គការសម្ព័ន្ធមិត្ត សត្វព្រៃ Wildlife Alliance បាននិងកំពុងធ្វើដំណើរទៅជួយសង្គ្រោះសត្វកែះមួយក្បាលដែលរងរបួសនេះ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងបរិស្ថានបានថ្លែងថា សត្វកែះជាប្រភេទសត្វកម្រនៅលើពិភពលោក និងត្រូវបានកត់សម្គាល់ថាមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់សម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជាក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។ ឯកឧត្តមបានថ្លែងថា ក្រុមអ្នកស្រាវជ្រាវមិនទាន់មានទិន្នន័យពិតប្រាកដពីចំនួនសត្វកែះដែលរស់នៅកម្ពុជាទេ ក៏ប៉ុន្តែសត្វកែះនេះមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុតដោយសារតែជាសត្វកម្រ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា៖ «បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង…

  • កម្ពុជា៖ មនុស្សជិតពីរម៉ឺននាក់បានស្លាប់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះសល់ពីសង្រ្គាម

    កម្ពុជា៖ មនុស្សជិតពីរម៉ឺននាក់បានស្លាប់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះសល់ពីសង្រ្គាម

    ភ្នំពេញ៖ ចាប់ពីមានការចងក្រងទិន្នន័យមកអាជ្ញាធរកម្ពុជារកឃើញថាប្រជាពលរដ្ឋជិតពីរម៉ឺននាក់(១៩.៨១៨នាក់)បានស្លាប់ ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម។ក្នុងនោះដែរអ្នករងគ្រោះដោយផ្ទាល់ទាំងអ្នករបួសនិងស្លាប់សរុបចំនួន ៦៥.០០៤ នាក់។នេះ បើតាម ឯកឧត្តម លី ធុជ ប្រធានអាជ្ញាធរមីនកម្ពុជា។ ថ្លែងនៅក្នុងពិធីបិទអបអរសាទរខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ១៩៩២ – ២០២២ នៅថ្ងៃទី ២២ ខែវិច្ឆិកា នេះ ឯកឧត្តម លី ធុជ បានថ្លែងថា ជាមួយគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ចំនួនជនរងគ្រោះប្រចាំឆ្នាំបានថយចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ ជាឆ្នាំដែលមានចំនួនជងរងគ្រោះច្រើនបំផុត មកនៅ៤៤នាក់ ក្នុងឆ្នាំ២០២១ កន្លងមកនេះ។ លោកបន្តថា រយៈពេល៣០ឆ្នាំនេះ ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ ក្នុងបេសកកម្មសកម្មភាពមីនរួមគ្នា រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោក ជាប្រទេសដែលមានផ្ទៃដីបោសសម្អាតមីនរួចធំជាងគេ។ លោកបន្ថែមថា ផ្ទៃដី ២.៥៣១ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច និងប្រែក្លាយជាដីសុវត្ថិភាព…

  • ស្ថានីយផូស៊ីលភ្នំកងវ៉ា (Phnom Kong Va Fossil Site)

    ស្ថានីយផូស៊ីលភ្នំកងវ៉ា (Phnom Kong Va Fossil Site)

