Category: ព័ត៌មានសង្គម

  • តម្លៃស្រូវ ១គីឡូក្រាម មិនក្រោម ១,០៤០រៀល សម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១ (ស្រូវសើម) នៅបន្ទាយមានជ័យ

    តម្លៃស្រូវ ១គីឡូក្រាម មិនក្រោម ១,០៤០រៀល សម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១ (ស្រូវសើម) នៅបន្ទាយមានជ័យ

    បន្ទាយមានជ័យ ៖ តម្លៃស្រូវ ១គីឡូក្រោម មិនក្រោម ១,០៤០រៀល សម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១(ស្រូវសើម) នេះបើតាមអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី ព្រមទាំងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុកឃុំ និងមន្ត្រីពាក់ ប្រាប់នៅកន្លែងប្រមូលផ្តុំទិញស្រូវ(ដែលរៀបចំដោយក្រុមការងារចម្រុះ នៅក្នុងឃុំ ស្រុក នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា នៅ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារបានជួបជាមួយភាគីពាក់ព័ន្ធ រួមមាន លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោង ម៉ាស៊ីនកិនស្រូវបៃតង លោកអភិបាលរងខេត្តបន្ទាយមានជ័យ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្ម និង ជនបទ លោក លោកស្រីអភិបាលស្រុក មេឃុំតំណាង រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូល ទិញស្រូវផ្គត់ផ្គង់ទៅរោងម៉ាស៊ីនកិនស្រូវ។ ជាលទ្ធផល ក្រោយកិច្ចប្រជុំដើម្បីធានាស្ថិរភាពតម្លៃស្រូវ លោកឧកញ៉ា…

  • ឆក់កាបូបបានសម្រេច គេចខ្លួនបាន២ម៉ោង ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក១២នាក់

    ឆក់កាបូបបានសម្រេច គេចខ្លួនបាន២ម៉ោង ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក១២នាក់

    ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាឃាត់ខ្លួនជនសង្ស័យ០២នាក់ បន្ទាប់ពីធ្វើសកម្មភាពបាន២ម៉ោង ។ គួរបញ្ចាក់ថា នៅវេលាម៉ោង ០៧ និង១០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ពីស្ត្រីម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវ នៅចំណុចស្ពានអាកាសចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ សម្ភារៈបាត់បង់មាន ខ្សែដៃមាសចំនួន ០១ខ្សែ ជញ្ជៀនមាស ០១វង្ស ក្រវិលផ្លាកទីន ០១ ចំនួន១គូរ និងប្រាក់រៀលចំនួន ៦០ម៉ឺនរៀល ជនសង្ស័យមានគ្នាប្រហែល ១២ នាក់ ជិះម៉ូតូចំនួន ០៦ គ្រឿង ក្នុងនោះមានម៉ូតូម៉ាក SUZUKI NEX ចំនួន ០៣ គ្រឿង ម៉ូតូម៉ាកសង់សេ១២៥ ចំនួន ០២ គ្រឿង និងម៉ូតូម៉ាក Scoopy I ចំនួន ០១…

  • ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចចូលទស្សនាព្រះបរមរមរាជវាំងឡើងវិញហើយ ចាប់ពីថ្ងៃទី១ ខែធ្នូ

    ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចចូលទស្សនាព្រះបរមរមរាជវាំងឡើងវិញហើយ ចាប់ពីថ្ងៃទី១ ខែធ្នូ

    ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចចូលទស្សនាព្រះបរមរមរាជវាំង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខ នេះបើតាមលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើជូនឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានសម្រេចអនុញ្ញាតឱ្យក្រសួងព្រះបរមរាជវាំង បើកដំណើរការឡើងវិញ ក៏ដោយសារតែ ការរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវបានស្ងប់។ ប៉ុន្តែនៅពេលនេះ ក្រសួងព្រះបរមរាជវាំងសម្រេចបើកអោយចូលជាថ្មី ក្រោយសម្រេចផ្អាកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាព្រះបរមរជាវាំង ចាប់ពីថ្ងៃទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ មក៕

