-
នាយកគ្រឹះស្ថានបណ្ដុះនិស្ស័យ លោក ឌុំ ដាវុយ បំផុសគំនិតអានដល់យុវជន

ភ្នំពេញ:ជាអ្នកនិពន្ធ រៀបរៀង និងប្រែសម្រួល ហើយក៏ជានាយកគ្រឹះស្ថានបណ្ដុះនិស្ស័យ លោក ឌុំ ដាវុយ កើតនៅភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខែត្តកំពង់ឆ្នាំង។ ថ្វីដ្បិតតែជាកូនកសិករក្រីក្រលំបាកក៏ពិតមែន ប៉ុន្តែលោកបានតស៊ូសិក្សារៀនរហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិ ទ្យាសាស្ត្រអប់រំនៃសាកលវិទ្យាល័យព្រះសីហនុរាជផងដែរ។ ក្រោយបញ្ចប់ការសិក្សា លោក ឌុំ ដាវុយ បានចូលបម្រើការងារជាអ្នកនិពន្ធ អ្នកជាអ្នកប្រែសម្រួលនៅក្នុងគ្រឹះស្ថានបោះពុម្ពនិងធ្វើការជាមួយនឹងសមាគក្នុងស្រុកមួយចំនួនដែរ។ ដោយសារតែលោកបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលវិធីសាស្ត្រនិពន្ធពីស មាគមអ្នកនិពន្ធខ្មែរ ទើបធ្វើឱ្យលោកកាន់ធ្វើកិច្ចការទាក់ទងនឹងការនិពន្ធរបស់លោកបានកាន់តែប្រសើរឡើង។ ក្រៅពីធ្វើការឱ្យអង្គការ សមាគម លោកក៏មិនភ្លេចការបង្កើតស្នាដៃសម្រាប់ខ្លួនលោកនោះដែរ ដោយលោកបានចាប់ផ្ដើមស្នា ដៃជាសៀវភៅដំបូងមានចំណងថា «ផ្ដើមគិត ផ្ដើមជោគជ័យ»។ចំពោះស្នាដៃដំបូងនេះ លោកបានប្រាប់ថា «ផលលំ បាកក្នុងការចាប់ផ្ដើមស្នាដៃនេះ ខ្ញុំមិនសូវជាមានផលលំបាកប៉ុន្មានទេ ដ្បិតថាបានចូលរៀនវគ្គតែងនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរ ហើយក៏បានវឹកហាត់ការងារជាមួយនឹងសមាគមទ្រទ្រង់ការបោះពុម្ពនិងអប់រំ និងបានធ្វើការនៅក្នុងគ្រឹះស្ថានផ្សេងផង ដូច្នេះមិនសូវជាជួបផលលំបាកខ្លាំងទេ។ អ្វីដែលលំបាកខ្លាំងមិនមែនលើការសរសេរទេ តែជាការស្វែងរកទិន្នន័យជាឯកសារ ពិសេសឯកសារក្នុងបណ្ណាល័យតែម្ដង»។ក្រោយពីលោកបានឆ្លងកាត់ការងារជាអ្នកនិពន្ធ ស្រាវជ្រាវ និងប្រែសម្រួលបានជាច្រើន លោកបានសម្រេចចិត្តបើកគ្រឹះ ស្ថា នបោះពុម្ពផ្សាយមួយដែលមានឈ្មោះថា «គ្រឹះស្ថានបណ្ដុះនិស្ស័យ» ហើយក្នុងពិព័រណ៍សៀវភៅចុងឆ្នាំ២០២២ លោកមានស្នាដៃចូលរួមប្រមាណជាង ២០ ចំណង។ស្នាដៃទាំងនោះលោកបានសម្រិតសម្រាំងទាំងខ្លឹមសារ ទាំងការរៀបចំទំព័រ។ ស្នាដៃទាំងនោះមានដូចជា សេចក្ដីសុខហិរញ្ញវត្ថុ, គម្ពីរសាងចលនទ្រព្យ,…
-
ប្រជាពលរដ្ឋនៅខណ្ឌពោធ៍សែនជ័យ បានស្នើឱ្យអាជ្ញាធរជួយ ដោះស្រាយលើការជួសជុល ការស្ថាបនាផ្លូវ លូនិងការស្តារប្រឡាយ ដើម្បីរំដោះទឹកជាដើម

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តតាំងក្រសាំងខាងជើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែន ជ័យ នៅព្រឹកថ្ងៃទី១៧ វិច្ឆិកានេះ ប្រជាពលរដ្ឋបានស្នើអោយអាជ្ញាធរជួយ ដោះស្រាយជាសំណើរ សំណូមពរយ៉ាងច្រើន លើការជួលជុល ការស្ថាបនាផ្លូវ លូនិងការស្តារប្រឡាយ ដើម្បីរំដោះទឹកជាដើម។ វេទិកានេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញតំណាងអោយ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងអោយឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។ក្នុងវេទិកានេះប្រជាពលរដ្ឋបានលើកឡើងជាសំណួរ សំណើរនិងសំណូមពរផ្ទាល់មាត់ចំនួន១៥រូប ក្នុងនោះរួមមាន ស្នើសុំការជួលជុលផ្លូវមានគង្ហុក សុំការស្ថាបនាផ្លូវបេតុងតូចៗនៅក្នុងភូមិដ្ឋានរបស់ពួកគាត់ ស្នើសុំធ្វើបណ្តាញលូបង្ហូរទឹក ការស្នើសុំស្តារប្រឡាយ ការជម្រុញអោយការផ្តល់សេវានៅច្រកចេញ ចូលតែមួយមួយអោយបានលឿន ដូចជាការសុំបញ្ជាក់សំបុត្រកំណើត អាពាហ៍ ពីពាហ៍ សុំការកូនជាដើម។ ការស្នើសុំបាញ់ថ្នាំសម្លាប់មូស និងសុំតបណ្តាញទឹកស្អាតជាដើម។ ពាក់ព័ន្ធនឹងការស្នើសុំឱ្យអាជ្ញាធររាជធានីជួយអន្តរាគមន៍នេះ ឯឧ ស៊ុយ សេរិទ្ធ បានមានប្រសាសន៍ថា សម្រាប់អាជ្ញាធរ សង្កាត់ ខណ្ឌ និងអាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ណាស់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋលើបញ្ហាទាំងនេះ ពោលគឺយើងដោះស្រាយជាតំណាក់កាល…
-
រដូវប្រមូលផលគ្រំចំពុះទា របស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបបានមកដល់ហើយ

ខេត្តកោះកុង៖ ឈានមកដល់ខែវិច្ឆិកានេះ ប្រជាសហគមន៍នៅតំបន់ ការពារធម្មជាតិពាមក្រសោប ស្ថិតនៅក្នុង ខេត្ត កោះកុង បានចាប់ផ្តើមប្រមូលផលគ្រំចំពុំទា ឬក្រុមអ្នកស្រុកតែងហៅថាខ្យងចំពុះទា បណ្តើរៗហើយដើម្បីចែករាយលក់តាមទីផ្សារទាំងក្នុងស្រុក ក៏ដូចជាលក់ទៅកាន់បរទេស។ គួរបញ្ជាក់ថាគ្រំចំពុះទាជាផលិតផលក្នុងស្រុក ដែលសំបូរនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង និងជានិមិត្តរូប នៃនិរន្តរភាពធនធានធម្មជាតិកើតចេញពីសុខដុមរមណីយកម្មរវាងសកម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ជាពិសេសការអភិរក្សព្រៃកោងកាងនៅក្នុងតំបន់។ លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិពាមក្រសោបបានប្រាប់ឱ្យដឹងថា៖នៅសហគមន៍របស់លោកអាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ២៥០០ដល់ជាង៣០០០ តោន ក្នុង ១ រដូវហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំចំពុះទា ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។ គួរំលឹកថានៅក្នុងខេត្តកោះកុងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប កំពុងប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដែលជាសក្តានុពលសម្រាប់ការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃគ្រំចំពុះទាផងដែរ។ ជាមួយគ្នាគ្រំចំពុះទា គេអាចកែច្នៃជាមុខអាហារច្រើនប្រភេទ តាមតម្រូវការ និងជាពិសេសជាមុខម្ហូបសំខាន់នៅតាមភោជនីយដ្ឋានធំៗនិងបើតាមសណ្ឋានគារវិញគឺមានរហូតដល់លំដាប់ផ្កាយ៥ទៀតផង។ គ្រំសមុទ្រនេះ មានរសឆ្ងាញ់ជាងគ្រំ ឬខ្យងទឹកសាប ហើយអាចច្នៃធ្វើម្ហូបបានដូចជា ស្លរម្ជូរគ្រឿង ការី ឆាក្រៀម ញាំ ឆាក្តៅ ស្ងោរជ្រក់ ស្រុស និងជាពិសេសបំផុតនោះ គឺគេយកទៅកែច្នៃជាម្ហូប បែបអឺរ៉ុប ដែលមានតម្លៃ ខ្ពស់ៗ ស្មានមិនដល់។ សូមបញ្ជាក់ថាក្រសួងបរិស្ថានបានលើកទឹកចិត្តដល់សហគមន៍បង្កើនការចិញ្ចឹមគ្រំចំពុះទា…
-
ឧត្តមសេនីយ៍ទោ សោម ស៊ុនផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពនិងឧបត្ថម្ភអំណោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ជូនប្រជាការពារឃុំបន្ទាយស្ទោង