    ជាស្ថានីយផូស៊ីលពពួកសត្វសមុទ្រ ដែលក្រុមការងារបានទៅដល់កាលពីឆ្នាំ២០១៨ (រូបទី១៤)។ ភ្នំនេះស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំណុចនិយាមកា WGS1984 277482-1508050)។ ភ្នំនេះមានព្រះវិហារនៅខាងលើ និងរូងភ្នំមួយចំនួន។ រូងភ្នំមួយស្ថិតនៅខាងលិចឆៀងខាងត្បូង ព្រះវិហារមានប្រាសាទភ្នំកងវ៉ា នៅក្រៅ និងក្នុងរូងភ្នំដែលកសាងរវាងស.វទី១០-១១គ.ស (រូបទី១៥)។ ភ្នំកងវ៉ជា ប្រភេទភ្នំថ្មកំបោរមានលាយដី ដែលចាក់បង្គរជាស្រទាប់ៗ។ យោងតាមផែនទីភូគព្ភសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា មានអក្សរសំគាល់ PLS មានអាយុកាល (២៩៨,៩-២៥១,៩លាន ឆ្នាំ) ក្នុងសម័យកាល Permian (ភ័រមៀន) ដែលស្ថិតនៅក្នុង ស័ក Paleozoic (ភេលាអូហ្សូអ៊ីក)១៣ ។ ថ្មកំបោរបានចាក់បង្គរជាស្រទាប់ៗ ភ្នំនេះមានកម្ពស់៧០ម៉ែត ធៀបនឹងនីវ៉ូទឹកសមុទ្រ។ មានស្លាកស្នាមដោលឡើងនៃស្រទាប់ផែនដី ដែលមានមុំ ចន្លោះ១៥ ទៅ២០°នៅផ្នែកខាងកើតភ្នំជាផ្នែកដែលដោលឡើង។ យើងរកឃើញ ផូស៊ីលពពួកផ្កាថ្ម (Corals) ជាច្រើនប្រភេទពពួក Crinoids (គ្រីណូអ៊ីត)តិចតួច ពពួក Ammonites (អាម៉ូណាយ) ពពួកខ្យង (Gastropods) ពពួក Brachiopods (ប្រាក្យូផត) ពពួក…

  • វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ ត្រូវបានបិទបញ្ចប់

    វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ ត្រូវបានបិទបញ្ចប់

    ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលានគរបាលជាតិភូមិភាគ១ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ «វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១៥ លើកទី២ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលមានសិស្សចំនួន១២០នាក់ ស្រ្តី១៨នាក់ ។ ឯកឧត្តម បានលើកឡើងថា ក្រសួងមហាផៃ្ទបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ បច្ចុប្បន្ននេះ យើងអាចបន្តការងារបណ្តុះបណ្តាល និងរៀបចំពិធីនេះបាន ដោយសារតែរាជរដ្ឋាភិបាលបានបើកឲ្យដំណើរការឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីការជួបវិបត្តិជំងឺកូវីដ-១៩ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ក៏បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលានគរបាលជាតិភូមិភាគ១ ក្នុងការបំពេញភារកិច្ចប្រកបដោយជោគជ័យតាមផែនការកំណត់ ព្រមទាំងគាំទ្រនូវកម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីកសាងវប្បធម៌គុណភាព ។ ឯកឧត្តម បានអបអរសាទរដល់ប្អូនៗជាសិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យសាលាបានល្អរហូតទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងថ្លែងអំណរគុណដល់ប្អូនៗទាងអស់ដែលបានចូលរួមចំណែកថវិកាដោយស្ម័គ្រចិត្តក្នុងការអភិវឌ្ឍន៍សាលានគរបាលជាតិភូមិភាគ១ ។ នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់សាលានគរបាលជាតិភូមិភាគ១ខេត្តស្ទឹងត្រែង ឲ្យបន្តអនុវត្តទៅតាមផែនការ និងស្តង់ដារគុណភាពដែលបានកំណត់ និងបន្តកិច្ចសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ព្រមទាំងបានផ្តល់អនុសាសន៍ដល់ប្អូនៗសិស្សនគរបាលជ័យលាភីទាំងអស់ ឲ្យយកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឲ្យមានប្រយោជន៍និងប្រសិទ្ធភាពដល់អង្គភាពការងារនិងសង្គមជាតិ…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យមើលមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព នៅក្រុងតាខ្មៅ ខេត្តកណ្ដាល

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យមើលមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព នៅក្រុងតាខ្មៅ ខេត្តកណ្ដាល