  • ក្រសួងកសិកម្ម ថានឹង រកយុត្តិធម៌ជូនមន្រ្តីរបស់ខ្លួនវិញ ជុំវិញការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ នៅសហរដ្ឋអាមេរិក

    ក្រសួងកសិកម្ម ថានឹង រកយុត្តិធម៌ជូនមន្រ្តីរបស់ខ្លួនវិញ ជុំវិញការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ នៅសហរដ្ឋអាមេរិក

    ភ្នំពេញ៖ ក្រសួងកសិកម្ម បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់ខ្លួនវិញ ជុំវិញការឃាត់ខ្លួនលោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ក្នុងអំឡុងពេលដែលលោកធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញាសាយតេស ( CITES) នៅប្រទេសប៉ាណាម៉ា។ ក្រសួងថា ការនាំចូលទៅសហរដ្ឋអាមេរិក គឺអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិកនោះទ មិនមែនរត់ពន្ធឡើយ។ ក្រោមបទចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិកនេះ ក្រសួងកសិកម្ម នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បង្ហាញការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំង តែទោះយ៉ាងណា ដើម្បីការពារសត្វ និងរុក្ខាជាតិជិតផុតពូជនៅឯវេទិកាអង្គការសហប្រជាជាតិ កម្ពុជានិងអាមេរិកកំពុងធ្វើការយ៉ាងជិតស្និទ្ធ។ ក្រសួងកសិកម្ម បញ្ជាក់ថា សត្វស្វាក្តាម ត្រូវបានចិញ្ចឹមនៅកម្ពុជា តាំងពីឆ្នាំ២០០៥ ហើយត្រូវបាននាំចេញសម្រាប់គោលដៅវេជ្ជសាស្រ្ត ជាពិសេសសម្រាប់ដំណាក់ការធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ សត្វស្វាក្តាមដែលត្រូវបាននាំចេញទាំងនេះ មិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ជូនចេញទៅក្រៅប្រទេសនោះទេ។ ចំណែកកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះទៀតសោត ទម្រាំទទួលបានការទទួលស្គាល់ផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋានអនាម័យ និងវិធីសាស្រ្តចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិករបស់វាមិនឱ្យផុតពូជនោះឡើយ។ យ៉ាងណាមិញ ការនាំចេញសត្វស្វាក្តាម ត្រូវអនុញ្ញាតឱ្យនាំចេញ ដោយផ្អែកលើច្បាប់ និងបទបញ្ញត្តិជាតិ និងអន្តរជាតិ៕

  • ខេត្តកំពត ត្រៀមរៀបចំកម្មវិធីសប្បាយៗជាច្រើនដើម្បីទទួលភ្ញៀវទេសចរ នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំ (Count Down ) ២០២២ ឈានចូល២០២៣

    ខេត្តកំពត ត្រៀមរៀបចំកម្មវិធីសប្បាយៗជាច្រើនដើម្បីទទួលភ្ញៀវទេសចរ នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំ (Count Down ) ២០២២ ឈានចូល២០២៣

    កំពត ៖ អភិបាលខេត្កតំពត បានបញ្ជាក់ថា រដ្ឋបាលខេត្តបានគិតគូ និងត្រៀមរៀបចំកម្មវិធីសប្បាយៗជាច្រើនដើម្បីទទួលភ្ញៀវទេសចរ នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំ (Count Down ) ២០២២ ឈានចូល២០២៣ ខាងមុខនេះ មានដូចជាការប្រគុំតន្ត្រី៣ទីតាំង ការប្រកួតកីឡាប្រដាល់ និងគុនល្បុកតោ ការប្រណាំងទូកនេសាទ ការបាញ់កាំជ្រូក រាប់ថយក្រោយ ជាមួយនិងនាឡិការយក្ស ដាក់នៅលើស្ពានឥន្ទធនូជាដើម។ ថ្លែងនៅក្នុង កិច្ចប្រជុំសាមញ្ញលើកទី ៤២ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី ៣ ដែលបានរៀបចំនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកលើកឡើងថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ល្អប្រសើរ កម្ពុជាចាប់ផ្តើមបើកទ្វារសេដ្ឋកិច្ចប្រទេសឡើងវិញ សញ្ញានៃភាពល្អប្រសើរ និងការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ បានបង្ហាញតាមរយៈកំណើននៃការដើរកម្សាន្តរបស់ពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ និយាយដោយឡែក ខេត្តកំពត ទើបតែបានបញ្ចប់ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែដោយជោគជ័យ។ ក្នុងនោះខេត្តកំពតបានស្រូបទាញទេសចរជាង ៥៨ម៉ឺននាក់មកដើរលេងកម្សាន្ត។ ហើយនៅក្នុងព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំ(Count Down )…