កំពង់ធំ៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញផ្សព្វផ្សាយដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនិងបាននាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនប្រជាការពារនៅ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។ លោត សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមការងារ របស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំ និងរាយការណ៍អំពីស្ថានភាពសន្តិសុខសុវត្តិភាព ការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំមាន សុវត្ថិភាព និងស្ថានភាពជីវភាពរស់នៅរបស់ប្រជាជន ក្រោយពេលរងផលប៉ះពាល់ដោយសារ គ្រោះទឹកជំនន់កន្លងមក នៅក្នុងភូមិសាស្ត្ររបស់ឃុំបន្ទាយស្ទោង ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំ បានកោតសរសើរ និងអំណរគុណអាជ្ញាធរដែនដីឃុំ ភូមិ និងប្រជាការពារ ដែលបានយកចិត្តទុកដាក់ យ៉ាងសកម្ម ក្នុងការ បម្រើ និងដោះស្រាយការលំបាករបស់ប្រជាជនកំពុងរងគ្រោះ ដោយសារ គ្រោះធម្មជាតិ ជំនន់ទឹកភ្លៀងនាពេលកន្លងមក…
-
ចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ជូនបងប្អូនប្រជាពលរដ្ឋភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ

បន្ទាយមានជ័យ ៖ ចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ជូនបងប្អូនប្រជាពលរដ្ឋភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ គឺជាការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោបានមានប្រសាសន៍ដូចច្នេះក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ នាថ្ងៃទី ១៧ វិច្ឆិកា ២០២២។ ដោយមានការចូលរួមពីលោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចលេខ៥១ លោក យ៉ាង គឹមហ៊ុយ អនុប្រធានក្រុមការងារអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ ព្រមទាំងលោក លោកស្រីមេបញ្ជាការ មេបញ្ជាការងគ្រប់កងឯកភាព មន្ទីរ អង្គភាព ពិធីនេះរៀបចំដោយមន្ទីរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ។ បញ្ជាក់ថា សម្រាប់ការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋនៅថ្ងៃដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ…
-
យានយន្តល្មើសចំនួន ២២៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១៥៥គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះ មានយានយន្តចូលគោលដៅចំនួន ១,៤៣៣គ្រឿង ម៉ូតូ ១,១៦៦គ្រឿង រកឃើញយានយន្តល្មើសសរុបចំនួន ២២៣គ្រឿង មានម៉ូតូចំនួន ១៨៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ១៤ថ្ងៃ នៃ ខែវិច្ឆិកា នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ…
-
រដ្ឋបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីជំនាញចុះពិនិត្យមើលការប្រមូលផលស្រូវ ដើម្បីរកដំណោះស្រាយនៃតម្លៃស្រូវជូនប្រជាកសិករ

បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលការប្រមូលផលស្រូវដើមរដូវ និងជួបជាមួយបងប្អូនប្រជាកសិករ និងឈ្មួញទិញស្រូវ នៅក្នុងស្រុកស្វាយចេក និង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ ក្នុងឱកាសចុះពិនិត្យមើនោះគឺដើម្បីរកដំណោះស្រាយបញ្ហាផ្សេងៗជូនប្រជាកសិករយើង១,ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងការប្រមូលផលស្រូវប្រជាពលរដ្ឋ ស្រូវដើមរដូវនេះ។២,ពិនិត្យមើលតម្លៃស្រូវដែលមានការធ្លាក់ក្នុងរយៈពេលប៉ន្មានសប្តាហ៍នេះដើម្បីធ្វើការសម្របសម្រួលជាមួយឈ្មួញ និងម្ចាស់រោងម៉ាសុនកិនស្រូវដើម្បីសម្របសម្រួលការទម្លាក់ថ្លៃស្រូវ ។ ៣,នៅថ្ងៃស្អែកនឹងមានការប្រជុំជាមួយក្រសួងកសិកម្ម ពាណិជ្ជកម្មខេត្ត ឈ្មួញ និងម្ចាស់រោងម៉ាសុនកិនស្រូវ ដើម្បីពិភាក្សាលើតម្លៃស្រូវរបស់ប្រជាកសិករយើងឲ្យមានតម្លៃសមរម្យ។ ឯកឧត្ដម អ៊ុ រាត្រី បន្តថា៖ ក្នុងនាមរដ្ឋបាលខេត្ត សូមធ្វើការអំពាវនាវដល់អាជីរករ ឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់សូម ជួយសម្របសម្រួលក្នុងការទិញស្រូវប្រជាកសិករឲ្យបានល្អប្រសើរ ជៀសវាងការទិញទម្លាក់ថ្លៃ ទន្ទាបថ្លៃខ្លាំង។ ហើយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសូមចូលរួមជួយពិនិត្យ និងសម្របសម្រួលជាមួយឈ្មូញ និងប្រជាកសិករក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរកវិធីផ្សេងៗដើម្បីបង្កភាពងាយស្រួលក្នុងទិញ ប្រមូលផ្តុំទិញ និងការដឹកជញ្ជូនជាដើម ៕ ដោយ ៖ ឃិន…
-
ក្រសួងកសិកម្ម មានដំណោះស្រាយ ចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់អនុរដ្ឋលេខាធិការចំនួន២រូប រួមមានឯកឧត្តម ឃី កុសល និងឯកឧត្តម ឈុំ ឆុនលី និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ចុះដោះស្រាយបញ្ហាថ្លៃស្រូវហើយក្រុមការងារ បានប្រជុំជាមួយអ្នកពាក់ព័ន្ធ និងពិសេសចុះជួបជាមួយបងប្អូនប្រជាកសិករ ។ លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង បានស្មគ្រចិត្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលដោយ ក្នុងការដាក់ចេញនូវគោលការណ៍រក្សាស្ថេរភាពថ្លៃស្រូវ ដោយបានកំណត់នូវថ្លៃធានាទិញគោលសម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ មិនឱ្យក្រោម ៩បាត/គីឡូក្រាម ឬ ១០៤០រៀល/គីឡូក្រាម ចាប់ពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ តាមការណែនាំ ឯកឧត្តម ឌិត ទីណា។ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយរដ្ឋបាលឃុំ ដើម្បីផ្សព្វផ្សាយពីថ្លៃកំណត់ខាងលើ សម្រាប់ទុក្ខលំបាករបស់ពលរដ្ឋ និងការអនុវត្ត ដោយមិនឱ្យប្រជាកសិករយើងបាត់បងផលប្រយោជន៍ ឡើយ។ ក្រុមការងារក្រសួង និងវិស័យឯកជនពាក់ព័ន្ធដែលមាន លោកឧកញ៉ា ភូ ពុយ ជាអ្នកជាអ្នកធានាអនុវត្តគោលការនេះ នឹងបន្តការងារទៅខេត្តបន្ទាយមានជ័យទៀត៕
-
គម្រោង ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា បង្ហាញ សក្តានុពលកកើតឡើងវី ៦0 មេហ្គាវ៉ាត់