    ខេត្តកណ្ដាល ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលនៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ការចុះពិនិត្យរបស់ ឯកឧត្តម ឌិត ទីណា ទៅកាន់មជ្ឈមណ្ឌលនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មរបស់មជ្ឈមណ្ឌល រួមនឹងដំណើរការគាំទ្រ និងគ្រប់គ្រងបណ្ដុំអាជីវកម្មទូទាំងខេត្តដែលកម្មវិធីASPIRE បានអនុវត្តចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ នេះ ផងដែរ ។ ជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះ រួមមាន៖ ឯកឧត្តមរដ្ឋមន្ត្រី អភិបាលខេត្ត និងប្រតិភូអមថ្នាក់ដឹកនាំ រួមនឹងអ្នកពាក់ពន្ធ័បានពិនិត្យមើលនូវខ្សែច្រវាក់ផលិតកម្ម ក្នុងមជ្ឈមណ្ឌលជាក់ស្ដែង ដែលមានការបង្ហាញពីលោកអនុប្រធានមជ្ឈមណ្ឌល លើដំណើរការកត់ត្រាចំនួន និងប្រភេទបន្លែយកចូលមណ្ឌល ការលាងសម្អាត វេចខ្ចប់ ការស្តុកទុក (ឃ្លាំងត្រជាក់ និងឃ្លាំងស្ងួត) និងការធ្វើតេស្ដរកសារធាតុពុលបន្សល់ទុកក្នុងបន្លែ ដែលក្រុមហ៊ុនមាសបៃតង, ក្រុមហ៊ុនNAV និងក្រុមហ៊ុនCSDS បានយកមកធ្វើតេស្តនាពេលនោះផងដែរ។…

  • គន្លឹះ៧ចំណុច ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍

    គន្លឹះ៧ចំណុច ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍

    ភ្នំពេញ៖ ក្នុងវេទិកាជាតិអេកូទេសចរណ៍លើកទី៣ ឆ្នាំ២០២២, រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ផ្តល់អនុសាសន៍ណែនាំបន្ថែមទាំង ៧ចំណុច ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ពិសេសប្រែក្លាយបញ្ហាប្រឈមឲ្យក្លាយជាឱកាស ។៧ចំណុចនោះរួមមាន ៖ទី១៖ សូមឲ្យអង្គវេទិកា យកខ្លឹមសារ និងលទ្ធផលនៃវេទិកាជាតិអេកូទេសចរណ៍លើកទី២ ដើម្បីលើកឡើងក្នុងកិច្ចពិភាក្សា ក៏ដូចជាតាមដានការអនុវត្តនូវផែនការដែលបានដាក់ចេញ។ទី២៖ សូមឲ្យអង្គវេទិកាបន្តយកចិត្តទុកដាក់ពិភាក្សាអំពីការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ដែលមានសក្តានុពល ទោះបីស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នណាក៏ដោយ ពិសេសរិះរកនូវគំរូជោគជ័យដែលមានលក្ខណៈសត្យានុម័ត ក្នុងការអភិវឌ្ឍសហគមន៍ ទាំងនៅថ្នាក់ជាតិ ក៏ដូចជានៅថ្នាក់មូលដ្ឋាន ស្របពេលដែលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងជំនាញទាំង៣ ទេសចរណ៍ បរិស្ថាន កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពជាគោលការណ៍ និងគោលនយោបាយក្នុងការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅគ្រប់សហគមន៍ដែលមានសក្តានុពល។ទី៣៖ ខណៈដែលអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានលក្ខណៈប្រទាក់ក្រឡាអន្តរវិស័យ និងអន្តរស្ថាប័ន ស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ បង្ហាញជូនអង្គវេទិកាឲ្យបានគ្រប់ជ្រុងជ្រាយនូវគោលនយោបាយ និងផែនការសកម្មភាពអាទិភាព ក្នុងការជំរុញការដោះស្រាយទៅលើបញ្ហាសំខាន់ៗ ដូចជាការស្ថាបនាផ្លូវតភ្ជាប់ទៅតំបន់សហគមន៍ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត ការបន្តតំឡើងប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៊ីនធើណែត ការគ្រប់គ្រងសំរាម ការដោះមីន និងគ្រាប់មិនទាន់ផ្ទះ ការព្យាបាលជំងឺគ្រុនចាញ់ និងបញ្ហាផ្សេងៗរបស់សហគមន៍ ពិសេសឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ទី៤៖…