  • ជនពាក់ព័ន្ធចំនួន ៥៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញ

    ជនពាក់ព័ន្ធចំនួន ៥៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញ

    ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀនគ្រឿងញៀនបំផ្លាញអនាគតអ្នកនិងក្រុមគ្រួសារអ្នក.!ជនសង្ស័យចំនួន៥៤នាក់(ស្រី៥នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន៦២៤ករណីទូទាំងប្រទេសកាលពីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២ម្សិលមិញនេះ។ ក្នុងចំណោមជនសង្ស័យទាំងចំនួន៥៤នាក់រួមមាន៖ជួញដូរ១២ករណីឃាត់៣១នាក់(ស្រី៣នាក់)រក្សាទុក៣ករណីឃាត់៤នាក់(ស្រី០នាក់)ដាំដុះ១ករណីឃាត់០នាក់ប្រើប្រាស់៨ករណីឃាត់១៩នាក់(ស្រី២នាក់)។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ខែវិច្ឆិការួមមាន៖មេតំហ្វេតាមីន(Ice)ស្មើរ៥៧,១២ក្រាមនិង៥៦កញ្ចប់តូចនិងកញ្ឆាស្មើរ២៧៥២ដើម។ សូមបញ្ជាក់ថាជាលទ្ធផលខាងលើ១១អង្គភាពបានចូលរួមបង្ក្រាបនគរបាល១១អង្គភាព៖១មន្ទីរ៖ជួញដូរ៤ករណីឃាត់៩នាក់ប្រើប្រាស់១ករណីឃាត់២នាក់ស្រី៤នាក់ចាប់យកIce១១,១១ក្រាម។ ២បាត់ដំបង៖រក្សាទុក ១ករណីឃាត់១នាក់ចាប់យកIce០,១៣ក្រាម។៣កំពង់ចាម៖ជួញដូរ២ករណីចាប់៥នាក់ចាប់យកIce០,៤២ក្រាម។ ៤កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណីឃាត់២នាក់។៥កំពត៖ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce០,៤៨ក្រាម។៦ក្រចេះ៖ ជួញដូរ១ករណីឃាត់ ១នាក់ស្រី១នាក់ចាប់យកIce៩កញ្ចប់តូច។ ៧រាជធានីភ្នពេញ៖ប្រើប្រាស់៥ករណីឃាត់ ១២នាក់។៨ព្រៃវែង៖ជួញដូរ១ករណីឃាត់ ១នាក់ ប្រើប្រាស់ ១ករណីឃាត់ ៣នាក់ចាប់យកIce៤១,៨១ក្រាម។ ៩រតនគិរី៖ជួញដូរ១ករណីឃាត់១១នាក់ចាប់យកIce៤៧កញ្ចប់តូច។១០តាកែវ៖ដាំដុះ១ករណីឃាត់០នាក់ចាប់យកកញ្ឆា២៧៥២ដើម។១១កណ្តាល៖ជួញដូរ២ករណីឃាត់៣នាក់រក្សាទុក២ករណីឃាត់៣នាក់ចាប់យកIce៣,២៧ក្រាម៕ដោយ៖ឆៃហួតនិងប៊ុនធី