ភ្នំពេញ៖ គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ រំពឹងថាមានសក្តានុពលក្នុងការអភិវឌ្ឍថាមពល ពន្លឺព្រះអាទិត្យទ្រុងទ្រាយធំ ដោយប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា តាមរយៈការប្រមូលធនធានពីវិស័យ សាធារណៈផង និងឯកជនផង។ ក្នុងគម្រោងនេះ បានដាក់ដេញថ្លៃដោយប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ដើម្បីដាក់ដេញថ្លៃគម្រោងផលិតថាមពលអគ្គិសនីទៅឱ្យវិស័យឯកជន ជាពីរដំណាក់ កាលគឺ ៦០ មេហ្គាវ៉ាត់ និង ៤០ មេហ្គាវ៉ាត់។ ADB គាំទ្រគ្រប់ដំណាក់កាលសម្រាប់គម្រោង ទាំងការផ្តល់ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់និងបញ្ជូនអគ្គិសនី ផ្លូវថ្នល់ និងប្រព័ន្ធលូ ជំនួយប្រឹក្សាប្រតិបត្តិការ និងការប្រឹក្សា ដល់ EDC លើធាតុផ្សំនៃការវិនិយោគឯកជនក្នុងគម្រោង រួមទាំងការជ្រើសរើសផ្នែកឯកជនសម្រាប់ ជា ក្រុមគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធ និងការកៀរគរហិរញ្ញប្បទានពីវិស័យឯកជនសម្រាប់ការសាងសង់ រោងចក្រផលិតថាមពលអគ្គិសនី ៦០ មេហ្គាវ៉ាត់នេះ។ ប្រធាន ADB លោក Asakawa បានថ្លែងថា «ការផលិតថាមពលពន្លឺព្រះអាទិត្យត្រូវតែជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានថាមពល ដែលមានតម្លៃសមរម្យ និងការ ផ្លាស់ប្តូរទៅកាន់ថាមពលស្អាតជាងមុន ការបង្កើតគម្រោងនេះ មិនត្រឹមតែសម្រាប់ប្រទេស កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អាស៊ីអាគ្នេយ៍ទាំងមូល»។ ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា…
-
ក្រសួងបរិស្ថាន និងដៃគូរួមគ្នាសិក្សាគម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សៈរណៈយោគយល់ រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន Royal Future International (Cambodia) Co., Ltd. (RFIC) និងក្រុមហ៊ុន China Railway No.2 Engineering Group Co., Ltd. (CREGC) “ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសិក្សាគម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ”។ បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ពិធីដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ មានការចូលរួមពីមន្រ្តីពាក់ព័ន្ធជាច្រើនក្នុងនេះមានដូចជា ឯកឧត្តម ទា ជុប រដ្ឋលេខាធិការ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គនាយកដ្ឋានពាក់ព័ន្ធ។ ជាមួយគ្នាពិធីចុះអនុស្សរណៈយោគយល់គ្នានេះដែរមានគោលបំណងសំខាន់ៗដូចជា៖១. ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនប្រសិទ្ធិភាពការងារ រវាងភាគីពាក់ព័ន្ធក្នុងការសិក្សាបុរេសមិទ្ធិលទ្ធភាពគម្រោងវិនិយោគសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ (បឹងតាមោក)។២. ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធការគ្រប់គ្រងការបំពុលទឹក សំដៅធានាសុខមាលភាពសាធារណៈ និងការអភិរក្សជីវៈចម្រុះ ៕ ដោយ៖ម៉ាដេប៉ូ