  • អាជ្ញាធរមីន​ ប្រារព្ធខួប​ ៣០ ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

    អាជ្ញាធរមីន​ ប្រារព្ធខួប​ ៣០ ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

    ភ្នំពេញ៖ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន​ថ្លែង​ឱ្យដឹងថា ការរក្សាទុក និងការតាំងប​ង្ហាញនូ​វប្រ​វត្តិ​សង្គ្រាម ស្វែងរកសន្តិភាព និងសកម្មភាពមីន ផ្តល់ប្រយោជន៍ជាច្រើនដល់សង្គមជាតិមួយ ដូចជាលើកក​ម្ពស់​កា​​រយល់ដឹងពីប្រភពខ្លួន ទុកជាមេរៀន និងបទពិសោធន៍សម្រាប់អភិវឌ្ឍខ្លួន និងជាមោទនភាពសម្រាប់សមិទ្ធ​ផល​ដែល​សម្រេចបាន។ លោកបាន​លើកឡើង​ដូចនេះ ក្នុងពិធីបើកពិព័រណ៍​ខួប​ ៣០​ ឆ្នាំ​ នៃ​សកម្មភាពមីននៅ​កម្ពុជា ​នា​មជ្ឈមណ្ឌល​សន្និ​បា​ត និងពិព័រណ៍កោះពេជ្រ កាល​ពី​ថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២២​ ដោយលោក​បាន​បញ្ជាក់ថា បេសកកម្មនៃ​ស​កម្ម​ភា​ព​មីនរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា, ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភា គីពាក់ព័ន្ធ ក្នុងរយៈពេល៣០ឆ្នាំនេះ ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយ សារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា។ ពិព័រណ៍​ខួប ៣០ឆ្នាំនេះ មានការបង្ហាញ​ពី​​​​សមិទ្ធផល​សកម្មភាព​មីន​​, ​ឧបករណ៍, ម៉ាស៊ីន, គ្រឿ​ងចក្រ​បោសស​ម្អាតមីន, ការបង្ហាញការដោះមីនដោយដៃ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធហិតរកមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយសត្វ (សុនខ និងកណ្តុរ​)​។ បន្ថែមលើនេះ ក៏មានការបង្ហាញពីកិច្ចសង្គ្រោះជនរងគ្រោះ ការអប់រំកាត់បន្ថយគ្រោះថ្នាក់ កា​រប្រើ​ប្រាស់​ច្ចេកវិទ្យា…

  • ខេត្តព្រះសីហនុ បង្កើតក្រុមការងារគ្រង់គ្រងត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងក្រុង​

    ខេត្តព្រះសីហនុ បង្កើតក្រុមការងារគ្រង់គ្រងត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងក្រុង​

    ព្រះសីហនុ៖ មន្រ្តីនៃមន្ទីរសាធារណការ និង​ដឹកជញ្ជូនខេត្តបានឱ្យ​ដឹងថា រដ្ឋបាលខេត្តបានបង្កើតក្រុមការងារគ្រង់គ្រងត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងក្រុង ក្រោយពីពិនិត្យឃើញថា ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ ទទួលរងនូវការខូចខាតនៅតំបន់មួយចំនួន។ ​ លោក បូរី វង្សសានិត ប្រធានមន្ទីរសារធាការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បាន​ឱ្យដឹងថា ក្រោយពីការប្រគល់-ទទួលផ្លូវ ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលបានប្រគល់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ជាអ្នកគ្រប់គ្រង ឃើញថា​ផ្លូវមួយចំនួន​ត្រូវ​ធ្វើការ​ជួសជុលឡើងវិញ។ លោកបាន​ថ្លែងដូចនេះ ក្នុងកិច្ចប្រជុំ នាថ្ងៃទី ២១ ខែវិច្ឆិកា ​ស្តី​ពី​ការត្រួតពិនិត្យសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងការចុះពិនិត្យបទល្មើសដែលធ្វើឱ្យខូចខាតទ្រូងផ្លូវ ខឿនផ្លូវ ការ៉ូឡា ក្រានីត តាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់សាលាខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត។ លោក បូរី វង្សសានិត មានប្រសាសន៍ថា ៖ «គិតមកដល់ខែកញ្ញា ឆ្នាំ២០២២នេះ ការខូចខាតទ្រូងផ្លូវ ខឿនផ្លូវ ការ៉ូឡា ក្រានីតតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ មានរហូតដល់ ៦,២០០ម៉ែត្រការ៉េ លើទីតាំងចំនួន ៩៩៣ ទីតាំង លើខ្សែផ្លូវចំនួន ២៦ខ្សែ…