  • នគរបាលខណ្ឌឬស្សីកែវ ប្រគល់ទូរស័ព្ទជូនម្ចាស់វិញ បន្ទាប់ពីចាប់បានជនសង្ស័យ

    នគរបាលខណ្ឌឬស្សីកែវ ប្រគល់ទូរស័ព្ទជូនម្ចាស់វិញ បន្ទាប់ពីចាប់បានជនសង្ស័យ

    ភ្នំពេញ ៖ បន្ទាប់ពីឃើញព័ត៌មានថា នគរបាលខណ្ឌប្ញស្សីកែវ ចាប់ខ្លួនអ្នកឆក់ទូរស័ព្ទដៃរបស់ខ្លួន ម្ចាស់ក៏បានទៅទំនាក់ទំនងនគរបាលខណ្ឌប្ញស្សីកែវ ដើម្បីដាក់បណ្តឹង និងទទួលយកទូរស័ព្ទវិញ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចម្រេះទី១ ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌ បានឱ្យដឹងថា យើងបានប្រកាសស្វែងរកជនរងគ្រោះ តាមរយៈផេករបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីឱ្យមកដាក់ពាក្យបណ្តឹង និងទទួលទូរស័ព្ទវិញ ។បន្ទាប់ពីប្រកាស ជនរងគ្រោះឈ្មោះ សន សុធា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅផ្ទះជួល ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល បានទំនាក់ទំនងសមត្ថកិច្ចមកដាក់ពាក្យរបណ្តឹង ហើយសមត្ថកិច្ចយើងក៏បានប្រគល់ទូរស័ព្ទជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៣៖៣០នាទី នៅចំណុចផ្លូវK5 ក្រុម៧ ភូមិចុងខ្សាច់ សង្កាតទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីជនសង្ស័យឆក់ទូរស័ព្ទដៃពីអ្នករត់ម៉ូតូកង់បី រួចរត់គេចខ្លួនបាត់។ លុះដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០២…

  • សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ អភិបាលខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ក្នុងនាម ជាសមាជិកម្នាក់ក្នុងគ្រប់គ្រួសារទាំងអស់

    សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ អភិបាលខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ក្នុងនាម ជាសមាជិកម្នាក់ក្នុងគ្រប់គ្រួសារទាំងអស់

    ខេត្តកំពត៖ ចាប់តាំងតែពី ឯកឧត្តម ម៉ៅ ធនិន បានមកកាន់មុខតំណែង ជាអភិបាលខេត្តកំពត មក ឯកឧត្តម តែងតែ ចុះសាកសួរសុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ និងក្រុមអាជីវករលក់ដូរ អ្នករត់តាក់សុី រត់ម៉ូតូឌុបម៉ូតូ កង់បី នៅតាមបណ្តាក្រុងស្រុក ទាំង ៩ ទូទាំងខេត្ត ដើម្បីស្វេងយល់អំពីទុក្ខលំបាក និង បញ្ហាប្រឈមផ្សេងៗ ដែលជាតម្រូវការចាំបាច់ របស់ បងប្អូន ហើយក្នុងពេលដែល ឯក ឧត្តម ចុះជួបសំណេះសំណាល ឬ ដោះស្រាយបញ្ហាទំនាស់ វិវាទ ផ្សេងៗ ឯកឧត្តម តែងតែដាក់ខ្លួន ឯកឧត្តម បញ្ចូលជាសមាជិក ម្នាក់ ក្នុងគ្រួសារបងប្អូនប្រជាពលរដ្ឋ ដោយ ថ្លែងថា សុំឱ្យ បងប្អូន ទទួលនិងចាត់ទុក្ខ ឯក ឧត្តម ជាសមាជិកគ្រួសារម្នាក់របស់បងប្អូន ក្នុងនោះត្រូវចាត់ទុក្ខ ឯក ឧត្តម ជាបង ជាកូន ឬជាប្អូនម្នាក់…

  • កម្លាំងសមត្ថកិច្ចចម្រុះ បន្តសកម្មភាពយ៉ាងមមាញឹកចុះល្បាតបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង ក្នុងកំពង់ឆ្នាំង