  • យុវតីពីររូបយកពេលទំនេរសរសេរសៀវភៅរឿងអប់រំខ្លីៗ ដើម្បីលើកកម្ពស់ការអានតាមឌីជីថលរបស់​កុមារ

    យុវតីពីររូបយកពេលទំនេរសរសេរសៀវភៅរឿងអប់រំខ្លីៗ ដើម្បីលើកកម្ពស់ការអានតាមឌីជីថលរបស់​កុមារ

    ភ្នំពេញ៖ស្របពេលដែលប្រជាជនសឹងតែគ្រប់រូបមានទូរស័ព្ទស្មាតហ្វូនប្រើប្រាស់ និងបានវិវត្តទៅកាន់សម័យ កាលឌីជីថល វាជារឿងមួយកាន់តែងាយស្រួលសម្រាប់កុមារក្នុងការធំធាត់ឡើងជាមួយបច្ចេកវិទ្យា ក៏ប៉ុន្តែ ឌីជីថលគឺជាអាវុធមុខពីរដែលអាចជួយឱ្យអ្នកប្រើប្រាស់រីកចម្រើនបានក៏អាចធ្វើឱ្យអ្នកប្រើប្រាស់ខាតបង់បានដូចគ្នា។ជាពិសេស អ្នកប្រើប្រាស់ដែលមិនបានយល់អំពីហានិភ័យនៃឌីជីថល តួយ៉ាងដូចជាកុមារតូចៗ គឺជាក្រុម​ដែលងាយប្រ​ឈមក្នុងការក្លាយខ្លួនជាជនរងគ្រោះ​ដោយឪពុក​ម្ដាយមិនបានដឹងជាមុន។ ស្របទៅតាមរបត់នេះអង្គការមូនិធិអាស៊ី បានសហការជាមួយ ក្រុមហ៊ុន​Starbucks កម្ពុជាក្នុងការបង្កើត​បណ្ណាល័យអនឡាញមួយឈ្មោះថា «តោះអាន-Let’s Read» ​ដើម្បីលើក​កម្ពស់ការអានរបស់កុមារក្នុង​សម័យ​ឌីជីថលនេះ។ការសហការនេះក៏ដើម្បីបង្វែរការចាប់​អារម្មណ៍​របស់កុមារពីការលេងកម្សាន្ដ លើប្រព័ន្ធអុីនធឺណិត មកជាការអានរឿងដែលមានរូបភាព​ទាក់ទាញជា​ច្រើនក្បាល។ យុវតីពីររូបដែលបានចូលរួមសរសេររឿងអប់រំសម្រាប់កុមារតូច និងដែលបានសម្ពោធស្នាដៃថ្មីថ្មោង នេះជា​ផ្លូវការ កា​លពីថ្ងៃទី ១៨ ខែវិច្ឆិកា កន្លងទៅ បានបង្ហាញនូវអារម្មណ៍រំភើបក្នុងការក្លាយខ្លួនជាចំណែក មួយជួយ​ទៅ​​ដល់កុមារតូច​ៗ​​។ បច្ចុប្បន្នកញ្ញាជាអ្នកបង្កើតវេទិកាឱ្យក្រុមហ៊ុនឌីជីថលមួយ ហើយឆ្លៀតពីការងារស្នូលនេះ កញ្ញាបានចូល​រួមសរសេរឱ្យបណ្ណាល័យឌីជីថល​ «តោះអាន» តាំងពីឆ្នាំ ២០១៩ ប៉ុន្តែសម្រាប់ឆ្នាំ ២០២២នេះ ស្នាដៃថ្មីមួយ​ទៀតរបស់កញ្ញាទទួលបានការរៀបចំបើកសម្ពោធជាផ្លូវការ។ «ប៉ូប៉ូ អ្នកច្នៃម៉ូតសក់ដ៏ល្បី» គឺជាស្នាដៃនិពន្ធរបស់យុវតី អម្រិន ពិសី ដែលសព្វថ្ងៃកញ្ញាមានអាយុ ២៤ឆ្នាំ ជានិស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានភាសាបរទេស។ រឿងនេះ បាននិយាយអំពីកូន ចៀមមួយក្បាល​ដែល​​នាងមានពិការភាពផ្នែក គរថ្លង់ មិនអាចសន្ទនាជាមួយមិត្តដទៃទៀតបាន។ ប៉ុន្តែ ប៉ូប៉ូ មានជំនាញពីកំណើតមួយគឺពូកែច្នៃម៉ូតសក់ ដែលជំនាញនេះហើយបានធ្វើឱ្យមិត្តភក្កិដទៃ ទៀត​ចាប់អារ​ម្មណ៍នាង និងសុំឱ្យនាងជួយច្នៃម៉ូតសក់ឱ្យគ្រប់គ្នា។…

  • ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាសាងសង់ផ្ទះចំនួន០៥ខ្នង ដល់កុមារកំព្រា ចាស់ជរា និងគ្រួសារទីទ័លក្រ

    ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាសាងសង់ផ្ទះចំនួន០៥ខ្នង ដល់កុមារកំព្រា ចាស់ជរា និងគ្រួសារទីទ័លក្រ

    ឯកឧត្តម ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក សេង ហួលាង កាលថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋប្រមាណ៤០០គ្រួសារ និងបាននាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជាគ្រឿងឧបភោគ បរិភោគ ថវិកាចំនួន ១៦០០០ដុល្លារ (មួយម៉ឺនប្រាំមួយពាន់ដុល្លា)សម្រាប់សាងសង់ផ្ទះចំនួន ០៥ខ្នងផ្តល់អោយ កុមារកំព្រា ចាស់ជរា និងគ្រួសារទីទ័លក្រ ដែលស្ថិតក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ឯកឧត្តម ឡូវ ហ៊ឹង បានបញ្ជាក់ថា ការសាងសង់ផ្ទះដល់បងប្អូនក្រីក្រនេះ គឺបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានស្រង់ស្ថិតិច្បាស់លាស់ និងមើលឃើញថាពួកគាត់ពិតជាក្រីក្រប្រាកដមែន ហើយការធ្វើនេះនឹងចំណាយថវិកាអស់ចំនួន ១៦០០០ដុល្លារអាមេរិក។ ឯកឧត្តម ក៏បានលើកឡើងផងដែរថា ក្រៅពីធ្វើផ្ទះជូនដល់បងប្អូនក្រីក្រនៅភូមិចន្លាត់ដៃនេះ ក៏បានផ្តល់ថវិកាមួយចំនួនទៀតសម្រាប់ជួសជុលប្រព័ន្ធលូរ ជួសជុលផ្លូវលំ ជូនដល់ជនពិការភាព គ្រួសារត្រូវសម្រាកវះកាត់ និងក្រុមគ្រួសារដែលទទួលមរណៈ ព្រមទាំងជំនួយមនុស្សធម៌មួយចំនួនទៀត សម្រាប់ជួយសម្រាលដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម ឡូវ ហ៊ឹង ក៏បានលើកឡើងផងដែរថា…