    កម្លាំងសមត្ថកិច្ចចម្រុះ បន្តសកម្មភាពយ៉ាងមមាញឹកចុះល្បាតបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង ក្នុងកំពង់ឆ្នាំង

    កំពង់ឆ្នាំង ៖ ថ្ងៃទី១៧ខែ វិចិ្ឆកា ឆ្នាំ២០២២ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង រួមជា មួយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី សហការជាមួយ គណៈបញ្ជាការឯកភាពស្រុកជលគីរី នឹង សហគមន៍នេសាទ បានចុះល្បាត និងបង្រ្កាបបទល្មើសជលផល នៅចំណុចអន្លង់អក និងក្រោយភូមិនគរជ្រុំ និងចំណុចឃុំពោធិ៍ ក្នុងភូមិសាស្រ្តស្រុកជលគីរី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់ កម្លាំងសរុបចំនួន ១៨នាក់ មធ្យោបាយកាណូតស្មាចចំនួន ០៤គ្រឿង។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចចម្រុះយើងបំផ្លាញចោលវត្ថុតាងរួមមាន៖របាំង ស្បៃមុង ១ករណីស្មើនិង ២១កន្លែង មានប្រវែង ១២០០ម៉ែត្រ លូស្បៃមុង ចំនួន ២១មាតនិងបង្គោល សរុបចំនួន ២៥០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន១៥០គីឡូក្រាម ។ នៅក្នុងនោះផងដែរ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រកបមុខរបរនេសាទទាំងអស់ សូមចូលរួមប្រើឧបករណ៍កុំឲ្យល្មើសច្បាប់ដែលច្បាប់ហាមឃាត់និងត្រូវនាំគ្នាប្រើឧបករណ៍លក្ខណៈគ្រួសារ ដើម្បីចូលរួមទប់ស្កាត់ការបំផ្លាញមច្ឆាជាតិទាំងតូច ទាំងធំ ៕ សុខ គឹមសៀន

  • គ្រួសាអតីតយុទ្ធជនមរណ:ចំនួន ១គ្រួសារ នៅភូមិទឹកជ្រប់ ឃុំពេជ្រចង្វារ ទទួលអំណោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ

    គ្រួសាអតីតយុទ្ធជនមរណ:ចំនួន ១គ្រួសារ នៅភូមិទឹកជ្រប់ ឃុំពេជ្រចង្វារ ទទួលអំណោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ

    កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ លោក វរសេនីយ៍ ឯក ជិន ថន មេបញ្ជាការផ្នែកសឹករងស្រុកបរិបូរណ៍តំណាងលោក ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយដ៍ថ្លៃថ្លា របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាកាកងទ័ពជើងគោក និងលោកជំទាវឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនមរណ: ចំនួន ១គ្រួសារ នៅភូមិទឹកជ្រប់ ឃុំពេជចង្វា ស្រុកបរិបូណ៍ដែលជួបការលំបាក និងមិនមានជម្រកស្នាក់នៅសមរម្យ។ អំណោយនេះមាន អង្ករចំនួន ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរទឹកត្រីទឹកស៊ីអ៉ីវ ៣យួរ មុង ១ ជែល លាងដៃ ៥ដប និងថវិកាមួយចំនួន ។ សមាជិកគ្រួសារអតីតយុទ្ធជនមរណ:ដែលទទួលបានអំណោយនាពេលនេះបានសម្តែងនូវក្តីរីករាយចំពោះទឹកចិត្តដ៍ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត និងលោកជំទាវ ដែលជានុច្ចកាលតែងតែយកចិត្តទុកដាក់នូវទុក្ខ លំបាកនិងជីវភាពរស់នៅរបស់គ្រួសារយុទ្ធជនទាំងអស់នៅក្នុងខេត្តកំង់ឆ្នាំង ក៍ដូចជាគ្រួសារយុទ្ធជនទាំងអស់នៅទូទាំងប្រទេសផងដែរ៕ សុខ គឹមសៀន